Home Blog Page 16

Oppa TAEYANG នៃក្រុម BigBang ធ្វើដំណើរមកដល់ភ្នំពេញ ហើយសម្រាប់ការប្រគំតន្ត្រី លំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG SUPER IDOL- Beyond the Best!!

0

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃសុក្រ ទី 28 ខែមីនា ឆ្នាំ 2025 Oppa TAEYANG កំពូលតារាចម្រៀងកូរ៉េ K-POP មកពីក្រុម BigBang បានធ្វើដំណើរមកដល់ភ្នំពេញ ដោយសុវត្ថិភាពហើយសម្រាប់ការចូលរួមសម្ដែង ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី លំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG SUPER IDOL- Beyond the Best នាថ្ងៃសៅរ៍ ទី 29 ខែមីនា ឆ្នាំ 2025 នេះនៅបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ) ចាប់ពីម៉ោង 4:00 រសៀល – 11:00 យប់។

ការអញ្ជើញមកដល់របស់ Oppa TAEYANG ដែលហ្វេនៗនៅខ្មែរ ស្គាល់ច្បាស់តាមរយៈបទចម្រៀង “I need a girl” ដ៏ល្បីល្បាញ បាននាំមកនូវភាពរំជើបរំជួល ការអន្ទះសាលាយឡំអារម្មណ៍រំភើប ដល់ហ្វេនៗដែលស្នេហាតន្ត្រី ជាពិសេសហ្វេនៗ K-POP ដែលប៉ងប្រាថ្នាចង់ជួបជាមួយ Idol សំណព្វចិត្តរបស់ពួកគេដោយផ្ទាល់ នៅថ្ងៃប្រគំតន្ត្រីអមដោយឆាកស្តង់ដារអន្តរជាតិដ៏ធំអស្ចារ្យ។

វត្តមានរបស់ Oppa TAEYANG ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ តំណាងក្រុមហ៊ុនស្រាបៀរ GANZBERG និងក្រុមការងារអមជាមួយនឹងការថតរូបអនុស្សាវរីយ៍ ពោរពេញដោយស្នាមញញឹម។

ការអញ្ជើញមកដល់របស់កំពូលតារាចម្រៀង K-POP ប្រុសស្អាត TAEYANG គឺដើម្បីត្រៀមខ្លួនសម្រាប់ការចូលរួមសម្ដែង ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី លំដាប់ពិភពលោកដ៏កក្រើក និងធំបំផុតប្រចាំឆ្នាំ 2025 នៅលើទឹកដីខ្មែរ ដែលនឹងអង្រួនបេះដូងហ្វេនៗ ឱ្យពុះកញ្ជ្រោលពោរពេញដោយភាពរំភើបសប្បាយរីករាយ និងការចងចាំមិនអាចបំភ្លេចបាននៅថ្ងៃសៅរ៍
ទី 29 ខែមីនា ឆ្នាំ 2025 នៅបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ) ចាប់ពីម៉ោង 4:00 រសៀល – 11:00 យប់។

វត្តមានរបស់កំពូលតារាចម្រៀង K-POP TAEYANG ឆ្លុះបញ្ចាំងពីសុខសន្តិភាពរបស់ខ្មែរ យើងក៏ដូចជាការប្រឹងប្រែងរបស់ក្រុមហ៊ុន GANZBERG ដែលរំពឹងថានឹងធ្វើឱ្យពិភពលោកស្គាល់ខ្មែរ កាន់តែច្រើនតាមរយៈវត្តមានរបស់ Idol ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond the Best ដែលនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរបរទេស កាន់តែច្រើនចូលមកទស្សនា នៅប្រទេសរបស់យើង។

មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយនេះ ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZsBERG សហការ ឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។

ការចុះឈ្មោះចូលរៀន នៅថ្នាក់ក្រោយឧត្ដម នៃសាកលវិទ្យាល័យន័រតុន សម្រាប់ឆមាសថ្មីបើកហើយ!

0

ថ្នាក់ក្រោយឧត្ដម នៃសាកលវិទ្យាល័យន័រតុន មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ការចុះឈ្មោះចូលរៀនសម្រាប់កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតអន្តរជាតិ សម្រាប់ឆមាសខាងមុខ ឥឡូវនេះគឺចាប់បើកហើយ!

និស្សិតអាចដាក់ពាក្យចុះឈ្មោះចូលរៀន ចាប់យកឱកាសនេះ ដើម្បីបង្កើនចំណេះដឹង ជំរុញអាជីពរបស់ពួកគេ និងសម្រេចបាននូវគោលដៅសិក្សារបស់ពួកគេជាមួយនឹងកម្មវិធីឯកទេសរបស់យើង។

ឆ្លងកាត់បទពិសោធន៍នៃការបណ្តុះបណ្តាលបញ្ញាវ័ន្តអស់រយៈពេលជាង ២០ឆ្នាំមកនេះ ថ្នាក់ក្រោយឧត្ដមសិក្សានៃសាកលវិទ្យាល័យន័រតុន យល់ច្បាស់ពីតំរូវការរបស់ពិភពការងារសម្រាប់អ្នកដឹកនាំដែល ប្រកបដោយភាពប្រកួតប្រជែង និង សមត្ថភាពជំនាញ។

ព័ត៌មានលម្អិតនៃឆមាសថ្មី៖

ថ្នាក់សៅរ៍-អាទិត្យ (សិក្សាផ្ទាល់)៖ ចាប់ផ្តើមនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥

ថ្នាក់ថ្ងៃចន្ទ-សុក្រ (សិក្សាអនឡាញ)៖ ចាប់ផ្តើមនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥

ក្នុងនោះ កម្មវិធីសិក្សា សម្រាប់ថ្នាក់ក្រោយឧត្ដមសិក្សាមានដូចជា៖

* អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA)

  • អភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង ចាំបាច់សម្រាប់ពិភពជំនួញនាពេលបច្ចុប្បន្ន។
  • ផ្តោតលើយុទ្ធសាស្ត្រ ទីផ្សារ ហិរញ្ញវត្ថុ និងអាកប្បកិរិយា។

* អនុបណ្ឌិតគ្រប់គ្រងអភិវឌ្ឍន៍ (MDIS)

  • ទទួលបានការយល់ដឹងអំពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការបង្កើតគោលនយោបាយ និងទំនាក់ទំនងអន្តរជាតិ។
  • សាកសមសម្រាប់អ្នកដែលមានគោលបំណងធ្វើការនៅក្នុងទីភ្នាក់ងារអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ។

* អនុបណ្ឌិតវិទ្យាសាស្ត្រព័ត៌មានវិទ្យា (MSIT)

  • ផ្ដោតទៅលើការគ្រប់គ្រង IT ការអភិវឌ្ឍន៍កម្មវិធី និងការវិភាគទិន្នន័យ។
  • ឈានមុខគេក្នុងឧស្សាហកម្មបច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

* អនុបណ្ឌិតភាសាអង់គ្លេស និងការអប់រំ (MEE)

  • បង្កើនជំនាញបង្រៀន និងជំនាញភាសាអង់គ្លេសរបស់អ្នក។
  • រចនាឡើងសម្រាប់អ្នកដែលមានគោលបំណងចង់ពូកែខាងផ្នែកសិក្សា និងតួនាទីជាអ្នកដឹកនាំផ្នែកអប់រំ។

* អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធនាគារ (MFB)

  • ការគ្រប់គ្រងហិរញ្ញវត្ថុកម្រិតខ្ពស់ ប្រតិបត្តិការធនាគារ ការវិភាគការវិនិយោគ និងការគ្រប់គ្រងហានិភ័យ។
  • ល្អឥតខ្ចោះសម្រាប់អាជីពក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និងផ្នែកសាជីវកម្ម។

* អនុបណ្ឌិតគណនេយ្យ និងសវនកម្ម (MAA)

  • ជំនាញក្នុងការរាយការណ៍ហិរញ្ញវត្ថុ ស្តង់ដារសវនកម្ម និងពន្ធដារ។
  • រៀបចំសម្រាប់តួនាទីជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុនគណនេយ្យ និងនាយកដ្ឋានហិរញ្ញវត្ថុ។

ហេតុអ្វីត្រូវជ្រើសរើស ថ្នាក់ក្រោយឧត្ដម នៃសាកលវិទ្យាល័យន័រតុន?

ថ្នាក់ក្រោយឧត្ដមសិក្សា នៃសាកលវិទ្យាល័យន័រតុន មានលក្ខណៈសម្បត្តិល្អជាងគេ នៅកម្ពុជា។ នេះដោយសារតែមុខវិជ្ជាទាំងអស់ របស់ថ្នាក់ក្រោយឧត្ដមសិក្សា នៃសាកលវិទ្យាល័យន័រតុន ត្រូវបានបង្រៀនដោយ សាស្ដ្រាចារ្យថ្នាក់បណ្ឌិត និងអនុបណ្ឌិតមក ពីសាកលវិទ្យាល័យ ល្បីនៅក្នុងតំបន់ និងបរទេសដែលពួកគាត់ តែងតែជំរុញឲ្យ និស្សិត មានគំនិតក្នុងការត្រិះរិះ ពិចារណា និងគំនិតច្នៃប្រឌិត។

សាស្ត្រាចារ្យ បង្ហាត់បង្ហាញ ដោយមិនត្រឹមតែចំណេះដែលពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្ដែព្រមជាមួយនឹងបទពិសោធន៍ដ៏សំបូរបែបពីស្ថាប័ន ការងាររបស់ពួកគាត់ផ្ទាល់ផងដែរ។

កម្មវិធីទាំងអស់ ត្រូវបានធ្វើការណែនាំជាភាសាអង់គេ្លស នេះជាគុណសម្បត្ដិមួយផេ្សងទៀតសម្រាប់និស្សិត ជំនាញក្នុងការគិត និង ទំនាក់ទំនងជាភាសាអង់គេ្លស ជាភាសារបស់ ពិភពលោក និង អាជីវកម្មអន្ដរជាតិ។

មហាវិទ្យាល័យដែលមានបទពិសោធន៍៖ រៀនពីអ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកជំនាញសិក្សា។

ជម្រើសសិក្សាដែលអាចបត់បែនបាន៖ ថ្នាក់សិក្សាផ្ទាល់ចុងសប្តាហ៍ ឬថ្នាក់ចន្ទ-សុក្រសិក្សាអនឡាញ ដើម្បីឱ្យសមនឹងកាលវិភាគរបស់អ្នក។

កម្មវិធីសិក្សាដ៏ទូលំទូលាយ៖ ត្រូវបានរចនាឡើងដើម្បីបំពាក់ឱ្យអ្នកនូវជំនាញ និងចំណេះដឹងជាក់ស្តែង។

បោះជំហានបន្ទាប់ក្នុងដំណើរសិក្សា និងវិជ្ជាជីវៈរបស់អ្នកជាមួយថ្នាក់ក្រោយឧត្ដមសិក្សា នៃសាកលវិទ្យាល័យន័រតុន។

តើការស្វែងរករបស់អ្នកមាននៅក្នុងកម្មវិធីអនុបណ្ឌិត ដែលបានរៀបរាប់ខាងលើនេះទេ?

សូមពិភាក្សាជាមួយបុគ្គលិក ឬមន្ត្រីទទួលខុសត្រូវ នៅការិយាល័យថ្នាក់ក្រោយឧត្ដមសិក្សា អំពីកម្មវីធីសិក្សាណា មួយដែលសមស្របទៅនឹងគោលបំណងការងាររបស់ខ្លួន។

បច្ចុប្បន្ននេះ សាកលវិទ្យាល័យន័រតុន មានទីតាំងស្ថិតនៅ ផ្លូវកែវចិន្ដា សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ៕

ព័ត៌មានបន្ថែម៖

* លេខទូរសព្ទ: ០១០ ៩៨០ ៥២៧

* តេឡេក្រាម: https://t.me/nortonuniversitygraduateschoo

* ហ្វេសប៊ុក: https://www.facebook.com/profile.php?id=100055363549392

* ខិត្តប័ណ្ណឌីជីថល: https://norton-u.com/publication/8/read#detail

កាន់តែរំជើបរំជួល កាន់តែអស្ចារ្យ! មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកប្រចាំឆ្នាំ2025 GANZBERG SUPER IDOL- Beyond the Best ជាមួយឆាកតន្ត្រីអន្តរជាតិដ៏ធំសម្បើម!

0

ភ្នំពេញ៖ កាន់តែកក្រើក កាន់តែរំជើបរំជួល កាន់តែអស្ចារ្យមិនធ្លាប់មានជាមួយមហាព្រឹត្តិការណ៍ ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond the Best ដែលជាព្រឹត្តិការណ៍ប្រគំតន្ត្រីធំបំផុតប្រចាំឆ្នាំ 2025 អមដោយឆាកតន្ត្រីស្តង់ដារអន្តរជាតិដ៏ធំសម្បើម ដែលមិនធ្លាប់មាននៅប្រទេសខ្មែរ នឹងមកដល់នៅថ្ងៃសៅរ៍ ទី29 មីនា ដ៏ខ្លីខាងមុខនេះនៅកោះពេជ្រ ចាប់ពីម៉ោង 4:០០ រសៀល – 11:០០ យប់ ដែលនឹងធ្វើឱ្យហ្វេនៗទទួលបាន នូវបទពិសោធន៍រំភើបរីករាយមិនអាចបំភ្លេចបាន ក្រោមវត្តមានរបស់កំពូលតារាចម្រៀង K-POP ប្រុសស្អាត TAEYANG មកពីក្រុម BigBang!

ពីមួយរដូវកាលទៅមួយរដូវកាល ការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond the Best តែងតែនាំមកនូវភាពមហស្ចារ្យ ភាពរំជើបរំជួលជាលំដាប់ដោយសារតែ វត្តមានចូលរួមសម្ដែងដោយ កំពូលក្រុមតារាចម្រៀងអន្តរជាតិ ជាពិសេសក្រុម K-POP និងកំពូលតារាចម្រៀងលំដាប់ប្រទេស ជាពិសេស Rapper អមដោយឆាកតន្ត្រីដ៏ធំសម្បើមដែលត្រូវបាន រៀបចំឡើងដោយក្រុមអ្នកជំនាញ រួមមានវិស្វករផ្នែកសំឡេង (Sound) និងវិស្វករផ្នែកភ្លើង (Lighting) មកពីបរទេសដូចជាប្រទេសសិង្ហបុរី និងប្រទេសអូស្ត្រាលី ជាមួយស្ដង់ដារអន្តរជាតិ មិនថាប្រព័ន្ធភ្លើង LED ខ្វាត់ខ្វែង ប្រព័ន្ធសំឡេងបុកខ្លាំងហាប់ណែនអង្រួន ដល់បេះដូងសុទ្ធតែស្តង់ដារអន្តរជាតិ ការរចនាឆាកទាក់ទាញមិនចាញ់នៅបរទេស ហើយសូម្បីបរវេណនៃការប្រគំតន្ត្រីទាំងមូល ក៏មានលក្ខណៈស្ដង់ដាអន្តរជាតិ។

GANZBERG SUPER IDOL- Beyond the Best ពិតជាពិសេសអស្ចារ្យលើស ពីការប្រគំតន្ត្រីដែលនឹងធ្វើឱ្យហ្វេនៗ ទទួលបាននូវភាពរំភើបរីករាយ បំភ្លេចអស់ទុក្ខកង្វល់មួយគ្រា និងធានាសន្តិសុខសុវត្ថិភាពកម្រិតខ្ពស់។

កុំភ្លេចត្រៀមខ្លួនស្រែកហ៊ោ រាំ និងច្រៀងតាម Idol នៅថ្ងៃសៅរ៍ ទី 29 មីនា ដ៏ខ្លីខាងមុខនេះនៅកោះពេជ្រ ចាប់ពីម៉ោង 4:០០ រសៀល – 11:០០ យប់!

Metfone គាំទ្រចំពោះសកម្មភាពមនុស្សធម៌ និងចែករំលែកអំណោយដល់សិស្ស នៅខេត្តស្ទឹងត្រែង

0

នៅព្រឹកថ្ងៃទី២៦ ខែមីនា Metfone បានសហការជាមួយកម្មវិធី Miss Cosmo ដើម្បីរៀបចំកម្មវិធីមនុស្សធម៌មួយ ដែលចែកអំណោយជូនសិស្សចំនួន ៣០០នាក់ នៅខេត្តស្ទឹងត្រែង។ នេះជាសកម្មភាពដ៏មានអត្ថន័យមួយ ក្នុងចំណោមសកម្មភាពជាច្រើនដែល Metfone អនុវត្តជាញឹកញាប់ ដើម្បីគាំទ្រទៅលើសិស្សក្រីក្រ និងជំរុញសិស្សដែលមានលទ្ធផលសិក្សាល្អ។

ក្នុងអំឡុងព្រឹត្តិការណ៍នេះ Metfone បានឧបត្ថម្ភនិងចែកអំណោយដោយផ្ទាល់ជូនសិស្ស ដោយរួមមានសៀវភៅចំនួន ៣,០០០ក្បាល ប្រអប់ប៊ិច ៣០០ប្រអប់ (ស្មើនឹងប៊ិចចំនួន 15,000 ដើម) និងកាបូបសិស្សចំនួន ៣០០។ អំណោយទាំងនេះ មិនត្រឹមតែមានតម្លៃសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែវានៅតែមកជាមួយនឹងការយកចិត្តទុកដាក់ និងសេចក្តីអាណិតអាសូរពីសំណាក់បុគ្គលិក Metfone ដែលមានបំណងកាត់បន្ថយភាពពិបាក និងផ្តល់កម្លាំងចិត្តដល់សិស្ស ក្នុងការប្រឹងប្រែងសិក្សាបន្ថែម។ ចាប់តាំងពីបង្កើតក្រុមហ៊ុនមក Metfone បានចំណាយប្រាក់ជាង ១២០លានដុល្លារលើសកម្មភាពសង្គម ដោយជាពិសេសនៅក្នុងវិស័យអប់រំ។

តំណាងក្រុមហ៊ុន Metfone បានចែករំលែកថា «Metfone តែងតែចាត់ទុកការវិនិយោគក្នុងវិស័យអប់រំ ជាការវិនិយោគសម្រាប់អនាគតរបស់ប្រទេស។ ក្រៅពីបេសកកម្មឈានមុខគេ ក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ពួកយើងក៏ចាត់ទុកការអប់រំជាចំណុចសំខាន់ ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អំណោយថ្ងៃនេះមិនត្រឹមតែជួយសិស្សានុសិស្ស មានលក្ខខណ្ឌសិក្សាកាន់តែប្រសើរប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែង របស់មិត្តហ្វូនក្នុងការអមដំណើរក្មេងៗជំនាន់ក្រោយ និងរួមចំណែកក្នុងការកសាងប្រទេសកម្ពុជា ប្រកបដោយចំណេះដឹង និងរីកចម្រើនបន្ថែមទៀត»។

ជាសហគ្រាសទូរគមនាគមន៍ដែលមានទំនួលខុសត្រូវនៅកម្ពុជា Metfone បានអនុវត្តយ៉ាងសកម្មនូវសកម្មភាពមនុស្សធម៌ជាច្រើន ដែលពិសេសនៅក្នុងវិស័យអប់រំ។ កន្លងមកក្រុមហ៊ុនក៏បានចូលរួមជាច្រើន ដូចជាការគាំទ្របង្រៀននៅសាលារៀន ផ្តល់អ៊ីនធឺណិតឥតគិតថ្លៃសម្រាប់ស្ថាប័នអប់រំ និងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញសម្រាប់សិស្ស។

ពិធីប្រគល់អំណោយនេះ បានធ្វើឡើងក្នុងបរិយាកាសដ៏កក់ក្តៅ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន Metfone បវរកញ្ញានៃកម្មវិធី Miss Cosmo សិស្សានុសិស្ស មាតាបិតា លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។ ស្នាមញញឹមដ៏ភ្លឺស្វាងរបស់ក្មេងៗ គឺជាសក្ខីភាពច្បាស់លាស់បំផុត ចំពោះឥទ្ធិពលដ៏មានន័យរបស់កម្មវិធី។

Metfone តែងតែប្តេជ្ញាចិត្តក្នុងការគាំទ្រ ការអភិវឌ្ឍន៍ប្រព័ន្ធអប់រំនៅកម្ពុជា ហើយនឹងបន្តអនុវត្តកម្មវិធីមនុស្សធម៌ បន្ថែមទៀតនៅអនាគត ដើម្បីអភិរក្សនិងលើកកម្ពស់ឱកាសសិក្សាល្អបំផុត សម្រាប់សិស្សនៅទូទាំងប្រទេស៕

TikTok មានមុខងារត្រួតពិនិត្យសុវត្ថិភាពថ្មី 

ភ្នំពេញ៖​ TikTok បានដាក់បង្ហាញមុខងារត្រួតពិនិត្យសុវត្ថិភាព (Security Checkup) ដែលជាមុខងារថ្មីមួយដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាក្នុងការការពារគណនីរបស់ពួកគេឲ្យបានប្រសើរជាងមុន។ មុខងារនេះផ្តល់នូវផ្ទាំងគ្រប់គ្រងងាយស្រួលប្រើដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពការកំណត់សុវត្ថិភាពរបស់ពួកគេតែប៉ុន្មានជំហានតែប៉ុណ្ណោះ។
 
យោងតាម TikTok មុខងារត្រួតពិនិត្យសុវត្ថិភាពនឹងណែនាំអ្នកប្រើប្រាស់តាមរយៈវិធានការសុវត្ថិភាពសំខាន់ៗ រួមទាំងការភ្ជាប់លេខទូរស័ព្ទ និងអ៊ីមែលជាជម្រើសបន្ថែមក្នុងការចូលប្រើប្រាស់ បើកការផ្ទៀងផ្ទាត់ពីរជំហាន និងការត្រួតពិនិត្យឧបករណ៍ដែលបានចូលប្រើប្រាស់។ មុខងារនេះក៏ដាស់តឿនអ្នកប្រើប្រាស់អំពីសកម្មភាពគណនីមិនប្រក្រតី និងផ្តល់នូវការផ្ទៀងផ្ទាត់លេខសម្ងាត់ដែលអនុញ្ញាតឱ្យការចូលប្រើប្រាស់គណនីដោយគ្មានពាក្យសម្ងាត់កាន់តែមានសុវត្ថិភាព។
 
KahnJi Siriprapa Weerachaising អ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយ និងដៃគូនៅក្រុមហ៊ុន TikTokបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ភ្លេតហ្វមនេះចំពោះសុវត្ថិភាពអ្នកប្រើប្រាស់ដោយបញ្ជាក់ថា ក្រុមហ៊ុននៅតែបន្តវិនិយោគលើការការពារឯកជនភាព និងផ្តល់ធនធានអប់រំដើម្បីជួយអ្នកប្រើប្រាស់រក្សាសុវត្ថិភាពតាមអ៊ីនធឺណិត។ អ្នកប្រើប្រាស់ TikTok នៅកម្ពុជាអាចចូលប្រើមុខងារ Security Checkup ដោយចូលទៅកាន់ «Settings and privacy» នៅក្នុងកម្មវិធីរបស់ពួកគេ ហើយជ្រើសរើស «Security & permissions»។

មុខងារពិសេសមួយទៀត ការភ្ជាប់ជាមួយគ្រួសារ (Family Pairing) មុខងារនេះជួយឪពុកម្តាយកំណត់ និងគាំទ្រក្មេងជំទង់របស់ពួកគេក្នុងការកសាងទម្លាប់ឌីជីថលដែលមានតុល្យភាព។ មុខងារថ្មីរួមមានមុខងារ Time Away ដែលអនុញ្ញាតឱ្យឪពុកម្តាយកំណត់ពេលសម្រាកពី TikTok និងបង្ហាញការទំនាក់ទំនងតាមអ៊ីនធឺណិតរបស់ក្មេងជំទង់របស់ពួកគេដូចជា អ្នកដែលកូនៗរបស់ពួកតាមដាន និងជាដើម។ ឪពុកម្តាយក៏អាចត្រូវបានជូនដំណឹងផងដែរនៅពេលដែលក្មេងជំទង់របស់ពួកគេរាយការណ៍អំពីខ្លឹមសារ។

បន្ថែមពីនេះ TikTok កំពុងដាក់ឱ្យប្រើប្រាស់មុខងារឈប់សម្រាកសម្រាប់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៦ ឆ្នាំ ដោយការប្រើប្រាស់ភ្លេតហ្វមនេះពេលយប់នឹងមានជាមួយនឹងតន្ត្រីស្ងប់ស្ងាត់ និងលំហាត់សមាធិ ដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់ភ្លេតហ្វមនេះនេះឲ្យកាន់តែប្រសើរ។ ភ្លេតហ្វមនេះបន្តផ្សព្វផ្សាយខ្លឹមសារអប់រំតាមរយៈ STEM feed ដែលឥឡូវនេះមាននៅក្នុងជាង ១០០ ប្រទេស។ ការធ្វើបច្ចុប្បន្នភាពទាំងនេះមានគោលបំណងលើកកម្ពស់សុខុមាលភាពឌីជីថល ខណៈពេលដែលផ្តល់ឱ្យក្រុមគ្រួសារនូវការគ្រប់គ្រង និងភាពបត់បែនកាន់តែច្រើន។

Screenshot

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ TikTok ចំពោះសុវត្ថិភាពអនឡាញ ក្រុមហ៊ុន TikTok ក៏បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលសុវត្ថិភាពនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា។ សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកបង្កើតមាតិកា អ្នកកាសែត និងអ្នកតំណាងរដ្ឋាភិបាលដើម្បីពិភាក្សាអំពីការអនុវត្តល្អបំផុតសម្រាប់សុវត្ថិភាពអនឡាញ គោលការណ៍ណែនាំសហគមន៍របស់ TikTok និងរបៀបចូលរួមដោយការទទួលខុសត្រូវនៅលើភ្លេតហ្វមនេះ។

ការការពារទិន្នន័យសហគមន៍សកលគឺជាបេះដូងនៃ TikTok ។ TikTok វិនិយោគលើការការពារនៅគ្រប់កម្រិត ហើយផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើស និងការគ្រប់គ្រង ដូច្នេះពួកគេអាចបង្កើត ភ្ជាប់ និងចែករំលែកមាតិកាដោយទំនុកចិត្ត។ TikTok ក៏លើកទឹកចិត្តសហគមន៍សកលរបស់ខ្លួនឱ្យ#BeCyberSmart តាមរយៈស៊េរីអប់រំដូចជា @TikTokTips ។
ស្វែងយល់បន្ថែមអំពីការអនុវត្តឯកជនភាព និងសុវត្ថិភាពទិន្នន័យរបស់យើងនៅក្នុងមជ្ឈមណ្ឌលឯកជនភាព មជ្ឈមណ្ឌលជំនួយរបស់យើង និងស៊េរីព័ត៌មានដូចជា TikTok Privacy Studio និង TikTok Facts

Vietjet ពង្រីកទំនាក់ទំនងជាសាកលយ៉ាងសកម្មជាមួយនឹងការភ្ជាប់សេវាកម្មហោះហើរថ្មីៗ រវាងវៀតណាមជាមួយឥណ្ឌា និងជប៉ុន

ភ្នំពេញ៖ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានបន្តពង្រឹងការតភ្ជាប់អន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ចំនួនពីរតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមទៅកាន់ទីក្រុង Hyderabad និង Bengaluru ក្នុងប្រទេសឥណ្ឌា។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសនូវសេវាកម្មថ្មីហោះហើរត្រង់ចំនួនពីរដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុង Nagoya និង Fukuoka ក្នុងប្រទេសជប៉ុន។ ការបន្ថែមទាំងនេះនាំឱ្យក្រុមហ៊ុន Vietjet ដែលទើបនឹងបើកដំណើរការ និងប្រកាសការតភ្ជាប់ផ្លូវអាកាសអន្តរជាតិទៅកាន់សេវាកម្មចំនួន ១០ ក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ដោយពង្រឹងការតភ្ជាប់របស់វៀតណាមទៅកាន់គោលដៅពិភពលោកសំខាន់ៗនៅក្នុងប្រទេសឥណ្ឌា ជប៉ុន សិង្ហបុរី និងចិន។

ការតភ្ជាប់ផ្លូវអាកាសវៀតណាម-ឥណ្ឌា៖ មានកំណើនយ៉ាងរឹងមាំចាប់តាំងពីឆ្នាំ ២០១៩

ក្រុមហ៊ុន Vietjet កំពុងពង្រីកបណ្តាញជើងហោះហើរ វៀតណាម-ឥណ្ឌា ជាមួយនឹងផ្លូវហោះហើរត្រង់ថ្មីចំនួនពីរគឺ ទីក្រុងហូជីមិញ-ហាយដឺរ៉ាបាដ និងទីក្រុងហូជីមិញ-បេងហ្គាលូរុ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១៨ ខែមីនា និងថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ រៀងគ្នា។ សេវាកម្មថ្មីទាំងនេះត្រូវបានគេរំពឹងថានឹងពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសទាំងពីរ ជំរុញទេសចរណ៍ កិច្ចសហការអាជីវកម្ម និងភាពងាយស្រួលក្នុងតំបន់។

ជាមួយនឹងការបន្ថែមផ្លូវហោះហើរទាំងនេះ Vietjet កំពុងពង្រឹងជំហររបស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍ដែលមានបណ្តាញហោះហើរទូលំទូលាយបំផុតរវាងវៀតណាម និងឥណ្ឌា។ ឥឡូវនេះ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការផ្លូវហោះហើរចំនួន ១០ ជាមួយនឹងជើងហោះហើរចំនួន ៧៨ ក្នុងមួយសប្តាហ៍ ដោយតភ្ជាប់ទីក្រុងហូជីមិញ ហាណូយ និងទីក្រុង ដាណាង ទៅកាន់ទីក្រុងសំខាន់ៗរបស់ប្រទេសឥណ្ឌា រួមមានទីក្រុង New Delhi ទីក្រុង Mumbai Ahmedabad Kochi Hyderabad និង Bengaluru ។

ដើម្បីអបអរព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្រុមហ៊ុនអាកាសចរណ៍កំពុងផ្តល់ជូនតម្លៃប្រូម៉ូសិនរហូតដល់ថ្ងៃទី ២៤

 ខែមីនា ឆ្នាំ ២០២៥។ អ្នកដំណើរអាចកក់សំបុត្រ Eco-class ក្នុងតម្លៃត្រឹមតែ USD 0 សម្រាប់ជើងហោះហើរលើផ្លូវហូជីមិញ – Hyderabad/Bengaluru ចន្លោះពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ ។ ការបញ្ចុះតម្លៃ 20% ក៏មាននៅលើផ្លូវវៀតណាម-ឥណ្ឌាផ្សេងទៀតដែលមានលេខកូដប្រូម៉ូសិន “HOLIINDIA” សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ។

ជំរុញការតភ្ជាប់វៀតណាម-ជប៉ុន៖ សេវាកម្មហោះហើរផ្ទាល់ចំនួន ១០

ក្រុមហ៊ុន Vietjet ក៏កំពុងបង្កើនសេវាធ្វើដំណើររវាងប្រទេសវៀតណាម និងជប៉ុនជាមួយនឹងផ្លូវហោះហើរថ្មីចំនួនពីរដែលតភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុង ណាហ្គោយ៉ា និង ហ្វូគូអូកា ដែលជាទីក្រុងធំទី ៣ និងទីបួននៃ ” the Land of the Rising Sun” ។ ដោយសារទីក្រុងហូជីមិញបម្រើជាច្រកចេញចូលក្នុងតំបន់ ផ្លូវថ្មីនេះនឹងលើកកំពស់ទេសចរណ៍ កំណើនសេដ្ឋកិច្ច និងទំនាក់ទំនងវប្បធម៌រវាងអាស៊ីអាគ្នេយ៍ និងអាស៊ីឦសាន និងទូទាំងតំបន់កាន់តែទូលំទូលាយ។

ផ្លូវហោះហើរទីក្រុងហូជីមិញ-ណាហ្គោយ៉ា គ្រោងនឹងបើកដំណើរការនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ ទន្ទឹមនឹងនេះ ផ្លូវហោះហើរទីក្រុងហូជីមិញ-ហ្វូគូអូកា នឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥។ ជាមួយនឹងការបន្ថែមទាំងនេះ Vietjet នឹងដំណើរការជើងហោះហើរចំនួន ១៣៨ ប្រចាំសប្តាហ៍ ឆ្លងកាត់ផ្លូវហោះហើរត្រង់ចំនួន ១០ រវាងប្រទេសវៀតណាម និងប្រទេសជប៉ុន ដោយតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញទៅកាន់ទីក្រុងតូក្យូ អូសាកា ណាហ្គោយ៉ា ហ្វូគូអូកា និងហ៊ីរ៉ូស៊ីម៉ា។

ដើម្បីអបអរសាទរផ្លូវហោះហើរថ្មី Vietjet កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់ជើងហោះហើរជប៉ុន-វៀតណាមទាំងអស់ រហូតដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥។ អ្នកដំណើរអាចកក់សំបុត្រ Eco-class ដោយចាប់ផ្តើមពី USD0 (*) សម្រាប់ជើងហោះហើរចន្លោះពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។

អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសទាំងនេះ ដើម្បីកក់ជើងហោះហើរទៅកាន់ប្រទេសឥណ្ឌា និងជប៉ុន តាមរយៈទីក្រុងសំខាន់ៗរបស់វៀតណាម។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ ដោយផ្តល់នូវជម្រើសក្នុងការធ្វើដំណើរដ៏ងាយស្រួល ដើម្បីស្វែងយល់ពីបេះដូងដ៏រស់រវើក និងរាប់ពាន់ឆ្នាំនៃប្រទេសវៀតណាម។ ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់ជើងហោះហើរបានយ៉ាងងាយស្រួលទៅកាន់បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ដែលគ្របដណ្តប់គោលដៅពេញនិយមក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ីប៉ាស៊ីហ្វិក។

អ្នកដំណើរអាចរីករាយនឹងការហោះហើរលើយន្តហោះទំនើប សន្សំសំចៃប្រេងរបស់ Vietjet ជាមួយនឹងម៉ឺនុយក្នុងជើងហោះហើរដែលមានម្ហូបវៀតណាម និងអន្តរជាតិ ការសម្តែងវប្បធម៌ក្នុងយន្តហោះក្នុងឱកាសពិសេស ការធានារ៉ាប់រង SkyCare ឥតគិតថ្លៃ និងរង្វាន់ភក្តីភាព SkyJoy ។

សម្រាប់ការកក់សំបុត្រ និងព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រ http://www.vietjetair.com/ ឬកម្មវិធីទូរស័ព្ទ Vietjet Air ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ

(**) មិនរាប់បញ្ចូលថ្ងៃបុណ្យសាធារណៈ និងរដូវកាលធ្វើដំណើរមមាញឹក

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត៕

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក នឹងរៀបចំកម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត” លើកទី៥ នាថ្ងៃ២៣ មីនា

0

ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក (JCI Toul Kork) នឹងរៀបចំកម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត – Yoga & Meditation for Wellbeing” លើកទី៥ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។ កម្មវិធីនេះ នឹងប្រារព្ធធ្វើឡើងនៅក្នុងវត្តនិគ្រោធវ័ន “គល់ទទឹង” មានគោល បំណងលើកស្ទួយសុខភាពផ្លូវកាយ និងផ្លូវចិត្ត តាមរយៈការអនុវត្តយោគៈ និងសមាធិ ដែលជាកត្តា សំខាន់ក្នុងការបង្កើនគុណភាពជីវិត និងប្រសិទ្ធភាពការងារ។

កម្មវិធីនេះត្រូវបានរៀបចំឡើងជាលើកទី៥ ក្រោមការដឹកនាំរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក និងលោកលោក ថូ ភីរ៉ាត់ ដែលជាប្រធានគម្រោងនៅឆ្នាំ២០២៥នេះ។ គួរបញ្ជាក់ដែលថាគម្រោងនេះជាលើកដំបូងបំផុតនៅឆ្នាំ២០១៩ ម្យ៉ាងក៏ជាឆ្នាំដែល សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក បានបង្កើតឡើង ហើយក៏បាន បន្តរៀបចំគម្រោងនេះជាបន្ទាប់រហូតមកដល់ឆ្នាំ២០២៥នេះ។

ក្នុងពេលកន្លងមកកម្មវិធីនេះ ក៏បានទទួលការគាំទ្រយ៉ាងពេញទំហឹង ពីអ្នកជំនាញនិងអ្នកដែលមានបទពិសោធន៍ ក្នុងវិស័យអប់រំផ្លូវចិត្ត យោគៈ និងសមាធិ រួមមានព្រះវាគ្មិនកត្តិយស ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព លោកគ្រូ នឹម ឈុន្នី និងលោកគ្រូ វ៉ាត គឹមលី ដែលតែងតែនិមន្ដនិងចូលរួមកម្មវិធីនេះជាកត្តិយស។

បន្ថែមពីនេះទៅទៀត លោក ថូ ភីរ៉ាត់ ដែលជាប្រធានគម្រោងឆ្នាំ២០២៥ និងជាអនុប្រធាននៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក បានចែករំលែកថា កម្មវិធីនេះមិនត្រឹមតែ ផ្តោតលើការបង្កើន សុខភាពផ្លូវកាយ និងផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងទំនាក់ទំនងល្អរវាងក្រុមគ្រួសារ មិត្តភក្តិ និងដៃគូជំនួញ ដែលនាំឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ក្នុងការងារ និងជីវិតប្រចាំថ្ងៃ។

ស្របពេលនេះផងដែរ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក (JCI Toul Kork) មានកិត្តិយស គោរពអញ្ជើញប្រជាជនទាំងអស់ចូលរួមកម្មវិធី នាពេលខាងមុខនេះ ដោយចុះឈ្មោះតាមរយៈតំណភ្ជាប់ ខាងក្រោម ៖

ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/wNa8PTeTucgcREYo8
(ផុតកំណត់ចុះឈ្មោះត្រឹមថ្ងៃទី ២១ មីនា ២០២៣ / ចំនួនសំបុត្រមានកំណត់) ៕

📩 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
📞 កញ្ញា ស៊ុម លីដា | ០៩៩ ៤៦៤ ៦៤៤ (តេឡេក្រាម៖ https://t.me/SUM_Lida)
📞 លោក ថូ ភីរ៉ាត់ | ០៦១ ៧៩៧ ៩៧៨
Facebook: https://www.facebook.com/JCIToulKork/

តើអ្វីជាហេតុផល នៅពីក្រោយ Mr Brune Brew Master of Ganzberg ទៅកូរ៉េខាងត្បូង ដើម្បីជួបផលិតកម្ម យក្ស YG Entertainment?

0

ភ្នំពេញ៖ ថ្មីៗនេះ ធ្លាយដំណឹងរសើបមួយថា Mr. Brune Brew Master នៃក្រុមហ៊ុនស្រាបៀរ GANZBERG បានទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយបានជួបជាមួយផលិតកម្មយក្ស YG Entertainment ដែលជាប់ឈ្មោះក្នុងចំណោមផលិតកម្មធំៗ និងល្បីៗបំផុតក្នុងវិស័យកម្សាន្តទូទាំងពិភពលោក។

ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល ទៅកាន់ប្រទេសកូរ៉េខាងត្បូង នេះបានធ្វើឱ្យហ្វេនៗនៅខ្មែរ ជាពិសេសហ្វេនៗ K-POP ចង់ដឹង និងខ្សឹបខ្សៀវគ្នាថា GANZBERG ច្បាស់ជានាំមកនូវភាពភ្ញាក់ផ្អើលដល់ហ្វេនៗ ដោយនឹកស្មានមិនដល់ឆាប់ៗនេះជាមិនខាន។

តើនេះអាចជាការចាប់ដៃគូសហការ ដែលមិនធ្លាប់មានរវាងក្រុមហ៊ុនស្រាបៀរ GANZBERG និង
ផលិតកម្មយក្សកូរ៉េខាងត្បូង YG Entertainment ដែលនឹងនាំកំពូលតារាចម្រៀង K-POP ល្បីៗមកខ្មែរ សម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ មិនអាចបំភ្លេចបានមែនទេ?

ពិតណាស់ ពេលនេះព័ត៌មានលម្អិតជុំវិញ ដំណើរទស្សនកិច្ចនេះស្ថិតក្នុងភាពមន្ទិលនៅឡើយ ប៉ុន្តែអ្វីដែលច្បាស់នោះគឺថា ឆាប់ៗនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG ប្រាកដនាំមកនូវភាពភ្ញាក់ផ្អើលបង្កភាព រំភើបរំជួលដល់ហ្វេនៗនៅខ្មែរ ជាមិនខាន! កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណ៎ាហ្វេនៗ!

ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy ៕

កម្មវិធី JCI Breakfast Talk 2025 ក្រោមប្រធានបទ «ធ្វើមិចចាយឲ្យត្រូវខ្ទង់ ក្នុងយុគសម័យឌីជីថល» បានបញ្ចប់ដោយជោគជ័យ

0

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែមីនា ២០២៥ កម្មវិធី JCI Breakfast Talk 2025 ដែលមានប្រធានបទ “ធ្វើមិចចាយឲ្យត្រូវខ្ទង់ ក្នុងយុគសម័យឌីជីថល” បានធ្វើការបញ្ចប់កម្មវិធីប្រកបដោយជោគជ័យ ជាមួយនឹងការចូលរួមយ៉ាងសកម្មពីសហគ្រិន អ្នកជំនាញ និងសាធារណជនមកពីគ្រប់មជ្ឈដ្ឋានផ្សេងៗគ្នា។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) សាខាភ្នំពេញ ដែលបានប្រព្រឹត្តទៅនៅឯមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) ជាន់ទី១១ ដែលស្ថិតនៅមហាវិថី OCIC រាជធានីភ្នំពេញ។ ហើយកម្មវិធីនេះបានផ្តល់ចំណេះដឹងសំខាន់ៗ អំពីការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីជួយដល់សហគ្រិន និងអាជីវកម្មធុនតូច និងមធ្យម (SMEs) ក្នុងការបែងចែកធនធានឲ្យមានប្រសិទ្ធភាព។

ចំណេះដឹងចម្បង ដែលអ្នកចូលរួមទទួលបាន
ក្នុងអំឡុងពេលសិក្ខាសាលា វាគ្មិនជំនាញបានចែករំលែកអំពីបច្ចេកទេស និងយុទ្ធសាស្ត្រសម្រាប់អាជីវកម្មដូចជា៖
-វិធីបែងចែកថវិកាឲ្យមានប្រសិទ្ធភាព ដើម្បីបង្កើនប្រសិទ្ធភាពការចំណាយ។
-ការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យការចំណាយមានភាពត្រឹមត្រូវ និងអាចតាមដានបាន។
-ការគ្រប់គ្រងលំហូរសាច់ប្រាក់ (Cash Flow Management) ដើម្បីធានាបាននូវស្ថិរភាព និងការរីកចម្រើនរបស់អាជីវកម្ម។
-ការចំណាយនិងអភិវឌ្ឍអាជីវកម្ម ដោយប្រើប្រាស់វិធីសាស្ត្រដែលមានប្រសិទ្ធភាព។

បន្ទាប់ពីសិក្ខាសាលាបានបញ្ចប់ អ្នកចូលរួមទទួលបានឱកាសសន្ទនា និងបង្កើនទំនាក់ទំនងជាមួយវាគ្មិន និងសហគ្រិនដទៃទៀត ដើម្បីស្វែងយល់បន្ថែមអំពីបទពិសោធន៍ផ្ទាល់ខ្លួន និងដំណោះស្រាយដែលអាចអនុវត្តបានក្នុងអាជីវកម្មរបស់ខ្លួន។

វាគ្មិនជំនាញ និងបទពិសោធន៍ដែលចែករំលែក
កម្មវិធីនេះបានអញ្ជើញវាគ្មិនជំនាញចំនួន ៣ រូប ដែលមានបទពិសោធន៍ជាក់ស្តែងក្នុងវិស័យហិរញ្ញវត្ថុ និងអាជីវកម្ម៖

-អ្នកស្រី ដាលុច្ស ជិន ជាសហស្ថាបនិក LuyBook និងជាអ្នកឯកទេសផ្នែកហិរញ្ញវត្ថុ។ អ្នកស្រីបានចែករំលែកចំណេះដឹងដ៏មានតម្លៃអំពី “ការណែនាំទៅលើគោលដៅហិរញ្ញវត្ថុ និងហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់ម្ចាស់អាជីវកម្ម” ដែលរួមមាន៖ ការកំណត់គោលដៅហិរញ្ញវត្ថុ, ការគ្រប់គ្រងសាច់ប្រាក់ចំណូលនិងចំណាយ, យុទ្ធសាស្ត្ររៀបចំថវិកា, និងការរៀបចំផែនការវិនិយោគយ៉ាងឆ្លាតវៃ។

-លោក សាន រិទ្ធី ជាស្ថាបនិក ក្លឹបគណនេយ្យកម្ពុជា (CAC) និងជាសវនករសាធារណៈ (CPA)។ ក្នុងនោះ លោកបានចែករំលែកនូវការយល់ដឹងដ៏មានតម្លៃអំពីទិដ្ឋភាពហិរញ្ញវត្ថុសំខាន់ៗ ដូចជា ការរៀបចំផែនការហិរញ្ញវត្ថុ និងការធ្វើថវិកា ដើម្បីជួយអាជីវកម្មក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ និងបង្កើនប្រសិទ្ធភាពដំណើរការហិរញ្ញវត្ថុ។

-លោក ង៉ែត ចូ ជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃ F.I Vision Capital Plc។ លោកបានចែករំលែកចំណេះដឹងអំពី “ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ការបង្កើតអាជីវកម្មថ្មី” ដែលរួមមាន យុទ្ធសាស្ត្រគ្រប់គ្រងថ្លៃដើម, ការបង្កើនប្រសិទ្ធភាពធនធានហិរញ្ញវត្ថុ, ការទាក់ទាញមូលនិធិពីអ្នកវិនិយោគ, និងការកសាងគ្រឹះហិរញ្ញវត្ថុឲ្យរឹងមាំសម្រាប់ការរីកចម្រើនប្រកបដោយនិរន្តរភាព។

This image has an empty alt attribute; its file name is ROD09908-1024x683.jpg

JCI Breakfast Talk គឺជាកម្មវិធីមួយដែលរៀបចំឡើងដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh ) ដើម្បីផ្តល់ចំណេះដឹងថ្មីៗ សម្រាប់សហគ្រិន និងអ្នកធ្វើអាជីវកម្ម។ ជាកម្មវិធីប្រចាំឆ្នាំ 2025 ដែលផ្តោតទៅលើប្រធានបទសំខាន់ៗក្នុងការអភិវឌ្ឍអាជីវកម្ម និងជំនាញដឹកនាំ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចតាមដាននៅលើ បណ្ដាញសង្គមហ្វេសប៊ុកផេក ដែលមានឈ្មោះជាផ្លូវការថា JCI Breakfast talk ។ កុំភ្លេចតាមដានកម្មវិធី JCI Breakfast Talk លើកក្រោយម្ដងទៀត ដើម្បីទទួលបានចំណេះដឹងថ្មីៗ សម្រាប់ការរីកចម្រើនអាជីវកម្មរបស់អ្នក ៕/

Smart Axiata និង Huawei ចុះអនុស្សារណៈ សហការអភិវឌ្ឍដំណោះស្រាយឌីជីថល ដើម្បីគាំទ្រអាជីវកម្ម និងឧស្សាហកម្មក្នុងស្រុក

បាសេឡូណា៖ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនស្មាត អាស្យាតា ខូលអិល ធីឌី (“ស្មាត”) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ហួវៃ ថេកណឡជី ខេមបូឌា (“ហួវៃ”)  ដើម្បីបង្កើតនវានុវត្តន៍ថ្មីៗសម្រាប់ធុរកិច្ច  ក៏ដូចជាជំរុញធុរកិច្ចនៅកម្ពុជាឱ្យចាប់យកដំណោះស្រាយឌីជីថលបានកាន់តែជឿនលឿនជាងមុន។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហេត្ថលេខាផ្ទាល់ពីលោក Sharif Mahfoedz នាយកផ្នែកធុរកិច្ច នៃក្រុមហ៊ុន ស្មាត រួមជាមួយ លោក Huang He, Account Director នៃក្រុមហ៊ុន ហួវៃ នៅក្នុងសន្និសីទ Mobile World Congress ឆ្នាំ២០២៥ កន្លងទៅនេះ។ ពិធីចុះហត្ថលេខានេះផងដែរ ក៏មានវត្តមានចូលរួមពីសំណាក់លោក Ziad SHATARA នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត រួមជាមួយ លោក Muhammad ADEEL ISRAR នាយកផ្នែកបច្ចេកទេសនិងព័ត៌មានវិទ្យានៃក្រុមហ៊ុន ស្មាត, លោក Deng Shuigen, ប្រធានផ្នែក Carrier Sales Business នៃក្រុមហ៊ុន ហួវៃ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក រួមជាមួយលោក Tao Guangyao នាយកប្រតិបត្តិនៃក្រុមហ៊ុន ហួវៃ ប្រចាំប្រទេសកម្ពុជាផងដែរ។

ក្នុងពិធីនេះ លោក Sharif MAHFOEDZ បានលើកឡើងថា៖ “ក្រុមហ៊ុន ស្មាត អាស្យាតា មិនត្រឹមតែជាក្រុមហ៊ុនទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន យើងបាននិងកំពុងពង្រីកវិសាលភាពនៃការផ្ដល់ដំណោះស្រាយឌីជីថលទៅកាន់អាជីវកម្មគ្រប់ធន់ផងដែរ។ កិច្ចសហការជាមួយក្រុមហ៊ុន ហួវៃ នៅថ្ងៃនេះ ជាការបោះជំហានមួយដ៏សំខាន់របស់យើង ក្នុងការរួមគ្នានាំយកនូវដំណោះស្រាយឌីជីថលជំនាន់ថ្មីបំផុតដល់អាជីវកម្មនៅកម្ពុជាដើម្បីលើកកម្ពស់វិសាលភាពរបស់ធុរកិច្ចក្នុងស្រុក។”

បន្ថែមពីនេះ លោក Tao Guangyao នាយកប្រតិបត្តិនៃក្រុមហ៊ុន ហួវៃ ប្រចាំប្រទេសកម្ពុជាក៏បានលើកឡើងដែរថា៖ “ក្នុងនាមជាអ្នកដឹកនាំលើផ្នែកដំណោះស្រាយបច្ចេកវិទ្យាចីរភាព និងក្រុមហ៊ុនផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ទំនាក់ទំនង និងបច្ចេកវិទ្យា ប្រកបដោយទំនុកចិត្ត ក្រុមហ៊ុន ហួវៃ មានមោនទនភាពក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ក្នុងការជំរុញលើនវានុវត្តន៍សម្រាប់ឧស្សាហកម្ម B2B។ ដូចទៅនឹងសមិទ្ធផលសកលដែលយើងធ្លាប់សម្រេចបានកន្លងមក ដែលយើងបានគាំទ្រ អាជីវកម្មជាច្រើនតាមរយៈដំណោះស្រាយឌីជីថលនៃបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន ហើយយើងនឹងនៅបន្តប្ដេជ្ញាចិត្តក្នុងការនាំយកនូវយុទ្ធសាស្រ្ត និងបច្ចេកវិទ្យាដើម្បីភាពជោគជ័យនៃធុរកិច្ចក្នុងប្រទេសកម្ពុជា។  តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន ស្មាត អាស្យាតា យើងនឹងរួមគ្នាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ទៅតាមតម្រូវការក្នុងស្រុកសំខាន់ៗ ដើម្បីសម្រេចបានជាដំណោះស្រាយនវានុវត្តន៍់ទំនើបៗ ដែលអាចបង្កើនសន្ទុះនៃវិស័យសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាបាន។”

កិច្ចសហការនេះ នឹងរួមបញ្ចូលគ្នានូវបណ្ដាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដ៏ទូលំទូលាយនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន ស្មាត ក៏ដូចជាអតិថិជនដ៏ទូលំទូលាយ ជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យា ICT ជំនាន់ក្រោយរបស់ក្រុមហ៊ុន ហួវៃ (រួមមាន 5G, FWA, និង SD-WAN ។ល។) និងមានបទពិសោធន៍ដ៏សម្បូរបែបនៅក្នុងឧស្សាហកម្មមួយនេះ។ តាមរយៈបេសកកម្មក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថលសម្រាប់អាជីវកម្ម B2B នេះ ក្រុមហ៊ុនទាំងពីរនឹងនាំយកនូវកម្មវិធី និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ដោយផ្ដោតលើវិស័យសំខាន់រួមមាន សង្វាក់ផលិតកម្ម សហគ្រាសហិរញ្ញវត្ថុខ្នាតធំ ព្រមទាំងសហគ្រាសធុនតូចនិងមធ្យមដូចជាហាងលក់ទំនិញទូទៅផងដែរ។ ក្រុមហ៊ុនទាំងពីរនឹងផ្ដល់សេវាកម្ម និងដំណោះស្រាយឌីជីថល ដើម្បីពន្លឿនប្រតិបត្តិការអាជីវកម្មក្នុងស្រុកឱ្យកាន់តែមានភាពរីកចម្រើន។

ដើម្បីសម្របខ្លួនទៅនឹងបច្ចេកវិទ្យានាពេលអនាគត និងបរិវត្តកម្មឌីជីថល អនុស្សរណៈនៃការយោគយោល់គ្នានេះដែរ នឹងមានកិច្ចសហការលើការអភិវឌ្ឍបច្ចេកវិទ្យាក្លោដ (Cloud) និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីនាំយកនវានុវត្តន៍ទាំងនេះមកកាន់ទីផ្សារកម្ពុជានាពេលខាងមុខ។

កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែផ្ដោតលើការលើកកម្ពស់វឌ្ឍនភាពនៃឧស្សាហកម្មឌីជីថលក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែ កិច្ចសហការនេះនឹងចូលរួមក្នុងការកសាងភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច ក៏ដូចជាបរិបទនៃសង្គមជាតិទាំងមូលបន្ថែមទៀតផងដែរ។ ភាគីជាដៃគូរទាំងសងខាង ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅរួមដែលបានចែងនៅក្នុងអនុស្សរណៈខាងលើ ដើម្បីពាំនាំមកនូវគុណប្រយោជន៍ជាវិជ្ជមានសម្រាប់ប្រទេសកម្ពុជាទាំងមូល៕