Home Blog Page 12

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការសម្ភោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត នៃគម្រោងទឹកជាស្នាមញញឹម

0

ប្រជាពលរដ្ឋ ៤៣០គ្រួសារ បង្ហាញសេចក្ដីរីករាយ នៅពេលទទួលបានទឹកស្អាតសម្រាប់បរិភោគ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត ក្នុងគម្រោងទឹកជាស្នាមញញឹម របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាខេត្តសៀមរាប ដែលប្រព្រឹតិ្តទៅនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចវត្តមេជ្រៃ ភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោក ស៊ិន ចាន់ថុល អភិបាល នៃគណៈអភិបាល ស្រុកពួក។

នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា សាខាខេត្តសៀមរាប ហៅកាត់ថា ចេ ស៊ី អាយ សៀមរាប សហការជាមួយ ចេ ស៊ី អាយ ប្រទេសជប៉ុន និងរដ្ឋបាលស្រុកពួក ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីសម្ភោធជាផ្លូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត ក្នុងគម្រោង ទឹក ជាស្នាមញញឹម ។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ស៊ិន ចាន់ថុល អភិបាល នៃគណៈអភិបាលស្រុកពួក, លោក Yonezawa Atsushi ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប, លោក ស៊ុន ស៊ីហាក់ អនុប្រធានថ្នាក់ជាតិ នៃ ចេស៊ីអាយ កម្ពុជា, លោកស្រី យ៉ាណា ស្ប៉ាន ប្រធានថ្នាក់តំបន់ នៃចេស៊ីអាយ សៀមរាប, លោក Keita Sugawara អនុប្រធានថ្នាក់ជាតិ នៃចេស៊ីអាយ ប្រទេសជប៉ុន និងលោក Oizumi Wataru ប្រធានគណៈកម្មការកិច្ចការអភិវឌ្ឍនិរន្តរភាពអន្តរជាតិ នៃចេស៊ីអាយប្រទេសជប៉ុន។

ទឹក គឺជាស្នាមញញឹម (SMILE by WATER) គឺជាគម្រោងសហគមន៍ ដែលបានផ្ដួចផ្ដើមគំនិតដោយ ចេ ស៊ី អាយ ជប៉ុន និងសហការអនុវត្តគម្រោងដោយ ចេ ស៊ី អាយ កម្ពុជា សាខា ខេត្តសៀមរាប និងទទួលបានការគាំទ្រដោយអង្គការ ទឹក ដើម្បីកម្ពុជា (Water for Cambodia)។ គម្រោងនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការទទួលបានទឹកស្អាត សម្រាប់ប្រជាពលរដ្ឋនៅតំបន់ខ្វះទឹកស្អាត ស្របតាមគោលដៅទី ៦ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការ សហប្រជាជាតិ។ បន្ថែមពីនេះ ដើម្បីឱ្យគម្រោងទទួលបាននិរន្តរភាពយូរអង្វែង ចេ ស៊ី អាយ សៀមរាប បានធ្វើការសហការជាមួយក្រុមហ៊ុន Rokhak Women Handicraft ដើម្បីផ្ដល់ឱកាសការងារជាជំនាញត្បាញផលិតផលកំប្លោកទឹក និងជួយគាំទ្រដល់សិប្បករក្នុងការស្វែងរកទីផ្សារ។ នៅពេលសិប្បករទទួលបានប្រាក់ចំណូលពីការលក់ផលិតផលកំប្លោក នោះពួកគេអាចបរិច្ចាកវិភាគទានខ្លះសម្រាប់ទ្រទ្រង់ជួសជុល និងថែទាំងប្រព័ន្ធចម្រោះទឹកស្អាតនេះឱ្យមានភាពជាប់លាប់យូរអង្វែង។ បន្ថែមពីនោះ យើងបានបង្កើតឱ្យមានប្រព័ន្ធគៀងគរថវិកា ពីម្ចាស់អាជីវកម្មក្នុងខេត្តសៀមរាប ដើម្បីរក្សាទុកសម្រាប់ជួសជុល និងថែទាំងប្រព័ន្ធចម្រោះទឹកស្អាតសម្រាប់រយៈពេលវែង។ ឧទាហរណ៍ ម្ចាស់ហាងកាហ្វេរមួយកន្លែង នឹងបរិច្ចាក ០.០៥ សេន ក្នុងការលក់បានកាហ្វេ ឬភេសជ្ជៈ ០១ កែវ ចូលទៅក្នុងកញ្ចប់ប្រាក់បម្រុងសម្រាប់ជួសជុល និងថែទាំ។
គម្រោង ទឹក គឺជាស្នាមញញឹម ចាប់ផ្ដើមអនុវត្តពី ខែមករា ឆ្នាំ ២០២៥ ដល់ ខែធ្នូ ឆ្នាំ ២០២៥ សម្រាប់រយៈពេលខ្លី និងឆ្នាំ ២០២៥ ដល់ ឆ្នាំ ២០៣០ សម្រាប់រយៈពេលវែង ដែលផ្ដោតសំខាន់លើតំបន់គោលដៅទេសចរណ៍ដែលមានសក្ដានុពល ពោលគឺនៅតំបន់ទេសចរណ៍មេជ្រៃ ដែលជាគម្រោងសាកល្បង។

លោក Yusuke Inagaki អនុប្រធានគណៈកម្មការកិច្ចការអភិវឌ្ឍនិរន្តរភាពអន្តរជាតិ នៃចេស៊ីអាយប្រទេសជប៉ុន បានលើកឡើងថា “គម្រោង ទឹក ជាស្នាមញញឹម (SMILE by WATER) គឺជាគម្រោងមួយរបស់ ចេស៊ីអាយ ជប៉ុន ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៦ ដោយសហការជាមួយ ចេ ស៊ី អាយ សៀមរាប។ គម្រោងនេះបានអនុវត្តចំនួន ៤ ដងរួចមកហើយនៅប្រទេសកម្ពុជា ហើយក្នុងឆ្នាំ ២០២៥ នេះ ជាខួប ១០ឆ្នាំ នៃគម្រោងនេះរាប់ទាំងគម្រោងដែលបានអនុវត្តនៅបណ្ដាប្រទេសផ្សេៗ និងនៅសហគមន៍មេជ្រៃ ក្នុងខេត្តសៀមរាប។ គម្រោងនេះ មានការសហការជាមួយដៃគូជាច្រើន ហើយយើងអនុវត្តសកម្មភាពនានាបាន ដូចជា ការផ្តល់ទឹកសុវត្ថិភាព និងមានភាពទុកចិត្តដោយដំឡើងម៉ាស៊ីនបម្លែងទឹក និងបង្កើតការងារសម្រាប់ស្ត្រីតាមរយៈផលិតផលតម្បាញរុក្ខជាតិកំប្លោក។ ក្រៅពីនេះ យើងក៏បានដាក់ប្រអប់បរិច្ចាគផងដែរ ដើម្បីឲ្យគម្រោងអាចបន្តលាតសន្ធឹងទៅកាន់តំបន់ផ្សេងក្រៅពីសហគមន៍មេជ្រៃ ក្នុងឆ្នាំក្រោយ និងបន្តបន្ទាប់ទៀត។ ដូច្នេះ សូមបន្តជួយគាំទ្រយើងជានិច្ចផង!”
លោក មួត សុភ័ត្រា ជាអនុប្រធានប្រតិបត្តិថ្នាក់តំបន់ នៃចេស៊ីអាយ សៀមរាប និងជាប្រធានគម្រោងម្ចាស់ផ្ទះ នៃគម្រោង ទឹក ជាស្នាមញញឹម បានមានប្រសាសន៍ថា គម្រោងនេះ គឺជាក្ដីសង្ឃឹម សម្រាប់ប្រជាសហគមន៍ នៅភូមិពាមតាអួរ ដែលបានរងការខ្វះខាតទឹកស្អាតប្រើប្រាស់ជាច្រើនឆ្នាំ។ ចេ ស៊ី អាយ សៀមរាប នឹងព្យាយាមប្រឹងប្រែងស្វែងរកមធ្យោបាយ ដើម្បីធានាដល់ការគ្រប់គ្រងការប្រើប្រាស់ទឹកស្អាតនេះ ប្រកបដោយនិរន្តរភាព ហើយលោកសង្ឃឹម យ៉ាងមុតម៉ាំថា គម្រោងនេះ ក៏ដូចជា ចេ ស៊ី អាយ ទាំងមូល នឹងក្លាយទៅជាចំណែកដ៏សំខាន់តូចមួយក្នុងការចូលរួម ជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាមូលដ្ឋាន និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឱ្យប្រទេសកម្ពុជាឈានឆ្ពោះទៅរកប្រទេសដែលមានជីវភាពកម្រិតមធ្យម និងកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ចេ ស៊ី អាយ គឺជាសមាគមអភិវឌ្ឍភាពជាអ្នកដឹកនាំមួយ ដែលធ្វើការផ្ដល់ឱកាសដល់យុវជនក្នុងការបង្កើតឱ្យមានផលជះជាវិជ្ជមាននៅក្នុងសហគមន៍ តាមរយៈការប្រមូលផ្ដុំគ្នាផ្ដួចផ្ដើមគំនិត និងធ្វើសកម្មភាពដោះស្រាយបញ្ហាមូលដ្ឋាននៅក្នុងសហគមន៍ ជាជាងការឈរមើលបញ្ហាដែលកំពុងកើតឡើង។ តាមរយៈនេះ ចេ ស៊ី អាយ បានបង្កើតអ្នកដឹកនាំវ័យក្មេងជាច្រើនជារៀងរាល់ឆ្នាំ ព្រោះតាមរយៈការធ្វើការងារសហគមន៍ ពួកគេអាចរៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេសទទួលបានបទពិសោធន៍ក្នុងការដឹកនាំជាក់ស្ដែង។

ចេ ស៊ី អាយ សៀមរាប លើកទឹកចិត្តដល់សាធារណៈជន ចូលរួមគាំទ្រការខិតខំប្រឹប្រែងបន្តទៀត ដើម្បីលើកកម្ពស់ការទទួលបានទឹកស្អាតប្រកបដោយនិរន្តរភាពនៅតំបន់ជនបទ ទូទាំងប្រទេសកម្ពុជា។ សូមទាក់ទងតាមរយៈអ៊ីម៉ែល jcisiemreap@gmail.com ឬទូរសព្ទលេខ ០៩២ ៧៦ ៥០ ៧៦។

Metfone ដាក់ដំណើរការ Wi-Fi 6 – ដំណោះស្រាយការតភ្ជាប់ថ្មីសម្រាប់ជីវិតសម័យទំនើប

0

ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនគុណភាពសេវាអ៊ីនធឺណិតជាបន្តបន្ទាប់ និងបំពេញតម្រូវការអ្នកប្រើប្រាស់ដែលកំពុងកើនឡើង មិត្តហ្វូនបានដាក់បង្ហាញជាផ្លូវការនូវសេវាកម្ម Wi-Fi 6 ដែលជាបច្ចេកវិទ្យាតភ្ជាប់ឥតខ្សែជំនាន់ចុងក្រោយបង្អស់របស់ខ្លួន។ នេះបង្ហាញពីវឌ្ឍនភាពដ៏សំខាន់ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់មិត្តហ្វូន ក្នុងគោលបំណងផ្តល់នូវបទពិសោធន៍បណ្តាញកាន់តែលឿន និងមានស្ថេរភាពជាងមុន ស្របតាមទម្លាប់នៃការប្រើប្រាស់សហសម័យ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ នៃចំនួនឧបករណ៍ដែលភ្ជាប់ក្នុងពេលដំណាលគ្នាទៅនឹងបណ្តាញនៅផ្ទះ។ គ្រួសារទំនើបជាធម្មតាប្រើប្រាស់ ឧបករណ៍ដែលមានអ៊ីនធឺណិតពី 5 ទៅ 10 ដូចជាស្មាតហ្វូន ថេប្លេត កុំព្យូទ័រយួរដៃ ទូរទស្សន៍ឆ្លាតវៃ និងឧបករណ៍ IoT ផ្សេងៗទៀត។ និន្នាការដែលកំពុងកើនឡើងនេះទាមទារដំណោះស្រាយវ៉ាយហ្វាយដែលមានសមត្ថភាព ផ្តល់មិនត្រឹមតែល្បឿនលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទុកចិត្តបាន និងដំណើរការប្រកបដោយប្រសិទ្ធភាពនៅទូទាំងឧបករណ៍ជាច្រើន។ Wi-Fi 6 ត្រូវបានរចនាឡើងជាពិសេស ដើម្បីដោះស្រាយតម្រូវការពិតប្រាកដទាំងនេះ។

Wi-Fi 6 (802.11ax) ដែលបច្ចុប្បន្នជាជំនាន់វ៉ាយហ្វាយចុងក្រោយបំផុត ត្រូវបានរៀបចំឡើងដើម្បីបង្កើនប្រសិទ្ធភាពយ៉ាងខ្លាំងនៅក្នុងបរិស្ថានឧបករណ៍ដែលមានមនុស្សច្រើន និងបណ្តាញដែលមានការជ្រៀតជ្រែកខ្ពស់។ លើសពីនេះ Wi-Fi 6 បង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពល សម្រាប់ឧបករណ៍ដែលបានភ្ជាប់ ដូច្នេះការពង្រីកអាយុកាលថ្មសម្រាប់ស្មាតហ្វូន និងកុំព្យូទ័រយួរដៃ ដែលជាអត្ថប្រយោជន៍ ជាក់ស្តែងសម្រាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។

ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Wi-Fi 6 មិត្តហ្វូនមានគោលបំណងផ្តល់នូវដំណោះស្រាយការតភ្ជាប់ដ៏ទូលំទូលាយសម្រាប់ទាំងអ្នកប្រើប្រាស់បុគ្គល និងសហគ្រាស។ សេវាកម្មនេះគឺសមរម្យជាពិសេសសម្រាប់គ្រួសារធំ ការិយាល័យ ហាងកាហ្វេ សណ្ឋាគារ ឬការកំណត់ណាមួយដែលទាមទារការតភ្ជាប់អ៊ីនធឺណិតថេរ ស្ថិរភាព និងដំណើរការខ្ពស់។ ជាពិសេសនៅក្នុងទិដ្ឋភាពនាពេលបច្ចុប្បន្ននេះ ដែលការងារពីចម្ងាយ និងការរៀនតាមអ៊ីនធឺណិតគឺជារឿងធម្មតា ប្រព័ន្ធបណ្តាញដ៏រឹងមាំ និងឆ្លាតវៃបានក្លាយជារឿងសំខាន់។

ក្នុងដំណាក់កាលដំបូង មិត្តហ្វូននឹងដាក់ពង្រាយ Wi-Fi 6 នៅតំបន់កណ្តាល មុនពេលពង្រីកជាបណ្តើរៗទូទាំងប្រទេស។ អតិថិជនដែលជាវសេវាកម្មនេះនឹងទទួលបានរ៉ោតទ័រ Wi-Fi 6  កម្រិតខ្ពស់ ដែលដំឡើង និងថែទាំដោយក្រុមបច្ចេកទេសជំនាញរបស់មិត្តហ្វូន។

ការដាក់ឱ្យដំណើរការ Wi-Fi 6 គូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់មិត្តហ្វូន ក្នុងការវិនិយោគលើបច្ចេកវិទ្យាទំនើប លើកកម្ពស់គុណភាពសេវាកម្ម និងគាំទ្រយ៉ាងសកម្មដល់ការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា។ លើសពីការផ្តល់ជូនសេវាកម្មថ្មី ការបើកដំណើរការនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់មិត្តហ្វូនក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាទំនើប បម្រើដល់ជីវិតប្រចាំថ្ងៃ ការសិក្សា និងតម្រូវការអាជីវកម្មរបស់ អតិថិជនប្រកបដោយប្រសិទ្ធភាព។

អតិថិជនអាចស្វែងយល់បន្ថែមអំពីសេវាកម្ម Wi-Fi 6 និងចុះឈ្មោះនៅហាង Metfone ទូទាំងប្រទេស ឬតាមរយៈបណ្តាញផ្លូវការដូចជាគេហទំព័ររបស់ក្រុមហ៊ុន និង hotline សេវាអតិថិជន៕  

Metfone ដំណើរអស់រយៈពេល 16ឆ្នាំ សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា ប្រកបដោយនិរន្តរភាព និងមហិច្ឆតា

0

ចាប់តាំងពីឆ្នាំ2010 មក មិត្តហ្វូនគឺជាអ្នកឧបត្ថម្ភផ្លូវការ និងយូរអង្វែងបំផុតនៃលីគកំពូលកម្ពុជា។ ជាមួយនឹងការឧបត្ថម្ភប្រចាំឆ្នាំចំនួន 500,000 ដុល្លារអាមេរិក ការវិនិយោគសរុបរបស់មិត្តហ្វូន ក្នុងវិស័យបាល់ទាត់កម្ពុជាបានកើនឡើងដល់ 8 លានដុល្លារ បន្ទាប់ពីការគាំទ្ររយៈពេល 16 ឆ្នាំជាបន្តបន្ទាប់។ នេះមិនមែនគ្រាន់តែជាជំនួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តយូរអង្វែងពីអាជីវកម្ម ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃកីឡាជាតិ។

កាលពីថ្ងៃទី 26 ខែឧសភា លីគកំពូលកម្ពុជាបានបញ្ចប់រដូវកាលឆ្នាំ 2024-2025 ជាផ្លូវការជាមួយនឹងពិធីប្រគល់ពានរង្វាន់ដល់បុគ្គល និងក្រុមដែលមានស្នាដៃឆ្នើម។ នេះគឺជារដូវកាលនៃភាពជោគជ័យដ៏ទូលំទូលាយ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងជាច្រើន នៅក្នុងគុណភាពវិជ្ជាជីវៈ ការកើនឡើងយ៉ាងខ្លាំងនៃទស្សនិកជនទាំងនៅក្នុងកីឡដ្ឋាន និងតាមរយៈការផ្សាយ និងការលេចឡើងនៃទេពកោសល្យ វ័យក្មេងជាច្រើនដែលទទួលបានជោគជ័យ។

នៅក្នុងពិធីនេះ អគ្គនាយករង លោក ញ៉ុង ឌិនថន មានកិត្តិយសតំណាងក្រុមហ៊ុនមិត្តហ្វូន ក្នុងការទទួលបានវិញ្ញាបនបត្រទទួលស្គាល់ពីអ្នករៀបចំកម្មវិធី។ ការទទួលស្គាល់នេះបញ្ជាក់ពីដំណើរ 16 ឆ្នាំរបស់មិត្តហ្វូនក្នុងការគាំទ្រ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍ បាល់ទាត់កម្ពុជាដោយចីរភាព។ ចាប់តាំងពីក្រុមហ៊ុនបានបង្កើតឡើង មិត្តហ្វូនបានកំណត់តួនាទីរបស់ខ្លួន មិនត្រឹមតែជាអ្នកផ្តល់សេវាទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូក្នុងការអភិវឌ្ឍន៍សង្គមផងដែរ ជាមួយនឹងកីឡា ជាពិសេសបាល់ទាត់ ជាអាទិភាពយុទ្ធសាស្ត្រ។

លើសពីតួនាទីជាអ្នកឧបត្ថម្ភ មិត្តហ្វូនបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីលើកកម្ពស់មុខមាត់របស់លីក ទំនាក់ទំនងគាំទ្រ និងភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អ្នកគាំទ្រ។ ដោយសារភាពជាដៃគូដ៏យូរអង្វែងនេះ កីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជា បានក្លាយទៅជាសាធារណៈជនកាន់តែច្រើនឡើង បម្រើជាស្ពានវប្បធម៌ ជាប្រភពនៃក្តីសង្ឃឹម និងការឆ្លុះបញ្ចាំងពីក្តីប្រាថ្នារបស់យុវជនជំនាន់ក្រោយ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាល់ទាត់កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ បាល់ទាត់ក្នុងសាលាបានអភិវឌ្ឍយ៉ាងខ្លាំង ការប្រកួតថ្នាក់មូលដ្ឋានបានពង្រីកយ៉ាងទូលំទូលាយ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះបានបង្កើត មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រព័ន្ធបណ្តុះបណ្តាលយុវជន។ ជាលទ្ធផល ក្លឹបអាជីពបានចាប់ផ្តើមវិនិយោគ យ៉ាងយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍន៍យុវជន ការកសាងប្រព័ន្ធជ្រើសរើសបុគ្គលិក និងការបណ្តុះបណ្តាលដែលមានរចនាសម្ព័ន្ធ។

លីគកំពូលកម្ពុជាក៏បានឆ្លងកាត់ ការផ្លាស់ប្តូរជាវិជ្ជមានជាបន្តបន្ទាប់ផងដែរ – ពីស្ថាប័នដែលមានជំនាញវិជ្ជាជីវៈ និងការបង្កើនការប្រកួតប្រជែងទៅគុណភាព បច្ចេកទេសដែលប្រសើរឡើងគួរឱ្យកត់សម្គាល់។ គួរកត់សម្គាល់ថា ព្រះខ័នរាជស្វាយរៀង FC ដែលជាជើងឯកលីគកំពូលកម្ពុជា 2 រដូវកាលជាប់គ្នា ទទួលបានចំណាត់ថ្នាក់លេខ 1 គួរឲ្យចាប់អារម្មណ៍នៅ AFC Challenge League 2024-2025 ដែលបន្សល់ទុកនូវសញ្ញាណ ដ៏រឹងមាំសម្រាប់បាល់ទាត់ក្លិបកម្ពុជា នៅលើផែនទីអាស៊ី។ ជាមួយគ្នានេះ ក្រុមជម្រើសជាតិក៏មានការរីកចម្រើនជាលំដាប់ ជាមួយនឹងទម្រង់លេងកាន់តែទំនើប និងស្មារតីប្រយុទ្ធដ៏ខ្លាំងក្លា ដែលនៅតែបន្តទទួលបានទំនុកចិត្ត និងការគាំទ្រពីអ្នកគាំទ្រ។ ទាំងអស់នេះចង្អុលទៅប្រព័ន្ធអេកូបាល់ទាត់ ដែលមានភាពចាស់ទុំ និងឆ្ពោះទៅមុខដោយមានទិសដៅច្បាស់លាស់។

លើមាគ៌ានៃការរីកចម្រើននេះ មិត្តហ្វូនបានឈរនៅជាប់នឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យបាល់ទាត់របស់ប្រទេសជាតិ ចាប់តាំងពីការឧបត្ថម្ភលីគអាជីព និងគាំទ្រកម្មវិធីអភិវឌ្ឍន៍ទេពកោសល្យយុវជន ដល់ការលើកស្ទួយមុខមាត់បាល់ទាត់ជាតិ។ ស្ថិរភាពហិរញ្ញវត្ថុដែលផ្តល់ដោយអ្នកឧបត្ថម្ភដូចជាមិត្តហ្វូន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលជួយឱ្យ លីករក្សាភាពទាក់ទាញរបស់ខ្លួន កែលម្អស្តង់ដារវិជ្ជាជីវៈ និងតម្រឹមបន្តិចម្តងៗជាមួយនឹងស្តង់ដារក្នុងតំបន់ និងអន្តរជាតិ។

នៅឆ្នាំ 2025 មិត្តហ្វូនប្រារព្ធខួបលើកទី 16 របស់ខ្លួន ដែលតំណាងឱ្យ 16 ឆ្នាំនៃការរួមរស់ជាមួយលីកផងដែរ។ តាមរយៈការគាំទ្រឥតរអាក់រអួលគ្រប់រដូវកាល រូបភាពនៃមិត្តហ្វូន និង Cambodian Premier League បានក្លាយជាការទំនាក់ទំនងគ្នា ដែលជានិមិត្តរូបនៃនិរន្តរភាព ឯកភាព និងការអភិវឌ្ឍន៍រួមគ្នា។ ពីផ្ទាំងផ្សាយពាណិជ្ជកម្មតាមទីលាន និងបណ្តាញផ្សាយបន្តផ្ទាល់ រហូតដល់គ្រាដ៏រុងរឿងនៃក្លឹបនានា – មិត្តហ្វូនតែងតែជាផ្នែកដែលមិនអាចបំបែកបាននៃលីកកំពូលកម្ពុជា៕

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន GTVC ជួយយកស្ត្រីម្នាក់ពីកោះរ៉ុង ទៅកាន់មន្ទីរពេទ្យខេត្តសង្គ្រោះបន្ទាន់ ក្រោយមានអាការៈធ្លាក់ឈាមធ្ងន់ធ្ងរ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ​ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង ចេញទៅក្រុងកោះរ៉ុង ដើម្បីជួយយកស្ត្រីម្នាក់​ ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ដែលមានអាការៈធ្លាក់ឈាមធ្ងន់ធ្ងរ ដោយសាររលូតកូន ដើម្បីបញ្ជូនមកបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

ប្រជាពលរដ្ឋរូបនេះឈ្មោះ ច្រឹក ឈូក អាយុ ២៥ឆ្នាំ រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន GTVC ចេញជួយយកស្ត្រីម្នាក់ពីកោះរ៉ុងទាំងយប់ ដើម្បីមកជួយសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយមានអាការៈធ្លាក់ឈាមធ្ងន់ធ្ងរ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបន្តធ្វើសកម្មភាពមនុស្សធម៍ តាមរយៈការបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC មួយគ្រឿង ចេញទៅក្រុងកោះរ៉ុង ទាំងយប់ ពោលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដើម្បីជួយសង្គ្រោះស្ត្រីម្នាក់ ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ដែលមានអាការៈធ្លាក់ឈាមធ្ងន់ធ្ងរ ដោយសារមានផ្ទៃពោះចំនួន ៥ខែ ដើម្បីនាំបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត។

ប្រជាពលរដ្ឋរូបនេះឈ្មោះ ណន យ៉ារី អាយុ ៣៧ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

ដឹងតែកក្រើកមេឃហើយ! លើកនេះ GANZBERG លេងឈុតធំនាំ 2NE1 ទាំងក្រុមសម្រាប់ការប្រគំតន្ត្រីអន្តរជាតិ ដ៏ធំអស្ចារ្យនៅកោះពេជ្រ!

0

ភ្នំពេញ៖ ត្រៀម!! ហ្វេនៗ K-POP! លើកនេះដឹងតែកក្រើកមេឃ រញ្ជួយធរណីទៀតហើយ! អ្វីដែលហ្វេនៗ K-POP នៅខ្មែរ ធ្លាប់ស្រមៃ និងទន្ទឹងរង់ចាំយ៉ាងអន្ទះសាជាយូរមកហើយនោះ នឹងក្លាយជាការពិតឆាប់ៗនេះហើយ! ត្រៀម HYPE ត្រៀមហ៊ោ ត្រៀមរាំសប្បាយតាមកំពូល Idol ដែលជាក្រុមតារាចម្រៀងដ៏ល្បីរន្ទឺក្នុងវិស័យ K-POP របស់កូរ៉េ ហើយឬនៅ? តើមានអ្វីអស្ចារ្យស្វាគមន៍ឆ្នាំ 2025 នេះមែនទេ?

មែនហើយ! ឥឡូវច្បាស់ការមែនទែនហើយ គឺលើកនេះក្រុមហ៊ុន GANZBERG លេងឈុតធំដ៏គួរឱ្យភ្ញាក់ផ្អើលដែលនឹងនាំកំពូលតារាចម្រៀងស្រី K-POP ដ៏ល្បីរន្ទឺ 2NE1 ទាំងមូលមកសម្ដែងក្នុងមហាព្រឹត្តិការប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សលំដាប់ពិភពលោក “GANZBERG SUPER IDOL– I am the best” នៅកោះពេជ្រ ថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2025 ដ៏ខ្លីខាងមុខនេះ។

ក្រុមតារាចម្រៀងស្រី 2NE1 ដែលមានសមាជិក 4 រូបរួមមាន CL, Park Bom, Sandara Park និង Minzy មានឈ្មោះបោះសំឡេងល្បឺរន្ទឺពាសពេញពិភពលោក ជាពិសេសនៅអាស៊ី រួមទាំងនៅខ្មែរ យើងផង ដែលអ្នកស្នេហាវិស័យតន្ត្រី K-POP ណាក៏ស្គាល់រូបក្រុមស្រីស្អាតនេះច្បាស់តាមរយៈបទដ៏ល្បីល្បាញ “Fire” ហើយបទល្បីៗរបស់ក្រុមនេះមានជាច្រើនទៀតរួមមានបទ “Come Back Home” បទ “Lonely” បទ “I Don’t Care” បទ “Ugly” បទ “Can’t Nobody” បទ “Go Away” បទ “Clap Your Hands” និងបទ “Do You Love Me” ផងដែរ។

ច្បាស់ណាស់ លើកនេះនឹងកាន់តែកក្រើកជាងលើកណាៗទាំងអស់ ព្រោះនេះជាលើកទី1 ហើយក្នុងប្រវត្តិសាស្ត្រដែល 2NE1 មានឱកាសមកសម្ដែងទាំងក្រុមនៅស្រុកខ្មែរ អមដោយឆាកតន្ត្រីខ្នាតអន្តរជាតិដ៏ធំអស្ចារ្យដែលបំពាក់ប្រព័ន្ធភ្លើង LED ធំៗត្រជាក់ភ្នែក និងប្រព័ន្ធសំឡេងបុកខ្លាំង ដែលនឹងធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែរំជើបរំជួលមិនធ្លាប់មាន។

សូមកុំភ្លេចណ៎ា! ត្រៀមខ្លួនស្វាគមន៍កំពូល Idol របស់យើងក្នុងមហាព្រឹត្តការណ៍ការប្រគំតន្ត្រីលំដាប់ពិភពលោក “GANZBERG SUPER IDOL– I am the best” នៅកោះពេជ្រ ថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2025 ដ៏ខ្លីខាងមុខនេះ ហើយសំបុត្រចូលរួមទស្សនានឹងមានលក់ក្នុងពេលឆាប់ៗនេះ!

ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZBERG ឆ្ងាញ់លើសពីស្រាបៀធម្មតា GANZBERG Snow Cool Like That សហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy.

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន GTVC ទៅជួយយកភ្ញៀវបរទេសម្នាក់ ពីកោះរ៉ុងមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត ក្រោយរងរបួសធ្ងន់ធ្ងរ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅជួយទទួលយកបុរសម្នាក់​ ជាភ្ញៀវទេសចរបរទេស ពីកោះរ៉ុង មកសង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ក្រោយពីរងការភ្លាត់ជង្គង់ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។

ភ្ញៀវទេសចរខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍​ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ៕

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនGTVC​ ជួយយកស្ត្រីម្នាក់​ ពីកោះរ៉ុង ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿន​ របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រីម្នាក់​ ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង មានជំងឺត្រូវការសង្គ្រោះ​ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។

ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍​ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់​ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

vivo V50 Lite បើកដំណើរការលក់ជាផ្លូវការ ជាមួយនឹងថ្មដ៏មានឥទ្ធិពលខ្ពស់ នៅក្នុងការរចនាដ៏ស្តើង

0

ភ្នំពេញ៖ vivo បានបើកលក់ជាផ្លូវការនូវ V50 Lite ដែលកំណត់ស្តង់ដាថ្មីសម្រាប់សមត្ថភាពថ្មដ៏ដំ BlueVolt 6500 mAh សាកថ្មលឿន 90W មានភាពធន់ខ្ពស់ មានការរចនាស្តើងបំផុត 7.79mm ព្រមទាំងមានមុខងារ AI ផងដែរ។ លើសពីនេះទៀត រួមមានតារាចម្រៀងដ៏ល្បីល្បាញ Nico MrCookies , តារាសម្តែងដ៏ស្រសស្អាត Kosamak San , អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ Jerry Thai , អ្នកបង្កើតមាតិកា Ley ThaiChan , Teach Review Chris Dyna ,និងតារាម៉ូដែល Narady បានកោតសរសើរ vivo V50 Lite សម្រាប់ការរចនាដ៏ស្រស់ស្អាត និងសមត្ថភាពកាមេរ៉ា ។

តារាចម្រៀងដ៏ល្បីល្បាញ Nico MrCookies បានកោតសរសើរ V50 Lite, ថា:
“V50 Lite មានភាពលេចធ្លោជាមួយនឹងការរចនាទាន់សម័យ ផ្តល់នូវរចនាសម្ព័ន្ធទម្ងន់ស្រាល និងសោភ័ណភាពទំនើបសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដោយភាពងាយស្រួល។”

Media expert Jerry Thai បានកោតសរសើរ V50 Lite , ថា :
“ម៉ូឌែលនេះជាទូរស័ព្ទកម្រិតកណ្តាល vivo V50 Lite មានទំហំថ្ម ប្រភេទ Si/C 6500mAh សាកលឿន 90W FlashCharge និងមានបញ្ចូលដោយ Google AI – Deep Integration” .

V50 Lite ការរចនាទាន់សម័យ៖ V50 Lite បំពាក់តួខ្លួនស្តើង 7.79mm ទម្ងន់ 196g និងបំពាក់អេក្រង់ AMOLED ទំហំ 6.77 អ៊ីញ ហើយមានពណ៌ Titanium Gold និង Phantom Black ផ្តល់នូវរូបរាងទំនើប និងទាន់សម័យ។

BlueVolt Battery So Pro
ទូរស័ព្ទស្តើងបំផុតរបស់ vivo មានថាមពលថ្មខ្លាំងនឺងអាចផ្តល់ថាមពលថ្ម ដល់ឧបករណ៍ផ្សេងៗពេលកំពុងដំណើរការ
V50 Lite ជាទូរស័ព្ទស្តើងបំផុតរបស់ vivo បំពាក់ថាមពលថ្ម BlueVolt 6500 mAh, សាកថ្មលឿន 90W និងផ្តល់ជូនអាយុកាលថ្មរយៈពេល 5 ឆ្នាំ។

  • មើល YouTube បាន 27.41 ម៉ោង, Standby 11 ថ្ងៃ, លេងហ្គេម 10.5 ម៉ោង
  • សាកថ្ម 27 នាទីបានថាមពល 50% និង សាក 57.5 នាទី បានថាមពល 100% អាចផ្តល់ថាមពលដល់ឧបករណ៍ផ្សេងទៀត កាត់បន្ថយតម្រូវការ power bank។
    លើសពីនេះទៅទៀត V50 Lite មានឧបករណ៍បំពងសម្លេងស្តេរ៉េអូពីរដែរមានកម្រិតសម្លេង 400% ល្អឥតខ្ចោះសម្រាប់ការលេងហ្គេម ស្តាប់តន្ត្រី មើលភាពយន្ត .

50 MP Sony Ultra – High – Sensitivity Camera
កាមេរ៉ា Sony Ultra-High-Sensitivity ទំហំ 50 MP និង AI-Powered Ultra-Clear Imaging ដើម្បីចាប់យកពេលវេលាដ៏មានតម្លៃរបស់ជីវិត។ V50 Lite បំពាក់កាមេរ៉ាគោលទំហំ 50MP ជាមួយនឹងសេនស័រ Sony IMX882, កាមេរ៉ា Selfie ទំហំ 32MP ធានាបាននូវការថតច្បាស់ទាំងថ្ងៃនិងយប់ ខណៈពេលដែល 2x Professional Portrait ចាប់យករូបថតដ៏ស្រស់ស្អាត, កាមេរ៉ា Bokeh 2MP, ប្រព័ន្ធ Aura Light សម្របខ្លួនទៅនឹងលក្ខខណ្ឌពន្លឺផ្សេងៗសម្រាប់លទ្ធផលគុណភាពស្ទូឌីយោ និង AI Image Studio ជាមួយ AI Erase 2.0 លុបបំបាត់រូបភាពរំខាននិង AI Photo Enhance សម្រាប់សម្រួលរូបភាពអោយច្បាស់ជាងមុន ។

ទម្លាក់ការប៉ះសាកល្បង
វិញ្ញាបនបត្រកម្រិតថ្នាក់យោធាធានាថា ផលិតផលបានឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់ ដើម្បីបំពេញតាមស្តង់ដារថ្នាក់យោធាសម្រាប់ភាពធន់ ។ ជាមួយនឹងចំណាត់ថ្នាក់ធន់នឹងការធ្លាក់ ផ្កាយ 5 ពី SGS អ្នកអាចជឿជាក់ថាឧបករណ៍របស់អ្នកត្រូវបានការពារយ៉ាងល្អប្រឆាំងនឹងការធ្លាក់ និងផលប៉ះពាល់ដោយចៃដន្យប្រចាំថ្ងៃ។

vivo V50 Lite បានបើកលក់ជាផ្លូវការ សំរាប់ ព័ត៌មានលម្អិត សូមចូលទៅកាន់ vivo.com/kh.

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន GTVC ជួយយកភ្ញៀវទេសបរទេសម្នាក់ពីកោះរ៉ុង មកមន្ទីរពេទ្យខេត្ត ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាភ្ញៀវទេសបរទេស ពីក៉រ៉ុង មកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ក្រោយបុរសម្នាក់នេះ បើកម៉ូតូហើយជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

ភ្ញៀវទេសចររូបនេះ មានឈ្មោះ SERTY VERBYTSKYY ភេទប្រុស អាយុ ៣៤ឆ្នាំ ជាភ្ញៀវទេសចរជនជាតិអ៊ុយក្រែន ។

ភ្ញៀវទេសចរខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕