គម្រោងបុរី Chankiri Palm Creek ជាគំរូ នៃការរចនាផ្ទះ ប្រកបដោយការ “គិតគូរពីតម្រូវការ អ្នករស់នៅ ជាចម្បង”

Date:

ភ្នំពេញ ថ្ងៃទី 05 ខែតុលា ឆ្នាំ 2020៖ ស្របពេលដែលគម្រោងបុរី ខុនដូ និងគម្រោងអភិវឌ្ឍ អចលនទ្រព្យផ្សេងទៀត​ កំពុងរីកដុះដាល ពេញទីក្រុងភ្នំពេញ និងបណ្ដាក្រុងផ្សេងទៀត នៅក្នុងប្រទេស កម្ពុជាក្នុងរយៈកាលជាច្រើនឆ្នាំមកនេះ អតិថិជនគ្រប់រូប អាចមានការពិបាក ក្នុងការបែងចែក ឲ្យឃើញពីភាពខុសគ្នា នៃគម្រោង និងក្រុមហ៊ុនអចលនទ្រព្យ ទាំងនោះ ។

យោងតាមការសិក្សាមួយ កាលពីពេលថ្មីៗនេះ ដែលចេញផ្សាយ ដោយក្រុមហ៊ុន Urbanland បានឲ្យឃើញថា ប្រជាពលរដ្ឋកម្ពុជា កំពុងចាប់ផ្ដើមគិតគូរកាន់តែខ្លាំង អំពីការបង្កើនលទ្ធភាព ប្រើប្រាស់លំនៅដ្ឋាន របស់ខ្លួនសម្រាប់ការរស់នៅ តាំងពីក្នុងផ្ទះ រហូតដល់ក្រៅផ្ទះ ជាជាងការផ្ដោតតែទៅលើ សោភ័ណភាព ខាងក្រៅ។

ទន្ទឹមនឹងនេះ ពួកគាត់ក៏ចង់បានការរចនាផ្ទះ ដែលមានភាពសាមញ្ញ និងទំនើបជាងមុន លើសពី ការរចនាម៉ូតផ្ទះ ដែលមើលទៅសើរៗ ពោលគឺចង់បាន លំនៅដ្ឋាន ដែលស្រស់ស្អាត អាចបំពេញបំណង ផ្ទាល់ខ្លួន និងតម្រូវការ ក្នុងការប្រើប្រាស់ ជាក់ស្ដែង ហើយជួយបន្ថែម គុណតម្លៃ ដល់គុណភាពជីវិតរបស់ ពួកគាត់ថែមទៀតផង មិនមែនធ្វើឲ្យបានត្រឹមតែចាប់ អារម្មណ៍ប៉ុណ្ណោះទេ។

ការសិក្សានោះក៏បានបង្ហាញដែរថា អតិថិជនកំពុងសំឡឹង​ចង់បាន ការផ្ដល់ជូនបន្ថែមទៀត លើសពីអ្វី ដែលគម្រោងបុរី នាពេលបច្ចុប្បន្នកំពុងផ្ដល់ឲ្យ។ ក្នុងនោះ មានការបារម្ភជាពិសេស ចំពោះក្រុមហ៊ុនប្រឹង សាងសង់ លំនៅដ្ឋានបញ្ជ្រៀតគ្នា ដើម្បីបង្កើនប្រាក់ចំណេញ ហើយគិតគូរតិចតួច ជុំវិញការរចនាផ្នែក ខាងក្នុងលំនៅដ្ឋាន ឬការប្រើប្រាស់ទីធ្លាខាងក្រៅ។

តាមរយៈការសិក្សា ដែលមានការចែករំលែក យ៉ាងទូលំទូលាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយ និងភាគីពាក់ ព័ន្ធនៅក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុន Urbanland បានកំណត់ឃើញពី កត្តាពិចារណាសំខាន់ៗមួយ ចំនួន សម្រាប់អ្នកទិញលំនៅដ្ឋាន នៅកម្ពូជា ហើយនៅពេលនេះ កំពុងសាងសង់គម្រោងបុរី មួយកន្លែង នៅភាគខាងត្បូង រាជធានីភ្នំពេញ ដែលមានឈ្មោះថា “Chankiri Palm Creek” ដើម្បីបំពេញតាម ការរំពឹងទុក និងការវិវត្តន៍ នៃតម្រូវការរស់នៅ របស់ប្រជាជនកម្រិតជីវភាព មធ្យមដែលមាន “សេចក្ដី ប្រាថ្នាខ្ពស់ក្នុងជីវិត” ដែលជា អ្នករស់នៅធំដឹងក្ដី ក្នុងជំនាន់ក្រោយសង្គ្រាម។

នាយកក្រុមហ៊ុន Urbanland លោក កាំង ហុក ដែលកាលពីពេលថ្មីៗ បានឈ្នះរង្វាន់ “បុគ្គលិកលក្ខណៈឆ្នើម ក្នុងវិស័យអចលនទ្រព្យប្រចាំឆ្នាំ” (Real Estate Personality of the Year) ពីកម្មវិធី PropertyGuru មានប្រសាសន៍ថា៖ “នៅបុរី ចន្ទគីរី (Chankiri) យើងរចនាផ្ទះ ដោយយកចិត្ត ទុកដាក់លើតម្រូវការ របស់មនុស្សជាចម្បង ដោយបង្កើតឲ្យមានទីធ្លា សួនច្បារដែលផ្ដល់លទ្ធភាពឲ្យ ប្រជាពលរដ្ឋ ក្នុងសហគមន៍ អាចរស់នៅ ដោយសុខដុមរមនា និងផ្សារភ្ជាប់ជីវិតរស់នៅ ជាមួយធម្មជាតិ បានថែមទៀតផង។ យើងសូមស្វាគមន៍ សហគមន៍របស់យើង ក្នុងការបោះជំហាន ទៅរកការរស់នៅដែល ប្រសើរជាងមុន”។

តាមរយៈគម្រោង អចលនទ្រព្យ ដែលឈ្នះពានរង្វាន់នានា ដូចជាគម្រោង Raintree និងគម្រោង Embassy Central នៅរាជធានីភ្នំពេញ និងគម្រោង Treeline Urban Resort នៅខេត្ត សៀមរាប ជាដើមដែលបានបញ្ចប់ ដោយជោគជ័យ ចាប់តាំងពីក្រុមហ៊ុន ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៣ មកនោះ ក្រុមហ៊ុន Urbanland កំពុងបង្កើតនូវបទដ្ឋាន គុណភាពកាន់តែខ្ពស់ ថែមទៀតជាមួយនឹង គម្រោង Chankiri Palm Creek ហើយលោក កាំង ហុក បាន និយាយថា គម្រោងនេះជាសក្ខីភាព បង្ហាញពីចក្ខុវិស័យ របស់លោក ក្នុងការរចនាផ្ទះដែល “យកចិត្តទុកដាក់ ពីតម្រូវការមនុស្សជាចម្បង” ហើយដែលអាចលើកកម្ពស់ គុណភាពនៃជីវិតរស់នៅ របស់ប្រជាពលរដ្ឋបាន។

លោក កាំង ហុក មានប្រសាសន៍ថា៖ “យើងចំណាយពេល ពាក់កណ្ដាល នៃជីវិតរបស់យើង នៅក្នុងផ្ទះ ហើយបានផ្សារភ្ជាប់ ទំនាក់ទំនង យ៉ាងជិតស្និទ្ធ ជាមួយទីធ្លាដែលយើងរស់នៅ។ ដូច្នេះ ការកែលម្អទីធ្លាដែល យើងរស់នៅនឹងជួយ លើកកម្ពស់ជីវិតរស់នៅ របស់យើង បានយ៉ាងច្រើន”។

លោកបានបន្តថា៖ “ការសិក្សាស្រាវជ្រាវ ដ៏ស៊ីជម្រៅនេះ បានជួយផ្ដល់នូវចំណេះដឹង និងគុណប្រយោជន៍ យ៉ាងច្រើនដល់ក្រុមការងារ។ ចំណេះដឹងទាំងនេះ កំពុងត្រូវបានបញ្ចូល ជាបន្តបន្ទាប់ទៅ ក្នុងការគិតគូរ និងដំណើរការ នៃការរចនាផ្ទះ ហើយអាចជួយ ឲ្យយើងប្រមូលផ្ដុំ នូវរបកគំហើញថ្មីៗ និងល្អប្រសើរទៅលើ ផ្នែកជាច្រើន ក្នុងការរចនាគម្រោងបុរី”។

លោកបន្ថែមថា៖ “យើងផ្ដល់អាទិភាពចំពោះអ្វីដែលប្រជាពលរដ្ឋ យកចិត្តទុកដាក់ខ្លាំងបំផុត ពោលគឺ សន្តិសុខ និងសុវត្ថិភាព ការប្រើប្រាស់ ផ្នែកខាងក្នុងផ្ទះ ការរស់នៅជាសហគមន៍ និងភាពជាផ្នែកមួយ នៃសហគមន៍ ហើយយើងបញ្ចូល នូវធាតុផ្សំធម្មជាតិផ្សេងៗ ដោយមានការគិតគូរ យ៉ាងល្អិតល្អន់ជុំវិញ លំហូរពន្លឺធម្មជាតិ និងខ្យល់អាកាស នៅក្នុងគេហដ្ឋាននីមួយៗ”។

នៅគម្រោង Chankiri Palm Creek ការរចនាផ្នែកខាងក្នុងផ្ទះ មានមុខងារច្បាស់លាស់ និងអាច បត់បែនតាមតម្រូវការ និងការផ្លាស់ប្តូរ របស់ក្រុមគ្រួសារ នៅពេលអនាគត ពោលគឺផ្នែកផ្សេងៗនៃផ្ទះ អាចបម្លែង ពីបន្ទប់ទារក ទៅជាបន្ទប់ក្មេងលេង បន្ទប់ធ្វើការ ឬទៅជាទីកន្លែង ស្ងប់ស្ងាត់សម្រាប់ ឪពុកម្ដាយ ដែល មានវ័យចំណាស់ អាចគេងសម្រាកពេលថ្ងៃបាន។

ទីធ្លាខាងក្រៅផ្ដោតលើ ការបង្កើតទីធ្លាសហគមន៍ ដែលមានធម្មជាតិ និងរុក្ខជាតិបៃតង មានម្លប់ ត្រឈឹងត្រឈៃ ហើយអាចប្រើប្រាស់ បានពីសំណាក់មនុស្ស គ្រប់ជំនាន់នៅក្នុង សហគមន៍នោះ ដោយមាន ការបូកបញ្ចូលនូវ សួនសម្រាប់ក្មេងលេង អមជាមួយនឹងទីធ្លាខាងក្រៅ ដែលមានម្លប់ សម្រាប់ អ្នកមាន វ័យចំណាស់ ដែលចង់ធ្វើការ ប្រាស្រ័យទាក់ទង ជាមួយនឹងមិត្តភក្ដិ និងអ្នកជិតខាងរបស់ខ្លួន ក្នុង បរិយាកាសត្រជាក់ និងស្រស់ស្រាយ។

ទន្ទឹមនឹងនេះ ខាងបុរីក៏មានផែនការ សម្រាប់ធ្វើសួនដំណាំ ដែលអ្នករស់នៅ អាចមកជុំគ្នា ហើយដាំ ដំណាំហូបផ្លែ ឬបន្លែបង្ការនានា – បង្រៀនកូនៗ ជាទីស្រឡាញ់របស់ខ្លួន ឲ្យស្វែងយល់ពីធម្មជាតិ ហើយក៏ អាចផ្ដល់ជាកសិផលស្រស់ៗ សម្រាប់សហគមន៍ ក៏ដូចជាបង្កើតស្មារតី រួបរួមគ្នាសម្រាប់ ផលប្រយោជន៍ រួមផងដែរ។

លោក កាំង ហុកបានបន្តទៀតថា៖ គោលដៅសំខាន់ របស់ក្រុមការងារយើងនៅ Urbanland គឺការបង្កើត នូវកន្លែងដ៏កក់ក្ដៅ ដែលអាចឲ្យគ្រួសារនីមួយៗ អាចរស់នៅ ដោយសុខដុមរមនា និងចែករំលែកនូវ សុភមង្គល និងឧបសគ្គ ក្នុងជីវិតរួមគ្នា ក្រោមដំបូលតែមួយ។ យើងទទួលបាន ការជំរុញទឹកចិត្តដោយ ឆន្ទៈរបស់យើង ដែលក្នុងនោះ យើងជឿជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនថាក្នុងកម្រិតជីវភាព បែបណាក្ដី គឺពួកគាត់ស័ក្ដិសម នឹងរស់នៅទីកន្លែង ដែលមានការរចនា ស្របតាមតម្រូវការផ្ទាល់ខ្លួន របស់ពួកគាត់យ៉ាងពិតប្រាកដ ដោយមិនតម្រូវឲ្យគាត់ សម្របរបៀប រស់នៅរបស់ខ្លួន ទៅតាមកន្លែង រស់នៅឡើយ៕

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›គម្រោងបុរី Chankiri Palm Creek ជាគំរូ នៃការរចនាផ្ទះ ប្រកបដោយការ “គិតគូរពីតម្រូវការ អ្នករស់នៅ ជាចម្បង” ភ្នំពេញ ថ្ងៃទី 05 ខែតុលា ឆ្នាំ 2020៖ ស្របពេលដែលគម្រោងបុរី ខុនដូ និងគម្រោងអភិវឌ្ឍ អចលនទ្រព្យផ្សេងទៀត​ កំពុងរីកដុះដាល ពេញទីក្រុងភ្នំពេញ និងបណ្ដាក្រុងផ្សេងទៀត ន…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...