ស្នងការខេត្តព្រះសីហនុ កោតសរសើរទឹកចិត្ត ឧកញ៉ា ទៀ វិចិត្រ ចំពោះការជួយដឹកពលរដ្ឋ មានជំងឺត្រូវការធ្វើដំណើរ​ ពីកោះមកដីគោក

Date:

ភ្នំពេញ៖ តាមរយៈសំណេរ​ ក្នុងវេសប៊ុកផ្លូវការរបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ​ ចំពោះទឹកចិត្ត របស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលតែងតែជួយទុក្ខធុរៈ ដល់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់កន្លងមក ជាពិសេសសម្រាប់ពលរដ្ឋរស់នៅលើកោះ ដែលមានបញ្ហាសុខភាព ត្រូវការសង្គ្រោះបន្ទាន់ ។

ចំពោះសកម្មភាព​ ដែលនាំអោយមានការរកោតសរសើរ ពីស្នងការនគរបាល ខេត្ត​ព្រះសីហនុរូបនេះ ​បន្ទាប់ពីលោកឧកញ៉ា ទៀ​​ វិចិត្រ តែងតែចាត់ក្រុមការងារសង្គ្រោះ និងអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ចេញដំណើរទៅទទួល អ្នកដែលមានបញ្ហាសុខភាព ត្រូវការសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ដោយមិនថាថ្ងៃឬយប់ តែងតែប្រតិបត្តិការភ្លាមៗ និងទាន់ពេលវេលា ។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះសីហនុ បានបន្ថែមថា ថ្មីៗនេះមន្ត្រីនគរបាលមួយរូប នៅក្រុងកោះរ៉ុង ដែលជួបបញ្ហាសុខភាពធ្ងន់ធ្ងរ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចាត់ចែង បញ្ជូនអូបរ័ពេទ្យទៅជួយដឹក យកមកមន្ទីរពេទ្យភ្លាមៗ ទាំងយប់ផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ

 ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel...