ស្ថិតក្នុង តំបន់ប្រមូលផ្តុំ ដោយអគារ ពាណិជ្ជកម្ម The Hexa ខុនដូរ មានចំណុចពិសេស ច្រើនយ៉ាង ធ្វើឲ្យការរស់នៅ កាន់តែ ស៊ីវីល័យ និងប្រណីតភាព

Date:

ភ្នំពេញ៖ The Hexa ខុនដូរ ផ្តល់នូវការរស់នៅ ប្រកបដោយផាសុខភាព និងស៊ីវីល័យ ជាមួយជម្រើស៣ប្រភេទ សម្រាប់ការរស់នៅ ក្នុងនោះជម្រើសទី១ ជាប្រភេទបន្ទប់ស្នាក់នៅ មានមួយបន្ទប់គេង ជម្រើសទី២ ជាប្រភេទបន្ទប់គេង២ និងជម្រើសចុងក្រោយទី៣ មានបន្ទប់គេង៣បន្ទប់ ដោយឡែកទម្រងអាគារប្លែក មានរៀងជា ឆកោណ ដែលអាចអោយខ្យល់បរិសុទ្ធ ចេញចូល បានគ្រប់ច្រកល្ហក ដោយសារ ទម្រងឆកោណ ត្រូវបានបើកអោយមាន៨ច្រក សម្រាប់ឲ្យខ្យល់ចេញចូល បានទៅកាន់គ្រប់បន្ទប់ នៃខុនដូរទាំងមូល ។

The Hexa ខុនដូរ ស្ថិតក្នុងតំបន់ ដែលប្រមូលផ្ដុំទៅដោយ អគារពាណិជ្ជកម្មជាច្រើន ជាមួយហេដ្ឋារចនាសម្ព័ន្ទ សង្គមយ៉ាងល្អ ដែលមានដូចជា Phnom Penh City Center, TK Avenue, ផ្សារទំនើប AEON Mall Sen Sok, ផ្សារ Makro, Global House, សាលារៀនអន្តរជាតិ មន្ទីរពេទ្យ តំបន់កម្សាន្ត ក្លឹបវាយកូនហ្គោល និងហាងទំនិញជាច្រើនទៀត ។

ចំណុចសំខាន់ ៦យ៉ាង របស់ The Hexa មានដូចជា៖ ១. ជាតំបន់អភិវឌ្ឍន៍ថ្មីៗនៅភ្នំពេញ, ២. ជាតំបន់ទីប្រជុំជន មានការវិនិយោគខ្ពស់, ៣. តម្លៃទាបសមរម្យ និងផ្តល់រសនិយមខ្ពស់, ៤. ការទទួលស្គាល់ខ្ពស់ពីប្រជាជនកម្ពុជា, ៥. ទីតាំងល្អ ចចរាចរងាយស្រួល និងល្អឥតខ្ចប់សម្រាប់ការរស់នៅ និងទី៦. ការគ្រប់គ្រងស្តង់ដារអន្តរជាតិ ជាមួយវិជ្ជាជីវៈ និងការបំរើសសេវាកម្ម ដោយការយកចិត្តទុកដាក់ ដែលនេះ មាននៅ The Hexa ជួយឲ្យជីវិតរស់នៅ ពោលពេញ ដោយភាពស៊ីវីល័យ និងប្រណិតភាព ។

គម្រោងខុនដូ The Hexa កម្ពស់ ៣១ជាន់ លើផ្ទៃដីសរុប ១៥៧៨ម៉ែត្រការ៉េ និងមាន ៦១៤ Unit។ កម្ពស់ ៣១ជាន់នេះ ធ្វើឲ្យគម្រោងខុនដូ The Hexa ក្លាយ ជាគម្រោងមួយ ដែលមានកម្ពស់ខ្ពស់ជាងគេ នៅក្នុងតំបន់កាំកូស៊ីធី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺខុនដូ មានកន្លែងចតយានយន្ត ដល់ទៅ៥ជាន់ គឺ B1 ដល់ជាន់ទី៤ ចំណែកជាន់ទី ៥ ដល់២៨ គឺសម្រាប់ស្នាក់នៅ និងជាន់ទី២៩ ដល់៣០ ជាការិយាល័យសម្រាប់ធ្វើការ។

សម្រាប់សេវាកម្ម នៅក្នុងអគារខុនដូ The Hexa គឺរិតតែពិសេស ដែលផ្ដល់ជូន ដ ល់អតិថិជនទាំងអស់ នូវជីវិតរស់នៅដ៏ងាយស្រួល និងស៊ីវិល័យ ដែលមានដូចជា៖
ហាងទំនិញផ្សេងៗ កន្លែងហាត់ប្រាណ និងអាងហែលទឹកលើអាកាស ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងមានសន្តិសុខយាមការ ពេញ២៤ម៉ោង ។

ភោជនីយដ្ឋានលើអាកាសជាន់ទី ៣១ (Skybar) ដែលអាចឲ្យលោកអ្នក សម្រាកលំហែកាយ បន្ទាប់នឿយហត់នឹងការងារ។ សូមបញ្ជាក់ថា ខុនដូ Hexa ស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន SJS Group ដែលជាក្រុមហ៊ុនដ៏ល្បី នៅតៃវ៉ាន់ ដែលមានបទពិសោធន៍ខាង ការអភិវឌ្ឍន៍ អចលនទ្រព្យជាង ២០ឆ្នាំមកហើយ។ មុនមានគម្រោងខុនដូ The Hexa នេះឡើង SJS Group បានទទួលជោគជ័យ លើគម្រោងមួយរួចទៅហើយ គឺគម្រោង SJS1 ដែលជាគម្រោង Townhouse នៅរាជធានីភ្នំពេញ ដូចគ្នាដែរ។

ការអភិវឌ្ឈន៍ និង ទីតាំងសំខាន់ៗ ក្នុងតំបន់ទួលគោក ដែលធ្វើអោយគម្រោង The Hexa គឺជាជម្រើសដ៏ល្អ សម្រាប់អ្នកក្នុងការរស់នៅ ឬធ្វើការបណ្ដាក់ទុន។ កាន់តែពិសេស ក្នុងឱកាសនេះ The Hexa មានប្រម៉ូសិន និង ការផ្តល់ជូនជាច្រើន ដោយក្រាន់តែ ធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 087 77 94 12 និង 085 888 992៕

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ស្ថិតក្នុង តំបន់ប្រមូលផ្តុំ ដោយអគារ ពាណិជ្ជកម្ម The Hexa ខុនដូរ មានចំណុចពិសេស ច្រើនយ៉ាង ធ្វើឲ្យការរស់នៅ កាន់តែ ស៊ីវីល័យ និងប្រណីតភាព ភ្នំពេញ៖ The Hexa ខុនដូរ ផ្តល់នូវការរស់នៅ ប្រកបដោយផាសុខភាព និងស៊ីវីល័យ ជាមួយជម្រើស៣ប្រភេទ សម្រាប់ការរស់នៅ ក្នុងនោះជម្រើសទី១ ជា…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...