ក្រុមហ៊ុន Smart Axiata និង EBC ចុះអនុស្សរណៈនៃការយោគយល់ ដើម្បីផ្ដល់ទិន្នន័យអ៊ិនធឺណិត ដល់សិស្សានុសិស្ស និងអភិវឌ្ឍវិស័យអប់រំ តាមប្រព័ន្ធឌីជីថលទូទាំងប្រទេស

Date:

ភ្នំពេញ៖ នាថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន Smart Axiata និង ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីបង្កើនឱកាសដល់់សិស្សានុសិក្សា និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានការអប់រំបន្ថែម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងគោលបំណងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានក្លាយជាស្ថាប័នផ្សព្វផ្សាយអប់រំក្នុងស្រុកឈានមុខគេ។ ស្ថាប័ននេះ ជាធនធានដ៏មានតម្លៃដើម្បីលើកកម្ពស់ការសិក្សាពេញមួយជីវិត ការអភិវឌ្ឍជំនាញ និងការចែករំលែកចំណេះដឹង ដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍន៍ការយល់ដឹងរបស់ប្រជាជនកម្ពុជាគ្រប់វ័យ និងគ្រប់ជាន់ថ្នាក់។

ការចុះអនុស្សរណៈនេះបានប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ និងជាជំហានយ៉ាងសំខាន់ ដើម្បីបង្កើនឱកាសទទួលបានការអប់រំ សម្រាប់ប្រជាជនកម្ពុជាទូទាំងផ្ទៃប្រទេស។​ កម្មវិធីដ៏អធិកអធមនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកជំទាវ​ គឹម​ សេដ្ឋានី​ រដ្ឋលេខាធិការប្រចាំការនៃ​ក្រសួងអប់រំ​ យុវជន​ និង​កីឡា លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata​ និង លោកស្រី ចេង ស្រីតំ នាយិកានៃស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។

ពីឆ្វេងមកស្ដាំ៖ លោកជំទាវ​ គឹម​ សេដ្ឋានី​ រដ្ឋលេខាធិការប្រចាំការនៃ​ក្រសួងអប់រំ​ យុវជន​ និង​កីឡា ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកស្រី ចេង ស្រីតំ នាយិកានៃស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) និង លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata

Smart ជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា ដែលតែងតែខិតខំបំពេញភារកិច្ចជាក្រុមហ៊ុនប្រកបដោយទំនួលខុសត្រូវ និងបណ្ដុះធនធានមនុស្សទូទាំងប្រទេស ដើម្បីធានាថា បរិវត្ត​កម្មសង្គមឌីជីថលអាចប្រព្រឹត្តិទៅប្រកបទៅដោយបរិយាបន្ន។​

កិច្ចសហការនេះបានលេចចេញជារូបរាងឡើងដើម្បីបើកឱកាសឱ្យសិស្សានុសិស្សអាចទស្សនាវីដេអូនៅលើប្រព័ន្ធ EBC បានយ៉ាងងាយស្រួល។​​ ការសហការនេះ ជាកិច្ចចាប់ផ្ដើមដំបូងនៃចក្ខុវិស័យរួម ក្នុងការផ្ដល់កញ្ចប់ទិន្នន័យអ៊ីនធឺណិតបន្ថែមដល់សិស្សានុសិស្ស សម្រាប់ប្រើប្រាស់ថ្នាលមាតិកាឌីជីថលដែលរៀបចំឡើងដោយ EBC ដោយចាប់ផ្ដើមដំបូងចេញពីវិទ្យាល័យហ៊ុនសែនសេរីភាព​ ដែលមានសិស្សានុសិស្សប្រមាណជាង ៥ពាន់នាក់។

លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata  បានមានប្រសាសន៍ថា «ការប្តេជ្ញារបស់យើងក្នុងការលើកកម្ពស់សង្គមឌីជីថលនៅក្នុងប្រទេសកម្ពុជា ជាមូលហេតុយ៉ាងសំខាន់ពីក្រោយការគាំទ្រ ថ្នាលមាតិកាឌីជីថលនេះ។ ជាជំហានដំបូង យើងបានឧបត្ថម្ភទិន្នន័យអ៊ិនធឺណិតប្រចាំថ្ងៃដល់សិស្សពីវិទ្យាល័យហ៊ុនសែនសេរីភាព ហើយយើងកំពុងផ្ដល់ឱកាសឱ្យពួកគេចូលទស្សនាវីដេអូអប់រំនៅលើថ្នាលមាតិកា EBC ដោយមិនចាំបាច់ចំណាយប្រាក់បន្ថែម។ ហើយដើម្បីបំពេញតម្រូវការរបស់អ្នកសិក្សាឱ្យបានកាន់តែសំបូរបែប យើងក៏មានផ្ដល់នូវកញ្ចប់សេវាកម្ម Home internet រួមទាំងគម្រោងនានាដើម្បីឱ្យពួកគេអាចប្រើប្រាស់ EBC ដោយគ្មានក្ដីបារម្ភ។»

Smart នឹងនៅតែបន្តបណ្ដុះអ្នកដឹកនាំវ័យក្មេងឱ្យប្រកបដោយចំណេះដឹង តាមរយៈមាតិកាអប់រំដែលបង្កើនការយល់ដឹង និងបង្កើនការចូលរួមពីសិស្សានុសិស្ស។ ការលើកទឹកចិត្តសិស្សឱ្យចេះទាញយកនូវអត្ថប្រយោជន៍ និងចំណេះដឹងពីស្ថាប័ន EBC នេះ គឺជាជំហានយ៉ាងសំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយគុណភាព ចីរភាព​ និងបរិយាប័ន្ន។​

លោក Ziad Shatara ក៏បានបន្តថា «ការចុះអនុស្សរណៈនេះ​ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ យើងនឹងបន្តសហការជាមួយ EBC ឱ្យកាន់តែស្អិតរមួត ដើម្បីពង្រីកវិសាលភាពនៃគម្រោងនេះដល់សិស្ស និងប្រជាពលរដ្ឋឱ្យកាន់តែច្រើនឡើងៗនៅទូទាំងប្រទេស»។

លោកជំទាវ​ គឹម​ សេដ្ឋានី​ រដ្ឋលេខាធិការប្រចាំការនៃ​ក្រសួងអប់រំ​ យុវជន​ និង​កីឡា បានមានប្រសាសន៍ថា «គំនិតផ្តួចផ្តើមនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនរបស់យើងក្នុងការលើកកម្ពស់ឱកាសទទួលយកការអប់រំសម្រាប់សិស្សានុសិស្សកម្ពុជាទាំងអស់»។ 

ក្រុមហ៊ុន Smart នឹងបន្តភារកិច្ចនេះឱ្យកាន់តែប្រសើរ ដោយមានការផ្ដល់ជូន​ពិសេស​សម្រាប់​អ្នក​សិក្សា​កំពូល​នៅ​លើថ្នាល​ EBC ​ដែល​នឹង​ត្រូវ​បាន​ប្រកាស​នៅពេលដែល​កម្មវិធីនេះចាប់ផ្តើម​។ នេះជាសក្ខីភាពដែលបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Smart កំពុងធ្វើដំណើររួមគ្នាជាមួយ​ក្រសួងអប់រំ​ យុវជន​ និង​កីឡា ដើម្បីធ្វើឱ្យការសិក្សាបែបឌីជីថលបានទៅដល់អ្នកសិក្សាទាំងអស់។

ភាពជាដៃគូនេះជាចំណែកមួយនៃការប្តេជ្ញារបស់ក្រុមហ៊ុន Smart ក្នុងការជំរុញការអប់រំឌីជីថលនៅកម្ពុជា។ កិច្ចសហការនេះនឹងបើកឱកាសឱ្យកាន់តែទូលំទូលាយដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ ដោយផ្តល់ឱ្យពួកគេនូវចំណេះដឹងសំខាន់ៗដើម្បីទទួលបានជោគជ័យក្នុងសង្គមឌីជីថលនាពេលខាងមុខនេះ។

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...

ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM​ ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ - ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព...

Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា

Metfone និង Cisco បានបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការ ដើម្បីនាំយកដំណោះស្រាយ បច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាសញ្ញានៃការផ្លាស់ប្តូររបស់ Metfone...