តំបន់ក្រាំងធ្នង់ កំពុងលោតឡើង កាន់តែខ្លាំង ខណៈដែល សំណង់លំនៅឋាន ស្តង់ដារ អូស្ត្រាលី អូរ៉ូរ៉ា ស៊ីធី ក៏បាននឹងកំពុងកកើត

Date:

ភ្នំពេញ៖ បើទោះបីជា មានការរង្គោះរង្គើរ ជាមួយវិស័យអចនលទ្រព្យ នៅតាមបណ្តាខេត្ត កំពុងអភិវឌ្ឍមួយចំនួនក្តី ប៉ុន្តែភូមិសាស្ត្រ រាជធានីភ្នំពេញ នៅតែរក្សាបានស្ថេរភាព លើវិស័យមួយនេះ គួរឲ្យគត់សម្គាល់ ។

បើយើងក្រឡេកមើល ទៅភាគនារតី នៃរាជធានីភ្នំពេញ ពោលគឺក្នុងតំបន់ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ឯណេះវិញ ហាក់កំពុងត្រូវបានអ្នកវិនិយោគ ក្នុងនិងក្រៅស្រុកជាច្រើន ងាកមកវិនិយោគ លើវិស័យអចលនវត្ថុ ក៏ដូចជាអចលនទ្រព្យ ជាក់ស្តែង ផ្សារទំនើប សាលារៀនអន្តរជាតិ មន្ទីរពេទ្យ សណ្ឋាគារ ធនាគារ ភោជនីយដ្ឋាន បុរីលំនៅឋានប្រណិត និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ជាច្រើនទៀត កំពុងរីកស្គុះស្គាយ នៅដំណាក់កាលចុងក្រោយនេះ ជាពិសេស​​ ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខណ្ឌនេះ មានភាពល្អប្រសើរ ដោយមានផ្លូវធំទូលាយ ។

ដោយមើលឃើញនូវកំណើន ប្រជាជនកាន់តែកើនឡើង និងទិសដៅពង្រីកក្រុង របស់រាជរដ្ឋាភិបាល បានធ្វើឲ្យក្រុមហ៊ុន ក្នុងស្រុកមួយ ហ៊ានបោះទុន បង្កើតលំនៅឋានប្រណិត ស្តង់ដារអូស្ត្រាលី ដែល កំពុងសាងសង់ យ៉ាងសកម្ម នៅក្នុងគម្រោង អូរ៉ូរ៉ា ស៊ីធី ។ គម្រោងលំនៅឋានប្រណិត បុរី អូរ៉ូរ៉ា ស៊ីធី ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលជាគម្រោងថ្មីមួយ មានភាពលេចធ្លោ ជាពិសេសការប្រកាស សាងសង់លំនៅឋាន តាមបែបអូស្ត្រាលី ដែលមានតែមួយគត់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លុះបញ្ចាំង នូវការរស់នៅ តាមបែបស៊ីវីល័យ និងប្រណិតភាព ស្របតាមការអភិវឌ្ឍ ឥតឈប់ឈរ របស់រាជរដ្ឋាភិបាល និង ការផ្លាស់ប្តូរ នូវផ្នត់គំនិតនិយមថ្មី របស់ប្រជាពលរដ្ឋកម្ពុជា ។

លោក ឃិន សារ៉ាត់ ប្រធានគម្រោង បុរី អូរ៉ូរ៉ា ស៊ីធី បានឲ្យដឹងថា បុរី អូរ៉ូរ៉ា ស៊ីធី ត្រូវបានគិតគូរខ្ពស់ ទៅលើការសាងសង់ ដើម្បីសម្រេចបាននូវស្តងដារខ្ពស់ បែបអូស្ត្រាលី ដែលបានបូករួមទាំង ការសិក្សាគ្រប់ជ្រុងជ្រោយ ជាមួយលក្ខណៈពិសេស ដែលស្ថិតក្នុងភូមិសាស្ត្រល្អ រីកចម្រើនខ្លាំង ការទិញ-លក់ ងាយនឹងទទួលបាន ផលចំណេញភ្លាមៗ លំនៅឋានផ្តល់នូវការរស់នៅ ប្រកបដោយផាសុខភាព និងអាចប្រកបរបររកស៊ី ធ្វើជាអាគារការិយាល័យជួល និងការិយាល័យក្រុមហ៊ុនជាដើម ។

បុរី អូរ៉ូរ៉ា ស៊ីធី មានទំហំផ្ទះធំទូលាយ ទទឹង ៤.៥០ម និងកំពស់ ៣ជាន់កន្លះ មាន៤បន្ទប់គេង ស្ថិតក្នុងគម្រោង សាងសង់ស្តង់ដារខ្ពស់ យកចិត្តទុកដាក់ ចំពោះការសាងសង់ផ្ទះ តាមលក្ខខណ្ឌបច្ចេកទេស គ្រប់ជ្រុងជ្រោយ ទីធ្លាមុខផ្ទះធំស្រឡះ និងមានផ្លូវធំទូលាយ ព្រមទាំងមានដើមឈើធំៗ អមនៅតាមដងផ្លូវផងដែរ ដោយឡែកហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹកធំៗ មិនបង្កការកកស្ទះ ។

បុរី អូរ៉ូរ៉ា ស៊ីធី បាននឹងកំពុងសាងសង់ លើផ្ទៃដីជាង ៨ពាន់ម៉ែត្រក្រឡា ហ៊ុំព័ទ្ធទៅដោយ ផ្លូវសាធារណៈធំៗជុំវិញ រីឯសំណង់លំនៅឋាន មានភាពប្រណិតខ្ពស់ ដោយគ្រោងនឹងបញ្ចប់ ការសាងសង់ ត្រឹមរយៈពេល ២៤ខែ លើគម្រោងទាំងមូល និអាចប្រគល់ផ្ទះ​ ជូនអតិថិជន ត្រឹម១៨ខែប៉ុណ្ណោះ ចំពោះតម្លៃវិញ ទាបជាងទីផ្សារ ។ លើសពីនេះទៅទៀត បុរី អូរ៉ូរ៉ា ផ្តល់លក្ខណ្ឌបង់ប្រាក់ ងាយស្រួល និងផ្តល់ការបត់បែន តាមស្ថានភាព របស់អតិថិជន ។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងលេខទូរសព្ទ 093 553 855 / 017 222 072 / 017 222 069 / 017 222 071 ៕

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›តំបន់ក្រាំងធ្នង់ កំពុងលោតឡើង កាន់តែខ្លាំង ខណៈដែល សំណង់លំនៅឋាន ស្តង់ដារ អូស្ត្រាលី អូរ៉ូរ៉ា ស៊ីធី ក៏បាននឹងកំពុងកកើត ភ្នំពេញ៖ បើទោះបីជា មានការរង្គោះរង្គើរ ជាមួយវិស័យអចនលទ្រព្យ នៅតាមបណ្តាខេត្ត កំពុងអភិវឌ្ឍមួយចំនួនក្តី ប៉ុន្តែភូមិសាស្ត្រ រាជធានីភ្នំពេញ នៅតែរក្សាប…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...