event

រកឃើញអតិថិជន មានសំណាងប្រចាំខែកញ្ញា ពីកម្មវិធី «បញ្ចូលឈ្នះពីកាត កោសមិត្តហ្វូន 5000៛»

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មិត្តហ្វូនបានប្រគល់ រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅកាន់អតិថិជន ដែលមានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែ កញ្ញា នៅឯការិយាល័យកណ្តាលរបស់ខ្លួន។

អ្នកនាង ចក់ ស៊ីវន រស់នៅខេត្តក្រចេះជាអតិថិជន ដែលមានសំណាងឈ្នះរង្វាន់ ទូរស័ព្ទដៃទំនើប iPhone 12 Pro បានថ្លែងទាំងអារម្មណ៍រំភើបថា៖ “ខ្ញុំមិននឹកស្មានថា អាចមានឱកាសឈ្នះរង្វាន់ធំ ពីក្រុមហ៊ុនសោះ តែថ្ងៃនេះខ្ញុំពិតជាសប្បាយ ចិត្តខ្លាំងណាស់ដែលបានឈ្នះ iPhone 12 Pro ពីកម្មវិធី «បញ្ចូលឈ្នះពីកាត កោសមិត្តហ្វូន 5000៛»។ និយាយទៅ ខ្ញុំប្រើប្រព័ន្ធទូរស័ព្ទ មិត្តហ្វូនច្រើនឆ្នាំហើយ ព្រោះនៅខេត្តក្រចេះទាំងសេវាទូរស័ព្ទ និងអ៊ីនធឺណិតពិតជាលឿនរបស់គេ ហើយក៏សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនមិត្តហ្វូនដែលបង្កើត នូវកម្មវិធីនេះឡើងដែល ផ្តល់រង្វាន់ជូនពិតៗតែម្តង” ។

អតិថិជនមានសំណាងម្នាក់ទៀត មកពីខេត្តកំពត លោក ឡែម សៀវឡៃ ជាអ្នកឈ្នះរង្វាន់ iPad 8 Cellular ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ “ពីមុនឧស្សាហ៍បញ្ជូលកាត $1 សម្រាប់ប្រើមួយសប្តាហ៍ ប៉ុន្តែតាំងពីក្រុមហ៊ុនមិត្តហ្វូនបង្កើតកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» មកក៏ប្តូរទៅបញ្ចូលលុយជាមួយកាត 5,000៛ វិញ ព្រោះគិតថាខុសគ្នាតែ 1,000៛ តែចំនេញច្រើន អាចមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃផង និងអាចឈ្នះរង្វាន់ធំប្រចាំខែទៀត ដូច្នេះក៏ផ្សងសំណាងហ្នឹងគេទៅ ហើយសំណាងក៏មកដល់ពិតៗតែម្តង ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានឈ្នះ iPad 8 1 គ្រឿងពីក្រុមហ៊ុនមិត្តហ្វូន ជាចុងក្រោយក៏សូមអរគុណ និងជូនពរដល់អតិថិជនមិត្តហ្វូនទាំងអស់ ឱ្យមានសំណាងដូចខ្ញុំផងដែរ”។

ចំនែកឯអតិថិជនមានសំណាងម្នាក់ទៀត លោក អឿ ភោក មកពីខេត្តស្វាយរៀង ភ្ញាក់ផ្អើលពុំនឹកស្មានថា លេខទូរស័ព្ទលោកមានសំណាង ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 12 mini ពីមិត្តហ្វូនសោះ។ “ទាំងក្រុមគ្រួសារទាំងមូល មិនជឿទាល់តែសោះដំបូង ខ្លាចគេឆបោក តែបន្ទាប់ពីស្តាប់ការពន្យល់ ណែនាំរបស់ក្រុមហ៊ុនមិត្តហ្វូន មកទើបឡើងមកទទួលរង្វាន់ នៅថ្ងៃនេះតែម្តង។ ឥឡូវនេះជឿជាក់ថា ពិតជាឈ្នះ១០០%មែន”។

លោកអាដាំ មកពីការិយាល័យទីផ្សារ នៃក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា «ដើម្បីជាការលើកទឹកចិត្តដល់ អតិថិជនដែលតែងតែគាំទ្រ និងបន្តប្រើប្រាស់នូវសេវាកម្ម មិត្តហ្វូនទាំងអស់ សំណាងនៅតែមានសម្រាប់ អតិថិជនដែលបញ្ចូលលុយ ជាមួយកាតកោសមិត្តហ្វូន 5000៛ នឹងទទួលបានទឹកប្រាក់បន្ថែម 100 ដុល្លារភ្លាមៗ រួមទាំងឱកាសឈ្នះរង្វាន់កាតកោស 5០០០រៀល, កាតកោស $1, កាតកោស $2, កាតកោស $5, លុយក្នុងប្រព័ន្ធ និងទិន្នន័យអ៊ីនធឺណិតជាច្រើនសន្ធឹកសន្ធាប់ និងតែប៉ុណ្ណោះនឹងទទួលបាន លេខកូដសំណាងដើម្បីមាន ឱកាសឈ្នះរង្វាន់ធំប្រចាំខែរួមមាន៖ ទូរស័ព្ទដៃទំនើប iPhone 12 Pro 5 រង្វាន់, iPhone 12 mini 5 រង្វាន់, ទូរទស្សន៍ iPad 8 5 រង្វាន់ និងកាតកោស 10 ដុល្លារជាច្រើនរង្វាន់ទៀត» ។

គួរបញ្ជាក់ឡើងវិញថា កម្មវិធី «បញ្ចូលលុយឈ្នះពីកាតកោសមិត្តហ្វូន 5,000៛» បន្តរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ដែលអតិថិជនមិត្តហ្វូនទាំងអស់ នឹងអាចមានឱកាសឈ្នះរង្វាន់ភ្លាមៗ និងរង្វាន់ធំប្រចាំខែយ៉ាងច្រើន សន្ធឹកសន្ធាប់រួមមាន កាតកោស 5០០០ រៀល រហូតដល់ $5, លុយក្នុងប្រព័ន្ធ ទិន្នន័យអ៊ីនធឺណិត ទូរស័ព្ទដៃទំនើប iPhone 12 Pro iPhone 12 mini iPad 8 និងកាតកោស 10 ដុល្លារ។ មិនតែប៉ុណ្ណោះ រាល់ការបញ្ចូលទឹកប្រាក់ ជាមួយសន្លឹកកាតកោស 5000៛ អតិថិជនគ្រប់រូបនឹងទទួលបានទឹកប្រាក់បន្ថែម 100 ដុល្លារភ្លាមៗសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ។

ការចាប់រង្វាន់នឹងធ្វើឡើង ជារៀងរាល់ថ្ងៃទី 5 នៃខែបន្ទាប់ វេលាម៉ោង 4 រសៀល តាមរយៈការផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុក និងយូធូបឆានលរបស់មិត្តហ្វូន។ សម្រាប់ការទំនាក់ទំនងទៅអតិថិជន ក្រុមហ៊ុនមិត្តហ្វូននឹងប្រើប្រាស់ Hotline ប្រើប្រាស់របស់ខ្លួនតែមួយខ្សែគត់គឺ 097 9 097 097។ សម្រាប់ព័ត៌មានបន្ថែមសូមចូល ទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer ៕

Most Popular

To Top