ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅយប់វេលាម៉ោង២:៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារ សង្គ្រោះក្រុមហ៊ុនGTVCនិងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកជងរងគ្រោះ រលាកភ្លើងពេញខ្លួនប្រាណធ្ងន់ធ្ងរ ដោយសារអគ្គីភ័យ ចំនួន៣នាក់ ក្នុងនោះមានទាំងកូនក្មេងផងដែរ នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីបញ្ជូនយកមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា រថយន្តសង្គ្រោះក្រុមហ៊ុនGTVC ផ្ទាល់ កំពុងត្រៀមរង់ចាំ នៅកំពង់ផែ ដើម្បីទទួលយកជនរងគ្រោះ ពីអូប័រពេទ្យ បន្ដដឹកយកទៅសង្រ្គោះ នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ។
គួរឲ្យដឹងថា បច្ចុប្បន្ននេះ លោកឧកញ៉ា ទៀ វិចិត្រ មិនត្រឹមតែមានអូប័រល្បឿនលឿន ក្នុងការដឹងសង្គ្រោះ ជនរងគ្រោះពីបណ្តាកោះមកផែនោះទេ សូម្បីតែការដឹកតាមរថយន្ត ទៅកាន់មន្ទីរពេទ្យ ក៏ត្រូវបានលោកឧកញ៉ា ត្រៀមរថយន្តថែមរួចជាស្រេចផងដែរ៕











Home›អត្ថបទពាណិជ្ជកម្ម›ឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារ និងអូប័រពេទ្យ GTVC ទៅយកជងរងគ្រោះ រលាកភ្លើង ៣នាក់ ពីកោះរ៉ុង មកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅយប់វេលាម៉ោង២:៣០នាទីរំលងអា…
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





