Home Blog Page 14

ភារកិច្ចដ៏ធំសម្បើមរបស់ក្រុមបាល់ទាត់ Barcelona: តើខែមេសាឆ្នាំ2025 នឹងនាំមកនូវភាពអស្ចារ្យមកកាន់ពហុកីឡាដ្ឋាន Camp Nou ដែរឬទេ

0

ភ្នំពេញ: ខែមេសាគឺជាខែដែលម្ចាស់ជើងឯកត្រូវបានលិចឡើង ឬបាត់បង់។  ក្នុងពិភពបាល់ទាត់ វាជាពេលវេលាដ៏តាន តឹង  ឡាយឡំក្តីរំភើប និងការកំណត់ទុកជាមុននៃឆ្នាំ។  ហើយសម្រាប់ក្រុម FC Barcelona ខែមេសា ឆ្នាំ 2025 អាចជាខែដ៏សំខាន់បំផុតមួយក្នុងឆ្នាំនានា។ នេះមិនមែនគ្រាន់តែជា ការឆ្លងផុតនូវកាលវិភាគប្រកួតនោះទេ។  វាជាការបង្ហាញឱ្យឃើញថា “Barca ថ្មី“ អាចប្រសើរឡើងម្តងទៀត មិនត្រឹមតែក្នុងប្រទេសអេស្ប៉ាញប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់អឺរ៉ុប។

រាជកាលថ្មីក្រោមការដឹកនាំរបស់លោក Hansi Flick
ចាប់តាំងពីការមកដល់ក្នុងខែឧសភា ឆ្នាំ 2024 លោកគ្រូបង្វឹក Hansi Flickបានធ្វើកំណែទម្រង់ក្រុមយ៉ាងស្ងប់ស្ងាត់។ មានមន្ទិលមួយចំនួននៅគ្រាដំបូងថា តើគ្រូបង្វឹកដែលមកពីខាងក្រៅដែលខុសពីទម្រង់លេងដើមរបស់ក្លឹបអាចជោគជ័យដែរឬទេនៅកន្លែងដូចជាក្លឹប Barcelona?  តើគាត់នឹងព្យាយាមធ្វើត្រាប់តាមទម្រង់លេងអតីតកាល ឬបង្កើតអ្វីមួយថ្មីដែលជាទម្រង់លេងខ្លួនគាត់ផ្ទាល់?

លោក Flick បានឆ្លើយតបនឹងសំណួរតាមរយៈសកម្មភាព តែមិនមែនពាក្យសម្តី។ គាត់បានកសាងក្រុមដោយ រក្សាទម្រង់ បច្ចេកទេសដើមរបស់ក្រុមបាល់ទាត់ Barcelona ប៉ុន្តែបន្ថែមល្បឿន ភាពធន់ និងភាពបត់បែន។  ពេលវេលានៃការលេងបែបយឺតៗ និងការគ្រប់គ្រងបាល់ខ្លាំងៗលែងមានទៀតហើយ។  ក្នុងឆ្នាំ 2025 ក្លឹប  Barcelona លេងលឿនជាងមុន ដាក់គំនាបបាល់ខ្ពស់ជាងមុន និងសម្របទៅតាមគូប្រកួតនីមួយៗ។
ជំនួសឱ្យតារាបាល់ទាត់ឆ្នើមម្នាក់ ឬពីរនាក់ក្នុងការដឹកនាំការលេង ទម្រង់លេង Barca ថ្មីបានចែកតួនាទីលេងសម្រាប់សមាជិកក្រុមទាំងមូល។
អ្នកដឹកនាំវ័យក្មេងតែមានភាពនឹងនរ
នេះគឺជាក្លឹប Barcelona ដែលក្មេងជាងមុន និងមានថាមពលជាងមុន។  កីឡាករ Lamine Yamal ដែលកើតនៅឆ្នាំ 2007 មិនត្រឹមតែជាកីឡាករដែលមានទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែគាត់គឺជាអ្នកដឹកនាំម្នាក់រួចទៅហើយ។  ល្បឿន ភាពច្នៃប្រឌិត និងទំនុកចិត្តរបស់គាត់ក្នុងវ័យត្រឹមតែ  17 ឆ្នាំបាននឹងកំពុងផ្លាស់ប្តូរការប្រកួត។

ក្នុងតំបន់ការពារ កីឡាករ Pau Cubarsí គឺជាតារាឆ្នើមកំពុងរះម្នាក់ទៀត។ ភាពអត់ធ្មត់ ភាពវៃឆ្លាត  និងបច្ចេកទេសដ៏អំណោយផលបានធ្វើឱ្យគាត់ក្លាយទៅជាចំណែកមួយដ៏សំខាន់នៅក្នុងតំបន់ខ្សែបន្ទាត់ខាងក្រោយ។  កីឡាករ Gavi   ដែល ទើបតែជាពីរបួសថ្មីៗបាននាំមកវិញនូវការគ្រប់គ្រងបាល់ និងភាពស៊ូនៅតំបន់កណ្តាល។  កីឡាករយុវជនមិនមែន មានន័យថាគ្មានបទពិសោធន៍នោះទេ។ កីឡារករចាស់វស្សាដូចជា   RobertLewandowski នៅតែអាចនាំយកគ្រាប់បាល់ជាច្រើន និងភាពជាអ្នកដឹកនាំ។  កីឡាករ Raphinha និង កីឡាករ  Ferran Torres គាំទ្រនៅតំបន់ស្លាបជាមួយនឹងការដាក់សម្ពាធ និងការបំលាស់ទីដ៏វៃឆ្លាត។   កីឡាករ  Araújo និង កីឡាករ Koundé នាំមកនូវភាពរឹងមាំ និងភាពជឿជាក់បាននៅតំបន់ខាងក្រោយ។ តុល្យភាពរវាងកីឡាករយុវជន និងមានបទពិសោធន៍ គឺជាភាពជោគជ័យមួយរបស់លោក Flick នាពេលកន្លងមកនេះ។

កាលវិភាគប្រកួតខែមេសាដ៏តានតឹង
ក្លឹប  Barca កំពុងប្រយុទ្ធក្នុងក្របខណ្ឌធំៗបីនានិទាឃរដូវនេះដែលមានដូចជា៖ La Liga, The Champion League និងអាចនឹងវគ្គផ្តាច់ព្រ័ត្រ Copa del Rey។
ខែមេសាចាប់ផ្តើមជាមួយលទ្ធផលស្មើ  1–1 ទល់នឹងក្រុមបាលទាត់ Real Betis ក្នុងក្របខណ្ឌ La Liga ដែលជាការប្រកួតដ៏ខកចិត្តដែលក្លឹប Barca មានភាគរយគ្រប់គ្រងបាល់រហូតទៅដល់ 74  ភាគរយ និងស៊ុត 18 ជើង ប៉ុន្តែមិនអាចរកគ្រាប់បាល់ជ័យជំនះបាន។  វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។
នៅថ្ងៃទី 9 ខែមេសា ពួកគេប្រកួតជើងទីមួយក្នុងក្របខណ្ឌ ChampionLeague វគ្គ 8 ក្រុមចុងក្រោយទល់នឹងក្រុមបាល់ទាត់ Borussia Dortmund និងបានយកឈ្នះដោយលទ្ធផល 4–0។ ការប្រកួតជើងទីពីរគឺនៅថ្ងៃទី 15 ខែមេសាដែលអាចនាំពួកគេទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដំបូងគិតចាប់តាំងពីឆ្នាំ 2019។
ក្នុងចន្លោះពេលនេះដែរ ពួកគេនឹងត្រូវលេងការប្រកួតសំខាន់ៗក្នុងលីគទល់នឹងក្រុមបាល់ទាត់ Leganés, Celta, និង Mallorca។ វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Copa del Rey អាចនឹងធ្វើឡើងមុនបំណាច់ខែនេះផងដែរ។ សរុបមក ពួកគេត្រូវលេង 6 ប្រកួតក្នុងរយៈពេលតិចជាងបីសប្តាហ៍ដោយមិនអាចបរាជ័យបានទេ។

ការវិវត្តន៍នៃប្រព័ន្ធយុទ្ធសាស្ត្រ
តើមានអ្វីប្រែប្រួលឱ្យប្រាកដនៅលើទីលានប្រកួត?

  1. លឿនជាងមុន ហើយការប្រយុទ្ធកាន់តែមុតស្រួច
    ក្រុមរបស់លោក Flick មិនលេងប៉ះបាល់ចុះឡើងរហូតទៀតនោះទេ។ ពួកគេបំលាស់ទីយ៉ាងរហ័សទៅមុខត្រឹមតែ 2 ឬ 3 ប៉ះប៉ុណ្ណោះបន្ទាប់មកព្យាយាមស៊ុតរកគ្រាប់បាល់។ វាធ្វើឱ្យខ្សែការពារមានភាពភ្ងាក់ផ្អើល  និងបង្កើតឪកាសរកគ្រាប់បាល់កាន់តែច្រើនជាងមុន។
  2. ការដាក់គំនាបខ្ពស់ហើយខ្លាំងខ្លា
    នៅពេលក្រុមបាល់ទាត់ Barca បាត់បាល់ភ្លាម កីឡាករជាច្រើននិងដាក់គំនាបដើម្បីយកបាល់មកគ្រប់គ្រងវិញ។ វាបានរំខានទៅដល់ចង្វាក់លេងរបស់គូប្រកួត និងរក្សាឱ្យក្រុមបាល់ទាត់ Barcelona គ្រប់គ្រងក្នុងការប្រកួត។
    3.ទម្រង់លេងមានភាពបត់បែន
    លោក Flick មិនរក្សាទម្រង់លេងតែមួយប្រព័ន្ធនោះទេ។ នៅពេលលេងការពារក្នុងការប្រកួត គាត់ប្តូរ ពីទម្រង់  4-3-3  ទៅ 4-2-3-1 ឬ 3-4-2-1 ក៏មាន។ ភាពបត់បែនជាយុទ្ធសាស្រ្តនេះធ្វើឱ្យក្រុមបាល់ទាត់ Barcelona អាចទស្សន៍ទាយទុកមុនកាន់តែតិច និងកាន់តែពិបាកក្នុងការលេងទល់ជាមួយ។
  3. ការការពារកាន់តែឆ្លាតវៃ

ជាមួយកីឡាករ Cubarsí ចាប់ដៃគ្នាជាមួយកីឡាករ Araújo និងកីឡាករKoundé ក្នុងតំបន់ការពារ ក្រុមបាល់ទាត់ Barcelona មើលទៅកាន់តែមានភាពរឹងមាំជាងមុន។ ពួកគេនៅតែមានផលលំបាកក្នុងការរៀបក្បួនបន្តិចបន្តួច ប៉ុន្តែសម្រាប់ទម្រង់ការពារទាំងមូលគឺខ្លាំងជាងមុន និងមានភាពរាបរយជាងរដូវកាលមុន។
ភាពជាដៃគូ និងការគាំទ្រជាសកលក្រៅទីលាន
ស្របពេលដែលក្រុមបាល់ទាត់ Barcelona មានការរីកចម្រើននៅលើទីលាន ពួកគេក៏កំពុងបង្កើតវឌ្ឃនភាពថ្មីក្រៅទីលាន ផងដែរ។ រដូវកាលនេះ ក្លឹបបានបន្តភាពជាដៃគូជាមួយនឹង 1xBet ដែលនឹងបន្តជាដៃគូឧបត្ថម្ភផ្លូវការរបស់ក្រុមបាល់ទាត់ Barcelona។ កិច្ចសហការនេះជួយពង្រឹងជំហររបស់ក្រុមជាសកល និងឆ្លុះបញ្ជាំង មហិច្ឆតារបស់ខ្លួនក្នុងការនាំមុខមិនមែនត្រឹមតែក្នុងវិស័យបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងការច្នៃប្រឌិត និងការផ្សព្វផ្សាយជាលក្ខណៈអន្តរជាតិ។

រៀនសូត្រពីអតីតកាល
ខែមេសាតែងតែជាខែដ៏ខកចិត្តសម្រាប់អ្នកគាំទ្រក្លឹប Barca។
ក្នុងឆ្នាំ 2017 ការវាយបកដ៏កក្រើក 6–1 ទល់នឹងក្រុមបាល់ទាត់ PSG។
ក្នុងឆ្នាំ 2019 ការឈ្នះដ៏អស្ចារ្យទល់នឹងក្រុមបាល់ទាត់ Manchester United ក្នុងវគ្គ 8 ក្រុមចុងក្រោយ ប៉ុន្តែត្រូវបានខកចិត្តដោយបរាជ័យ 0–4 ទល់នឹងក្រុមបាល់ទាត់ Liverpool។
នៅឆ្នាំ 2023 ជាការធ្លាក់ចេញពីក្របខណ្ឌ Champions League ដ៏សោកសៅទល់នឹងក្រុមបាល់ទាត់ Bayern។
ដូច្នេះនៅឆ្នាំ 2025 មានអារម្មណ៍ដូចជាចំណុចរបត់មួយទៀត។ ប៉ុន្តែពេលនេះ អារម្មណ៍គឺខុសប្លែកពីមុន។ ក្រុមមួយនេះមិនត្រឹមតែកំពុងប្រជែងយកពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេកំពុងស្តារឡើងវិញនូវអត្តសញ្ញាណ ទំនុកចិត្ត និងជំនឿ។

គោលដៅមិនអាចខ្ពស់ជាងនេះនោះទេ
និយាយដោយស្មោះត្រង់ ពានរង្វាន់ Champions League គឺជាវិញ្ញាសាពិតប្រាកដមួយ។
ពានរង្វាន់ចុងក្រោយបង្អស់របស់ក្រុមបាល់ទាត់ Barcelona គឺនៅឆ្នាំ 2015។ ចាប់តាំងពីពេលនោះមក ក្រុមបានត្រឹមឈរមើលគូប្រជែងដូចជាក្រុមបាល់ទាត់ Real Madrid លើកពាននេះពីរដងជាប់ៗគ្នា។ សម្រាប់ក្លឹបដែលចាត់ទុកខ្លួនឯងថាជោគជ័យនៅតំបន់អឺរ៉ុប គឺពិតជាមានការឈឺចាប់ជាខ្លាំង។
ឥឡូវនេះដំណើរទៅកាន់ភាពជោគជ័យកំពុងរង់ចាំ។ ប្រសិនបើពួកគេជោគជ័យទៅលើក្រុមបាល់ទាត់ Dortmund វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកំពុងរង់ចាំ ហើយប្រហែលជាអាចឈានទៅដល់វគ្គផ្តាច់ព្រ័ត្រផងដែរ។
ប៉ុន្តែគ្មានអ្វីអាចធានាបាននោះទេ។ កាលវិភាគប្រកួតពិតជាមមាញឹកខ្លាំងណាស់។ គូប្រកួតប្រជែងពិតជាស្វិតស្វាញ ហើយសម្ពាធគឺពិតជាខ្លាំង។
ការសន្មតចុងក្រោយថាវាអាចជាពេលវេលាជោគជ័យឬយ៉ាងណា?

ក្រុមបាល់ទាត់ Barcelona របស់លោក Flick អាចនឹងមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែវាខ្លាំងខ្លា ខ្លាហាន និងគួរឱ្យភ្ងាក់ផ្អើល។  ការរួមបញ្ចូលគ្នានៃកីឡាករក្មេងៗដែលមានទេពកោសល្យ និងយុទ្ធសាស្រ្តដ៏ឆ្លាតវៃបាននឹងកំពុងដំណើរការ។ ថាមពលមានត្រលប់មកវិញ  ហើយអ្នកគាំទ្រមានភាពជឿជាក់ម្តងទៀត។
ខែមេសា ឆ្នាំ 2025 មិនត្រឹមតែជាការធ្វើតេស្តទៅលើភាពខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាជាការធ្វើតេស្តទៅលើអត្តសញ្ញាណ។ ប្រសិនបើក្រុមបាល់ទាត់ Barcelona អាចរំដោះខ្លួនក្នុងខែនេះ ពួកគេមិនមែនគ្រាន់តែប្រជែងពានរង្វាន់នោះទេ។
ពួកគេនឹងវិលត្រលប់ទៅកាន់ទីដ៏ត្រចះត្រចង់ឡើងវិញ។ ត្រលប់ទៅកាន់ទីដែលពួកគេជឿជាក់ថាជាកន្លែងដ៏សាកសម គឺនៅទីកំពូលនៃតំបន់អឺរ៉ុប។

តើអ្នកត្រៀមខ្លួន សម្រាប់សេដ្ឋកិច្ចប្រែប្រួល ឆ្នាំ២០២៥? សូមចូលរួមវេទិកា “ហិរញ្ញវត្ថុអ្នក”

0

ព្រឹត្តិការណ៍ “ហិរញ្ញវត្ថុអ្នក-Your Finance ឆ្នាំ២០២៥” នឹងប្រមូលផ្តុំអ្នកជំនាញហិរញ្ញវត្ពុពីស្ថាប័នផ្សេងៗគ្នា នៅកម្ពុជា ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍ របស់ពួកគេក្នុងការគ្រប់គ្រង ហិរញ្ញវត្ថុផ្ទាល់ខ្លួននិងអាជីវកម្ម។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ នៅអគារ ISI Tower ក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង ១:០០ រសៀល ដល់ម៉ោង ៥:៣០ ល្ងាច។

វាគ្មិនកិត្តិយសរួមមាន៖
លោក ង៉ែត ជូ – អ្នកស្រាវជ្រាវផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន នឹងចែករំលែកអំពីការគ្រប់គ្រង ហិរញ្ញវត្ថុផ្ទាល់ខ្លួនប្រកបដោយភាពឆ្លាតវៃ
លោក អឿ សុធារ័ត្ន – ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីតប្យរ៉ូ (CBC) នឹងពន្យល់អំពីការកសាងកម្រិតឥណទានល្អ
លោក ហោ ប៊ុនថែ – អគ្គនាយករងធនាគារវីង នឹងណែនាំអំពីការប្រើប្រាស់​សេវាធនាគារប្រកបដោយសុវត្ថិភាព
លោក ទុយ ហុង – នាយកគ្រប់គ្រងក្រុមហ៊ុន Localize Tech Solution នឹងបង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្ម

ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាមេគង្គ (JCI Mekong) សហការជាមួយ កាក់សេន (Kakcent) ក្នុងគោលបំណងជួយប្រជាជនកម្ពុជាដោះស្រាយ បញ្ហាហិរញ្ញវត្ថុក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច។

កម្មវិធីនឹងរួមបញ្ចូលទាំងការធ្វើបទបង្ហាញគន្លឹះ, ការពិភាក្សាក្រុម, និងការសន្ទនាកម្រិតខ្ពស់ជាមួយវាគ្មិន។ ព្រឹត្តិការណ៍នេះរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ១៥០ នាក់ រួមទាំងសហគ្រិន អ្នកអាជីវកម្ម និស្សិត និងអ្នកដែលចាប់អារម្មណ៍ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

សំបុត្រចូលរួមព្រឹត្តិការណ៍មានតម្លៃ ៦ ដុល្លារសម្រាប់សមាជិក​JCI Cambodia និង ៨ ដុល្លាសម្រាប់សាធារណជន។កុំរង់ចាំយូរ! ចំនួនកន្លែងមានកំណត់!
👉 JCI Member កក់សំបុត្រតាម T.me/ponharithp
👉 NON-Member កក់សំបុត្រតាម https://bookme.plus/t/events/your-finance-2025

ព្រឹត្តិការណ៍នេះត្រូវបានឧបត្ថម្ភដោយធនាគារ Wing, LYK Money Exchange, So-Link Accounting Firm និងដៃគូផ្សេងទៀត។

ក្រុមហ៊ុន​ Vietjet ដំណើរការជើងហោះហើរទៅកាន់កោះ​Con Dao ដោយផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរ​ ដើម្បីស្វែងយល់ពីប្រទេសវៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥​ ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរត្រង់ថ្មីចំនួនពីរតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ជាមួយនឹងកោះដ៏ស្រស់ស្អាតគឺកោះ Con Dao កាលពីថ្ងៃទី ១៩ខែមេសា។ ការចាប់ផ្តើមផ្លូវហោះហើរថ្មីនេះ ពង្រឹងការតភ្ជាប់ក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ និងផ្តល់ជូនអ្នកដំណើរនូវជម្រើសកម្សាន្តកាន់តែច្រើនទៅកាន់គោលដៅប្រវត្តិសាស្ត្រ និងកន្លែងគោរពបូជានិងជំនឿអរូបិយដ៏សំខាន់បំផុតមួយរបស់វៀតណាម។

ផ្លូវហោះហើរដែលរំពឹងទុកជាយូរមកហើយនឹងដំណើរការជាមួយនឹងជើងហោះហើរសរុបចំនួន ២៨ ជើងក្នុងមួយសប្តាហ៍។ ពីទីក្រុងហាណូយក្រុមហ៊ុន Vietjet ផ្តល់ការចេញដំណើរពីរពេលព្រឹកជារៀងរាល់ថ្ងៃទៅកាន់កោះ Con Dao ជាមួយនឹងរយៈពេលហោះហើរ ២ ម៉ោង និង ១០នាទី។ ជើងហោះហើរពីរក៏ចេញដំណើរពីទីក្រុងហូជីមិញជារៀងរាល់ព្រឹកជាមួយនឹងរយៈពេលហោះហើរ ៤០ នាទី ដែលផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ។

ឥឡូវនេះ អ្នកធ្វើដំណើរមានជម្រើសធ្វើដំណើរកម្សាន្តបានកាន់ច្រើន តាមរយៈបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ទៅកាន់កោះ Con Dao ដែលមានទីតាំងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម និងមានភាពល្បីល្បាញខាងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនិងមានភាពស៊ីសង្វាក់គ្នាជាប្រវត្តិសាស្ត្រជាមួយជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ សេវាកម្មជើងហោះហើរនេះ ផ្តល់ជូនសំបុត្រពីរប្រភេទគឺ៖ Eco និង SkyBoss ។ អ្នក​ដំណើរ SkyBoss ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​អាទិភាពដូចជា ដាក់ឥវ៉ាន់​តាម​ខ្លួនបាន ៧ គីឡូក្រាម និងដាក់​ឥវ៉ាន់​តាមយន្តហោះបន្ថែមទៀតបាន​ ៧ គីឡូក្រាម។ អ្នក​ដំណើរ​ដែលមានសំបុត្រ Eco អាចដាក់​​អីវ៉ាន់​តាម​ខ្លួន​ក្នុង​ទម្ងន់ ៧ គីឡូក្រាម អាស្រ័យ​តាម​លក្ខខណ្ឌកំណត់ផ្សេងៗ។ ឥឡូវនេះ អ្នកដំណើរអាចកក់សំបុត្រទុកមុនបានតាមគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air ។

បច្ចុប្បន្ន Vietjet ដំណើរការហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ ពីកន្លែងដែលអ្នកទេសចរអាចទៅដល់គោលដៅផ្សេងទៀតក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ីប៉ាស៊ីហ្វិកបានយ៉ាងងាយស្រួលតាមរយៈបណ្តាញហោះហើរដ៏ធំទូលាយរបស់ខ្លួន។ នារដូវក្តៅនេះក្រុមហ៊ុន Vietjet អញ្ជើញអ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ដើម្បីស្វែងរកភាពទាក់ទាញនៃកោះ Con Dao ដើម្បីធ្វើដំណើរកម្សាន្តប្រកបដោយផាសុកភាព និងភាពងាយស្រួលបំផុត។

ប្រូម៉ូសិនមានពេលកំណត់៖ ក្រុមហ៊ុន Vietjet ផ្តល់ជូនការបញ្ចុះតម្លៃ ៥០% លើសំបុត្រនៅគ្រប់ផ្លូវទាំងអស់

0

*ការផ្តល់ជូនដ៏អស្ចារ្យសម្រាប់អ្នកធ្វើដំណើររវាងខេត្តសៀមរាប និងទីក្រុងហាណូយ

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាបង្រួបបង្រួមជាតិនៃប្រទេសវៀតណាម ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកធ្វើដំណើរនូវការបញ្ចុះតម្លៃរហូតដល់ ៥០% () សម្រាប់សំបុត្រថ្នាក់ Eco-class នៅទូទាំងបណ្តាញជើងហោះហើររបស់ខ្លួន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥។ អ្នកធ្វើដំណើរ អាចទទួលបានការផ្តល់ជូនដ៏អស្ចារ្យនេះ ដោយប្រើប្រាស់លេខកូដប្រូម៉ូសិន VJ50 ជាមួយនឹងការកក់ទុកតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ (*)។

សម្រាប់អ្នកដំណើរពីប្រទេសកម្ពុជា ក្រុមហ៊ុន Vietjet មានជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម។ ពីទីនោះ អ្នកធ្វើដំណើរអាចទទួលបានអត្ថប្រយោជន៍ដែលបានមកពីការតភ្ជាប់ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Vietjet ក្នុងការទៅទស្សនាកន្លែងទេសចរណ៍ល្បីៗផ្សេងៗទៀតនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ចាប់តាំងពីដើមឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានប្រកាសផ្លូវហោះហើរអន្តរជាតិថ្មីចំនួន ១០ ដែលតភ្ជាប់ទីក្រុងធំៗរបស់ប្រទេសវៀតណាមទៅកាន់គោលដៅពេញនិយមនៅក្នុងប្រទេសចិន ឥណ្ឌា ជប៉ុន និងសិង្ហបុរី និងបានពង្រឹងវត្តមានសកលរបស់ខ្លួន។

ប្រទេសវៀតណាម បន្តទាក់ទាញបេះដូងអ្នកធ្វើដំណើរជុំវិញពិភពលោកជាមួយនឹងទេសភាពដ៏អស្ចារ្យ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ម្ហូបលំដាប់ពិភពលោក និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ ចាប់ពីឆ្នេរដ៏ស្អាតនៃទីក្រុង ដាណាង ញ៉ាត្រាង និងកោះភូកុក រហូតដល់តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដូចជាឆ្នេរសមុទ្រ ហាឡុង នីញប៊ិញ, ហូយអាន និង Hue ភាពឆើតឆាយរាប់មិនអស់នៃទីក្រុងហាណូយ និងថាមពលដ៏រស់រវើកនៃទីក្រុងហូជីមិញ។ ប្រទេសវៀតណាមផ្តល់អ្វីពិសេសមួយសម្រាប់អ្នកដំណើរគ្រប់ប្រភេទ។

សូមកុំឱ្យ “ការអបអរសាទរដ៏អស្ចារ្យ” របស់ក្រុមហ៊ុន Vietjet កន្លងផុតទៅឱ្យសោះ នៅពេលអ្នករៀបចំផែនការធ្វើដំណើរបន្ទាប់របស់អ្នកទៅទស្សនាប្រទេសវៀតណាម។ ក្រុមហ៊ុន Vietjet នៅតែបន្ដ
យកចិត្តទុកដាក់ក្នុងការផ្តល់នូវការហោះហើរប្រកបដោយសុវត្ថិភាព ភាពរីករាយ ជាមួយមធ្យោបាយធ្វើដំណើរទំនើប បុគ្គលិកដែលមានជំនាញវិជ្ជាជីវៈខ្ពស់ និងសេវាកម្មចេញពីដួងចិត្ត។ អ្នកដំណើរក៏អាចស្រស់ស្រូបម្ហូបវៀតណាមល្បីៗដូចជា គុយទាវហ្វឺ Banh Mi និងកាហ្វេទឹកដោះគោទឹកកក ហើយថែមទាំងអាចទស្សនាការសម្តែងសិល្បៈនៅកម្ពស់ ១០,០០០ ម៉ែត្រនៅលើអាកាសផងដែរ។

() មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ (*) លើកលែងថ្ងៃបុណ្យជាតិ

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង ជីអូលីង គ្រុប​: ភាពជាដៃគូរយៈពេល ២៥ឆ្នាំដែលជំរុញការច្នៃប្រឌិត សុវត្ថិភាព និងនិរន្តរភាពក្នុងវិស័យភស្តុភារ

ភ្នំពេញ៖​ ភាពជាដៃគូរយៈ​ពេល ២៥ ឆ្នាំរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន ដឹកជញ្ជូន និងភស្តុភារក្នុងស្រុក ជីអូលីង គ្រុប (Geolink Group) បានរួមចំណែកផ្លាស់ប្តូរឧស្សាហកម្មដឹកជញ្ជូន ដោយបានកំណត់ស្តង់ដាថ្មី ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពនៅក្នុងវិស័យភស្តុភារ នៅក្នុងប្រទេសកម្ពុជា។

ភាពជាដៃគូនេះបានចាប់ផ្តើម ក្នុងអំឡុងពេលដែលវិស័យភស្តុភារនៅប្រទេសកម្ពុជាមិនទាន់មានរចនាសម្ព័ន្ធជឿនលឿននៅឡើយ។ ពេលនោះ ដំណើរការចែកចាយផលិតផល មិនទាន់មានភាពស្របគ្នា និងសុក្រិត ដោយសារតែភ្នាក់ងារតំណាងចែកចាយ និងដេប៉ូ ត្រូវមកទទួល និងប្រមូលផលិតផលដោយផ្ទាល់ ដែលបានបង្កនូវបញ្ហាទាក់ទងនឹងស្តង់ដានៃតម្លៃ។ 

ជាមួយនឹងចក្ខុវិស័យរួមគ្នា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងជីអូលីង បានបង្កើតនូវប្រព័ន្ធភស្តុភារ និងដឹកជញ្ជូនមួយដែលរៀបចំការចែកចាយផលិតផលរបស់ក្រុមហ៊ុនកាន់តែជឿនលឿន មានប្រព័ន្ធមួយច្បាស់លាស់ ដើម្បីធ្វើឲ្យការចែកចាយផលិតផលកាន់តែមានប្រសិទ្ធភាព​ និងអាចជឿទុកចិត្តបាន។ 

លោកឧកញ៉ា វ៉ាន គិមឆន ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ជីអូលីង មានប្រសាសន៍ថា “ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង ជីអូលីង គ្រុប មានចក្ខុវិស័យរួមគ្នាក្នុងការផ្លាស់ប្តូរ និងធ្វើទំនើបកម្មវិស័យភស្តុភារ”។ “នៅពេលចាប់ផ្តើមដំបូង ដំណើរការមួយនេះគឺពិតជាពិបាក យើងត្រូវពន្យល់ទៅកាន់ដៃគូដែលជាដេប៉ូ និងហាងនានា អំពីអត្ថប្រយោជន៍នៃបណ្តាញចែកចាយប្រកបដោយសុវត្ថិភាព និងនិរន្តរភាពមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈកិច្ចសហការ និងការតាំងចិត្តដ៏មុតមាំ យើងបានបង្កើតប្រព័ន្ធមួយដោយជោគជ័យ និងបានជំរុញកំណើនអាជីវកម្មរបស់យើងទាំងពីរ។”

ការសហការនេះ បានធ្វើឲ្យមានការលូតលាស់រួមគ្នា ដោយក្រុមហ៊ុន ជីអូលីង បានចាប់ផ្តើមជាមួយនឹងបុគ្គលិកចំនួន ៣៩ នាក់ ប៉ុណ្ណោះ តែបច្ចុប្បន្ននេះមានបុគ្គលិកកើនឡើងមក ៤៥៩ នាក់ ហើយ ជីអូលីងបានលូតលាស់ជាក្រុមហ៊ុនឈានមុខក្នុងការផ្តល់ដំណោះស្រាយផ្នែកដឹកជញ្ជូន និងភស្តុភារនៅកម្ពុជា។ 

ការជម្រុញវប្បធម៌សុវត្ថិភាព និងនវានុវត្តន៍

លោក Andy Hewson អគ្គនាយកនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាមានប្រសាសន៍ថា “ភាពជាដៃគូរយៈពេលវែងរបស់យើងជាមួយ ជីអូលីងបង្ហាញពីការសហការមួយដែលបង្កើតតម្លៃ និងផលវិជ្ជមានទៅវិញទៅមកសម្រាប់ឧស្សាហកម្ម សេដ្ឋកិច្ច និងដៃគូអាជីវកម្មរបស់យើង” ។ “យើងពិតជាអរគុណ ដល់ក្រុមហ៊ុន ជីអូលីងចំពោះការសហការដ៏ល្អមួយនេះចំពោះប្រតិបត្តិការរបស់យើង ក៏ដូចជាការអភិវឌ្ឍ និងការច្នៃប្រឌិតជាបន្តបន្ទាប់របស់ពួកគេ ដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពនៃការងារ។”

ភាពជាដៃគូនេះបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មនៃការដឹកជញ្ជូនរបស់ ជីអូលីង ដោយជាក់ស្តែងក្នុងពេលបច្ចុប្បន្ន​នេះ​ ក្រុមហ៊ុនមាន​រថយន្តជាច្រើនដែលមានស្តង់ដាខ្ពស់ ដោយផ្លាស់​ប្តូរ​ពី​រថយន្ត​ធុន​តូច​ដែល​មាន​ចំណុះ​ពី ១,៥ តោន ទៅ ៣,៥ តោន ទៅ​ជា​រថយន្ត​ទំនើប​ដែល​មាន​ចំណុះ ១៩ តោន, ៣៥ តោន និង​រហូត​ដល់ ៤០ តោន។ លើសពីនេះ ជីអូលីង ក៏មាននូវរថយន្តបើកស្លាប (Wing-body Truck) ផងដែរ ដែលផ្លាស់ប្តូរពីការលើកដាក់ទំនិញដោយប្រើកម្លាំង មកប្រើប្រាស់ រថយន្ត Forklift វិញ ដែលនេះបានធានានូវប្រសិទ្ធភាពការងារ ធានាបាននូវល្បឿន និងសុវត្ថិភាពរបស់បុគ្គលិក។

នៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សុវត្ថិភាពគឺជាអាទិភាពចម្បងសម្រាប់រាល់ប្រតិបត្តិការទាំងអស់ ជាក់ស្តែងត្រូវបានអនុវត្តតាម “Life Saving Rules” របស់ក្រុមហ៊ុនដែលបានបន្តអនុវត្តទៅដល់ដៃគូសហការរបស់ក្រុមហ៊ុនទាំងអស់។ ក្រុមហ៊ុន ជីអូលីង បានប្រកាន់ខ្ជាប់នូវ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនៃការដឹកជញ្ជូន​ (RTSMS) ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងធានាការគោរពច្បាប់។ 

ក្រុមហ៊ុន ជីអូលីង បានពង្រឹងកម្មវិធីបណ្ដុះបណ្ដាល និងជ្រើសរើសអ្នកបើកបររបស់ខ្លួន ដោយរួមបញ្ចូលនូវគោលការណ៍សុវត្ថិភាពចរាចរណ៍រួមមាន ការវាយតម្លៃអំពីកាយសម្បទា ផ្លូវចិត្ត ការធ្វើតេស្តគ្រឿងស្រវឹង និងគ្រឿងញៀនដ៏តឹងរ៉ឹង។ លើសពីនេះ ក្រុមហ៊ុនបានណែនាំប្រព័ន្ធ “Glass Run” ដែលជាកម្មវិធីឌីជីថលរួមបញ្ចូល GPS ដែលអនុញ្ញាតឱ្យមានការត្រួតពិនិត្យការដឹកជញ្ជូនតាមពេលវេលាជាក់ស្តែង ធានាបាននូវប្រតិបត្តិការទាន់ពេលវេលា និងតម្លាភាពនៃប្រតិបត្តិការពេញលេញ។

លោក ប៊ុន សំណាង ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន ជីអូ លីង បានចែករំលែកថា “ពីមុន យើងត្រូវល់កដាក់ទំនិញ និងផលិតផល ដោយកម្លាំងកម្មករ ដែលពេលខ្លះមិនសូវមានសុវត្ថិភាពនោះទេ ព្រោះវាមានទម្ងន់ធ្ងន់។ ឥឡូវនេះ ជាមួយនឹងរថយន្តដឹកទំនិញ និងបច្ចេកវិទ្យាទំនើបៗ ការងាររបស់យើងកាន់តែងាយស្រួល និងមានសុវត្ថិភាពជាងមុន។”

ការម្រុញនិរន្តរភាពទៅមុខ

ទោះបីជាក្រុមហ៊ុន ជីអូលីង ជាក្រុមហ៊ុនក្នុងស្រុកក្តី ប៉ុន្តែក្រុមហ៊ុនបានប្រកាន់ខ្ជាប់នូវស្តង់ដាអន្តរជាតិ ជាពិសេសនោះនិរន្តភាពជាស្នូលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនផ្ទាល់។ ការប្តេជ្ញាចិត្តរួមគ្នាចំពោះផ្នែកនិរន្តភាពនេះ បានពង្រឹងបន្ថែមនូវភាពជាដៃគូដ៏យូរអង្វែងរបស់ជីអូលីង និងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។​ គម្រោងដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការនេះគឺគំនិតផ្តួចផ្តើម “Returnable Glass Bottle” (RGB) ដែលត្រូវបានរចនាឡើងដើម្បីលើកកម្ពស់ចក្រាវិស័យ និងកាត់បន្ថយកាកសំណល់ ដែលនេះពង្រឹងការប្តេជ្ញាចិត្តរបស់ឧស្សាហកម្មចំពោះការទទួលខុសត្រូវផ្នែកបរិស្ថាន។ ខណៈពេលដែលការចាប់ផ្តើមដំបូងតម្រូវឱ្យមានការណែនាំ និងពន្យល់ដល់ដៃគូពាក់ព័ន្ធជាច្រើនយ៉ាងណាក្តី ក៏ជីអូលីងបានចាប់យកគម្រោងនេះដោយមិនរាករេ។​ ហេតុនេះហើយ ក្រុមហ៊ុនហ៊ិននីគែន បានជឿជាក់ និងទុកចិត្ត ជីអូលីងដើម្បីគ្រប់គ្រងដំណើរការទាំងមូល នៅពេលចាប់ផ្តើមគម្រោងនេះដំបូងក្នុងឆ្នាំ ២០២៣។ លោក ឡេង ចំណាន នាយកគ្រប់គ្រង នៃក្រុមហ៊ុន ជីអូលីង បានចែករំលែកថា “ចាប់តាំងពីពេលនោះមក បារ និងភោជនីយដ្ឋានជាង ១៨០០ បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ហើយថ្ងៃនេះ Geolink ធានានូវការប្រមូលប្រកបដោយប្រសិទ្ធភាព ធានាការសម្អាតជាបឋម ដើម្បីបន្តឲ្យក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាបន្តសម្អាតតាមស្តង់ដាត្រឹមត្រូវ និងប្រើប្រាស់ម្តងទៀត។

Vietjet​ និង​ AV AirFinance​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាទឹកប្រាក់ចំនួន៣០០ លានដុល្លារអាមេរិក​ ដើម្បីជំរុញកំណើនកងនាវាអាកាសចរដើម្បីរិតចំណងទំនាក់ទំនងពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ជាមួយអាមេរិកសរុបកើនដល់​ ៦៤ពាន់លានដុល្លារ

ភ្នំពេញ៖ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet Air និងAV AirFinance បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុសរុបចំនួន ៣០០ លានដុល្លារអាមេរិក។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Ho Duc Phocនិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមផ្សេងទៀត ដែលជាផ្នែកមួយនៃបេសកកម្មផ្លូវការសំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងវៀតណាម។

កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានលើយន្តហោះដ៏ទូលំទូលាយដែលមានតម្លៃសរុបជាង ៤ ពាន់លានដុល្លារដែលក្រុមហ៊ុន Vietjet បានធានាជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខរបស់សហរដ្ឋអាមេរិក។ ការប្តេជ្ញាចិត្តទាំងនេះ មានគោលបំណងគាំទ្រដល់ផែនការអភិវឌ្ឍន៍កងនាវាអាកាសចរថ្មីរបស់ក្រុមហ៊ុន Vietjet ជាមួយនឹងការគ្រោងទុកនូវយន្តហោះជិត ៣០០ គ្រឿងនៅចន្លោះឆ្នាំ ២០២៥ និង២០២៧។

លោក Stephen Murphy នាយកប្រតិបត្តិនៃក្រុមហ៊ុន AV AirFinance មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូយុទ្ធសាស្រ្តយូរអង្វែងរបស់ Vietjet ។ ការប្តេជ្ញាចិត្តថ្មីនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរបស់យើង និងឆន្ទៈជួយជំរុញការរីកចម្រើនឡើងវិញរបស់ Vietjet នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈយន្តហោះជំនាន់ថ្មី”។

នៅឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមដឹកជញ្ជូនយន្តហោះBoeing 737 MAX ដំបូងបង្អស់ពីការបញ្ជាទិញយន្តហោះចំនួន ២០០គ្រឿង ដែលមានតម្លៃជាង ២៤ ពាន់លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសដំបូងនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅប្រទេសវៀតណាម ក្នុងវត្តមានរបស់ប្រធានាធិបតីអាមេរិក Donald Trump។ជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណើនពិភពលោករបស់ខ្លួននាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ កំពុងពិភាក្សាដើម្បីពង្រីកអាជីវកម្មជាប្រវត្តិសាស្ត្របន្ថែមទៀត។

បន្ថែមពីលើកិច្ចសហការរបស់ខ្លួនជាមួយក្រុមហ៊ុន Boeing ក្រុមហ៊ុនVietjet បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងជាមួយសាជីវកម្មធំៗជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ុន GE, Pratt & Whitney និង Honeywell ជាមួយនឹងកុងត្រាហិរញ្ញប្បទានសរុបឈានដល់ប្រមាណ ៥០ ពាន់លានដុល្លារអាមេរិក។ ការចរចាដែលកំពុងបន្តត្រូវបានគេរំពឹងថានឹងបន្ថែមទឹកប្រាក់ចំនួន ១៤ ពាន់លានដុល្លារបន្ថែមទៀត។គួរកត់សម្គាល់ថា កិច្ចព្រមព្រៀងផ្នែកម៉ាស៊ីន និងសេវាកម្មបច្ចេកទេសរបស់ក្រុមហ៊ុន Vietjet ជាមួយ GE និង Pratt & Whitney ឥឡូវនេះលើសពីតម្លៃសរុបចំនួន ១០ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏កំពុងពង្រឹងភាពជាដៃគូផ្នែកបច្ចេកវិទ្យារបស់ខ្លួនជាមួយនឹងក្រុមហ៊ុនឈានមុខរបស់សហរដ្ឋអាមេរិកដូចជា Microsoft, Apple និង Google ខណៈពេលដែលកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយ SpaceX ដើម្បីធ្វើសមាហរណកម្មបច្ចេកវិទ្យាកម្រិតខ្ពស់នៅទូទាំងកងនាវាអាកាចររបស់ខ្លួន។ កុងត្រាដែលមានតម្លៃខ្ពស់ទាំងនេះបានត្រៀមលក្ខណៈដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មរវាងវៀតណាម និងសហរដ្ឋអាមេរិកនាពេលខាងមុខ។

លោកបណ្ឌិត Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុនVietjet បានអបអរសាទរពិធីចុះហត្ថលេខានេះ ហើយបានអះអាងថា៖ “ខ្ញុំមានភាពខ្ជាប់ខ្ជួនក្នុងការប្តេជ្ញាចិត្តធ្វើការដោយមិននឿយហត់ និងជំរុញភាពជាដៃគូសកលដែលជួយផ្សារភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងបច្ចេកវិទ្យារវាងវៀតណាម សហរដ្ឋអាមេរិក និងពិភពលោកកាន់តែទូលំទូលាយ។

ជាមួយនឹងការផ្តោតជាយុទ្ធសាស្ត្រលើការអភិវឌ្ឍន៍កងនាវាអាកាសចរទំនើប និងបណ្តាញហោះហើរជាសកល ក្រុមហ៊ុន Vietjet បច្ចុប្បន្នប្រតិបត្តិការកងនាវានៃយន្តហោះសន្សំសំចៃប្រេងថ្មីជាង ១៥៥ គ្រឿងនិងយន្តហោះបន្ថែមជាង ៤០០ គ្រឿងតាមការបញ្ជាទិញ។ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានការរីកចម្រើនលឿនបំផុត ដោយបានសាងសង់កងនាវាអាកចាសចរដ៏មានថាមពល និងទំនើបបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ និងការភ្ជាប់ទៅកាន់គោលដៅជាច្រើនក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន អូស្ត្រាលីនិងប្រទេសជាច្រើនទៀត អ្នកដំណើរមកពីប្រទេសកម្ពុជាអាចរីករាយនឹងការធ្វើដំណើរប្រកបដោយផាសុកភាព និងងាយស្រួលសម្រាប់អាជីវកម្មការកម្សាន្ត ឬដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។

AV AirFinance ត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញឧស្សាហកម្មដែលមានបទពិសោធន៍រួមគ្នាជាមួយ KKR ហើយផ្តោតលើការរៀបចំហិរញ្ញវត្ថុសម្រាប់យន្តហោះពាណិជ្ជកម្មដល់ក្រុមហ៊ុនអាកាសចរណ៍ អ្នកជួល អ្នកប្រតិបត្តិករដឹកទំនិញ និងអ្នកវិនិយោគ។

BIC Markets នឹងរៀបចំវគ្គសិក្ខាសាលាពិសេស ស្ដីពីគន្លឹះពិសេសក្នុងការទិញ-លក់មាស ឲ្យមានប្រសិទ្ធភាព និងចំណេញច្រើនជាងមុន

0

ភ្នំពេញ៖ ប៊ី អាយ ស៊ី ម៉ាឃីត ខេមបូឌា (BIC Markets) នឹងរៀបចំវគ្គសិក្ខាសាលាពិសេស ស្ដីពីគន្លឹះពិសេសក្នុងការទិញ-លក់មាស ឲ្យមានប្រសិទ្ធភាព និងចំណេញច្រើនជាងមុន ។

វគ្គសិក្ខាសាលាពិសេសនេះដែរ សហការរៀបចំដោយ ប៊ី អាយ ស៊ី ម៉ាឃីត ខេមបូឌា និងសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា ។ សម្រាប់កាលបរិច្ឆេទ គឺនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១រសៀល ដល់៥រសៀល នៅ The Sanctuary Residence ក្នុងខេត្តសៀមរាប ។

សម្រាប់វគ្គសិក្ខាសាលានេះដែរ នឹងមានវាគ្មិនសំខាន់ៗចំនួន ៣រូបអញ្ជើញចូលរួម៖ ១.លោកស្រី ប៊ុន សុវ៉ាត់ឌី នាយិកាប្រតិបត្តិ នៃក្រុមហ៊ុន ប៊ី អាយ ស៊ី ម៉ាឃីត និងជាប្រធានសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា, ២.លោក យ៊ិន ប៊ុនថេង ប្រធានផ្នែកប្រឹក្សាយោបល់ជាន់ខ្ពស់ប្រចាំក្រុមហ៊ុន ប៊ី អាយ ស៊ី ម៉ាឃីត, ៣.លោក ម៉ៅ សាម៉ាឌី ផ្នែកព្រឹក្សាយោបល់ជាន់ខ្ពស់ប្រចាំក្រុមហ៊ុន ប៊ី អាយ ស៊ី ម៉ាឃីត ។

សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងសិក្ខាសាលានេះ សូមទំនាក់ទំនងតរាមរយៈលេខទូរស័ព្ទ៖ 023 966 669 ឬស្កេន QR Code ក្នុងរូបភាពខាងក្រោមដើម្បីចុះឈ្មោះ ៕