ក្នុងនាមជាដៃគូ សហពាណិជ្ជកម្មជាមួយក្លឹបបាល់ទាត់ លំដាប់ថ្នាក់ពិភពលោកនេះ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមណែនាំសមាសភាព កីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលម្នាក់ដែលជាទូតសុឆន្ទៈ របស់វើក WURKZ គឺកីឡាករ Gabriel Jesus៖
- ជាកីឡាករវ័យក្មេង បច្ចុប្បន្នមានអាយុ២២ឆ្នាំ។
- ជាកីឡាករអាជីពលេងឱ្យក្លឹប Manchester City និងក៏ជាកីឡាករជម្រើសជាតិប្រេស៊ីលដ៏លេចធ្លោផងដែរ។
- ចូលលេងដំបូងនៅក្លឹប Palmeiras ប្រទេសប្រេស៊ីល។
- ជាប់ឈ្មោះជាកីឡាករចំណូលថ្មីល្អបំផុត និងត្រូវបានប្រសិទ្ធនាមថា ជាកីឡាករប្រចាំរដូវកាលដែលជួយឱ្យ Palmeiras លើកពានលីគកំពូលប្រេស៊ីលជាលើកដំបូងបំផុតក្នុងរយៈពេល២២ឆ្នាំ។
- ចូលលេងឱ្យក្លឹប Manchester City កាលពីឆ្នាំ ២០១៧ ក្នុងតម្លៃទិញចូល៣២លានផោន (ប្រហែល៤១លានដុល្លារអាមេរិក)។
- ឈ្នះពានរង្វាន់ Premier League រដូវកាល២០១៧-២០១៨ និង ២០១៨-២០១៩និងពានរង្វាន់ FA Cup នៅឆ្នាំ២០១៩។
- ធ្លាប់ស៊ុតបញ្ចូលទីបានចំនួន៧គ្រាប់ ជួយឲ្យក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup សម្រាប់យុវជនក្រោយអាយុ២០ឆ្នាំ (U-20)។
- ជាសរុប ក្នុងក្លឹបបាល់ទាត់ដំបូង លោកអាចរកគ្រាប់បាល់បានចំនួន៥៤គ្រាប់ ក្នុង៤៨ ប្រកួត។
- ថ្មីៗ ជួយក្រុមជម្រើសជាតិប្រេស៊ីលយកឈ្នះក្រុមជម្រើសជាតិកូរ៉េខាងត្បូងដោយលទ្ធផល ៣ទល់នឹង០ ក្នុងការប្រកួតលក្ខណៈមិត្តភាព។
Gabriel អាចនឹងមានវត្តមានសម្រាប់ការ ប្រកួតរវាង Manchester City និង Chelsea នៅរំលងអធ្រាត្រម៉ោង ១២:៣០នាទី ឈានចូលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកានេះ។ អ្នកគំាទ្រកម្ពុជាអាចទស្សនាការប្រកួត English Premiere League រវាងក្រុមទាំងពីរនេះបានតាមរយៈកញ្ចក់ទូរទស្សន៍ CTN និង MYTV និង CNC វេលាម៉ោង១២យប់តទៅ៕

Home›ព័ត៌មានចុងក្រោយ›តោះ ស្វែងយល់ប្រវត្តិខ្លះៗ របស់កីឡាករ Gabriel Jesus ខ្សែប្រយុទ្ធរបស់ក្លឹប Manchester City ជាមួយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ក្នុងនាមជាដៃគូ សហពាណិជ្ជកម្មជាមួយក្លឹបបាល់ទាត់ លំដាប់ថ្នាក់ពិភពលោកនេះ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមណែនាំសមាសភាព កីឡាករវ័យក្មេងសញ្ជាត…
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





