យុទ្ធនាការប្រមូលដប ត្រឡប់មកវិញកំពុងទទួលបានការគាំទ្រពីវិស័យ បដិសណ្ឋារកិច្ចរបស់កម្ពុជា

Date:

ភ្នំពេញ ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៤ – យុទ្ធនាការប្រមូលដបត្រឡប់មកវិញដែលមានការចូលរួមដោយអាជីវកម្ម​ក្នុងផ្នែកសេវាកម្ម​ម្ហូបអាហារ​ និង វិស័យបដិសណ្ឋារកិច្ចក្នុងស្រុកនៅកម្ពុជាក៏កំពុងបញ្ចប់ឆ្នាំដំបូង នៃយុទ្ធនាការថ្មីនេះដែរ។ ចាប់តាំងពីការសាកល្បងកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ មក ឥឡូវនេះមានចំនួនពីរពាន់បារ និងភោជនីយដ្ឋានដែលបានបានចូលរួមក្នុងយុទ្ធនាការនេះ។ អាជីវកម្មទាំងនេះបានប្រគល់សំបកដបផលិតផលរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាមកវិញ ដែលមានដូចជា Heineken®, Tiger, ABC, និង Anchor ដែលត្រូវបានប្រើប្រាស់ដោយអតិថិជននៅក្នុងហាងរបស់ពួកគេ។

យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការប្រើប្រាស់ឡើងវិញ និងកាត់បន្ថយកាកសំណល់នៅក្នុងវិស័យនេះផងដែរ។ បន្ទាប់ពីបានពង្រីកយុទ្ធនាការនេះនៅជុំវិញទីក្រុងភ្នំពេញមកហើយ ជំហានបន្ទាប់គឺនឹងពង្រីកទៅកាន់បារ និងភោជនីយដ្ឋានផ្សេងទៀតនៅក្នុងប្រទេសទាំងមូល។

ចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់យុទ្ធនាការប្រមូលដបត្រឡប់មកវិញត្រូវបានចែករំលែកជាលើកដំបូងនៅក្នុងវេទិកាធុរកិច្ចបៃតងប្រចាំឆ្នាំដែលរៀបចំដោយគណៈកម្មាធិការធុរកិច្ចបៃតងនៃ Eu​roCham Cambodia កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣។ នៅចំពោះមុខតំណាងជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អ្នកដឹកនាំឧស្សាហកម្ម អាជីវកម្ម អ្នកផ្តើមគំនិត និង អ្នកបង្កើតគោលនយោបាយ វេទិកានេះក៏បានធ្វើការទទួលស្គាល់ធុរកិច្ចកម្ពុជាចំនួន ១៤ សម្រាប់តួនាទីក្នុងការទទួលបាន ជើង​ឯកយុទ្ធនាការប្រមូលដបត្រឡប់មកវិញ។

លោក Anne Guerineau អ្នកគ្រប់គ្រងទូទៅនៃក្រុមបដិសណ្ឋារកិច្ច Pancam ដែលជាអ្នកចូលរួមយុទ្ធនាការប្រមូលដបត្រឡប់មកវិញដំបូងបាននិយាយថា៖ «ភោជនីយដ្ឋាន Le Moon ដែលជាបារនៅលើដំបូលដំបូងគេដែលអាចឃើញទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញ និងទន្លេមេគង្គចាប់តាំងពីឆ្នាំ ២០១០ មក។ យើងមានមោទនភាពក្នុងការផ្តល់ជូននូវទិដ្ឋភាពដ៏ស្រស់ស្អាត មិនត្រឹមតែបេតិកភណ្ឌរបស់ទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនាគតដ៏បៃតងនៅទីនេះផងដែរ។ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម យើងបានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមដែលគិតគូរពីបរិស្ថានដែលជាជំហានដំបូងរួមមាន កម្មវិធីកែច្នៃឡើងវិញដើម្បីបង្វែរកាកសំណល់កញ្ចក់ចេញពីកន្លែងចាក់សំរាម ជីកំប៉ុសពីសំណល់អាហារ និងការកែច្នៃឡើងវិញនូវប្រេងឆាដែលប្រើរួចទៅជាជីវឥន្ធនៈ ការវេចខ្ចប់ប្រើក្រដាសជំនួសផ្លាស្ទិចដែលអាចប្រើតែម្តង។ ការគាំទ្រយុទ្ធនាការប្រមូលដបត្រឡប់មកវិញនេះគឺជាចលនា មួយក្នុងការបញ្ចូលវិធីសាស្ត្រប្រើប្រាស់ឡើងវិញបន្ថែមទៀតនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់យើង និងផ្តល់សិទ្ធិអំណាចដល់បុគ្គលិកសេវាកម្មជួរមុខរបស់យើងដើម្បីធ្វើសកម្មភាពដើម្បីបរិស្ថានរបស់កម្ពុជា។

លោក លី កងវង ម្ចាស់ក្រុមហ៊ុន Temple Group ក៏ជាអ្នកចូលរួមយុទ្ធនាការនេះតាំងពីដំបូងបានមានប្រសាសន៍ថា៖ «ម៉ាក Temple កើតចេញពីចំណង់ចំណូលចិត្តរបស់យើងក្នុងភាពជាសហគ្រិនខ្មែរ និងសេចក្តីស្រឡាញ់ដែលយើងមានចំពោះសហគមន៍របស់យើង ការបង្កើតអាជីវកម្មសេវាកម្មម្ហូបអាហារ និងការផ្តល់ជូនការកម្សាន្ត ដើម្បីបង្កើតការជួបជុំដែលបង្ហាញពីបដិសណ្ឋារកិច្ច និងវប្បធម៌ខ្មែរដល់ភ្ញៀវអន្តរជាតិ។ ដើម្បីធ្វើដូច្នេះបានយូរអង្វែង យើងជឿជាក់លើការទទួលយកការអនុវត្តប្រកបដោយនិរន្តរភាពបន្ថែមទៀតពីការគាំទ្រក្នុងស្រុក ការថែរក្សាបរិស្ថានបៃតងរហូតដល់ការកែច្នៃគ្រឿងសង្ហារឹមប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការតុបតែង។ យើង​មាន​មោទនភាព​ដែល​បាន​រួមចំណែក​ ​ក្នុងការ​ប្រគល់​សំបកដបត្រឡប់ទៅ​វិញ​ដើម្បី​បរិស្ថាន​របស់​ប្រទេស​កម្ពុជា!»។

ផ្តួចផ្តើមដោយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា យុទ្ធនាការប្រមូលដបត្រឡប់មកវិញគាំទ្រយ៉ាងខ្លាំងដល់មហិច្ឆតា «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» របស់ក្រុមហ៊ុនផលិតស្រាបៀរដែលកំណត់គោលដៅច្បាស់លាស់ និងមហិច្ឆិតាក្នុងការជំរុញការប្រើប្រាស់ឡើងវិញ និងអព្យាក្រិតកាបូន​មិនត្រឹមតែផលិតកម្មរបស់ខ្លួននៅឆ្នាំ ២០៣០ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្សែសង្វាក់តម្លៃទាំងមូលនៅឆ្នាំ ២០៤០ ។ ជាមួយនឹងអាជីវកម្មសេវាកម្មម្ហូបអាហារ និងវិស័យបដិសណ្ឋារកិច្ចក៏ជាជំហានមួយដោយចេតនាផងដែរ ព្រោះវិស័យនេះប្រើប្រាស់សំបកដបភាគច្រើនរបស់អ្នកផលិតស្រាបៀរនៅលើទីផ្សារ។

លោកស្រី Helen Heng អ្នកគ្រប់គ្រងផ្នែកនិរន្តរភាព ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានគឺមិនត្រឹមតែការកាត់បន្ថយផលប៉ះពាល់បរិស្ថាននៅក្នុងរោងចក្រផ្ទាល់របស់យើងប៉ុណ្ណោះទេ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងនូវទំនួលខុសត្រូវរបស់យើងក្នុងការកាត់បន្ថយការខ្ជះខ្ជាយ និងបង្កើនការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពនៅក្នុងដំណើរការផលិតកម្មទាំងអស់របស់យើង ចាប់តាំងពីការដាំដុះស្រូវរហូតដល់ការបង្កើតផលិតផលចុងក្រោយ។ ការទទួលយកការអនុវត្តការបង្កើនការប្រើប្រាស់ឡើងវិញគឺជាគន្លឹះដែលអាចមើលឃើញពីរបៀបដែលយើងផលិតស្រាបៀររបស់យើងនាពេលបច្ចុប្បន្ន។ ដោយភាពជាដៃគូជាមួយក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) រោងចក្រជីវម៉ាសរបស់យើងនៅភ្នំពេញប្រើប្រាស់អង្កាមពីរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងកសិករ ដើម្បីបង្កើតថាមពលកម្ដៅដែលអាចកើតឡើងវិញសម្រាប់រោងចក្រផលិតស្រាបៀររបស់យើង។ គ្រាប់ធញ្ញជាតិដែលបានប្រើហើយបានបានបន្សល់ទុកជាកាកសំណល់បន្ទាប់ពីការផលិតស្រាបៀររបស់យើងក៏ត្រូវបានយកទៅប្រើជាចំណីសត្វផងដែរ។ យើងក៏កំពុងពិចារណាលើការប្រើប្រាស់ឡើងវិញនូវសំបកវេចខ្ចប់ផលិតផលរបស់យើងដែលជាកត្តាសំខាន់ក្នុងការបោះជំហានមួយទៅរកសង្វាក់តម្លៃមិនបញ្ចេញផលប៉ះពាល់យ៉ាងពេញលេញ។ ការដោះស្រាយជាមួយដបផលិតផលគ្រាន់តែជាដំណាក់កាលដំបូងនៃដំណើរដ៏ឆ្ងាយ និងទាមទារឆ្ពោះទៅរកការសម្រេចបាននូវការបង្កើនការប្រើប្រាស់ឡើងវិញកាន់តែខ្ពស់ក្នុងដំណាក់កាលការវេចខ្ចប់។ ឥឡូវនេះយើងផ្តោតលើដៃគូប្រមូលផ្តុំដើម្បីបង្កើតជាប្រព័ន្ធអេកូដែលអាចគាំទ្រដល់ការដោយស្រាយបញ្ហានេះបានច្រើន។ យើង​មិន​អាច​ធ្វើ​សកម្មភាពទាំងនេះ​តែ​ម្នាក់​ឯង​បាន​ទេ»។

លោក Andy Hewson នាយកគ្រប់គ្រងនៃ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍បន្ថែមថា៖ «បង្កើតភាពរីករាយជាមួយគ្នាយ៉ាងពិតប្រាកដដើម្បីជំរុញពិភពលោកឱ្យកាន់តែប្រសើរឡើង នោះហើយជាអ្វីដែលជំរុញលើកទឹកចិត្តពួកយើងនៅ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ។ យើងដឹងថា ដើម្បីសម្រេចគោលបំណងរបស់យើង យើងក៏ត្រូវការអ្នកផ្សេងទៀតពីខ្សែសង្វាក់តម្លៃរបស់យើងជាផ្នែកនៃដំណើរនេះផងដែរ។ ពេលយើងសង្កេតឃើញបារ និងភោជនីយដ្ឋាននានាដែលជាដៃគូររបស់យើងមានភាពសកម្មក្នុងការលើកកម្ពស់ការអនុវត្តការប្រគល់សំបកដបត្រឡប់មកវិញ បានធ្វើឱ្យយើងរីករាយណាស់ ដោយសារពួកគេគឺជាអ្នកបង្កើតវប្បធម៌ដ៏សំខាន់ដែលអាចធ្វើឱ្យសកម្មភាពសាមញ្ញប្រកបដោយនិរន្តរភាពដែលអាចធ្វើឱ្យអ្នកប្រើប្រាស់អាចយកជាគំរូបាន។ យើង​សង្ឃឹម​ថា​សកម្មភាព​របស់​ពួក​គេ​នឹង​បំផុស​គំនិត​បន្ថែម​ទៀត​ក្នុង​វិស័យនេះដើម្បី​ចូល​រួម​ក្នុង​យុទ្ធនាការ​យើង ហើយ​ធ្វើ​ឱ្យ​វាកាន់តែ​ធំ​ជាង​មុន»។

អ្នកសង្កេតការណ៍ក្នុងឧស្សាហកម្មកត់សម្គាល់ថា ការបង្កើនការយល់ដឹងអំពីដានបរិស្ថានកាន់តែទូលំទូលាយ និងនិន្នាការកើនឡើងនៃបុគ្គល និងអាជីវកម្មដែលកំពុងធ្វើសកម្មភាពទាំងនេះ។

លោក Alvin Sinclair នាយកគ្រប់គ្រងនៃ Top 30 Bars ដែលជាភ្លេតហ្វមប្រចាំតំបន់សម្រាប់ការទទួលស្គាល់បារកំពូលៗរបស់អាស៊ី និងផ្នែកក្រឡុកស្រា ដែលបានចុះផ្សាយនៅកម្ពុជាលើកដំបូងនៅឆ្នាំ ២០២៣ បានមានប្រសាសន៍ថា៖ «រាល់ដបដែលប្រគល់ទៅវិញគឺជាបទពិសោធន៍បន្ថែមមួយ និងជារឿងរ៉ាវដែលត្រូវតែបន្តអនុវត្ត។ វាពិតជាអស្ចារ្យណាស់ដែលបានឃើញបារ និងភោជនីយដ្ឋានបញ្ចូលសកម្មភាពការប្រើប្រាស់ប្រកបដោយនិរន្តរភាពទៅក្នុងស្នូលនៃបទពិសោធន៍របស់អតិថិជន បង្កើតបរិយាកាសនៃភាពរីករាយ។ យុទ្ធនាការប្រមូលដបត្រឡប់មកវិញជាចំណែកមួយ និងការងារជាច្រើនទៀតដែលវិស័យនេះចាប់ផ្តើមអនុវត្តតាម រួមទាំងការហាមឃាត់ការប្រើប្រាស់ផ្លាស្ទិកដែលអាចប្រើបានតែម្តង និងការកែច្នៃឡើងវិញ។ ដោយមានមនុស្សកាន់តែច្រើន និងអាជីវកម្មធ្វើសកម្មភាពកាត់បន្ថយកាកសំណល់ និងផ្សព្វផ្សាយការប្រើប្រាស់ឡើងវិញ ទំនួលខុសត្រូវនេះបង្កើតជាសេចក្តីថ្លែងការណ៍អំពីកម្រិតដែលមនុស្សជំនាន់នេះយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងធនធានដែលប្រទេសដ៏ស្រស់ស្អាតរបស់យើងបានផ្តល់មកយើង។ យើងសូមថ្លែងអំណរគុណចំពោះអ្នកបង្កើតផ្តួចផ្តើមគំនិតនៅក្នុងវិស័យនេះដែលជួយជំរុញយើងឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាពជាងមុន»។

ចប់

អំពី ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់ ​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០.០០០* ​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​ដំណើរឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​អព្យាក្រិតកាបូន​ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKENដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

*ប្រភព៖ ការលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការសិក្សាអំពីផលប៉ះពាល់សេដ្ឋកិច្ចឆ្នាំ ២០២០  ទិន្នន័យពីរាជរដ្ឋាភិបាលកាលពីឆ្នាំ ២០១៩

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...