«វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ខេត្តបាត់ដំបង» បានរៀបចំនាថ្ងៃទី២៩ មីនា ដើម្បីតម្រង់ទិសសិស្សជ្រើសរើសជំនាញដែលសាកសម ដល់សិស្សវិទ្យាល័យជាង ១ពាន់នាក់ មកពីវិទ្យាល័យចំនួន៤ ក្នុងទីរួមខេត្តបាត់ដំបង

Date:

ភ្នំពេញ៖ នាថ្ងៃទី២៩ មីនា ២០២៥ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ទីរួមខេត្តបាត់ដំបង «វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ខេត្តបាត់ដំបង» បានធ្វើឡើង ដើម្បីតម្រង់ទិសសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យចំនួន ៤ រួមមានវិទ្យាល័យ នេត យ៉ង វិទ្យាល័យសម្តេចឪ វិទ្យាល័យមុន្នីវង្ស និងវិទ្យាល័យអន្លង់វិល ព្រមទាំងសិស្សានុសិស្ស និងសាធារណៈជន ចំនួន ជាង ១ ពាន់នាក់។ វេទិកាឧត្តមសិក្សា រួមមានសិក្ខាសាលាពីជំនាញដែលអាចសិក្សានៅសាកលវិទ្យាល័យ គន្លឹះប្រឡងអាហារូបករណ៍ក្នុងប្រទេស និងក្រៅប្រទេស និងត្រៀមលក្ខណៈចូលក្នុងទីផ្សារការងារ ចាប់ពីវេលាម៉ោង ៨ ព្រឹក ដល់ ម៉ោង ៥ រសៀល ។

ក្រុមការងារនៃគម្រោង «វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ខេត្តបាត់ដំបង» បានឱ្យដឹងថា ក្នុងកម្មវិធីនេះមានរួមបញ្ចូល ការចែករំលែកបទពិសោធន៍ពីការជ្រើសជំនាញដូចជា ជំនាញនីតិសាស្ត្រ ជំនាញធនាគារ និងហិរញ្ញវត្ថុ ជំនាញវិស្វកម្មមេកានិចរថយន្ត វិស្វកម្មអគ្គីសនី កម្មវិធីបណ្តុះបណ្តាលជំនាញ ១.៥ លាននាក់ របស់រាជរដ្ឋាភិបាល គន្លឹះ និងឱកាសស្វែងរកអាហារូបករណ៍ក្នុងនិងក្រៅប្រទេស បទពិសោធន៍ក្នុងការស្វែងរកភាពជាខ្លួនឯង សហគ្រិនភាព និងបច្ចេកវិទ្យាអប់រំ -ល-។ លើសពីនេះទៅទៀត ក្នុងពិព័រណ៍អប់រំ មានការដាក់តាំងបង្ហាញពី ជំនាញ និងស្នាដៃនិស្សិតតាមវិទ្យាស្ថាន សាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង និងមកពីក្រៅប្រទេស ស្តង់ប្រឹក្សាការសិក្សានៅក្រៅប្រទេស រួមទាំងស្តង់សៀវភៅផងដែរ។

«វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ខេត្តបាត់ដំបង» បានការស្វាគមន៍ និងគាំទ្រពីសំណាក់ស្ថាប័ន និងភាគីពាក់ព័ន្ធ ជាង ២០ ស្ថាប័ន និងសិស្សានុសិស្សថ្នាក់ទី១២ លោកគ្រូ-អ្នកគ្រូ និស្សិត និងសាធារណៈជនប្រមាណជាង១០០០ នាក់ ទូទាំងទីរួមខេត្តបាត់ដំបង។ «វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា» នឹងធ្វើដំណើរបន្តទៅកាន់បណ្តាខេត្តផ្សេងៗទៀត រួមមានខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ព្រមទាំងកម្មវិធីប្រចាំឆ្នាំំទៅរាជធានីភ្នំពេញក្នុងពេលឆាប់ៗនេះ ដែលអនុញ្ញាតឱ្យសិស្សានុសិស្សដែលសិក្សានៅតាមបណ្តាខេត្តខាងលើ អាចចូលរួមបានដោយសេរី និងមានឱកាសក្នុងការទទួលបានបទពិសោធន៍ជាច្រើនពីសំណាក់វាគ្មិន និងស្តង់នៃគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន កម្រិតជាតិ និងអន្តរជាតិ ដែលនឹងដាក់បង្ហាញនៅក្នុង សាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីឈ្វេងយល់កាន់តែស៊ីជ្រៅពីជំនាញដែលមាននៅថ្នាក់ឧត្តមសិក្សា មុននឹងសម្រេចចិត្ត។

«វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា» គឺជាកម្មវិធីដែលទទួលបានការទទួលស្គាល់ និងគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជនជាច្រើន។ គួររំលឹកថា កាលពីឆ្នាំ២០២៤ «វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា» បានរៀបចំឡើងនៅរាជធានីភ្នំពេញ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានការចូលរួមពីសិស្សានុសិស្ស និងនិស្សិត ជាង ៦ពាន់ នាក់ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធឌីជីថលជាង ៧ លាននាក់។

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...