Viettel នាំមកជូននូវដំណោះស្រាយ ត្រួសត្រាយជាច្រើន ជាពិសេសក្នុងការផ្លាស់ប្តូរឌីជីថល ក្នុងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលសេដ្ឋកិច្ច ការពារជាតិវៀតណាម-កម្ពុជា 2023

Date:

ក្រុមហ៊ុន Viettel Group ដែលជាសហគ្រាស ទូរគមនាគមន៍ធំជាងគេនៅវៀតណាម នឹងដាក់តាំងបង្ហាញផលិតផលត្រួសត្រាយផ្លូវចំនួន 32 និងដំណោះស្រាយបច្ចេកវិទ្យា សម្រាប់វិស័យផ្សេងៗ រួមទាំងការផ្លាស់ប្តូរឌីជីថល និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ នៅឯពិព័រណ៍ពាណិជ្ជកម្ម ផលិតផលសេដ្ឋកិច្ច ការពារជាតិវៀតណាម-កម្ពុជា 2023 ។

ពិព័រណ៍ពាណិជ្ជកម្ម ផលិតផលសេដ្ឋកិច្ច ការពារជាតិវៀតណាម – កម្ពុជាឆ្នាំ 2023 ប្រារព្ធឡើងក្នុងឱកាសរំលឹកខួបលើកទី70 នៃទិវាជាតិកម្ពុជា និងការបង្កើតកងយោធពលខេមរភូមិន្ទ (9 វិច្ឆិកា 1953 – 9 វិច្ឆិកា 2023) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិរវាងវៀតណាម និងកម្ពុជា។ ពិព័រណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី25 ដល់ 29 ខែតុលា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ក្រោមពាក្យស្លោក “Technology with Heart” ការចូលរួមរបស់ Viettel ក្នុងការតាំងពិព័រណ៍នេះ មានគោលបំណងផ្គូផ្គងនឹងចក្ខុវិស័យ ក្នុងការបម្រើសហគមន៍ឱ្យកាន់តែប្រសើរឡើង បង្ហាញពីបំណងប្រាថ្នាដើម្បីធ្វើជាម្ចាស់នៃបច្ចេកវិទ្យា និងការបង្កើតពិភពលោកប្រកបដោយនិរន្តរភាព និងស្រស់ស្អាតជាងមុន។ ស្តង់តាំងពិព័រណ៌របស់ Viettel នឹងក្លាយជាកន្លែងសម្រាប់អតិថិជន ទទួលបានបទពិសោធន៍ និងទំនាក់ទំនងជាមួយផលិតផល សេវាកម្ម និងដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ Viettel ចំពោះប្រជាជន និងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។

ដំណោះស្រាយបំលាស់ប្តូរឌីជីថល ដែលនាំមកដោយ Viettel ក្នុងការតាំងពិពណ៌នេះរួមមានសសរស្តម្ភសំខាន់ៗដូចជា រដ្ឋាភិបាលអេឡិចត្រូនិក សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងសន្តិសុខតាមអ៊ីនធឺណិត។ គួរកត់សម្គាល់ថា ប្រព័ន្ធអេកូឌីជីថលរបស់ Viettel នៅកម្ពុជា (ក្រោមម៉ាកសញ្ញា Metfone) នឹងបង្ហាញផលិតផលផងដែរដូចជា Super app CamID ប្រព័ន្ធអេកូហិរញ្ញវត្ថុឌីជីថល eMoney ប្រព័ន្ធរក្សាទុករូបភាព និងប្រព័ន្ធទំនាក់ទំនង (PACS) សម្រាប់ការថែទាំសុខភាពឌីជីថល និងប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) សម្រាប់ការគ្រប់គ្រងវិស័យអប់រំ។

តាំងពីដើមដំបូងមកកម្ពុជា មិត្តហ្វូន ដែលជាម៉ាកយីហោរបស់ Viettel Group តែងតែសង្កត់ធ្ងន់ថា ការវិនិយោគរបស់ខ្លួននៅកម្ពុជា មិនត្រឹមតែបម្រើគោលបំណងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជាស្ពានតភ្ជាប់ទំនាក់ទំនង ដ៏រឹងមាំរវាងវៀតណាម និងកម្ពុជា។ ក្នុងនាមជាអ្នកកសាងសង្គមនៅកម្ពុជា មិត្តហ្វូនបន្តវិនិយោគលើវេទិកាថ្មីៗ និងសេវាកម្ម 4.0 ដើម្បីធានាថាប្រជាពលរដ្ឋកម្ពុជា គ្រប់រូបអាចទទួលបានបច្ចេកវិទ្យាទំនើបៗ និងមិនត្រូវបានបោះបង់ឡើយ។ ចក្ខុវិស័យនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងខ្លាំងតាមរយៈផលិតផលដែល Viettel បានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍នេះ។

“Technology with Heart” សំដៅលើការប្រើប្រាស់បច្ចេកវិទ្យា ដោយស្មារតីដើម្បីនាំមកនូវតម្លៃ និងបង្កើតផលប៉ះពាល់ ជាវិជ្ជមានដល់សហគមន៍ និងពិភពលោក។ វាក៏ជាទស្សនវិជ្ជាធុរកិច្ចដែល Viettel នៅកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួន អស់រយៈពេលជាច្រើនឆ្នាំ ហើយនឹងបន្តគាំទ្រនាពេលខាងមុខ។ ទស្សនវិជ្ជានេះមានគោលបំណងកែលម្អជីវភាពរស់នៅរបស់ប្រជាជន បង្កើតពិភពលោកឱ្យកាន់តែប្រសើរឡើង លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព គាំទ្រសហគមន៍មូលដ្ឋាន និងជាស្ពានបែងចែកឌីជីថល និងទីបំផុតបម្រើប្រជាជន និងប្រទេសជាតិកម្ពុជាទាំងមូល៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›Viettel នាំមកជូននូវដំណោះស្រាយ ត្រួសត្រាយជាច្រើន ជាពិសេសក្នុងការផ្លាស់ប្តូរឌីជីថល ក្នុងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលសេដ្ឋកិច្ច ការពារជាតិវៀតណាម-កម្ពុជា 2023 ក្រុមហ៊ុន Viettel Group ដែលជាសហគ្រាស ទូរគមនាគមន៍ធំជាងគេនៅវៀតណាម នឹងដាក់តាំងបង្ហាញផលិតផលត្រួសត្រាយផ្លូវចំន…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...