Home Blog Page 173

EIB នឹងចាយទឹកប្រាក់ ៨០លានអឺរ៉ូ លើគម្រោង កែលំអកសិកម្ម នៅកម្ពុជា

ភ្នំពេញ៖ ធនាគារវិនិយោគអឺរ៉ុប (EIB) នឹងធ្វើការវិនិយោគលើគម្រោងកែលំអកសិកម្ម ក្នុងទំហំទឹកប្រាក់ចំនួន ៨០ លានអឺរ៉ូ នៅក្នុងខេត្តមួយចំនួននៅទូទាំងប្រទេសកម្ពុជា។

តាមរយៈហ្វេសប៊ុក European Union in Cambodia ឲ្យដឹងថា “ធនាគារវិនិយោគអឺរ៉ុប (EIB) ដែលជាធនាគាររបស់សហភាពអឺរ៉ុប នឹងធ្វើការវិនិយោគជាទឹកប្រាក់ ចំនួន ៨០ លានអឺរ៉ូ សម្រាប់គម្រោង កែលំអកសិកម្មដែលមានប្រព័ន្ធធារាសាស្ត្រ (IAIP) ដើម្បីពង្រីកបណ្តាញ ផ្គត់ផ្គង់ទឹកនិងប្រព័ន្ធធារាសាស្រ្តនៅក្នុងខេត្តមួយចំនួននៅទូទាំងប្រទេស កម្ពុជា”

រាជរដ្ឋាភិបាលកម្ពុជា ត្រៀមថវិកាប្រមាណ២០០លានដុល្លារ សម្រាប់ទិញ វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាលបានត្រៀមថវិកា ១០០ ទៅ២០០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ ខណៈ រាជរដ្ឋាភិបាលមានថវិកាក្នុងដៃប្រមាណ ៥៣៨លានដុល្លារហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ។

តាមរយៈការថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ទាក់ទិនទៅនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» គឺជាការចម្លងបែបចង្កោម និងតាមទីកន្លែងមួយៗ មិនមែនជាទ្រង់ទ្រាយធំពេកនោះទេ។

សម្តេចតេជោ បន្តថា WHO បានវាយតម្លៃករណីសហគមន៍នៅកម្ពុជា ជាករណីឆ្លងបែបកើតមានម្តងៗមួយកន្លែង ដោយមិនមានបណ្តុំឆ្លងច្រើនពេក ហើយក៏មិនទាន់ដាក់ចូលទៅក្នុងរបៀបឆ្លងសហគមន៍ធំនោះដែរ។ សម្តេចតេជោ បានកោតសរសើរក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខ អាជ្ញាធរ ប្រជាពលរដ្ឋ ដែលបានចូលរួមសហការក្នុងព្រឹត្តិការណ៍ដ៏មានគ្រោះថ្នាក់សម្រាប់ជាតិ និងប្រជាពលរដ្ឋ។ សម្តេចតេជោ បានប្រកាសថា ព្រឹត្តិការណ៍សហគមន៍អាចទប់ស្កាត់បានហើយ តែមិនទាន់បិទបញ្ចប់នោះទេ។

សម្តេចតេជោ បន្ថែមទៀតថា សូមការយោគយល់ក្នុងការរក្សាស្ថានភាពដូចពេលបច្ចុប្បន្នមួយរយៈទៀត ដើម្បីឱ្យប្រាកដថា ព្រឹត្តិការណ៍សហគមន៍បានបិទបញ្ចប់។ សម្តេចតេជោ ថា ផលប៉ះពាល់សង្គមខ្លាំងជាងគេនាពេលនេះ គឺការអប់រំ និង សេវា។ ប៉ុន្តែផ្នែកសេដ្ឋកិច្ចឧស្សាហកម្ម និងកសិកម្ម ប្រជាពលរដ្ឋអាចនៅធ្វើធម្មតា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីយកឈ្នះលើជំងឺកូវីដ១៩ ត្រូវធ្វើជាអ្នកចុះចាញ់ អ្នកខ្លាច តែមិនត្រូវតក់ស្លុត ឬស្លន់ស្លោនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា “រាជរដ្ឋាភិបាល បានត្រៀមថវិកា ១០០ ទៅ២០០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩។ រាជរដ្ឋាភិបាលមានថវិកាក្នុងដៃប្រមាណ ៥៣៨លានដុល្លារហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តារឡើងវិញសេដ្ឋកិច្ចឡើងវិញ។ កម្ពុជាទទួលទិញវ៉ាក់សាំងរបស់ប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។ សម្តេចមិនយកប្រជាពលរដ្ឋទៅធ្វើតេស្តវ៉ាក់សាំងរបស់ប្រទេសណាមួយនោះឡើយ។រាជរដ្ឋាភិបាលបានត្រៀមឃ្លាំងដែលអាចទុកវ៉ាក់សាំងរហូតដល់ -៨០ អង្សារ ឬក្រោមនេះ”

សម្តេចតេជោ បានផ្តល់អនុសាសន៍ និងបទបញ្ជាចំនួន៤ ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍៖
១) តាមដានអ្នកនៅសេសសល់មិនទាន់ធ្វើតេស្តគ្រប់ចំនួន ឬធ្វើចត្តាឡីស័កមិនទាន់គ្រប់ថ្ងៃឱ្យបានម៉ឺងម៉ាត់។ អាជ្ញាធរត្រូវពិនិត្យ កុំពឹងផ្អែកលើគ្រូពេទ្យ គ្រពេទ្យហត់ណាស់ហើយ។
២) ត្រូវអនុវត្ត ៣ការពារ (ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង)។
៣) ត្រូវអនុវត្ត ៣កុំ ( ១៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, ២៖ កុំទៅកន្លែងមនុស្សច្រើនកុះករ, ៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ១៩ កុំចេញក្រៅ ហើត្រូវទាក់ទងទៅគ្រូពេទ្យ)។
៤) នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប និងធនាគារ ត្រូវត្រួតពិនិត្យបើគ្មានម៉ាស់មិនឱ្យចូល វ៉ាស់កម្តៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាត តាមបន្ទប់ទឹកត្រូវមានសាប៊ូលាងដៃ៕

ADB បម្រុងកម្ចីថវិកា ១៩០លានដុល្លារ សម្រាប់វិស័យអប់រំ នៅកម្ពុជា


ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបម្រុងកម្ចីថវិកាចំនួន១៩០លានដុល្លារអាមេរិក សម្រាប់ការវិនិយោគក្នុងវិស័យអប់រំនៅកម្ពុជាឆ្នាំ ២០២១-២០២៣ ។ ការវិនិយោគនេះផ្តោតលើ ការពង្រឹងការអប់រំ STEM ,ធ្វើអោយប្រសើរឡើងនូវជំនាញរបស់សិស្សបញ្ចប់ការសិក្សា នៅអនុវិទ្យាល័យ លើផ្នែកគណិតវិទ្យានិងវិទ្យាសាស្ត្រ និងការពង្រីកឱកាសពង្រឹង និងកសាងជំនាញសម្រាប់កម្លាំងពលកម្មថ្មី និងកម្មករបច្ចុប្បន្ន។

ADB ឲ្យដឹងនៅក្នុងសិក្ខាសាលា ស្តីពី ការរៀនសូត្រដែលផ្អែកលើការសាកសួរនិងស្វ័យដឹកនាំនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០ ដែលរៀបចំឡើងដោយក្រសួងអប់រំយុវជននិងកីឡា (MoEYS) សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី សិក្ខាសាលាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (#STEM) និងបច្ចេកវិទ្យាអប់រំ (#EdTech) មានការចូលរួមពីមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ និងអ្នកជំនាញអប់រំជាង៥០០នាក់តាមអនឡាញ ថាសិក្ខាសាលានេះ គឺជាផ្នែកមួយនៃការគាំទ្រ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោលដៅអប់រំរបស់ប្រទេស។

ធនាគារអភិវឌ្ឍន៍អាស៊ី ឲ្យដឹងទៀតថា លទ្ធផលនៃសិក្ខាសាលានឹងផ្តល់ទស្សនវិស័យបន្ថែមដល់ Cambodia’s Secondary Education Blueprint (#CAMSEB ២០៣០) ក៏ដូចជាយុទ្ធសាស្រ្តនិងកម្មវិធីអប់រំ STEM និងឌីជីថលរបស់ក្រសួងអប់រំយុវជននិងកីឡាដទៃទៀត។ ការពង្រឹងការបង្រៀននិងការរៀន STEM ឌីគឺជាអាទិភាពមួយសម្រាប់ប្រទេសកម្ពុជា៕

លោកឧកញ៉ា ចាន់សុឃាំង និងលោកជំទាវ បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ទិញវ៉ាក់សាំង ជំងឺកូវីដ១៩

ភ្នំពេញ៖ លោកឧកញ៉ា ចាន់សុឃាំង និងលោកជំទាវ អ៊ីត អេឡែន ក្រុមហ៊ុនប្រេងរំអិល លីគ្វីមូលី នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកា ១០,០០០ដុល្លារសហរដ្ឋអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩។

ការបរិច្ចាគនេះធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកា ទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំង យកមកចាក់ ជូនប្រជាជន ដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

This image has an empty alt attribute; its file name is photo_2020-12-15_13-27-27-1024x768.jpg
This image has an empty alt attribute; its file name is photo_2020-12-15_13-27-34-1-1024x768.jpg
This image has an empty alt attribute; its file name is photo_2020-12-15_13-27-36-1024x768.jpg
This image has an empty alt attribute; its file name is photo_2020-12-15_13-27-39-767x1024.jpg

ជប៉ុនផ្តល់ថវិកា ជិត១លានដុល្លារ ដល់អង្គការចំនួនពីរ នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង សរុបចំនួន ៩៦៨,៣៩០ ដុល្លារអាមេរិក ដល់អង្គការចំនួនពីរនៅកម្ពុជា។

តាមរយៈហ្វេសប៊ុក ស្ថានទូតជប៉ុន ឲ្យដឹងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ “ទឹកប្រាក់ចំនួន ៦៩៤,៥៣៩ ដុល្លារសម្រាប់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្តគម្រោងសល្យសាស្រ្តកុមារប្រចាំខេត្តក្រចេះ(ឆ្នាំទី២) និង ទឹកប្រាក់ចំនួន ២៧៣,៨៥១ ដុល្លារអាមេរិក សម្រាប់សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ដើម្បីអនុវត្តគម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារពិការតាមរយៈពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន (ឆ្នាំទី២)”

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុននិងអ្នកតំណាងអង្គភាពទាំង២ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ របស់ពួកគេជាមួយនឹងអ្នកតំណាងអង្គការទាំងពីរ។ យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយក្នុងការកែលម្អគុណភាពជីវិត សម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង៕

លោក វេង សាខុន៖ ពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប បានចូលរួមលើកស្ទួយការធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម និងស្វែងរកភាពជាដៃគូរវាងគ្នា

0


ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ការរៀបចំសិក្ខាសាលាពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤នេះឡើង ដើម្បីចូលរួមលើកស្ទួយការធ្វើទំនើបកម្ម ក្នុងវិស័យកសិកម្ម និងផ្តល់ឱកាសដល់ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកផលិតជួបគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកភាពជាដៃគូរវាងគ្នា។

លោក វេង សាខុន ថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាសហប្រធានកិត្តិយសក្នុងពិធីបើកសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤ ដែលប្រព្រឹត្តធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។

ក្នុងពិធីបើកសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤នេះ លោក វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈគោលនយោបាយខ្សែក្រវាត់ និងផ្លូវ បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ ធារាសាស្ត្រកសិកម្ម និងជាពិសេសវិនិយោគិនចិន មកវិនិយោគនៅកម្ពុជាផងដែរ។

លោក វេង សាខុន ក៏បានវាយតម្លៃខ្ពស់ចំពោះ Huehe International Businees Consultancy ដែលបានរៀបចំសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មនេះឡើង ដើម្បីចូលរួមលើកស្ទួយការធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម និងផ្តល់ឱកាសដល់ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកផលិតជួបគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកភាពជាដៃគូរវាងគ្នា។ ព្រឹត្តិកាណ៍នេះ លោកថា គឺពិតជាស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជម្រុញកសិកម្មទំនើប ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព តាមអភិក្រម រដ្ឋ-ដៃគូអភិវឌ្ឍន៍-ឯកជន-សហគមន៍កសិកម្ម។

ការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឲ្យមានការប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចពិភពលោក រាប់ទាំងកម្ពុជាផងដែរ ហេតុនេះ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងសន្តិសុខស្បៀងសម្រាប់ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាជាច្រើន ក្នុងនោះគឺជម្រុញផលិតកម្មកសិកម្មក្នុងស្រុក តាមរយៈការលើកទឹកចិត្ត និងផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបដល់កសិករ និងសហគ្រាសខ្នាតតូចនិងមធ្យម។

សូមជម្រាបជូនថា សិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤ ដែលប្រព្រឹត្តធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីតំណាងប្រទេសប្រមាណជា ២០ប្រទេសក្នុងតំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក អង្គការអន្តរជាតិ ស្ថាប័នសិក្សា និងវិស័យឯកជន ក្នុងគោលបំណងផ្សព្វផ្សាយអំពីគ្រឿងម៉ាស៊ីន បច្ចេកវិទ្យាថ្មីទំនើប និងការវិនិយោគផ្នែកកសិកម្ម៕

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ ល្បឿនលឿន១គ្រឿង ទៅទទួលក្មេងប្រុសម្នាក់ នៅកោះរ៉ុង មានជំងឺធ្ងន់ធ្ងរ មកព្យាបាល នៅមន្ទីរពេទ្យ រហូតបានជាសះស្បើយ

0

ភ្នំពេញ៖ ក្រោយពីទទួលដំណឹង​ ពីនគរបាលប៉ុស្តិ៍មូលដ្ឋាន ថាមាន ក្មេងប្រុសម្នាក់ ឈ្មោះ សឹង ប៊ុនលាភ អាយុ ១០ឆ្នាំ សព្វថ្ងៃរស់នៅជាមួយ យាយ តា ក្នុងភាពក្រីក្រ ក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានជំងឺរាគរោះ ចុកពោះ ធ្ងន់ធ្ងរ ដែលត្រូវការ សង្គ្រោះព្យាបាលបន្ទាន់នោះ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រ​ ល្បឿនលឿនមួយគ្រឿង ទៅទទួលយកកុមាររូបនោះ ជាមួយលោកយាយ ដឹកយកមកមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុភ្លាមៗ ដើម្បីសង្គ្រោះព្យាបាល រហូតដល់ជាសះស្បើយ។

ក្រោយពីទទួលបានការព្យាបាល អោយជាសះស្បើយឡើងវិញ ហើយ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានជួបសួរសុខទុក្ខ ជាមួយកុមាររូបនេះ​ និងលោកយាយ បានរៀបចំមធ្យោបាយអូប័រ សំរាប់ជូនត្រលប់ទៅ លំនៅដ្ឋានវិញ នឹងបាននាំយកអំណោយ មានដូចជា សំភារៈសិក្សា សំរាប់កុមាររូបនេះ យកទៅសិក្សា នឹង ម្ហូមអាហារ រួមទាំងថវិកា ១លានរៀល សំរាប់លោកតា លោកយាយ ដោះស្រាយជីវភាព ជាមួយនឹងចៅប្រុសម្នាក់នេះ។

ជាចុងក្រោយ លោកយាយតំណាង អោយចៅប្រុស ដែលបានព្យាបាល ជំងឺបានជាសះស្បើយ បានថ្លែងអំណរគុណ ដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានជួយសង្គ្រោះ អាយុជីវិតចៅប្រុសរបស់គាត់ បានជាសះស្បើយ ត្រលប់មកវិញ៕

ធនាគារកណ្តាលកម្ពុជានិងវៀតណាម វាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី

0

ភ្នំពេញ៖ ធនាគារកណ្តាលកម្ពុជានិងវៀតណាម បានបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការរីកចម្រើន នៃវិស័យធនាគារនិងសេដ្ឋកិច្ចក្នុងប្រទេសទាំងពីរ។

ការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងពីរនេះ បានធ្វើឡើងកាលពី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ ក្នុងឱកាសជួបប្រជុំទ្វេភាគី តាមរយៈប្រព័ន្ធអនឡាញ គណៈប្រតិភូធនាគារជាតិនៃកម្ពុជា ដែលដឹកនាំដោយលោកជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូធនាគាររដ្ឋវៀតណាម ដែលដឹកនាំដោយលោកស្រី Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម ។

ក្នុងឱកាសជួបប្រជុំទ្វេភាគី ធនាគាររដ្ឋវៀតណាម បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច តាមរយៈការរក្សាបាននូវស្ថិរភាព ថ្លៃនិងអត្រាប្តូរប្រាក់និងពង្រឹងស្ថិរភាព ប្រព័ន្ធធនាគារយ៉ាងរឹងមាំ ព្រមទាំងអាចគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ បានយ៉ាងល្អ។

អង្គប្រជុំបានកំណត់ទិសដៅការងារអាទិភាព និងបន្តកិច្ចសហប្រតិបត្តិការក្រោមអនុស្សរណយោគយល់ ដែលបានធ្វើបច្ចុប្បន្នកម្មកាលពីខែកុម្ភៈ ឆ្នាំ២០១៧ និងបង្កើនវិសាលភាពលើការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានទៅវិញទៅមក ពង្រឹងកិច្ចសហការលើការងាររួមគ្នា ដូចជាទៅលើការត្រួតពិនិត្យ លើធនាគារដែលមានប្រតិបត្តិការឆ្លងដែន នៅក្នុងប្រទេសទាំងពីរ និងការអភិវឌ្ឍការតភ្ជាប់ប្រព័ន្ធទូទាត់ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស។

លោកជា ចាន់តូ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ដែលបានបន្តផ្តល់អាហារូបករណ៍ តាមរយៈធនាគាររដ្ឋវៀតណាមដល់មន្ត្រីធនាគារជាតិ នៃកម្ពុជា សម្រាប់ការសិក្សាថ្នាក់អនុបណ្ឌិតនិងបណ្ឌិត នៅប្រទេសវៀតណាមថែមទៀតផងដែរ។

សូមជម្រាបថា ជារៀងរាល់ឆ្នាំ ជំនួបទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព រវាងធនាគារកណ្តាលទាំងពីរ។ កិច្ចប្រជុំបានប្រព្រឹត្តទៅ ប្រកបដោយជោគជ័យនិងផ្លែផ្កា ដោយថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរបានពិភាក្សា ផ្លាស់ប្តូរយោបល់លើស្ថានភាព សេដ្ឋកិច្ចនិងធនាគារនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាល ទាំងពីរ ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការរីកចម្រើននៃវិស័យធនាគារនិងសេដ្ឋកិច្ចក្នុងប្រទេសទាំងពីរ៕

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៖សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវយល់ដឹងអំពីទិដ្ឋភាពពាក់ព័ន្ធនានាជាចាំបាច់ ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

0

ភ្នំពេញ៖ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មការរៀបចំបទប្បញ្ញត្តិ​សម្រាប់អនុវត្តច្បាប់ ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ថ្លែងថា ដើម្បីទទួលបាននូវភាពជោគជ័យ ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ពិតជាត្រូវការជាចាំបាច់ នូវជំនាញច្បាស់លាស់ និងត្រូវយល់ដឹងអំពីទិដ្ឋភាព ពាក់ព័ន្ធនានាជាចាំបាច់ ដូចជាយុទ្ធសាស្រ្តពាក់ព័ន្ធនឹងដំណើរការអាជីវកម្ម យុទ្ធសាស្រ្តទីផ្សារ ការដឹកជញ្ជូន ក្របខណ្ឌគតិយុត្តិ ទិដ្ឋភាពពាក់ព័ន្ធនឹងការកំណត់ពន្ធលើទំនិញ-សេវា ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងបញ្ហាសំខាន់ៗ​ផ្សេងទៀត។

តាមរយៈហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម ដោយមានកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំនូវវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមប្រធានបទ ការបង្ហាញផ្លូវដល់សហគ្រាសធនមីក្រូ តូច និងមធ្យមរបស់កម្ពុជា ឆ្ពោះទៅរកភាពជោគជ័យផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ លោក សុខ សុភ័ក្រ្ត មា​នប្រសាសន៍ថា វគ្គបណ្តុះបណ្តាល​នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីបង្កើននូវជំនាញ និងចំណេះដឹងសំខាន់ៗ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដល់មន្រ្តីនៅតាមបណ្តាក្រសួង-ស្ថាប័ននានា និងជាពិសេសសម្រាប់ វិស័យឯកជន និងសហគ្រានធន់មីក្រូ តូចនិងមធ្យមដែលមានការពាក់ព័ន្ធនានា ដើម្បីយកទៅអនុវត្ត ផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្តតាមភាពចាំបាច់។

លោកបន្តថា “ដើម្បីផ្តល់នូវទំនុកចិត្តដល់សាធារណជន ក្នុងការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្មបានរៀបចំ នូវក្របខណ្ឌគតិយុត្តិចាំបាច់មួយចំនួនរួមមានដូចជា៖ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, អនុក្រឹត្យស្តីអំពីការ​កំណត់ប្រភេទបែបបទ និងនីតិវិធីនៃការផ្ដល់​លិខិត​អនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការលើកលែង, ប្រកាសស្តីពីការផ្ដល់​លិខិត​អនុញ្ញាតឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ហើយបាននឹងកំពុងរៀបចំនូវលិខិតបទដ្ឋាន គតិយុត្តសំខាន់ៗ មួយចំនួនទៀតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ”

លោកបានបន្ថែមថា លិខិតបទដ្ឋានគតិយុត្តិទាំងនេះនឹងផ្ដល់លទ្ធភាព ឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា អាចភ្ជាប់ខ្លួននៅនឹងខ្សែចង្វាក់ផលិតកម្ម និងទីផ្សារក្នុងស្រុកនិងអន្ដរជាតិ ក៏ដូចជាជំរុញឱ្យមានការច្នៃប្រឌិត និងការបង្កើតទំនិញនិងសេវាថ្មីៗ បន្ថែមទៀតផងដែរ។

លោក សុខ សុភ័ក្រ្ត មានជំនឿយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងក្លាយជាមូលដ្ឋានមួយ ​សម្រាប់វិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ក្នុងការបង្កើនការយល់ដឹង និងត្រៀមរៀបចំខ្លួនឆ្ពោះទៅរកភាពជោគជ័យ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕

រដ្ឋមន្រ្តីក្រសួងកសិកម្ម៖កំពង់ស្ពឺគឺជាខេត្តមួយ មានសក្តានុពលខ្ពស់ លើវិស័យផលិតកម្មជ្រូកសាច់ មាន់យកសាច់

0


ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា កំពង់ស្ពឺគឺជាខេត្តមួយមានសក្តានុពលខ្ពស់ លើវិស័យផលិតកម្មជ្រូកសាច់ មាន់យកសាច់ និងមាន់យកស៊ុត ទាំងជាលក្ខណៈគ្រួសារ និងជាលក្ខណៈឧស្សាហកម្ម។ ខណៈបច្ចុប្បន្ន ផលិតកម្មទាំងបីនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកលើកកម្ពស់ កម្រិតជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ។

តាមរយៈលោក វេង សាខុន បានបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែធ្នូ បានឲ្យដឹងថានៅទូទាំងខេត្តមាន៖
១- ជ្រូកសរុបចំនួន ២៣២ ៤៤៣ ក្បាល
២- មាន់សរុបចំនួន ៣ ៣១៥ ៤៩៣ ក្បាល
នៅទូទាំងខេត្តមានកសិដ្ឋានចិញ្ចឹមសត្វសរុបចំនួន ៤៩៥កន្លែង ក្នុងនោះមាន៖
១- កសិដ្ឋានចិញ្ចឹមជ្រូកសាច់មានចំនួន ២២២ មានជ្រូកសរុបចំនួន ១៨៥ ៥២៣ ក្បាល។
២- កសិដ្ឋានចិញ្ចឹមជ្រូកពូជមានចំនួន ៤៥ មានជ្រូកមេពូជសរុបចំនួន ៤៨ ៨៩២ ក្បាល។
៣- កសិដ្ឋានចិញ្ចឹមមាន់យកសាច់មានចំនួន២១៤ មានមាន់សរុបចំនួន ២ ១១២ ៦០០ក្បាល។
៤- កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតមានចំនួន ១០ មានមាន់ចំនួន ១៩៣ ៣០០ ក្បាល។

សូមបញ្ចាក់ថា ក្រៅពីផលិតកម្មចិញ្ចឹមជ្រូកសាច់ ជ្រូកពូជ មាន់យកសាច់ និងមាន់យកស៊ុន ខេត្តក៏មានកសិដ្ឋានចិញ្ចឹមគោ និងចិញ្ចឹមទាផងដែរ។ បច្ចុប្បន្ន ខេត្តមានគោសរុបចំនួន ២៥៣ ៨៣៤ ក្បាល និងទាមានចំនួន ១០ ៩៨៦ ក្បាល ហើយស្រុកដែលឈានមុខគេលើផលិតកម្មចិញ្ចឹមសត្វគឺស្រុកគងពិសី សំរោងទង ឪរ៉ាល់ ឧត្តុង ច្បារមន និងស្រុកថ្ពង។

កសិដ្ឋានជ្រូកសាច់ មាន់យកសាច់ និងមាន់យកស៊ុត ភាគច្រើនសុទ្ធតែជារបស់ក្រុមហ៊ុននាំមុខ គេផ្នែកផលិតកម្មចិញ្ចឹមសត្វ និងផលិតចំណីសត្វទាំងក្នុង និងក្រៅស្រុក និងរបស់ប្រជាកសិករដែលសហការចិញ្ចឹម តាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាមួយក្រុមហ៊ុនធំៗទាំងនោះ។

សេចក្តីត្រូវការសាច់សត្វនៅលើទីផ្សារទូទាំងប្រទេស កំពុងមាននិន្នាការកើនឡើង ជាបន្តបន្ទាប់ ដោយសារការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ សេដ្ឋកិច្ច និងកំណើនប្រជាជន។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាសេនាធិការបាន និងកំពុងជំរញលើកទឹកចិត្ត និងគាំទ្រឲ្យវិស័យឯកជន ជាពិសេសបងប្អូន ប្រជាកសិករ នាំគ្នាខិតខំពង្រីកអាជីវកម្មចិញ្ចឹមសត្វបន្ថែមទៀតដើម្បីធានាបានទាំងបរិមាណ និងគុណភាពសម្រាប់ធ្វើការផ្គត់ផ្គង់ ឆ្លើយតបតាមសេចក្តីត្រូវការរបស់ទីផ្សារ។

អ្នកចិញ្ចឹមសត្វត្រូវការចំណី អ្នកផលិតចំណីត្រូវការវត្ថុធាតុដើម ដែលកម្ពុជាមានដូចជា ពោតក្រហម កន្ទក់ ចុងអង្ករ ម្សៅត្រី និងម្សៅដំឡូងមី ។ល។ ហើយអ្នកផលិតវត្ថុធាតុដើមគឺបងប្អូនប្រជាកសិករ នេះគឺជាខ្សែច្រវាក់វិលជុំក្នុងប្រព័ន្ធផលិតកម្មចិញ្ចឹមសត្វ៕