ស្នងការខេត្តព្រះសីហនុ កោតសរសើរទឹកចិត្ត ឧកញ៉ា ទៀ វិចិត្រ ចំពោះការជួយដឹកពលរដ្ឋ មានជំងឺត្រូវការធ្វើដំណើរ​ ពីកោះមកដីគោក

Date:

ភ្នំពេញ៖ តាមរយៈសំណេរ​ ក្នុងវេសប៊ុកផ្លូវការរបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ​ ចំពោះទឹកចិត្ត របស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលតែងតែជួយទុក្ខធុរៈ ដល់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់កន្លងមក ជាពិសេសសម្រាប់ពលរដ្ឋរស់នៅលើកោះ ដែលមានបញ្ហាសុខភាព ត្រូវការសង្គ្រោះបន្ទាន់ ។

ចំពោះសកម្មភាព​ ដែលនាំអោយមានការរកោតសរសើរ ពីស្នងការនគរបាល ខេត្ត​ព្រះសីហនុរូបនេះ ​បន្ទាប់ពីលោកឧកញ៉ា ទៀ​​ វិចិត្រ តែងតែចាត់ក្រុមការងារសង្គ្រោះ និងអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ចេញដំណើរទៅទទួល អ្នកដែលមានបញ្ហាសុខភាព ត្រូវការសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ដោយមិនថាថ្ងៃឬយប់ តែងតែប្រតិបត្តិការភ្លាមៗ និងទាន់ពេលវេលា ។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះសីហនុ បានបន្ថែមថា ថ្មីៗនេះមន្ត្រីនគរបាលមួយរូប នៅក្រុងកោះរ៉ុង ដែលជួបបញ្ហាសុខភាពធ្ងន់ធ្ងរ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចាត់ចែង បញ្ជូនអូបរ័ពេទ្យទៅជួយដឹក យកមកមន្ទីរពេទ្យភ្លាមៗ ទាំងយប់ផងដែរ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ស្នងការខេត្តព្រះសីហនុ កោតសរសើរទឹកចិត្ត ឧកញ៉ា ទៀ វិចិត្រ ចំពោះការជួយដឹកពលរដ្ឋ មានជំងឺត្រូវការធ្វើដំណើរ​ ពីកោះមកដីគោក ភ្នំពេញ៖ តាមរយៈសំណេរ​ ក្នុងវេសប៊ុកផ្លូវការរបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ​ ចំពោ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ចំនួនការចុះបញ្ជីរថយន្ត Tesla ប្រចាំខែនៅទូទាំងទ្វីបអឺរ៉ុបកើនឡើងខ្លាំង ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន កំពុងបន្តពង្រីកចំណែកទីផ្សារ

បរទេស៖ ចំនួននៃការចុះបញ្ជីរថយន្ត Tesla ថ្មីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារអឺរ៉ុបមួយចំនួនក្នុងខែតុលា ដែលនេះបង្ហាញពីការងើបឡើងវិញជាបន្តបន្ទាប់​ របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនមានភាពស្មើគ្នានោះទេ ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន...

កម្មវិធី Invest Beyond Wealth បានបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ!

CamEd Investment Club សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមកម្មវិធីរបស់យើងកាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ។ បរិយាកាសថ្ងៃនោះពិតជាពោរពេញទៅដោយភាពស្និទ្ធស្នាល និងការចែករំលែកចំណេះដឹងថ្មីៗជាច្រើនទាក់ទងនឹងការវិនិយោគ! 📈✨ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ...

PPF Yummy រៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត ដើម្បីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម

ភ្នំពេញ៖ ក្រុមហ៊ុន PPF Yummy បានរៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត នៅភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅ និងបង្ហាញការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ...