Home Blog Page 138

រដ្ឋមន្រ្តីទេសចរណ៍៖ វេទិកាទេសចរណ៍អាស៊ាន ២០២២ នឹងទាក់ទាញទេសចរបរទេស​ មកខេត្តព្រះសីហនុបានច្រើន

ភ្នំពេញ៖លោក ថោង ខុន  រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា វេទិកាទេសចរណ៍អាស៊ាន ២០២២នាពេលខាងមុខនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នឹងទាក់ទាញទេសចរបរទេសមកខេត្តព្រះសីហនុបានច្រើន ពេលសភាពការណ៍កូវីដ-១៩ធូរស្រាល ហើយក្រុមហ៊ុនទេសចរណ៍កម្ពុជានឹងអាចពង្រីកដៃគូធុរកិច្ចរបស់ខ្លួន ​​​​​។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ (ASEAN Tourism Forum 2022) ចាប់ពីថ្ងៃទី១៦-២២ ខែមករា នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឳកាសជួបប្រជុំតាមប្រព័ន្ធអនឡាញជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សា និងដោះដូរយោបល់លើការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០នេះ ឱ្យបានរលូនជោគជ័យ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ដោយមានការគាំទ្រពីប្រទេសសមាជិកអាស៊ាន វេទិកាទេសចរណ៍អាស៊ាន ត្រូវបានលើកពេកម្ដងរួចមកហើយកាលពីឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩។

លោកបន្តថា ស្របតាមស្មារតី និងគោលបំណងរួម ថ្នាក់ដឹកនាំទេសចរណ៍អាស៊ានបានគាំទ្រឲ្យកម្ពុជារៀបចំព្រឹត្តិការណ៍ទិវាទេសចរណ៍អាស៊ាននេះដោយផ្ទាល់ ដើម្បីប្រកាសអំពីការបើកទេសចរណ៍អាស៊ានឡើងវិញ ប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាព។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានឯកភាពតាមសំណើរបស់ក្រសួងទេសចរណ៍ ឲ្យរៀបចំវេទិកាទេសចរណ៍នេះឡើង ដែលរួមមានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (NTOs) ថ្នាក់រដ្ឋមន្ត្រី កិច្ចប្រជុំអាស៊ានបូក (បូកបី ឥណ្ឌា រុស្ស៊ី) ជាមួយដៃគូអាស៊ាននានា ការតាំងពិព័ពរណ៍ក្នុងទំហំតូចល្មម និងកម្មវិធីផ្សេងៗទៀតដែលអាចគ្រប់គ្រងបាន។

ជាមួយគ្នានេះលោក គួច ចំរើន បានបង្ហាញថា រដ្ឋបាលខេត្តបានរីករាយគាំទ្រយ៉ាងពេញទំហឹង និងសហការរៀបចំព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះ ដោយត្រូវនឹងត្រូវសហការគ្នាធានាថា គ្មានការនាំជំងឺកូវីដ-១៩ ចូល ហើយគ្មានការឆ្លងពីអ្នកក្នុងស្រុកដល់គណៈប្រតិភូ។

លោក ថោង ខុន បានអោយទៀតថា គណៈកម្មការរៀបចំទិវាទេសចរណ៍នឹងត្រូវបានបង្កើតឡើងនាពេលឆាប់ៗ ហើយក្រុមការងារអន្តរស្ថាប័ននឹងសិក្សាវាយតម្លៃរៀបចំព្រឹត្តិការណ៍នេះ ដោយផ្ដល់បដិសណ្ឋារកិច្ចដល់ភ្ញៀវ គ្រប់គ្រងហានិភ័យនៃការឆ្លង ការគ្រប់គ្រងព័ត៌មានស្ដីពីការធ្វើដំណើរ និងស្នាក់នៅរបស់គណៈប្រតិភូ ការត្រៀមរៀបចំបុគ្គលិកបម្រើការ និងមន្ត្រីរៀបចំឲ្យបានល្អ ធ្វើយ៉ាងណាធានាថាមានសុវត្ថិភាព គុណភាព អនាម័យ និងការទុកចិត្តពីគណៈប្រតិភូ ពីបុគ្គលិកបម្រើការងារ ព្រមទាំងប្រជាពលរដ្ឋ។ ក្នុងន័យនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គណៈកម្មការនឹងរៀបចំស្តង់ដាប្រតិបត្តិសម្រាប់វេទិកាទេសចរណ៍អាស៊ាន ២០២២ (ATF2022 SOP) ដើម្បីជាក្រមអនុវត្តន៍។

លោកបន្ថែមថា ការជ្រើសរើសយកក្រុងព្រះសីហនុជាទីកន្លែងរៀបចំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននេះ ដោយហេតុថា ខេត្តព្រះសីហនុមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ និងសម្បទាទេសចរណ៍យ៉ាងល្អមានព្រលានយន្តហោះអន្តរជាតិ ដែលសម្រួលការធ្វើដំណើរដល់គណៈប្រតិភូ ដោយមិនចំាបាច់ប្ដូរជើងយន្តហោះ។ ម្យ៉ាងទៀត ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកបម្រើការក្នុងសេវាកម្មទេចរណ៍នៅខេត្តព្រះសីហនុ អាចនឹងចប់មុនដំណាច់ឆ្នាំ២០២១»។

លោកបានបញ្ជាក់ថា “វេទិកាទេសចរណ៍អាស៊ាន ២០២២ នេះ នឹងទាក់ទាញទេសចរបរទេសមកខេត្តព្រះសីហនុបានច្រើន ពេលសភាពការណ៍កូវីដ-១៩ធូរស្រាល ហើយក្រុមហ៊ុនទេសចរណ៍កម្ពុជានឹងអាចពង្រីកដៃគូធុរកិច្ចរបស់ខ្លួន”

ទន្ទឹមនឹងចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍ឆ្នេរសមុទ្រ អេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ ទេសចរណ៍ជនបទនៅកម្ពុជា ដែលអង្កការទេសចរណ៍ពិភពលោកចាត់ទុកជានិន្នាការកើនឡើងបន្ទាប់ពីកូវីដ-១៩ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍នាឱកាសទិវាទេសចរណ៍អាស៊ាននេះ នឹងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រអាស៊ានសម្រាប់ការស្ដារវិស័យទេសចរណ៍ឡើងវិញ ដែលជាការទន្ទឹងរង់ចាំពីប្រតិបត្តិករទេសចរណ៍ទាំងអស់ ក៏ដូចជាអ្នកបម្រើការងាររាប់សិបលាននាក់៕

ជប៉ុនផ្ដល់ រថយន្តគិលានសង្រ្គោះ ៣០គ្រឿង ដល់កម្ពុជា

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសាកលលោក រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងបន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការប្រគល់បន្ថែមលើរថយន្តគិលានសង្គ្រោះចំនួន៧០គ្រឿងដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។

ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ឲ្យដឹងនៅថ្ងៃទី១៦​ខែ កក្កដា ឆ្នាំ២០២១នេះថា ជំនួយនេះ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេស     អាស៊ានដែលត្រូវបានប្រកាសដោយ លោកអតីតនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបិនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសកាលពីខែមេសាឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាល        ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ លើកម្រិតសាកល។    

ស្ថានទូតបន្តថា រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជារថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចចំនួន១០ ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោនចំនួន២៦ ឧបករណ៍ផលិតអុកស៊ីសែនចំនួន៦៣ និងគ្រែសង្គ្រោះបន្ទាន់ចំនួន១០០គ្រែ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្ត      ជាច្រើនផ្សេងទៀតជូនដល់កម្ពុជា។

លើសពីនេះទៀត កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុនបានប្រកាសថាជប៉ុននឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុន ប្រមាណ ១,០០០,០០០ ដូសជូនដល់កម្ពុជាតាមរយៈCOVAX Facility។ វ៉ាក់សាំងទាំងនេះនឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភស្តុភារដោយ COVAX Facility ត្រូវបានបញ្ចប់។

ស្ថានទូតបន្ថែមទៀតថា ជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការផ្តល់នូវឧបករណ៍ ចាំបាច់។ យើងសង្ឃឹមថាការផ្គត់ផ្គង់ទាំងនេះនឹងអាចជួយដល់ភាគីពាក់ព័ន្ធផ្នែកសុខាភិបាលនៅកម្ពុជាដែលកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺកូវីដ១៩៕

ឧកញ៉ា​ ទៀ វិចិត្រ នាំយកអណ្តើកសមុទ្រ ទម្ងន់ធ្ងន់១ក្បាល ទៅព្រលែងក្នុងសមុទ្រ ជាលើកទី១២៦

0

ភ្នំពេញ៖ ជាថ្មីម្តងទៀត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់មួយក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១២៦ បើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ា ទៀ វិចិត្រ បានព្រលែងទាំង១២៦លើក ជាបន្តបន្ទាប់មកនេះ មានចំនួនជាង២០០ក្បាលហើយ។

គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រ ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រ កម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិច ឬអណ្តើកសមុទ្រមួយនេះ គឺ KH0386។

បើតាមមន្ត្រីជំនាញជលផលឲ្យដឹងបន្ថែមថា ការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រ កម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រ ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទ តាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។

សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើនពេលនេសាទ បានសត្វល្មិចឬអណ្តើកសមុទ្រ បាននាំយកមកប្រគល់ជូន លោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណ ដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារ អភិរក្សសត្វសមុទ្រកម្រជាសកល ៕

Samsung Galaxy A22 ស៊េរី ជាស្មាតហ្វូនដែលធ្វើឱ្យជីវិតរបស់អ្នកល្អឥតខ្ចោះ…!

(ភ្នំពេញ) ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១៖ “សម្លមួយចានអាចនឹងមិនត្រូវមាត់អ្នញុំាទាំងអស់ទេ…ចុះបើមានសម្លមួយចានរសជាតិផ្សេងទៀត?” ប្រាកដណាស់…គឺអាចនឹងឱ្យអ្នកញុំាអាចរីករាយជាមួយនឹងរសជាតិដែលពួកគេចូលចិត្ត និងចង់បាន…! ដូចគ្នាដែរពេលនេះក្រុមហ៊ុន សាមសុង បានបញ្ចេញ និងកំពុងដាក់លក់ Samsung Galaxy A22 Series ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើង!

This image has an empty alt attribute; its file name is photo_2021-07-16_12-53-35-1024x590.jpg
This image has an empty alt attribute; its file name is photo_2021-07-16_12-53-33-1024x451.jpg

សូមបញ្ជាក់ផងដែរថា Samsung Galaxy A22 Series ទទួលបានការគាំទ្រច្រើន និងជោគជ័យខ្លាំងចាប់តាំងពីថ្ងៃដាក់ឱ្យកម្ម៉ង់ទិញទុកមុនមកម្លេះ…ព្រោះចំនួននៃការកម្ម៉ង់លើសលុបរហូតដល់ធ្វើឱ្យអស់ពីស្តុកមុនកំណត់! តែទោះជាយ៉ាងណាក៏ក្រុមហ៊ុន សាមសុង មិនធ្វើឱ្យអតិថិជនទាំងអស់ខកចិត្តឡើយដោយក្រុមហ៊ុនបានរួសរាន់ដាក់លក់ជូនតាមសេចក្តីត្រូវការទាន់ពេលវេលាផងដែរ!

This image has an empty alt attribute; its file name is photo_2021-07-16_12-53-28-1024x512.jpg
This image has an empty alt attribute; its file name is photo_2021-07-16_12-53-25-1024x622.jpg

អ្វីដែលពិសេសសម្រាប់ Samsung Galaxy A22 Series នេះគឺមាន 2 ប្រភេទគឺ៖ Samsung Galaxy A22 5G និង Samsung Galaxy A22 4G ធម្មតា ជាមួយនឹងលក្ខណៈពិសេស និងបច្ចេកវិទ្យាទំនើបៗរៀងៗខ្លួនដែលអាចផ្តល់នូវជម្រើសសម្រាប់អតិថជនទាំងអស់ក្នុងការជ្រើសរើសតាមតម្រូវការ តាមបេះដូង និងតាមថវិការបស់ខ្លួន។

This image has an empty alt attribute; its file name is photo_2021-07-16_12-53-22-1024x554.jpg
This image has an empty alt attribute; its file name is photo_2021-07-16_12-53-19-1024x600.jpg

ហ៊ាននិយាយក៏ហ៊ានបង្ហាញជូនអតិថិជនឱ្យបានដឹងកាន់តែច្បាស់ផងដែរ…ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិពិសេសៗ (Specs) របស់ Samsung Galaxy A22 Series និងជាមូលហេតុដែលធ្វើឱ្យអតិថិជន និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទូទាំងប្រទេសស្រឡាញ់ពេញចិត្ត៖

This image has an empty alt attribute; its file name is photo_2021-07-16_12-53-16-1024x723.jpg
  • Samsung Galaxy A22 5G
  • អេក្រង់៖ Infinity-V / 6.6” / FHD+ / 90 Hz (Refresh rate)
  • អង្គចងចាំ៖ 8GB
  • អង្គផ្ទុក៖ 128 GB (បន្ថែមក្រៅបានរហូតដល់ 1TB)
  • ល្បឿនដំណើរការ៖ MT6833
  • កាមេរ៉ាមុខ៖ 8MP
  • កាមេរ៉ាក្រោយ៖ 48MP (Main)/ 8MP (Ultra) / 2 MP (Depth)
  • ថាមពលថ្ម៖ 5,000 mAh
  • ពណ៌៖ ខ្មៅ, ស្វាយ, បៃតងខ្ចី
  • តម្លៃ៖ 279 ដុល្លារ
  • Samsung Galaxy A22
  • អេក្រង់៖ Infinity-V / 6.4” / HD+ sAMOLED/ 90 Hz (Refresh rate)
  • អង្គចងចាំ៖ 6GB
  • អង្គផ្ទុក៖ 128 GB (បន្ថែមក្រៅបានរហូតដល់ 1TB)
  • ល្បឿនដំណើរការ៖ Helio G80 MT6769V
  • កាមេរ៉ាមុខ៖ 13MP
  • កាមេរ៉ាក្រោយ៖ 48MP (Main, IOS)/ 8MP (Ultra) / 2 MP (Depth)/2MP
  • ថាមពលថ្ម៖ 5,000 mAh
  • ពណ៌៖ ខ្មៅ, ស្វាយ, បៃតងខ្ចី
  • តម្លៃ៖ 239 ដុល្លារ

យ៉ាងណាដែរប៉ុណ្ណឹង…សុទ្ធតែល្អទាំង 2 មែនទេ? ព្រោះថាឥឡូវនេះក្រុមហ៊ុន សាមសុង បានរៀបជូនអតិថិជនរួចអស់ហើយនៅឡើយតែលោកអ្នកប៉ុណ្ណោះ…! ចាំអីទៀត…!ទិញឥឡូវនេះទទួលបានកាដូថែមជូនដ៏ស្រស់ស្អាតភ្លាមៗ រួសរាន់ទិញឥឡូវនេះភ្លាមទៅ!

This image has an empty alt attribute; its file name is photo_2021-07-16_12-53-07-1024x1024.jpg

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

Video/Audio Embed

ក្រុមហ៊ុន ទ្រូម៉ាន់នី ជួយអ្នកលក់អនឡាញ ឱ្យធ្វើប្រតិបត្តិការ ទូទាត់បាន ១លាន ប្រតិបត្តិការ

0

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានជួយអ្នកលក់អនឡាញ រាប់រយនាក់ ឱ្យពង្រីកអាជីវកម្មអនឡាញរបស់ពួកគេ ឈានទៅដល់ចំណុចមួយ ដែលការប្រើប្រាស់ផ្លែតហ្វម ដើម្បីធ្វើការទូទាត់ការចំណាយ បានកើនឡើងដល់ ១លានប្រតិបត្តិការ។

ដោយបានរៀបចំ ធ្វើសិក្ខាសាលាជាច្រើន ជាមួយអ្នកលក់អនឡាញ ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំមុន ក្រុមហ៊ុន ទ្រូម៉ាន់នី នាពេលថ្មីៗនេះបានប្រកាសថា ក្រុមហ៊ុនបានជួយ អ្នកលក់អនឡាញ ឱ្យធ្វើប្រតិបត្តិការបានមួយលាន ប្រតិបត្តិការក្នុងរយៈពេល ៦ខែ។ ការសម្រេចបាន ១លានប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយអ្នកលក់អនឡាញ ដោយប្រើប្រាស់កម្មវិធីទូទាត់ TrueMoney Wallet សម្រាប់ការប្រមូលប្រាក់ចំណូល និងការទូទាត់ការចំណាយ ជូនអ្នកផ្គត់ផ្គង់។

កាលពីចុងឆ្នាំមុន ក្រុមហ៊ុន ទ្រូម៉ាន់នី “បានចុះឈ្មោះ” អ្នកលក់អនឡាញជាង ៣០០នាក់នៅក្នុងកម្មវិធី TrueMoney Wallet ខណៈដែលក៏ផ្តល់ជូនគន្លឹះសំខាន់ៗ អំពីរបៀបធ្វើទីផ្សារផលិតផល តាមអនឡាញ និងរបៀបបង្កើតឱ្យមាន ការតាមដាមគណនីបណ្តាញសង្គម។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់គ្រង ផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “ការកើនឡើងប្រតិបត្តិការ ដល់ចំនួនដ៏ច្រើនបែបនេះ បង្ហាញពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ចំពោះអ្នកលក់អនឡាញ និងអ្នកដែលធ្វើអាជីវកម្ម អនឡាញផ្សេងទៀង។ គោលបំណងរបស់យើង គឺដើម្បីផ្តល់ជូនសហគ្រិនអនឡាញ និងអ្នកលក់អនឡាញ នូវឧបករណ៍ និងជំនាញដែលពួកគេ ត្រូវការដើម្បីធ្វើអាជីវកម្ម អនឡាញដោយជោគជ័យ”។

ថ្មីៗនេះ លោកស្រី ឃួន ហ្រ្វង់តារា បានថ្លែងនៅក្នុងបទសម្ភាសមួយថា ការទូទាត់ការចំណាយ តាមអនឡាញបានកើនឡើងខ្លាំង ក្នុងត្រីមាសទី១ ឆ្នាំ២០២១។ លោកស្រីបានថ្លែងថា មួយផ្នែកនៃការកើនឡើង ប្រតិបត្តិការអនឡាញនេះ គឺដោយសារថា ប្រជាជនបានងាកទៅធ្វើ ប្រតិបត្តិការអនឡាញ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។

លោកស្រីបានមានប្រសាសន៍ថា៖ “ការទិញកាន់តែច្រើនឡើង ធ្វើតាមអនឡាញ ហើយការទូទាត់ការចំណាយ និងការផ្ទេរប្រាក់ក៏តាមអនឡាញដែ។ យើងរំពឹងថានឹងមើលឃើញ និន្នាការនេះបន្តទៀត ហើយក្នុងរយៈពេល ៦ខែខាងមុខ យើងរំពឹងថា ចំនួនប្រតិបត្តិការ របស់អ្នកលក់អនឡាញ នឹងកើនឡើងដល់ ២លានប្រតិបត្តិការ”។

ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការ ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារ បច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុត នៅក្នុងប្រទេសកម្ពុជា។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញ ភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុ ដល់អ្នកប្រើប្រាស់ នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មានសេវាធនាគារ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នីមានភ្នាក់ងារជាង ៦៥.០០០ភ្នាក់ងារ ដែលផ្តល់សេវា ដល់អ្នកប្រើប្រាស់ ៤០លាននាក់ នៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រ ផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែលជួយផ្គត់ផ្គង់សេវានិងបច្ចេកវិទ្យា ហិរញ្ញវត្ថុទំនើបៗ ដ៏មានសុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការ របស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា៕

រដ្ឋាភិបាល គ្រោងពង្រីក ផ្ទៃដី២០០០ គីឡូម៉ែត្រក្រឡា ដើម្បីពង្រីក រាជធានីភ្នំពេញ ឱ្យកាន់តែធំ ស្របតាម

0

ភ្នំពេញៈ រដ្ឋាភិបាលគ្រោងបញ្ចូលគ្នា រវាងសាលារាជធានីភ្នំពេញ ជាមួយនឹងផ្នែកខាងជើង នៃខេត្តកណ្តាល (២ ០០០គីឡូម៉ែត្រក្រឡា) ដើម្បីបង្កើតបានជា រាជធានីភ្នំពេញធំមួយ។ នេះបើយោងតាមប្លង់គោល ប្រើប្រាស់ដី រាជធានីភ្នំពេញ ២០៣៥ ចេញផ្សាយកាលពីថ្មីៗនេះ។

យោងតាមប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញ បានឱ្យដឹងដូច្នេះថា ការបញ្ចូលគ្នារវាង សាលារាជធានីភ្នំពេញ ជាមួយនឹងផ្នែកខាងជើង នៃខេត្តកណ្តាល (២០០០គីឡូ​ម៉ែត្រក្រឡា) ឬជាមួយខេត្តកណ្តាល ទាំងមូល (៤ ០០០គីឡូម៉ែត្រក្រឡា) ដើម្បីបង្កើតបានជា រាជធានីភ្នំពេញធំមួយ ជាមួយនឹងលក្ខន្តិកៈពិសេស គឺរាជធានី។
រាជធានី នឹងមានស្វយ័ត ភាពហិរញ្ញវត្ថុមួយយ៉ាងធំ ដោយរួមបញ្ចូលទាំងការ ធ្វើវិនិយោគទុន និងលទ្ធភាពនៃការខ្ចីស្វ័យ័ត ភាពប្រាក់ផងដែរ។

ដំណោះស្រាយ ដែលមានភាពរលូនបំផុតនេះ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាល កណ្ដាលដកខ្លួនចេញ ពីការធ្វើវិនិយោគសាធារណៈ នៅរាជធានីភ្នំពេញ ហើយភ្នំពេញអាចរកបាន នូវធនធានស្វយ័ត សម្រាប់ការអភិវឌ្ឍរបស់ខ្លួន ជាមួយនឹង សារពើពន្ធមូលដ្ឋានទាំង​ឡាយដែល រាជធានីនឹងគ្រប់គ្រងដោយផ្ទាល់ ហើយក៏អាចមានលទ្ធភាព ក្នុងការខ្ចីប្រាក់ដោយផ្ទាល់ពីម្ចាស់ ជំនួយអន្តរជាតិនានា។

រាជធានីភ្នំពេញធំ នឹងមានសាមគ្គីភាព ជាមួយខេត្តដទៃៗទៀត នៅក្នុងប្រទេស តាមរយៈសារពើពន្ធជាតិ ដែលករណីនេះ បានដំណើរការស្រាប់ទៅហើយ នេះជាដំណោះស្រាយ ដែលត្រូវបានគេប្រើប្រាស់ច្រើនបំផុត សម្រាប់ការគ្រប់គ្រង ទីក្រុងធំនានា៕ ប្រភព៖http://propertyarea.asia

Elon Musk ចំណាយប្រាក់ ២៥០,០០០ ដុល្លារ សម្រាប់កៅអី នៅលើជើងហោះហើរ Virgin Galactic ជាជាងការហោះហើរ ជាមួយ ក្រុមហ៊ុនអវកាសផ្ទាល់ខ្លួន

0

អាមេរិក៖យោងតាមក្រុមហ៊ុនអវកាស បាននិយាយថា ស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk បានទិញសំបុត្រមួយ ដើម្បីហោះហើរទៅកាន់ទីអវកាស ជាមួយនឹងក្រុមហ៊ុន Virgin Galactic ដែលត្រូវបានប្រារព្វពិធី នៃការចាប់ផ្តើមសម្រាប់លោក Sir Richard Branson ចូលទៅក្នុងអវកាស កាលពីថ្ងៃអាទិត្យ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

លោក Musk បានចំណាយប្រាក់កក់ ១០,០០០ ដុល្លារដើម្បីកក់កន្លែងអង្គុយ ជាមួយក្រុមហ៊ុនទេសចរណ៍អវកាស របស់ប្រេនសុន ដោយតម្លៃសំបុត្រចុងក្រោយ ត្រូវបានគេសន្និដ្ឋានថា ប្រហែល ២៥០, ០០០ ដុល្លារ (១៨០,០០០ ផោន) ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរកម្សាន្តជាមួយក្រុមហ៊ុន SpaceX ត្រូវបានគេរំពឹងថា នឹងមានតម្លៃថ្លៃជាងមុន ដោយក្រុមហ៊ុនទេសចរណ៍អវកាស Axiom Space លក់សំបុត្រនៅលើមួក Crew Dragon ជាមួយនឹងការស្នាក់នៅ រយៈពេល ១០ ថ្ងៃ នៅលើISS ក្នុងតម្លៃ ៥៥ លានដុល្លារ (៣៩ លានផោន) ។

តាមលោក Branson បាននិយាយថា ជិតដល់ផែនដី Virgin Galactic ក៏កំពុងផ្តល់ជូននូវសំបុត្រមួយគូ ជាផ្នែកមួយនៃការប្រកួតប្រជែង ដើម្បីបើកកន្លែងទំនេរ សម្រាប់មនុស្សគ្រប់គ្នា ហើយលោកចង់អោយមនុស្សគ្រប់រូប មានលទ្ធភាពចូលទៅកាន់ ទីអវកាស។ លោក Branson ធ្វើដំណើរចម្ងាយ ៥៣,៥ ម៉ាយល៍ពីលើផ្ទៃផែនដី ដោយនាំលោក និងមិត្តរួមការងារ ៥ នាក់ទៅដល់គែមអវកាស ដែលពួកគេមានទម្ងន់ និងរកបានស្លាបអវកាសយានិករបស់ពួកគេ ត្រូវបានចាប់ជាប់ ដោយអវកាសយានិក ​កាណាដាជើងចាស់ Chris Hadfield ។

លោក Branson បានប្រាប់ការសម្តែង នៅថ្ងៃនេះនៅលើទូរទស្សន៍ NBC នាព្រឹកនេះថា នៅពេលដែលអ្នកធ្វើជាអវកាសយានិក អ្នកតែងតែជាអវកាសយានិក។ ថ្លែងទៅកាន់ហ្វូងអ្នកទស្សនា បន្ទាប់ពីការហោះហើរ របស់លោក Branson បាននិយាយថា ដូចជាក្មេងភាគច្រើន ខ្ញុំបានសុបិនអំពីពេលនេះ តាំងពីខ្ញុំនៅក្មេង។ ប៉ុន្តែគ្មានអ្វីដែលអាចរៀបចំ អ្នកសម្រាប់ទេសភាពផែនដី ពីលំហបានទេ រឿងទាំងមូលគឺអស្ចារ្យ។

នេះមិនត្រឹមតែឃើញ លោកទទួលបានស្លាបអវកាសយានិក របស់លោកប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ឈ្នះការប្រកួត ប្រណាំងអវកាស មហាសេដ្ឋីរវាងខ្លួនគាត់ផងដែរ គឺស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និងស្ថាបនិកក្រុមហ៊ុន SpaceX Elon Musk ដែលកំពុងនៅ Spaceport America ក្នុងរដ្ឋ New Mexico ដើម្បីមើលការហោះហើរ ជាប្រវត្តិសាស្ត្រ។

នៅពេល Virgin Galactic ចាប់ផ្តើមប្រតិបត្តិការ ពាណិជ្ជកម្មពួកគេសង្ឃឹមថា អាចប្រតិបត្តិការច្រើនជាងមួយ ជើងក្នុងមួយថ្ងៃចេញពី យានអវកាស Spaceport America ប៉ុន្តែដំបូងឡើយ វានឹងជំនួសនូវគំរូ VSS Unity ជាមួយនឹងយានថ្មីមួយគូ ដែលត្រូវបានថែរក្សាយ៉ាងងាយស្រួល និងអនុញ្ញាតឱ្យមាន ការផ្លាស់ប្តូរលឿនជាងមុន និងរហូតដល់ទៅ ៤០០ ជើងក្នុងមួយឆ្នាំ ពីចន្លោះអវកាសនីមួយៗ ដែលពួកគេដំណើរការ។

ដោយមានមនុស្សតែ ៥៥០ នាក់នឹងឡើងទៅកាន់ទីអវកាស ចាប់តាំងពីលោក យូរីហ្គាហ្គារីន បានចាកចេញពីផែនដី ក្នុងឆ្នាំ ១៩៦១ ដោយហោះហើរជារៀងរាល់ថ្ងៃ ជាមួយនឹងមនុស្ស ៦ នាក់ ក្រុមហ៊ុនរបស់លោក Branson អាចបង្កើនចំនួន មនុស្សទ្វេដង ដែលកាន់ស្លាបអវកាសយានិក ក្នុងរយៈពេលក្រោម ១០០ ថ្ងៃ៕ដោយ៖លី ភីលីព

បារាំង ពិន័យក្រុមហ៊ុន Google ជិត ៦០០លានដុល្លារ ពីបទមិនផ្តល់ កម្មសិទ្ធផ្សព្វផ្សាយ ព័ត៌មាន

0

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ថា នៅថ្ងៃអង្គារនេះ ប្រទេសបារាំង បានផាកពិន័យក្រុមហ៊ុន Google ចំនួន៥០០លានអឺរ៉ូ ស្មើនឹង៥៩២ លានដុល្លារអាមេរិក ពីបទមិនបានផ្តល់ នូវកិច្ចព្រមព្រៀងដ៏សមរម្យមួយ​ ដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក សម្រាប់ការបង្ហោះមាតិកា ព័ត៌មានរបស់ពួកគេ ។

អាជ្ញាធររបស់បារាំងបានបញ្ជាឱ្យ Google បង្ហាញក្នុងរយៈពេល ២ខែទៀត “ការផ្តល់ជូនសំណងសម្រាប់ ការប្រើប្រាស់បច្ចុប្បន្ន នៃមាតិការក្សាសិទ្ធិរបស់ពួកគេ” ។

អង្គភាពប្រឆាំង នឹងការជឿជាក់របស់បារាំង បានបន្ថែមថា ប្រសិនបើ ក្រុមហ៊ុនយក្សអាមេរិកមួយនេះ មិនបានផ្តល់សំណង ដល់អ្នកបោះពុម្ពផ្សាយទេនោះ ក្រុមហ៊ុននឹងប្រឈមការពិន័យបន្ថែម រហូតដល់៩០០.០០០ អឺរ៉ូក្នុងមួយថ្ងៃ ស្មើនឹង១,០៦ លានដុល្លារ ។

នៅក្នុងខែមេសាឆ្នាំ ២០២០ អ្នកឃ្លាំមើលបារាំង បានស្នើសុំឱ្យក្រុមហ៊ុន Google ចរចា “ដោយស្មោះត្រង់” ជាមួយក្រុមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងអ្នកបោះពុម្ពផ្សាយផ្សេងទៀត ទទួលបានសំណង នៅពេលដែលវារៀបចំមាតិកាព័ត៌មាន របស់ពួកគេ នៅលើវេទិការបស់ខ្លួន ។

ប្រធានរដ្ឋបាលនិយតករបារាំង លោកស្រី Isabelle de Silva បានលើកឡើងថា “នៅពេលអាជ្ញាធរសម្រេច កាតព្វកិច្ចសម្រាប់ក្រុមហ៊ុនមួយ វាត្រូវតែអនុវត្តតាម ការគិតពិចារណា ទាំងស្មារតី និងលិខិត (នៃសេចក្តីសម្រេចចិត្ត) ។ នេះជាអកុសលមិនមែន ជាករណីទេ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

ប៉ូលិស ក្រុងឡុងដ៏ រឹបអូសបានរូបិយបណ្ណ ឌីជីថល ដែលមានទឹកប្រាក់ ១៨០លានផោន

0

ឡុងដ៏៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ថា ប៉ូលិសក្រុង បានរឹបអូស បានរូបិយបណ្ណឌីជីថល ដែលមានតម្លៃទឹកប្រាក់ ១៨០លានផោន ដែលជាប់ទាក់ទង នឹងការលាងលុយ អន្តរជាតិ នៅទីក្រុងឡុងដ៏ ។

ការរឹបអូសនេះ គឺជាប្រភេទធំបំផុត នៅចក្រភពអង់គ្លេស ដែលបានបំបែកកំណត់ត្រា មុននៅពេលដែលក្រុង បានរឹបអូសយករូបិយបណ្ណ ឌីជីថល ដែលមានទឹកប្រាក់ ចំនួន១១៤លានផោន កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ ។

ស្ត្រីអាយុ៣៩ឆ្នាំ ម្នាក់ ត្រូវបានចាប់ខ្លួន ពីបទសង្ស័យ លាងលុយកខ្វក់ កាលពីថ្ងៃទី២៤ ខែមិថុនា ត្រូវបានសាកសួរ ជុំវិញការរឹបអូសយកថ្មីនេះ ។

ចាប់តាំងពីពេលនោះ មកនាងត្រូវបានគេឲ្យនៅក្រៅឃុំ ។

បទបញ្ជាប្រឆាំង ឧក្រិដ្ឋកម្មសេដ្ឋកិច្ច របស់ក្រុងបានធ្វើការរឹបអូស បន្ទាប់ពីតាមដានព័ត៌មាន សម្ងាត់ ដែលទទួលបាន អំពីការផ្ទេរទ្រព្យសម្បត្តិ ព្រហ្មទណ្ឌ ។ ការស៊ើបអង្កេត កំពុងបន្តធ្វើ ។

ប្រតិបត្តិការ ដែលបានធ្វើដោយប្រើរូបិយបណ្ណ ឌីជីថល នេះ អាចផ្តល់នូវភាពអនាមិក បន្ថែមដល់អ្នកផ្ញើ និងអ្នកទទួលប្រាក់ ។

ក្រុងមិនបានបញ្ជាក់ ថាតើ រូបិយបណ្ណ ឌីជីថល មួយណាដែលពួកគេរឹបអូស បាននោះទេ ៕ ដោយ៖ ម៉ៅ បុប្ផាមករា