event

ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្តល់​ជូនទឹក​ប្រាក់ ​ត្រលប់​​​រហូត​ដល់ ២០០% ដល់​​​អ្នក​ទិញ​ទំនិញ​​តាម​ភ្លែតហ្វម​​ លក់​ទំនិញអេឡិច​ត្រូនិច L192

ក្រុមហ៊ុន ទ្រូម៉ាន់នី  (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា កំពុង​ផ្តល់​ជូន​អ្នក​ទិញ​ទំនិញ​អនឡាញ​​នូវ​ឱកាស​​ទទួល​បាន​ទឹក​ប្រាក់​ត្រឡប់​មក​វិញ​រហូត​ដល់ ២០០% ឬ ៥០​ដុល្លារ ចំពោះ​ការ​ទិញ​​ទំនិញ​ក្នុង​រដូវ​កាល​ចូល​ឆ្នាំ​ខ្មែរ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ប្រម៉ូសិន ដែលផ្តល់​ជូនដោយ​កិច្ចសហ​ប្រតិបត្តិការ​ដំបូង​មិនធ្លាប់​មាន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ជាមួយ​​ក្រុមហ៊ុន​​​លក់​ទំនិញ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក។

ការ​ផ្តល់​ជូន​ពិសេស​ក្នុងឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​នៃ​កិច្ចព្រមព្រៀង​​មួយ​​រវាង​​ក្រុមហ៊ុន ទ្រូម៉ាន់នី និង​កម្មវិធី​ទិញ​ទំនិញ​អនឡាញ ​L192 ដែលជា​ភ្លែតហ្វម​ទិញទំនិញអនឡាញ​ឈាន​មុខ​គេ​មួយ​នៅ​​កម្ពុជា។ នេះ​គឺ​​ជា​កិច្ចព្រមព្រៀង​ដំបូង​រវាង​ក្រុមហ៊ុន ទ្រូម៉ាន់នី និងភ្លែត​ហ្វម​ពាណិជ្ជកម្ម​អេឡិចត្រូនិក។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ឋសាស្រ្ត​នៃ​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មាន​​ប្រសាសន៍​ថា៖ «នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​សម្រាប់​ក្រុមហ៊ុន ទ្រូម៉ាន់នី។ ខណៈ​​ដែល​យើង​មាន​កិច្ចព្រមព្រៀង​ជា​ច្រើន​ជា​មួយ​ស្ថាប័ន​ផ្លូវការ​ដូច​ជា​ក្រសួង​មហាផ្ទៃ ​ក៏​ដូចជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ដូច​ជា​ធនាគារ​ធំៗ និង​ល្បី​ឈ្មោះ​នៅក្នុង​​​ប្រទេស​ នេះ​គឺ​ជា​កិច្ចសហប្រតិបត្តិការ​លើ​​ដំបូង​​ដែល​ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​​ធ្វើ​ជាមួយភ្លែត​ហ្វម​​ពាណិជ្ជកម្ម​អេឡិចត្រូនិក។ យើង​នៅ​ក្រុមហ៊ុន ទ្រូម៉ាន់នី មាន​មោទនភាព​ដែល​យើង​បាន​សហការ​គ្នា​​ជា​មួយ​ភ្លែតហ្វម L192 ដែលជា​ភ្លែតហ្វម​​ទិញ​ទំនិញ​អនឡាញ​ដ៏​ធំ និង​ល្អបំផុត​​មួយ​នៅ​ក្នុង​ប្រទេស»។

លោក អុិន វិចិត្រ នាយក​ប្រតិបត្តិ​ភ្លែតហ្វម L192 មាន​ប្រសាសន៍​ថា៖ «យើង​បាន​មើលឃើញ​ក្រុមហ៊ុន ទ្រូម៉ាន់នី កាន់តែ​រីកចម្រើន​ឡើង​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​កន្លង​មក​នេះ ហើយ​យើង​សប្បាយ​ចិត្ត​ដែល​ឥឡូវ​នេះ​បាន​ក្លាយ​​ជា​ផ្នែក​មួយ​នៃ​ការ​រីក​ចម្រើន​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី។ យើង​រំពឹង​ថា អតិថិជន L192 របស់​យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​​​ច្រើន​ពី​កិច្ច​ព្រម​ព្រៀង​នេះ»។

L192 គឺ​ជាភ្លែតហ្វម​ពាណិជ្ជកម្ម​អេឡិច​ត្រូនិច​ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន Little Fashion។ ក្រុមហ៊ុន Little Fashion គឺ​ជា​ប្រតិបត្តិករ​ភ្លែតហ្វម​ពាណិជ្ជកម្ម​​អេឡិច​ត្រូនិច​ឈាន​មុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​លក់​សម្លៀក​​បំពាក់ គ្រឿង​តុប​តែង និង​​ផលិត​ផលជាច្រើន​ម៉ូដម៉ាក​តាម​រយៈ​ភ្លែតហ្វម​អនឡាញ ទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​​ហាង​​លក់ទំនិញ​របស់​ក្រុមហ៊ុន។ ទំព័រ Facebook របស់​ក្រុមហ៊ុនក៏​មាន​អ្នក​​តាម​ដាន​រាប់​លាន​នាក់ផងដែរ។

ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​បង្កើន​ចំនួន​គណនី​ថ្មី​ទ្វេ​ដង​​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំនៅ​​ឆ្នាំ២០២១  និង​បាន​បង្កើន​ប្រតិបត្តិការ​របស់​អតិថិជន ៤០% ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ។

លោកស្រី ឃួន ហ្រ្វង់ដារា បានបន្ថែមថា៖ «ដោយ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មាន​ឥទ្ធិពលខ្លាំង នេះ​គឺ​ជា​ពេល​វេលា​ដ៏​ល្អ​សម្រាប់​កម្មវិធី និង​ភ្លែតហ្វម​​ពាណិជ្ជកម្ម​អេឡិច​ត្រូនិច រួម​កម្លាំងគ្នា​ជា​មួយ​ពួក​យើង​នៅ​ទីនេះ​នៅ​ក្រុមហ៊ុន ទ្រូម៉ាន់នី។ យើង​មាន​តួនាទី​ឈាន​មុខ​គេ​​មួយ​ក្នុង​ការ​លើក​កម្ពស់​ចំណេះ​ដឹង​​ឌីជីថល និង​ការ​ផ្តល់​សេវា​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់​​ដែលមិនទាន់មាន​សេវា​ធនាគារ។ ដូច្នេះហើយ យើង​ជឿ​ជាក់​ថា យើង​អាច​ជួយ​ភ្លែតហ្វម​​ទិញលក់​ទំនិញ​អនឡាញ ឬ​ភ្លែតហ្វម​ពាណិជ្ជកម្ម​អេឡិចត្រូនិកឱ្យ​បង្កើន​​​ចំនួន​អតិថិជន​របស់​ពួកគេ​បាន»។

ដើម្បី​អបអរ​កិច្ចសហ​ប្រតិបត្តិការ​​ថ្មីនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹង​ផ្តល់​ជូន​ប្រូម៉ូសិន​ពិសេស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដល់​អ្នក​ទិញ​ទំនិញ​​អនឡាញ​ដែល​​នឹង​ទទួល​បាន​​ប្រាក់​ត្រឡប់​មក​វិញ​រហូត​ដល់ ២០០% ឬ ៥០ ដុល្លារ នៅ​ពេល​អតិថិជន​ទិញ និង​ទូទាត់​ប្រាក់​សម្រាប់​ការ​បញ្ជា​ទិញ​របស់​ពួកគេ​តាម TrueMoney នៅ​ក្នុង​កម្មវិធីទិញទំនិញ L192។ ការ​ផ្តល់​ជូន​នេះ​មាន​​សុពលភាពចាប់ពីថ្ងៃទី ៦ មេសា​រហូត​ដល់​ដំណាច់​ខែមេសា ឆ្នាំ២០២២។

លើស​​ពី​នេះ ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិច​ត្រូនិច​ ឬ​ក្រុមហ៊ុនលក់ទំនិញអនឡាញ ​ដែល​មាន​​បំណង​​ចង់​ផ្តល់​​ភាព​​ងាយ​ស្រួល​បន្ថែម​ទៀត​ដល់​អតិថិជន​តាម​រយៈ​សេវា​ទូទាត់​ប្រាក់​ជា​មួយ​កម្មវិធី TrueMoney អាច​ទាក់​ទង​មក​កាន់​គេហទំព័រ​ផ្លូវ​ការ ឬ​ទំព័រ​ហ្វេសប៊ុក​​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី បាន៕

អំពី​ក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។ 

TrueMoney Group គឺជាភ្លែត​ហ្វម​ហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍យ៍ នា​ពេល​បច្ចុប្បន្ន។

ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន​ពី ១ប្រទេស ទៅជា ៦ប្រទេស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​ប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោល​គឺ​ចំនួន​ ៨​ពាន់លានដុល្លាអាមេរិក ក្នុង​ឆ្នាំ២០១៩។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  ឈរ​នៅ​លំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

Most Popular

To Top