ទីកន្លែងណាត់ជួបថ្មី កំពុងទាក់ទាញយុវជនកម្ពុជា៖ TV360 by Metfone ចាប់ផ្តើមកម្មវិធីចាក់បញ្ចាំងកុននៅទីសាធារណៈបែប Outdoor

Date:

ចាប់ពីថ្ងៃទី 3 ខែឧសភា Metfone បានប្រកាសបើកជាផ្លូវការនូវ ព្រឹត្តិការណ៍ចាក់បញ្ចាំងកុននៅទីសាធារណៈបែប Outdoor ក្រោមយុទ្ធនាការ “TV360 Outdoor Cinema Tour” នៅទូទាំងប្រទេសកម្ពុជា។ ដែលកម្មវិធីនេះនាំមកជូនដោយកម្មវិធីទូរទស្សន៍ឌីជីថល TV360 ហើយកម្មវិធីនេះជាចំណុចចាប់ផ្តើម នៃសកម្មភាពបទពិសោធន៍អ្នកប្រើសម្រាប់ឆ្នាំនេះ ហើយជាជំហានយុទ្ធសាស្ត្រមួយសម្រាប់ភ្ជាប់ម៉ាក Metfone ជាមួយយុវជន តាមរយៈទ្រង់ទ្រាយកម្សាន្តទំនើបនិងបង្កើនអារម្មណ៍រំភើប សប្បាយៗ។

នាំយកកម្មវិធី TV360 ឲ្យជិតស្និទ្ធជាមួយយុវជនកម្ពុជា

កម្មវិធី “TV360 Outdoor Cinema Tour” រួមមានការបញ្ចាំងភាពយន្តនៅទីសាធារណៈចំនួន ៦ដង នៅក្នុងទីក្រុងធំៗ ៣គឺ ភ្នំពេញ សៀមរាប និងកំពង់ចាម។ ជាមួយបរិយាកាសបើកចំហថ្មី សុទ្ធតែសមស្របសម្រាប់យុវជនដែលចូលចិត្តបច្ចេកវិទ្យា ខ្សែភាពយន្ត និងតន្ត្រី—មនុស្សក្រុមនេះកំពុងក្លាយជាគន្លងនាំមុខសម្រាប់ការប្រើប្រាស់សេវាកម្សាន្តឌីជីថលនៅកម្ពុជា។

អ្នកចូលរួមគ្រាន់តែទាញយកកម្មវិធី TV360 ដើម្បីទទួលបានកញ្ចប់ប៉ុបខុននិងភេសជ្ជៈឥតគិតថ្លៃ ចូលរួមល្បែងអន្តរកម្មជាមួយរង្វាន់ដ៏ទាក់ទាញជាច្រើនទៀត ហើយរីករាយជាមួយភាពយន្តខ្នាតធំបែបបរិយាកាស outdoor ដែលបានរៀបចំឡើង។ ក្នុងនោះក៏មានការប្រគំតន្ត្រីដែលនឹងមានការចូលរួមផ្ទាល់ពីសិល្បករយុវវ័យល្បីៗក្នុងប្រទេសកម្ពុជា ក៏ជាឱកាសពិសេសមួយ ដែលបន្ថែមភាពសប្បាយនិងជម្រុញអារម្មណ៍ឲ្យអ្នកប្រើប្រាស់វេទិកា TV360 ឱ្យកាន់តែមានអារម្មណ៍រំភើប រីករាយមួយកម្រិតទៀត។

ផ្សព្វផ្សាយរូបភាព Metfone ជាម៉ាកទំនើប និងជិតស្និទ្ធជាមួយសហគមន៍

តាមរយៈសកម្មភាពជាច្រើនដូចជាការចុះឈ្មោះ ការថតរូបលេងកម្សាន្ត ការកម្សាន្តសប្បាយពិតៗនៅទីកន្លែង និងការចែករំលែកតាមបណ្តាញសង្គម Metfone កំពុងបង្កើនការទទួលស្គាល់ម៉ាកឲ្យកាន់តែច្បាស់លាស់ ទាន់សម័យ និងសកម្មជាងមុននៅលើទីផ្សារ  មិនត្រឹមតែជាក្រុមហ៊ុនទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាម៉ាកបច្ចេកវិទ្យាដែលផ្តោតទៅលើសហគមន៍។

ព្រឹត្តិការណ៍សប្តាហ៍នេះនឹងប្រព្រឹត្តទៅនៅសួនអេកូផាក បុរី ប៉េងហួត បឹងស្នោរ ក្នុងថ្ងៃទី 11 និង 12 ឧសភា ឆ្នាំ 2025។ សូមតាមដានបណ្តាញសង្គមផ្លូវការរបស់ Metfone សម្រាប់កាលវិភាគពេញលេញនៃព្រឹត្តិការណ៍ ហើយកុំភ្លេចចូលរួមនឹងបទពិសោធន៍ដ៏គួរឱ្យរំភើបនេះជាមួយមិត្តហ្វូនណា៎!

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...