គំនិតគួរយល់ដឹង៖ រៀបការហើយថ្មីថ្មោង ចង់បានផ្ទះសមល្មម តម្លៃសមរម្យ គួរជ្រើសរើសខុនដូ ឬមួយផ្ទះ នៅតាមជាយៗក្រុង?

Date:

ជាការពិតណាស់ មនុស្សម្នាក់ៗ សុទ្ធតែមានក្តីស្រមៃ ចង់បានលំនៅឋានសមល្មម សម្រាប់ក្រុមគ្រួសារ មិនថា អ្នកនៅលីវ ឬមានគ្រួសារហើយថ្មីថ្មោង តែងមានបំណងប្រាថ្នា ទិញផ្ទះសមល្មមមួយដើម្បីរស់នៅ សក្តិសមទៅនឹងជីវភាព ។

អាស្រ័យផលទាំងនេះ និងគោលគំនិត “មនុស្សចេះតែកើត ដីនៅមួយកន្លែងដដែល” បានធ្វើឲ្យអ្នកវិនិយោគ ក្នុងនិងក្រៅស្រុក វិនិយោគលើសំណង់លំនៅឋាន មានទាំងខុនដូ និងសំណង់ផ្ទះល្វែង តាមបុរីនានា ដែលកំពុងរីកស្គុះស្គាយ នៅទីក្រុងភ្នំពេញ និងបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ។

យើងបានដឹងហើយថា កម្ពុជា ជាប្រទេសកំពុងស្ថិតក្នុង  ការអភិវឌ្ឍលើគ្រប់វិស័យ ដោយឡែកវិស័យសំណង់លំនៅឋាន ត្រូវបានគេសង្កេតឃើញ មានការផុសផុលលើសលុប តាមរយៈអ្នកវិនិយោគ វិស័យអចលនទ្រព្យ ដីធ្លី ទៅលើស្ថានភាពជាក់ស្តែង និងទៅតាមទីតាំងផ្សេងៗគ្នា តួរយ៉ាងតំបន់កណ្តាលរាជធានី ឬហៅថាក្នុងក្រុង ត្រូវបានគេសាងសង់ ជាសំណងខុនដូ ដើម្បីបំបែកតម្លៃ លំនៅឋានមកកម្រិតទៀប សម្រាប់ទ្រទ្រង់ ដល់ជីវភាព  ដងស៊ីតេប្រជាពលរដ្ឋ ចំណែកឯ តំបន់តាមជាយៗក្រុង ត្រូវបានគេ ធ្វើជាផ្ទះល្វែង ឬពុះដីឡូតិ៍ ដើម្បីកំណត់តម្លៃ សមស្របទៅតាម លទ្ធភាពប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ន ។

ទាំងខុនដូ និងផ្ទះល្វែង តាមជាយៗក្រុង សុទ្ធតែត្រូវបានគេសាងសង់ឡើង ដោយគិតគូរ រួចជាស្រេច ដើម្បីគាំទ្រ ដល់ប្រជាពលរដ្ឋ ដែលមានប្រាកចំណូលសមល្មម អាចមានលទ្ធភាព ទិញ មិនថាទិញដាច់ (អោយលុយទាំងអស់) ឬបង់រំលស់ ដើម្បីរស់នៅ និងមានចំណុចពិសេសរៀងៗខ្លួន ដែលធ្វើឲ្យ មនុស្សមួយចំនួន មានចិត្តស្ទាក់ស្ទើរ មិនច្បាស់ថា ចង់បានខុនដូ នៅក្នុងទីក្រុង ឬចង់រកផ្ទះល្វែង នៅតាមជាយៗក្រុង?

ឆ្លើយនឹងសំណួរថា “រៀបការហើយថ្មីថ្មោង ចង់បានផ្ទះសមល្មម តម្លៃសមរម្យ គួរជ្រើសរើសខុនដូ ឬមួយផ្ទះ នៅតាមជាយៗក្រុង?” ត្រូវបានអ្នកជំនាញ ផ្នែកវិស័យអចលនទ្រព្យ លើកជាទហ្វីករ និងណែនាំ នូវចំណុចមួយចំនួន ដល់ប្រិយមិត្តអ្នកអាន អាចស្វែងយល់ និងត្រិះរិះពិចារណា ដោយខ្លួនឯងបានថា រវាងផ្ទះល្វែង នៅតាមជាយក្រុង ឬនិងខុនដូ មួយណាល្អសម្រាប់អ្នក។

នេះជាការលើកឡើង របស់លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា (CREA) បានលើកឡើងថា ” បើនិយាយ យើងគួរនិយាយ ដោយក្រមសិល្បធម៌ វិជ្ជាជីវៈ កុំឲ្យប៉ះពាល់ ដល់អ្នកដទៃ ជាគំនិតរបស់ខ្ញុំ យល់ឃើញថា ការសម្រេចចិត្តទិញផ្ទះ តាមជាយក្រុង ឬខុនដូរកណ្តាលក្រុង សុទ្ធតែមានអត្ថប្រយោជន៍រៀងៗខ្លួន តួយ៉ាង បុគ្គលម្នាក់នោះ គួរថ្លឹងថ្លែង អោយច្បាស់លាស់ មុនសម្រេចចិត្ត ទិញលំនៅឋាន មិនថា ខុនដូឬលំនៅឋាន តាមជាយក្រុង” ។

លោក ឃាង ពុទ្ធី បានឲ្យដឹងថា “បើយើងនិយាយទៅ វាប៉ះពាល់ទីផ្សារ យើងនិយាយខាងនោះល្អ ខាងនេះខឹង បើនិយាយទៅ វាអាស្រ័យលើ តម្រូវការ ឧទាហរណ៍ថា យើងទិញខុនដូ ជិតកន្លែងធ្វើការ ជិតកន្លែងយើងរៀន ហើយទៅទិញជាយក្រុង ជិះមកពីរម៉ោង ។ យើងបានដឹងហើយថា ទិញផ្ទះជាយក្រុង វាអាចបានទីធ្លាផ្ទះធំ ហើយអាចមានឡើងថ្លៃ ប៉ុន្តែយើងនិយាយពីតម្រូវការ ជួនកាលយើងទិញជាយក្រុង តើយើងខាតពេលវេលា មួយថ្ងៃប៉ុន្មាន មួយថ្ងៃយើងខាត ប្រហែលពីរម៉ោង សាំងអស់ប៉ុន្មាន ពេលវេលាអស់ប៉ុន្មាន រយៈពេល១០ឆ្នាំ តើអស់ប៉ុន្មាន? ចុះបើយើងនៅកណ្តាលក្រុង នេះជាផ្នែកមួយគួរពិចារណ” ។

ប្រធានក្រុមប្រឹក្សាភិបាលរូបនេះ បានគូសបញ្ជាក់ថា “មុននឹងទិញ យើងត្រូវគិតជាមុនសិនថា យើងទិញដើម្បីទុកយកចំណេញ ឬទិញសម្រាប់រស់នៅ? ចំពោះគូរស្វាមី ភរិយាថ្មីថ្មោង ហើយអ្នកដែលធ្វើការ ទើបតែមានផ្ទះ ឬចង់ទិញផ្ទះ លើកដំបូងទេ គួរតែរស់នៅ  តំបន់ទីប្រជុំជន ជិតសាលារៀនរបស់កូន ឬនៅជិតកន្លែងធ្វើការខ្លួនឯង ។ ហើយពេលស្ថានភាពសេដ្ឋកិច្ចរឹងមាំ បានយើងមានលុយសន្សំ រៀន Invest (វិនិយោគ) Second Home (ផ្ទះទី២) ឬក៏ដីធ្លី ទុកយកចំណេញ” ។

លោក ឃាង ពុទ្ធី បានសង្កត់ធ្ងន់ថា “ប្រសិនបើផ្ទះលំនៅឋានយើងទី១ នៅឆ្ងាយពេក គ្រាន់តែធ្វើដំណើរ ចូលមកកណ្តាលក្រុង ប្រើពេល១ម៉ោង ទៅ១ម៉ោងកន្លះ ដូចជាក់ស្តែង ការធ្វើដំណើរ ក្នុងទីក្រុង មានការកកស្ទះបន្តិច ឧទាហរណ៍ថា ពីទួលគោក មកបឹងកេងកង ប្រើពេល១ម៉ោងទៅហើយ (ពេលវេលាមមាញឹក) ។ ដូច្នេះវាអាស្រ័យ ទៅលើថា អ្នកវិនិយោគទុន ប្រជាជននឹងជាក់ស្តែង យើងមិនឈនៅលើ​ គោលការណ៍អ្វីមួយ យើងមិននិយាយតាមដែលយើង មានដីជាយក្រុង យើងកំពុងលក់ផ្ទះ នៅជាយក្រុង ហើយយើងនិយាយថា ជាយក្រុងល្អ យើងកំពុងកុហុក អតិថិជនទៅវិញទេ ។ ឬបើយើងសង់ខុនដូកណ្តាលក្រុង ហើយថា ទិញខុនដូរកណ្តាលក្រុងល្អ ក៏វាមិនល្អដែរ វាអាស្រ័យលើតម្រូវការ ស្ថានភាព បច្ចុប្បន្នភាព របស់បុគ្គលម្នាក់ៗ ។ នេះជាអ្វីដែលយើងនិយាយ អោយមានក្រមសិល្បធម៌ វិជ្ជាជីវៈ អោយគេធ្វើទៅត្រូវ” ។

ដូចបានលើកឡើងខាងលើ លោកបានបន្ថែមថា “ផ្ទះយើងឆ្ងាយ ហើយកន្លែងការងារ នៅកណ្តាលក្រុង ធ្វើដំណើរម្តង១ម៉ោងកន្លះ មានផលប៉ះពាល់ ដូចជាខូចសុខភាព ចំណាយលើប្រេងឥន្ធនៈច្រើន ពេលវេលាក៏ច្រើន គិតទៅធ្វើអោយយើង ខាតស្ទើរាល់ថ្ងៃ ។ ពិតមែនថា ចំណាយការចាប់ផ្តើម តិចតួច ប៉ុន្តែយើងខាតជារៀងរាល់ថ្ងៃ បើគិតទៅដល់១០ឆ្នាំក្រោយ យើងខាតប៉ុណ្ណា? ប្រសិនបើយើងមានខុនដូ តូចសមល្មមមួយ នៅកណ្តាលទីក្រុង នៅក្បែរកន្លែងធ្វើការរបស់យើង ធ្វើអោយយើងចំណេញពេល អាចជួបប្រាស្រ័យជាមួយដៃគូរជំនួញ ក៏អាចអោយយើង ប្រសើរឡើង សម្រាប់អនាគតផងដែរ” ។

អ្នកជំនាញរូបនេះ បានសង្គត់ធ្ងន់ថា “យោងទៅតាមតថភាពជាក់ស្តែង អចលនទ្រព្យ បើនិយាយទៅ មិនប្រាកដទៅលើកន្លែងណាល្អ ជាងកន្លែងណានោះទេ វាអាស្រ័យទៅលើ តម្រូវការ ហើយនិងស្ថានភាពជាក់ស្តែង របស់បុគ្គលម្នាក់ៗ”៕ ដោយ៖ ដារាត់

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›គំនិតគួរយល់ដឹង៖ រៀបការហើយថ្មីថ្មោង ចង់បានផ្ទះសមល្មម តម្លៃសមរម្យ គួរជ្រើសរើសខុនដូ ឬមួយផ្ទះ នៅតាមជាយៗក្រុង? ជាការពិតណាស់ មនុស្សម្នាក់ៗ សុទ្ធតែមានក្តីស្រមៃ ចង់បានលំនៅឋានសមល្មម សម្រាប់ក្រុមគ្រួសារ មិនថា អ្នកនៅលីវ ឬមានគ្រួសារហើយថ្មីថ្មោង តែងមានបំណងប្រាថ្នា ទិញផ្ទះ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...