Home Blog Page 100

ប្រើទុនវិនិយោគប្រមាណ១៥០០លានដុល្លារ ចំពោះ គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណង

កំពត៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញ អមដំណើរលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត នៅភូមិចង្ហោន សង្កាត់ ព្រែក ត្នោត ក្រុងបូកគោ ខេត្តកំពត ដែលគម្រោងវិនិយោគនេះ មានផែនការអនុវត្តជា៣ដំណាក់កាល ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១៥០០ លានដុល្លារអាមេរិក ដែលនៅក្នុងផែនការដំណាក់កាលទី១ គឺមានចំនួនប្រមាណ ២០០ លានដុល្លារអាមេរិក។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

ថ្លែងក្នុងរបាយការណ៍ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់នៃមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ក្នុងការលើកដាក់ ផ្ទេរ ទំនិញចេញ-ចូល ទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យភស្តុភាកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជួយលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបាននូវទិសដៅកំណើនសេដ្ឋកិច្ចតាមការរំពឹងទុក។

លោកទេសរដ្ឋមន្ត្រីបន្ថែមថា គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែ ពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅ និងធំមួយទៀតនៅកម្ពុជា និងដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន។ គម្រោងនេះនឹងជួយបំពេញបន្ថែមទៅលើកំពង់ផែដែលមានស្រាប់ដូចជា៖ កំពង់ ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និងជួយជំរុញអនុវត្តឱ្យបានជោគជ័យនូវផែនការមេដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានដាក់ចុះក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ជាងនេះទៅទៀត គម្រោងនេះនឹងចូលរួមចំណែកផងដែរក្នុងការជួយអនុវត្តឱ្យសម្រេចជោគជ័យនូវផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនិង ភស្តុភារកម្ម និងជួយបំពេញនូវគោលដៅអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមថា ក្រសួងមានផែនការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ នៅក្នុងពេលដ៏ខ្លីខាងមុខ ដែលនឹងមានអំណោយផលល្អ ក្នុងការតភ្ជាប់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ជាមួយតំបន់ផ្សេងៗនៅទូទាំង ប្រទេស និងជាមួយប្រទេសជិតខាង។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនកំពតឡូជី ស្ទីក អេន ផត ដែលបានបោះទុនដ៏ច្រើនវិនិយោគលើការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យភស្តុភារកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរចំពោះក្រុមហ៊ុនសំណង់សៀងហៃ (SCG) ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងក្រុមហ៊ុនសំណង់ផ្សេងៗទៀត ព្រមទាំងអាជ្ញាធរ ដែនដីខេត្តកំពត និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការល្អក្នុងពេល ចុះសិក្សា និងសម្របសម្រួលឱ្យគម្រោងនេះមានដំណើរការឈានមកដល់ការប្រារព្ធធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាពេលនេះ។

មិនតែប៉ុណ្ណោះ ទីតាំងគម្រោងនេះ ស្ថិតនៅក្នុងតំបន់ដែលមានអំណោយផលក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស។

គម្រោងនេះនឹងរួមមាន៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេស ចរណ៍ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។

ចំពោះទីតាំងកំពង់ផែពហុបំណងមានជម្រៅទឹកប្រមាណ១៥ម៉ែត្រ និងអាចឱ្យនាវាចំណុះ១០០.០០០ តោន អាចចូលចតបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០០.០០០ TEU នៅក្នុងឆ្នាំ២០២៥ និងប្រមាណ ៦០០.០០០ TEU នៅក្នុងឆ្នាំ២០៣០៕

កម្ពុជានិងធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ប្តេជ្ញាពង្រឹងកិច្ចសហការ និងការវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត

ភ្នំពេញ៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានទាំងអស់ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហការ និងការវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ដោយកម្ពុជានឹងជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ព្រមទាំងផ្លាស់ប្តូរទស្សនៈគ្នា ក្នុងគោលបំណងរៀបចំបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែង និងទាក់ទាញបន្ថែមទៀត។ យោងាតាមក្រសួងពាណិជ្ជកម្ម Ministry of Commerce

ការប្តេជ្ញានេះធ្វើឡើងកាលពីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ (Raffles Hotel Le Royal) ក្នុងឱកាស លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដែលដឹកនាំដោយ លោកឯកអគ្គរដ្ឋទូត ម៉ៃឃើល មីឆាឡាក់ (Ambassador Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគមកពីសហរដ្ឋអាម៉េរិក។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុននៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានរួមមាន៖ ក្រុមហ៊ុននវានុវត្តន៍សកល 3M, ក្រុមហ៊ុនផលិតផលអាហារូបត្ថម្ភ Abbott, ក្រុមហ៊ុនបច្ចេកវិទ្យាសូហ្វវ៉ែ Amazon, ក្រុមហ៊ុនប្រេង Chevron, ក្រុមហ៊ុនប្រេង ConocoPhillips, ក្រុមហ៊ុនផ្តល់ថាមពល និងផលិតផលគីមី ExxonMobil, ក្រុមហ៊ុនរថយន្ត Ford, ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Meta, ក្រុមហ៊ុនទូទាត់តាមឌីជីថល Visa, ក្រុមហ៊ុននាំចូលនិងចែកចាយស្រា Pernod Ricard, ក្រុមហ៊ុនជីវបច្ចេកវិទ្យា Roche, ក្រុមហ៊ុនក្រុមហ៊ុនថ្នាំជក់អន្តរជាតិ Phillip Morris និងសម្ព័នក្រុមហ៊ុន RMA Group (រថយន្ត គ្រឿងបរិក្ខារ សេវាកម្ម និងម្ហូបអាហារ)។

លោក ប៉ាន សូរស័ក្តិ បានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណដល់ លោកឯកអគ្គរដ្ឋទូត និងតំណាងធុរជនទាំងអស់ដែលបានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា ព្រមជាមួយនោះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ហ្វៃហ្សឺ (Pfizer) ចំនួន ២លានដូស ដល់កម្ពុជា តាមរយៈយន្តការកូវ៉ាក់ (COVAX) ដែលបានដឹកជញ្ជូនមកដល់កម្ពុជាកាលពីថ្ងៃម្សិលមិញនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីអំពីយុទ្ធនាការចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឱ្យមានប្រក្រតីភាពឡើងវិញ។ លោករដ្ឋមន្ត្រីបន្តថា មកដល់បច្ចុប្បន្ននេះ អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មានជាង ៩៣% នៃចំនួនប្រជាជនសរុប ១៦ លាននាក់ ហើយបច្ចុប្បន្នកម្ពុជាកំពុងបើកដំណើរការសាកលវិទ្យាល័យ សាលារៀន អាជីវកម្ម ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចសង្គមផ្សេងៗទៀតឡើងវិញ។ ដោយមើលឃើញពីចំនួននៃការឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃមានកម្រិតទាប និងបានជ្រាបពីអនុសាសន៍ណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈមួយចំនួន ដោយក្នុងនោះអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចសម្រេចថាតើត្រូវពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការរួមសហការជាមួយវិស័យឯកជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយធានាថា ពាណិជ្ជកម្មឆ្លងដែននឹងមិនមានការរំខានដោយសារវិធានការរឹតត្បិតដែលអាចកើតមានដោយជំងឺកូវីដ-១៩ ជាពិសេស កម្ពុជាប្តេជ្ញារក្សាការបើកចំហទីផ្សារសម្រាប់លំហូរនៃទំនិញសំខាន់ៗ ដូចជា វត្ថុធាតុដើម គ្រឿងឧបភោគបរិភោគ ផលិតផលឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ ជាដើម។

ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់លើទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទោះបីជាមានការប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកាត់សំគាល់ នៅក្នុងឆ្នាំ២០២១ ដោយទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិកសម្រេចបាន ៧,៨ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសរុបជាទឹកប្រាក់ប្រមាណ៥,៥ប៊ីលានដុល្លារ ។

លោករដ្ឋមន្ត្រីបន្ថែមថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ានលើកទី៣ ក្រោមប្រធានបទ “ASEAN Addressing Challenges Together” និងក្រោមសសរស្តម្ភសេដ្ឋកិច្ច កម្ពុជានឹងដឹកនាំអាស៊ានឱ្យពង្រឹងដំណើរការសមាហរណកម្មក្នុងតំបន់ និងពិភពលោក ហើយងើបចេញពីជំងឺរាតត្បាតកាន់តែខ្លាំង ដោយរួមបញ្ចូល ភាពប្រកួតប្រជែង ភាពធន់ និរន្តរភាព និងសមភាព ក្រោមការជំរុញជាយុទ្ធសាស្រ្តសំខាន់ៗចំនួន ៤ រួមមាន៖ (១) ការលើកកម្ពស់ការតភ្ជាប់ឌីជីថល វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (២) ការបង្រួមគម្លាតអភិវឌ្ឍន៍សម្រាប់ភាពប្រកួតប្រជែងរបស់អាស៊ាន (៣) ការលើកកម្ពស់សមាហរណកម្មកាន់តែច្រើន រួមបញ្ចូល ភាពស្អិតរមួត ធន់ និងការប្រកួតប្រជែង (៤) ការពង្រឹងអាស៊ានសកលសម្រាប់កំណើន និងការអភិវឌ្ឍន៍។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានសម្ដែងនូវអំណរសាទរចំពោះកម្ពុជា ដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ និងការបើកសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ ដែលអនុញ្ញាតឱ្យមានអាចរៀបចំកិច្ចប្រជុំដោយផ្ទាល់ក្នុងថ្ងៃនេះបាន។ បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាស្ថិរភាពសេដ្ឋកិច្ចសង្គម និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាក្នុងអំឡុងពេលនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩នេះ។

លោកឯកអគ្គរដ្ឋទូតបន្តថា ជាការពិតដែលថាប្រទេសកម្ពុជាមានអត្រាអ្នកទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខ្ពស់បំផុតនៅក្នុងអាស៊ាន ពោលគឺប្រជាជន ៩៥% បានទទួលថ្នាំបង្ការ ដែលជាសក្ខីភាពមួយដល់រដ្ឋាភិបាលកម្ពុជា និងការគាំទ្រដ៏ធំធេងសម្រាប់ការស្តារសេដ្ឋកិច្ចបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ ផ្ដល់កិច្ចសហការណ៍ និងជួយដោះស្រាយបញ្ហានានារបស់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាននៅកម្ពុជា។

ក្នុងឱកាសនោះផងដែរ តំណាងក្រុមហ៊ុនទាំងអស់ ក៏បានសម្តែងក្ដីសោមន្យរីករាយយ៉ាងខ្លាំងចំពោះ កម្មវិធីចាក់វ៉ាក់សាំងនៅកម្ពុជា ដែលអនុញ្ញាតឱ្យមានសកម្មភាពសេដ្ឋកិច្ចបានដំណើរការបន្ត និងការពារអាយុជីវិតរបស់ប្រជាជន ក្នុងអំឡុងពេលកូវីដ-១៩។ លើសពីនេះ តំណាងក្រុមហ៊ុនទាំងអស់ក៏បានបង្ហាញពីសុទិដ្ឋិនិយម និងទំនុកចិត្តលើសក្ដានុពលនៃកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា ជាពិសេសនៅក្នុងឆ្នាំនេះ ដែលកំណើនសេដ្ឋកិច្ចនឹងត្រលប់មករកភាពវិជ្ជមានឡើងវិញ។

ជាងនេះទៅទៀត ក្រុមហ៊ុនទាំងនោះបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាស្ថិរភាពសេដ្ឋកិច្ច និងផ្ដល់កិច្ចសហការល្អដល់ពួកគេ ដែលអនុញ្ញាតឱ្យពួកគេបង្កើនការវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេបន្ថែមនៅកម្ពុជា៕

កម្ពុជាស្នើជប៉ុន ជួយគាំទ្រឱ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ជប៉ុន ដើម្បីផលប្រយោជន៍ប្រជាជន និងវិស័យធុរកិច្ចប្រទេសទាំងពីរ

ភ្នំពេញ៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យ លោក Katsuhiro SHINOHARA អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏ដូចជាវិស័យឯកជនជប៉ុនជួយគាំទ្រឱ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ជប៉ុន ដូចដែលបានលើកឡើងនៅក្នុងជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីផលប្រយោជន៍ប្រជាជន និងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ។ យោងតាមក្រសួងពាណិជ្ជកម្ម Ministry of Commerce

ការស្នើនេះធ្វើឡើងក្នុងឱកាស ទទួលជួបពិភាក្សាការងារជាមួយ លោក Katsuhiro SHINOHARA អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានមូលនិធិគាំទ្រការអប់រំនៅកម្ពុជា ព្រមទាំងគណៈប្រតិភូក្រុមហ៊ុន FORVAL ជប៉ុន ដើម្បីស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកអតីតឯកអគ្គរាជទូត និងគណៈប្រតិភូក្រុមហ៊ុន FORVAL ជប៉ុន ព្រមទាំងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម នាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនោះលោករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដើម្បីសម្រួលដល់ធុរជន និងបានស្នើឱ្យក្រុមហ៊ុន FORVAL ពិនិត្យលទ្ធភាពពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យដែលមានសក្តានុពលនានាបន្ថែមទៀត។

ជាការឆ្លើយតប លោកអតីតឯកអគ្គរាជទូត បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលធ្វើឱ្យធុរជនមានទំនុកចិត្ត និងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ឆ្លៀតក្នុងឱកាសនេះដែរ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន FORVAL ជប៉ុន ក៏បានជម្រាបពីគោលបំណងក្នុងការជួយគាំទ្រ និងរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ព្រមទាំងប្តេជ្ញាពង្រីកសកម្មភាពធុរកិច្ចនៅកម្ពុជា ក៏ដូចជាកៀគរវិនិយោគិនជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាផងដែរ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ច និងវិនិយោគ ជាពិសេសលើវិស័យដែលមានសក្តានុពលនានានៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ថែមទៀត៕

រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញក្រុមហ៊ុនកូរ៉េ ពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មសក្តានុពលពីកម្ពុជា ដូចជាមៀន និងចេក ជាដើម បន្ថែមពីលើស្វាយ

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យក្រុមហ៊ុនកូរ៉េ ពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មសក្តានុពលផ្សេងៗទៀតពីកម្ពុជា ដូចជាមៀន និងចេក ជាដើម បន្ថែមពីលើស្វាយ ព្រមទាំងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបង្កើតរោងចក្រកែឆ្នៃកសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនានាផងដែរ។ យោងតាម ក្រសួងពាណិជ្ជកម្ម Ministry of Commerce

ការជំរុញនេះធ្វើឡើងក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ ព្រមទាំងលោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាលើការនាំចូលស្វាយពីកម្ពុជា ព្រមទាំងស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្តែងនូវក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ ព្រមទាំងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាងសមាគម និងក្រសួងពាណិជ្ជកម្ម នាពេលកន្លងមកនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពី កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ធុរជន និងវិនិយោគិនដែលមកវិនិយោគនៅកម្ពុជា។

លោករដ្ឋមន្រ្តីបន្តថា ក្រសួងពាណិជ្ជកម្មត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្របសម្រួលដល់ធុរជនដែលមកវិនិយោគនៅកម្ពុជា ជាពិសេស ក្រសួងនឹងផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញបែបបទតាមនីតិវិធី។

ជាការឆ្លើយតប លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្រ្តី ដែលបានស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ។ លោកបានបន្តថា សមាគមអ្នកនាំចូលកូរ៉េមានសមាជិកប្រមាណ ១៥,០០០ ក្រុមហ៊ុន និងកំពុងវិនិយោគលើគ្រប់វិស័យ។

ក្នុងឱកាសនោះ លោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH ក៏បានជម្រាប លោករដ្ឋមន្រ្តី ពីគោលបំណងក្នុងការនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សកម្មភាពធុរកិច្ចលើវិស័យសក្តានុពលនានានៅកម្ពុជា សំដៅជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

មិត្តហ្វូន ផ្ដល់ស៊ីមកាតដល់អត្តពលិក និងគណៈប្រតិភូកម្ពុជា ដែលចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅវៀតណាម

ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុនមិត្តហ្វូន ដឹកនាំដោយអង្គនាយករង លោក កៅ ម៉ាញ ឌឹក (Cao Manh Duc) នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ បានជួបប្រជុំជាមួយ នឹងថ្នាក់គ្រប់គ្រងរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ហើយបានបរិច្ចាគស៊ីមកាត ដែលអាចប្រើសេវាហៅឆ្លងប្រទេស និងអ៊ិនធឹណិត ចំនួន ៧០០ស៊ីម ដល់អត្តពលិក និងគណៈប្រតិភូកម្ពុជា សម្រាប់ការប្រើប្រាស់អំឡុងពេល ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

អត្តពលិក និងគណៈប្រតិភូកម្ពុជា នឹងចូលរួមក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី ៣១ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី ១២ ដល់ ២៣ ឧសភា ឆ្នាំ ២០២២។

ជាការជួយគាំទ្រដល់អត្តពលិក និងគណៈប្រតិភូកម្ពុជាក្នុងការ ចូលរួមបេសកកម្មកីឡា នៅប្រទេសវៀតណាមនោះ ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឈានមុខគេនៅកម្ពុជា បានជួយផ្ដល់ស៊ីមកាត ដែលអាចប្រើប្រាស់ សេវាហៅឆ្លងប្រទេស និងអ៊ិនធឹណិត ក៏ដូចជាចំនួននាទីនៃការហៅចេញ សម្រាប់ឲ្យពួកគាត់ប្រើប្រាស់ដោយឥតគិតថ្លៃ នៅពេលកំពុងស្ថិតនៅក្នុងប្រទេសវៀតណាម ។

លោក កៅ ម៉ាញ ឌឹក មានប្រសាសន៍ថា៖ “ក្នុងនាមជាក្រុមហ៊ុនឯកជនមួយ ដែលធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា អស់រយៈពេលជាងមួយទសវត្សហើយនោះ ក្រុមហ៊ុនមិតហ្វូន តែងមានមោទនភាព ក្នុងការចូលរួមចំណែកត្រលប់ទៅវិញ ដល់សង្គមរបស់កម្ពុជា ។ នៅពេលនេះ យើងបានគាំទ្រដល់អត្តពលិក និងគណៈប្រតិភូរបស់កម្ពុជា តាមរយៈការផ្ដល់ស៊ីមកាត ដើម្បីឲ្យពួកគាត់អាចប្រើប្រាស់ទូរស័ព្ទ និងសេវាអ៊ិនធឹណិត ដោយឥតគិតថ្លៃ អំឡុងពេលបេសកកម្មរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅក្នុងប្រទេសវៀតណាម”។

លោក បានបន្តទៀតថា៖ “យើងសូមជូនពរ ឲ្យអត្តពលិក និងគណៈប្រតិភូរបស់កម្ពុជា ធ្វើដំណើរដោយសុវត្ថិភាព និងពាំនាំមកនូវជោគជ័យសម្រាប់ជាតិ ក៏ដូចជាបទពិសោធន៍ ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី ៣២ នៅឆ្នាំ ២០២៣ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ” ។

មិត្តហ្វូន ជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធច្រើនបំផុត សម្រាប់បម្រើសេវា ជូនប្រជាជនកម្ពុជាប្រមាណ ៩លាននាក់ ៕

ផ្ទះជាន់ទី២ លក់បន្ទាន់! ផ្ទះបានកែលំអស្អាត ដូចជាខុនដូ ជួលបានចំណូលចន្លោះពី 600$ ទៅ700$ ក្នុងមួយខែ

  • ទំហំ 10ម x 20ម
  • ទំហំសរុប 200 ម៉ែត្រការ៉េ
  • សំភារៈ និង ចង្រ្កានបែប អឺរ៉ុប
  • ទីតាំងស្ថិតនៅក្បែរផ្សារថ្មី
  • មានសម្ភារៈគ្រប់គ្រាន់អាចស្នាក់នៅបាន
  • បន្ទប់គេង 03
  • បន្ទប់ទឹក 04
  • ចង្រ្កានបាយធំទូលាយ
  • បន្ទប់ទទួលភ្ញៀវធំទូលាយ
  • មានវេរង់ដា
  • តម្លៃលក់ 145.000$
    ទំនាក់ទំនង 078 400 400

ផ្ទះលំហែ មានដីចំការនៅខាងក្រោយផ្ទះនិង មានអូរនៅជាប់ដីផ្នែកខាងក្រោយ សម្រាប់លក់ ទីតាំងស្ថិតនៅ ម្តុំរមណីយដ្ឋានកៀនស្វាយក្រៅ

-ទំហំដី: 1800 ម៉ែត្រការ៉េ
-មានកូនផ្ទះលំហែ មួយ
-ធ្វើប្លង់រឹងជូន
លក់ក្នុងតម្លៃ 185,000$ (ចរចារបាន)

*លក្ខណៈពិសេសរបស់ផ្ទះលំហែ៖
+មានដីចំការនៅខាងក្រោយ
+មានអូរនៅខាងក្រោយ
+ជាទីប្រជុំជនអាចប្រកបអាជីវកម្មបាន
+ជាតំបន់កំពុងអភិវឌ្ឍ
+មានគម្រោងបុរី និង ដីឡូតិ៍នៅក្បែរ
+ដីភូមិមានប្រជាពលរដ្ឋរស់នៅកុះករ
+នៅក្បែរតំបន់កម្សាន្ត
សម្រាប់ព័ត៌មានលំអិត: 095 600 400 (Cellcard)
096 500 6 500 (Smart)
Telegram Account: 095 600 400
Website : www.cl-realty.com
Email: chailin@cl-realty.com
Company Address : #36E0,St.426, Tuol Tompoung II,
Chamkamorn, Phnom Penh, Cambodia

ផ្ទះជាន់ទី២ លក់បន្ទាន់! ផ្ទះបានកែលំអស្អាត ដូចជាខុនដូ ជួលបានចំណូលចន្លោះពី 600$ ទៅ700$ ក្នុងមួយខែ

  • ទំហំ 10ម x 20ម
  • ទំហំសរុប 200 ម៉ែត្រការ៉េ
  • សំភារៈ និង ចង្រ្កានបែប អឺរ៉ុប
  • ទីតាំងស្ថិតនៅក្បែរផ្សារថ្មី
  • មានសម្ភារៈគ្រប់គ្រាន់អាចស្នាក់នៅបាន
  • បន្ទប់គេង 03
  • បន្ទប់ទឹក 04
  • ចង្រ្កានបាយធំទូលាយ
  • បន្ទប់ទទួលភ្ញៀវធំទូលាយ
  • មានវេរង់ដា
  • តម្លៃលក់ 145.000$
    ទំនាក់ទំនង 078 400 400

គម្រោងវិនិយោគថ្មី៣ទៀត បានអនុម័ត មានទុនជិត១៩លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១. ORIENT HONGYE (CAMBODIA) KNITTING CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវណតប្រ៊ីត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៤កន្លែង។

២. KYLIN (CAMBODIA) SPORTS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តោល សង្កាត់រលួស ខណ្ឌដង្កោ រាជធានី មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៤កន្លែង។

៣. SPEARHEAD COMMODITIES (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ១០,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៧ កន្លែង៕