Home Blog Page 174

ក្រុមហ៊ុន សច្ចៈ ប្រូផឹធី បានវិវឌ្ឍន៍ខ្លួន​ជាផ្នែកមួយ ជួយដល់វិស័យ អចលនទ្រព្យ​ នៅកម្ពុជា កាន់តែរីកចម្រើន

0

វិស័យអចលនទ្រព្យ នៅកម្ពុជា​ បានរីកចម្រើនយ៉ាងខ្លាំង​ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ ជាទូទៅក្នុងចំណោមអ្នកជំនាញ អចលនទ្រព្យក្នុងស្រុក គឺបានបង្ហាញថា វិស័យអចលនទ្រព្យ នៅកម្ពុជា កំពុងដើរតាមទិសដៅត្រឹមត្រូវ ហើយបានធ្វើឲ្យ ប្រជាជនកម្ពុជា កាន់តែរីកចម្រើន ងើបចេញពីភាពក្រីក្រ ដោយសារកម្ពុជា បានក្លាយជាប្រទេស មានសេដ្ឋកិច្ចលូតលាស់ លឿនបំផុតមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយតម្រូវការអចលនទ្រព្យ ក៏កំពុងមានកំណើនច្រើនផងដែរ។

ដោយសារ មានការរីកចម្រើនខ្លាំង ទៅលើវិស័យអចលនទ្រព្យ នៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកឧកញ៉ា សូវ សច្ចៈ សម្បត្តិ បានបង្កើតក្រុមហ៊ុន អចលនទ្រព្យមួយមានឈ្មោះថា សច្ចៈ ប្រូផឹធី (Sachak Property) ឡើងដើម្បីផ្តល់សេវាកម្ម ប្រកបដោយគុណភាពខ្ពស់ ជូនដល់ម្ចាស់អចលនទ្រព្យ លំនៅដ្ឋាន និងវិនិយោគិន ឆ្ពោះទៅកាន់វិថី ឈ្នះៗ ដែលមានន័យថា ធ្វើយ៉ាងណា នាំអ្នកលក់ និងអ្នកទិញ ចំណេញទាំងអស់គ្នា។

សច្ចៈ ប្រផឹធី កម្ពុជា គឺជាក្រុមហ៊ុនអចលនទ្រព្យ ដែលកំពុងមានឈ្មោះបោះសំឡេង នៅលើវិស័យអចនទ្រព្យនៅកម្ពុជា ថ្វីត្បិតតែក្រុមហ៊ុននេះ ទើបតែបង្កើតឡើងក៏ពិតមែន ក៏ប៉ុន្តែមានការគាំទ្រខ្លាំង ពីសំណាក់អតិថិជនជាច្រើន ដោយសារ កិច្ចខិតខំប្រឹងប្រែង របស់លោកឧកញ៉ា សូវ សច្ចៈ សម្បត្តិ និងមានបុគ្គលិក រួសរាយរាក់ទាក់ ផ្តល់នៅសេវាកម្ម ប្រកបដោយគុណភាពខ្ពស់ ផ្តល់ទំនុកចិត្ត ភាពស្មោះត្រង់ ជូនដល់ម្ចាស់អចលនទ្រព្យ និង អ្នកវិនិយោគទាំងអស់ ទើបធ្វើអោយក្រុមហ៊ុនមួយនេះ មានការរីកចម្រើន បានយ៉ាងឆាប់រហ័ស និងបានចូលខ្លួន​ ជួយដល់វិស័យអចលនទ្រព្យ នៅកម្ពុជា កាន់តែរីកចម្រើនផងដែរ។

សច្ចៈ ប្រផឹធី មាន ដី ផ្ទះ ជាច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការ ទាក់ទងអចលនទ្រព្យ ទៅដល់បងប្អូន ប្រជាពលរដ្ធទាំងអស់គ្នា និងនាំអ្នកលក់ និងអ្នកទិញ ចំណេញទាំងអស់គ្នា៕

ពិតជាក្មេង អច្ឆរិយៈមែន! ប្អូនប្រុសទ្រី ចាន់រាជ្យ អាចចងចាំថ្ងៃ ក្នុងប្រតិទិនឥតចន្លោះ

0

កាលពីថ្ងៃអាទិត្យ ទី៦ ខែធ្នូកន្លងទៅនេះ កម្មវិធីដ៏អស្ចារ្យរបស់ស្ថានីយ ទូរទស្សន៍ភីអិនអិន តូច ខ្លឹម ខ្លាំង បានអញ្ជើញប្អូនប្រុស ទ្រី ចាន់រាជ្យ ដែលប្អូនមានសមត្ថភាពពិសេស អាចចងចាំថ្ងៃក្នុងប្រតិទិនខ្មែរ បានយ៉ាងល្អ បើទោះបីជាគណៈកម្មការទាំងបីរួប ព្យាយាមសួរពីថ្ងៃ ខែ ឆ្នាំ ដែលកន្លងផុតទៅ ជាយូរ ឬថ្ងៃ ខែ ឆ្នាំដែលនឹងត្រូវមកដល់ នាពេលអនាគតក្តី ក៏ប្អូនអាចឆ្លើយត្រូវទាំងអស់។

សមត្ថភាពពិសេសរបស់ប្អូន ពិតជាបានធ្វើអោយគណៈកម្មការ ពិធីករ ពិធីការនី រួមទាំងអ្នកទស្សនាទាំងអស់ មានការកោតស្ញប់ស្ញែង និងមានតែពាក្យថា អស្ចារ្យសម្រាប់ប្អូន ព្រោះតែកម្រនឹងមាន អ្នកដែលមានខួរក្បាល ចងចាំបានយ៉ាងល្អបែបនេះ។

ជាការពិតណាស់កម្មវិធី តូច ខ្លឹម ខ្លាំង តែងតែប្រមូលផ្តុំនូវក្មេងៗ ឬអ្នកដែលមានសមត្ថភាពពិសេស និងអស្ចារ្យ មកបង្ហាញជូនទស្សនិកជន។ ជាមោទនៈភាព ដែលប្រទេសកម្ពុជា មានក្មេងៗអច្ឆរិយៈ និងមានសមត្ថភាព ដែលមិនគួរអោយជឿថា ពួកគាត់អាចធ្វើបាន តែវាជាការពិតដែលមិនអាច ប្រកែកបានជាមួយភាព អស្ចារ្យមួយនេះ។

កម្មវិធី តូច ខ្លឹម ខ្លាំង ផ្សាយជូនទស្សនា រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ១១:០០ព្រឹក នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិនតែមួយគត់៕

នាំមកជូនជាពិសេស ផ្តាច់មុខ ដោយ Freshy yogurt ឆ្ងាញ់ៗ ញ៉ាំមួយ បានប្រយោជន៍បី

ប្រាសាក់ ចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការរៃអង្គាសថវិការទិញវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩

ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណ ស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា បានបង្កើតយុទ្ធនាការ «រួមគ្នាទិញវ៉ាក់សាំងដើម្បីកម្ពុជា» ដើម្បីឆ្លើយតបនឹងសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះអំពីការបរិច្ចាគសប្បុរសធម៌ ដើម្បីប្រមូលថវិកាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ការពារអាយុជីវិតប្រជាជនកម្ពុជា។

យុទ្ធនាការនេះអនុញ្ញាតឱ្យអតិថិជន ប្រាសាក់និងសាធារណជនអាចចូលរួម បរិច្ចាគថវិកាផ្ទាល់ខ្លួនបានយ៉ាងងាយស្រួលតាមរយៈការផ្ទេរប្រាក់ចូលទៅកាន់ គណនីប្រាសាក់ ‘Covid-19 Vaccine Fund’ ដើម្បីប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា។

អតិថិជនប្រាសាក់និងសាធារណជន អាចចូលរួមបរិច្ចាគតាមការស្ម័គ្រចិត្ត តាមគណនីដូចខាងក្រោម៖
ឈ្មោះគ្រឹះស្ថាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក
ឈ្មោះគណនី៖ Covid-19 Vaccine Fund
លេខគណនីជាប្រាក់រៀល៖ 022518960025
លេខគណនីជាប្រាក់ដុល្លារ៖ 022518960014

អតិថិជនប្រើប្រាស់កម្មវិធី PRASAC Mobile Banking អាចស្កេន QR កូដ ដែលភ្ជាប់ជូននេះដើម្បីផ្ទេរប្រាក់បរិច្ចាគ ទៅក្នុងគណនីខាងលើនេះ បានយ៉ាងងាយស្រួល។ ហើយអតិថិជនរបស់គ្រឹះស្ថានផ្សេង ក៏អាចផ្ទេរប្រាក់ចូលក្នុងគណនីនេះផងដែរ ដោយប្រើសេវាទូទាត់បាគង ឬ សេវាផ្ទេរមូលនិធិភ្លាមៗ។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ សូមចូលរួមចំណែកផ្ដល់ភាពងាយស្រួលជូនអតិថិជនប្រាសាក់និងសាធារណជនតាមរយៈគណនីប្រាសាក់ “Covid-19 Vaccine Fund” នេះ។ លោកអ្នកអាចចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព និងតាមការស្ម័គ្រចិត្តដោយគ្រាន់តែប្រើប្រាស់កម្មវិធី PRASAC Mobile Banking ឬ តាមម៉ាស៊ីនអេធីអឹមប្រាសាក់។ រាល់ថវិកាទាំងអស់ដែលទទួលបាននឹងប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីចាត់ចែងទិញវ៉ាក់សាំងចាក់បង្ការជំងឺដ៏កាចសាហាវនេះជូនដល់ប្រជាជនកម្ពុជាយើង»។

លោក សូនី បន្តថា «តាងនាមឱ្យថ្នាក់គ្រប់គ្រងប្រាសាក់ យើងខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះអតិថិជន និងសាធារណជនក្នុងការចូលរួមបរិច្ចាគថវិកាចូលរួមជាមួយរាជរដ្ឋាភិបាល និងសូមគោរពជូនពរលោកអ្នកមានសុខភាពល្អ សុវត្ថិភាព និងចៀសផុតពីជំងឺកូវីដ-១៩»៕

ផ្លូវក្រវ៉ាត់ក្រុងទី២ កំពុងមានសន្ទុះអភិវឌ្ឍន៍ខ្លាំង ទៅលើបុរី និងដីសម្រាប់សាងសង់លំនៅដ្ឋាន

ភ្នំពេញ៖ តំបន់សក្តានុពល ជាប់ផ្លូវក្រវ៉ាត់ក្រុងទី២បច្ចុប្បន្ននេះកំពុងមានសន្ទុះអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅគម្រោងលើបុរី និងដីសម្រាប់សាងសង់លំនៅដ្ឋាន ខណៈផ្លូវក្រវ៉ាត់ក្រុងទី២នេះមានផ្លូវខ្វាត់ខ្វែងងាយស្រួលក្នុងការធ្វើចរាចរណ៍ និងដឹកជញ្ជូនទំនិញច្រើន ដែលបានបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋប្រកបអាជីវកម្ម និងមុខជំនួញបានគ្រប់ប្រភេទ។

រាប់ចាប់ពីម្តុំស្ពានព្រែកសំរោងរហូតទៅដល់រោងចក្រថៃហ្គឺផ្លូវជាតិលេខ១ មានសន្ទុះអភិវឌ្ឍន៍ខ្លាំង ប្រជាពលរដ្ឋកំពុងនាំគ្នាសម្រុកទៅទិញម្តុំច្រើន ដោយសារតំបន់នោះ មានផាសុកភាពនិងអំណោយផលល្អ ម្យ៉ាងទៀតចំពោះការរស់នៅតំបន់នោះវិញ ប្រជាពលរដ្ឋមានលក្ខណៈទាន់សម័យដោយសារតែស្ថិតនៅក្នុងទីក្រុងភ្នំពេញ មានផ្សារទំនើប និងតំបន់កម្សាន្តទៀតផង។ បើតាមការអះអាងពីអ្នកជំនាញអចលនទ្រព្យ នៅថ្ងៃអនាគតតំបន់នេះនឹងទាក់ទាញការវិនិយោគកាន់តែច្រើន ព្រោះមានគម្រោងធំដូចជា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីជាដើម ដែលជាហេតុអាចឱ្យមានគម្រោងវិនិយោគធំៗដទៃទៀត សម្រេចមកវិនិយោគជាបន្តបន្ទាប់។

ជាមួយគ្នានេះគម្រោង ម៉ារីហូម មានទីតាំង អមសងខាង ដោយទន្លេមេគង្គ និងទន្លេបាសាក់ ព្រែកឯង និងជាតំបន់លំនៅដ្ឋាន បែបធម្មជាតិ សម្បូរទៅដោយ ដើមឈើបៃតងស្រស់ និងខ្យល់អាកាស ស្រស់ស្រាយ រួមទាំងភាពស្ងប់ស្ងាត់ល្អ ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំង ដោយសារកត្តាភូមិសាស្រ្ត សក្តានុពលនៃតំបន់ជុំវិញ ព្រមទាំងតម្លៃពិសេសសមរម្យយ៉ាងទាក់ទាញ។ លំនៅដ្ឋាន ម៉ារីហូម គឺជាបុរីដែលផ្តោតលើ ការរស់នៅ ប្រកបដោយ ផាសុកភាព ភាពស៊ីវិល័យ និងសុវត្ថិភាព ជូនម្ចាស់ផ្ទះនីមួយៗ។

អ្វីដែលពិសេសនោះស្ថិតក្នុងដំណាក់កាលទី១នេះ លោកអ្នកអាចអញ្ជើញ ធ្វើការកក់ប្រាក់ ជ្រើសរើសទីតាំងឥឡូវនេះ និងធ្វើជាម្ចាស់ផ្ទះដ៏ស្រស់ស្អាត ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 23,000ដុល្លារភ្លាមៗ ពីគម្រោង ម៉ារីហូម ។

លំនៅដ្ឋាន ម៉ារីហូម ស្ថិតនៅតំបន់សក្តានុពលខ្លាំង នៅជិតសាលារៀនអន្តរជាតិ មន្ទីរពេទ្យអន្តរជាតិ ភោជនីយដ្ឋានស្តង់ដារខ្ពស់ទំនើបៗ និងសេវាសាធារណៈផ្សេងៗទៀត ។ ម៉ារីហូម មានវីឡាភ្លោះ និងផ្ទះអាជីវកម្ម ដែលមានការរចនា យ៉ាងល្អិតល្អន់ និងស្រស់ស្អាត មិនថាផ្នែកខាងក្នុង ឬផ្នែកខាងក្រៅនោះឡើយ ។

លំនៅដ្ឋាន ម៉ារីហូម ស័ក្តិសមបំផុត សម្រាប់អ្នករស់នៅ បែបស៊ីវិល័យ ទាន់សម័យ និងរស់នៅប្រកបដោយភាពកក់ក្តៅ និងសុភមង្គល។ សូមរួសរាន់ឡើង លំនៅដ្ឋាន ម៉ារីហូម យើងខ្ញុំនៅសល់ផ្ទះត្រឹមតែ ៤០% ប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកទូរស័ព្ទលេខ៖ ០៧៧ ៩៩ ៧៧ ៨២ / ០៨៧ ៩៩ ៧៧ ៨២៕

This image has an empty alt attribute; its file name is photo_2020-12-09_11-59-46.jpg
This image has an empty alt attribute; its file name is photo_2020-12-09_11-59-48-1-1024x817.jpg
This image has an empty alt attribute; its file name is photo_2020-12-09_11-59-53-1024x817.jpg
This image has an empty alt attribute; its file name is photo_2020-12-09_11-59-56-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-12-09_11-59-58-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-12-09_12-00-01-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-12-09_12-00-03-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-12-09_12-00-05-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-12-09_12-00-07-1024x398.jpg

ឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកជំទាវ បរិច្ចាគថវិកា ៥៥៥ដុល្លារ ជូនសម្តេចតេជោ ទិញវ៉ាក់សាំងជំងឺកូវីដ១៩

0

ភ្នំពេញ៖ ឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកជំទាវ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកា ៥៥៥ដុល្លារសហរដ្ឋអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩។

ការបរិច្ចាគនេះធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកា ទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំង យកមកចាក់ ជូនប្រជាជន ដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

ប្រូម៉ូសិននេះ ពិតជាអស្ចារ្យ…! ទិញកំពូលស្មាតហ្វូន Galaxy Z flip និង Galaxy S20 FE ទទួលបានកំពូលប្រូម៉ូសិនពិសេស​មិនធ្លាប់មាន…!!

0

(ភ្នំពេញ) ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០៖ អីយ៉ា…!! កាន់តែរំភើប និងកាន់តែភ្ញាក់ផ្អើលជាមួយនឹងកំពូលប្រូម៉ូសិនពីក្រុមហ៊ុន សាមសុង! ឆ្នាំចាស់ជិតដាច់ផ្លាស់ចូលឆ្នាំថ្មីហើយ… នេះជាកាដូពិសេសថ្មីសម្រាប់អតិថិជនទាំងអស់! រាល់ការទិញកំពូលទូរស័ព្ទឆ្លាតវៃអេក្រង់បត់ Samsung Galaxy Z Flip និង Samsung Galaxy S20 FE ចាប់ពីថ្ងៃទីនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 អតិថិជនទាំងអស់នឹងទទួលបាន ការថែមជូនដ៏អស្ចារ្យដូចជា៖

  • ទិញ Samsung Galaxy Z Flip ថែមជូនកាតចាក់សាំងតម្លៃ $150 ដែលអាចចាក់សាំងនៅ Total ភ្លាមៗ និងអាចទិញទំនិញក្នុងម៉ាត bonjour បានផងដែរ…!
  • ទិញ Samsung Galaxy S20 FE ៖ ថែមជូនដូចជា៖
  • បាស JBL Flip 5 មួយគ្រឿងដ៏ស្រស់ស្អាតភ្លាមៗ
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
  • ស៊ីមស្មាតលេខពិសេសតម្លៃ $54 ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!
This image has an empty alt attribute; its file name is photo_2020-12-09_09-16-43-754x1024.jpg

អ៊ីចឹង…នៅចាំអីទៀត! សម្រាប់លោកអ្នកដែលកំពុងមានបំណងទិញស្មាតហ្វូន អេក្រង់បត់ថ្មីដែលមានមុខងារ និងរូបរាងស្អាត…ប្លែកទាក់ទាញ…ថ្មីស្រឡាង… ឡូយឆាយ និងទំនើបអស្ចារ្យបំផុតសូមជ្រើសរើសយក Samsung Galaxy Z Flip ចុះពិតជាត្រូវចិត្តជាក់ជាពុំខានឡើយ…!!
រីឯលោកអ្នកដែលចង់បាន ឬស្រឡាញ់កំពូលស្មាតហ្វូនដែលបំពាក់មុខងារ និងបច្ចេកវិទ្យាជាមួយនឹង អេក្រង់ធំភ្លឺច្បាស់ អូសរលូន លឿនឥតទាក់ដោយ 120 Hz Refresh Rate, កម្លាំងម៉ាស៊ីនធំ…ទំហំផ្ទកធំ…ថាមពលថ្មធំ… អាវក្រោះការពារទឹកធូលី IP68 …កាមេរ៉ាក្រោយ 3 គ្រាប់ថតរូបច្បាស់ឥតខ្ចោះគ្រប់ប្លង់… និងតម្លៃសមរម្យទៀតនោះ យើងសូមណែនាំ Samsung Galaxy S20 FE!

This image has an empty alt attribute; its file name is photo_2020-12-09_09-17-07-1-1024x1024.jpg

ប្រញាប់ឡើង…!! បានទាំងស្មាតហ្វូនដែលល្អបំផុត… បានទាំងប្រូម៉ូសិនដ៏រំភើបអស្ចារ្យជាងគេមិនធ្លាប់មាន…! ប្រាប់មក…ចង់បានអីទៀត…!!

បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះ គឺសម្រាប់តែការទិញ Samsung Galaxy Z Flip និង Samsung Galaxy S20 FE ដែលមានការធានាត្រឹមត្រូវ ពីក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា និងមានសុពលភាពតាមកាលបរិច្ឆេទ ខាងលើនេះតែប៉ុណ្ណោះ។

This image has an empty alt attribute; its file name is photo_2020-12-09_09-17-13-1024x1024.jpg

សម្រាប់ព័ត៌មានលម្អិតបន្ថែមលោកអ្នកអាចអញ្ជើញមកសាកសួរ និងធ្វើតេស្តនូវកំពូលស្មាតហ្វូនទាំង 2 នេះដោយផ្ទាល់បាននៅតាមបណ្តាហាង ដេប៉ូចែកចាយផលិតផលរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32។

This image has an empty alt attribute; its file name is photo_2020-12-09_09-17-16-1024x1024.jpg

រាជរដ្ឋាភិបាល លើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍ គ្រប់ ប្រភេទក្នុងវិស័យទេសចរណ៍ឆ្នាំ២០២១

0

ភ្នំពេញ៖ ដើម្បីអនុវត្តវិធានការនេះឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ក្រសួងទេសចរណ៍ ស្នើភាគីពាក់ព័ន្ធទាំងអស់ រៀបចំអនុវត្តន៍ និងផ្សព្វផ្សាយវិធានការនេះ ដល់ប្រតិបត្តិករទេសចរណ៍ ដែលអាជ្ញាបណ្ណទេសចរណ៍ ស្ថិតក្រោម ការគ្រប់គ្រងរបស់អង្គភាពច្រកចេញចូលតែមួយ រាជធានី/ខេត្ត និងការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ។

តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ ឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះថា ” ប្រតិបត្តិករទេសចរណ៍នៅតែ មានកាតព្វកិច្ច ស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ សម្រាប់ឆ្នាំ២០២១ ហើយការស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ថ្មី គ្រប់ប្រភេទនិង ការអនុវត្តការពិន័យអន្តរការណ៍ ជាប្រាក់សម្រាប់អាជ្ញាបណ្ណទេសចរណ៍ ហួសសុពលភាព ត្រូវរក្សាការអនុវត្តការ បង់កម្រៃដដែល ស្របតាមប្រកាសអន្តរក្រសួងលេខ ១៦០សហវ.ប្រក ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការ ផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ ដោយក្រសួងទេសចរណ៍”

ក្រសួងបញ្ជាក់ថា ការលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍ គ្រប់ប្រភេទនៅក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ ២០២១នឹងចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៕

ថវិកាជាង៣០លានដុល្លារ ទទួលពីសប្បុរសជនបរិច្ចាគ ជូនសម្តេចតេជោ ទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩

0

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា មកដល់ពេលនេះថវិកា ដែលសប្បុរសជន ចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លា មានប្រមាណជាង៣០លានដុល្លារ ខណៈសម្ដេចបានបន្ថែមគណនី​២ទៀត នៅធនាគារអេស៊ីលីដា​និងភ្នាក់ងារវីង​ ដែលអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារដោយមិនមានការបង់សេវា។

តាមរយៈហ្វ៊េសប៊ុករបស់សម្ដេចតេជោ ឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះថា ” ដោយមានសំណូមពរពីប្រជាជនយើង​ ខ្ញុំព្រះករុណាខ្ញុំសុំបន្ថែមគណនី​២ទៀត នៅធនាគារអេស៊ីលីដា​និងភ្នាក់ងារវីង​ ដែលអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារដោយមិនមានការបង់សេវា។ សម្រាប់វីងចំពោះប្រាក់រៀលគឺ​ 9992, ប្រាក់ដុល្លារគឺ​ 9991។ ចំពោះអេស៉ីលីដាប្រាក់រៀលគឺ​ 00010556999989, ចំពោះប្រាក់ដុល្លារគឺ​ 00010556999999″

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា “សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើប្រាក់តាមរយៈលេខគណនីខាងលើនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលខ្ញុំព្រះករុណាខ្ញុំមានបំណងចាក់ជូន ប្រជាជនឱ្យបាន១០លាននាក់ដែលត្រូវការវ៉ាក់សាំង រហូត២០លានដូសនិងតម្រូវការចំពោះ មុខនាដំណាក់កាលទីមួយចំនួន១លានដូសសម្រាប់ចាក់ជូន៥០ម៉ឺន
នាក់ដែលកំពុងបំពេញការងារនៅកន្លែង ដែលមានហានិភ័យនិងកំពុងមានហានិភ័យដែលអាទិភាព ផ្តល់ជូនគ្រូពេទ្យគ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៍ គ្រប់ប្រភេទរហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។ ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថា​កម្ពុជាយើងពិតជាអាចធ្វើបានក្នុងស្មារតីសាមគ្គីនិងការចូលរួមដូចសព្វថ្ងៃនេះ”

ក្រុមហ៊ុន EZECOM ផ្តល់ប្រាក់រង្វាន់ដល់គ្រូបង្រៀន ដែលមានភាពច្នៃប្រឌិតខ្ពស់កម្ពុជា ប្រចាំឆ្នាំ២០២០

ភ្នំពេញ៖ ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនផ្តល់ សេវាទូរគមនាគមន៍ឈានមុខគេរបស់ ប្រទេសកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះវិស័យ អប់រំអនឡាញ តាមរយៈការឧបត្ថម្ភប្រាក់រង្វាន់ដល់អ្នកឈ្នះពានរង្វាន់គ្រូបង្រៀន ដែលមានភាពច្នៃប្រឌិតខ្ពស់កម្ពុជា។

Desktop Screen Mockup

ក្រុមហ៊ុន EZECOM ដែលជួយគាំទ្រដល់ វិស័យអប់រំអនឡាញ បានផ្តល់ប្រាក់រង្វាន់ចំនួន ១.២៥០ដុល្លារ និងកុំព្យូទ័រយួរដៃមួយគ្រឿង ជូនដល់លោក ថុល ថាន់ថន ដែលជាអ្នកឈ្នះពានរង្វាន់គ្រូបង្រៀនដែលមានភាពច្នៃប្រឌិតខ្ពស់ប្រចាំឆ្នាំ២០២០ នេះ។ ការប្រកួតដណ្តើមពានរង្វាន់នេះត្រូវបានរៀបចំឡើង ដោយក្រសួងអប់រំ យុវជន និងកីឡា ដោយមានការសហការជាមួយក្រុមហ៊ុន Step IT Academy Cambodia និងក្រុមហ៊ុន The Idea។

ក្រុមហ៊ុន EZECOM ក៏បានផ្តល់រង្វាន់ដល់បេក្ខជន និងបេក្ខនារីដែលជាប់ចំណាត់លេខ២ និងលេខ៣ ផងដែរ ដោយអ្នកនាង គីម មិថុនា ដែលជាប់លេខ២ ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ដុល្លារនិងកុំព្យូទ័រយួរដៃមួយគ្រឿង និងលោក ចៅ វណ្ណៈ ដែលជាប់លេខ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៣៥០ដុល្លារ និងកុំព្យូទ័រយួរដៃមួយគ្រឿង។

លោក កាំង តាំង នាយកបទពិសោធបុគ្គលិកនៃក្រុមហ៊ុន EZECOM បានថ្លែងថា៖ «យើងមានមោទនភាពដែលអាចចូលរួមចំណែកដល់ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ។ ការចូលរួមរបស់យើងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់យើងចំពោះវិស័យអប់រំអនឡាញនៅកម្ពុជា»។

លោក កាំង តាំង បានឲ្យដឹងថា៖ «ចាប់តាំងពីកើតមានការរាតត្បាតជំងឺកូវីដ-១៩ នៅដើមឆ្នាំនេះមក ការរៀនសូត្រអឡាញបានក្លាយជាមធ្យោបាយដ៏សំខាន់មួយសម្រាប់សិស្ស និងគ្រូ ដើម្បីបន្តការអប់រំរបស់ពួកគេ។ ដូចនេះ យើង ដែលជាក្រុមហ៊ុន EZECOM មានក្តីរីករាយដែលជួយគាំទ្រនៅទីកន្លែងណាដែលយើងអាចធ្វើបាន»។

លទ្ធផលការប្រកួតដណ្តើមពានរង្វាន់គ្រូបង្រៀនដែលមានភាពច្នៃប្រឌិតខ្ពស់ប្រចាំឆ្នាំ២០២០ នេះ ត្រូវបានប្រកាសនៅថ្ងៃចុងក្រោយនៃវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចលើកទី១ ឆ្នាំ២០២០ (1st Cambodian E-Learning Forum 2020) ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ និងទី៤ ខែធ្នូ ឆ្នាំ២០២០។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីលើកទឹកចិត្តដល់គ្រូបង្រៀនរាប់ចាប់ពីគ្រូថ្នាក់មតេ្តយ្យសិក្សារហូតដល់គ្រូមធ្យមសិក្សា ឱ្យបង្ហាញភាពច្នៃប្រឌិត និងទេពកោសល្យរបស់ពួកគេក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់បច្ចេកទេសបង្រៀន និងវិធីសាស្ត្ររៀនសូត្រ។

Desktop Screen Mockup

វេទិកានេះដែលដំបូងឡើយគ្រោងនឹងធ្វើឡើងជាព្រឹត្តិការណ៍ជួបជុំគ្នាធម្មតា ត្រូវបានផ្លាស់ប្តូរទៅធ្វើជាអនឡាញទាំងស្រុងវិញ ដោយសារក្តីបារម្ភពីការរាតត្បាតជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ។

ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងសុន្ទរកថាបិទវេទិកានេះថា ការរាតត្បាតជំងឺកូវីដ-១៩ បានបង្កើនភាពបន្ទាន់សម្រាប់អ្នកអប់រំ មាតាបិតា និងគ្រូបង្រៀនឱ្យត្រៀមលក្ខណៈរួចរាល់សម្រាប់ការរៀនសូត្រតាមអេឡិចត្រូនិច ជាពិសេសនៅក្នុងបរិបទរបស់កម្ពុជា។ ឯកឧត្តមក៏បានកោតសរសើរផងដែរដល់អ្នករៀបចំកម្មវិធីដែលរួមមានក្រសួងអប់រំ ក្រុមហ៊ុន Step IT Academy Cambodia និងក្រុមហ៊ុន The Idea ព្រមទាំងក្រុមហ៊ុនជាច្រើនទៀតដូចជាក្រុមហ៊ុន EZECOM ដែលបានគាំទ្រដល់វេទិកានេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា៖ «ខ្ញុំពិតជាកោតសរសើរដល់ការប្តេជ្ញាចិត្តរបស់គ្រួបង្រៀនរបស់យើង ដែលបានចំណាយពេលវេលា និងទេព្យកោសលរបស់ខ្លួនក្នុងអំឡុងពេល មានការរាតត្បាតជំងឺកូវីដ-១៩»។

ក្រុមហ៊ុន EZECOM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយចាប់តាំងពី ពេលនោះមកបានក្លាយជាក្រុមហ៊ុនផ្តល់ សេវាទូរគមនាគមន៍ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន EZECOM ផ្តល់ជូនអតិថិជនជាមួយ កញ្ចប់សេវាកម្មច្រើន ប្រភេទតាមរយៈខ្សែហ្វាយប៊ើអុបទិក (Fibre Optic) សម្រាប់បំពេញតម្រូវការអតិថិជនជាមួយនឹងសេវាអ៊ីនធឺណិត ល្បឿនដែលល្អឥតខ្ចោះ និងដំណោះស្រាយ អ៊ីនធឺណិត និងទូរគមនាគមន៍ផ្សេងៗទៀតដល់ក្រុមហ៊ុន និងអ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន EZECOM បានទិញក្រុមហ៊ុនខ្សែហ្វាយប៊ើអុបទិក Telcotech ដែលផ្តល់លទ្ធភាព ដល់ការពង្រីកការផ្តល់សេវារបស់ខ្លួន ៩៩% នៃផ្ទៃប្រទេស។

Desktop Screen Mockup

ក្រុមហ៊ុន EZECOM គឺជាក្រុមហ៊ុនអ៊ីនធឺណិតតែមួយគត់ដែលមានប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រផ្ទាល់ខ្លួនដំបូងគេ នៅកម្ពុជា ពោលគឺបណ្តាញខ្សែកាប្លិ៍ម៉ាឡេស៊ី–កម្ពុជា–ថៃ (MCT) ដែលលាតសន្ធឹងប្រហែល ១.៣០០គីឡូម៉ែត្រ។

បណ្តាញខ្សែកាប្លិ៍បាតសមុទ្រនេះ ធ្វើអោយប្រទេសកម្ពុជាក្លាយជា ចំណុចតភ្ជាប់មួយទៅកាន់ទ្វីបអាស៊ីទាំងមូល និងអាចឱ្យប្រទេសកម្ពុជាតភ្ជាប់ ទៅតំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់អាស៊ាន និងប្រទេសផ្សេងទៀតក្នុងពិភពលោកបានយ៉ាងងាយ ដោយឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន EZECOM ក៏បានចាប់ដៃគូផងដែរជាមួយ ក្រុមហ៊ុន NXT Network ដែលជាក្រុមហ៊ុនមានជំនាញខាងចែកចាយ អ៊ីនធឺណិតខ្នាតធំក្នុងតំបន់អាស៊ាន ដែលបានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តមួយដើម្បីរួមគ្នាផ្តល់ សេវាកម្មកាន់តែប្រសើរឡើងសម្រាប់ទីផ្សារប្រទេសកម្ពុជា ឡាវ ភូមា វៀតណាម និងថៃ។

ក្នុងឆ្នាំ២០១១ ក្រុមហ៊ុន EZECOM បានក្លាយជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដំបូងគេ ក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រ ISO។ ក្រុមហ៊ុនក៏បានឈ្នះពានរង្វាន់ Best ISP Award រយៈពេលពីរឆ្នាំជាប់គ្នាផងដែរគឺឆ្នាំ២០១១ និងឆ្នាំ២០១២ បានឈ្នះពានរង្វាន់ Cambodia ICT Awards (CICTA) និងទទួលបានពានរង្វាន់ Best ISP for Enterprise Award ក្នុងឆ្នាំ២០១៦ បានឈ្នះពានរង្វាន់ Best Employer Brand Award ក្នុងឆ្នាំ២០១៧ និងត្រូវបានទទួលស្គាល់ជាផ្លូវការជាមួយនឹងវិញ្ញាបនបត្រ ISO 9001:2015 Certification ក្នុងឆ្នាំ២០២០នេះ៕

CDC អនុម័ត គម្រោងសាងសង់ រោងចក្រអគ្គិសនី ដុតធ្យូងថ្ម មានតម្លៃប្រមាណ ១ប៊ីលានដុល្លារ នៅស្រុកបុទុមសាគរ

0

ភ្នំពេញ៖តាមសំណើសុំវិនិយោគលើគម្រោងសាងសង់ រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC​) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលមានទុនវិនិយោគប្រមាណ ១ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦០កន្លែង។

តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្លូវការ​របស់ CDC​ ឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ “គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន BOTUM SAKOR ENERGY COMPANY LIMITED ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ១ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦០កន្លែង”