Home Blog Page 18

អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ឧបត្ថម្ភម៉ាស៊ីនបូមទឹក១គ្រឿង និងម៉ាស៊ីនបាញ់សម្លាប់មូស១គ្រឿង ដល់វិទ្យាស្ថានកងទ័ពជើងទឹក

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី កាលពីពេលថ្មីៗនេះ បានជួយឧបត្ថម្ភ នូវម៉ាស៊ីនបូមទឹក ចំនួន១គ្រឿង និងម៉ាស៊ីនបាញ់សម្លាប់មូសខ្នាតធំ ចំនួន១គ្រឿង ដល់វិទ្យាស្ថានកងទ័ពជើងទឹក ។

តាមការបញ្ជាប់ពីក្រុមការងារ របស់ អ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ការឧបត្ថម្ភម៉ាស៊ីបូមទឹក និងម៉ាស៊ីនបាញ់សម្លាប់មូសខ្នាតធំ ខាងលើនេះ ធ្វើឡើងដើម្បី ឆ្លើយតប និងបម្រើសេចក្តីត្រូវការជាចាំបាច់របស់អង្គភាពតែម្តង៕

Vietjet ប្រារព្ធទិវាអន្តរជាតិនារីជាមួយនឹងការបញ្ចុះតម្លៃសំបុត្រ​83% លើជើងហោះហើរទាំងអស់!

ភ្នំពេញ៖ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា Vietjet កំពុងផ្តល់ជូននូវប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសេសសម្រាប់ Eco-Class ចំនួន ៨៣,០០០​ សំបុត្រ ដែលមានការបញ្ចុះតម្លៃរហូតដល់ 83% ។  ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ មានសុពលភាពសម្រាប់ការកក់សំបុត្រទុកចន្លោះពីថ្ងៃទី ៣ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ ដោយប្រើលេខកូដប្រូម៉ូសិន VJ83 នៅលើគេហទំព័រផ្លូវការរបស់ Vietjet (www.vietjetair.com) និងកម្មវិធីទូរស័ព្ទ Vietjet Air។

ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសេសរយៈពេល ៣ ថ្ងៃនេះ អនុវត្តសម្រាប់បណ្តាញជើងហោះហើរទាំងអស់របស់ Vietjet សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១៧ ខែមីនា ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ផ្តល់ឱ្យអ្នកធ្វើដំណើរនូវឱកាសដ៏ល្អឥតខ្ចោះដើម្បីស្វែងយល់ពីប្រទេសវៀតណាមនៅនិទាឃរដូវ។ មិនថាអ្នកកំពុងស្វែងរកកន្លែងសម្រាកលំហែកាយតាមឆ្នេរខ្សាច់ ការធ្វើដំណើកម្សាន្តផ្សងព្រេងដ៏រំភើប ឬចង់រកកន្លែងកំហែរបែបរ៉ូមែនទិកនោះទេ ពេលវេលាល្អបំផុតសម្រាប់ដំណើរកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់ គឺចាប់ផ្តើមពីទិវាអន្តរជាតិនារីនេះហើយ។

អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ ដើម្បីកក់ជើងហោះហើរពីសៀមរាបទៅហាណូយនារដូវផ្ការីកនេះ ជាមួយនឹងការតភ្ជាប់យ៉ាងរលូនទៅកាន់គោលដៅដ៏ពេញនិយមជាច្រើននៅទូទាំងប្រទេសវៀតណាម អាស៊ី និងអូស្ត្រាលី តាមរយៈបណ្តាញហោះហើរដ៏ទូលំទូលាយរបស់ Vietjet។ បច្ចុប្បន្នក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃនៅលើផ្លូវសៀមរាប-ហាណូយដែលដំណើរការយ៉ាងរលូន ដោយផ្តល់ជម្រើសក្នុងការធ្វើដំណើរដ៏ងាយស្រួលដើម្បីស្វែងយល់ពីរដ្ឋធានីដ៏រស់រវើកដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់ប្រទេសវៀតណាម។​

កុំអោយឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះណា ផ្តល់កិត្តិយសដល់ស្ត្រីជាទីស្រឡាញ់ក្នុងជីវិតរបស់អ្នកជាមួយនឹងដំណើរកម្សាន្តដែលមិនអាចបំភ្លេចបាន!

ប្រទេសវៀតណាមមានភាពល្បីល្បាញដោយសារវប្បធម៌ដ៏សម្បូរបែប ទេសភាពដ៏គួរឱ្យភ្ញាក់ផ្អើល និងមុខម្ហូបឆ្ងុយឆ្ងាញ់ដ៏ល្បីល្បាញលើពិភពលោក។ ក្រៅពីទីក្រុងហាណូយ ភ្ញៀវទេសចរអាចរីករាយនឹងឆ្នេរដ៏ស្រស់បំព្រងនៃទីក្រុងដាណាង, ញ៉ាត្រាង និងកោះភូកុក ដែលជាអច្ឆរិយវត្ថុបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៃឈូងសមុទ្រហាឡុង, នីញប៊ិញ, ហូយអាន និង Hue ឬទីក្រុងហូជីមិញ ដែលជាទីប្រជុំជនដ៏ធំបំផុត។

Vietjet មានបណ្តាញជើងហោះហើរក្នុងស្រុកដ៏ទូលំទូលាយមួយក្នុងប្រទេសវៀតណាម ហើយបន្តពង្រីកគោលដៅសកលរបស់ខ្លួនជាបន្តបន្ទាប់។ នៅខែមីនា និងខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍នឹងដាក់ឱ្យដំណើរការផ្លូវហោះហើរថ្មីដែលតភ្ជាប់ទីក្រុងហូជីមិញ និងហាណូយជាមួយទីក្រុងប៉េកាំង និងក្វាងចូវ (ប្រទេសចិន) ក៏ដូចជាទីក្រុងហូជីមិញជាមួយទីក្រុង Bangalore និង Hyderabad (ឥណ្ឌា)។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ។

(**) មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ និងរយៈពេលធ្វើដំណើរដែលមានតម្រូវការខ្ពស់បំផុត។

ការជំរុញការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងផលិតភាពនៅកម្ពុជា៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌានិងអង្គការCIRD សហការគាំទ្រកសិករដំណាំស្រូវ

បាត់ដំបង៖ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ – កសិករប្រមាណ ៥០០ នាក់នៅទូទាំងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីបណ្តុះបណ្តាលរយៈពេល ១៤ ខែស្តីពី «កសិកម្មប្រកបដោយនិរន្តរភាព និងបច្ចេកទេសកសិកម្មឆ្លាតវៃ»។ គំនិតផ្តួចផ្តើមនេះធ្វើឡើងដោយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) ក្នុងគោលបំណងបង្កើនចំណេះដឹងដល់កសិករនូវបច្ចេកទេសកសិកម្មទំនើបដើម្បីបង្កើនផលិតភាព កាត់បន្ថយការចំណាយ និងកសាងភាពធន់នឹងបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ។

គម្រោងនេះបានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ខែធ្នូ ឆ្នាំ២០២៥ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់វគ្គបណ្តុះបណ្តាលទៅដល់ប្រជាកសិករដែលដឹកនាំដោយអ្នកជំនាញផ្នែកកសិកម្មប្រកបដោយនិរន្តរភាព និងកសិកម្មឆ្លាតវៃ។ តាមរយៈការផ្ទេរចំណេះដឹង និងបច្ចេកទេសទំនើបក្រោមការសហការនេះ កសិករនឹងមានការយល់ដឹងបន្ថែមពីទិន្នផលដំណាំរបស់គាត់ និងសម្របខ្លួនទៅនឹងការវិវត្តនៃលក្ខខណ្ឌបរិស្ថាន។ ការអនុវត្តគម្រោងតាមវិធីសាស្រ្តនេះនឹងជួយដល់កសិករក្នុងការផ្គត់ផ្គង់ស្រូវទៅគ្រួសារជាច្រើននៅទូទាំងប្រទេសកម្ពុជា។

ថ្លែងក្នុងកម្មវិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ផុន អនុប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានលើកឡើងពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ ដោយលោកមានប្រសាសន៍ថា៖ «អង្ករគឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនយើង។ កសិកររបស់យើងធ្វើការដោយមិននឿយហត់ដើម្បីទ្រទ្រង់វិស័យដ៏សំខាន់មួយនេះ ហើយភាពជាដៃគូរវាង ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា និង CIRD មានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពប្រជាកសិកររបស់យើងនូវជំនាញ និងធនធានចាំបាច់ក្នុងវិស័យកសិកម្ម។ តាមរយៈការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ កសិករអាចបង្កើនផលិតភាពរបស់គាត់ ខណៈពេលដែលធានាបាននូវសន្តិសុខស្បៀងអាហាររយៈពេលវែង និងស្ថិរភាពសេដ្ឋកិច្ចសម្រាប់សហគមន៍​។

អង្គការ CIRD ដែលជាដៃគូសំខាន់ក្នុងគំនិតផ្តួចផ្តើមនេះមានជំនាញយ៉ាងទូលំទូលាយក្នុងការពង្រឹងវិស័យស្រូវអង្កររបស់កម្ពុជា តាមរយៈកម្មវិធីបណ្តុះបណ្តាលក្រោមការស្រាវជ្រាវយ៉ាងជាក់លាក់។ នៅក្នុងគម្រោងនេះ CIRD នឹងដឹកនាំការអនុវត្តវគ្គបណ្តុះបណ្តាលដោយផ្ទាល់ទៅកាន់ប្រជាកសិករនូវការណែនាំជាក់ស្តែង និងអនុវត្តផ្ទាល់តាមតម្រូវការរបស់គាត់។

លោក រ៉ា រតនា ប្រធានកម្មវិធី CIRD បានមានប្រសាសន៍ថា៖ «ដោយមានការគាំទ្រពី ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងនឹងបន្តគាំទ្រកសិករកម្ពុជាប្រមាណ ៥០០ នាក់នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យដើម្បីបង្កើនផលិតភាព និងទិន្នផលដំណាំស្រូវ​របស់គាត់។ ឥឡូវនេះ កសិករអាចធ្វើកសិកម្មប្រកបដោយនិរន្តរភាព ដែលអាចលើកកម្ពស់ជីវភាពរស់នៅ លើកកម្ពស់គុណភាពដំណាំ និងបន្តការពារបរិស្ថានរបស់យើង។ កម្មវិធីបណ្តុះបណ្តាលរបស់យើងផ្តោតសំខាន់លើការលើកកម្ពស់ប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាពហើយនឹងបន្តផ្តល់អត្ថប្រយោជន៍ដល់កសិករក្នុងស្រុកក្នុងរយៈពេលវែងផងដែរ»។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្តេជ្ញាចិត្តចំពោះមហិច្ឆតារយៈពេលវែងរបស់ខ្លួនចំពោះការ «ធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ» តាមរយៈគំនិតផ្តួចផ្តើមផ្សេងៗគ្នា រួមទាំងការគាំទ្រផលិតផលក្នុងស្រុក និងកសិករតាមរយៈគម្រោងនិរន្តរភាព។ ជាក់ស្តែង កម្មវិធីមួយនេះបានបញ្ជាក់ពីការរពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្នុងការលើកកម្ពស់ប្រភពធនធានក្នុងស្រុក និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងទិដ្ឋភាពកសិកម្មរបស់កម្ពុជា។

លោកស្រី Anne de Graaf នាយិការផ្នែកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះសហគមន៍កសិកម្មក្នុងស្រុក៖ «ក្រុមហ៊ុន ហ៊ិននីគែន បានចំណាយប្រមាណ​ ៧៥% នៃលទ្ធកម្មសរុបរបស់ខ្លួនក្នុងទំហំទឹកប្រាក់ ១៤២ លានដុល្លារអាមេរិកទៅលើអ្នកផ្គត់ផ្គង់ក្នុងស្រុកកាលពីឆ្នាំ ២០២៣ ។ ទំហំទឹកប្រាក់នេះត្រូវបានចំណាយលើផលិតផលក្នុងស្រុកដែលយើងត្រូវការចាំបាច់សម្រាប់ផលិតស្រាបៀរ។ តាមរយៈការវិនិយោគលើការធ្វើកសិកម្មប្រកបដោយនិរន្តរភាព យើងមានគោលបំណងគាំទ្រកសិករកម្ពុជាក្នុងការកសាងអនាគតប្រកបដោយភាពធន់ និងវិបុលភាព។ យើងក៏សង្ឃឹមថានឹងរួមចំណែកដល់ការទទួលស្គាល់ជាបន្តនូវគុណភាពខ្ពស់នៃអង្ករកម្ពុជា ដែលជាប្រភពនៃមោទនភាពដ៏ធំធេងក្នុងស្រុក និងជាសក្ខីភាពនៃឧត្តមភាពកសិកម្មរបស់ប្រទេសជាតិដែលមានវត្តមាននៅលើឆាកអន្តរជាតិ»។

គម្រោង​នេះ​បាន​ទទួល​ការ​ចូល​រួម​​សាទរ​ពី​កសិករ​​ដែល​បានធ្វើការអនុវត្ត​វិធីសាស្រ្តធ្វើកសិកម្មប្រកប​ដោយ​និរន្តរភាព។ អ្នកស្រី លី ធឿត ស្ថិតក្នុងចំណោមកសិករដែលបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ ហើយបានមើលឃើញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ទាំងទិន្នផល និងជីវភាពរស់នៅដោយសារចំណេះដឹងដែលទទួលបានពីគម្រោងនេះ។

អ្នកស្រី លី ធឿត បានចែករំលែកបទពិសោធន៍ថា៖ «វគ្គបណ្តុះបណ្តាលនេះមានអត្ថប្រយោជន៍សម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ។ ជាមួយនឹងបច្ចេកទេសថ្មីដែលយើងបានសិក្សា យើងមិនត្រឹមតែបង្កើនទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែចេះមើលថែទាំដីសម្រាប់ដំណាំស្រូវ និងធនធានរបស់យើងឱ្យកាន់តែប្រសើរឡើងផងដែរ។ ចំណេះដឹងទាំងនេះបានជំរុញឱ្យយើងបានយល់ដឹងកាន់តែច្បាស់អំពីការកសាងអនាគតប្រកបដោយនិរន្តរភាព ដើម្បីគ្រួសារ និងសហគមន៍របស់យើង»។​

នៅពេលដែលវិស័យកសិកម្មរបស់កម្ពុជាមានការវិវឌ្ឍ ការវិនិយោគលើការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពកាន់តែមានសារៈសំខាន់។ អង្ករកម្ពុជាគឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងស្រាបៀរ Anchor និង Tiger ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ ហ៊ិននីគែន​ ខេមបូឌា ក្នុងការគាំទ្រធនធានក្នុងស្រុក ខណៈពេលដែលជំរុញវិស័យកសិកម្មកាន់តែជឿនលឿន និងមាននិរន្តរភាព។ តាមរយៈគំនិតផ្តួចផ្តើមនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹងបន្តពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះមហិច្ឆតា «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ»។

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​នៅលើ​ពិភពលោក​ ដែលជាក្រុមហ៊ុន​ស្រាបៀរ​ និង​ក្រុមហ៊ុនវិនិយោគ​ឈាន​មុខ​នៅ​កម្ពុជា​តាំងពី​​ឆ្នាំ​១៩៩៤។ ជាមួយ​គោល​បំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើររ​ ​ ក្រុមហ៊ុន​​ហ៊ិននីគែន ហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួម​មាន​ ​​ស្រាបៀរ Heineken ® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ក្រុមហ៊ុន​​​មាននិយោជិត​​ប្រមាណ ៧០០​នាក់​ និង​ផ្តល់ការងារដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ៦៦,០០០​​នាក់​នៅ​ទូទាំងសង្វាក់ផលិតកម្មរបស់ខ្លួន។ តាម​រយៈ​យុទ្ធសាស្ដ្រ​ «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញា​ចិត្ដ​ចូលរួម​និរន្ដរភាព​​បរិស្ថាន និង ព្រមទាំងសង្គម និង​ការ​ពិសាប្រកប​​ដោយ​ការ​ទទួល​ខុសត្រូវ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅកាន់​វេបសាយ ​heinekencambodia.com

អំពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD)
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) គឺជាអង្គការវិជ្ជាជីវៈក្រៅរដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយក្រុមអ្នកឯកទេសអភិវឌ្ឍន៍​ជនបទមានជំនាញផ្នែកកសិកម្មដែលមានបេសកកម្មប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនបទក្នុងប្រទេសកម្ពុជាតាមរយៈការកសាងសមត្ថភាព សេវាកម្ម និងការគ្រប់គ្រងអង្គការដែលគាំទ្រដល់ការធ្វើឱ្យជីវភាពនៅតាមជនបទប្រសើរឡើងពីកសិកម្មបែបគ្រួសាេទៅជាកសិកម្មបែបពាណិជ្ជកម្ម និងប្រព័ន្ធកសិកម្មបែបសហគ្រាសដែលស្របជាមួយជីវចម្រុះ និងការអភិរក្សបរិស្ថាន។ CIRD ធ្វើការដោយផ្ទាល់ជាមួយអង្គការកសិករ (FO) និងសហគមន៍មូលដ្ឋានដើម្បីផ្តល់ជាការគ្រប់គ្រង និងបច្ចេកទេស។

គម្រោងបុរី អឹមអិល ពង្រីកខ្លួនមកកាន់តំបន់ពាណិជ្ជកម្ម នៃសក្តានុពលកណ្តាលរាជធានីភ្នំពេញ

0

ភ្នំពេញ៖ ជាមួយនឹងចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ អ្នកអភិវឌ្ឍន៍គម្រោងបុរី អឹមអិល បានចាប់ផ្តើមពង្រីកគម្រោងថ្មីរបស់ខ្លួន មកកៀកនឹងកណ្តាលរាជធានីភ្នំពេញ ស្ថិតនៅក្បែរមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ។

ការពង្រីកខ្លួនរបស់គម្រោងបុរីនេះ កើតមានឡើងស្របពេលស្ថានភាពសេដ្ឋកិច្ចកម្ពុជា បានវិលមកកាន់សភាពដូចមុនវិបត្តិកូវីដ១៩ ចំណូលប្រជាពលរដ្ឋកើនឡើង ស្របតាមការព្យាករណ៍របស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងរង្វង់ ៦,៣ភាគរយ នៅក្នុងឆ្នាំ២០២៥ នេះ។

ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឲ្យកម្ពុជាសម្រេចបាននូវជំហានជោគជ័យជាច្រើន ជាពិសេសសម្តេចបានណែនាំឲ្យស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ដល់វិស័យអចលនទ្រព្យ ដូចជា ផ្តល់ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះមានតម្លៃចាប់ពី ៧ម៉ឺនដុល្លារចុះ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដំបូងដែលមានតម្លៃ ២១ម៉ឺនដុល្លារចុះ និងរៀបចំឲ្យមានកិច្ចពិភាក្សាលើការបញ្ចុះអត្រាការប្រាក់របស់ធនាគារនានា ពី ១២ភាគរយ មកត្រឹម ៨ភាគរយ និងការផ្តល់ឥណទានដល់អ្នកទិញលំនៅដ្ឋានមានរយៈពេលវែងជាមុនជាដើម។ ជាមួយនឹងកាលានុវត្តន៍ភាពមាស និងការលើកទឹកចិត្តជាពិសេសនេះ អ្នកអភិវឌ្ឍន៍គម្រោងបុរី អឹមអិល បានចាប់ផ្តើមពង្រីក គម្រោង អឹមអិល ស៊ីននឺរី ជាគម្រោងថ្មីទី៧ របស់ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក។

គម្រោងបុរីលំដាប់ប្រណីត ប៉ុន្តែស្ថិតនៅក្នុងតម្លៃសរមរម្យ សមស្របទៅនឹងស្ថានភាពប្រាក់ចំណូល របស់ប្រជាពលរដ្ឋចាប់ផ្តើមបើកលក់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ នេះជាមួយនឹងគម្រោងអភិវឌ្ឍន៍លំនៅឋាន បែបស្ថាបត្យកម្មទំនើបទាន់សម័យ ដោយអ្នកអភិវឌ្ឍន៍គម្រោងនេះ បានធ្វើការសិក្សាលម្អិតដោយយកចិត្តទុកដាក់ពីតម្រូវការរបស់អតិថិជន ទីផ្សារបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

គម្រោងទី៧ របស់គម្រោងបុរី អឹមអិល នឹងអភិវឌ្ឍន៍លើផ្ទៃដីជិត ១០ហិចតា ស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី២ ឬផ្លូវ ៥០ម៉ែត្រ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ (ទីតាំង៖ https://maps.app.goo.gl/17umMH7ct56RmcYz5?g_st=com.google.maps.preview.copy)។
អ្វីដែលកាន់តែពិសេសសម្រាប់គម្រោងថ្មីនេះ អ្នកអភិវឌ្ឍន៍បានសិក្សាពីរសនិយម និងចំណង់ចំណូលចិត្តរបស់អតិថិជន ដោយផ្តល់ជូននូវជម្រើសផ្ទះចំនួន៣ប្រភេទដូចជា ហ្រ្គេន អិលវីឡា (Grand L Villa) ហ្រ្គេន អឹមវីឡា (Grand M Villa) និងហ្សបហៅស៍ (Shophouse)។

លក្ខណៈពិសេស៖
-ទីតាំងមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់
-ម៉ូដផ្ទះថ្មីស្រឡាង ផ្ទះធំ ដីធំ កម្ពស់៣ជាន់
-គំនិតច្នៃប្រឌិតដោយបានរួមបញ្ចូលគ្នា រវាងផាសុកភាពក្នុងការរស់នៅ ជាមួយនឹងធម្មជាតិបៃតង
-ផ្តល់នូវបទពិសោធន៍រស់នៅថ្មីកាន់តែប្រសើរជាងមុន
-តម្លៃសមរម្យធៀបនឹងទីផ្សារក្នុងតំបន់

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក (ML Mongkul Realty Co., Ltd.) ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវ មានកម្រិត ដែលបានចុះបញ្ជីពាណិជ្ជកម្ម ក្នុងឆ្នាំ២០១៨។
អតិថិជនអាចទទួលយកព័ត៌មានផ្សេងៗ និងទំនាក់ទំនងតាមរយៈបណ្តាញសង្គមដូចជា៖
+គេហទំព័រ៖ http://MLmongkulRealty.com
+ទំព័រហ្វេសប៊ុក៖ https://www.facebook.com/mlmongkulrealty
+តេឡេក្រាម៖ https://t.me/mlmongkulrealty
+ទីកតុក៖ https://www.tiktok.com/@ml_mongkul_realty

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក មានការិយាល័យកណ្តាលរបស់ខ្លួនស្ថិតលើផ្លូវ១១៥ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត កណ្តាល និងមានគម្រោងបុរីធំៗចំនួន៧ ដូចជា៖
១. គម្រោង អឹមអិល វិមាន មង្គល ស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះវីឡាកូនកាត់ និងលីងហៅស៍។
២. គម្រោង ដឹ អឹមអិល ផាក ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងដីឡូត៍។
៣. គម្រោង ដឹ អឹមអិល វីឡា ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ វីឡាព្រីនស៍ វីឡាទោល វីឡាភ្លោះ និងផ្ទះអាជីវកម្ម។
៤. គម្រោង អឹមអិល ធារ៉ា ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះ វីឡាឃ្វីន វីឡាព្រីនស៍ A វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និងលីងហៅស៍។
៥. គម្រោង អឹមអិល ហ្រ្គីន លែន ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ វីឡាព្រីនស៍ A អិលវីឡា វីឡារីលែក វីឡាទោល និងផ្ទះអាជីវកម្ម។
៦. គម្រោង អឹមអិល ក្រុងព្រះសីហនុ ស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផ្តល់ជូនជាប្រភេទផ្ទះ អិលវីឡា អឹមវីឡា និងហ្សបហៅស៍។
៧. គម្រោង អឹមអិល ស៊ីននឺរី ស្ថិតនៅក្នុងខ

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារទៅជួយសង្គ្រោះ អ្នកបើកទូកម្នាក់ ឱ្យរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ក្រោយលិចទូកកណ្តាលសមុទ្រ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ដែលបានលិចទូកកន្ទុយវែងដឹកគ្រឿងសំណង់មួយគ្រឿង នៅចំណុចចន្លោះក្រុងព្រះសីហនុ និងកោះរ៉ុង ប្រហែល​ ៨ម៉ៃ ពីក្រុងព្រះសីហនុ នាយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះនៅលើទូកខាងលើមានតែម្នាក់នោះទេ ក្រោយកើតហេតុ គាត់បានហែលទឹកកណ្តាលសមុទ្រ និងត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ាជួយសង្គ្រោះ នាំមកកាន់ដីគោកដោយសុវត្ថិភាព។

ជនរងគ្រោះ មានឈ្មោះ សុខ ធី អាយុ ៤៨ឆ្នាំ រស់នៅម្តុំកោះព្រាប ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចទូក​ គឺបណ្តាលមកពី​ឧបករណ៏បូមទឹករបស់មាស៊ីនទូកខូច ​ទើបបណ្តាលឲ្យទឹកចូលទូកលិចតែម្តង។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតនោះទេ៕

ក្រុមហ៊ុន Vietjet ឈ្នះពានរង្វាន់ធនធានមនុស្សអន្តរជាតិចំនួន៣ ប្រភេទឧត្តមភាពធនធានមនុស្ស និងសមាហរណកម្មបច្ចេកវិទ្យា

ភ្នំពេញ៖ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet ទទួលបានកិត្តិយសជាមួយនឹងពានរង្វាន់ធនធានមនុស្សអន្តរជាតិចំនួនបី រួមមាន “ក្រុមហ៊ុនដែលជាទីកន្លែងធ្វើការដ៏ល្អ” “ការអនុវត្តទំនួលខុសត្រូវសង្គមល្អបំផុត” និង “ម៉ាកយីហោនិយោជកល្អបំផុតជាសកល” នៅក្នុងមហាសន្និបាត HRD ពិភពលោកលើកទី ៣៣ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា។

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet ត្រូវបានគេទទួលស្គាល់ថាមានប្រព័ន្ធគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ផ្តល់ជូនអត្ថប្រយោជន៍បុគ្គលិកដែលមានការប្រកួតប្រជែង និងបរិយាកាសការងារប្រកបដោយថាមពល។ ដោយប្រតិបត្តិការកងនាវាអាកាសចរថ្មី និងសន្សំសំចៃប្រេង ក្រុមហ៊ុនអាកាសចរណ៍បន្តនូវកំណើនប្រកបដោយនិរន្តរភាព ដែលអនុលោមតាមគោលដៅ ESG របស់ខ្លួន។ ក្រុមហ៊ុន Vietjet ក៏វិនិយោគក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកអាកាសចរណ៍ តាមរយៈកម្មវិធីបណ្តុះបណ្តាលជាលក្ខណៈអន្តរជាតិដ៏ទូលំទូលាយនៅបណ្ឌិត្យសភាអាកាសចរណ៍ Vietjet (VJAA)។

មហាសន្និបាតឆ្នាំនេះ ស្វែងយល់ពីវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតចំពោះការគ្រប់គ្រងធនធានមនុស្ស ដែល AI (Artificial Intelligence) ត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកម្លាំងពលកម្ម និងត្រៀមរៀបចំធនធានមនុស្សទាំងនោះសម្រាប់ពេលអនាគត។ ក្រុមហ៊ុន Vietjet ដែលជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យា កំពុងបង្កើតស្តង់ដារឧស្សាហកម្មថ្មី ដោយរួមបញ្ចូល AI ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ជាពិសេសក្នុងការគ្រប់គ្រងធនធានមនុស្ស និងនិរន្តរភាពសាជីវកម្ម។

បច្ចុប្បន្ន Vietjet មានកម្លាំងពលកម្មពហុវប្បធម៌ ដែលមានបុគ្គលិកជាង ៦,០០០ នាក់ មកពីជាង ៥០ ប្រទេស និងតំបន់។ ក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវបានផ្តល់កិត្តិយសជាមួយនឹងពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពជាច្រើន រួមទាំង “ម៉ាកយីហោនិយោជកល្អបំផុតរបស់អាស៊ី” និង “ម៉ាកយីហោនាំមុខគេនៅអាស៊ីទាំង ៥០០”។ នៅដើមឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវបានផ្តល់កិត្តិយសជាថ្មីម្តងទៀតដោយក្រុមហ៊ុនអាកាសចរណ៍ Airline Ratings ថាជា “ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃសំបុត្រទាបបំផុតរបស់ពិភពលោក” ខណៈពេលដែលរក្សាបាននូវចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ ៧ លើ ៧ ដែលជាខ្ពស់បំផុតនៅទូទាំងពិភពលោក។ Vietjet ក៏ជាប់ចំណាត់ថ្នាក់ជាបន្តបន្ទាប់ក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុត និងសុវត្ថិភាពបំផុតនៅទូទាំងពិភពលោក។

មហាសន្និបាតពិភពលោក HRD (World HRD Congress)​ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ គឺជាព្រឹត្តិការណ៍ពិភពលោកដ៏ធំបំផុតមួយនៅក្នុងវិស័យការងារ និងធនធានមនុស្ស។ ព្រឹត្តិការណ៍នេះ ប្រមូលផ្តុំនូវនាយកប្រតិបត្តិធុរកិច្ច និងអ្នកជំនាញធនធានមនុស្សមកពីជាង ១៣៣ប្រទេស ដោយធ្វើជាម្ចាស់ផ្ទះទទួលពានរង្វាន់ “Global HR Excellence Awards”។ ហើយដំណើរការវាយតម្លៃពានរង្វាន់ មានការចូលរួមពីក្រុមអ្នកជំនាញល្បីៗអន្តរជាតិ។

ស្របពេលនៃការប្រកាសពានរង្វាន់នេះ Vietjet ផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេសរហូតដល់ 20% (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) សម្រាប់ថ្លៃសំបុត្រយន្តហោះ SkyBoss និង Business ដែលការផ្តល់ជូននេះសម្រាប់តែនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ តែប៉ុណ្ណោះ។ ប្រូម៉ូសិនពិសេសនេះ ផ្តល់ជូនសម្រាប់ជើងហោះហើរទូទាំងបណ្តាញជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ រួមទាំងសេវាកម្មជើងហោះហើរប្រចាំថ្ងៃ សៀមរាប-ហាណូយ សម្រាប់ការធ្វើដំណើរពីថ្ងៃទី ៥ ខែមីនា ដល់ថ្ងៃទី ២០ ឧសភា និងថ្ងៃទី ២៩ ខែឧសភា។

អ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ ដើម្បីធ្វើដំណើរពីខេត្តសៀមរាប ទៅកាន់ទីក្រុងហាណូយ ដែលជារដ្ឋធានីដែលមានវប្បធម៌ចំរុះរបស់ប្រទេសវៀតណាម។ ជាមួយនឹងការតភ្ជាប់ការហោះហើយដោយផ្ទាល់របស់ Vietjet ពីទីក្រុងហាណូយ អ្នកដំណើរនឹងមានជម្រើសធ្វើដំណើរតាមជើងហោះហើរជាច្រើន ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងធំៗ និងតំបន់ទេសចរណ៍នានាទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌា។

ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា បន្តឈានមុខជា «ទីកន្លែងធ្វើការដ៏ល្អ​»

ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់ជាផ្លូវការ​ជា «ទីកន្លែងធ្វើការដ៏ល្អ​»​ ឬ «Great Place to Work» ជាថ្មីម្តងទៀត ដែលនេះបាន​សបញ្ជាក់អំពីគោលជំហររបស់ក្រុមហ៊ុន​ក្នុងនាមជានិយោជកឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ វិញ្ញាបនបត្រទីកន្លែងធ្វើការដ៏ល្អនេះ ​​គឺជាការ​ទទួលស្គាល់កម្រិតសកលសម្រាប់ឧត្តមភាពនៅកន្លែងធ្វើការ ដែល​ផ្អែកទៅលើមតិយោបល់ និងការវាយតម្លៃទៅលើវប្បធម៌នៅកន្លែងធ្វើការ។ ការទទួល​បាន​វិញ្ញាបនបត្រ​ជាថ្មីនេះ ​ជាភាពជោគជ័យ​ដ៏សំខាន់មួយទៀត​នៅក្នុង​ដំណើរការរបស់ក្រុមហ៊ុនក្នុងរយៈពេល ៣០ ឆ្នាំនៅ​ប្រទេសកម្ពុជា។ 

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា នៅតែជាក្រុមហ៊ុនផលិតស្រាបៀរតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ដែលមាន​ការទទួលស្គាល់ជាសកលនេះ ព្រមទាំងនៅតែបន្តជាកន្លែងធ្វើការដែលផ្តល់ឱ្យគ្រប់គ្នានូវអារម្មណ៏មួយដែលទទួលបានកម្មសិទិ្ធពេញលេញ ខណៈពេលដែលក្រុមហ៊ុនបន្តពង្រឹង ​និងបង្កើតកន្លែងធ្វើការមួយដែលនិយោជិត​គ្រប់រូប​មានអារម្មណ៍ថា ​​ទទួល​បានការ​គោរព​ និងផ្តល់តម្លៃ​ ដែលនេះជាស្តង់ដា​ខ្ពស់មួយដែលត្រូវបាន​កំណត់ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិ និងមានការទទួលខុសត្រូវក្នុងឧស្សាហកម្មនេះ។ 

ទស្សនានូវភាពរីករាយ រូបរួមគ្នារបស់និយោជិតក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដើម្បីអបអរនូវសមិទ្ធផលមួយនេះ តាមរយៈទំព័រហ្វេសប៊ុកហ៊ិននីគែន ខេមបូឌា។

ក្រុមការងារ​មានមោទនភាពក្នុងការបង្កើតភាពរីករាយរួបរួមគ្នាដ៏ពិតប្រាកដមួយ

​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​គោលបំណងលើសពី​ការ​ផលិត​ស្រា​បៀរពោលគឺ​ការ​បង្កើត​នូវ​វប្បធម៌​នៃ​ការរួប​​រួមគ្នាដ៏ពិតប្រាកដមួយ។ លោកស្រី តេង សុផាន់ណា ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​ថ្លែង​ថា៖ «យើងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើរ ហើយគោលបំណងមួយនេះគឺត្រូវចាប់ផ្តើមពីធនធាន​មនុស្ស​របស់យើង។ យើងប្តេជ្ញាថានឹងបន្តបង្កើតនូវបរិយាកាសមួយដែលនិយោជិត​របស់យើងត្រូវបានផ្តល់តម្លៃ មាន​ការ​គាំទ្រ និងត្រូវបានជម្រុញដើម្បីបង្ហាញសក្តានុពលពេញលេញរបស់ពួកគេ»។

ជាមួយការប្តេជ្ញាមួយនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា តែងតែបន្តវិនិយោគលើធនធាន​មនុស្ស​របស់ខ្លួនតាមរយៈការបណ្តុះបណ្តាល ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងគំនិតផ្តួចផ្តើមអំពីសុខុមាលភាព។ អ្វីដែលធ្វើឱ្យ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា លេចធ្លោ​ជាង​គេនោះ គឺឱកាសដែល​ផ្ដល់ទៅ​ឱ្យ​និយោជិត​ទទួលបានបទពិសោធន៍អន្តរជាតិ និងបង្ហាញសមត្ថភាពខ្លួន នៅ​ក្រុមហ៊ុនប្រតិបត្តិការរបស់ក្រុមហ៊ុន ហ៊ិននីគែន ទូទាំងពិភពលោក។

ជាក់ស្តែងចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៤​ និយោជិតចំនួន ១៨ នាក់ត្រូវបានផ្តល់ឱកាសឱ្យទៅធ្វើការនៅក្រៅប្រទេស ដូចជា ប្រទេសសិង្ហបុរី ហូឡង់ នូវែលសេឡង់ និងប៉ាពួញូហ្គីណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ និងវៀតណាមជាដើម ដែលនេះបាន​បង្ហាញពីការរីកចម្រើនធនធានមនុស្សរបស់កម្ពុជាដែលប្រកបដោយ​​ទេពកោសល្យនៅលើឆាកអន្តរជាតិ។

ម្យ៉ាងទៀត សម្រាប់និយោជិត​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ពួកគេ​មិនមែនគ្រាន់តែផ្តោតលើការ បំពេញកាតព្វកិច្ចប្រចាំថ្ងៃនៅកន្លែង​​ការងារនោះទេ ប៉ុន្ដែ​ពួកគេ​ក៏​មាន​មោទនភាពចំពោះតួនាទីរៀងៗ​ខ្លួន​ផងដែរ​​។ ជាក់ស្តែង និយោជិត​ ៩២ ភាគរយ​បាន​និយាយថា ពួកគេមានមោទនភាពដែលជាផ្នែកមួយនៃក្រុមហ៊ុន និងការរួមចំណែករបស់ក្រុមហ៊ុន នៅក្នុង​សហគមន៍ដែលនៅជុំវិញ។

ភាពចម្រុះ សមធម៌ និងបរិយាប័ន្ន​ (DEI) ត្រូវបានរួមបញ្ចូលជានិច្ច​​នៅក្នុងវប្បធម៌ការងាររបស់ក្រុមហ៊ុនដោយជំរុញឱ្យមានការផ្ដល់​តម្លៃ​ និងឱកាសស្មើៗគ្នាសម្រាប់​និយោជិត​គ្រប់រូប។ ការប្តេជ្ញាចិត្តនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈគំនិតផ្តួចផ្តើមមានដូចជា មជ្ឈមណ្ឌលថែទាំកុមារ កម្មវិធី «ស្ត្រី​នៅផ្នែកលក់​» ​ និងការខិតខំប្រឹងប្រែងបន្ត​កសាងកម្លាំងការងារដែលទទួលយកភាពចម្រុះ ដោយមិនគិតពីភេទ ពូជសាសន៍ ឬសញ្ជាតិ ​ស្របទៅតាមផ្នត់គំនិត «ការយល់ឃើញចម្រុះ នឹងធ្វើឱ្យគុណភាពស្រាបៀរកាន់តែប្រណិត»។

សាមគ្គីភាព និងភាពរួបរួមគ្នាក្នុង​ចំណោម​និយោជិត​ទាំង​អស់តែងតែមានជានិច្ចនៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ មិនថាការប្រារឰ​ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូក ឬខួបលើកទី ៣០​ របស់ ក្រុមហ៊ុននោះទេ និយោជិត​ទាំង​អស់តែងតែ​មករួមគ្នាដើម្បីពង្រឹងចំណងមិត្តភាពរបស់ពួកគេ។ ក្រៅពីតួនាទី​ និងម៉ោងធ្វើការប្រចាំថ្ងៃ និយោជិតក៏បានចូលរួមយ៉ាងសកម្ម នៅក្នុងសហគមន៍ដោយពង្រឹងវប្បធម៌នៃការផ្តល់ និងចែករំលែកត្រឡប់មកវិញ ស្របតាមការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនក្នុងការ «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ»។

លើសពីនេះនៅ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សុវត្ថិភាពជាបេះដូងនូវរាល់ប្រតិបត្តិការទាំងអស់។ និយោជិត ​៩៤  ភាគរយបាន​បញ្ជាក់ថា ពួកគេកំពុងតែធ្វើការក្នុងបរិយាកាសមួយដែលមានសុវត្ថិភាព។ ក្រុមហ៊ុនតែងតែបន្តពង្រឹងនូវសុវត្ថិភាពនៅកន្លែងធ្វើការតាមរយៈការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ វិធានការការពារ និងវិធីសាស្រ្តសកម្មក្នុងការបង្ការហានិភ័យ។ ការធានាថា គ្រប់គ្នា រួមទាំងនិយោជិត អ្នកម៉ៅការ និងភ្ញៀវទាំងអស់​ត្រូវត្រឡប់ទៅផ្ទះដោយសុវត្ថិភាពនៅចុងបញ្ចប់នៃម៉ោងការងារ​របស់គេដែលនេះគឺជាតម្លៃស្នូលក្នុងប្រតិបត្តិការរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។

លោកស្រី លី លីមុនីពេជ្រ ប្រធានផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស​ប្រចាំ​ កម្ពុជា និង​ឡាវ បានបញ្ជាក់ថា៖ «ការទទួលបានវិញ្ញាបនបត្រជាកន្លែងដ៏ល្អសម្រាប់ធ្វើការពីរឆ្នាំជាប់ៗគ្នាធ្វើឱ្យយើងមានមោទនភាពយ៉ាងខ្លាំង។ ការទទួលស្គាល់ជា​ថ្មី​នេះគឺជាសក្ខីភាពមួយចំពោះវប្បធម៌ដែលយើងបានបង្កើតនៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែល​ការពង្រឹង​សមត្ថភាព​​ សុខុមាលភាព និងសាមគ្គីភាពរបស់និយោជិត​គឺជាស្នូលនូវរាល់ប្រតិបត្តិការរបស់យើង»។

ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំដែលត្រូវបានបង្កើតឡើងនៅលើការជឿទុកចិត្ត បិរយាប័ន្ន​ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹងយកចិត្ដ​ទុកដាក់​លើសពីការ​ផលិត​ស្រាបៀរ។​ ក្រុមហ៊ុន​នៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹង​នូវវប្បធម៌នៃការរួប​រួមគ្នា ដោយធានាថា និយោជិត​គ្រប់រូបទទួល​បាន​ការ​គាំទ្រ ផ្តល់តម្លៃ និងលើកទឹកចិត្តក្នុងការនាំយកនូវអ្វីដែលក្រុមហ៊ុន​ទទួលបាន​ក្នុងនាម​ជា «ទីកន្លែងធ្វើការដ៏ល្អ »​ ពិតប្រាកដ៕ 

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​នៅលើ​ពិភពលោក​ ដែលជាក្រុមហ៊ុន​ស្រាបៀរ​ និង​ក្រុមហ៊ុនវិនិយោគ​ឈាន​មុខ​នៅ​កម្ពុជា​តាំងពី​​ឆ្នាំ​១៩៩៤។ ជាមួយ​គោល​បំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើររ​ ​ ក្រុមហ៊ុន​​ហ៊ិននីគែន ហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួម​មាន​ ​​ស្រាបៀរ Heineken ® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ក្រុមហ៊ុន​​​មាននិយោជិត​​ប្រមាណ ៧០០​នាក់​និង​ផ្តល់ការងារដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ៦៦,០០០​​នាក់​នៅ​ទូទាំងច្រវាក់​​ផលិតកម្មរបស់ខ្លួន។ តាម​រយៈ​យុទ្ធសាស្ដ្រ​ «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញា​ចិត្ដ​ចូលរួម​និរន្ដរភាព​​បរិស្ថាន និង ព្រមទាំង សង្គម និង​ការ​ទទួល​ទាន​​ដោយ​ការ​ទទួល​ខុសត្រូវ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅកាន់​វេបសាយ ​heinekencambodia.com

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន GTVC ជួយយកស្រ្តីម្នាក់ពីកោះរ៉ុង មកមន្ទីរពេទ្យខេត្តព្រះសីហនុ ក្រោយឈឺពោះសម្រាលកូន

ភ្នំពេញ៖អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ​នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ឈឺពោះសម្រាលកូន មកសម្រាលមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។

ស្រ្តីរូបនេះមានឈ្មោះ ស្រៀង សុខជា អាយុ ១៨ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនGTVC ទៅជួយយកបុរស២នាក់ ពីកោះរ៉ុង មកសង្គ្រោះបន្ទាន់​នៅខេត្តព្រះសីហនុ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥​ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរស២នាក់ ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយបាក់ដៃ និងបាក់ជើង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសទាំង២ មានឈ្មោះ
១-យឺន កូ អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ទីកន្លែងកំណើត ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(របួសបាក់ដៃនិងបាក់ជើង)
២-ព្រាប ឡឹកពិសាល អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ទីកន្លែងកំណើត ភូមិព្រៃធំ ឃុំថ្មោងខាងត្បូង ស្រុកកំចាយមាស ខេត្តព្រៃវែង។

បុរសរងគ្រោះទាំង ២នាក់ ត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព និងដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនអ្នកឧកញ៉ា យកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ថ្ងៃ១៤កុម្ភៈ មានភ្ញៀវទេសចរជាតិ-អន្តរជាតិច្រើនកុះករ

ភ្នំពេញ៖ យោងតាមការអង្កេតរបស់ភ្នាក់ងារផ្តល់សេវាដឹកជញ្ជូន តាមផ្លូវទឹក GTVC បានឱ្យដឹងជាបឋមថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាថ្ងៃ បុណ្យនៃសេចក្តីស្រលាញ់ (Valentine’s Day) មានភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ យ៉ាងច្រេីនកុះករ នៅកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ត្រៀមធ្វេីដំណេីរដេីរលេងកម្សាន្តតាមបណ្តាកោះនានា ជាពិសេសក្រុងកោះរ៉ុង ។

រីករាយដំណើរកំសាន្ត ទៅតាមបណ្ដាកោះនានាជាមួយនិងប្រភេទអូប័រទំនើប និង ល្បឿនលឿន 𝐆.𝐓.𝐕.𝐂 𝐒𝐏𝐄𝐄𝐃𝐁𝐎𝐀𝐓 𝐂𝐀𝐌𝐁𝐎𝐃𝐈𝐀 ដែលនិងជូនបងប្អូនទៅដល់គោលដៅ ដោយសុវត្តិភាព យ៉ាងឆាប់រហ័ស ត្រឹមតែ 45 នាទី ។

ទីតាំងទទួលយកសំបុត្រ: https://goo.gl/maps/rtW3D2CGAU593CjLA
សម្រាប់ការទាញយកកម្មវិធី GTVC លើ App Store និង Google Play Store ឬចុចតាមតំណនេះ https://bmb.page.link/gtvc
.
លេខទំនាក់ទំនង
+(855) 070 221 234
+(855) 017 338 821
+(855) 071 912 0888
+(855) 015 661 456
+(855) 010 271 234
+(855) 076 713 1234 ៕