កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន​ ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

Date:

*រូបភាពកាលពីវគ្គមុនរបស់កម្មវិធី HEINEKEN Sustainathon ដែលចូលរួមសហការដោយ Startup Factory

ភ្នំពេញ ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤ កម្មវិធី HEINEKEN Sustainathon ប្រចាំឆ្នាំលើកទី ២ បានមកវិញម្តងទៀតហើយនៅឆ្នាំនេះក្រោមប្រធានបទ «ចក្រាវិស័យបរិស្ថាន (ការបង្កើនការប្រើប្រាស់ឡើងវិញ)» ដោយមានភាពជាដៃគូជាមួយអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់កម្ពុជា (GIZ Cambodia) ដែលនឹងបើកការដាក់ពាក្យក្នុងខែមីនានេះ។ ការប្រកួតប្រជែងប្រកបដោយភាពច្នៃប្រឌិត និងសិក្ខាសាលានេះ ផ្តល់ឱកាសដល់អ្នកមានទេពកោសល្យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅដើម្បីពង្រឹងអនាគតប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា។ កម្មវិធី HEINEKEN Sustainathon លើកទី ២​ នេះ នឹងត្រូវបានរៀបចំឡើងស្របគ្នានឹងខួបអនុស្សាវរីយ៍លើកទី ៣០ របស់ក្រុមហ៊ុន ហ៊ិននីគែន ចំពោះប្រទេសកម្ពុជាដែលជាកម្មវិធីដ៏សំខាន់មួយនៅឆ្នាំ ២០២៤ ។

កម្មវិធីនេះគាំទ្រដល់មហិច្ឆិតា «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» រយៈពេលវែងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលមានបំណងធ្វើការរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ បរិស្ថាន សង្គម និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ កម្មវិធី HEINEKEN Sustainathon លើកទី ១ បានបញ្ចប់នៅឆ្នាំ ២០២៣ ដែលមានអ្នកចូលរួមចំនួន ៧៨ នាក់ ក្រោមប្រធានបទ «ការ​​ពិសា​ដោយ​​ការ​​ទទួល​​ខុស​​ត្រូវ» ដើម្បីបង្ហាញនូវគំនិតច្នៃប្រឌិតដើម្បីជម្រុញអ្នកប្រើប្រាស់ឱ្យប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ។  

លោកស្រី Anne de Graaf នាយកកិច្ចការសាជីវកម្មនៅ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ « កម្មវិធី HEINEKEN Sustainathon បានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញឱ្យមានការគ្រប់គ្រងប្រកបដោយនិរន្តរភាពទៅដល់អនាគតអ្នកដឹកនាំរបស់ប្រទេសកម្ពុជា។ នាពេលថ្មីៗនេះ យើងបានធ្វើយុទ្ធនាការប្រមូលដបត្រឡប់មកវិញ និងប្រើប្រាស់ថាមពលកំដៅផ្តល់ដោយរោងចក្រជីវម៉ាសដែលប្រើអង្កាមក្នុងស្រុកដើម្បីគាំទ្រដល់គោលដៅជាសាកលរបស់យើងលើការប្រើប្រាស់ឡើងវិញ។ បន្ថែមពីនេះក៏នៅមានអ្វីៗជាច្រើនទៀតដែលត្រូវរៀន និងត្រូវធ្វើដើម្បីឈានទៅមុខបន្តទៀត។ សកម្មភាពទាំងនេះជាប្រធានបទនៃកម្មវិធី Sustainathon ដែលមានដូចជា៖ បង្កើនការយល់ដឹង និងការស្វែងរកគំនិតជាក្រុមដែលអាចត្រូវបានអនុវត្តយ៉ាងងាយស្រួលនៅកម្រិតសហគមន៍ និងជំរុញការប្រើប្រាស់ប្រកបដោយចីរភាពបន្ថែមទៀត។ រាល់គំនិត និងជំហានមិនថាធំ ឬតូចយើងទទួលយកទាំងអស់។

កម្មវិធី Sustainathon ឆ្នាំនេះ ប្រធានបទ «ចក្រាវិស័យបរិស្ថាន (ការបង្កើនការប្រើប្រាស់ឡើងវិញ)» ដែលលើកទឹកចិត្តអ្នកចូលរួមឱ្យមានភាពច្នៃប្រឌិតដើម្បីផ្សព្វផ្សាយគោលការណ៍ប្រើប្រាស់ឡើងវិញដែលផលិតផលអាចប្រើប្រាស់ម្តងហើយម្តងទៀតបានយូរតាមដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយកាកសំណល់ និងកាត់បន្ថយការប្រើប្រាស់ធនធានដ៏មានតម្លៃ។ អ្នកចូលរួមនឹងប្រកួតប្រជែងយករង្វាន់ជាសាច់ប្រាក់រហូតដល់ ២.៦០០ ដុល្លារសហរដ្ឋអាមេរិកទៅក្រុមជ័យលាភីចំនួន ៣ ក្រុម ។ លើសពីការប្រកួតប្រជែង អ្នកចូលរួមក៏នឹងទទួលបានអត្ថប្រយោជន៍ពីសិក្ខាសាលាដោយផ្ទាល់ និងទទួលបានការណែនាំជាមួយអ្នកជំនាញផ្នែកចីរភាពដែលត្រូវបានរៀបចំឡើងដើម្បីបង្រៀនអំពីការអនុវត្តអាជីវកម្មជាក់ស្តែង និងជំនាញសំខាន់ៗ ដូចជា ការបង្កើតទំនាក់ទំនង និងការធ្វើការងារជាក្រុម។

អ្នកដែលអាចចូលរួមកម្មវិធី Sustainathon គឺជានិស្សិតសាកលវិទ្យាល័យនៅប្រទេសកម្ពុជា ដែលមានអាយុចាប់ពី ១៨  ឆ្នាំមកពីគ្រប់មុខវិជ្ជាសិក្សា និងមានឆន្ទះក្នុងការបង្កើតផលវិជ្ជមានទៅសង្គម។ នៅក្នុងទម្រង់បែបបទដាក់ពាក្យ អ្នកចូលរួមនឹងតម្រូវឱ្យដាក់ស្នើគំនិតដំបូង ស្តីពីការលើកកម្ពស់ការបង្កើនការប្រើប្រាស់ឡើងវិញនៅក្នុងសហគមន៍ដែលពួកគេរស់នៅ ឬនៅក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ។ អ្នកចូលរួមអាចចូលរួមជាបុគ្គល ឬជាក្រុមដែលមានសមាជិករហូតដល់បួននាក់ដោយម្នាក់ៗនាំមកនូវជំនាញផ្សេងៗ ឬការយល់ដឹងអំពីវិស័យទាំងនេះ ដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈម។ កម្មវិធីនេះមានដំណាក់កាលមួយចំនួនដូចជា៖ ការពិភាក្សាស្វែងរកគំនិត(Hatch), កម្មវិធី Hackaton (Hack-fest), ជំរុំពិភាក្សា (Boothcamp) និង កម្មវិធី Final Pitch ដែលចាំបាច់សម្រាប់អ្នកដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធី។

កម្មវិធីនេះត្រូវបានបើកឱ្យដាក់ពាក្យចូលរួមចាប់ពីពេលនេះតទៅតាមរយៈទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (https://www.facebook.com/HEINEKENCambodia​) ដែលការដាក់ពាក្យនេះ នឹងផុតកំណត់នៃថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤។ អ្នកចូលរួមក៏អាចតាមដានដៃគូយុទ្ធសាស្ត្ររបស់កម្មវិធី HEINEKEN Sutainathon គឺ អង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់កម្ពុជា (GIZ Cambodia) (https://www.facebook.com/gizcambodia) សម្រាប់ព័ត៌មានថ្មីៗបន្ថែម។

ចប់

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសារ និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់ ​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០.០០០* ​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​ដំណើរឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​អព្យាក្រិតកាបូន​ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKENដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

*ប្រភព៖ ការលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការសិក្សាអំពីផលប៉ះពាល់សេដ្ឋកិច្ចឆ្នាំ ២០២០  ទិន្នន័យពីរាជរដ្ឋាភិបាលកាលពីឆ្នាំ ២០១៩

អំពីអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់កម្ពុជា (GIZ Cambodia)

អង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាឡឺម៉ង់ បាននឹងកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជាតាំងនាមឱ្យក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) ចាប់តាំងពីឆ្នាំ ១៩៩៤ ។ កាលពីឆ្នាំ ២០០១ ការិយាល័យ GIZ អចិន្ត្រៃយ៍ត្រូវបានបើកនៅក្នុងទីក្រុងភ្នំពេញ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដៃគូដ៏សំខាន់មួយរបស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់។ សកម្មភាពកិច្ចសហប្រតិបត្តិការ ត្រូវបានដឹកនាំដោយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលបានព្រមព្រៀងជាសាកល យុទ្ធសាស្ត្រមន្ទីរបញ្ចកោណកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...