សាន់វ៉េ កុមារាមួយរូបបានចូលរួម បង្ហាញសមត្ថភាពពិសេសរបស់ខ្លួន ក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង កាលពីថ្ងៃ អាទិត្យ ទី ០១ ខែ វច្ឆិកា កន្លងទៅនេះ បានធ្វើឲ្យគណកម្មការមានការភ្ញាក់ផ្អើលពីសមត្ថភាពនៃការចងចាំរបស់គេ ពាក់ព័ន្ធនឹងចំណេះដឹង ប្រវត្តិសាស្ត្រខ្មែរ និងតារាងខួបគីមីថ្នាក់ទី ៩ ។
ទោះបី សាន់វ៉េ ទើបតែមានអាយុ ៧ ឆ្នាំក៏ដោយ ប៉ុន្តែប្អូនប្រុសអាចមានសមត្ថភាពក្នុងការចងចាំពីឆ្នាំនៃការវិវឌ្ឍសម័យកាលនៃព្រះរាជាណាចក្រកម្ពុជា ទាំង ១៥ ដំណាក់កាល ព្រមទាំងព្រះនាម និងឆ្នាំនៃព្រះមហាក្សត្រដែលបានគ្រងរាជ្យនៅក្នុង សម័យនគរភ្នំ និងសម័យអង្គរ។
កាន់តែពិសេស សាន់វ៉េ ក៏បានបង្ហាញនូវការចងចាំ អំពីជីវប្រវត្តិរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានរៀបរាប់យ៉ាងក្បោះក្បាយពីថ្ងៃខែឆ្នាំកំណើត ថ្ងៃខែឆ្នាំរៀបអាពាហ៍ពិពាហ៍ ប្រវត្តិនៃការសិក្សា និងសមាជិកគ្រួសារ ដែលធ្វើឲ្យគណៈកម្មការទាំងបីមានលោក អ៊ីណូ កញ្ញា សុភ័ក្រ កុសុមា និងលោក ហុង ភារិន ផ្ទុះការសសើរស្ទើរតែមិនជឿថា កុមារា សាន់វ៉េ ទើបតែមានអាយុ ៧ ឆ្នាំ។
មិនត្រឹមតែមានការចងចាំខាងប្រវត្តិសាស្ត្រ បានយ៉ាងល្អនោះទេ សមត្ថភាពដ៏អស្ចារ្យរបស់កុមារា សាន់វ៉េ មួយទៀតនោះគឺ ការចងចាំពីលេខរៀង និងឈ្មោះរបស់ធាតុគីមីទាំង ១១៨ នៃតារាងខួបគីមី។ ស្របពេលនោះដែរ គណៈកម្មការទាំងបីរូប បានធ្វើការសាកល្បងនូវសមត្ថភាពរបស់ប្អូនប្រុស ដោយបានដកហូតនូវធាតុគីមីចេញពីតារាងខួប និងឲ្យកុមារាដែលទើបនឹងរៀននៅថ្នាក់ទី ៣ នេះតម្រៀបឡើងវិញ ហើយ សាន់វ៉េ បានបង្ហាញសម្ថភាពចងចាំដ៏អស្ចារ្យរបស់ប្អូន។
កម្មវិធី តូច ខ្លឹម ខ្លាំង មានផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ១១ដល់១២ថ្ងៃត្រង់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕




Home›ព័ត៌មានចុងក្រោយ›កុមារា សាន់វ៉េ បង្ហាញសមត្ថភាព ចងចាំពីប្រវត្តិសាស្ត្រកម្ពុជា និងតារាងខួបគីមី សាន់វ៉េ កុមារាមួយរូបបានចូលរួម បង្ហាញសមត្ថភាពពិសេសរបស់ខ្លួន ក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង កាលពីថ្ងៃ អាទិត្យ ទី ០១ ខែ វច្ឆិកា កន្លងទៅនេះ បានធ្វើឲ្យគណកម្ម…
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





