ក្រុមហ៊ុន វឌ្ឍវនៈ ប្រ៊ូវើរី បានរៀបចំព្រឹត្តិការណ៍ ការប្រគំតន្ត្រីដ៏ធំ និងកក្រើកបំផុត លើសគេប្រចាំឆ្នាំ 2022 VATTANAC វ ALL IN FESTIVAL! និង កម្មវិធី “Meet and Greet” ដែលធំជាងគេបង្អស់ ប្រចាំឆ្នាំ​២០២២

Date:

(ភ្នំពេញ) ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២៖ កាលពីថ្ងៃទី26 វិច្ឆកា ឆ្នាំ 2022 ក្រុមហ៊ុន វឌ្ឍវនៈ ប្រ៊ូវើរី បាននាំយកនូវវត្តមានកំពូលតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូង គឺកញ្ញា CL ដែលជា Queen of K-Pop និងមានការប្រគំតន្ត្រីដ៏ធំ និងកក្រើកបំផុត VATTANAC វ ALL IN FESTIVAL ដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី26 វិច្ឆកា ឆ្នាំ 2022 ដដែលនេះក៏មានការរៀបចំកម្មវិធី “Meet and Greet” ដែលជាការជួបសំណេះសំណាលជាមួយនឹងកញ្ញា CL ដោយមានការចូលរួមពីសំណាក់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងកំពូលតារាចម្រៀងលំដាប់ប្រទេសជាច្រើនរូប ហើយក៏មានហ្វេនៗជាច្រើននាក់ទៀតផង។ សម្រាប់កម្មវិធី “Meet and Greet” គឺជាការស្វាគមន៍ដ៏មានន័យ និង កក់ក្ដៅបំផុតចំពោះកញ្ញា CL និងជាការចងចំាដ៏ពិសេសមួយដែលមិនអាចបំភ្លេចបាន។

បន្ទាប់ពីកម្មវិធី “Meet and Greet” ក៏មានការប្រគំតន្ត្រីដ៏ធំ និងកក្រើកបំផុតលើសគេប្រចាំឆ្នាំ 2022 គឺ VATTANAC វ ALL IN FESTIVAL  ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាដូចជា៖ លោក G-Devith, លោក នីកូ, លោក ពូឃ្លាំង, កញ្ញា មាស សុខសោភា, ក្រុម Cambodia Idol Top 4 លោក ស៊ឹម ច័ន្ទពន្លឺ, លោក លឹម តិចម៉េង, លោក ថុក សុភិទិ, និង លោកនា ង ដាវីន និងមានការចូលរួមពីក្រុមអ្នកគាំទ្រយ៉ាងច្រើនកុះករទៀតផង។

បន្ថែមពីនេះ ពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ការបង្កើតព្រឹត្តិការណ៍ដ៏ធំនេះឡើង ក៏ព្រោះតែជឿជាក់ថាអាថ៌កំបាំងនៃជីវិតគឺ “ភាពរីករាយ” ដូច្នេះយើងក៏​កំពុង​នឹងបំពេញ​បេសកកម្ម​ដើម្បី​នាំ​មក​នូវ​ភាពសប្បាយ​រីករាយ និង​ការ​កម្សាន្ត​ដ៏​អស្ចារ្យ​លើសគេជូនដល់ប្រជាជនកម្ពុជា។ សម្រាប់ព្រឹត្តិការណ៍ដ៏កក្រើកបំផុត VATTANAC វ ALL IN FESTIVAL នេះ គឺជាព្រឹត្តិការណ៍ដ៏កំពូលនៃព្រឹត្តិការណ៍ទាំងអស់ដែលយើងបានធ្វើរហូតមកដល់ពេលនេះ ដោយបានប្រមូលផ្តុំនូវអ្វីដែលល្អបំផុតរបស់ប្រទេសកម្ពុជា ក៏ដូចជាការនាំយកនូវវត្តមានកំពូលតារាចម្រៀង K-pop កញ្ញា CL មកកាន់ឆាកដ៏ធំបំផុតជាងគេ ដែលបំពាក់នូវឧបករណ៍បច្ចេកទេសល្អទំនើបជាងគេមកពីបរទេស ទាំងគុណភាពសំលេង ទាំងភ្លើង និងឆាកតន្រ្តី ដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើនោះទេនៅក្នុងប្រទេសកម្ពុជាយើង។

ម្យ៉ាងវិញទៀត កញ្ញា CL មានវត្តមានជាថ្មីម្ដងទៀតនៅក្នុងប្រទេសកម្ពុលើកនេះ គឺកញ្ញា CL មានភាពសប្បាយរីករាយខ្លាំងមែនទែន ដោយសារការយកចិត្តដាក់ពីអ្នករៀបចំកម្មវិធី និង ការស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រតាំងពីអាកាសយានដ្ឋានភ្នំពេញរហូតដល់កម្មវិធី “Meet and Greet” និងបន្តដល់ក្នុងការប្រគំតន្ត្រីដ៏ធំបំផុតរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទៀតផង ទោះបីជាការសម្ដែងទាំងមានភ្លៀវធ្លាក់ ក៏អ្នកគាំទ្រនៅតែមិនចុះចាញ់ ទើបធ្វើឱ្យកញ្ញា CL មានអារម្មណ៍រំភើបរីករាយក្រៃលែង និងបន្តការស្នាក់នៅសម្រាប់ដំណើរកម្សាន្តនៅរាជធានីភ្នំពេញក្នុងរមនីយដ្ឋាន “វត្តភ្នំដូនពេញ” ដែលជានិមិត្តរូបនៃទីក្រុងភ្នំពេញ។

ព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៏ធំ និងកក្រើកបំផុត VATTANAC វ ALL IN FESTIVAL បានបន្សល់ទុកនូវទិដ្ឋភាពដ៏សប្បាយរីករាយ រូបភាពហ៊ោកញ្ជៀវ រំភើបអស្ចារ្យពីបណ្ដាក្រុមអ្នកគាំទ្រ និងអ្នកចូលរួមជាច្រើន ជាមួយការសម្តែងពិសេសៗរបស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ក៏ដូចជាការសម្តែងរបាំប្រពៃណីដែលជាវប្បធម៌ជាតិខ្មែរ ជាពិសេសការសម្ដែងក្បាច់គុនល្បុក្កតោ ដែលទើបតែនឹងចុះក្នុងបញ្ជីបេតិកភណ្ឌ​អរូបី​នៃអង្គការ​យូណេស្កូ​ (UNESCO) ដែលជាមោទនភាពជាតិប្រជាជនខ្មែរយើង។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី តែងតែនាំយកនូវព្រឹតិ្តការណ៍ដ៏កក្រើក និងធំលើសគេ អស្ចារ្យលើសគេ ដែលមិនធ្លាប់មានពីមក ហើយក៏យើងសង្ឃឹមថា VATTANAC វ ALL IN FESTIVAL នឹងបន្សល់ទុកនូវការចងចាំដ៏អស្ចារ្យ និងយូរអង្វែងដល់អ្នកទាំងអស់គ្នា។ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏តែបន្តផ្ដល់នាំយកនូវ ការកម្សាន្ត ភាពសប្បាយរីករាយបែបនេះ និងព្រឹត្តិការណ៍ធំៗបែបនេះបន្តទៀតដល់អ្នកទាំងអស់គ្នាម្តងទៀតនាពេលអនាគត…ទទួលយកភាពសប្បាយរីករាយ…ភាពអស្ចារ្យដែលមិនធ្លាប់មានពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានផលិផលដូចជា៖ វឌ្ឍនៈព្រីមៀមបៀរ, ស្រាបៀរគ្រុឌ និងស្រាបៀរប្រណិតទឹកខ្មៅ​ដ្រាហ្គិន និងភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជាផលិតផលក្នុងស្រុក ផលិតតាមស្តង់ដារអន្តរជាតិ ឈរលើគុណភាព អនាម័យ សុខភាព និងមេត្រីភាពបរិស្ថាន ក្នុងការឈរនៅលើទីផ្សារប្រកួតប្រជែង ក្នុងស្រុក និងអន្តរជាតិ ។

*ពិសារដោយការទទួលខុសត្រូវ

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...