ចុងសប្ដាហ៍ទី២ ខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរ ជាង២៨ម៉ឺននាក់

Date:

ភ្នំពេញ៖ យោងតាមក្រសួងទេសចរណ៍ Ministry of Tourism, Cambodia នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញថា ស្ថិតិប្រចាំសប្តាហ៍ ថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន២៨៥,៨០៨នាក់ ក្នុងនោះភ្ញៀវជាតិ២៦៤,៨៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង
២០,៩២៧នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៥៤,៨៩២នាក់ ,ខេត្តសៀមរាប ៤៤,៥៤០នាក់ ,ខេត្តបាត់ដំបង ៤៣,៨០៦នាក់ ,ខេត្តកំពត ២៨,៨៦៨នាក់ ,រាជធានីភ្នំពេញ ១៨,៧៤៣នាក់ ,ខេត្តកែប ១៨,០៦៩នាក់ ,ខេត្តពោធិ៍សាត់ ៩,៥០៥នាក់ ,ខេត្តកំពង់ស្ពឺ ៨,៦៦៨នាក់។

តួលេខខាងលើ មានការថមថយប្រមាណ៣.៨៩% ធៀបនឹងចុងសប្តាហ៍កន្លងមក ស្របពេលដែលនៅតាមបណ្តារាជធានី-ខេត្តមានភ្លៀងធ្លាក់ដោយកន្លែង និងដោយអន្លើៗ។

ក្នុងនោះដែរក៏មានប្រជាពលរដ្ឋមួយចំនួនបានធ្វើដំណើរទៅកាន់ទីវត្តអារាមនានាដើម្បីនាំយកទានវស្សា និងគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃសម្រាប់ប្រើប្រាស់នាពេលចូលព្រះវស្សា ដែលនឹងចូលមកដល់ថ្ងៃ១ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សប្តាហ៍ក្រោយ។

ដោយឡែក ការអនុវត្តតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពីការចូលរួមកាន់ទុក្ខចំពោះមរណភាពលោក អាបេ ស៊ីនហ្សូ (SHINZO ABE) ដោយណែនាំឱ្យអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនផ្អាកសកម្មភាពអាជីវកម្ម ហើយភោជនីយដ្ឋាន និងអាហារដ្ឋានត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង១ថ្ងៃ នៅថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២២៕

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ចុងសប្ដាហ៍ទី២ ខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរ ជាង២៨ម៉ឺននាក់ ភ្នំពេញ៖ យោងតាមក្រសួងទេសចរណ៍ Ministry of Tourism, Cambodia នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញថា ស្ថិតិប្រចាំសប្តាហ៍ ថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន២៨៥,៨០៨នាក់…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...