មិត្តហ្វូន បន្តស្វែងរកឃើញ អ្នកឈ្នះប្រចាំខែពីកម្មវិធី «បញ្ចូលឈ្នះពី កាតកោសមិត្តហ្វូន 5000៛»

Date:

ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនទៅកាន់អតិថិជន ដែលមានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែសីហា នៅឯការិយាល័យកណ្តាលរបស់ខ្លួន។   

លោក រុន សិលា រស់នៅខេត្តបាត់ដំបងជាអតិថិជន ដែលមានសំណាងឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 Pro បានថ្លែងទាំងអារម្មណ៍រំភើបថា៖ “ខ្ញុំពិតជាសប្បាយចិត្តក្រៃលែងដែលបានឈ្នះរង្វាន់ធំពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ដំបូងខ្ញុំហាក់មិនជឿតែបន្ទាប់ពីបានស្តាប់ការពន្យល់ពីក្រុមការងារ​ ពិនិត្យលេខទូរស័ព្ទរបស់ក្រុមហ៊ុន​ និងចូលទស្សនាការផ្សាយផ្ទាល់លើផេកហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុនមិត្តហ្វូនទៀត ទើបជឿជាក់ 100%​​ ហើយក៏សូមអរគុណដល់ក្រុមហ៊ុនមិត្តហ្វូន ​​​​ដែលបង្កើតនូវកម្មវិធីនេះឡើងផ្តល់រង្វាន់ជូនពិតៗតែម្តង។”

អតិថិជនមានសំណាងម្នាក់ទៀតមកពីខេត្តសៀមរាប អ្នកនាង លី ណារី ជាអ្នកឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 mini ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ “សំណាងពិតជាមានប្រាកដមែន ធ្លាប់តែឈ្នះរង្វាន់ប្រចាំថ្ងៃពីកាតកោសមិត្តហ្វូន 5000៛ ប៉ុន្តែថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានឈ្នះរង្វាន់ធំប្រចាំខែ iPhone 12 mini ពីក្រុមហ៊ុនមិត្តហ្វូនពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ហើយខ្ញុំជឿជាក់លើក្រុមហ៊ុន 100% តែម្តង ដោយសារលេខដែលខលមកខ្ញុំគឺ 097 9 097 097 ជាលេខក្រុមហ៊ុន ហើយមានការផ្សាយផ្ទាល់លើផេកផ្លូវការហ្វេសប៊ុករបស់មិត្តហ្វូនទៀត។” ចំណែកឯអ្នកនាង សុខ រដ្ឋា រស់នៅរាជធានីភ្នំពេញ ហើយបានឈ្នះរង្វាន់ iPad 8 ពីកម្មវិធីក៏បានបង្ហាញពីចំនាប់អារម្មណ៍រំភើបស្រដៀងគ្នាដែរ។

លោកអាដាំ តំណាងឲ្យក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ “ដើម្បីជាការលើកទឹកចិត្តដល់អតិថិជនដែលតែងតែគាំទ្រ និងបន្តប្រើប្រាស់នូវសេវាកម្មមិត្តហ្វូនទាំងអស់ សំណាងនៅតែបន្តមានសម្រាប់ អតិថិជនដែលបញ្ចូលលុយជាមួយកាតកោសមិត្តហ្វូន 5000៛។ ការបន្តកម្មវិធីនេះ បានផ្តល់នូវរង្វាន់កាន់តែច្រើនជាងមុន និងឡូយជាងមុន។ រាល់ការបញ្ចូលលុយជាមួយនឹងសន្លឹកកាត 5000៛ អតិថិជនទាំងអស់នឹងទទួលបានទឹកប្រាក់បន្ថែម 100 ដុល្លារភ្លាមៗ រួមទាំងឱកាសឈ្នះរង្វាន់កាតកោស 5០០០ រៀល រហូតដល់ $5, លុយក្នុងប្រព័ន្ធ ទិន្នន័យអ៊ីនធឺណិត ទូរស័ព្ទដៃទំនើប iPhone 12 Pro  iPhone 12 mini iPad 8 និងកាតកោស 10 ដុល្លារ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត។ ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃទី 01 ខែសីហា រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021។”

គួរបញ្ជាក់ឡើងវិញថា កម្មវិធី «បញ្ចូលលុយឈ្នះពីកាតកោសមិត្តហ្វូន 5,000៛» បន្តរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ដែលអតិថិជនមិត្តហ្វូនទាំងអស់នឹងអាចមានឱកាសឈ្នះរង្វាន់ភ្លាមៗ និងរង្វាន់ធំប្រចាំខែយ៉ាងច្រើនសន្ធឹកសន្ធាប់រួមមានរង្វាន់កាតកោស 5០០០រៀល, កាតកោស $1, កាតកោស $2, កាតកោស $5, លុយក្នុងប្រព័ន្ធ និងទិន្នន័យអ៊ីនធឺណិតជាច្រើនសន្ធឹកសន្ធាប់ មិនតែប៉ុណ្ណោះពួកគេនឹងទទួលបានលេខកូដសំណាងដើម្បីមានឱកាសឈ្នះរង្វាន់ធំប្រចាំខែរួមមាន៖ ទូរស័ព្ទដៃទំនើប iPhone 12 Pro 5 រង្វាន់,  iPhone 12 mini 5 រង្វាន់, ទូរទស្សន៍ iPad 8 5 រង្វាន់ និងកាតកោស 10 ដុល្លារជាច្រើនរង្វាន់ទៀត។ ជាពិសេសរាល់ការបញ្ចូលទឹកប្រាក់ជាមួយសន្លឹកកាតកោស 5000៛ អតិថិជនគ្រប់រូបនឹងទទួលបានទឹកប្រាក់បន្ថែម 100 ដុល្លារភ្លាមៗសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ។

ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ថ្ងៃទី 5 នៃខែបន្ទាប់ វេលាម៉ោង 4 រសៀល តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក និងយូធូបឆានលរបស់មិត្តហ្វូន។ សម្រាប់ការទំនាក់ទំនងទៅអតិថិជន ក្រុមហ៊ុនមិត្តហ្វូននឹងប្រើប្រាស់ Hotline ប្រើប្រាស់របស់ខ្លួនតែមួយខ្សែគត់គឺ 097 9 097 097។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer  ឬហៅទៅលេខ 1777៕

Share post:

spot_imgspot_img

Popular

More like this
Related

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលជនរងគ្រោះម្នាក់ លិចទូកនេសាទ វេលាម៉ោង១រំលងអាធ្រាត 

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលយកជនរងគ្រោះម្នាក់...