អ៊ែមមឺរឹត ផ្តល់ជូនសណ្ឋាគារ ស្នាក់នៅ ឥវ៉ាន់លើសគីឡូ និងទិដ្ឋាការទេសចរណ៍ ដោយឥតគិតថ្លៃ សម្រាប់អ្នកដំណើរពីកម្ពុជា ទៅឌូបៃ

Date:



ភ្នំពេញ៖ កក់សំបុត្រធ្វើដំណើរ​ ជាមួយតម្លៃពិសេស ហើយរីករាយ នឹងដំណើរកម្សាន្ត ដែលមិនអាចបំភ្លេចបាន ទៅកាន់ទីក្រុងឌូបៃឥឡូវនេះ ពី អ៊ែមមឺរឹត ភ្លាមទៅ! ។ តើមានអ្វីដែលប្រសើរជាង ការចាប់ផ្តើមឆ្នាំថ្មី ជាងដំណើរកំសាន្ត ទៅកាន់ទីក្រុងឌូបៃ? ក្នុងរដូវរងារនេះ អ៊ែមមឺរឹត ផ្តល់ជូនឱកាសពិសេស ដល់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា ដើម្បីឱ្យស្គាល់ទីក្រុងឌូបៃ កាន់តែប្រសើរ តែចំណាយតិច។

ប្រសិនបើទីក្រុងឌូបៃ ស្ថិតនៅក្នុងបញ្ជីដំណើរកំសាន្តរបស់អ្នក អ៊ែមមឺរឹត ផ្តល់ជូនហេតុផល ដែលធ្វើឲ្យអ្នកកក់សំបុត្រឥឡូវនេះ។ អ្នកដំណើរអាចរីករាយ នឹងតម្លៃពិសេស ជាមួយនិងតម្លៃបន្ថែម លើការស្នាក់នៅ សណ្ឋាគាររយៈពេល ២ យប់ នៅចំកណ្តាលក្រុងឌូបៃ ដោយឥតគិតថ្លៃ វ៉ាលីឥវ៉ាន់ ១០ គីឡូបន្ថែម ដោយឥតគិតថ្លៃ និងទិដ្ឋាការ ៣០ថ្ងៃ ទៅលេងឌូបៃ ដោយឥតគិតថ្លៃ ។

ដំណើរកម្សាន្ត ទៅកាន់ឌូបៃ គឺជាកត្តាចាំបាច់ ដែលត្រូវបានគេដាក់ឈ្មោះថា ជាទីក្រុងល្អបំផុតមួយ របស់ពិភពលោក សម្រាប់អ្នកទេសចរ ដែលត្រូវមកលេងនៅឆ្នាំ ២០២០ ដោយ លូនលីផ្លែនណែត (Lonely Planet)។ ល្បីល្បាញដោយសារការរួមបញ្ចូលគ្នា ពីភាពទាក់ទាញ នៃកន្លែងកម្សាន្ត សកម្មភាពខាងក្រៅនិងវប្បធម៌ ក៏ដូចជាស្ថាបត្យកម្ម ដ៏គួរឲ្យទាក់ទាញ ទីក្រុងឌូបៃ គឺជាឋានសួគ៌របស់អ្នកដំណើរទាំងអស់ ហើយមិនមានពេលវេលាណា ដែលល្អជាងការមកទស្សនានា ពេលនេះទេ។

ការបញ្ចុះនេះចាប់ផ្តើម ពីថ្ងៃទី២-១៥ ខែធ្នូ ឆ្នាំ ២០១៩ ជាមួយតម្លៃសំបុត្រទៅមក ទៅឌូបៃ ចាប់ផ្តើមពី ៤៩៩* ដុល្លារអាមេរិក សម្រាប់ថ្នាក់សន្សំសំចៃ (Economy Class) និង១៤៩៩* ដុល្លារអាមេរិក សម្រាប់ថ្នាក់ពាណិជ្ជកម្ម (Business Class) និងមានសុពលភាព ធ្វើដំណើរពីថ្ងៃទី ៥-២៧ ខែធ្នូឆ្នាំ ២០១៩ និងថ្ងៃទី ៣ ខែមករា និងថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០។ អ្នកដំណើរថ្នាក់សន្សំសំចៃ ដែលបានកក់សំបុត្រហោះហើរ ក្នុងពេលបញ្ចុះតម្លៃនេះ និងរីករាយនឹងការស្នាក់នៅ នៅសណ្ឋាគារ Rove ឬ Rove Healthcare City ពីរយប់ដោយឥតគិតថ្លៃ។ ខណៈដែលអតិថិជន ថ្នាក់ហ្វឹសខ្លាស់ (First Class) និងថ្នាក់ពាណិជ្ជកម្ម (Business Class) ដែលបានកក់ជើងហោះហើរ ក្នុងអំឡុងពេលដូចគ្នានេះដែល អាចរីករាយនឹងការស្នាក់នៅ ពីរយប់ដោយឥតគិតថ្លៃ នៅសណ្ឋាគារ the Address Sky View ឬ Address Dubai Mall នៅទីក្រុងឌូបៃ ។

នៅពេលដែលការកក់សំបុត្រហោះហើរ តាមគេហទំពរ័ emirates.com/kh អ្នកដំណើរគ្រាន់តែវាយបញ្ចូលលេខកូដ FEDUBAI មុនពេលធ្វើការទូទាត់។ បន្ទាប់មកការស្នាក់នៅសណ្ឋាគារ នឹងត្រូវបានកក់ និងបានបញ្ជាក់ស្រាប់។ ការផ្តល់ជូនមួយបន្ទប់ នៅសណ្ឋាគារ ហើយជាបន្ទាប់គ្រែមួយ ឬគ្រែពីរ ដោយអាចមានក្មេងម្នាក់ក្រោមអាយុ ១២ ឆ្នាំ សម្រាប់ថ្នាក់សន្សំសំចៃ និង ថ្នាក់ហ្វឹសខ្លាស់ (First Class) និងថ្នាក់ពាណិជ្ជកម្ម (Business Class) អាចមានក្មេងក្រោម​អាយុ ១២ ឆ្នាំដល់ទៅពីរនាក់។ ការផ្តល់ជូននេះ មានរួមបញ្ចូលទាំងពន្ធ និងផ្អែកទៅលើអញ្ញថាភាពអាចរកបាន។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ដើម្បីឲ្យកាន់តែមាន ភាពងាយស្រួលថែមទៀត អ៊ែមមឺរឹតបានផ្តល់បន្ថែម លើទិដ្ឋាការទេសចរណ៏ចំនួន ៣០ ថ្ងៃ សម្រាប់អ្នកធ្វើដំណើរ ពីប្រទេសកម្ពុជា។ ពាក្យសុំទិដ្ឋាការ ជាមួយឯកសារចាំបាច់ ដូចជាលិខិតឆ្លងដែន និងរូបថត តម្រូវឲ្យផ្ងើរទៅកាន់ ការិយាល័យអ៊ែមមឺរឹត ក្នុងតំបន់តាមរយៈ ekcambodia@emirates.com ឲ្យមុនថ្ងៃទី ១៧ ខែធ្នូ ២០១៩ សំបុត្រហោះហើររបស់ អ៊ែមមឺរឹត ត្រូវតែកក់មុន ដើម្បីដាក់ពាក្យសុំទិដ្ឋាការ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

អតិថិជនរបស់អ៊ែមមឺរឹត ក៏នឹងរីករាយជាមួយឥវ៉ាន់ ១០ kg បន្ថែមដោយមិនគិតថ្លៃ នៅកំឡុងពេលនេះ (៥-២៧ ខែធ្នូ ឆ្នាំ ២០១៩ និងទី ៣ ខែមករា ដល់ ៣១ ខែឧសភាឆ្នាំ ២០២០) ដែលជួយកាត់បន្ថយ ភាពតានតឹង ពីការរៀបចំឥវ៉ាន់ និងមានកន្លែងបន្ថែម សម្រាប់ដាក់ឥវ៉ាន់ ពីការដើរទិញទំនិញ។ ជាចំណតឈប់ល្អ និងជាទិសដៅកម្សាន្ត ទីក្រុងឌូបៃទីកន្លែង មានអគារល្បីល្បាញ អាហារឆ្ងាញ់ៗ ព្រមទាំងផ្សារទំនើប លំដាប់ពិភពលោក។

ជាមួយនឹងរដូវការពិព័រណ៍ ទិញទំនិញនៅទីក្រុងឌូបៃ (Dubai Shopping Festival) ឆ្នាំ ២០២០ មហោចាប់ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២០ ឥឡូវនេះអ្នកធ្វើដំណើរអាចទិញទំនិញបន្ថែម ដោយមិនបារម្ភពីចំនុះឥវ៉ាន់ ត្រឡប់ទៅវិញ។ កាន់តែពិសេសថែមទៀតនោះ ភ្ញៀវទេសចរអាចសន្សំបន្ថែម ដោយប្រើ My Emirates Pass – ជាសំបុត្រយន្តហោះរបស់អ៊ែមមឺរឹត តាមរដូវកាល​ ជាមួយសមាជិកផ្តាច់មុខ – អនុញ្ញាតឱ្យអតិថិជន ប្តូរយកការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ពិសេស នៅជាង ៥០០ ហាងនៅទូទាំងអារ៉ាប់រួម។ អ្នកធ្វើដំណើរហោះកាត់ ឬហោះទៅទីក្រុងឌូបៃ ចន្លោះពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០ និងទទួលបានការបញ្ចុះតម្លៃ រហូតដល់ទៅ ៣០% នៅតាមហាង និងរហូតដល់ទៅ ៥០% ជាមួយសកម្មភាពកម្សាន្ត ដោយគ្រាន់តែបង្ហាញសំបុត្រ យន្តហោះអ៊ែមមឺរឹត (Emirates boarding pass) និង អត្តសញ្ញាណរបសអ្នក ។

ជាមួយនឹងសេវាអ្នកបើកបរ ជូនទៅនិងជូនមកពីព្រលានយន្តហោះ នៅជាង ៧៥ ទីក្រុង នៅទូទាំងពិភពលោក អតិថិជន ថ្នាក់ហ្វឹសខ្លាស់ (First Class) និងថ្នាក់ពាណិជ្ជកម្ម (Business Class) អាចហោះហើរ ជាមួយប្រណិតភាព នៃកន្លែងសម្រាក់ (Lounge) ប្រណិត និងយន្តហោះថ្មីទំនើប។ អតិថិជនដែលធ្វើដំណើរ នៅលើយន្តហោះ Boeing 777 ថ្នាក់ពាណិជ្ជកម្ម អាចរីករាយជាមួយនឹងកម្រិត មិនធ្លាប់មានពីមុនមក នៃកន្លែងអង្គុយទូលាយ និងមានផាសសុខភាព ដែលអាចតម្រេតបានរាបស្មើ និងគេងលក់ស្រួល។ អាចសម្រាក និងអាចជ្រើសរើស បណ្តាញប៉ុស្ត៏ចុងក្រោយបំផុត ជាង ៤៥០០ ប៉ុស្ត៍ និងអាចមើតតាមតម្រូវចិត្ត ជាមួយច្រើនភាសា តាមប្រព័ន្ធកម្សាន្ត ក្នុងយន្តហោះ ដែលឈ្នះពានរង្វាន់ ice។ ក្នុងយន្តហោះប្រភេទ A380 ថ្នាក់ពាណិជ្ជកម្ម មានផ្តល់ជូនទូរទឹកកក តូចផ្ទាល់ខ្លូន ដល់អ្នកដំណើរ និងកន្លែងសម្រាក់ប្រណិត នៃយន្តហោះប្រភេទ A380 (Onboard Lounge) ជាកន្លែងដែលអ្នកដំណើរ អាចរីករាយ និងភាពឯកជន ឬបង្កើតណេតវឺក និងបានសម្រាក នៅលើគ្រែរាបស្មើពេញលេញ ជាមួយពូកនិងភួយដ៏កក់ក្ដៅ ។

អ្នកដំណើរថ្នាក់សន្សំសំចៃ (Economy Class) អាចហោះហើរជាមួយអ៊ែមមឺរឹត យ៉ាងមានផាសសុខភាព ជាមួយការផ្តល់ជូន ដែលមានប្រយោជន៍បន្ថែម យ៉ាងប្រណិត។ របស់បន្ថែមដល់អ្នកដំណើរ ជាមួយនិងភួយដ៍ស្រទន់ និងជួយឲ្យមានអារម្មណ៏ ស្រស់ស្រាយ ក្នុងការធ្វើដំណើរជាគ្រួសារ និងកូនៗដូចនៅគេហដ្ផានដែល។ ការផ្តល់សេវាអាហារ នៅលើយន្តហោះ ផ្តល់ជូនតាមគោលដៅ និងត្រូវបានបំរើការ ដល់កុមារដើម្បី ធានាថាពួកគេត្រូវបាន យកចិត្តទុកដាក់ជាអតិភាព។ ក្មេងៗនឹងទទួលបានការកម្សាន្ត ឥតឈប់នៅលើយន្តហោះ ដែលមានរូបតុក្តតាចុងក្រោយបំផុត ភាពយន្ដចីវចល និងរឿង Disney។ ជួយឲ្យក្មេងៗកាន់តែចូលចិត្ត ធ្វើដំណើរ ជាមួយកញ្ចប់ទស្សនាវដ្តី អ៊ែមមឺរឹត “Lonely Planet Kids” ដែលពោរពេញទៅដោយភាពច្នៃប្រឌិត និងការពិត ដែលគួរឲ្យចាប់អារម្មណ៏ជាច្រើន។

ចំពោះពត័មានបន្ថែម​ពីអ៊ែមមឺរឹត រួមទាំងរបៀបកក់សំបុ្រត និងលក្ខខណ្ឌ ​សម្រាប់ការផ្តល់ជូននេះ សូមចុតលើ https://www.emirates.com/cugo.aspx?promoCode=FEDUBAI&pub=/kh/english៕



អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›អ៊ែមមឺរឹត ផ្តល់ជូនសណ្ឋាគារ ស្នាក់នៅ ឥវ៉ាន់លើសគីឡូ និងទិដ្ឋាការទេសចរណ៍ ដោយឥតគិតថ្លៃ សម្រាប់អ្នកដំណើរពីកម្ពុជា ទៅឌូបៃ ភ្នំពេញ៖ កក់សំបុត្រធ្វើដំណើរ​ ជាមួយតម្លៃពិសេស ហើយរីករាយ នឹងដំណើរកម្សាន្ត ដែលមិនអាចបំភ្លេចបាន ទៅកាន់ទីក្រុងឌូបៃឥឡូវនេះ ពី អ៊ែមមឺរឹត ភ្លាមទៅ! ។ ត…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...