Home Blog Page 19

ជាថ្មីម្តងទៀត Vietjet ត្រូវបានបានផ្តល់កិត្តិយសជា “ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនតម្លៃសំបុត្រទាបល្អបំផុតរបស់ពិភពលោក”

ភ្នំពេញ៖ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ Vietjet ត្រូវបានដាក់ឈ្មោះថាជា “ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបបំផុត” សម្រាប់ឆ្នាំ ២០២៥ ម្តងទៀត។ នេះគឺជាការការផ្តល់ចំណាត់ថ្នាក់ដ៏មានសារៈសំខាន់ក្នុងប្រភេទ ពានរង្វាន់អាកាសចរណ៍ល្អបំផុតរបស់ពិភពលោក ដែលត្រូវបានធ្វើឡើងដោយ AirlineRatings.com ជាគេហទំព័រសុវត្ថិភាពអាកាសចរណ៍ និងវាយតម្លៃផលិតផលដែលទទួលស្គាល់ទូទាំងពិភពលោក។

តាមរយៈការផ្តល់កិត្តិយសដល់ក្រុមហ៊ុន Vietjet ជាមួយនឹងពានរង្វាន់អន្តរជាតិធំៗជាច្រើនឆ្នាំ AirlineRatings ទទួលស្គាល់ក្រុមហ៊ុនអាកាសចរណ៍នេះថាផ្តល់ជូនតម្លៃសំបុត្រសមរម្យ ខណៈពេលដែលរក្សាបាននូវគុណភាព និងការពេញចិត្តរបស់អតិថិជន។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តពង្រឹងកងយន្តហោះ A330s និង A321s ខណៈពេលដែលពង្រីកបណ្តាញហោះហើររបស់ខ្លួន ធ្វើឱ្យអ្នកដណើរអាចធ្វើដំណើរបានតាមផ្លូវអាកាសបានគ្រប់គ្នា។ Vietjet ក៏ត្រូវបានទទួលស្គាល់ផងដែរថាជាអ្នកត្រួសត្រាយផ្លូវ និងបដិវត្តផលិតផលក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់ខ្លួន ដែលរួមមានសេវាកម្មលំដាប់ថ្នាក់អាជីវកម្ម ដែលផ្តល់នូវបទពិសោធន៍លំដាប់កំពូលសម្រាប់អ្នកដំណើរ។

អ្នកស្រី Sharon Petersen នាយកប្រតិបត្តិនៃក្រុមហ៊ុន AirlineRatings បានសាទរចំពោះសមិទ្ធិផលរបស់ក្រុមហ៊ុនអាកាសចរណ៍ដោយនិយាយថា “Vietjet មានភាពស្ទាត់ជំនាញក្នុងការផ្តល់ជូនគុណតម្លៃពិសេសដល់អ្នកដំណើរ ដោយរួមបញ្ចូលគ្នានូវតម្លៃសំបុត្រប្រកួតប្រជែងជាមួយនឹងគំរូសេវាកម្មដែលអាចទុកចិត្តបាន និងប្រកបដោយភាពច្នៃប្រឌិត។ សមត្ថភាពរបស់ Vietjet ក្នុងការធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវធ្វើដំណើររាប់លាននាក់ធ្វើដំណើរបានតាមផ្លូវអាកាសដោយមិនប៉ះពាល់ដល់សុវត្ថិភាព ឬប្រសិទ្ធភាពឡើយ ដែលធ្វើឱ្យ Vietjet ជាក្រុមហ៊ុនដែលផ្តល់សេវាល្អប្លែកពីគេ។ លើសនេះ ក្រុមកាងារត្រួតពិនិត្យយន្តហោះរបស់យើង បានកត់សម្គាល់ម្តងហើយម្តងទៀតនូវការលះបង់និងការប្រឹងប្រែងរបស់នាវិករបស់ Vietjet ដើម្បីជួយសម្របសម្រួលអ្នកដំណើរទាំងអស់ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុខភាព ដែលទាំងនេះជាអ្វីដែលយើងពិតជាស្ងើចសរសើរដល់ពួគគេយ៉ាងខ្លាំង”។

ក្រុមហ៊ុន AirlineRatings ក៏បានផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុន Vietjet នូវចំណាត់ថ្នាក់ផ្កាយប្រាំពីរ ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពអាកាសចរណ៍នៅក្នុងពិភពលោក និងបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបបំផុតទាំង ១០ ដែលមានសុវត្ថិភាពបំផុត និងល្អបំផុតរបស់ពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុន Vietjet ក៏ត្រូវបានគេដាក់ឈ្មោះថាជា Value Airline of the Year ដោយក្រុមហ៊ុន AirlineRatings ។

នៅពេលដែល Vietjet អបអរការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ អ្នកដំណើរមានហេតុផលកាន់តែច្រើនក្នុងការធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍។ ពីការស្វាគមន៍បុណ្យចូលឆ្នាំនាពេលថ្មីៗនេះ Vietjet ក៏បន្តផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេសរហូតដល់ 50% សម្រាប់សំបុត្រ Eco-class លើគ្រប់ផ្លូវហោះហើរទាំងអស់។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% ដោយប្រើលេខកូដប្រូម៉ូសិន BIGSALE50 ពេលកក់សំបុត្រតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ។ ការផ្តល់ជូនពិសេសនេះ មានសុពលភាពសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ដែលធ្វើឱ្យវាក្លាយជាឱកាសដ៏ល្អឥតខ្ចោះដើម្បីស្វែងយល់ពីទីក្រុងរស់រវើក និងទេសភាពដ៏អស្ចារ្យរបស់ប្រទេសវៀតណាម។

អ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ ដើម្បីកក់ជើងហោះហើរពីសៀមរាបទៅហាណូយនារដូវផ្ការីកនេះ ជាមួយនឹងការតភ្ជាប់ដោយផ្ទាល់ទៅកាន់គោលដៅល្បីៗនៅទូទាំងប្រទេសវៀតណាម អាស៊ី និងប្រទេសជាច្រើនទៀត តាមរយៈបណ្តាញដ៏ធំទូលាយរបស់ Vietjet។ បច្ចុប្បន្នក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃនៅលើផ្លូវសៀមរាប-ហាណូយ ដោយផ្តល់ការធ្វើដំណើរយ៉ាងរហ័សរយៈពេល ១ ម៉ោង ៤០ នាទីទៅកាន់រដ្ឋធានីដ៏រស់រវើករបស់ប្រទេសវៀតណាម។

គេហទំព័រ AirlineRatings ដែលអ្នកស្ថាប័នផ្តល់ពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតរបស់ពិភពលោក ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០១៣ ដើម្បីផ្តល់កិត្តិយសដល់ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅចំណាត់ថ្នាក់ប្រភេទសេវាសំខាន់ៗនានានៅក្នុងឧស្សាហកម្មនេះ។ ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ ត្រូវបានវាយតម្លៃយ៉ាងល្អិតល្អន់ដោយផ្អែកលើអ្វីដែលខ្លួនផ្តល់ជូនអ្នកដំណើរ។ ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេផ្សេងទៀត ដែលត្រូវបានទទួលស្គាល់នៅឆ្នាំនេះរួមមាន Korean Air, Qatar, Air New Zealand, Emirates និង Etihad ៕

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រទៅជួយសង្គ្រោះអ្នកនេសាទម្នាក់ ជួបគ្រោះថ្នាក់ដាក់ខ្សែរ៉តនៅលើទូកចំក្បាលរងរបួសធ្ងន់

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​ បានបញ្ជូនអូប័រល្បឿនលឿន​ របស់ក្រុមហ៊ុន GTVC ទៅទទួលអ្នកនេសាទម្នាក់ បានជួបគ្រោះថ្នាក់ដាក់ខ្សែរ៉តនៅលើទូក​ បណ្តាលឲ្យចំក្បាលធ្ងន់ធ្ងរ យកមកសង្គ្រោះនៅមន្ទីរពេទ្យ។

អ្នកនេសាទរូបនេះមានឈ្មោះ ស៊ាង ស៊ាត មានអាយុ ៤៨ឆ្នាំ រស់នៅបណ្តោះអាសន្ន​ នៅម្តុំទំនប់រលក ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

អ្នកនេសាទខាងលើនេះ​ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ​ ទាន់ពេលវេលា៕

កម្មវិធី Loyalty របស់ Emirates Skywards និង ALL របស់ Accor បង្កើនភាពជាដៃគូដោយផ្តល់រង្វាន់បន្ថែមជូនសមាជិកនៃកម្មវិធីនេះ

ភ្នំពេញ៖ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ – Emirates Skywards ដែលជាកម្មវិធី Loyalty ផ្តល់ជារង្វាន់ពី Emirates ព្រមទាំង flydubai និង ALL ដែលជាកម្មវិធី Loyalty និងកម្មវិធីកក់សំបុត្ររបស់ Accor បានបង្កើនភាពជាដៃគូកាន់តែស្អិតរមួត ដោយផ្តល់ជូនសមាជិករបស់ខ្លួននូវអត្ថប្រយោជន៍ និងឱកាសបន្ថែមដើម្បីបង្កើនរង្វាន់របស់ពួកគេតាមរយៈប្រតិបត្ដិការដ៏ងាយស្រួល។

ការផ្តល់ជូនចុងក្រោយនេះត្រូវបានរំពឹងថានឹងទាក់ទាញអ្នកធ្វើដំណើរទៅ និងមកពីប្រទេសកម្ពុជា ដែលជាសមាជិករបស់ Emirates Skywards និង ALL ដោយក្រុមហ៊ុន Accor មានសណ្ឋាគារនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។

Screenshot

តាមរយៈកិច្ចសហការដ៏ប្រសើរនេះ សមាជិក Emirates Skywards និងជាសមាជិករបស់ ALL ផងដែរនោះ ឥឡូវនេះអាចបំប្លែង Skywards Miles របស់ពួកគេទៅជា ALL Reward Points ជាការទទួលបាននូវបទពិសោធន៍អស្ចារ្យនៅទូទាំងបណ្តាញដ៏ធំទូលាយរបស់ Accor ដែលមានសណ្ឋាគារជាង ៥៦០០ នៅទូទាំងសាខា Accor ជាង ៤៥ និងអត្ថប្រយោជន៍ Limitless Experiences ចំនួន ៥០០០ ផងដែរ។

សម្រាប់រាល់រង្វាន់ទាំង ៤០០០ របស់កម្មវិធី Skywards Miles សមាជិកនឹងទទួលបាន ១០០០ ALL Reward Points ដែលអាចត្រូវបានប្តូរយកជា ការស្នាក់នៅ បទពិសោធន៍ទទួលទានអាហារពិសេស ឬ Limitless Experiences ផ្តាច់មុខដែលមាននៅលើគេហទំព័រ ALL.com។

នៅក្នុងកិច្ចសហការដ៏គួរឱ្យរំភើបនេះ ភាពជាដៃគូណែនាំប្រតិបត្ដិការទាញយករង្វាន់ពីររបៀបរវាងកម្មវិធី loyalty ទាំងពីរនេះ។ មុខងារនេះផ្តល់ជូនយ៉ាងពិសេសដល់សមាជិកក្នុងការបង្កើនរង្វាន់របស់ពួកគេ និងរីករាយជាមួយបទពិសោធន៍ជីវិត ក៏ដូចជាការធ្វើដំណើរដែលមិនអាចប្រៀបផ្ទឹមបានជាមួយយីហោរទាំងពីរ។

សមាជិករបស់ ALL ក៏អាចបំប្លែងពិន្ទុ ALL Reward Points របស់ពួកគេទៅជា Skywards Miles ដោយ ៤០០០ ពិន្ទុរបស់ ALL Reward Points ស្មើនឹង ២០០០ ពិន្ទុរបស់ Skywards Miles។ Skywards Miles អាចត្រូវបានប្តូរយកសម្រាប់រង្វាន់ជាច្រើន រួមទាំងសំបុត្រយន្តហោះនៅលើ Emirates និងក្រុមហ៊ុនអាកាសចរណ៍ដៃគូ ប្ដូរទៅជាប្រភេទកៅអីថ្នាក់ខ្ពស់ជាង ប័ណ្ណកាដូ ការស្នាក់នៅសណ្ឋាគារ បដិសណ្ឋារកិច្ចនៅឯព្រឹត្តិការណ៍កីឡា និងវប្បធម៌ ដំណើរកម្សាន្ត និងប្រាក់មិនអាចទិញបទពិសោធន៍បានទេ។

លោកបណ្ឌិត Nejib Ben Khedher អនុប្រធានជាន់ខ្ពស់ផ្នែក Emirates Skywards បានថ្លែងថា៖ «នៅក្នុងកម្មវិធី Emirates Skywards យើងកំពុងស្វែងរកវិធីថ្មីៗជាប្រចាំដើម្បីជួយសមាជិករបស់យើងបង្កើនតម្លៃអតិបរមានៃរាល់រង្វាន់ Skywards Mile ដែលរកបាន និងប្រតិបត្ដិការដោយងាយស្រួល។ ភាពជាដៃគូដែលបានពង្រឹងរបស់យើងជាមួយ កម្មវិធី loyalty របស់ ALL – Accor នឹងផ្តល់ជូនយ៉ាងពិតប្រាកដ។ ឥឡូវនេះសមាជិក Emirates Skywards អាចបំប្លែង Skywards Miles ទៅជាពិន្ទុរង្វាន់ ALL បាន ហើយទទួលបានការស្នាក់នៅសណ្ឋាគារពិសេសនៅសាខាសណ្ឋាគាររបស់ Accor ជាង ៤៥ ទូទាំងពិភពលោកហើយរីករាយជាមួយបទពិសោធន៍គ្មានដែនកំណត់ និងជាច្រើនទៀត»។

សមាជិក loyalty ទាំងអស់ក៏អាចបំប្លែងពិន្ទុរង្វាន់ ALL Reward Points ទៅជា Skywards Miles និងរីករាយជាមួយអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ Emirates Skywards ដ៏មានឈ្មោះល្បីល្បាញរួមបញ្ចូលទាំងរង្វាន់ជើងហោះហើរទៅកាន់គោលដៅជាង ១៤០ នៅទូទាំងបណ្តាញដ៏ធំទូលាយរបស់ក្រុមហ៊ុន Emirates។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការពង្រីកភាពជាដៃគូរបស់យើង និងធ្វើការរួមគ្នាដើម្បីផ្តល់ជូនសមាជិករបស់យើងនូវបទពិសោធន៍ធ្វើដំណើរដ៏ល្អបំផុតនៅលើអាកាស និងនៅលើដី»។

Screenshot

លោក Mehdi Hemici ប្រធានផ្នែក loyalty និងពាណិជ្ជកម្មអេឡិចត្រូនិក ប្រចាំក្រុមហ៊ុន Accor បានថ្លែងថា៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការពង្រឹងភាពជាដៃគូរបស់យើងជាមួយ Emirates Skywards ជាកម្មវិធីដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តពង្រឹងកម្មវិធីរបស់យើងជាមួយនឹងដៃគូឈានមុខគេក្នុងឧស្សាហកម្ម។ សមាជិករបស់យើងនឹងទទួលបានពិន្ទុ និងដោះដូររង្វាន់យ៉ាងងាយរបស់ពួកគេដែលនេះជាឱកាសដ៏គួរឱ្យរំភើបនៅក្នុងទិសដៅថ្មីដែល Emirates ដំណើរការ។ ទាំង Emirates Skywards និង ALL បានធ្វើឱ្យបទពិសោធន៍ធ្វើដំណើរកាន់តែមានតម្លៃ និងមានគោលដៅក្នុងការសម្របសម្រួលការធ្វើដំណើររបស់សមាជិកប្រកបដោយផាសុកភាព។ ភាពជាដៃគូនេះនឹងធ្វើឲ្យអ្នកធ្វើដំណើរដែលជាសមាជិកកាន់តែទទួលបានបទពិសោធក្នុងកម្រិតកាន់តែប្រសើរ»។

ពីគោលដៅល្បីៗ ដូចជាទីក្រុង ឌូបៃ ប៉ារីស និងម៉ាល់ឌីវ រហូតដល់គោលដៅពេញនិយមដូចជា ក្រុងរីយ៉ាដ និង កោះបាលី ឥឡូវនេះសមាជិកអាចរួមបញ្ចូលគ្នានូវការស្នាក់នៅសណ្ឋាគារពិសេសជាមួយនឹងការធ្វើដំណើរតាមយន្តហោះលំដាប់ពិភពលោក ដោយធានាបាននូវការធ្វើដំណើរដែលមិនអាចបំភ្លេចបានគ្រប់ពេលវេលា។​ ជាមួយនឹងសម្ព័ន្ធភាពនេះ ALL និង Emirates Skywards កំពុងផ្តល់ជូនសមាជិកនូវភាពងាយស្រួល តម្លៃសមរម្យ និងរង្វាន់ផ្តាច់មុខដែលមិនអាចប្រៀបផ្ទឹមបាន។

ក្រុមហ៊ុន Emirates បានបន្តសេវាកម្មធ្វើដំណើរប្រចាំថ្ងៃរវាងទីក្រុងភ្នំពេញ និងឌូបៃ តាមរយៈប្រទេសសិង្ហបុរីកាលពីខែឧសភាឆ្នាំមុន។ ការត្រឡប់មកវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានរៀបចំពិធីស្វាគមន៍ជាផ្លូវការ ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។

បច្ចុប្បន្ន ក្រុមហ៊ុន Emirates កំពុងផ្តល់តម្លៃសមរម្យលើជើងហោះហើរទៅកាន់ទីក្រុងឌូបៃ ប្រទេសសិង្ហបុរី និងគោលដៅជាច្រើនទៀត។ ការតភ្ជាប់ជើងហោះហើរជាច្រើនតាមរយៈប្រទេសសិង្ហបុរី មានន័យថា អ្នកដំណើរកម្ពុជាឥឡូវនេះ អាចទាញយកអត្ថប្រយោជន៍សន្ធឹកសន្ធាប់លើបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Emirates ដើម្បីឆ្ពោះទៅកាន់គោលដៅពេញនិយមនៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអាហ្វ្រិក។

នៅក្នុងប្រទេសកម្ពុជា សណ្ឋាគារ Accor នៅភ្នំពេញ រួមមាន សណ្ឋាគារ Tribe, Raffles Hotel Le Royal, Novotel Phnom Penh BKK1 និង Sofitel Phnom Penh Phokeethra។ នៅខេត្តសៀមរាបសណ្ឋាគារ Accor មាន Raffles Grand Hotel D’Angkor, Ibis Styles Siem Reap និង Sofitel Angkor Phokeethra Golf & Spa Resort។ នៅក្រុងព្រះសីហនុ Accor មានសណ្ឋាគារ Novotel Sihanoukville Holiday Resort។

ដើម្បីស្វែងយល់បន្ថែម និងក្លាយជាសមាជិក សូមចុច ទីនេះ។

អានបន្ថែម

ទំនាក់ទំនងសាធារណៈរបស់ Emirates

pr@emirates.com

អំពីកម្មវិធី Emirates Skywards

Emirates Skywards មានសមាជិកជាង ៣៤ លាននាក់នៅទូទាំងពិភពលោក។ កម្មវិធីភក្ដីភាពផ្តល់ជូននូវសមាជិកភាពចំនួនបួនកម្រិត៖ ខៀវ ប្រាក់ មាស និងប្លាទីន ដោយកម្រិតនីមួយៗទទួលបានសិទ្ធិផ្តាច់មុខ។ សមាជិកអាចទទួលបាន Skywards Miles ជាមួយដៃគូជាច្រើនចាប់ពីក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងការជួលរថយន្ត រហូតដល់ម៉ាកយីហោហិរញ្ញវត្ថុ និងការកម្សាន្តប្លែកៗ។ 

Skywards Miles អាចត្រូវបានប្រើប្រាស់សម្រាប់រង្វាន់ជាច្រើន រួមទាំងសំបុត្រយន្តហោះជាមួយ Emirates ក្រុមហ៊ុនអាកាសចរណ៍ដៃគូ ការប្ដូរប្រភេទកៅអីថ្នាក់ខ្ពស់ជាង ការស្នាក់នៅសណ្ឋាគារ កាតកាដូ សំបុត្រសម្រាប់ព្រឹត្តិការណ៍កីឡា និងវប្បធម៌ ដំណើរកម្សាន្ត និងលុយមិនអាចទិញបទពិសោធន៍បានទេ។

អំពី EMIRATES កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តជើងហោះហើរប្រចាំថ្ងៃទៅកាន់ទីក្រុងភ្នំពេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេសសិង្ហបុរីក្នុងខែឧសភា ឆ្នាំ២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ នៅទូទាំងបណ្តាញសកលរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនក្នុងការកំណត់រចនាសម្ព័ន្ធបីថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូនបន្ទប់ឯកជនចំនួន ៨ បែប First Class កៅអីរាបស្មើចំនួន ៤២ បែប Business Class និង ៣១០ កៅអីធំទូលាយបែប Economy Class។

អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេក្នុងឧស្សាហកម្មរបស់ Emirates នៅលើអាកាស និងនៅលើដីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារប្លែកៗតាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្សាន្តលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦,៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ធំទូលាយ ហ្គេម សៀវភៅសំឡេង និងផតខាស់។

អំពី ALL

ALL គឺជាភ្លេតហ្វមកក់សំបុត្រ និងកម្មវិធី loyalty ដែលរួមបញ្ចូលនូវការផ្ដល់ជូនពិសេសពី Accor ក្នុងអំឡុងពេលធ្វើដំណើរ និងលើសពីការស្នាក់នៅសណ្ឋាគារ។ តាមរយៈគេហទំព័រ និងកម្មវិធី ALL.com អតិថិជនអាចចូលទៅកាន់ជម្រើសនៃការស្នាក់នៅដែលមិនអាចប្រៀបផ្ទឹមបានពីសាខា Accor ជាង ៤៥ នៅក្នុងប្រទេសចំនួន ១១០ ដែលតែងតែមានតម្លៃល្អបំផុត។ កម្មវិធី ALL-loyalty ផ្តល់ឱ្យសមាជិកនូវលទ្ធភាពទទួលបានរង្វាន់ សេវាកម្ម និងបទពិសោធន៍ជាច្រើន រួមជាមួយនឹងដៃគូល្បីៗជាង ១០០ បន្ថែមទៀត។ ALL គាំទ្រសមាជិករបស់ខ្លួនជារៀងរាល់ថ្ងៃ ដោយអនុញ្ញាតឱ្យពួកគេរស់នៅតាមចំណង់ចំណូលចិត្ដជាមួយនឹងព្រឹត្តិការណ៍ជាង ៥០០០ នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ រួមមាន សកម្មភាពក្នុងតំបន់ ថ្នាក់មេចុងភៅ ការប្រកួតកីឡាសំខាន់ៗ និងការប្រគំតន្ត្រីលំដាប់កំពូល។ ALL គឺជាកម្មវិធី loyalty ដែលអ្នកដំណើរពេញចិត្ត។

រីករាយធ្វើដំណើរជាមួយនឹងការបញ្ចុះតម្លៃសំបុត្ររហូតដល់ 50% ពី Vietjet សម្រាប់ជើងហោះហើរ សៀមរាប និងហាណូយ

ភ្នំពេញ៖ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ បន្ទាប់ពីស្វាគមន៍បុណ្យចូលឆ្នាំថ្មី Vietjet ក៏នៅតែបន្តផ្តល់ជូនសំបុត្របញ្ចុះតម្លៃពិសេសដល់ភ្ញៀវធ្វើដំណើររហូតដល់ 50% រយៈពេលមួយសប្តាហ៍សម្រាប់គ្រប់ផ្លូវហោះហើរចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ​ ២០២៥។ ប្រូម៉ូសិនដ៏ពិសេសនេះ ផ្តល់ជូនការបញ្ចុះតម្លៃដ៏អស្ចារ្យសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងគោលដៅផ្សេងៗជាច្រើនទៀត។

ក្នុងអំឡុងពេលនៃការផ្តល់ជូនពិសេសរយៈពេល ៧ ថ្ងៃនេះ ខិត្តប័ណ្ណបញ្ចុះតម្លៃសំបុត្រ 50% សម្រាប់សំបុត្រ Eco-class  មានលេខកូដប្រូម៉ូសិន BIGSALE50 ដែលភ្ញៀវធ្វើដំណើរត្រូវប្រើនៅពេលកក់សំបុត្រធ្វើដំណើរតាមរយៈគេហទំព័រផ្លូវការរបស់ Vietjet www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ។ ការផ្តល់ជូននេះមាននៅទូទាំងបណ្តាញទាំងអស់របស់ Vietjet ជាមួយនឹងកាលបរិច្ឆេទធ្វើដំណើរដែលអាចបត់បែនបានចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥។

អ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ ដើម្បីកក់ជើងហោះហើរពីសៀមរាបទៅហាណូយនារដូវផ្ការីក ជាមួយនឹងការតភ្ជាប់ដ៏ងាយស្រួលទៅកាន់គោលដៅពេញនិយមក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ី និងអូស្ត្រាលី តាមរយៈបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ក្រុមហ៊ុន Vietjet។ បច្ចុប្បន្ននេះ Vietjetដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃនៅលើផ្លូវសៀមរាប-ហាណូយដែលមានការធ្វើដំណើរការយ៉ាងរលូន ដោយផ្តល់នូវជម្រើសក្នុងការធ្វើដំណើរដ៏ងាយស្រួលដើម្បីស្វែងយល់ពីទីក្រុងដែលជាបេះដូងសេដ្ឋកិច្ចដ៏រស់រវើកដែលមានអាយុកាលរាប់ពាន់ឆ្នាំនៃប្រទេសវៀតណាម។

ប្រទេសវៀតណាមមានភាពល្បីល្បាញអំពីសម្រស់ធម្មជាតិដ៏អស្ចារ្យបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប មុខម្ហូបដ៏ឆ្ងុយឆ្ងាញ់ និងសេវាធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលធ្វើឱ្យប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរណ៍ ត្រូវតែទៅទស្សនាសម្រាប់ការស្វែងយល់អំពីទិសដៅកម្សាន្តអន្តរជាតិ។ ពីឆ្នេរសមុទ្រដែលមានខ្យល់អាកាសដ៏បរិសុទ្ធនៃទីក្រុង ដាណាង ញ៉ាត្រាង និងកោះកុកទៅកាន់អច្ឆរិយវត្ថុបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៃឈូងសមុទ្រ ហាឡុង នីញប៊ិញ, ហូយអាន និង Hue ឬភាពទាក់ទាញនៃទីក្រុងហាណូយរហូតដល់ផ្លូវដែលមានភាពអ៊ូអរនៃទីក្រុងហូជីមិញប្រទេសវៀតណាម ដែលផ្តល់ជូនការកម្សាន្តគ្រប់បែបយ៉ាងសម្រាប់អ្នកធ្វើដំណើរគ្រប់ប្រភេទ។

ក្រុមហ៊ុន Vietjet បាននិងកំពុងពង្រីកបណ្តាញជើងហោះហើរត្រង់របស់ខ្លួននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet នឹងបន្តពង្រឹងជើងហោះហើរអន្តរជាតិរបស់ខ្លួនជាមួយនឹងផ្លូវហោះហើរថ្មីដែលតភ្ជាប់ទីក្រុងហូជីមិញ និងហាណូយទៅកាន់ទីក្រុងប៉េកាំង និងក្វាងចូវ(ប្រទេសចិន) ក៏ដូចជាទីក្រុងហូជីមិញទៅកាន់ទីក្រុង​បាងកាឡូ និង អ៊ីដ្រាបាដ(ឥណ្ឌា) ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ

(**) លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

Vietjet និង OpenAirlines ចាប់ដៃគូដើម្បីបង្កើនប្រសិទ្ធភាពប្រើប្រាស់ឥន្ធនៈក្នុងការហោះហើរដោយប្រើបច្ចេកវិទ្យា AI

ភ្នំពេញ៖ ថ្ងៃទី  ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet របស់វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន OpenAirlines ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផ្តល់ដំណោះស្រាយដ៏មានប្រសិទ្ធភាពលើការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់យន្តហោះដែលប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ដើម្បីបន្តដំណើរបង្កើនប្រសិទ្ធភាពប្រតិបត្តិការហោះហើរ។

Vietjet នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅក្នុងប្រទេសវៀតណាម ដែលប្រើ SkyBreathe® ដែលកម្មវិធីច្នៃប្រឌិតថ្មីដំណើរការដោយឧបករណ៍បញ្ញាសិប្បនិមិត្ត (AI) ក្បួនដោះស្រាយទិន្នន័យធំ និងម៉ាស៊ីនសិក្សា (machine learning) ដើម្បីវិភាគទិន្នន័យហោះហើរ និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រេងឥន្ធនៈ។ ប្រព័ន្ធនេះប្រមូល និងបញ្ចូលព័ត៌មានពីប្រភពនានា រួមទាំងទិន្នន័យយន្តហោះ និងរបាយការណ៍ប្រេងឥន្ធនៈ ទៅក្នុងកម្មវិធីតែមួយ។ ជាមួយនឹងការវិភាគលើជើងហោះហើរជាង ២១ លានកម្មវិធី ពឹងផ្អែកលើមូលដ្ឋានទិន្នន័យប្រសិទ្ធភាពប្រេងឥន្ធនៈដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ក្រុមហ៊ុនអាកាសចរណ៍។

SkyBreathe® 360° គឺជាកម្មវិធីជំនួយដល់ហោះហើរអេកូ កំណត់ឱកាសដើម្បីសន្សំសំចៃប្រេងឥន្ធនៈ និងផ្តល់នូវអនុសាសន៍ជាក់លាក់ដែលសមស្របទៅនឹងភាគីពាក់ព័ន្ធនានានៃក្រុមហ៊ុនអាកាសចរណ៍ រួមទាំងអ្នកបើកបរយន្តហោះ និងអ្នកគ្រប់គ្រងប្រតិបត្តិការហោះហើរ សម្រាប់ការសហការប្រកបដោយប្រសិទ្ធភាព ជំរុញវប្បធម៌បៃតង ខណៈពេលដែលបង្កើនផលិតភាពដំណើរការនៃប្រព័ន្ធកម្មវិធីរបស់ខ្លួន។ យោងតាមការវិភាគរបស់ OpenAirlines មានរូបរាងងាយស្រួលប្រើ ហើយការវិភាគលម្អិតទន្ន័យរបស់ SkyBreathe® នឹងផ្តល់សិទ្ធិអំណាចដល់ក្រុមហ៊ុន Vietjet ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈរបស់ខ្លួន រហូតដល់ ២ ភាគរយ និងកាត់បន្ថយការបញ្ចេញឧស្ម័ន CO2 បានជាង ៩៦ ពាន់តោនក្នុងមួយឆ្នាំ។

Vietjet ក៏នឹងដាក់ឱ្យដំណើរការកម្មវិធី SkyBreathe® MyFuelCoach ដល់អ្នកបើកបរទាំងអស់របស់ខ្លួនផងដែរ។ ជាជំនួយការបង្កើនការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយប្រសិទ្ធភាព កម្មវិធីនេះផ្តល់នូវការសង្ខេប និងពន្យល់អំពីអេកូជាក់លាក់សម្រាប់អ្នកបើកយន្តហោះនីមួយៗ។ ទន្ន័យដែលផ្តល់ការយល់ដឹងបានស៊ីជម្រៅទាំងនេះ អនុញ្ញាតឱ្យអ្នកបើកយន្តហោះតាមដានការអនុវត្ត កំណត់តំបន់ហោះហើរដើម្បីកែលម្អ និងធ្វើការអនុវត្តការបើកបរបានយ៉ាងងាយស្រួល និងល្អបំផុតព្រមទាំងប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយប្រសិទ្ធភាព។ ទាំងនេះនឹងជួយសម្រួលដល់យន្តហោះហោះហើរកាន់តែស៊ីប្រេងឥន្ធនៈតិច ខណៈពេលដែលកាត់បន្ថយផលប៉ះពាល់បរិស្ថានបានល្អផងដែរ។

លោក Alexandre Feray នាយកប្រតិបត្តិនៃក្រុមហ៊ុនOpenAirlines មានប្រសាសន៍ថា “ភាពជាដៃគូនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ Vietjet ចំពោះប្រតិបត្តិការហោះហើរប្រកបដោយចីរភាពបន្ថែមទៀត។ តាមរយៈការប្រើប្រាស់ថាមពលប្រកបដោយការច្នៃប្រឌិត និងឌីជីថលភាវូបនីយកម្ម ក្រុមហ៊ុនអាកាសចរណ៍កំពុងផ្លាស់ប្តូរគោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួនចំពោះអព្យាក្រឹតកាបូនត្រឹមឆ្នាំ ២០៥០ ទៅជាសកម្មភាពជាក់ស្តែងដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ សម្រាប់ក្រុមហ៊ុនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ទាំងមូល គឺសម្រាប់អ្នកធ្វើដំណើរ និងភពផែនដី។ ការអនុវត្តកម្មវិធី SkyBreathe® កំពុងដំណើរការហើយ ដោយធានាថា Vietjet អាចដោះសោសក្តានុពលរបស់ខ្លួនបានយ៉ាងពេញលេញ ឆាប់រហ័ស និងចាប់ផ្តើមមើលឃើញលទ្ធផលដែលអាចវាស់វែងបាន។

អនុប្រធានក្រុមហ៊ុន Vietjet លោក Nguyen Duc Thinh ក៏បានចែករំលែកថា៖ កិច្ចព្រមព្រៀងថ្ងៃនេះជាមួយ OpenAirlines តំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ Vietjet ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប យើងអាចបន្តបង្កើតថ្មី បង្កើនប្រសិទ្ធភាពប្រតិបត្តិការ កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័ន CO2 និងបង្កើនបទពិសោធន៍ហោះហើររបស់អ្នកដំណើរក្នុងតម្លៃសមរម្យ។ កិច្ចសហការនេះ ក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុន Vietjet ឆ្ពោះទៅរកនិរន្តរភាព ខណៈពេលដែលផ្តល់នូវអត្ថប្រយោជន៍រយៈពេលវែងដល់ឧស្សាហកម្មអាកាសចរណ៍ពិភពលោក។

តាមរយៈការចូលរួមជាមួយសមាជិកចំនួន ៧៣ នៃសហគមន៍ SkyBreathe® ក្រុមហ៊ុន Vietjet ទទួលបានសិទ្ធិចូលដំណើរការទៅកាន់បណ្តាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប្រកបដោយថាមពលដែលប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍ប្រកបដោយចីរភាព។ ក្នុងនាមជាសមាជិកនៃសហគមន៍នេះ Vietjet ក៏នឹងទទួលបានការគាំទ្រជាបន្តបន្ទាប់ពីអ្នកជំនាញផ្នែកប្រេងឥន្ធនៈ OpenAirlines ដែលនឹងជួយក្រុមហ៊ុនអាកាសចរណ៍បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើនអត្ថប្រយោជន៍ជាអតិបរមាលើការធ្វើដំណើរ SkyBreathe®របស់ខ្លួន។

Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ ដែលមានការរីកចម្រើនលឿនបំផុត ដោយបានសាងសង់កងនាវាអាកាសចរប្រកបដោយថាមពល និងទំនើបបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃពីសៀមរាបទៅហាណូយ និងការភ្ជាប់ទៅកាន់គោលដៅជាច្រើនក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន អូស្ត្រាលី និងប្រទេសនានាជាច្រើនទៀត អ្នកដំណើរមកពីប្រទេសកម្ពុជាអាចរីករាយនឹងការធ្វើដំណើរប្រកបដោយផាសុកភាព សម្រាប់ដំណើរកម្សាន្តបែបធុរកិច្ច ការកម្សាន្តឬលក្ខណៈគ្រួសារ។

ធនាគារ ABA និងក្រសួងពាណិជ្ជកម្ម ដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញ សម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា

0

នៅថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2025 ធនាគារ ABA ដែលជាធនាគារពាណិជ្ជដ៏ធំបំផុត និងផ្តល់សេវាហិរញ្ញវត្ថុទំនើបឈានមុខគេនៅកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនភាពងាយស្រួល និងប្រសិទ្ធភាពសម្រាប់ម្ចាស់អាជីវកម្ម វិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុនានា ដោយដាក់ដំណើរការផ្លែតហ្វមទូទាត់អនឡាញរបស់ ABA ទៅក្នុងប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO)។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកសេវាពាណិជ្ជកម្ម និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA។

តាមរយៈកិច្ចសហការនេះ PayWay ដែលជាផ្លែតហ្វម ABA ធ្លាប់ទទួលបានពានរង្វាន់កន្លងមកនោះ នឹងត្រូវតភ្ជាប់ទៅក្នុងប្រព័ន្ធ SETFO ដើម្បីជួយសម្រួលដល់ការទូទាត់សម្រាប់ការស្នើរសុំ និងការតម្កល់លិខិតជូនដំណឹងនៃ សិទ្ធិប្រាតិភោគលើចលនទ្រព្យ ដែលអាចប្រើប្រាស់ជាទ្រព្យធានា។

SETFO គឺជាធនធានដ៏សំខាន់សម្រាប់អាជីវកម្ម ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដាក់តម្កល់ឯកសារ និងស្វែងរកលិខិតតម្កល់ ដោយធានានូវអាទិភាពលើទ្រព្យធានា និងការពារការវិនិយោគរបស់ពួកគេ។ តាមរយៈការដាក់តម្កល់លិខិតជូនដំណឹង អាជីវកម្មបង្កើតអាទិភាពលើបុគ្គលផ្សេងដែលធ្វើការតវ៉ា និងអ្នកទិញ ដែលក្នុងនោះ រួមមានករណីដែលកូនបំណុល ពុំមានលទ្ធភាពសងបំណុល។

លោក Askhat Azhikhanov បានមានប្រសាសន៍ថា “កិច្ចសហការជាមួយក្រសួងពាណិជ្ជកម្មនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការធ្វើទំនើបកម្ម បរិយាកាសធុរកិច្ចរបស់ប្រទេសកម្ពុជាយើង”។ លោកបានបន្ដថា “ជាមួយនឹងជំនាញការដ៏រឹងមាំរបស់ ABA និងដំណោះស្រាយសេវា ធនាគារឌីជីថលដ៏សម្បូរបែប យើងខ្ញុំកំពុងធ្វើឲ្យដំណើរការប្រព័ន្ធ SETFO កាន់តែងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់ គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ កិច្ចសហការនេះនឹងពង្រឹងតម្លាភាព និងទំនុកចិត្តកាន់តែប្រសើរ សម្រាប់ប្រតិបត្តិការមានកិច្ចធានា ដែលរួមចំណែកដល់កំណើន សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសយើង”។

ការដាក់ដំណើរការផ្លែតហ្វមទូទាត់អនឡាញ សម្រាប់ប្រព័ន្ធ SETFO តាមរយៈ ABA PayWay នឹងកាត់បន្ថយការចំណាយពេលវេលាដំណើរការ ដោយពុំចាំបាច់អញ្ជើញទៅបង់ប្រាក់នៅក្រសួងផ្ទាល់ និងផ្តល់នូវមធ្យោបាយងាយស្រួល និងសុវត្ថិភាពក្នុងការគ្រប់គ្រង ប្រតិបត្តិការសម្រាប់អាជីវកម្ម។ ភាពជាដៃគូនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ABA និងក្រសួងពាណិជ្ជកម្មក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ តាមរយៈអនុស្សរណៈយោគយល់នេះផងដែរ ABA ក៏នឹងចែករំលែកជាមួយក្រសួងពាណិជ្ជកម្ម ពីនិន្នាការបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជួយក្នុងការសម្របសម្រួល ហិរញ្ញប្បទានពាណិជ្ជកម្ម ដែលរួមចំណែកក្នុងការជំរុញ ការនាំចេញផលិតផលក្នុងស្រុក។

ធនាគារ ABA នៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបណ្ដាស្ថាប័នរដ្ឋាភិបាល ដើម្បីគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ។ ខណៈដែលកម្ពុជាទទួលយកការផ្លាស់ប្តូរឌីជីថល ABA មានមោទនភាពក្នុងនាមជាធនាគារឈានមុខ ដោយមានផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទំនើប ស្របតាមគោលដៅឌីជីថល ដ៏ទូលំទូលាយរបស់ប្រទេស។

កាលពីខែធ្នូ ឆ្នាំ 2021 ធនាគារ ABA បានចាប់ដៃគូជាមួយ ក្រសួងពាណិជ្ជកម្ម ដើម្បីភ្ជាប់ដំណោះស្រាយ ABA PAY ទៅក្នុងផ្លែតហ្វម CambodiaTrade.com ដែលអនុញ្ញាតឲ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ទទួលយកការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងពង្រីកវត្តមានអាជីវកម្មរបស់ពួកគេទៅលើឌីជីថល។ បណ្ដុំទីផ្សារ (marketplace) គឺជាផ្តួចផ្តើមគំនិតរបស់ ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ក្នុងការចូលរួមក្នុងវិស័យពាណិជ្ជកម្មអេឡិកត្រូនិក និងសេដ្ឋកិច្ចឌីជីថល ៕

ក្រុមហ៊ុន Vietjet ទទួលបានកំណើនប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០២៤​ ដោយបន្តពង្រីកជើងហោះហើរ និងផ្លូវថ្មីៗបន្តែមទៀត

ភ្នំពេញ៖ ថ្ងៃទី  ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet (HOSE: VJC) សម្រេចបាននូវកំណើនប្រាក់ចំណូលអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍ក្នុងឆ្នាំ ២០២៤ ដោយបានពង្រីកបណ្តាញហោះហើរអន្តរជាតិ និងកងនាវាអាកាសចរទំនើបរបស់ខ្លួន ខណៈពេលប្រាក់ចំណូល និងប្រាក់ចំណេញមានការកើនឡើងជាលំដាប់។ ការបន្តជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការស្តារឡើងវិញ និងការពង្រីកអាជីវកម្មរបស់ខ្លួនបន្ទាប់ពីជំងឺរាតត្បាត Covid-19 ។

កំណើនប្រតិបត្តិការអាជីវកម្មដ៏រឹងមាំជាមួយនឹងប្រាក់ចំណូលកើនឡើងដ៏គួរឱ្យគត់សម្គាល់

យោងតាមរបាយការណ៍លទ្ធផលហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៤ ឆ្នាំ ២០២៤ក្រុមហ៊ុន Vietjet បានរាយការណ៍ពីកំណើនប្រាក់ចំណូលរបស់ខ្លួន ដែលមានចំនួន ១៩,៧៧៦ ពាន់ពាន់លានដុង (ប្រហែល ៧៨៤ លានដុល្លារអាមេរិក) និងប្រាក់ចំណេញក្រោយការបង់ពន្ធចំនួន ១៦៧ ពាន់លានដុង (ប្រហែល ៦,៦ លានដុល្លារអាមេរិក) តំណាងឱ្យកំណើន ៣៦ ភាគរយនិង ២៤៧ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្រាប់រយៈពេលមួយឆ្នាំពេញនៃឆ្នាំ ២០២៤ ប្រាក់ចំណូលក្រុមហ៊ុនអាកាសចរណ៍ Vietjet ឈានដល់ ៧១,៥៤៥ ពាន់ពាន់លានដុង (ប្រហែល ២,៨ ពាន់លានដុល្លារ) ជាមួយនឹងប្រាក់ចំណេញក្រោយការបង់ពន្ធលើសពី ១,៣០១ ពាន់ពាន់លានដុង (ប្រហែល ៥១,៦ លានដុល្លារអាមេរិក) កើនឡើង ៣៣ ភាគរយនិង ៦៩៧ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ ២០២៤ ប្រាក់ចំណូលរួមរបស់ក្រុមហ៊ុន Vietjet ក៏ទទួលបានលទ្ធផលដ៏រឹងមាំផងដែរ ដែលសរុបមានចំនួន ១៩,៧៩៧ ពាន់ពាន់លានដុង (ប្រហែល ៧៨៥ លានដុល្លារអាមេរិក) ខណៈដែលប្រាក់ចំណេញក្រោយបង់ពន្ធឈានដល់ ២១,៤ ពាន់លានដុង (ប្រហែល ៨៤៨,000 ដុល្លារអាមេរិក) ដែលឆ្លុះបញ្ចាំងពីការកើនឡើង ៣៦ ភាគរយ និង ៨ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍បានកត់ត្រាប្រាក់ចំណូលសរុបចំនួន ៧១,៨៥៩ពាន់ពាន់លានដុង (ប្រហែល ២,៨៥ ពាន់លានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណេញក្រោយការបង់ពន្ធលើសពី ១,៤២៦ ពាន់ពាន់លានដុង (ប្រហែល ៥៦,៥ លានដុល្លារអាមេរិក) ដែលមានការកើនឡើង ២៣ ភាគរយ និង ៥១៦ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ទ្រព្យសកម្មសរុបរបស់ Vietjet មានចំនួនជិត ៩៩,៥ ពាន់ពាន់លានដុង (ប្រហែល ៣,៩៥ ពាន់លានដុល្លារអាមេរិក) ជាមួយនឹងសមាមាត្របំណុលភាគហ៊ុន ២,១២ និងសមាមាត្រសមត្ថភាពសាច់ប្រាក់របស់ក្រុមហ៊ុនក្នុងការទូទាត់បំណុលរយៈពេលខ្លីចំនួន ១,៧១ ដែលទាំងពីរត្រូវបានចាត់ទុកថាស្ថិតនៅក្នុងរង្វង់សុវត្ថិភាពសម្រាប់ឧស្សាហកម្មអាកាសចរណ៍។

ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានដឹកជញ្ជូនអ្នកដំណើរជាង ២៥,៩លាននាក់ ជាមួយនឹងជើងហោះហើរចំនួន ១៣៧,000 ឆ្លងកាត់ផ្លូវចំនួន ១៤៥ ដែលក្នុងនោះមានផ្លូវហោះហើរក្នុងស្រុកចំនួន ៤៤ និងផ្លូវអន្តរជាតិចំនួន ១០១។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet មានបរិមាណដឹកអ្នកដំណើរខ្ពស់ជាងគេក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍វៀតណាម។

ក្រុមហ៊ុន Vietjet ក៏បានសម្រេចបានជោគជ័យនូវគោលដៅរបស់ខ្លួនក្នុងការទទួលបានយន្តហោះថ្មីចំនួន ១០ គ្រឿងក្នុងឆ្នាំ ២០២៤ ។ កងនាវាអាកាសចរដែលកំពុងពង្រីករបស់ខ្លួន ដំណើរការដឹកជាមធ្យម ៨៧ ភាគរយ និងអត្រាភាពជឿជាក់ផ្នែកបច្ចេកទេស ៩៩,៧២ ភាគរយ ។

ការពង្រីកផ្លូវហោះហើរអន្តរជាតិ និងហោះហើរលើកដំបូងទៅកាន់សហរដ្ឋអាមេរិក

លទ្ធផលអាជីវកម្មដ៏រឹងមាំរបស់ក្រុមហ៊ុនអាកាសចរណ៍ឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការពង្រីកជើងហោះហើរជាអន្តរជាតិ ខណៈពេលដែលរក្សាបាននូវបណ្តាញដឹកអ្នកដំណើរក្នុងស្រុកប្រកបដោយស្ថេរភាព។ នៅក្នុង ត្រីមាសទី៤ ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានចាប់ផ្តើមជើងហោះហើរត្រង់រវាងទីក្រុង ដាណាង និង អាមេដាបាដ (ប្រទេសឥណ្ឌា) ក៏ដូចជារវាង ហាណូយ និង កូឡាឡាំពួរ (ម៉ាឡេស៊ី)។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានបង្កើនប្រេកង់ហោះហើររបស់ខ្លួននៅលើផ្លូវសៀមរាប-ហាណូយ ក៏ដូចជារវាងប្រទេសវៀតណាម និងគោលដៅនានានៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន Emirates ដើម្បីបង្កើនការតភ្ជាប់រវាងប្រទេសវៀតណាម និងទីក្រុងឌូបៃ (UAE) ក៏ដូចជាគោលដៅទេសចរណ៍ពិភពលោកផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ក៏នេះ ក៏បានប្រកាសផ្លូវហោះហើរត្រង់ថ្មីទៅកាន់ទីក្រុង Hyderabad និង Bangalore (ឥណ្ឌា) និងទៅកាន់ទីក្រុងប៉េកាំង និងក្វាងចូវ (ប្រទេសចិន) ដោយធ្វើឱ្យការតភ្ជាប់កាន់តែទូលំទូលាយជាមួយនឹងទីផ្សារដ៏ពេញនិយម និងមានសក្តានុពលខ្ពស់ទាំងពីរនេះ។

នៅក្នុងការអភិវឌ្ឍន៍ជាប្រវត្តិសាស្ត្រ Vietjet បានដំណើរការជើងហោះហើរលើកដំបូងរបស់ខ្លួនពីប្រទេសវៀតណាមទៅកាន់សហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលដំណើរកម្សាន្តដ៏សំខាន់នេះ ក្រុមហ៊ុនអាកាសចរណ៍បានពិភាក្សាអំពីកិច្ចសហការដែលមានតម្លៃប្រហាក់ប្រហែល ១៤ ពាន់លានដុល្លារ ជាមួយដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។ ការពិភាក្សាទាំងនេះ អនុវត្តតាមកិច្ចព្រមព្រៀងកាលពីពេលកន្លងទៅជាមួយ Boeing, GE, CFM, Pratt & Whitney និង Honeywell ដែលមានតម្លៃជាទឹកប្រាក់សរុបជិត ៥០ ពាន់លានដុល្លារអាមេរិក។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន SpaceX និងអ្នកផ្តល់បច្ចេកវិទ្យាអ៊ីនធឺណិតក្នុងយន្តហោះ ដើម្បីគាំទ្រកងនាវាអាកាសចររបស់ខ្លួន ប្រើប្រាស់កម្មវិធីច្នៃប្រឌិតឌីជីថល ដើម្បីផ្តល់បទពិសោធន៍កាន់តេប្រសើរជូនដល់អតិថិជនរបស់ខ្លួន។

ឈានចូលដល់ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet ប្តេជ្ញារក្សាជំហរត្រួសត្រាយផ្លូវរបស់ខ្លួនក្នុងការតភ្ជាប់ប្រទេសវៀតណាមជាមួយពិភពលោក តាមរយៈបណ្តាញហោះហើរអន្តរជាតិដែលមិនធ្លាប់មានពីមុនមក។ ក្រុមហ៊ុនអាកាសចរណ៍នេះ មានគោលបំណងក្លាយជាក្រុមហ៊ុនឈានមុខគេទាំងផ្នែកនិរន្តរភាព និងបច្ចេកវិទ្យា រួមចំណែកដល់ពាណិជ្ជកម្មសកល ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌។

ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃពីសៀមរាបទៅហាណូយ អ្នកដំណើរពីប្រទេសកម្ពុជាអាចទស្សនាតំបន់វប្បធម៌ដ៏រស់រវើកនៃរដ្ឋធានីវៀតណាម មុនពេលភ្ជាប់ទៅកាន់គោលដៅកំពូលក្នុងប្រទេសម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌា អូស្ត្រាលី និងប្រទេសជាច្រើនទៀត។ ជាផ្នែកមួយនៃការពង្រីកដែលកំពុងបន្តរបស់ខ្លួន Vietjet ធានានូវបទពិសោធន៍ធ្វើដំណើរប្រកបដោយភាពរលូន និងរីករាយជាមួយនឹងយន្តហោះ Airbus ទំនើប និងមានសុវត្ថិភាព តម្លៃសំបុត្រសមរម្យ និងសេវាកម្មកាន់តែពិសេស៕

ការហោះហើរលើកដំបូងជាប្រវត្តិសាស្ត្ររបស់ Vietjet​ទៅកាន់សហរដ្ឋអាមេរិក៖ ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវនៅអាស៊ី

ភ្នំពេញ៖ នាយប់ថ្ងៃទី ៨ មករា ជើងហោះហើរពិសេសមួយបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ទីក្រុងហូជីមិញដែលជាបេះដូងសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម។ នោះគឺជាការហោះហើរលើកដំបូងមិនធ្លាប់មានទៅកាន់សហរដ្ឋអាមេរិកដំណើរការដោយក្រុមហ៊ុន Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលបង្កើតឡើងដោយមហាសេដ្ឋីស្ត្រីដំបូងគេនៅអាស៊ីអាគ្នេយ៍លោកស្រី Nguyen Thi Phuong Thao ។

ដោយទទួលបានការចាប់អារម្មណ៍ជាអន្តរជាតិ ដំណើរដ៏មមាញឹកនេះមិនត្រឹមតែជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាស៊ីដែលត្រួសត្រាយផ្លូវប៉ុណ្ណោះទេ តែថែមទាំងបានបង្ហាញពីមហិច្ឆតាក្នុងការពង្រីកជើងហោះហើរជាសាកលរបស់ខ្លួនផងដែរ។

ពីទីក្រុងហូជីមិញទៅអាមេរិក៖ ភ្ជាប់ទ្វីបពីរ

ដោយចេញពីទីក្រុងហូជីមិញដ៏មមាញឹក យន្តហោះ Airbus A330 ពណ៌ក្រហម និងលឿងដ៏ទាក់ទាញរបស់ក្រុមហ៊ុន Vietjet បានចាប់ផ្តើមជើងហោះហើរដ៏ប្រណិតឆ្លងទ្វីបប៉ាស៊ីហ្វិក។ ផ្លូវនេះបានតភ្ជាប់អាស៊ីទៅ Anchorage ក្នុងរដ្ឋ Alaska មុនពេលបន្តទៅ Miami ក្នុងរដ្ឋ Florida ដែលជានិមិត្តរូបនៃការភ្ជាទំនាក់ទំនងដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចរវាងវៀតណាម និងសហរដ្ឋអាមេរិក។

ការហោះហើរជាប្រវត្តិសាស្ត្រនេះ បានដឹកគណៈប្រតិភូពិសេសដែលធ្លាប់បានភ្ជាប់ទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិក Donald Trump និងដៃគូយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីជំរុញកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចមានតម្លៃរាប់ពាន់លានដុល្លារ ដែលជាការកត់សម្គាល់ការរីកចម្រើនយ៉ាងសំខាន់ក្នុងទំនាក់ទំនងអាមេរិក-វៀតណាម។

«សួស្តី សហរដ្ឋអាមេរិក!»៖ ឈានដល់កម្ពស់ថ្មីនៅក្នុងវិស័យអាកាសចរណ៍ពិភពលោក

ដោយមានឈ្មោះថា “សួស្តី សហរដ្ឋអាមេរិក! (Hello America!)”ជើងហោះហើរពិសេសនេះមានយន្តហោះ Airbus A330 ដ៏ទំនើបមួយដែលមានកៅអីជិត ៤០០ ដែលត្រូវបានរៀបចំយ៉ាងម៉ត់ចត់ដើម្បីបំពេញតាមស្តង់ដារសុវត្ថិភាព និងសុវត្ថិភាពអន្តរជាតិខ្ពស់បំផុត។ ដំណើរនេះ បានបង្ហាញពីឧត្តមភាពបច្ចេកទេសរបស់ក្រុមហ៊ុន Vietjet និងមហិច្ឆតារបស់ខ្លួនក្នុងការបោះជំហានឡើងលើឆាកពិភពលោក។

យន្តហោះរបស់ក្រុមហ៊ុន Vietjet បានបង្ហាញទង់ជាតិវៀតណាមនៅអាកាសយានដ្ឋាន Miami

ការចុះចតយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិ Miami គឺជាពេលវេលាដ៏មោទនភាពមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលអមដោយទង់ជាតិវៀតណាមបានហោះចេញពីបង្អួចកាប៊ីនយន្តហោះ។ 

នាវិក Vietjet៖ ឯកអគ្គរដ្ឋទូតនៃក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី

បុគ្គលិកវ័យក្មេងរបស់ក្រុមហ៊ុន Vietjet បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់សេវាប្រកបដោយថាមពល វិជ្ជាជីវៈ និងប្រកបដោយភាពស្វាហាប់ ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយស្លៀកពាក់ឯកសណ្ឋានដែលបែបអឺរ៉ុបដ៏ឆើតឆាយ ក្រុមនាវិកបានបញ្ចេញនូវទំនុកចិត្ត និងភាពថ្លៃថ្នូរ ដោយឆ្លុះបញ្ចាំងពីអត្តសញ្ញាណច្នៃប្រឌិតរបស់ក្រុមហ៊ុនអាកាសចរណ៍។ ឯកសណ្ឋានទាំងនេះ ដែលពីមុនបានឈ្នះពានរង្វាន់ “Best Airline Uniform” នៅឯកម្មវិធី Now Travel Asia Awards បានពង្រឹងរូបភាពរបស់ក្រុមហ៊ុនVietjet ថាជាម៉ាកយីហោពិភពលោកឈានមុខ។

នៅក្នុងកម្មវិធីដ៏ល្បីជាច្រើនៗ រួមទាំងកម្មវិធីមួយដែលរៀបចំឡើងនៅឯអចលនទ្រព្យ Mar-a-Lago របស់ប្រធានាធិបតី Trump ផងដែរនោះ នាវិក Vietjet បានបង្ហាញខ្លួនជាអ្នកនាំសារអំពីវិធីសាស្រ្តដ៏ស្វាហាប់របស់ក្រុមហ៊ុនអាកាសចរណ៍ និងការបំផុសគំនិតជាសកល។

ប្រធានក្រុមហ៊ុន Vietjet មហាសេដ្ឋី Nguyen Thi Phuong Thao និងបាហុនិកាយន្តហោះ Vietjet បានចូលរួម «កិច្ចប្រជុំមិត្តភាពរបស់វៀតណាម» នៅ Mar-a-Lago

ដំណើរកំសាន្តដ៏ទាក់ទា

ការសម្ពោធឱ្យហោះហើរលើកដំបូងរបស់ក្រុមហ៊ុន Vietjet ទៅកាន់សហរដ្ឋអាមេរិកមិនត្រឹមតែពង្រីកការឈានទៅដល់ទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគូសបញ្ជាក់អំពីមហិច្ឆតាដ៏អង់អាចរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការបំបែកមូលដ្ឋានថ្មីនៅក្នុងវិស័យអាកាសចរណ៍ផងដែរ។ ចាប់ពីយន្តហោះ Airbus A330 ដល់ក្រុមអាកាសយានិក រាល់ព័ត៌មានលម្អិតនៃការធ្វើដំណើរនេះ គឺជាសក្ខីភាពមួយចំពោះការកើនឡើងរបស់ក្រុមហ៊ុន Vietjet ក្នុងនាមជាអ្នកដឹកនាំខាងវិស័យអាកាសចរណ៍ពិភពលោក។

បុគ្គលិកជើងហោះហើររបស់ក្រុមហ៊ុន Vietjet នៅ Palm Beach រដ្ឋ Florida

«សួស្តី សហរដ្ឋអាមេរិក!» លើសពីការស្វាគមន៍ដ៏រួសរាយរាក់ទាក់ ជាច្រកចូលទៅកាន់ការច្នៃប្រឌិត កិច្ចសហការ និងអនាគតដ៏ភ្លឺស្វាងរួមគ្នា។ ការហោះហើរនេះ គឺជាជំហានថ្មីសម្រាប់ Vietjet និងការអភិវឌ្ឍន៍ដ៏ជោគជ័យមួយនៅក្នុងទិដ្ឋភាពទីផ្សារអាកាសចរណ៍អន្តរជាតិ។

Screenshot

Smart Axiata ចេញផលិតផលថ្មី’Smart Cybersecurity Add-On’ដើម្បីពង្រឹងសុវត្ថិភាពលើអ៉ីនធឺណិតជូនអតិថិជន

ភ្នំពេញ៖ ការរស់នៅរបស់យើងសព្វថ្ងៃ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយប្រព័ន្ធអុីនធឺណិត។ ប្រព័ន្ធអុីនធឺណិតពិតជាបានផ្ដល់គុណប្រយោជន៍ជាច្រើននៅក្នុងសម័យឌីជីថល តែទន្ទឹមនឹងនេះ វាក៏អាចបង្កហានិភ័យនានាទៅកាន់អ្នកប្រើប្រាស់ផងដែរ។

ដោយឃើញពីតម្រូវការដ៏សំខាន់នេះ ក្រុមហ៊ុន Smart ទើបនឹងបានដាក់ដំណើរការសេវាកម្មដ៏ថ្មីស្រឡាងមួយ គឺ Smart Cybersecurity Add-On ដែលជាសេវាកម្មថ្មីសម្រាប់ជាជំនួយក្នុង ការជូនដំណឹងសុវត្ថិភាពលោកអ្នក និងក្រុមគ្រួសារលោកអ្នកពីហានិភ័យលើប្រព័ន្ធអុីនធឺណិត។​ អតិថិជន Smart ដែលភ្ជាប់គម្រោងនេះជាលើកដំបូង​ នឹងអាចទទួលបានការផ្ដល់ជូនសេវាកម្មនេះឥតគិតថ្លៃសម្រាប់រយៈពេល ៣០ថ្ងៃដំបូង។

សារៈសំខាន់នៃ Smart Cybersecurity Add-On

រាល់ការចុច (Click) ការស្វែងរក (Search) និងសកម្មភាពផ្សេងៗទៀតនៅលើប្រព័ន្ធអុីនធឺណិត គឺពិតជាអាចធ្វើឱ្យអ្នកប្រើប្រាស់ទូទៅអាចនឹងទទួលបានផលប៉ះពាល់ដោយមិនបានដឹង មិនថាតាមរយៈ តំណភ្ជាប់ (Link) ក្លែងបន្លំតំណភ្ជាប់ដែលគ្មានសុវត្ថិភាព​ ការបំពានទិន្នន័យសំខាន់ៗមានដូចជាលេខទូរសព្ទ និងអុីម៉ែល និងមាតិកាអនឡាញមិនសមរម្យជាដើម។

ក្នុងនាមជាក្រុមហ៊ុនផ្តល់នូវសេវាទូរគមនាគមន៍ និងដំណោះស្រាយឌីជីថលមួយនៅកម្ពុជា ក្រុមហ៊ុន Smart បានទើបនឹងដាក់ឱ្យ អតិថិជនប្រើប្រាស់សេវាកម្មដ៏ថ្មីស្រឡាងគឺ សេវកម្ម Smart Cybersecurity Add-Onដើម្បីជំរុញនូវបទពិសោធសុវត្ថិភាពក្នុងការប្រើប្រាស់អុីនធឺណិតរបស់អតិថិជនអោយកាន់តែមានទំនុកចិត្ត មិនថាការប្រើប្រាស់អុីនធឺណិតសម្រាប់​ការងារ​ ឬ​ការ​កម្សាន្ត។

មុខងារពិសេសទាំង 3 របស់សេវាកម្ម Smart Cybersecurity

1. មុខងារសុវត្ថិភាពតាមអុីនធឺណិត (Secure Browsing) ជាមុខងារ ដែលជូនដំណឹងពេលលោកអ្នកចុចតំណភ្ជាប់ ឬហៅថា Link ណាមួយដែលគ្មានសុវត្ថិភាព​ សម្រាប់លេខទូរសព្ទចំនួន ១លេខ

2. មុខងារជូនដំណឹងអំពីការបំពានទិន្នន័យផ្ទាល់ខ្លួន (Data Breach Alert) ជាមុខងារ ដែលជូនដំណឹងពេលព័ត៌មានផ្ទាល់ខ្លួនដែលសំខាន់ៗរបស់អ្នកដូចជា លេខទូរសព្ទ និងអុីម៉ែលត្រូវបានបែកធ្លាយ ឬលួចយកដោយក្រុម Hacker​ ទៅកាន់លេខទូរសព្ទចំនួន ១លេខ និងទៅកាន់អុីម៉ែលចំនួន ៩អុីម៉ែល

3. មុខងារកំណត់ប្រភេទមាតិកា (Content Filtering) ជាមុខងារ ពិសេសក្នុងការកំណត់មាតិកាដែលអាចរារាំងការចូលប្រើប្រាស់គេហទំព័រឬកម្មវិធីមិនសមរម្យ ខុសច្បាប់ មាតិកាសម្រាប់មនុស្សពេញវ័យ អំពើហិង្សា ឬសម្ភារៈដែលអាចបង្កគ្រោះថ្នាក់ផ្សេងទៀងដូចជា​ ការកម្សាន្ដ មាតិកាសម្រាប់យុវវ័យ ឧក្រិដ្ឋកម្ម មាតិកាដែលផ្តល់ការផ្សព្វផ្សាយពាណិជ្ជកម្ម​រំខាន ​​សម្រាប់លេខទូរសព្ទចំនួន ១លេខ

តម្លៃនៃសេវាកម្ម

សេវាកម្ម Smart Cybersecurity Add-On មានតម្លៃត្រឹម 30 សេនក្នុងមួយសប្តាហ៍ ឬ 60 សេនក្នុងមួយខែ ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខងារទាំង 3 ខាងលើនេះ

រាល់អតិថិជនរបស់ Smart អាចភ្ជាប់ សេវាកម្ម Smart CybersecurityAdd-On តាមរយៈស្មាតណាស់អេបឥឡូវនេះ។ ជ្រើសរើស Smart Cybersecurity ដើម្បីជាជំនួយដល់ការជូនដំណឹងសុវត្ថិភាពលោកអ្នក និងក្រុមគ្រួសារលោកអ្នកពីហានិភ័យលើប្រព័ន្ធអុីនធឺណិត។ បន្ថែមពីនេះ អតិថិជនដែលកំពុងភ្ជាប់នូវគម្រោង Smart ល្អ! ដាតា 10 នឹងទទួលបាននូវមុខងារ Cybersecurity បន្ថែមដោយឥតគិតថ្លៃផងដែរ។

ក្រុមហ៊ុន Smart បានបង្ហាញពីសមិទ្ធផល និងការយកចិត្តទុកដាក់របស់ខ្លួនលើទិន្នន័យនិងឯកជនភាពរបស់អតិថិជន និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីជាផលប្រយោជន៍ដល់សង្គមកម្ពុជាផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនបានទទួលនូវពានរង្វាន់ “Technology Leader Award” ពីកម្មវិធី ESG Contest and Awards Gala Dinner ពី EuroCham ដែលប្រព្រឹត្តឡើងក្រោមកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លើសពីនេះទៅទៀត ក្រុមហ៊ុន Smart Axiata ក៏ទទួលបាននូវវិញ្ញាបនប័ត្រ ISO 27001 សម្រាប់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពព័ត៌មានរបស់ខ្លួន (ISMS) ដែលជាស្តង់ដារដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិសម្រាប់ការការពារទិន្នន័យ និងសុវត្ថិភាពអនឡាញផងដែរ។

មូលនិធិកូកា-កូឡា (TCCF) សហការជាមួយ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) នឹង​ធ្វើមាត្រដ្ឋាន​លើការ​គ្រប់​គ្រង​កាក​សំណល់​ប្លាស្ទិក​ទូទាំង​អាស៊ី

ភ្នំពេញ៖ ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ – មូលនិធិកូកា-កូឡា (TCCF) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានសហការគ្នាដើម្បីជួយដោះស្រាយបញ្ហាប្រឈមដែលកំពុងកើនឡើងនៃការគ្រប់គ្រងសំណល់ប្លាស្ទិកនៅអាស៊ី រួមទាំងប្រទេសកម្ពុជាផងដែរ។

កាកសំណល់ប្លាស្ទិករបស់ពិភពលោកមួយផ្នែកធំ បានហូរធ្លាក់ចូលទៅក្នុងមហាសមុទ្រតាមរយៈផ្លូវទឹកក្នុងទ្វីបអាស៊ី ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ សុខភាពមនុស្ស និងជីវភាពរស់នៅរបស់មនុស្សសត្វជាច្រើន។ ទន្លេចំនួន ១៦ ក្នុងចំណោមទន្លេចំនួន ២០ នៅលើពិភពលោក ស្ថិតនៅក្នុងទ្វីបអាស៊ី ដែលមានបរិមាណប្លាស្ទិកច្រើនលើសពី ២ ភាគ ៣ នៃប្លាស្ទិកប្រចាំឆ្នាំជាសកល ដែលហូរចូលទៅក្នុងមហាសមុទ្ររបស់ពិភពលោក។    

ដើម្បីឆ្លើយតបទៅនឹងបញ្ហាបន្ទាន់នេះ មូលនិធិកូកា-កូឡា (TCCF) និងអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រទេសអាស៊ីចំនួនប្រាំបួន ដូចជា បង់ក្លាដែស ប៊ូតាន កម្ពុជា ឥណ្ឌា ម៉ាល់ឌីវ នេប៉ាល់ ហ្វីលីពីន ស្រីលង្កា និងវៀតណាម ដែលគាំទ្រដោយជំនួយឥតសំណងចំនួន ១៥ លានដុល្លារពីមូលនិធិកូកា-កូឡា (TCCF) ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមនៅទូទាំងតំបន់របស់អង្គការ UNDP ។

កម្មវិធីពហុប្រទេសរយៈពេលបីឆ្នាំដែលបានចាប់ផ្តើមនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃនេះនឹងជួយកែលម្អការគ្រប់គ្រងសំណល់ប្លាស្ទិក លើកកម្ពស់ការកែច្នៃឡើងវិញកាត់បន្ថយការលេចធ្លាយប្លាស្ទិកទៅក្នុងបរិស្ថាន ជំរុញដំណោះស្រាយតាមប្រទេសនិងសម្របសម្រួលកិច្ចសហការក្នុងតំបន់។ តាមរយៈការអនុម័ត និងផ្សព្វផ្សាយការអនុវត្តល្អបំផុតនៅទូទាំងតំបន់ កម្មវិធីនេះមានគោលបំណងបំផុសការផ្លាស់ប្តូរគោលនយោបាយ និងសកម្មភាពកម្រិតសហគមន៍ដើម្បីកាត់បន្ថយ និងជួយលុបបំបាត់ប្លាស្ទិកដែលអាចចោលបាន និងលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករសំណង់។

ខណៈពេលដែលការពង្រីកគំនិតផ្តួចផ្តើមប្រកបដោយជោគជ័យ កម្មវិធីនេះនឹងផ្តោតលើការបង្កើតគំរូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការប្រមូលសំរាម និងការកែច្នៃឡើងវិញ ដោយផ្តល់ដំបូន្មានបច្ចេកទេសស្តីពីការអនុវត្តល្អបំផុតផ្នែកបរិស្ថាននិងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់ដើម្បីកែលម្អការប្រមូល និងការកែច្នៃសំរាមឡើងវិញ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

“កិច្ចសហការគឺជាគន្លឹះក្នុងការជួយកែលម្អប្រព័ន្ធគ្រប់គ្រងកាកសំណល់ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធកែច្នៃឡើងវិញ។ តាមរយៈកិច្ចសហការរបស់យើងជាមួយអង្គការUNDP មូលនិធិមានគោលបំណងជំរុញដំណោះស្រាយដែលកាត់បន្ថយកាកសំណល់វេចខ្ចប់ ដើម្បីគាំទ្រវិធីសាស្ត្រប្រមូលបានប្រសើរជាងមុន និងបង្កើនសមត្ថភាពដំណើរការក្នុងការទុកដាក់សំរាម។ វិធីសាស្រ្តនេះមិនត្រឹមតែជួយដោះស្រាយកាកសំណល់ប្លាស្ទិកឱ្យកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកែលម្អរយៈពេលវែងនៅក្នុងសហគមន៍មូលដ្ឋាន និងបរិស្ថានកាន់តែទូលំទូលាយផងដែរ»។

លោក Christophe Bahuet នាយករងប្រចាំតំបន់របស់ UNDP ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា “ការដោះស្រាយកាកសំណល់ប្លាស្ទិកមិនមែនគ្រាន់តែជាការសម្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកសាងគំរូនៃការអភិវឌ្ឍន៍ដ៏ឆ្លាតវៃផងដែរ។នៅទូទាំងអាស៊ី បណ្តាប្រទេសនានាកំពុងប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ដោយការទទួលយកសេដ្ឋកិច្ចជារង្វង់។ តាមរយៈគំនិតផ្តួចផ្តើមលុបបំបាត់កាកសំណល់ និងថង់ប្លាស្ទិច (Zero Waste and Plastics) របស់យើង យើងកំពុងជួយពួកគេចងក្រងគោលនយោបាយ ទាក់ទាញការវិនិយោគ និងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកដែលប្រើតែបានម្តង”។ ហើយលោកក៏បានបន្ថែមទៀតថា “តតាមរយៈគំនិតផ្តួចផ្តើមយើងក៏កំពុងផ្តល់សិទ្ធិអំណាចដល់សហគមន៍ ដើម្បីពង្រីកដំណោះស្រាយ ដែលនឹងជួយកាត់បន្ថយការបំពុលប្លាស្ទិកប្រកបដោយប្រសិទ្ធភាព និងការពារភពផែនដីរបស់យើង”។

នៅក្នុងកិច្ចប្រជុំមួយកាលពីឆ្នាំមុននៅបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនកូកា-កូឡានៃគោលនយោបាយសកល និងនិរន្តរភាពលោក Michael Goltzmanមានប្រសាសន៍ថា “យើងនៅតែប្រកាន់ខ្ជាប់នូវការគាំទ្ររបស់យើងចំពោះយុទ្ធសាស្ត្រមន្ទីរបញ្ចកោណរបស់កម្ពុជា ជាមួយនឹងការវិនិយោគជាបន្តបន្ទាប់លើការអភិវឌ្ឍប្រកបដោយចីរភាព គំនិតផ្តួចផ្តើមលើការប្រើប្រាស់ទឹក និងការវេចខ្ចប់កាកសំណល់ដែលជំរុញឱ្យមានផលជះជាវិជ្ជមានសម្រាប់ទាំងមនុស្ស និងបរិស្ថាន។

គំនិតផ្តួចផ្តើមដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាគួរឱ្យកត់សម្គាល់មួយទៀតគឺការផ្តល់ទឹកស្អាត និងសុវត្ថិភាពរបស់មូលនិធិកូកា-កូឡាដល់សហគមន៍ជនបទតាមរយៈការបរិច្ចាគ AquaTower របស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែម និងការសាកសួរព័ត៌មាននានា សូមទំនាក់ទំនង៖

មូលនិធិកូកា-កូឡា៖ បេសកកម្មរបស់មូលនិធិកូកា-កូឡា គឺដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍ជុំវិញពិភពលោក ដែលមានប្រតិបត្តិការរបស់ក្រុមហ៊ុនកូកា-កូឡា និងកន្លែងដែលបុគ្គលិករបស់ខ្លួនរស់នៅ និងធ្វើការ។ មូលនិធិកូកា-កូឡា ជំរុញការគាំទ្រដល់គំនិតផ្តូចផ្តើមឱ្យមានការផ្លាស់ប្តូរ និងស្ថាប័នដែលដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញជាសាកល ដើម្បីបន្សល់នូវផលជះវិជ្ជមានយូរអង្វែង។ មូលនិធិនេះ នឹងជំរុញការផ្តល់សេវាដែលផ្តោតលើការទទួលបានទឹកប្រើប្រាស់ប្រកបដោយសុវត្ថិភាពប្រកបដោយនិរន្តរភាព ភាពធន់នឹងអាកាសធាតុនិងការត្រៀមខ្លួន និងឆ្លើយតបហានិភ័យគ្រោះមហន្តរាយ សេដ្ឋកិច្ចរាងជារង្វង់ ការពង្រឹងសេដ្ឋកិច្ច និងមូលហេតុដែលប៉ះពាល់ដល់សហគមន៍របស់យើង។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៨៤មូលនិធិកូកា- កូឡា បានផ្តល់ជំនួយជាង ១,៦ ពាន់លានដុល្លារ ជាជំនួយឥតសំណងសម្រាប់អាណត្តិរបស់ខ្លួន ដើម្បីពង្រឹងសហគមន៍ជុំវិញពិភពលោក។

អំពីកម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP)

ក្នុងនាមជាទីភ្នាក់ងារនាំមុខរបស់អង្គការសហប្រជាជាតិលើការអភិវឌ្ឍន៍អន្តរជាតិ(UNDP) ធ្វើការនៅក្នុងប្រទេស និងដែនដីចំនួន ១៧០ ដើម្បីលុបបំបាត់ភាពក្រីក្រ និងកាត់បន្ថយវិសមភាព។ យើងជួយប្រទេសនានាក្នុងការអភិវឌ្ឍគោលនយោបាយជំនាញភាពជាអ្នកដឹកនាំ សមត្ថភាពដៃគូ សមត្ថភាពស្ថាប័ន និងដើម្បីកសាងភាពធន់ដើម្បីសម្រេចបាននូវលទ្ធផលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ការងារស្នូលរបស់ UNDP គឺផ្តោតលើដំណោះស្រាយអភិវឌ្ឍន៍ហត្ថលេខីចំនួនប្រាំមួយ៖ ភាពក្រីក្រ និងវិសមភាព អភិបាលកិច្ច ភាពធន់ បរិស្ថាន ថាមពល និងសមភាពយេនឌ័រ។ ស្វែងយល់បន្ថែម សូមចូលទៅកាន់ undp.org ឬតាមដានលើបណ្តាញសង្គម @UNDP