ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគដល់ក្រុមហ៊ុនថ្មីចំនួន២ បន្ថែមទៀត ដែលមានទុនវិនិយោគជាង ១០លានដុល្លារ និងអាចបង្កើតឱកាសការងារជិត ១ពាន់កន្លែង។ នេះបើតាមហ្វេសប៊ុក ” ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា”។
ក្រុមហ៊ុន ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី រួមមាន៖
១-IMPAK (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៣កន្លែង។
២-WING CHENG PACKAGING CO., LTD: គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣៧កន្លែង៕
Home›ព័ត៌មានចុងក្រោយ›CDC អនុម័តគម្រោងថ្មីចំនួន២ ក្នុងទំហំទឹកប្រាក់ វិនិយោគជាង ១០លានដុល្លារ ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគដល់ក្រុមហ៊ុនថ្មីចំនួន២ បន្ថែមទៀត ដែលមានទុនវិនិយោគជាង ១០លានដុល្លារ និងអាចបង្កើតឱកាសការងារជិត ១ពាន់កន្លែង។ នេះបើតាមហ្វ…
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





