ផ្តូវអាកាសថ្មីត្រូវបានពង្រីក៖ ផ្លូវហោះហើរថ្មីរបស់ Vietjet តភ្ជាប់ប្រទេសចិន និងកូរ៉េខាងត្បូង

Date:

*ការផ្តល់ជូនប្រូម៉ូសិនពិសេសនេះ មានរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ តម្លៃសំបុត្រចាប់ផ្តើមពី USD0 សម្រាប់បណ្តាញជើងហោះហើរទាំងអស់

ភ្នំពេញ ថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet បានកំណត់នូវព្រឹត្តិការណ៍ថ្មីក្នុងប្រតិបត្តិការដឹកអ្នកដំណើរជាមួយការតភ្ជាប់ផ្លូវអាកាសរបស់ខ្លួននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបើកដំណើរសេវាហោះហើរដោយផ្ទាល់ជាលើកដំបូងដែលមិនធ្លាប់មាន ភ្ជាប់ទីក្រុងហូជីមិញទៅទីក្រុងស៊ីអាន (ប្រទេសចិន) និងប្រកាសដំណើរការផ្លូវហោះហើររវាង ញ៉ាត្រាង – ទីក្រុង​ដែហ្គូ (កូរ៉េខាងត្បូង) ។ គំនិតផ្តួចផ្តើមទាំងនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការផ្តល់ជូននូវឱកាសធ្វើដំណើរដែលមានតម្លៃសមរម្យ និងការធ្វើដំណើរគ្មានដែនកំណត់ ខណៈពេលដែលការពង្រឹងការតភ្ជាប់ផ្លូវអាកាសនៅទូទាំងអាស៊ីអាគ្នេយ៍ និងអាស៊ីឦសាន។

ដើម្បីអបអរសាទរក្នុងឱកាសនេះ ក្រុមហ៊ុន Vietjet ផ្តល់ជូនការបញ្ចុះតម្លៃពិសេសចាប់ពីថ្ងៃទី 1 ខែកក្កដា ដល់ថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2024 នូវសំបុត្រចំនួន ១ លានសំបុត្រ ដែលមានតម្លៃចាប់ពី 65 ដុល្លារ (រួមបញ្ចូលទាំងអស់) សម្រាប់ទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ខ្លួន រួមទាំងជើងហោះហើរពីខេត្តសៀមរាបក្នុងប្រទេសកម្ពុជាទៅកាន់ទីក្រុងហាណូយផងដែរ។ ក្រុមហ៊ុន Vietjet បានបន្ថែមជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងខេត្តសៀមរាបក្នុងប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់វៀតណាមកាលពីខែធ្នូឆ្នាំមុន។

លោកអ្នកអាចធ្វើការកក់សំបុត្រដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសសម្រាប់ជើងហោះហើរនេះ (ដើម្បីធ្វើដំណើរ) នៅថ្ងៃទី 22 ខែសីហា ឆ្នាំ 2024 រហូតដល់ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 (មិនរាប់បញ្ចូលថ្ងៃបុណ្យសាធារណៈ និងអំឡុងមានតម្រូវការធ្វើដំណើរមមាញឹក) តាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air ដែលធ្វើឱ្យអ្នកមានឱកាសធ្វើដំណើរដ៏គួរឱ្យរំភើបរីករាយសម្រាប់គម្រោងធ្វើដំណើរនានារបស់លោកអ្នក។

ការប្រកាសផ្លូវហោះហើរ ញ៉ាត្រាង – ដែហ្គូ  ធ្វើឡើងស្របពេលជាមួយខួបលើកទី 10 របស់ Vietjet នៃប្រតិបត្តិការដឹកអ្នកដំណើរដ៏ជោគជ័យរវាងវៀតណាម និងកូរ៉េខាងត្បូង។ ចាប់ពីថ្ងៃទី 27 ខែតុលា ឆ្នាំ 2024 សេវាកម្មតភ្ជាប់ទីក្រុងឆ្នេរសមុទ្រ ញ៉ាត្រាង របស់វៀតណាមទៅកាន់ទីក្រុង ដែហ្គូ  ដែលជាទីក្រុងធំទី 4 របស់កូរ៉េខាងត្បូងនឹងដំណើរការការធ្វើដំណើរទៅមកចំនួន 7 ដងក្នុងមួយសប្តាហ៍ ដោយបន្ថែមពីលើបណ្តាញហោះហើរដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ។

បច្ចុប្បន្ន Vietjet គឺជាប្រតិបត្តិករផ្តល់សេវាដឹកអ្នកដំណើរដ៏ធំបំផុតរវាងប្រទេសវៀតណាម និងកូរ៉េខាងត្បូងដែលមានសមត្ថភាពតភ្ជាប់ទីក្រុងហូជីមិញ ហាណូយ ហៃហ្វុង ដាណាង ញ៉ាត្រាង ភូកុក និងដាឡាត់ ជាមួយទីក្រុងសេអ៊ូល ប៊ូសាន និងដែហ្គូ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុន Vietjet បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរដ៏ងាយស្រួលរវាងប្រទេសទាំងពីរ ដឹកជញ្ជូនអ្នកដំណើរចំនួន 10 លាននាក់ឆ្លងកាត់ 37 សេវាកម្មធម្មតា និងមានសេវាកងនាវាអាកាសចរណ៍ ដែលវាពិតជាបានជួយជំរុញឱ្យមានកំណើនយ៉ាងខ្លាំងដល់សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ផងដែរ។

នៅថ្ងៃទី 1 ខែកក្កដាផងដែរ ក្រុមហ៊ុន Vietjet បន្តពង្រីកជើងហោះហើរត្រង់ររបស់ខ្លួនទៅកាន់ប្រទេសចិនពីទីក្រុងធំជាងគេគឺទីក្រុង ហូជីមិញ របស់វៀតណាម ទៅកាន់ទីក្រុងប្រវត្តិសាស្ត្រដ៏លេចធ្លោនៃទីក្រុង Xi’an របស់ប្រទេសចិន។ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ ដែលផ្តល់ជូននូវការតភ្ជាប់ជើងហោះហើរដោយផ្ទាល់នេះ ជាមួយនឹងការដឹកអ្នកដំណើរទៅមកចំនួនបួនដងក្នុងមួយសប្តាហ៍ បន្ទាប់ពីការចាប់ផ្តើមសេវាកម្មសៀងហៃ និងឆេងឌូកាលពីដើមឆ្នាំនេះ។

ផ្លូវហោះហើរថ្មីទាំងនេះ បានពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ Vietjet ដែលផ្តល់ឱ្យអ្នកដំណើរកាន់តែងាយស្រួលក្នុងការធ្វើដំណើរទៅកាន់គោលដៅនានានៅទូទាំងប្រទេសវៀតណាម អាស៊ីអាគ្នេយ៍ និងទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការវិវឌ្ឍន៍ចុងក្រោយបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវបានធ្វើឡើងស្របជាមួយនឹងការកើនឡើងនៃតម្រូវការអ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ និងទីផ្សារទំនិញតាមផ្លូវអាកាសនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ដែលជំរុញឱ្យសកម្មភាពសេដ្ឋកិច្ចពិភពលោកកើនឡើងផងដែរ។ នៅក្នុងខែឧសភា ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់បានដឹកជញ្ជូនអ្នកដំណើរចំនួន 27.9 លាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ 23.9% ពីមួយឆ្នាំទៅមួយឆ្នាំ ដូចដែលបានរាយការណ៍ដោយសមាគមអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិក (AAPA) ។ 

ការពង្រីកបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ មានន័យថា Vietjet គឺជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកដំណើរទៅមកពីប្រទេសកម្ពុជា ដែលចង់ធ្វើដំណើររទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីឦសាន តាមរយៈមជ្ឈមណ្ឌលដឹកអ្នកដំណើររបស់ខ្លួននៅក្នុងប្រទេសវៀតណាម។

អ្នកដំណើរដែលជិះយន្តហោះជាមួយក្រុមហ៊ុន Vietjet អាចរីករាយជាមួយនឹងអាហារវៀតណាម និងអន្តរជាតិជាច្រើនមុខ រួមមាន ហ្វឺ (សាច់គោ/គុយទាវវៀតណាម) បាញ់មី (នំបុ័ងវៀតណាម) និង Ca Phe Sua Da (កាហ្វេទឹកកកទឹកដោះគោវៀតណាម) ផ្តល់សេវាដោយបុគ្គលិកអាកាសចរណ៍ប្រកបដោយវិជ្ជាជីវៈនៅលើយន្តហោះទំនើបដែលមិនប៉ះពាល់ដល់បរិស្ថាន។ លើសពីនេះ អ្នកដំណើរ Vietjet ទាំងអស់ទទួលបានការធានារ៉ាប់រងពី SkyCare ដោយឥតគិតថ្លៃ ហើយសមាជិក SkyJoy កក់សំបុត្រទុកក្នុងអំឡុងពេលប្រូម៉ូសិននេះ នឹងទទួលបាន 200 ពិន្ទុ សម្រាប់ការប្តូរយករង្វាន់ និងការចូលរួមក្នុងការចាប់រង្វាន់ (លក្ខខណ្ឌត្រូវបានអនុវត្ត)។

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

slot demo
scatter hitam
barbartoto
agent togel
slot gacor
barbartoto
barbartoto
situs toto
scatter hitam
slot gacor

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...