ក្រុមហ៊ុន សាមសុង បានសហការជាមួយ Bluetronics បរិច្ចាគអង្ករ 100 តោន ជួយដល់គ្រួសារដែលខ្វះខាត ក្នុងកំឡុងវិបត្តិសកល!

Date:

(ភ្នំពេញ) ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១៖ ដើម្បីចូលរួមចំណែកក្នុងការសម្រាលការលំបាករបស់ប្រជាជនកម្ពុជាដែលកំពុងតែរងគ្រោះ…ខ្វះខាត ក្នុងកំឡុងពេលវិបត្តិសកលនេះ ក្រុមហ៊ុន សាមសុង បានចូលរួមជាមួយហាងលក់គ្រឿងអេឡិចត្រូនិច Bluetronics បរិច្ចាគនូវអង្ករចំនួន 100 តោន ជួយដល់ក្រុមគ្រួសារកម្ពុជាទូទាំងប្រទេស។ 

សូមបញ្ជាក់ថា ក្រុមហ៊ុន សាមសុង តែងតែបង្កើត និងចូលរូមនូវយុទ្ធនាការសប្បុរសធម៌សង្គមនានាក្នុងរយៈកាលកន្លងមក ក្នុងគោលបំណងផ្តល់ឱ្យកុមារ និងប្រជាជនកម្ពុជានូវភាពរីកចម្រើន និងមានភាពកាន់តែប្រសើរឡើង។ សកម្មភាពទាំងអស់នេះគឺបានចាប់ផ្តើមតាំងពីឆ្នាំ 2015 មកម្លេះ និងបានបន្តរហូតដល់បច្ចុប្បន្ននេះ។ 

សម្រាប់ពេលនេះ ចាប់តាំងពីមានវិបត្តិរោគរាលដាលជាសកលមក យើងសង្កេតឃើញថាមានគ្រួសាររាប់ពាន់កំពុងតែជួបនូវការលំបាក ក៏ដូចជាបាត់បង់នូវចំណូល បាត់បង់ការងារ ដែលធ្វើឱ្យជីវភាពរបស់ពួកគេទទួលរងនូវការលំបាក ប៉ះពាល់ដល់ការរស់នៅ ជាពិសេសគឺកូនតូចៗរបស់ពួកគេតែម្តង។ 

តាមរយៈសេចក្តីស្រឡាញ់…ក្តីបារម្ភ…ក្រុមហ៊ុន សាមសុង បានសហការជាមួយដៃគូរបស់ខ្លួនចូលរួមបរិច្ចាគនូវអង្ករចំនួន 100 តោន ដល់គ្រួសារដែលរងការលំបាកដើម្បីជួយសម្រួលដល់ជីវភាពពួកគេបានមួយកម្រិត ឬមួយគ្រាផងដែរ។ 

គោលបំណងសំខាន់នៃសកម្មភាពសប្បុរសធម៌សង្គមដែលក្រុមហ៊ុន សាមសុង តែងតែធ្វើ និងកំពុងធ្វើនាពេលនេះគឺចង់ឱ្យប្រជាជនកម្ពុជាទាំងអស់មានស្នាមញញឹម មានការតស៊ូ មានក្តីសង្ឃឹម និងផ្តល់នូវផលវិជ្ជមានដល់សហគមន៍…ដល់សង្គម និងដល់ប្រទេសកម្ពុជា ផងដែរ។ 

គ្រួសារ សាមសុង ទាំងអស់ សូមក្រើនរំឮក និងលើកទឹកចិត្តដល់ប្រជាជនកម្ពុជាទាំងអស់កុំភ្លេចចូលរួមនូវវិធានការសុខាភិបាល 3 កុំ 3 ការពារ ក៏ដូចជាចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាដើម្បីបង្កើតប្រព័ន្ធភាពសុំាក្នុងសហគមន៍ប្រយុទ្ធប្រឆាំងនឹងជំងឺសកលនេះទាំងអស់គ្នា៕

Share post:

spot_imgspot_img

Popular

More like this
Related

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលជនរងគ្រោះម្នាក់ លិចទូកនេសាទ វេលាម៉ោង១រំលងអាធ្រាត 

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលយកជនរងគ្រោះម្នាក់...