កិច្ចប្រជុំកំពូល អាស៊ាន លើទី ៣៧៖ ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងបរិបទនៃបរិការណ៍ថ្មី

Date:

ក្នុងតួនាទី ជាប្រធាន អាស៊ាន ២០២០ ប្រទេស វៀតណាម នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា នៅ ហាណូយ តាមទម្រង់សន្និសីទវីដេអូ ។ នេះគឺជាពេលប្រារព្ធកិច្ចប្រជុំធំៗជាច្រើន ដ៏មានសារៈសំខាន់បំផុតក្នុងឆ្នាំ មានអត្ថន័យកំណត់ដល់ជោគជ័យរួម នៃឆ្នាំប្រធាន អាស៊ាន ២០២០។

ទោះបីជាស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ – ១៩ មានការប្រែប្រួលដ៏ស្មុគស្មាញ បង្កការលំបាក លំបិននិងបញ្ហាប្រឈមជាច្រើនដល់ការអនុវត្តតួនាទីជាប្រធាន អាស៊ាន ២០២០ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ប្រទេសវៀតណាម រួមជាមួយនឹងការបន្តរក្សាកំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍ ក៏បានខិតខំប្រឹងប្រែងយ៉ាង ខ្លាំង ពង្រីងស្មារតី “សាមគ្គីនិងបុរេសកម្មក្នុងការបន្ស៊ំនឹងបរិបទថ្មី” បុរេសកម្មក្នុងការលើកជាសំណើ ដំណើរការ អនុវត្តវិធានការណ៍ផ្សេងៗ ដើម្បីឆ្លើយតបជាមួយនឹងការរីករាលដាលនៃជំងឺ ផ្លាស់ប្តូរបែបផែននៃការរៀបចំរាល់ សកម្មភាពទាំងឡាយរយ៉ាងស្វាហាប់។ ព្រមទាំង ប្រទេស វៀតណាម ក៏សកម្មក្នុងការបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ជំរុញរាល់គំនិតផ្តួចផ្តើមចំពោះកិច្ចសហប្រតិបត្តិការក្នុង អាស៊ាន ក៏ដូចជាដៃគូទាំងឡាយ បំពេញតួនាទីសម្រប សម្រួល ដឹកនាំយ៉ាងល្អប្រសើ ហើយទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ប្រទេសទាំងឡាយ។

This image has an empty alt attribute; its file name is Anh-1-1.jpg

នារសៀលនៃថ្ងៃទី ៥ ខែ វិច្ឆិកា នៅរដ្ឋធានី ហាណូយ (ប្រទេស វៀតណាម) លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក ប្រធានអាស៊ាន ២០២០ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំដើម្បីត្រងស្តាប់ការរាយរបាយការណ៍ របស់ក្រសួង ផ្នែក ស្ថាប័នទាំងឡាយអំពីការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធនានាដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា នៅ ហាណូយ តាមទម្រង់សន្និសីទវីដេអូ។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញថ្លែងយោបល់ក្នុងកិច្ចប្រជុំ។

រហូតមកទល់ពេលនេះ ការងារត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍ធំនេះត្រូវបានបញ្ចប់ជាស្ថាពរ ហើយ ប្រទេស វៀតណាម បានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធនានាយ៉ាងហ្មត់ចត់ជាទីបំផុត ធានាសន្តិសុខ សុវត្ថិភាព ខិតខំប្រឹងប្រែងបញ្ចប់ជាស្ថាពររាល់គោលដៅ របៀបវារៈដែលបានលើកឡើងក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងប្រែប្រួលដ៏ស្មុគស្មាញ នៅលើសកលលោក។ ការរៀបចំកិច្ចប្រជុំបានល្អនឹងបញ្ជាក់ពីតួនាទីប្រធាន អាស៊ាន ឆ្នាំ ២០២០ របស់ប្រទេស វៀតណាម ដែលជាសមាជិកមួយដ៏សកម្ម បុរេសកម្ម ប្រកបដោយទំនួលខុសត្រូវក្នុងសហគមន៍អាស៊ាន ក៏ដូចជា អន្តរជាតិ។

មុននោះ កាលពីថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២០ នៅឯកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ អាស៊ាន (SOM) ដែល ប្រព្រឹត្តឡើងតាមទម្រង់សន្និសីទវីដេអូ ប្រទេសទាំងឡាយបានសម្តែងការពេញចិត្តចំពោះលទ្ធផលផ្សេងៗដែល ទទួលបានក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន តាំងពីដើមឆ្នាំរហូតមកទល់បច្ចុប្បន្ននេះ។ ក្រោមការដឹកនាំរបស់ ប្រធាន វៀតណាម ដំណើរការកសាងសហគមន៍ អាស៊ាន ត្រូវបានផ្សព្វផ្សាយអនុវត្តយ៉ាងសកម្ម ក្នុងចំណោម នោះ គំនិតផ្តួចផ្តើមជាអាទិភាពទាំងអស់របស់អាស៊ានក្នុងឆ្នាំ ២០២០ ត្រូវបានអនុវត្តត្រឹមត្រូវតាមដំណើរការ ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិស្ដីអំពីអនុវត្តរាល់ផែនការមេចក្ខុវិស័យសហគមន៍ អាស៊ាន ២០២៥ នៃសសរស្តម្ភ ទាំង ៣ កំពុងឈានដល់ការបញ្ចប់ជាស្ថាពរហើយ។

អាស៊ាន ក៏បានឯកភាពគ្នាទៅលើកសាងសេចក្តីប្រកាសក្រុង ហាណូយ អំពីចក្ខុវិស័យសហគមន៍ អាស៊ាន ក្រោយឆ្នាំ ២០២៥ កសាងរបាយការណ៍អំពីការត្រួតពិនិត្យលើការងារផ្សព្វផ្សាយអនុវត្តធម្មនុញ្ញ អាស៊ាន ក្នុងឱកាសកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ។ កិច្ចប្រជុំក៏បានអះអាងបញ្ជាក់ឡើងវិញនូវទស្សនៈរបស់ អាស៊ានអំពីបញ្ហាសមុទ្រចិនខាងត្បូង ឬហៅថាសមុទ្រខាងកើត សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបន្តថែរក្សា និងជំរុញសន្តិភាព សន្តិសុខនិងសេរីភាពនៃការធ្វើនាវាចរណ៍លើលំហរមសមុទ្រនិងលើលំហរអាកាសនៅសមុទ្រ ចិនខាងត្បូង ឬហៅថាសមុទ្រខាងកើត សហការជាមួយប្រទេស ចិន ដើម្បីបញ្ចប់អោយបានឆាប់នូវការរចរចា អំពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (COC) ដោយមានប្រសិទ្ធិភាពនិងជាក់ស្ដែងពិតប្រាកដ សមស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ (UNCLOS) ឆ្នាំ១៩៨២។

នៅឯក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន – អង្គការសហប្រជាជាតិ (ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៥ (Volkan Bozkir) និងអគ្គលេខាធិការ អង្គការសហប្រជាជាតិ (António Guterres) បានសង្កត់ធ្ងន់ថា៖ អាស៊ានជាដៃគូមិនអាចខ្វះបាន ហើយគាំទ្រតួនា ទីស្នូលរបស់ អាស៊ាន និងលើកស្ទួយសមត្ថភាពដឹកនាំ សម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់ប្រទេស វៀតណាម ដែលជាប្រធានអាស៊ាន ២០២០ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងការឆ្លងរាល ដាលនៃជំងឺផង ទាំងការងារជំរុញយ៉ាងខ្លាំងក្លាលើការកសាងសហគមន៍ទៀតផង។


This image has an empty alt attribute; its file name is Anh-2-1.jpg

លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអំពីការងារត្រៀមរៀបចំសម្រាប់កិច្ច ប្រជុំកំពូល អាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ ហាណូយ (ប្រទេស វៀតណាម) តាមទម្រង់សន្និសីទវីដេអូ។

កិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានឹងប្រារព្ធឡើងនាពេលខាងមុខនឹងរួមមានកិច្ចប្រជុំ កំពូល អាស៊ាន លើកទី ៣៧ បណ្តាកិច្ចប្រជុំកំពូល អាស៊ាន + ១ ជាមួយនឹងប្រទេចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលីនិង ង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំអាស៊ាន-នូវែលសេឡង់ រំលឹក អនុស្សាវរីយ៍ខួបលើក ៧៥ ឆ្នាំនៃទំនាក់ទំនងជាដៃគូ កិច្ចប្រជុំកំពូល អាស៊ាន + ៣ លើកទី ២៣ កិច្ចប្រជុំកំពូល អាស៊ីបូព៌ាលើកទី ១៥ កិច្ចប្រជុំកំពូលបណ្តាប្រទេសចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន មេគង្គ – កូរ៉េខាងត្បូង កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ ឡាវ – កម្ពុជា – មីយ៉ាន់ម៉ា – វៀតណាម លើកទី ១០ និងកិច្ចប្រជុំកំពូលតំបន់ ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា – ឡាវ – វៀតណាម។ រីឯសកម្មភាពក្រៅសាលប្រជុំកំពូល អាស៊ាន រួមមានកិច្ចប្រជុំកំពូលលើកដំបូងបង្អស់របស់ ថ្នាក់ដឹកនាំស្ត្រី អាស៊ាន កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគ អាស៊ាន និងកិច្ចប្រជុំធុរកិច្ច អាស៊ីបូព៌ា។

ក្នុងកិច្ចប្រជុំលើកនេះ ថ្នាក់ដឹកនាំ អាស៊ាន និងដៃគូទាំងឡាយនឹងពិភាក្សាអំពីដំណើរការនៃការកសាង សហគមន៍ អាស៊ាន បញ្ចប់ជាស្ថាពរនូវគំនិតផ្តួចផ្តើមជាអាទិភាព អាស៊ាន ២០២០ ជំរុញទំនាក់ទំនងដៃគូ អាស៊ាន។ ក្រៅពីននោះ តាមទម្លាប់ជាធម្មតា ថ្នាក់ដឹកនាំទាំងឡាយនឹងផ្លាស់ប្តូរយោប់លើបញ្ហាផ្សេងៗ ក្នុងតំបន់ និង ពិភព លោកដែលមានផលប្រយោជន៍រួម កំណត់ជំហរជាក់លាក់និងពង្រីកតួនាទីស្នូលរបស់ អាស៊ាន ជាពិសេស ក្នុងពិភពលោកក្រោយជំងឺរាតត្បាតសកលកូវីដ – ១៩។

ដូច្នេះហើយ ក្រោមប្រធានបទ “អាស៊ាន តភ្ជាប់និងបុរេសកម្មក្នុងការបន្ស៊ំនឹងបរិបទថ្មី” ដែលត្រូវបាន ថ្នាក់ដឹកនាំបណ្តាប្រទេសជាសមាជិកកំណត់សម្រាប់ឆ្នាំ ២០២០ ប្រទេស វៀតណាម បាននិងកំពុងពង្រីកតួនាទី ប្រធានរបស់ខ្លួន ជំរុញយ៉ាងខ្លាំងក្លាការកសាងសហគមន៍ បញ្ជាក់តួនាទីស្នូលរបស់ អាស៊ាន ក្នុងរចនាសម្ព័ន្ធ តំបន់និងពង្រីកទំនាក់ទំនងជាមួយដៃគូក្រៅតំបន់អាស៊ាន។
ក្នុងបរិបទនៃជំងឺរាតត្បាតសកលកូវីដ – ១៩ ប៉ះពាល់ដោយផ្ទាល់ យូរអង្វេង និងជ្រាលជ្រៅ ដល់សកម្មភាពសេដ្ឋកិច្ច – សង្គមទូទាំងសកលលោកនិងតំបន់ ប្រទេស វៀតណាម មានបំណងនិងត្រៀមខ្លួនរួច រាល់ហើយដើម្បីរួមជាមួយអាស៊ាន ក៏ដូចជាប្រទេសដៃគូផ្សេងៗដែលជាដៃគូរបស់អាស៊ានផងដែរ រួមដៃគ្នាស្តារ សេដ្ឋកិច្ចឡើងវិញ លំនឹងជីវភាពរស់នៅនៃប្រជាជន ដើម្បីទ្វីបអាស៊ី-ប៉ាស៊ីហ្វិកមួយប្រកបដោយសុខសន្តិភាព ស្ថិរភាព អភិវឌ្ឍនិងវិបុលសុខ៕


This image has an empty alt attribute; its file name is Anh-3-2.jpg

កាលពីរសៀលនៃថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ ហាណូយ លោក ង្វៀនក្វឹកយុង អនុរដ្ឋមន្រ្តីក្រសួង ការបរទេស ប្រធាន SOM អាស៊ាន វៀតណាម អញ្ជើញជាអធិបតីភាពក្នុងសន្និសីទកាសែតផ្ដល់ព័ត៌មានអំពីកិច្ច ប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។ ក្នុងរូបថត៖ លោក ង្វៀនក្វឹកយុង អនុរដ្ឋមន្រ្តី ក្រសួងការបរទេស ប្រធាន SOM អាស៊ាន វៀតណាម អញ្ជើញជាអធិបតីភាពក្នុងសន្និសីទកាសែត។
អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›កិច្ចប្រជុំកំពូល អាស៊ាន លើទី ៣៧៖ ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងបរិបទនៃបរិការណ៍ថ្មី ក្នុងតួនាទី ជាប្រធាន អាស៊ាន ២០២០ ប្រទេស វៀតណាម នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា នៅ ហាណូយ តាមទម្រង់សន្…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...