Home Blog Page 133

ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្ដល់ជំនួយ ដល់ពលករខ្មែរ​​ នៅប្រទេសថៃ តាមរយៈសេវា ផ្ទេរប្រាក់ ឥតគិតថ្លៃមកកម្ពុជា

0

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនផ្ដល់សេវា បច្ចេកវិទ្យាហិរញ្ញវត្ថុ ឈានមុខគេមួយនៅកម្ពុជា កំពុងជួយដល់ពលករខ្មែរ នៅប្រទេសថៃ ដែលត្រូវការផ្ទេរប្រាក់ភ្លាមៗ មកជូនគ្រួសាររបស់ពួកគាត់ នៅកម្ពុជា។ សេវាផ្ទេរប្រាក់តាមឌីជីថលនេះ មិនគិតកម្រៃសេវាទេ។

ការផ្ដល់ជូននេះ មានគោលបំណងបង្ហាត់បង្ហាញ ប្រជាពលរដ្ឋខ្មែរឲ្យបានជ្រួតជ្រាប អំពីសេវាហិរញ្ញវត្ថុ និងសេវាទូទាត់ប្រាក់តាមឌីជីថល តាមរយៈកម្មវិធីទូទាត់ប្រាក់ ក្នុងទូរស័ព្ទដៃដ៏ពេញនិយម របស់ក្រុមហ៊ុនទ្រូម៉ាន់នី។ គំនិតផ្ដួចផ្ដើមនេះ បានចាប់បើកដំណើរការ នៅក្នុងដំណាក់កាលមួយដែល គេកំពុងចាប់អារម្មណ៍ច្រើន ទៅលើស្ថានភាពដ៏លំបាក សម្រាប់បងប្អូនពលករខ្មែរ។

ដើម្បីជាការជួយ ដល់ពលករខ្មែរទាំងឡាយ ដែលមិនអាច ឬពិបាកចេញទៅផ្ញើប្រាក់ តាមភ្នាក់ងារនៅខាងក្រៅ ទ្រូម៉ាន់នី មានផ្ដល់សេវាផ្ទេរប្រាក់ ដោយឥតគិតថ្លៃភ្លាមៗ ពីប្រទេសថៃ មកកម្ពុជាតាមកម្មវិធី ទូរស័ព្ទដៃទ្រូម៉ាន់នី នៅប្រទេសថៃ។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់គ្រង ផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមានប្រសាសន៍ថា៖ “សេវាថ្មីរបស់ទ្រូម៉ាន់នីនេះ គឺបង្កើតឡើងដើម្បីផ្ដល់ ​​ជូនប្រជាជនខ្មែរ នូវប្រព័ន្ធទូទាត់ប្រាក់មួយ ដែលមានគុណភាពល្អ និងមានសុវត្ថិភាព។ ហើយទ្រូម៉ាន់នីសង្ឃឹមថា យើងអាចជួយសម្រួល ដល់បងប្អូនខ្មែរ ដែលខិតខំរកប្រាក់យ៉ាងហត់នឿយ នៅឯប្រទេសថៃ ដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគាត់ ដែលរស់នៅឯស្រុកខ្មែរយើង។”

តាមរយៈប្រព័ន្ធទូទាត់ប្រាក់ នៅទូទាំងអាស៊ី ដ៏មានគុណភាព គួរឲ្យទុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់ របស់ទ្រូម៉ាន់នី សេវាថ្មីនេះអាចប្រើប្រាស់បាន ដោយប្រជាជនកម្ពុជា ដែលប្រើកម្មវិធីទូរស័ព្ទដៃទ្រូម៉ាន់នី របស់ប្រទេសថៃ។
ប្រាក់ដែលផ្ញើតាមកម្មវិធី ទូរស័ព្ទដៃទ្រូម៉ាន់នី របស់ប្រទេសថៃ គឺអាចដកបាននៅតាម ភ្នាក់ងារជាង១ម៉ឺនកន្លែង ទូទាំងប្រទេសកម្ពុជា ដោយមិនគិតថ្លៃសេវា។

ជាការលើកទឹកចិត្តដល់អតិថិជន ឲ្យសាកល្បងប្រើសេវាផ្ទេរប្រាក់ ឆ្លងប្រទេសនេះ ទ្រូម៉ាន់នី មិនគិតកម្រៃសេវានោះទេ។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់គ្រង ផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនទ្រូម៉ាន់នី ចង់ឲ្យបងប្អូនខ្មែរយើងគ្រប់គ្នា អាចប្រើសេវានេះបានយ៉ាងងាយស្រួល ដោយបងប្អូនអាចវេរប្រាក់ភ្លាម នឹងទទួលបានភ្លាម។ ហើយយើងក៏មិនគិតថ្លៃសេវា ទាំងខាងអ្នកផ្ញើ និងអ្នកទទួលផងដែរ។”

ដោយផ្អែកលើបទពិសោធន៍ដ៏រឹងមាំ ផ្នែកផ្ដល់សេវាហិរញ្ញវត្ថុជាច្រើន នៅទូទាំងទ្វីបអាស៊ី នាពេលកន្លងមក ទ្រូម៉ាន់នី រំពឹងថា ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ នឹងសាកល្បងប្រើប្រាស់ សេវាផ្ទេរប្រាក់ឆ្លងប្រទេស យ៉ាងរហ័សដែលមិនគិតថ្លៃសេវានេះ។

ដោយគិតចាប់ពីពេលដែលក្រុមហ៊ុន បានចាប់ដំណើរការដំបូងនៅកម្ពុជា កាលពីឆ្នាំ២០១៦មក ទ្រូម៉ាន់នី បានបង្កើតឲ្យមានបណ្ដាញ ភ្នាក់ងារផ្ទេរប្រាក់ ដ៏ទូលំទូលាយបំផុត នៅកម្ពុជា។ ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារ ដល់ទៅជាង១ម៉ឺនកន្លែង ដែលរង់ចាំផ្ដល់សេវាហិរញ្ញវត្ថុ ដ៏មានគុណភាព ជូនដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស។

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវា ហិរញ្ញវត្ថុឌីជីថល បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុត នៅតំបន់អាស៊ី។ TrueMoney Group គឺជាផ្លែតហ្វមហិរញ្ញវត្ថុ ដ៏ពេញនិយមបំផុតមួយ នៅអាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមាន ក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

មកទៀតហើយ ជាមួយលេខសំណាងថ្មី ពីភេសជ្ជៈប៉ូវកម្លាំង គោជល់

0

មិនអោយរំលងឡើយពីកម្មវិធី គោជល់លេខនាំសំណាង តែងតែបានផ្តល់ជូ ន ជាមួយលេខសំណាង ទាំងប្រាំបីខ្ទង់ ឬស្មើនឹងទឹកប្រាក់ចំនួន មួយម៉ឺនដូល្លារ ជារៀងរាល់សប្តាហ៍ ដល់អ្នកដែលបានជាវ ភេសជ្ជៈប៉ូវកម្លាំង គោជល់ យកទៅពិសារ និងទទួលបានលេខកូដ ទាំងប្រាំបីខ្ទង់ ដែលមានភ្ជាប់ជាមួយ ក្រវឹលកំប៉ុង។

កាលពីថ្ងៃសុក្រ ទី៦ ខែសីហា កន្លងទៅថ្មីៗនេះ កម្មវីធី គោជល់លេខនាំសំណាង បានស្វែងរកឃើញ លេខប្រាំបីខ្ទង់ថ្មីទៀតហើយ ដូច្នេះកុំភ្លេចផ្ទៀងផ្ទាត់ ជាមួយលេខកូដ ដែលលោកអ្នកមានជាមួយកម្មវីធី គោជល់លេខនាំសំណាង ដែលតែងតែផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន រៀងរាល់ថ្ងៃសុក្រ។

សម្រាប់លទ្ធផល នៃលេខសំណាង ក្នុងសប្តាហ៍ថ្មីរបស់កម្មវិធី «គោជល់លេខនាំសំណាង» មានដូចខាងក្រោម៖
លទ្ធផល លេខសំណាងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១
» លេខសំណាងឈ្នះរង្វាន់ទឹកប្រាក់​ ១ម៉ឺនដូល្លារ​ ទាំងប្រាំបីខ្ទង់ គឺមានលេខ 75167417
» លេខសំណាងឈ្នះរង្វាន់ទឹកប្រាក់ ១០ដូល្លារ ទាំងបួនខ្ទង់ចុងក្រោយ គឺមានលេខ 7417

ជាមួយគ្នាផងដែរ ក្រុម ហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ នឹងបន្តប្តូររង្វាន់ ដល់អ្នកឈ្នះលេខ ២ខ្ទង់ចុងក្រោយ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។ អតិថិជនដែលបានជាវ ភេសជ្ជៈប៉ូវកម្លាំង គោជល់ យកទៅពិសារសូមកុំភ្លេច ពិនិត្យមើលលើក្រវឹលកំប៉ុង ប្រសិនបើមានលេខពីរខ្ទង់ចុងក្រោយ មានលេខ (០៥) នឹងទទួលបានទឹកប្រាក់ មួយដូល្លារភ្លាមៗ។ រង្វាន់អាចយកទៅប្តូរ នៅគ្រប់ដេប៉ូលក់ភេសជ្ជៈ ជិតលោកអ្នកបំផុត។

សូមចុចលើតំណរភ្ជាប់ខាងក្រោម ដើម្បីផ្ទៀងលេខក្រវិលកំប៉ុងភេជ្ជៈ គោជល់ របស់អ្នកជាមួយនឹងលទ្ធផល លេខសំណាង កាលពីសប្តាហ៍កន្លងទៅ។
លទ្ធផលប្រចាំសប្តាហ៍កម្មវិធី គោជល់លេខនាំសំណាង https://www.facebook.com/media/set/?vanity=PNNTVCambodia&set=a.5334759616595717

កម្មវិធី «គោជល់លេខនាំសំណាង» នឹងផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៥:៤៥នាទី ដល់ម៉ោង ៦:០០ល្ងាច នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ។ សូមបញ្ជាក់ដែរថា សម្រាប់អ្នកឈ្នះរង្វាន់ធំ សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬផ្ញើសារមកកាន់ផេកហ្វេសប៊ុកផ្លូវការ របស់ភេសជ្ជៈប៉ូវកម្លាំង គោជល់ Red Bull Cambodia។ ក្រុមហ៊ុននឹងទំនាក់ទំនង ទៅលោកអ្នកវិញ ក្នុងរយៈពេល ១ទៅ ២ថ្ងៃ។

សម្រាប់អ្នកឈ្នះរង្វាន់ទី២ សូមប្តូររង្វាន់របស់អ្នកនៅដេប៉ូ លក់ ភេសជ្ជៈគោជល់ នៅជិតលោកអ្នកបំផុត។ ចំណាំៈ សូមកុំបោះក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកចោល។ រាល់ក្រវិលកំប៉ុងភេសជ្ជៈ គោជល់ មានសុពលភាពចូលរួម ក្នុងកម្មវិធី “គោជល់លេខសំណាង” រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។

សន្សំក្រវិលកំប៉ុង កាន់តែច្រើន ឱកាសឈ្នះរង្វាន់ក៏កាន់ច្រើន! លោកអ្នកអាចរក្សាទុក លេខក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកនៅលើ អនឡាញ ដោយបង្កើតគណនី របស់អ្នកតាមរយៈ www.rbluckynumber.com ដើម្បីទទួលបានការជូនដំណឹង ដោយស្វ័យប្រវត្តិ តាមសារជាអក្សរ នៅពេលដែលលេខ របស់អ្នកឈ្នះរង្វាន់!

ខ្មែរ ប៊ែវើរីជីស ប្រកាសប្តូររូបរាង​ ទឹកក្រូចអាយស៍ IZE ឲ្យ ឡូយ កាលីប ដើម្បីគាប់ចិត្តយុវវ័យ

0

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០៩ ខែសីហា បានប្រកាសធ្វើទំនើបកម្ម កំប៉ុងទឹកក្រូចអាយស៍ IZE ទាំងស្រុង មានរូបរាងស្លីមជាងមុន និងមានពណ៌ស្រស់ឆើតឆាយ ព្រមទាំងរចនានិមិត្តសញ្ញាថ្មី សម្រាប់កំប៉ុង និងដបទឹកក្រូចអាយស៍ IZE ដើម្បីបំពេញចំណង់ចំណូលចិត្ត របស់យុវវ័យសម័យថ្មី ដែលទាមទារអ្វីថ្មី ប្លែក និងឡូយជានិច្ច។

ក្នុងនោះ ក្រុមហ៊ុនបានបញ្ចូលសញ្ញា ត្រីកោណត្រួតស៊ីគ្នា នៅផ្ទៃខាងក្រោយនិមិត្តសញ្ញា ដែលនឹងក្លាយជាចំណុចថ្មីមួយទៀត សម្រាប់កត់សម្គាល់​ ម៉ាកផលិតផល ថែមទាំងធ្វើឲ្យរូបរាង ទាំងមូលរបស់កំប៉ុង និងដបទឹកក្រូចអាយស៍ IZE មើលទៅពិតជា «ឡូយ កាលីប» ខ្លាំងបំផុត។ កាន់តែពិសេស កំប៉ុងទឹកក្រូចអាយស៍ IZE ថ្មីមានរង្វាន់យ៉ាងច្រើន សន្ធឹកសន្ធាប់ ចាប់ពីភេសជ្ជៈ ១កំប៉ុង ដល់ទឹកប្រាក់ ៥លានរៀល។

នេះគឺជាលើកទី៣ហើយ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្វើការប្រកាសពីការផ្លាស់ប្តូរ និងបន្ថែមរសជាតិថ្មីនៃផលិតផល ដែលទីមួយគឺការប្តូររូបរាងដបស្រាបៀរ កម្ពុជា ទីពីរគឺការបង្កើតរសជាតិថ្មី នៃភេសជ្ជៈប៉ូវកម្លាំង Wurkz Icy Cool និងទី៣គឺការធ្វើទំនើបកម្មកំប៉ុង និងដបទឹកក្រូចអាយស៍ IZE ឲ្យ «ឡូយ កាលីប»។

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ខ្មែរ ប៊ែវើរីជីស នៅតែប្រឹងប្រែងរិះរកអ្វីថ្មី ដើម្បីបំពេញតម្រូវការអតិថិជន និងពង្រីកខ្លួនកាន់តែធំ នៅក្នុងទីផ្សារជានិច្ច»។

ទន្ទឹមនឹងនេះដែរ លោកអគ្គនាយក ក៏បានថ្លែងអំណរគុណ ដល់តំណាងចែកចាយ និងអតិថិជនដែលតែងតែផ្តល់ការគាំទ្រ យ៉ាងពេញទំហឹង ទើបទឹកក្រូចអាយស៍ IZE ក្លាយជាភេសជ្ជៈកាន់តែល្បី ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានេះដែរ អ្នកស្រី គង់ កុសល នាយិការផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ខ្ញុំជឿជាក់ថារូបរាងថ្មីនេះ នឹងល្បីកក្រើកដល់គ្រប់យុវវ័យ ព្រោះថាគ្រប់ផ្នែកទាំងអស់ នៃការរចនា គឺសុទ្ធតែឆ្លុះបង្ហាញពីភាព «ឡូយ កាលីប» ដែលជាចំណុចទាក់ទាញខ្លាំង សម្រាប់យុវវ័យសម័យថ្មី»។

អ្នកស្រី ក៏បញ្ជាក់ទៀតថា ក្រុមហ៊ុនក៏បានបង្កើតស្ពតពាណិជ្ជកម្ម យ៉ាងឡូយអស្ចារ្យប្លែកភ្នែក ប្លែកអារម្មណ៍ ជាមួយនឹងបទចម្រៀង និងក្បាច់រាំពិសេសផងដែរ ព្រមទាំងបង្កើតកម្មវិធី សប្បាយៗជាច្រើន នៅលើប្រព័ន្ធឌីជីថល។ ទឹកក្រូចអាយស៍ IZE និមិត្តរូបនៃភាព ស្រស់ស្រាយ សប្បាយ ឡូយ កាលីប៕

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារ និងអូប័រពេទ្យ GTVC ទៅយកជងរងគ្រោះ រលាកភ្លើង ៣នាក់ ពីកោះរ៉ុង មកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅយប់វេលាម៉ោង២:៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារ សង្គ្រោះក្រុមហ៊ុនGTVCនិងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកជងរងគ្រោះ រលាកភ្លើងពេញខ្លួនប្រាណធ្ងន់ធ្ងរ ដោយសារអគ្គីភ័យ ចំនួន៣នាក់ ក្នុងនោះមានទាំងកូនក្មេងផងដែរ នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីបញ្ជូនយកមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា រថយន្តសង្គ្រោះក្រុមហ៊ុនGTVC ផ្ទាល់ កំពុងត្រៀមរង់ចាំ នៅកំពង់ផែ ដើម្បីទទួលយកជនរងគ្រោះ ពីអូប័រពេទ្យ បន្ដដឹកយកទៅសង្រ្គោះ នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ​ ។

គួរឲ្យដឹងថា បច្ចុប្បន្ននេះ លោកឧកញ៉ា ទៀ វិចិត្រ មិនត្រឹមតែមានអូប័រល្បឿនលឿន ក្នុងការដឹងសង្គ្រោះ ជនរងគ្រោះពីបណ្តាកោះមកផែនោះទេ សូម្បីតែការដឹកតាមរថយន្ត ទៅកាន់មន្ទីរពេទ្យ ក៏ត្រូវបានលោកឧកញ៉ា ត្រៀមរថយន្តថែមរួចជាស្រេចផងដែរ៕

រដ្ឋបាលក្រុងកោះរ៉ុង ថ្លែងអំណរគុណ ឧកញ៉ា ទៀ វិចិត្រ ចំពោះការឧបត្ថម្ភថវិកា ២០លានរៀល

0

ភ្នំពេញ៖ រដ្ឋបាលក្រុងកោះរ៉ុង កាលពីពេលថ្មីៗនេះ បានថ្លែងអំណរអរគុណ ដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ​ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភថវិកា ដល់រដ្ឋបាលក្រុងកោះរ៉ុង ចំនួន ២០,០០០,០០០រៀល (ម្ភៃលានរៀល) ដើម្បីចូលរួមការបិទខ្ទប់ នៅក្នុងសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម ។

គួរឲ្យដឹងដែរថា រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានសម្រេចដាក់ចេញវិធានការដ្ឋបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងធានាឲ្យបាន “យុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩” ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ ។

ឧកញ៉ា ទៀ វិចិត្រ បានត្រៀមបញ្ជូនក្រុមការងារ និងអូប័រ៣គ្រឿង ក្នុងការស្វែងរក ជនរងគ្រោះ ជូ​ ជាគុយ មុនពេលរកឃើញសាកសព

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឲ្យដឹងថា នឹងបញ្ជូនក្រុមការងារ GTVC និងអូប័រចំនួន៣គ្រឿង ដើម្បីចេញស្វែងរកជនរងគ្រោះ ដែលជាភ្ញៀវទេសចរ ចុះលេងទឹកសមុទ្រ រួចក៏លង់ទឹក បាត់ខ្លួន នៅចំណុចឆ្នេរអូរត្រេះ១ កាលពីល្ងាចថ្ងៃ០៣ ខែសីហា ឆ្នាំ២០២១ នាព្រឹកវេលាម៉ោង៥ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១(ថ្ងៃបន្ទាប់) ។

គួរឲ្យដឹងថា សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានប្រទះឃើញ សាកសពជនរងគ្រោះ ដែលបានបាត់ខ្លួន កាលពីថ្ងៃ៣ សីហាដែលបានអណ្តែតមកទើរលើឆ្នេរខ្សាច់ឆ្នេរអូរត្រេះ ចំងាយប្រមាណ១០០ម៉ែត្រ ពីសំណង់ផែថ្ម កណ្តាលឆ្នេរ និងមានចំងាយជាង១.០០០ម៉ែត្រ ពីកន្លែងបាត់ខ្លួន។

ជនរងគ្រោះនេះ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី ទីលំនៅនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារ និងទេសចរណ៍។

សូមរំលឹកថា នៅវេលាម៉ោង៤កន្លះ រសៀលថ្ងៃ៣ សីហា បុរសរូបនេះ មកពីរាជធានីភ្នំពេញ បានចុះលេងទឹកសមុទ្រ មានគ្នាចំនួន៤នាក់ ហើយបុរសរូបនេះបានបាត់ខ្លួន នៅចំណុចឆ្នេរអូរត្រេះ១ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ខណៈនៅតាមឆ្នេរមានខ្យល់ និងទឹករលកខ្ពស់៕

អ្នកប្រើប្រាស់ សេវាកម្ម PayPal គួរតែមានការប្រុងប្រយ័ត្ន ជាមួយនឹងការបោកបញ្ឆោតថ្មី

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានអ្នកប្រើប្រាស់មួយចំនួនដែលប្រើសេវាកម្ម PayPal បានទទួលអុីមែលបោកបញ្ឆោត (Phishing) ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន។ នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

PayPal គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្ទេរឬបង់លុយអនឡាញ តាមរយៈអុីមែលដោយមិនចាំបាច់ឱ្យលេខគណនី ឬលេខប័ណ្ណឥណទានទៅអ្នកទទួលលុយ។ នៅក្នុងអុីមែលបោកបញ្ឆោតនេះជនខិលខូចបានស្នើសុំឱ្យអ្នកប្រើប្រាស់ឆាត (live chat) ជាមួយនឹងក្រុមហ៊ុនដើម្បីដោះស្រាយបញ្ហាមួយចំនួន។

ដើម្បីឱ្យអ្នកប្រើប្រាស់មានការជឿជាក់ ពួកគេបានភ្ជាប់មកជាមួយនូវតំណភ្ជាប់ពិតប្រាកដជាច្រើនរបស់ក្រុមហ៊ុន។ ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់ដើម្បីចាប់ផ្ដើមឆាត វានឹងភ្ជាប់ទៅនឹងប្រព័ន្ធឆាត ដែលអាចឆ្លើយឆ្លងជាមួយនឹងជនរងគ្រោះបានដោយស្វ័យប្រវត្តិ។

ជនខិលខូចនឹងព្យាយាមលួចយកទិន្នន័យសំខាន់ៗមានដូចជា អាសយដ្ឋាន លេខទូរសព្ទ និងលេខប័ណ្ណឥណទាន។ដើម្បីជៀសវាងពីការបោកបញ្ឆោតទាំងនេះ នាយកដ្ឋានសូមឱ្យលោកអ្នកមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានអុីមែលឬសារ ដែលទាមទារឱ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួន។ សូមលោកអ្នកធ្វើការផ្ទៀងផ្ទាត់ព័ត៌មាននៅក្នុងអុីមែលឱ្យបានច្បាស់លាស់មានដូចជា អាសយដ្ឋានអុីមែលរបស់អ្នកផ្ញើ តំណភ្ជាប់ និង headers របស់អុីមែល។

គួរបញ្ជាក់ផងដែរថា កាលពីដើមសប្តាហ៍នេះ នាយកដ្ឋានក៏បានផ្សព្វផ្សាយរួចមកហើយដែរទាក់ទងនឹងការបោកបញ្ឆោតតាមរយៈ Phishing ជាមួយនឹងកម្មវិធី Office 365 ដែលក្រុមហ៊ុន Microsoft បានធ្វើការណែនាំដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ន៕

ពិព័រណ៍ចិន-អាស៊ាន នឹងបន្ត​រៀបចំពិព័រណ៍​ចិន-អាស៊ានលើកទី១៨ នឹងប្រព្រឹត្តទៅនៅ ខែកញ្ញា ទីក្រុងណាននីង

ភ្នំពេញ៖ ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាទាំងអស់ដែលកំពុង ធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យ​បានជ្រាបថា ក្រសួងពាណិជ្ជកម្ម រួមសហការជាមួយគណៈកម្មការ រៀបចំពិព័រណ៍ចិន-អាស៊ាន នឹងបន្ត​រៀបចំពិព័រណ៍​ចិន-អាស៊ានលើកទី១៨ ​“The 18th China-ASEAN Expo 2021” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២១ ​​នៅមជ្ឈមណ្ឌលសន្និសីទ និង​ពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន តាមទម្រង់កូនកាត់ (Hybrid) គឺចូលរួមដោយផ្ទាល់ និងការចូលរួមតាមប្រព័ន្ធអនឡាញ។

ក្នុងឱកាសនៃការចូលរួមរៀបចំពិព័រណ៍ខាងលើ ក្រសួងពាណិជ្ជកម្ម មានរៀបចំបេសកកម្មស្វែងរកដៃគូ ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ (Online Trade Visitors) សម្រាប់ធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវា ទាំងឡាយ ដែលមានបំណងផ្លាស់ប្តូរពាណិជ្ជកម្មលើមុខទំនិញកសិកម្ម ម្ហូបអាហារនិងភេសជ្ជៈ ទំនិញប្រើប្រាស់ ទូទៅ វិស្វកម្មនិងគ្រឿងសំណង់ គ្រឿងម៉ាស៊ីន គ្រឿងអេឡិកត្រូនិក សម្ភារៈវេចខ្ចប់ ឧបករណ៍បច្ចេកវិទ្យា សេវាកម្ម​ហិរញ្ញវត្ថុ ទេសចរណ៍ ឬគម្រោងវិនិយោគជាដើម ។ល។

ជាមួយពាណិជ្ជករចិន អាស៊ាន និងប៉ាគីស្ថាន សូមអញ្ជើញ មកដាក់ពាក្យចូលរួមដោយឥតគិតថ្លៃនៅនាយកដ្ឋានកិច្ចការពិព័រណ៍ ចាប់ពីកាលបរិច្ឆេទផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។ នៅពេលទទួលបានពាក្យចូលរួមហើយ ក្រសួងពាណិជ្ជកម្ម​នឹងផ្ញើបញ្ជីឈ្មោះជូន គណៈកម្មការពិព័រណ៍ចិន-អាស៊ាន ដើម្បីស្នើសុំលេខកូដ (Access Code) សម្រាប់ចូលរួមក្នុងវេទិកាខាងលើតាម​ប្រព័ន្ធអនឡាញ៕

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគ ថ្មី២ទៀត ស្ថិតនៅ ស្រុកសំរោងទងនិងស្រុកអង្គស្នួល មានទុនជាង៨លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២១នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ ដូចខាងក្រោម៖
១- SEN WANG YING NEW MATERIAL CO., LTD : គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០៣កន្លែង។

២- GIANNI VINCE BAGS (CAMBODIA) CO., LTD : គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៧១កន្លែង៕

Toyota Land Cruiser 300 ឆ្នាំ២០២២ ចេញលក់ នៅប្រទេសមួយនេះ តម្លៃមិនដល់ ៩ម៉ឺនដុល្លារផង

0

ក្រុមហ៊ុន Toyota នៅប្រទេសអាហ្វ្រិចខាងត្បូង បានប្រកាសថា រថយន្ត Land Cruiser 300 ស៊េរីឆ្នាំ២០២២ នឹងបង្ហាញខ្លួនជាផ្លូវការ ក្នុងប្រទេសរបស់ខ្លួន នៅខែសីហានេះ ដោយផ្តល់ជម្រើស ៥ ម៉ូដែល ហើយមានតម្លៃចាប់ពីខ្ទង់ ៨៨ ០០០ដុល្លារ។

តម្លៃខាងលើនេះគឺសម្រាប់ម៉ូដែល Land Cruiser 300 GX-R 3.3D ហើយដូចដែលឈ្មោះរបស់វាបញ្ជាក់អីចឹង វាប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០៤សេះ និងកម្លាំងបង្វិល ៧០០ញ៉ូតុនម៉ែត្រ។

ម៉ាស៊ីនខាងលើនេះក៏មាននៅលើម៉ូដែល ZX 3.3D និង GR-S 3.3D ដែលមានតម្លៃចាប់ពីខ្ទង់ ១២១ ០០០ដុល្លារ និង ១២៤ ០០០ដុល្លារ ដែរ។ មិនតែប៉ុណ្ណោះ ម៉ូដែលទាំងពីរនេះក៏ផ្តល់ជម្រើសម៉ាស៊ីនសាំង ចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង ទៀតផង ដែលបង្កើតកម្លាំងបាន ៤០៩សេះ និងកម្លាំងបង្វិល ៦៥០ញ៉ូតុនម៉ែត្រ។

ចុងក្រោយបង្អស់គឺម៉ូដែល ZX 3.5T តម្លៃចាប់ពីខ្ទង់ ១២៣ ០០០ដុល្លារ និងម៉ូដែលថ្លៃបំផុត Land Cruiser 300 GR-S 3.5T តម្លៃចាប់ពីខ្ទង់ ១២៦ ០០០ដុល្លារ។

លក្ខណៈពិសេសមួយចំនួនលើរថយន្ត Land Cruiser 300 ស៊េរីឆ្នាំ២០២២ រួមមានទាំង ចង្កៀងមុខ LED ជាមួយអំពូលបំភ្លឺពេលថ្ងៃ, ប្រព័ន្ធ Smart Key, មុខងារ Park Distance Control, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់ និងមុខងារ Crawl Mode ផងដែរ។ ចំពោះទីផ្សារប្រទេសអាហ្វ្រិចខាងត្បូង នឹងផ្តល់ជម្រើស Land Cruiser 300 រហូតដល់ ១០ពណ៌ឯណោះ។

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕ ប្រភព៖sahttp://sabay