Home Blog Page 17

ក្រុមហ៊ុន G.T.V.C របស់អ្នកឧកញ៉ា ទៀ វិចិត្រ និង PATA CambodiaChapter ចុះអនុស្សារៈរួមគ្នា ផ្តោតលើការពង្រីកវិស័យទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រុមហ៊ុន ជីធីវីសស៊ី អ៊ឹមផត អេចផត ខូលអិលធីឌី (G.T.V.C Import Export Co.Ltd.) របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA CambodiaChapter) របស់លោកបណ្ឌិត ធួន ស៊ីណាន នាថ្ងៃ១៤ ខែមីនា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីសហការពង្រីកវិស័យទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក​ ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ។

ក្នុងពិធីចុះអនុស្សារណៈខាងលើនេះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងនូវការអបអរសាទរ ចំពោះកិច្ចសហការរវាងក្រុមហ៊ុនទាំង២ ដែលនឹងជួយជំរុញដល់វិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុនិយាយដោយឡែក និងនិយាយជារួមសម្រាប់វិសយ័ទេសចរណ៍ជាតិ ។

ទាំងក្រសួងទេសចរណ៍ និងទាំងអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំក្រសួងនិងថ្នាក់ដឹកនាំខេត្ត ក៏បានបញ្ជាក់ពីការគាំទ្រនិងជួយជ្រោមជ្រែងគ្រប់និតិវិធី ព្រមទាំងបច្ចេកទេស ដើម្បីឲ្យដំណើរនេះប្រព្រឹត្តទៅទទួលបានលទ្ធផលល្អ ។

អនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនទេសចរណ៍ទាំងពីរ ផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីនាំភ្ញៀវទេសចរទាំងក្នុងប្រទេស និងពីបណ្តាប្រទេសនានា មកកាន់មូលដ្ឋានទេសចរណ៍ ដែលក្រុមហ៊ុនអ្នកឧកញ៉ា ទៀ វិចិត្រ កំពុងប្រតិបត្តិការ នៅក្នុងខេត្តព្រះសីហនុ ។

ក្នុងនោះអ្នកឧកញ៉ា ទៀ វិចិត្រ ឱ្យដឹងថាបច្ចុប្បន្នក្រុមហ៊ុនរបស់អ្នកឧកញ៉ាមានផលិតផល និងសេវាកម្មទេសចរណ៍សំខាន់ៗច្រើនកន្លែង ក្នុងខេត្តព្រះសីហនុ រួមមានវ៉នដឺឡេន រីសត (Wonderland Suites & Resort) ក្នុងភូមិត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ , មានសេវាកម្មទេសចរណ៍នៅលើកោះរ៉ុង និងសេវាកម្មទេសចរណ៍មួយចំនួនទៀត ក្នុងខេត្តព្រះសីហនុ ហើយជាមួយគ្នានេះក្រុមហ៊ុនក៍បានទទួលសិទ្ធិវិនិយោគ ពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បង្កើតជាកំពង់ផែទេសចរណ៍លើផ្ទៃដី ប្រមាណ២២០០០ម៉ែត្រការ៉េ មានសមត្ថភាពទទួលអូប័រទេសចរណ៍តូច ធំ ចេញ ចូលម្តង២០គ្រឿងក្នុងពេលតែមួយ ហើយនៅកំពង់ផែទេសចរណ៍នេះ មានគ្រប់ហេដ្ឋារចនាសម្ពន្ធ័សម្រាប់តម្រូវការរបស់អ្នកទេសចរ រាប់ទាំងសេវាសន្តិសុខសុវត្ថិភាពផងដែរ៕

Cambodia Blockchain Summit 2025: Exploring the Future World of Blockchain

0

Phnom Penh, Cambodia – March 30, 2025 – The Cambodia Blockchain Summit 2025 is set to be the premier event for blockchain enthusiasts, innovators, and industry leaders in Cambodia. Taking place on Sunday, March 30, 2025, at the National University of Management (NUM) in Phnom Penh, the summit will explore the theme “Exploring the Future World of Blockchain.”

Co-organized by Startup Grind Cambodia, NUM Faculty of Digital Economy, and Cambodia Blockchain Community, this one-day event will feature keynotes, panel discussions, workshops, networking sessions, and startup showcases, creating a dynamic environment for blockchain education and collaboration.

Proudly supported by Royal Group Exchange (RGX) as the Main Sponsor, the Cambodia Blockchain Summit 2025 will bring together leading experts to discuss the latest trends, opportunities, and challenges in blockchain technology.

“Blockchain is reshaping industries worldwide, and Cambodia is emerging as a key player in this transformation. The Cambodia Blockchain Summit 2025 will serve as a vital platform for learning, networking, and innovation,” said Bill Sokhy Chea, Lead Organizer of the summit.

📅 Date: Sunday, March 30, 2025
📍 Venue: National University of Management (NUM), Phnom Penh
🎟️ Tickets: Free & Paid Options Available
🔗 Ticket Link: https://www.bookme.plus/t/events/cbs2025
📧 Contact: cambodiablockchainsummit@gmail.com
🌐 Website: blockchaincambodia.net

Key Program Highlights:

Expert Panel Discussions – Gain insights into blockchain adoption, security, and investment trends.
Hands-on Workshops – Learn blockchain development, smart contracts, and real-world applications.
Startup Showcases – Discover emerging blockchain startups and innovative projects.
Networking Opportunities – Connect with investors, developers, and industry professionals.

Feature Speakers: Daiju Aiba – National Bank of Cambodia & Bakong, Thomas Schings – Royal Group Exchange (RGX),  Rithy Thul – Founder of Selandra & KOOMPI, Sophorth Khuon – CEO of Morokot Technology, Saing Sab – IG Tech Group, S.C.A. Peters – CEO of Wallet79.


The Cambodia Blockchain Summit 2025 welcomes business leaders, tech enthusiasts, students, and policymakers to be part of Cambodia’s growing blockchain movement.

Follow the conversation online using #CambodiaBlockchainSummit #CBS2025 and be part of the innovation shaping Cambodia’s digital future!

About Cambodia Blockchain Summit

Cambodia Blockchain Summit is the premier event dedicated to advancing blockchain technology. It provides a collaborative platform for industry leaders, innovators, and policymakers to drive blockchain adoption and digital innovation in Cambodia.

សន្និបាតប្លុកឆេនកម្ពុជា ២០២៥: រុករកអនាគតរបស់ប្លុកឆេន

0

ភ្នំពេញសន្និបាតប្លុកឆេនកម្ពុជា ២០២៥ គឺជា​ព្រឹត្តិការណ៍​សំខាន់ សម្រាប់អ្នក ចាប់អារម្មណ៍នៅក្នុងវិស័យប្លុកឆេន ឧស្សាហកម្ម និងអ្នកច្នៃប្រឌិតក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ៣០ មីនា ២០២៥ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) រាជធានីភ្នំពេញ ក្រោមមូលបទ “រុករកអនាគតរបស់ប្លុកឆេន”

អង្គតំណាង Startup Grind Cambodia, មហាវិទ្យាល័យសេដ្ឋកិច្ចឌីជីថល NUM និងសហគមន៍ប្លុកឆេនកម្ពុជា បានសហការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីផ្តល់ជូននូវ វេទិកាសិក្សា និងអន្តរកម្មដែលរួមបញ្ចូលទាំងសន្និសីទ ការពិភាក្សាតុមូល វគ្គបណ្តុះបណ្តាល កម្មវិធីបង្ហាញសហគ្រិន និងឱកាសបណ្តាញសង្គម

ព្រឹត្តិការណ៍នេះមាន Royal Group Exchange (RGX) ជា អ្នកឧបត្ថម្ភធំ និងមានអ្នកជំនាញឈានមុខគេក្នុង វិស័យប្លុកឆេន ដើម្បីពិភាក្សាពីលទ្ធភាព និងបញ្ហាប្រឈមក្នុងការអនុវត្តបច្ចេកវិទ្យានេះ។

“ប្លុកឆេនកំពុងផ្លាស់ប្តូរឧស្សាហកម្មជុំវិញពិភពលោក ហើយកម្ពុជាកំពុងក្លាយជាកីឡាករល្អក្នុងការប្រែប្រួលនេះ។ សន្និបាតប្លុកឆេនកម្ពុជា ២០២៥ នឹងក្លាយជាវេទិកាសំខាន់សម្រាប់ការរៀនសូត្រ ការបង្កើតបណ្តាញ និងការច្នៃប្រឌិត,” ឲ្យដឹងដោយ លោក ជា សុខហ៊ី ដែលជាប្រធានគណៈកម្មាធិការរៀបចំ

📅 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ៣០ មីនា ២០២៥
 📍 ទីតាំង៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ភ្នំពេញ
 🎟️ សំបុត្រ៖ មានទាំងបែបបទឥតគិតថ្លៃ និងបង់ប្រាក់
 🔗 តំណភ្ជាប់សំបុត្រ https://www.bookme.plus/t/events/cbs2025
 📧 ទំនាក់ទំនងcambodiablockchainsummit@gmail.com
 🌐 គេហទំព័រ blockchaincambodia.net

ចំណុចសំខាន់ក្នុងកម្មវិធី៖

ការពិភាក្សាតុមូលជាមួយអ្នកជំនាញ – បំពេញចំណេះដឹងអំពីការអនុវត្តប្លុកឆេន សុវត្ថិភាព និងនិន្នាការវិនិយោគ។
វគ្គបណ្តុះបណ្តាលជាក់ស្តែង – រៀនអំពីការអភិវឌ្ឍប្លុកឆេន កិច្ចសន្យាឆ្លាតវៃ និងការអនុវត្តក្នុងជីវិតពិត។
ការបង្ហាញគម្រោងសហគ្រិនថ្មី – រកឃើញបច្ចេកវិទ្យានិងគម្រោងថ្មីៗ។
ឱកាសបណ្តាញសង្គម – តភ្ជាប់ជាមួយអ្នកវិនិយោគ អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញក្នុងវិស័យ។
ព័ត៌មានអំពីបទប្បញ្ញត្តិ និងយុទ្ធសាស្រ្តរដ្ឋាភិបាល – ស្វែងយល់អំពីវិស័យឌីជីថលនៃកម្ពុជា។

អ្នកនិយាយដ៏ល្បីល្បាញ៖ Daiju Aiba – ធនាគារជាតិនៃកម្ពុជា និង Bakong Thomas Schings – Royal Group Exchange (RGX) ថុល រិទ្ធី – ស្តាបនិក Selandra & KOOMPI  ឃួន សុភ័ទ្ទ – អគ្គនាយក Morokot Technology សាប់ សាង – IG Tech GroupS.C.A. Peters – អគ្គនាយក Wallet79

សន្និបាតប្លុកឆេនកម្ពុជា ២០២៥ សូមអញ្ជើញដល់អ្នកដឹកនាំអាជីវកម្ម អ្នកចាប់អារម្មណ៍បច្ចេកវិទ្យា និស្សិត និងអ្នកធ្វើនយោបាយ មកចូលរួមជាមួយយើង ក្នុងការជំរុញការអភិវឌ្ឍប្លុកឆេននៅកម្ពុជា។ ចូលរួមក្នុងការសន្ទនាអនឡាញដោយប្រើ #សន្និបាតប្លុកឆេនកម្ពុជា និងក្លាយជាផ្នែកមួយនៃ ការច្នៃប្រឌិត បច្ចេកវិទ្យា ឌីជីថលនៅកម្ពុជា!

អំពីសន្និបាតប្លុកឆេនកម្ពុជា

សន្និបាតប្លុកឆេនកម្ពុជា គឺជាព្រឹត្តិការណ៍ធំបំផុតក្នុងប្រទេស ដែលផ្តោតលើការចែករំលែកចំណេះដឹង និងការអភិវឌ្ឍប្លុកឆេន។ វាជាវេទិកាសម្រាប់អ្នកដឹកនាំឧស្សាហកម្ម អ្នកច្នៃប្រឌិត និងអ្នករៀបចំបទប្បញ្ញត្តិ ដើម្បីជំរុញការទទួលយកប្លុកឆេន និងការច្នៃប្រឌិតឌីជីថលនៅកម្ពុជា។

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា គ្រឿងឧបភោគ បរិភោគ ជូនអ្នកសំអាតបរិស្ថាន ក្រុងព្រះសីហនុជាង៦០នាក់

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី បានឧបត្ថម្ភថវិកា គ្រឿងឧបភោគ បរិភោគ ជាម្ហូបអាហារចម្រុះ ជូនបងប្អូនអ្នកសំអាតបរិស្ថានក្រុងព្រះសីហនុ ចំនួន ៦៤នាក់។

កម្មវិធីខាងលេីនេះ ត្រូវបានធ្វេីឡេីងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ តំណាងរដ្ឋបាលក្រុង។

អំណោយក្នុងមួយនាក់ៗ ទទួលបាន៖
1-អង្ករ ១ប៉ាវ ស្មើ ២៥គីឡូ
2-មីថៃ ១កេស
3-ត្រីខ ១យួរ
4-ទឹកត្រី ១យួរ
5-ទឹកសុីអុីវ ១យួរ
6-ទឹកបរិសុទ្ធ ១កេស
7-ថវិកាក្នុងមួយនាក់ចំនួន ១០មុឺនរៀល។

ក្នុងនាមរដ្ឋបាលក្រុង លោកស្រី ឈុន ដារី បានថ្លៃអំណរគុណ ដល់អ្នកឧកញ៉ា ទៀ វិចិត្រ នឹងលោកស្រី ហេង គីមជី ដែលបានឧបត្ថម្ភ ដល់បងប្អូនអ្នកសំអាតបរិស្ថានក្រុងព្រះសីហនុ ដែលជាផ្នែកមួយចូលរួម លើកទឹកចិត្តដល់បងប្អូនអ្នកសំអាត ដើម្បីទីក្រុងស្អាតទាំងអស់គ្នា៕

ធ្វើមិចចាយឲ្យត្រូវខ្ទង់ ក្នុងយុគសម័យឌីជីថល ដែលត្រូវបានរៀបចំដោយ សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា សាខាភ្នំពេញ ក្នុងកម្មវិធី JCI Breakfast Talk

0

សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា សាខាភ្នំពេញ មានកម្មវិធីពិសេសមួយសម្រាប់សហគ្រិន និង សហគ្រិនធុនតូច និង មធ្យមដែលផ្តោតទៅលើការររៀបចំផែនការហិរញ្ញវត្ថុ និងការធ្វើថវិការ ដែលនឹងជួយអាជីវកម្មក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ ព្រមទាំងយុទ្ធសាស្ត្ររៀបចំថវិកា ដោយប្រើប្រាស់ប្រព័ន្ធឌីជីថល។ ដោយមានការចូលរួមពីសំណាក់វាគ្មិនកិតិ្ដយសសំខាន់ៗដូចជា អ្នកស្រី ដាលុច្ស ជិន សហស្ថាបនិកនៃក្រុមហ៊ុន LuyBook ដែលបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកពាណិជ្ជសាស្ត្រលើវិស័យហិរញ្ញវត្ថុពីសាកលវិទ្យាល័យ UNSW ប្រទេសអូស្ត្រាលី។

លោក សាន រិទ្ធី ស្ថាបនិកក្លឹបគណនេយ្យកម្ពុជា (CAC) និងជាសវនករសាធារណៈ (CPA) និងជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករ និងសវនករសាធារណៈកម្ពុជា (KICPAA) និងវិទ្យាស្ថានសវនករសាធារណៈ (IPA) អូស្ត្រាលី។ ជាមួយនិងវាគ្មិនម្នាក់ទៀត លោក ង៉ែត ចូ ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន F.I Vision Capital Plc ជាសមាជិកក្រុមប្រឹក្សាភិបាលនៃ DGAcademy និងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយ។ ក្នុងអំឡុងពេលសិក្ខាសាលានេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងជាច្រើន ដើម្បីលើកកម្ពស់អាជីវកម្មរបស់ពួកគេ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដើម្បីផ្ដល់ឲ្យអ្នកចូលរួមនូវយុទ្ធសាស្ត្រដែលអាចអនុវត្តបាន ដើម្បីបង្កើនប្រសិទ្ធភាពការចំណាយ គ្រប់គ្រងលំហូរសាច់ប្រាក់ និងបែងចែកធនធានឲ្យកាន់តែមានប្រសិទ្ធភាព។
លើសពីនេះអ្នកចូលរួមនឹងមានឪកាសក្នុងការសន្ទនា ពិភាក្សា ប្រឹក្សាយោបល់ ជជែកវែកញែក ពង្រីកទំនាក់ទំនងជាមួយវាគ្មិន ក៏ដូចជាម្ចាស់អាជីវកម្មដទៃទៀត ព្រមទាំងមានឪកាសក្នុងការ ពង្រឹងជំនាញនៅក្នុងការគ្រប់គ្រង់ហរិញ្ញវត្ថុ នៅក្នុងយុគសម័យឌីជីថលឲ្យមានប្រសិទ្ធភាព។

សិក្ខាសាលានេះមានវាគ្មិនជំនាញ ដែលនឹងចែករំលែកករណីសិក្សាពិតៗ ដំបូន្មានជាក់ស្តែង និងរឿងរ៉ាវជោគជ័យ ជាមួយនឹងប្រព័ន្ធឌីជីថល ដែលធានាឲ្យអ្នកចូលរួមអាចអនុវត្តភ្លាមៗ នូវអ្វីដែលពួកគេបានរៀន។
កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ ១១:៣០ព្រឹក នៅមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) ជាន់ទី១១ ដែលស្ថិតនៅមហាវិថី OCIC រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការចូលរួមកម្មវិធី JCI Breakfast Talk នឹងត្រូវបានអនុវត្តតាមរយះការទិញសំបុត្រ។ចំពោះសិស្សលោកអ្នកនឹងទទួលបានតម្លៃពិសេសត្រឹមតែ ១០ដុល្លារតែប៉ុណ្ណោះ។កាន់តែពិសេសជាងនេះទៅទៀតនោះ សម្រាប់សមាជិករបស់សភាយុវពាណិជ្ជករអន្ដរជាតិ មកពីគ្រប់សាខា តម្លៃសំបុត្រត្រឹមតែ ១២ដុល្លាររតែប៉ុណ្ណោះ។ សម្រាប់តម្លៃសំបុត្រធម្មតា១៥ ដុល្លារ។

ចុះឈ្មោះចូលរួមក្នុងកម្មវិធី JCI Breakfast Talk ឥឡូវនេះ តាមរយះតំណលីងខាងក្រោម https://forms.gle/eiXRJn758fiCZ4iC7
ព័ត៌មានបន្ថែមសូមទាក់ទង

  1. ថន សូពុទ្ធារិទ្ធិ: 098 555 008 (Telegram)( https://t.me/tspr1234 )
  2. ពៅ ស្រីហ្គេច: 078 204 393 (Telegram) ( https://t.me/sreygech )

ក្រុមហ៊ុន Vietjet ប្រកាសផ្លូវហោះហើរថ្មីកោះភូកុក-សិង្ហបុរីនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានយន្តហោះ​ ដែលមានតម្លៃជាទឹកប្រាក់ចំនួន ៣០០ លានដុល្លារ

ភ្នំពេញ៖ ថ្ងៃទី  ខែមីនា ឆ្នាំ ២០២៥ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គលេខាធិកាវៀតណាម To Lam ទៅកាន់ប្រទេសសិង្ហបុរី ក្រុមហ៊ុន Vietjet បានប្រកាសពីការចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីមួយតភ្ជាប់កោះភូកុក ជាមួយប្រទេសសិង្ហបុរី រួមជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានយន្តហោះដែលមានតម្លៃជាទឹកប្រាក់ចំនួន ៣០០ លានដុល្លារជាមួយក្រុមហ៊ុន Carlyle Aviation Partners ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះពង្រឹងការតភ្ជាប់វៀតណាម-សិង្ហបុរី និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងប្រជាជាតិទាំងពីរ។

ការតភ្ជាប់ផ្លូវអាកាសថ្មី៖ ផ្លូវកោះភូកុក-សិង្ហបុរី

ចាប់ផ្តើមនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ ផ្លូវហោះហើរថ្មីនេះនឹងដំណើរការជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដែលនាំឱ្យចំនួនជើងហោះហើរសរុបប្រចាំសប្តាហ៍របស់ Vietjet រវាងប្រទេសវៀតណាម និងសិង្ហបុរីកើនឡើងដល់ ៧៨ ដង។ ការបន្ថែមនេះបង្ហាញពីផ្លូវហោះហើរទី ៤ របស់ Vietjet ទៅកាន់ប្រទេសសិង្ហបុរី ដោយបំពេញបន្ថែមសេវាកម្មដែលមានស្រាប់ពីទីក្រុងហូជីមិញ ហាណូយ និងដាណាង។ ជាមួយនឹងបណ្តាញជើងហោះហើរកំពុងរីកចម្រើននេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet រំពឹងថានឹងបម្រើអ្នកដំណើរជាង ៥០០,០០០នាក់ក្នុងមួយឆ្នាំរវាងប្រទេសទាំងពីរ។

ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ផ្លូវហោះហើរនៅទីក្រុងហូជីមិញ-សិង្ហបុរីក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរជាង១៦,០០០ ជើង ដោយដឹកជញ្ជូនអ្នកដំណើរជាង ២.៦ លាននាក់រវាងប្រទេសទាំងពីរ។ ផ្លូវថ្មី កោះភូកុក-សិង្ហបុរី គ្រោងនឹងជំរុញវិស័យទេសចរណ៍ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌កាន់តែទូលំទូលាយថែមទៀត។

កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានយន្តហោះ ៣០០ លានដុល្លារ

ក្រុមហ៊ុន Vietjet និង Carlyle Aviation Partners បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានយន្តហោះដែលមានតម្លៃជាទឹកប្រាក់ចំនួន 300 លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការបន្ថែមយន្តហោះថ្មីនៅឆ្នាំ ២០២៥-២០២៦ ។ កិច្ចព្រមព្រៀងនេះ គឺជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Vietjet ដើម្បីពង្រីកកងនាវាអាកាសចរណ៍ទំនើបរបស់ខ្លួន ដែលរួមមានយន្តហោះជាង ៤០០ គ្រឿងតាមការបញ្ជាទិញ។

លោក Alexander Rasnavad ប្រធានក្រុមហ៊ុន Carlyle Aviation Partners មានប្រសាសន៍ថា “យើងមានមោទកភាពណាស់ក្នុងការក្លាយជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងរបស់ Vietjet ដោយគាំទ្រដល់កំណើនអន្តរជាតិ និងការប្តេជ្ញាចិត្តក្នុងការផ្តល់នូវជម្រើសក្នុងការធ្វើដំណើរប្រកបដោយតម្លៃសមរម្យ និងងាយស្រួល”។

Carlyle Aviation Partners ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់ The Carlyle Group គ្រប់គ្រងយន្តហោះចំនួន ៣៦៣ គ្រឿងនៅទូទាំង ៥៣ប្រទេស។ Carlyle Group ជាក្រុមហ៊ុនវិនិយោគសកលដែលមានទ្រព្យសម្បត្តិ ៤៤៧ ពាន់លានដុល្លារអាមេរិក ដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់អាកាសចរណ៍អន្តរជាតិ។

ការបំពាក់សេវាកម្ម Integrated Material Services (IMS) សម្រាប់កងនាវាអាកាសចរណ៍ Airbus ទំនើប

ក្រុមហ៊ុន Vietjet និង Satair ដែលជាក្រុមហ៊ុនសេវាកម្ម Airbus បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនឆ្នាំសម្រាប់សេវាកម្ម Integrated Material Services (IMS) របស់ Satair ដើម្បីគាំទ្រដល់យន្តហោះ Airbus A320 និង A330 ទាំងអស់របស់ Vietjet ។ នៅក្រោមកិច្ចព្រមព្រៀងផ្តាច់មុខនេះ Satair នឹងផ្តល់ការចែកចាយភាគហ៊ុន និងការគាំទ្ររួមបញ្ចូលគ្នាសម្រាប់ការចំណាយដែលអាចបង្កើនប្រសិទ្ធភាពនៃការចំណាយប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍។ ការផ្តល់ជូនសេវាIMS របស់ Satair គឺជាដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់គ្រប់ជ្រុងជ្រោយដែលរួមមានការធ្វើផែនការ ការដឹកជញ្ជូន និងការគ្រប់គ្រងសារពើភ័ណ្ឌ ដែលអនុញ្ញាតឱ្យក្រុមហ៊ុន Vietjet រក្សាបាននូវប្រសិទ្ធភាព និងការត្រៀមខ្លួនក្នុងប្រតិបត្តិការហោះហើរ។

លោក Paul Lochab ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Satair បាននិយាយថា “កិច្ចសហការផ្តល់សេវា IMS របស់យើងផ្តល់អំណាចដល់ក្រុមហ៊ុនអាកាសចរណ៍ដូចជា Vietjet ប្រកបដោយទំនុកចិត្តថាពួកគេទទួលបានការគាំទ្រដ៏ត្រឹមត្រូវនៅពីក្រោយពួកគេ។ សេវា IMS អនុញ្ញាតឱ្យក្រុមថែទាំ និងវិស្វកម្មផ្តោតលើទិដ្ឋភាពសំខាន់ៗនៃប្រតិបត្តិការរបស់ពួកគេ។

Vietjet៖ ការតភ្ជាប់ពិភពលោក

លោកស្រីបណ្ឌិត Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ “Vietjet គឺលើសពីក្រុមហ៊ុនអាកាសចរណ៍ វាគឺជាកត្តាជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ការអប់រំ និងការផ្លាស់ប្តូរវប្បធម៌”។

ប្រតិបត្តិការយន្តហោះជាង ១១៥ គ្រឿង និងបានបម្រើអ្នកដំណើរជាង២៣០ លាននាក់ Vietjet បន្តការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការវប្បធម៌។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ ក្រុមហ៊ុនVietjet ផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជានូវការតភ្ជាប់យ៉ាងរលូនទៅកាន់គោលដៅល្បីៗនៅទូទាំងអាស៊ី និងតំបន់ជាច្រើនទៀត រួមទាំងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌា និងអូស្ត្រាលី។

ផ្ទុះហើយ! BYD Sealion 5 និង BYD ATTO 2 បានប្រកាសតម្លៃជាផ្លូវការ​ ត្រឹម $22,300 និង $25,800​ ប៉ុណ្ណោះ

0

ភ្នំពេញ: BYD ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកខាង​​     រថយន្តអគ្គិសនី បានចាប់ដៃជាមួយ Harmony Auto ដែលជាភ្នាក់ងារចែកចាយផ្តាច់មុខនៅកម្ពុជា បានប្រកាសជាផ្លូវការនូវម៉ូដែលរថយន្តអគ្គិសនីថ្មីចំនួនពីរគឺ BYD ATTO 2 និង BYD Sealion 5 នៅក្នុងទីផ្សារកម្ពុជា។ ជាមួយនឹងដំណើរការដ៏ល្អ បច្ចេកវិទ្យាឈានមុខគេ និងតម្លៃប្រកួតប្រជែងល្អ ម៉ូដែលទាំងពីរបាននាំមកនូវបទពិសោធន៍បើកបរឆ្លាតវៃថ្មី និងជម្រើសធ្វើដំណើរបៃតងដល់អ្នកប្រើប្រាស់កម្ពុជា។
តម្លៃផ្លូវការសម្រាប់ទីផ្សារកម្ពុជាគឺ៖ BYD ATTO 2 មានតម្លៃ 22,300 ដុល្លារ និង BYD Sealion 5 មានតម្លៃ 25,800 ដុល្លារ។

ខ្លាំងបំផុតក្នុងកម្រិតតែមួយ, តម្លៃប្រកួតប្រជែងល្អបំផុត, ជម្រើសថ្មីសម្រាប់ការធ្វើដំណើរបៃតង
ចាប់តាំងពី Pre-order មក, BYD ATTO 2 និង BYD Sealion 5 បានក្លាយជាជម្រើសដ៏ពេញនិយមយ៉ាងឆាប់រហ័សសម្រាប់រថយន្តអគ្គិសនីនៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងដំណើរការដ៏ល្អឥតខ្ចោះ និងតម្លៃប្រកួតប្រជែងដ៏ល្អ ត្រឹមតែប្រាំថ្ងៃបន្ទាប់ពី Pre-order បានចាប់ផ្តើម, ចំនួនកក់បានកើនឡើងលើសពី 200 គ្រឿង ហើយ ទទួលបានការសាទរនៅក្នុងទីផ្សារ។ នៅពេលដាក់លក់ជាផ្លូវការនៅលើទីផ្សារ ម៉ូដែលទាំងពីរនឹងបន្តបំពេញតម្រូវការចម្រុះរបស់អ្នកប្រើប្រាស់ផ្នែក ទំហំ ដំណើរការ សេដ្ឋកិច្ច និងគុណភាព ជាមួយនឹងគុណសម្បត្តិដែលមានគឺ “កាន់តែធំ កាន់តែខ្លាំង  កាន់តែសន្សំសំចៃ និងកាន់តែមានតម្លៃប្រកួតប្រជែងល្អ “។

BYD Sealion 5៖ ប្រើសាំងក៏បាន អគ្គិសនីក៏បាន, មានគុណសម្បត្តិបើកបរបានឆ្ងាយដូចរថយន្តសាំង និងការសន្សំសំចៃដូចរថយន្តអគ្គិសនី ក្នុងនាមជាម៉ូដែលHybrid ទំនើប DM-i BYD Sealion 5 មានការរចនាថ្មីបំផុតបែប Dragon Face របស់ BYD ហើយខ្សែបន្ទាត់ខាងក្រៅរលោងរបស់វាបង្ហាញពីរូបរាងដ៏រឹងមាំ និងខ្លាំង។ បើនិយាយពីផ្នែកខាងក្នុងវិញ វាត្រូវបានបំពាក់ដោយអេក្រង់ 10.1អ៊ីញអាចបង្វិលបាន និងប្រព័ន្ធតភ្ជាប់បណ្តាញឆ្លាតវៃ DiLink ដែលគាំទ្រការបញ្ជាដោយសំឡេង ការអាប់ដេតពីចម្ងាយ និងមុខងារឆ្លាតវៃផ្សេងទៀត ដែលធ្វើអោយការបើកបរកាន់តែងាយស្រួល និងឆ្លាតវៃ។ បើនិយាយពីថាមពលវិញ រថយន្ត BYD Sealion 5 មានម៉ូដថាមពលដែលអាចបត់បែនបាន ដែលអាចប្រើសាំងក៏បាន  អគ្គិសនីក៏បាន ជាមួយនឹងចម្ងាយបើកបរសរុបរហូតដល់ 1,090 គីឡូម៉ែត្រ វាមានគុណសម្បត្តិ បើកបរបានឆ្ងាយដូចរថយន្តសាំង និងការសន្សំសំចៃដូចរថយន្តអគ្គិសនី ដែលអាចដោះស្រាយបាននូវការបើកបរផ្លូវឆ្ងាយ ។

BYD ATTO 2៖ ជម្រើសល្អបំផុតសម្រាប់ការធ្វើដំណើរបៃតងក្នុងទីក្រុង
BYD ATTO 2 ជាម៉ូដែលអគ្គិសនីសុទ្ធរបស់ BYD ត្រូវបានបង្កើតឡើងនៅលើ e-platform 3.0 និងមានដង់ស៊ីតេថាមពលខ្ពស់ និង បើកបរបានឆ្ងាយ។ គម្លាតភ្លៅមានប្រវែងរហូតដល់ 2,620 មីលីម៉ែត្រ ហើយរូបរាងតូច និងងាយបត់បែន ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការធ្វើដំណើរក្នុងទីក្រុង។ BYD ATTO 2 គាំទ្រមុខងារសាកថ្មលឿនដែលចំណាយពេលត្រឹមតែ 28 នាទីដើម្បីសាកពី 30% ទៅ 80% ធ្វើអោយ ការប្រើប្រាស់ប្រចាំថ្ងៃងាយស្រួលនិងកាន់តែប្រសើរឡើង ។ រថយន្ត​នេះ​ត្រូវ​បាន​បំពាក់​ដោយអេក្រង់​ឆ្លាតវៃអាច​បង្វិលបាន​ទំហំ 12.8 អ៊ីង ដែល​អាច​គាំទ្រ​មុខងារ​ឆ្លាតវៃ​ជាច្រើន​ដោយ​រួម​បញ្ចូល​គ្នា​ជាមួយ​នឹង​បច្ចេកវិជ្ជា​កាប៊ីន​ឆ្លាតវៃ​របស់ BYD ការ​បើកបរ​កាន់​តែ​ងាយស្រួល និង​រីករាយ។

ធានារយៈពេល 8 ឆ្នាំ 160,000 គីឡូម៉ែត្រ, ប្រើប្រាស់រថយន្តដោយឥតកង្វល់
BYD ផ្តល់ជូន BYD ATTO 2 និង BYD Sealion 5 ជាមួយនឹងការធានាបន្ថែមរយៈពេល 8 ឆ្នាំ និង 160,000 គីឡូម៉ែត្រ ដែលគ្របដណ្តប់យ៉ាងពេញលេញនូវ ធាតុស្នូលសំខាន់ៗ និងធានាថាអ្នកប្រើប្រាស់អាចប្រើប្រាស់យានយន្តរបស់ពួកគេដោយគ្មានការព្រួយបារម្ភ។ គោលការណ៍ធានានេះមិនត្រឹមតែឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ BYD លើគុណភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ម៉ាកយីហោ និងសេវាកម្មយ៉ាងដឹតដល់ជូនដល់អ្នកប្រើប្រាស់ផងដែរ។

ចាក់ឫសកាន់តែជ្រៅចូលទីផ្សារកម្ពុជា និងផ្តល់សេវាកម្មក្នុងស្រុកកាន់តែប្រសើរឡើង
កម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយរបស់ BYD នៅអាស៊ីអាគ្នេយ៍។ ដើម្បីបម្រើទីផ្សារក្នុងស្រុកឱ្យកាន់តែប្រសើរឡើង ក្រុមហ៊ុន BYD និង Harmony Auto មិនត្រឹមតែបានរៀបចំគម្រោង Flagship Store ទំហំ 13,000 ម៉ែត្រការ៉េនៅលើមហា វិថី ហ៊ុន សែន ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែក៏មានគម្រោងពង្រីកបណ្តាញអ្នកចែកចាយបន្ថែមទៀត និងបង្កើតមជ្ឈមណ្ឌលលក់ និងសេវាកម្មនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសផងដែរ។ Flagship Store នេះនឹងរួមបញ្ចូលនូវបន្ទប់តាំងបង្ហាញឆ្លាតវៃ កន្លែងទទួលភ្ញៀវដ៏ទំនើប និងមជ្ឈមណ្ឌលត្រួតពិនិត្យយានយន្តឆ្លាតវៃ ហើយនឹងត្រូវបាន     បំពាក់ដោយស្ថានីយសេវាកម្មក្រោយការលក់កម្រិតខ្ពស់ជាច្រើន, នៅពេលអនាគត វានឹងអាចផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្តបានច្រើនជាង 100 គ្រឿងក្នុងមួយថ្ងៃ។

បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Smart ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅក្នុងស្រុក
BYD ប្រកាន់ខ្ជាប់នូវបេសកកម្ម “ការប្រើប្រាស់ការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីបំពេញបំណងប្រាថ្នារបស់មនុស្ស ធ្វើអោយជីវិតកាន់តែប្រសើរ” ដែលវាស្របតាមទស្សនវិស័យរបស់ក្រុមហ៊ុន Smart ក្នុងការផ្តល់ជូនអតិថិជននូវគុណតម្លៃនិងភាពរីករាយកាន់តែច្រើន។ នៅក្នុងយុទ្ធនាការ “បញ្ចូលទឹកប្រាក់ និង ឈ្នះរង្វាន់” កន្លងមក, ក្រុមហ៊ុន Smart បាន  យក BYD Seagull និង BYD Dolphin ធ្វើជារង្វាន់ធំ ដោយសង្កត់ធ្ងន់ថា រថយន្តអគ្គិសនីមិនត្រឹមតែជានិន្នាការរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអនាគតនៃការអភិវឌ្ឍន៍បៃតងផងដែរ។ ភាគីទាំងពីរនឹងបង្កើតទំនាក់ទំនងសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែងនៅក្នុងប្រទេសកម្ពុជា និងធ្វើការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពរបស់កម្ពុជា។

អតិថិជនជាចំបង ការពង្រឹងអនាគតបៃតង
ក្នុងនាមជាភ្នាក់ងារចែកចាយផ្តាច់មុខផ្លូវការរបស់ BYD នៅកម្ពុជា, Harmony Auto នឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិតនៃ “អតិថិជនជាចំបង” កែលម្អស្តង់ដារសេវាកម្មឥតឈប់ឈរ និងផ្តល់នូវការគាំទ្រក្រោយពេលលក់កាន់តែដឹតដល់ ប្រសិទ្ធភាព និងវិជ្ជាជីវៈដល់ម្ចាស់រថយន្ត BYD ទាំងអស់។ នៅពេលអនាគត ក្រុមហ៊ុន Harmony Auto និង BYD នឹងធ្វើការរួមគ្នាដើម្បីបន្តជំរុញការអភិវឌ្ឍន៍ទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា និងឆ្ពោះទៅកាន់យុគសម័យថ្មីនៃការធ្វើដំណើរបៃតង និងឆ្លាតវៃ។

Emirates មានសុទិដ្ឋិនិយមចំពោះការតភ្ជាប់ជើង​ហោះហើរ​ថ្មី​រវាង​សៀមរាប-ឌូបៃ​

ភ្នំពេញ៖ ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥  Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក មានសុទិដ្ឋិនិយមចំពោះការបន្ថែមផ្លូវហោះហើរថ្មីរវាង ​អេមីរ៉េត អារ៉ាប់រួម​ និងខេត្តសៀមរាប នេះបើយោងតាមក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍នេះដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា​។

យោងតាមលោក Mohammed Al Qassim នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បាន​ឱ្យដឹងថា ការបន្ថែម​​ចុងក្រោយលើបណ្តាញជើងហោះហើរកម្ពុជារបស់ Emirates ត្រូវបាន​រំពឹងថានឹងមាន​​ការកើនឡើងនៃចំនួនអ្នកដំណើរពី​អេមីរ៉េត អារ៉ាប់រួម ​ (United Arab Emirates) មកកាន់កម្ពុជា និងពង្រឹងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និង​​អេមីរ៉េត អារ៉ាប់រួម​។

ក្រុមហ៊ុន Emirates បានប្រកាសពីការបន្ថែមជើងហោះហើរឌូបៃ-សៀមរាប នៅថ្ងៃទី ៣ ខែមីនា ដោយបាន​បង្ហាញ​ថា ក្រុមហ៊ុនអាកាសចរណ៍នឹងដំណើរការ​ជើងហោះហើរចំនួន ៣ ថ្ងៃក្នុងមួយសប្តាហ៍ពីទីក្រុងឌូបៃទៅខេត្តសៀមរាបតាមរយៈទីក្រុងបាងកកចាប់ពីថ្ងៃទី ៣ ខែមិថុនា*។

លោក Mohammed Al Qassim នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានមានប្រសាសន៍ថា៖ «ការបន្ថែមផ្លូវហោះហើរថ្មីរបស់ Emirates រវាងទីក្រុងឌូបៃ​ និងខេត្តសៀមរាប នឹងគាំទ្រដល់ចក្ខុវិស័យរបស់ក្រសួងទេសចរណ៍កម្ពុជាក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងប្រទេស ស្របតាមយុទ្ធសាស្ត្រ BUILD Plus 3Ds​។ យើង​​កត់​សម្គាល់​ឃើញ​ថា ប្រទេស​កម្ពុជា​កំពុង​ក្លាយ​ជា​គោលដៅ​ទាក់ទាញ​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​អ្នក​ដំណើរ​ទូទាំង​ពិភពលោកហើយ ​Emirates ​ចង់ឲ្យមានការ​ផ្សព្វផ្សាយ និង​សម្រួលដល់​និន្នាការ​នេះ»។

សេវាកម្មជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅខេត្តសៀមរាបនឹងដំណើរការនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។  ជើងហោះហើរ EK370 នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ៩:00 និងមកដល់ទីក្រុងបាងកកនៅម៉ោង ១៨:២៥នាទី។ បន្ទាប់​មក​ជើង​ហោះ​ហើរ​នេះ​នឹង​ចេញ​ដំណើរ​ពី​ទីក្រុង​បាងកក​នៅ​ម៉ោង ២០:១០នាទី និង​មក​ដល់​សៀមរាប​នៅ​ម៉ោង ២១:៣០នាទី​។ ជើងហោះហើរ EK371 នឹងចេញដំណើរពីខេត្តសៀមរាបនៅម៉ោង ០០:១៥នាទី ហើយមកដល់បាងកកនៅម៉ោង ០១:៣៥នាទី។ បន្ទាប់​មក​ជើង​ហោះ​ហើរ​នឹង​ហោះ​ចេញ​នៅ​ម៉ោង ៣:៤០នាទី ​នឹង​មក​ដល់ក្រុង​ឌូបៃ​ នៅ​ម៉ោង ៦:៥០នាទី។ ពេលវេលាទាំងអស់ ​គិតតាម​ម៉ោងក្នុងស្រុក។

ផ្លូវហោះហើរថ្មីរបស់ Emirates នឹងដំណើរការជាមួយយន្តហោះដែលមានប្រភេទកៅអីចំនួនពីរថ្នាក់ Boeing 777-300ER ដែលផ្តល់កៅអីអង្គុយចំនួន ៣៥ នៅក្នុងថ្នាក់ Business និង ៣៨៦ កៅអីធំទូលាយនៅក្នុងថ្នាក់ Economy Class។

សេវាកម្មរបស់ Emirates ទៅកាន់ខេត្តសៀមរាប គឺត្រូវបានកំណត់ពេលវេលាដ៏ល្អប្រសើរក្នុងការផ្តល់ជូនអ្នកធ្វើដំណើរ តាមរយៈការតជើងហោះហើរប្រចាំថ្ងៃសម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសបារាំង ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និងរុស្ស៊ី។ 

ក្រុមហ៊ុន Emirates បានដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមរយៈប្រទេសសិង្ហបុរី។

អ្នកធ្វើដំណើរទៅកាន់រាជធានី​ភ្នំពេញ និងខេត្តសៀមរាប នឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនិងភាពរួសរាយរាក់ទាក់ពីបុគ្គលិករបស់ក្រុមហ៊ុន Emirates អមដោយអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈម៉ាកយីហោប្រ៊េនជាច្រើនមុខត្រៀមផ្តល់ជូននៅគ្រប់ថ្នាក់កាប៊ីនទាំងអស់។ ប្រព័ន្ធកម្សាន្តលើយន្តហោះដែលបានឈ្នះពានរង្វាន់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងធ្វើឱ្យដំណើរកម្សាន្តនីមួយៗកាន់តែសប្បាយរីករាយ តាមរយៈបណ្ណាល័យដ៏ទូលំទូលាយផ្តល់ជូនប៉ុស្តិ៍កម្សាន្តជាង ៦,៥០០ ប៉ុស្តិ៍ ដែលមានភាពយន្តអន្តរជាតិ កម្មវិធីទូរទស្សន៍ តន្ត្រី ផតខាស់ និងហ្គេមជាង ៤០ ភាសា រួមទាំងភាសាចិនកុកងឺ កុងតឺន និងភាសាខ្មែរ។

សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីកក់សំបុត្រ សូមចូលទៅកាន់ emirates.com។ សំបុត្រក៏អាចកក់បាននៅលើ Emirates App, Emirates Retail stores, Emirates contact center ឬតាមរយៈភ្នាក់ងារទេសចរណ៍។

អាស្រ័យលើការផ្តល់ការអនុញ្ញាតពីរដ្ឋាភិបាល

** កាលវិភាគធ្វើដំណើរនាពេលរដូវក្តៅរបស់ Emirates។ ពេលវេលាទាំងអស់ គឺគិតតាម​ម៉ោង​ក្នុងស្រុក។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet​ ដាក់ឱ្យដំណើរការផ្លូវហោះហើរថ្មីតភ្ជាប់ប្រទេសវៀតណាម និង​ប្រទេសនូវែលហ្សេឡង់​

ភ្នំពេញ៖ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសបើកដំណើរការសេវាកម្មផ្លូវហោះហើររវាងប្រទេសវៀតណាម និង​ប្រទេសនូវែលហ្សេឡង់​ ដោយភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងអូកឡិន ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និង​ទេសចរណ៍សំខាន់ៗរបស់ប្រទេសទាំងពីរ។ ក្រោយការប្រកាសនោះ នាយករដ្ឋមន្ត្រី​ប្រទេសនូវែលហ្សេឡង់​ លោក Christopher Luxon ក៏បានអញ្ជើញទៅទស្សនៈកិច្ចនៅ Vietjet Aviation Academy (VJAA) នៅទីក្រុងហូជីមិញ និងជួបពិភាក្សាជាមួយស្ថាបនិកមហាសេដ្ឋី Vietjet គឺលោកស្រីបណ្ឌិត Nguyen Thi Phuong Thao ។

ក្រុមហ៊ុន Vietjet បន្តពង្រីកបណ្តាញហោះហើររបស់ខ្លួនដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកងនាវា និងនាវិករបស់ខ្លួន។ ផ្លូវហោះហើរថ្មីនេះ នឹងគាំទ្រដល់យុទ្ធសាស្ត្រកំណើនរបស់ក្រុមហ៊ុនអាកាសចរណ៍ ដោយផ្តល់នូវជម្រើសការធ្វើដំណើរប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតសម្រាប់អ្នកដំណើរ រួមទាំងអ្នកដែលមកពីប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីសៀមរាបទៅហាណូយ ដោយផ្តល់ឱ្យអ្នកធ្វើដំណើរនូវឱកាសដើម្បីស្វែងយល់ពីទីក្រុងដែលសម្បូរទៅដោយវប្បធម៌របស់ប្រទេសវៀតណាម។ ពីទីក្រុងហាណូយ អ្នកធ្វើដំណោះរអាចភ្ជាប់ជើងហោះហើរបានយ៉ាងងាយស្រួលទៅកាន់បណ្តាញហោះហើរដ៏ធំទូលាយរបស់ Vietjetដែលគ្របដណ្តប់ទូទាំងប្រទេសវៀតណាម និងគោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។

ការប្រកាសសម្ពោធដាក់ឱ្យដំណើរការផ្លូវហោះហើរថ្មីនេះ គឺជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម – ​ប្រទេសនូវែលហ្សេឡង់​ ខណៈដែលប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងជាផ្លូវការទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនៅមុនខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរបស់ខ្លួន។ ផ្លូវហោះហើរទីក្រុងហូជីមិញ – អូកឡិន គ្រោងនឹងដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ ២០២៥ នឹងដំណើរការជើងហោះហើរទៅមកចំនួន  ដងក្នុងមួយសប្តាហ៍ ដែលនេះនឹងជំរុញការបង្កើនការតភ្ជាប់សម្រាប់អ្នកធ្វើដំណើរ អាជីវកម្ម និងសិស្ស។

នៅក្នុងដំណើរទស្សនៈកិច្ចនៃ VJAA នាយករដ្ឋមន្ត្រី លោក Christopher Luxon បានមានប្រសាសន៍ថា៖ ខ្ញុំពិតជារីករាយនឹងការប្រកាសរបស់ក្រុមហ៊ុន Vietjet ថានឹងអភិវឌ្ឍផ្លូវហោះហើរថ្មីមួយទៅកាន់ប្រទេស​ប្រទេសនូវែលហ្សេឡង់​ ពង្រឹងការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនកាន់តែច្រើន និងនាំមកនូវការទំនាក់ទំនងរវាងប្រជាជនរបស់យើងកាន់តែជិតស្និទ្ធជាមួយគ្នា។ ភាពជាដៃគូនេះ និង​ផ្តល់​ឱកាស​ជា​ច្រើន​នូវទូទាំងការតភ្ជាប់បញ្តាញហោះហើរ មិន​ត្រឹម​តែ​ក្នុង​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ពាណិជ្ជកម្ម និង​ការ​អប់រំ​ផង​ដែរ»

លោកស្រីបណ្ឌិត Nguyen Thi Phuong Thao បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ Vietjet ក្នុងការពង្រឹងទំនាក់ទំនងវៀតណាម-​ប្រទេសនូវែលហ្សេឡង់​ ហើយបានមានប្រសាសន៍ថា៖ គោលដៅពាណិជ្ជកម្មទ្វេភាគីរបស់យើងចំនួន ៣ ពាន់លានដុល្លារ គឺអាចសម្រេចបានយ៉ាងល្អប្រសើរ ដោយបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់។ ក្រុមហ៊ុន Vietjet រួមជាមួយនឹងធុរកិច្ចមកពីប្រទេសទាំងពីរ ប្តេជ្ញាពង្រីកភាពជាដៃគូ ជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងបន្តរីកចម្រើននៅក្នុងដំណាក់កាលថ្មីជាមួយគ្នា។

ស្របតាមចក្ខុវិស័យនេះ Vietjet បានស្នើបង្កើត Vietjet Hub នៅប្រទេស​ប្រទេសនូវែលហ្សេឡង់​ ដែលជាមជ្ឈមណ្ឌលពហុមុខងារ ដើម្បីភ្ជាប់មជ្ឈមណ្ឌលទេសចរណ៍ និងវិនិយោគរបស់ប្រទេស​ប្រទេសនូវែលហ្សេឡង់​ ជាមួយនឹងបណ្តាញហោះហើរដ៏ធំទូលាយរបស់ Vietjet។

ក្នុងដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេស​ប្រទេសនូវែលហ្សេឡង់​ VJAA និងបណ្ឌិត្យសភាអាកាសចរណ៍អន្តរជាតិនៃ​ប្រទេសនូវែលហ្សេឡង់​ (IAANZ) ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីសហការលើការបណ្តុះបណ្តាលអ្នកបើកយន្តហោះ ដើម្បីបង្កើតកម្លាំងការងារអាកាសចរណ៍ដែលមានជំនាញខ្ពស់សម្រាប់វៀតណាម និងតំបន់នានាឱ្យបានកាន់តែទូលំទូលាយថែមទៀត។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេស​ប្រទេសនូវែលហ្សេឡង់​ លោក Christopher Luxon បានបញ្ចប់ទៅដោយមានការចូលរួមពីលោកស្រីបណ្ឌិត Nguyen Thi Phuong Thao ក្នុងការសហការសាកល្បងហោះហើរនិងចុះចតនៅអាកាសយានដ្ឋាន​ប្រទេសនូវែលហ្សេឡង់​ដោយប្រើម៉ាស៊ីនយន្តហោះសាកល្បងដ៏ទំនើបរបស់ Vietjet។ នៅក្នុងខណៈពេលនោះ វាក៏ជាពេលវេលាដ៏មានសារៈសំខាន់ជាពិសេសក្រោមវត្តមានរបស់លោក Christopher Luxon ដែលលោកជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Air New Zealand៕

Emirates​ ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃទៅ​ ខេត្តសៀមរាប

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជំរុញការតភ្ជាប់កម្ពុជា-អារ៉ាប់រួម (United Arab Emirates) ជាមួយនឹងការបន្ថែមជើងហោះហើរទីក្រុងឌូបៃ-សៀមរាប ដែលរំពឹងថានឹងលើកកម្ពស់ទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។​

ក្រុមហ៊ុន​អាកាសចរណ៍​នឹងដាក់ឱ្យដំណើរការ​ជើងហោះហើរ​ចំនួន​បី​ថ្ងៃក្នុងមួយសប្តាហ៏ពី​ទីក្រុង​ឌូ​បៃ​ទៅ​ខេត្តសៀមរាប​តាមរយៈ​ទីក្រុង​បាងកក​ចាប់ពី​ថ្ងៃទី ៣ ខែមិថុនា​។

សេវាកម្មជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅខេត្តសៀមរាបនឹងដំណើរការនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ** ជើងហោះហើរ EK370 នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ៩:00 និងមកដល់ទីក្រុងបាងកកនៅម៉ោង ១៨:២៥នាទី។ បន្ទាប់​មក​ជើង​ហោះ​ហើរ​នេះ​នឹង​ចេញ​ដំណើរ​ពី​ទីក្រុង​បាងកក​នៅ​ម៉ោង ២០:១០នាទី និង​មក​ដល់​សៀមរាប​នៅ​ម៉ោង ២១:៣០នាទី​។ ជើងហោះហើរ EK371 នឹងចេញដំណើរពីខេត្តសៀមរាបនៅម៉ោង ០០:១៥នាទី ម៉ោង ហើយមកដល់បាងកកនៅម៉ោង ០១:៣៥នាទី។ បន្ទាប់​មក​ជើង​ហោះ​ហើរ​នឹង​ហោះ​ចេញ​នៅ​ម៉ោង ៣:៤០នាទី ​នឹង​មក​ដល់ Dubai នៅ​ម៉ោង ៦:៥០នាទី។ ពេលវេលាទាំងអស់គឺគិតជាម៉ោងក្នុងស្រុក។

ផ្លូវហោះហើរថ្មីរបស់ Emirates នឹងដំណើរការជាមួយយន្តហោះដែលមានប្រភេទកៅអីពីរថ្នាក់ Boeing 777-300ER ដែលផ្តល់កៅអីអង្គុយចំនួន ៣៥ នៅក្នុងថ្នាក់ Business និង ៣៨៦ កៅអីធំទូលាយនៅក្នុងថ្នាក់ Economy Class។

សេវាកម្មរបស់ Emirates ទៅកាន់ខេត្តសៀមរាប គឺត្រូវបានកំណត់ពេលវេលាដ៏ល្អប្រសើរក្នុងការផ្តល់ជូនអ្នកធ្វើដំណើរ តាមរយៈការតជើងហោះហើរប្រចាំថ្ងៃសម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសបារាំង ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និងរុស្ស៊ី។

ក្រុមហ៊ុន Emirates បានដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមរយៈប្រទេសសិង្ហបុរី។

អ្នកធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ និងខេត្តសៀមរាប នឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនិងរ៉ាក់ទាក់ពីបុគ្គលិករបស់ក្រុមហ៊ុនEmirates អមដោយអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈម៉ាកយីហោប្រ៊េនជាច្រើនមុខត្រៀមផ្តល់ជូននៅគ្រប់ថ្នាក់កាប៊ីនទាំងអស់។ ប្រព័ន្ធកម្សាន្តលើយន្តហោះដែលបានឈ្នះពានរង្វាន់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងធ្វើឱ្យដំណើរកម្សាន្តនីមួយៗកាន់តែសប្បាយរីករាយ តាមរយៈបណ្ណាល័យដ៏ទូលំទូលាយផ្តល់ជូនប៉ុស្តិ៍កម្សាន្តជាង ៦,៥០០ ប៉ុស្តិ៍ ដែលមានភាពយន្តអន្តរជាតិ កម្មវិធីទូរទស្សន៍ តន្ត្រី ផតខាស់ និងហ្គេមជាង ៤០ ភាសា រួមទាំងភាសាចិនកុកងឺ កុងតឺន និងភាសាខ្មែរ។

សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីកក់សំបុត្រ សូមចូលទៅកាន់ emirates.com ។ សំបុត្រក៏អាចកក់បាននៅលើ Emirates App, Emirates Retail stores, Emirates contact center ឬតាមរយៈភ្នាក់ងារទេសចរណ៍។

* អាស្រ័យលើការផ្តល់ការអនុញ្ញាតពីរដ្ឋាភិបាល

** កាលវិភាគធ្វើដំណើរនាពេលរដូវក្តៅរបស់ Emirates ។ ពេលវេលាទាំងអស់ គឺគិតជាពេលវេលាក្នុងស្រុក។