Home Blog Page 181

អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet នឹងអាចទទួលបាន សេវាធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃពី AIA

0

ភ្នំពេញ៖ អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet នៅពេលនេះនឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃដោយគ្រាន់តែប្រើប្រាស់កម្មវិធី (app) របស់ទ្រូម៉ាន់នីតែប៉ុណ្ណោះ។

ទ្រូម៉ាន់នីបានសហការជាមួយនឹងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដើម្បីផ្សព្វផ្សាយផលិតផលធានារ៉ាប់រងអាយុជីវិត តាមរយៈកម្មវិធី TrueMoney Wallet។

ចាប់ពីថ្ងៃនេះទៅ អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet អាចផ្ដល់ព័ត៌មានទំនាក់ទំនងដល់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា តាមរយៈកម្មវិធី TrueMoney Mobile ដើម្បីស្វែងយល់បន្ថែមអំពីសេវាធានារ៉ាប់ រងអាយុជីវិត។ អតិថិជនដែលជាវបណ្ណសន្យារ៉ាប់រងចំនួនថ្មីមួយ មាននឹងទទួលបានបណ្ណសន្យារ៉ាប់រង ដោយឥតគិតថ្លៃរហូតដល់ទៅ ៣ ដែលមានទឹកប្រាក់ធានារ៉ាប់រងសរុបរហូតដល់ទៅ ៣ ពាន់ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយបណ្ណសន្យារ៉ាប់រង សម្រាប់ផ្តល់ជូនសមាជិកគ្រួសារ ឬមនុស្សជាទីស្រលាញ់របស់ខ្លួន។

លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រក្រុមហ៊ុនទ្រូម៉ាន់នីកម្ពុជា មានប្រសាសន៍ថា៖ “នេះជាសេវាបន្ថែមលើតម្លៃមួយទៀត ដែលយើងផ្ដល់ជូនតាមរយៈការប្រើប្រាស់កម្មវិធី TrueMoney Wallet។ ក្រុមហ៊ុនទ្រូម៉ាន់នីតែងតែព្យាយាមបង្កើតផលិតផល និងការសហការថ្មីៗ ដើម្បី ជាប្រយោជន៍សម្រាប់អតិថិជនរបស់យើង”។

ការផ្ដល់ជូននូវសេវាធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា នេះនឹងមានសុពលភាពចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ។

ចាប់តាំងពីក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១៦មក ទ្រូម៉ាន់នី បាន បង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ១ ម៉ឺន នាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា៕

This image has an empty alt attribute; its file name is FB-O2-1-1024x1024.jpg

Isuzu D-Max 2021 ស្អាត និង ទំនើបបំផុតក្នុងចំនោម រថយន្ត Pick Up ទាំងអស់នៅកម្ពុជា គឺ ថ្មីទាំងស្រុង! All-New Isuzu D-Max 2021…Discover The New Pride!

0

ក្រុមហ៊ុន រថយន្ត ISUZU Cambodia បានសម្ពោធជាផ្លូវការនូវរថយន្ដ ភីកអាប់ សេរីថ្មីដែលមានការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង គឺ “ALL-NEW ISUZU D-MAX…ស្វែករកឧត្តមភាពថ្មី” ដែលលើសពីរថយន្តភីកអាប់ធម្មតា។

នេះជាស្នាដៃវិស្វកម្មដ៏ល្អឥតខ្ចោះ តាមទស្សនៈ “មោះមុត ទាក់អារម្មណ៍ និង ឆ្លាតវៃ” ដែលមានការចនាថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និង ខាងក្នុង។ ឧបករណ៍ថ្មីទាំងអស់ដែលបង្ហាញពីការបំពេញបន្ថែម នៃការបើកបរ គ្មានគូប្រៀប ជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាព ថ្មីសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដើម្បីទទួលយកនូវបទពិសោធន៍ “ឧត្តមភាពថ្មី” នៅពីក្រោយការបើកបរមួយដែលមិនធ្លាប់មានពីមុនមក ឥឡូវនេះមាននៅ អ៊ីស៊ូហ៊្សុ ខេបូឌា។

លោក ហ្ស៊ូអ៊ីជីរ៉ូ ម៉ូរី អគ្គនាយកក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា អ្នកចែកចាយផ្តាច់មុខ រថយន្ត អ៊ីស៊ូហ្ស៊ុ Pick Up និង SUV ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “ The ALL-NEW ISUZU D-MAX ” គឺជាការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងនៃរថយន្តភីកអាប់ ក្រោមទស្សនៈ និងបទដ្ឋាន “ Beyond the Pick Up” (លើសពីរថយន្តភីកអាប់) ដែលបញ្ជាក់ពី ភាពជាអ្នកដឹកនាំក្នុងពិភពរថយន្តភីកអាប់ ។ The “All-New Isuzu D-MAX” ត្រូវបានផលិតនិងផ្លាស់ប្តួរថ្មីទាំងស្រុងតាមទស្សនៈ មោះមុត, ទាក់អារម្មណ៍ និងឆ្លាតវៃ (Bold, Emotional and smart) ដែលមានការចនាថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ម៉ាស៊ីនថ្មី រូបរាងថ្មី ឧបករណ៍ថ្មី និងប្រព័ន្ធសុវត្ថិភាពថ្មីជាមួយនឹងការច្នៃប្រឌិតថ្មី ដែលផ្តល់នូវមុខងារល្អឥតខ្ចោះគ្រប់ផ្នែក ជាឧត្តមភាពរបស់អ្នកប្រើប្រាស់។

លោក ម៉ូរី បានបន្ថែមទៀតថា “ All New Isuzu D-MAX ” នឹងឆ្លើយតបគ្រប់តំរូវការ និង ផ្តល់នូវភាពទាក់ទាញខ្ពស់។ The “All-New Isuzu D-MAX” នឹងនាំលោកអ្នកទៅរកបទពិសោធន៍ថ្មីមួយទៀត ដែលអ្នកអាច “ ស្វែងរកនូវឧត្តមភាពថ្មី ” រាល់ការធ្វើដំណើររបស់លោកអ្នក។

ចំណុចពិសេសៗរបស់ The All-New Isuzu D-Max 2021
ការឌីសាញខាងក្រៅ និង ក្នុង ពីចង្កៀងមុខ Bi-LED Headlamps ដ៏ស្រស់ស្អាតមានមុខងារស្វ័យប្រវត្តិ រហូតចង្កៀងក្រោយ Dual Sonic LED Tail Lamps ជាមួយរចនាបទសម័យថ្មី ប្រកបដោយថាមពលពន្លឺច្បាស់ល្អ។

LED Touch Screen ទំហំធំរហូតដល់ 9 អ៊ីញ ដែលមានមុខងារជាច្រើន អាចភ្ជាប់ជាមួយប្រព័ន្ធកំសាន្ដទូទាំងពិភពលោក ជាពិសេស Apple Car Play ជាមួយនឹងអេក្រង់ smart MID ទំហំដល់ទៅ 4.2 inches។ ចង្កូត Tilt & Telescopic Steering Wheel ធូរ ងាយស្រួលបង្វិល អាចសេរ៉េ ឡើងលើចុះក្រោម ឆ្វេង ស្ដាំ ដកទៅមុខ រុញទៅក្រោយ ហើយអាចបញ្ជា គ្រប់យ៉ាង នៅលើដៃចង្កូតតែម្ដង។ ផ្ទៃខាងក្នុង ធំទូលាយ ជាមួយកៅអីខាងមុខ AVEC ដែលផ្តល់នូវផាសុខភាពខ្ពស់បំផុត។ បច្ចេកវិទ្យា Smart Touch Turn Signal ងាយស្រួលបញ្ជាដោយគ្រាន់តែយកម្រាមដៃទៅប៉ះ។

កំលាំងម៉ាស៊ីន
ម៉ាស៊ីន 3.0 Ddi Blue Power ម៉ាស៊ីនម៉ូឌែល 4JJ4-TCX ដែលមានកំលាំងសេះ190 hp ស្មើនឹង 3600 ជុំក្នុងមួយនាទី និង កំលាំងរមួល 450 ញ៉ូតុន ស្មើនឹង 1600-2600 ជុំក្នុងមួយនាទី។
ការអភិវឌ្ឍន៍ថ្មី!! ម៉ាស៊ីន 1.9 Ddi Blue Power ម៉ាស៊ីនម៉ូឌែល RZ4E-TC។ លាំងសេះ150 hp ស្មើនឹង3600 ជុំក្នុងមួយនាទី និង កំលាំងរមួល 350 ញ៉ូតុន ស្មើនឹង 1600-2600 ជុំក្នុងមួយនាទី។

ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើ The “All-NEW ISUZU D-MAX 2021” នេះ មានលេខអូតូរហូតដល់ 6 លេខ ដែលផ្តល់ភាពងាយស្រួលប្តូពីលេខមួយទៅលេខមួយទៀត ជាមួយប្រពន្ធ័ REV Tronic Mode និង មានលេខដៃ 6 លេខផងដែរ មានលក្ខណះជាស្ព័រ រីករាយក្នុងការបើកបរ និងច្បាស់លាស់លើសពីការរំពឹងទុក រួមផ្សំជាមួយប្រព័ន្ធកាប់ពីតាស Terrain Command និង Electronic Diff-Lock ដែលអាចឱ្យអ្នករកឃើញបទពិសោធន៍ថ្មីមួយ នៃការបើកបររថយន្ត។ លើសពីនេះទៅទៀតក៏មានបច្ចេកវិទ្យាថ្មីមូយឈ្មោះថា “ISUZU DYNAMIC DRIVE PLATFORM” ជាមួយនឹងរបកគំហើញថ្មីចុងក្រោយនៃបច្ចេកវិទ្យាយានយន្ត ដែលរួមបញ្ចូលគ្នានូវ តួរថយន្ត សាក់ស៊ី និង ប្រព័ន្ធជើងក្រោម ដើម្បីធ្វើឱ្យមានតុល្យភាពក្នុងការបើកបរដ៏ល្អឥតខ្ចោះមួយ។

  • រចនាសម្ព័ននៃតួររថយន្ត មានតង់ហ្សង់ខ្ពស់
  • សាក់ស៊ីធំជាងមុន ជាមួយនឹងដែកថែបរឹង ជាងមុន អាចទប់ទល់នឹងកម្លាំងរមួលខ្ពស់ជាងមុន 23%
  • បូមរ៉ូស័រ Coil Spring ជាមួយនឹងបូមចន្ទាស 2 រាងឆ្អឹងជម្ពាមដាច់ពីគ្នានៅផ្នែកខាងមុខ
  • ចន្ទាសបូមក្រោយវែង ជាមួយ WSSP (Warm Stress Shot Peening) បច្ចេកវិទ្យាសម្រាប់បន្ទុកការងារកាន់តែរឹងមាំនិងប្រើប្រាស់បានយូរ
  • ម៉ាស៊ីនរថយន្ត ខិតទៅក្រោយ ដែលអនុញ្ញាតឱ្យមានតុល្យភាពបន្ថែមទៀត សម្រាប់ការគ្រប់គ្រង់ការចែកចាយទំងន់ ល្អប្រសើរជាងមុន

បច្ចេកវិទ្យាច្នៃប្រឌិតថ្មី
កម្រិតថ្មីមួយទៀតនៃការច្នៃប្រឌិតរថយន្ត ដែលលើសពីអ្នកដទៃ“All-New Isuzu D-Max” បានអភិវឌ្ឍន៏ស្តង់ដារថ្មីមួយ ដែលល្អប្រសើរ ជាងមុនជាមួយនឹងបច្ចេកវិទ្យា នាពេលអនាគតនេះ ដែលមានលក្ខណៈពិសេសលំអិតដូចខាងក្រោម៖

  • ការចុចបញ្ឆេះរថយន្តពីចម្ងាយ20ម៉ែត្រ ដោយ smart Key
  • កញ្ចក់មុខដែលអាចកាត់បន្ថយកំដៅ និងកំារស្មី UVA និងកាំរស្មីUVB ដើម្បីរក្សាសីតុណ្ហភាពក្នុងរថយន្តឲ្យនៅទាប.
  • ផ្លិតទឹកមានសេនស័រចាប់សញ្ញាទឹកភ្លៀងស្វ័យប្រវត្តិ និងមានមកជាមួយរន្ធបាញ់ ទឹកសំអាតកញ្ចក់នៅលើផ្លឹតទឹក ដែលលាងសម្អាតបានស្អាតពេញទាំងផ្ទៃកញ្ចក់
  • ប្រព័ន្ធចាក់សោរទ្វាររថយន្តស្វ័យប្រវត្តិ ពេលយើងកាន់សោរដើរចេញពីរថយន្តប្រវែង 3ម៉ែត្រ
  • ប្រព័ន្ធបើកភ្លើងក្នុងកាប៊ីនរថយន្តស្វ័យប្រវត្តិ ពេលយើងកាន់សោដើទៅជិតរថយន្តក្នុងចំងាយ២ម៉ែត្រ
  • ប្រព័ន្ធភ្លើងចង្កៀងមុខរថយន្តស្វ័យប្រវត្តិ ដែលអាចអោយចង្កៀងមុខរថយន្តភ្លឺរយះពេល 30 វិនាទី បន្ទាប់ពីពន្លត់ម៉ាស៊ីនរថយន្ត
  • ប្រព័ន្ធភ្លើងចង្កៀងមុខ និង ភ្លើងក្នុងកាប៊ីនរថយន្តស្វ័យប្រវត្តិ បន្ទាប់ពីពន្លត់ម៉ាស៊ីនរថយន្ត
  • ម៉ាស៊ីនត្រជាក់មុខក្រោយ ហើយអាចបើកក្នុង សីតុណ្ហភាពខុសគ្នា

សុវត្ថិភាព និងភាពធន់យូរអង្វែង
ALL-NEW ISUZU D-MAX ភ្ជាប់មកជាមួយស្តង់ដាររថយន្ត និងបច្ចេកវិទ្យាសុវត្ថិភាពថ្មី ដែលលក្ខណះពិសេសកំរិតខ្ពស់ជាច្រើន ដូច្នេះរាល់ការដំណើរអ្នក នឹងមានទំនុកចិត្ត និងភាពសប្បាយរីករាយដោយគ្មានការព្រួយបារម្ភ។
ប្រព័ន្ធសុវត្ថិភាព

  • ប្រព័ន្ធកាពារហ្វ្រាំងជាប់គាំង ABS
  • ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំង EBD
  • ប្រព័ន្ធជំនួយហ្វ្រាំង BA
  • ថាសឌីសរបស់ហ្វ្រាំងមានទំហំ 320 mm
  • ថ្មី!! ប្រព័ន្ធផ្តល់សញ្ញាដល់អ្នកនៅខាងក្រោយ ពេលចាប់ហ្វ្រាំងរថយន្តបន្ទាន់ ESS
    ជាមួយប្រព័ន្ធជំនួយការគ្រប់គ្រងយានយន្តក្នុងគ្រប់ស្ថានភាព
  • ប្រព័ន្ធគ្រប់គ្រងរថយន្តលើផ្លូវរអិល TCS ជួយទប់កង់រថយន្តកុំអោយរអិលធ្លាក់ផ្លូវ
  • ប្រព័ន្ធអេឡិចត្រូនិកគ្រប់គ្រងលំនឹងរថយន្ត ESC ជួយរក្សារថយន្តឲ្យមានលំនឹងទៅតាមទិសដៅដែលចង់ទៅ ទោះផ្លូវបត់បែនយ៉ាងណាក៏ដោយ
  • ប្រពន័្ធជំនួយពេលបើកបរឡើងចំណោត HSA
  • ប្រពន្ធ័គ្រប់គ្រងល្បឿនពេលបើកបរចុះចំណោត HDC
  • ជាមួយនឹង Blind Sport Monitoring កញ្ចក់មើលក្រោយ អោយសញ្ញា ពេលមានគេចងវ៉ា ឬ ពេលយើងចង់ផ្លាស់ប្តូរកន្លងផ្លូវបើកបរ
  • មានប្រព័ន្ធសេនសឺ (Sensors) ចាប់សញ្ញា ចំនួន 8 គ្រាប់នៅជុំវិញរថយន្ត អស់ក្ដីបារម្មណ៍សម្រាប់ការបើកបរ និងការចូលចតលើផ្លូវ តូចចង្អៀត
  • ប្រព័ន្ធផ្តល់សញ្ញាបំរាមដាស់តឿននៅពេលដែលមានរថយន្ត ឬ អ្វីមួយនៅពីក្រោយរថយន្តក្នុងអំឡុងពេលថយក្រោយ
  • ពោងសុវត្ថិភាព SRS ព័ទ្ធជុំវិញក្នុងរថយន្តផ្នែកខាងមុខមាន 2 គ្រាប់ ផ្នែកសងខាងមាន 2 គ្រាប់និងនៅព័ទ្ធជុំវិញវាំងននក្នុងរថយន្តទាំងមូលចំនួន 2 គ្រាប់ទៀតដើម្បីធានាសុវត្ថិភាពទាំងអ្នកបើកបរនិងអ្នករួមដំណើរ
  • ប្រព័ន្ធខ្សែក្រវ៉ាត់សុវត្ថិភាព ៣ ចំណុចសម្រាប់កៅអីទាំងអស់។ ខ្សែក្រវ៉ាត់រ៉ូបូតដោយស្វ័យប្រវត្តិសម្រាប់កៅអីខាងមុខ
  • មុខងារបើកសោ Unlock ទ្វារស្វ័យប្រវត្តិ នៅពេលដែលពោងសុវត្ថិភាពតំណើរការ

សម្រាប់ព័ត៌មានបន្ថែម ឬ ចង់បើកបរសាកល្បង: www.isuzucambodia-tis.com, ហ្វេសប៊ុក: Isuzu Cambodia, YouTube: Isuzucambodia ឬ អញ្ជើញទៅ Showroom ISUZU KCambodia (ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ), Tel: 023 950 084 /023 900 798/ 017 888 594

អីយ៎ា…!! ប្រូម៉ូសិនដ៏រំភើបអស្ចារ្យបានមកដល់ទៀតហើយ…! គ្រាន់តែទិញ Galaxy A51…ថែមជូនកាតចាក់សាំងតម្លៃ $40 ហ្វ្រីៗភ្លាមតែម្តង…!! បានទាំងចាក់សាំងហ្វ្រីៗ… បានទាំងស៊េរីស្មាតហ្វូនជំនាន់ចុងក្រោយបំផុត ដ៏ទំនើបទាន់សម័យតម្លៃសមរម្យបំផុតទៀត…!

0

(ភ្នំពេញ) ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០៖ ប្រូម៉ូសិនដ៏រំភើបរីករាយ និងអស្ចារ្យបានមកដល់ទៀតហើយ…!! រាល់ការទិញ Samsung Galaxy A51 ចាប់ពីថ្ងៃទី 01 រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 អតិថិជនទាំងអស់នឹងទទួលបានការថែមជូនកាតចាក់សាំង តូតាល់ (TOTAL) តម្លៃ $40 ហ្វ្រីៗភ្លាមៗតែម្តង…!! ឡូយហ្អេ៎…!! ពិតជាឡូយ…ហើយចំណេញច្រើនទៀត…!! ស្រឡាញ់ សាមសុង ពេញបេះដូងម៉ង!!

បើនិយាយពី Samsung Galaxy A51 អតិថិជនទាំងអស់សុទ្ធតែដឹង និងទទួលស្គាល់ថា Galaxy A51 ជំនាន់ថ្មីស៊េរីឆ្នាំ 2020 នេះពិតជា៖

  • មានរូបរាងស៊ិចស៊ី…ស្អាតទាក់ទាញខ្លាំង និងទំនើបទាន់សម័យ!
  • កាមេរ៉ាក្រោយចំនួន 4 គ្រាប់ជាមួយកាមេរ៉ាគោលទំហំដល់ទៅ 48 MP ថតរូបស្អាតគ្រប់ប្លង់!
  • មានកាមេរ៉ាមុខទំហំ 32 MP ថត Selfie ច្បាស់ល្អឥតខ្ចោះ!
  • កម្លាំងថ្មធំ…បច្ចេកវិទ្យាសាកថ្មល្បឿនលឿន…ប្រើបានយូរ…!!
  • បំពាក់បច្ចេកវិទ្យាស្កេនខ្ចៅដៃដោះសោលើអេក្រង់…!!
  • តម្លៃសមរម្យបំផុត…!

មែនទែនទៅបច្ចេកវិទ្យាកាន់តែទំនើប… ក្រុមហ៊ុន សាមសុង កាន់តែផ្តល់ជូននូវជម្រើស និងបទពិសោធន៍កាន់តែអស្ចារ្យជូនអតិថិជនទាំងអស់! ម្យ៉ាងទៀតយើងសង្កេតឃើញថាគ្រប់ស្មាតហ្វូនទាំងអស់របស់ក្រុមហ៊ុន សាមសុង គឺសុទ្ធសឹងតែមានគុណភាពខ្ពស់…!!

  • បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនថែមជូនកាតចាក់សាំងតម្លៃ $40 នេះគឺសម្រាប់តែការទិញ Samsung Galaxy A51 ចាប់ពីថ្ងៃទី 01 រហូតដល់ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 និងសម្រាប់តែការទិញទូរស័ព្ទដែលមានប័ណ្ណធានាផ្លូវការពីក្រុមហ៊ុន សាមសុង …តែប៉ុណ្ណោះ!!

ឥឡូវនេះ…! Samsung Galaxy A51 មានទំហំផ្ទុកធំជាងមុនដែលមានមេម៉ូរី (ROM) ក្នុងម៉ាស៊ីនរហូតដល់ទៅ 256GB ដែលអាចឱ្យលោកអ្នកផ្ទុករូបថត វីដេអូ ឯកសារផ្សេងបានច្រើន និងមិនបាច់ភ័យព្រួយក្នុងការលុបឯកសារ ឬកម្មវិធីណាមួយនោះទេ។ ម្យ៉ាងវិញទៀតយើងក៏អាចបន្ថែមមេម៉ូរីកាតខាងក្រៅបានរហូតដល់ 1TB ផងដែរ…!

សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញមកទស្សនាផលិតផល ដោយផ្ទាល់នៅតាមបណ្តាហាង ទំនើប
សាមសុង និងដេប៉ូចែកចាយដែល នៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់ សេវាបម្រើអតិថិជនតាមរយៈ លេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 !
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

This image has an empty alt attribute; its file name is photo_2020-11-03_11-19-42-1-725x1024.jpg
This image has an empty alt attribute; its file name is photo_2020-11-03_11-19-44-723x1024.jpg

លោកព្រះ… អីក៏អស្ចារ្យយ៉ាងនេះ…!! ហាងលក់គ្រឿងអេឡិចត្រូនិច Bluetronics ផ្តល់ជូនមហាប្រូម៉ូសិន លក់លាងឃ្លាំងបញ្ចុះតម្លៃដល់ 70% និងថែមជូនអាំងប៉ាវរហូតដល់ $200…!

0

(ភ្នំពេញ) ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០៖ កាន់តែពិសេសអស្ចារ្យ…កាន់តែរំភើបរីករាយជាមួយនឹងកម្មវិធីប្រូម៉ូសិនលក់លាងឃ្លាំងបញ្ចុះតម្លៃរហូតដល់ 70% រយៈពេល 1 ខែពេញ ពីហាងលក់គ្រឿងអេឡិចត្រូនិចឈានមុខគេក្នុងប្រទេសកម្ពុជា Bluetronics ចាប់ពីថ្ងៃទី 01 រហូតដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2020 អតិថិជនទាំងអស់នឹងទទួលបានកម្មវិធីប្រូម៉ូសិនពិសេសអស្ចារ្យដូចជា៖

  • បញ្ចុះតម្លៃរហូតដល់ 40% និងថែមជូនអាំងប៉ាវរហូតដល់ 200$ ពេលទិញគ្រឿងអេឡិចត្រូនិច…!
  • បញ្ចុះតម្លៃរហូតដល់ 70% ពេលទិញស្មាតហ្វូន ព្រមទាំងថែមអាំងប៉ាវរហូតដល់ 40$…!
  • បញ្ចុះតម្លៃរហូតដល់ 70% ពេលទិញគ្រឿងបន្លាស់ និងគ្រឿងសម្ភារផ្ទះបាយ…!

សូមបញ្ជាក់ផងដែរថា Bluetronics គឺជាហាងលក់គ្រឿងអេឡិចត្រូនិច ដ៏ល្បីមួយ និងកំពុងតែទទួលបានការគាំទ្រ យ៉ាងច្រើន លើសលុបពីសំណាក់អតិថិជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ។ អ្វីដែលធ្វើឱ្យ Bluetronics ក្លាយជាក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ដ៏ល្បីឈ្មោះឈានមុខគេ និងស្រូបទាញការគាំទ្រដ៏សម្បើមបែបនេះក៏ព្រោះតែ Bluetronics មានលក់ និងផ្គត់ផ្គង់គ្រប់ផលិតផលស្មាតហ្វូន ក៏ដូចជាគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទទាំងអស់ដូចជា៖

  • ស្មាតហ្វូន (Smart Phone) ៖ Samsung, Iphone, Huawei, Oppo, Vivo, Realme….
  • សម្ភារផ្ទះបាយ (Home Appliance) ៖ Panasonic, Samsung, LG, Philips, Sony, Midea, Sharp, Toshiba….
    និយាយសរុបទៅមិនថាទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ គឺមានគ្រប់ម៉ាក…គ្រប់ផលិតផលតែម្តង…! ដូច្នេះអតិថិជនទាំងអស់ត្រូវការអ្វីក៏មានដែរ…!!
  • រាល់ការទិញទូរស័ព្ទស្មាតហ្វូន គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់ និងគ្រឿងសម្ភារផ្ទះ បាយទាំងអស់នៅហាង Bluetronics អតិថិជនទាំងអស់នឹងទទួល បានការផ្តល់ជូនយ៉ាងពិសេសដូចជា៖
    • បង់រំលស់ការប្រាក់ 0% មិនបាច់កក់មុនឯកសារងាយៗលឿនរហ័ស
    • ផលិតផលសុទ្ធពីក្រុមហ៊ុន 100%
    • គ្រប់ផលិតផលទាំងអស់សុទ្ធតែមានការធានាត្រឹមត្រូវ
    • ប្តូរថ្មីក្នុងរយៈពេល 30 ថ្ងៃ ប្រសិនបើមានបញ្ហាបច្ចេកទេសសម្រាប់ទូរស័ព្ទ
    • សេវាដឹកជញ្ជូន និងតម្លើងដោយឥតគិតថ្លៃ
    នៅចាំអីទៀត…!! ឱកាសដ៏ពិសេសកម្ររកបានបែបនេះចាប់ផ្ដើមពីថ្ងៃទី 01 ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2020 នេះតែប៉ុណ្ណោះ…!!
    ចំណាំ៖
  • កម្មវិធីប្រូម៉ូសិនខាងលើអនុវត្តន៍នៅគ្រប់ហាង Bluetronics ទូទាំងរាជធានី ខេត្ត!
  • ការផ្តល់ជូនកម្មវិធីប្រូម៉ូសិនខាងលើនេះគឺសម្រាប់តែកាលបរិច្ឆេទខាងលើតែប៉ុណ្ណោះ…!!
  • សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីប្រូម៉ូសិនដ៏អស្ចារ្យនេះសូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 0977900200 ឬចុច like ទំព័រហ្វេសប៊ុកផ្លូវការ៖ https://www.facebook.com/bluetronics.official
  • សម្រាប់ការទិញ online សូមចូលទៅកាន់៖ www.bluetronics.com
  • ចង់ដឹងពីអាសយដ្ឋានគ្រប់សាខារបស់ Bluetronics ទាំងអស់សូមចុចតំណនេះ៖https://www.bluetronics.com/store
    លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

Bliss ភ្ជាប់និស្ស័យ អ្នកទិញ ជាមួយអ្នកលក់ ឲ្យក្លាយជាមិត្ត ១០០ឆ្នាំនឹងគ្នា

ពិតជានិស្ស័យ ដែលអតិថិជនម្នាក់ តែងតែប្រើប្រាស់ផលិតផល Bliss ជាប្រចាំ មិនត្រឹមតែធ្វើឲ្យមុខ បាត់មុន ស្នាក់ស្នាម និងធ្វើឲ្យមុខភ្លឺរលោងហើយនោះ ថែមទាំងទទួលបាន ការផ្តល់ជូនកាដូយ៉ាងពិសេស ដែលមិនធ្លាប់មាន ពីតំណាងចែកចាយ Bliss ផ្សារតូច ជាមួយប្រម៉ូសិន ថែមជូនបេះដូង រហូតអ្នកទាំងពីរឈានដល់ ការភ្ជាប់ពាក្យ ធ្វើជាមិត្ត១០០ឆ្នាំ ជាមួយគ្នាថែមទៀតផង ។

រឿងរ៉ាវ អតិថិជនទិញផលិតផល ទិញបានបេះដូងអ្នកលក់បែបនេះ ក៏ធ្លាប់បានកើតឡើងហើយដែរ ប៉ុន្តែក្នុងករណី តំណាងចែកចាយ Bliss ផ្សារតូចម្នាក់នេះ បានធ្វើអោយ មហាជនជាច្រើនចាប់អារម្មណ៍ ទៅលើសំណេរដ៏ខ្លី “បងអ្នកទិញ អូនជាអ្នកលក់” ដែលភ្ជាប់មកជាមួយរូបភាព ផ្តើមចេញពី ការឆាតទិញ ផលិតផល Bliss យកទៅប្រើប្រាស់ ទិញរហូត រហូតទាល់តែបានអ្នកលក់ មកធ្វើជាគូអនាគតតែម្តង ។

សំណេររបស់តំណាងចែកចាយ Bliss ដែលមានគណនីហ្វេសប៊ុកឈ្មោះ Dy Nisa បានបង្ហោះសារថា “ធុញនឹងធ្វើសង្សា ពេលណារៀបការដូចគេ បងអ្នកទិញ អូនជាអ្នកលក់” ជាមួយសកម្មភាព នៃការឆ្លងឆ្លើយគ្នា របស់អ្នកទាំងពីរ ពោលអតិថិជនរបស់ខ្លួន ដែលមានឈ្មោះ អាហ៊ា ផារី បានធ្វើឲ្យបណ្តាអ្នកលេង បណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍ និងនាំគ្នាបន្តចែកចាយ និងចូលមក ខមិន ជូនពរអ្នកទាំងពីរ ព្រោងព្រៀតតែម្តង ។

ក្នុងចំណោមអ្នកខមិនជាច្រើន មានអ្នកខ្លះ បានលើកឡើងថា Bliss ភ្ជាប់និស្ស័យ ហើយមានអ្នកខ្លះ លើកឡើងថា “ក្លាយជាតំណាងចែកចាយ លក់ផលិតផល Bliss មិនត្រឹមតែទទួលបាន ប្រាក់ចំណូលខ្ពស់ ថែមទាំងរកឃើញស្នេហ៍ស្មោះទៀត” និងមានមតិខ្លះទៀតថា “Bliss ប្រើហើយ ជួយបានទាំងសម្រស់ស្រស់ស្អាត និងរកបានស្នេហ៍ពិត” ៕

ឧកញ៉ា ប៊ុន រតនា (សេម) នាំយកអំណោយ ជួយជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង ជាង ២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ

0

ភ្នំពេញ៖ លោកឧកញ៉ា ប៊ុន រតនា ហៅឧកញ៉ា សេម និងលោកជំទាវ លីឈី បាននាំយកអំណោយ ជាគ្រឿងឧបភោគ និង បរិភោគជាច្រើនមុខ ចែកជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ជាង២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីរៃអង្គាសថវិកាតាមរយៈមូលនិធិ ពីសប្បុរជននានា បានចំនួន ២,៤៩៥ដុល្លារ និងថវិការបស់លោកឧកញ៉ា និងលោកជំទាវ ៣,០០៥$ ។ 

លោកឧកញ៉ា ប៊ុន រតនា ហៅ សេម បានឲ្យដឹងថា “គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ថវិកា ទទួលបានពី សប្បុរសជន ចូលរួមមូលនិធិ «មូលនិធិជួយជនរងគ្រោះ» ទទួលបាន លុយរៀល ចំនួន ៣,៥៣៦,០០០រៀល លុយដុល្លារ ចំនួន ១,៦១១ដុល្លារ សរុបលុយខ្មែរ និងដុល្លារ ចំនួន ២,៤៩៥ដុល្លារ”។ 

លោកឧកញ៉ា បានបន្ត “ថវិកាទាំងនេះ នឹងយកទៅទិញ ជាអំណោយ ចែកជូន ប្រជាពលរដ្ឋ រងគ្រោះជាង ២០០គ្រួសារ រស់នៅ ភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ” ។ 

សូមរំលឹកថា ការចែកអំណោយនេះ ត្រូវបានធ្វើឡើង នៅកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ដោយអំណោយនោះ ក្នុងមួយគ្រួសារ ទទួលបានមានដូចជា អង្ករ ២០kg ប្រេងឆា ទឹកសុទ្ធ ទឹកស៊ីអ៊ុីវ ទឹកត្រី ទឹកដោះគោ ស្ករសរអនាម័យ និង ប៊ីចេង” ។

លោកឧកញ៉ា សេម បានបញ្ជាក់ថា ក្រៅពីថវិកា ដែលសប្បុរសជន បានចូលរួម ជាង២ពាន់ដុល្លារ បន្ថែមពីនោះ លោកឧកញ៉ា និងភរិយា បានថែមថវិកា ៣,០០៥ដុល្លារ ដែលធ្វើអោយថវិកា កើនឡើង ដល់៥,៥០០ដុល្លារតែម្តង៕

គម្រោង «កញ្ចប់១ ក្តីស្រលាញ់១» របស់សភា យុវពាណិជ្ជករ អន្តរជាតិកម្ពុជា

0

កំពង់ស្ពឺ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ចុះចែកអំណោយសប្បុរសធម៌ ជាស្បៀងអាហារ ថ្នាំសង្កូវ និងរបស់ប្រើប្រាស់ចាំបាច់ដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនៅខេត្តកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃចន្ទ័ ទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីនេះ ។ 

សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា  Junior Chamber International Cambodia ហៅកាត់ថា JCI Cambodia បានរៀបចំគម្រោងមនុស្សធម៏មួយ មានឈ្មោះថា «កញ្ចប់១ ក្តីស្រលាញ់១»  ដែលបានប្រព្រឹត្តនៅក្នុងបរិវេណ សាលាបឋមសិក្សាអំពែភ្នំ ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ 

តាមរយ:គម្រោង មនុស្សធម៌នេះ JCI Cambodia បាននាំយកនូវ ស្បៀងអាហារមួយចំនួន ដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយទឹកជំនន់ ចំនួន ១៤០០ គ្រួសារ ដែលមកពីស្រុកចំនួន ៤ ដូចជាស្រុកច្បារមន ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកាកបាទក្រហម ប្រចាំខេត្តកំពង់ស្ពឺ ផងដែរ។

គួរជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបាននឹង កំពុងប្រឈមជាមួយនឹង គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅតាមបណ្តាលខេត្ត មួយចំនួន ដែលធ្វើឲ្យបងប្អួនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ បានបាត់បង់នូវជម្រក ដំនាំចំការ សត្វចិញ្ជឹម និងធនធាន ជាច្រើនទៀត បណ្តាលឲ្យខ្វះខាតនូវគ្រឿងឧបភោគ បរិភោគដែលជាតម្រូវការ ចាំបាច់ប្រចាំថ្ងៃ។ ដូច្នេះហើយ ដើម្បីឆ្លើយតបទៅនឹង ភាពខ្វះខាត និងដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយ នូវផលលំបាកនេះ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញដោយ លោកឧកញ្ញ៉ា ឡេង សុខគា ប្រធានថ្នាក់ជាតិនៃJCI Cambodia ឆ្នាំ2020 និងក្រោមការដឹកនាំ ដោយប្រធានគម្រោង លោក ឃឹម ប៊ុនឡែន ដែលបានកៀងគរ ជាជំនួយថវិកា សប្បុរសធម៌ពីសំណាក់ សមាជិកសមាជិកា សប្បុរសជនទាំងក្នុងនិងក្រៅស្រុក បណ្តារដៃគូរពាក់ព័ន្ធ និងក្រុមហ៊ុននានា ដោយស្មារតីរួបរួមសាមគ្គី ជាជនរួមជាតិខ្មែរ រួមសុខ រួមទុក្ខ ក្នុងស្ថានភាពនេះយើងបានប្រមូល ឬកៀងគរនូវថវិកា បានចំនួន សរុបប្រមាណ ៣៥,០០០ដុល្លាសហរដ្ឋអាមេរិក (USD 35, 000) សម្រាប់គម្រោងឧបត្ថម្ភ សប្បុរសធម៌លើកទី១ នៅខេត្តកំពង់ស្ពឺនេះ ក្នុងរយះពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ នេះបើយោងតាម ប្រសាសន៍របស់លោក ឃឹម ប៊ុនឡែន ប្រធានគម្រោងមនុស្សធម៌ «កញ្ចប់១ ក្តីស្រលាញ់១» កាលពីព្រឹក ថ្ងៃទី ២៦ ខែតុលាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។

ក្នុងកម្មវិធី ចុះចែកអំណោយ សប្បុសធម៌ ជាស្បៀងដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនេះ ក៏មានការសហការ គាំទ្រយ៉ាងសកម្មពីសំណាក់ កងនគរបាលខេត្ត ស្រុក តំបន់ និងមានចូលរួមយ៉ាងសកម្ម ពីសំណាក់ក្រុមការងារកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ស្ពឺ ព្រមទាំង វត្តមានក្រុមការងារស្មគ្រចិត្ត យុវជនសកម្ម សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា និង ព្រមទាំងសិល្បករ សិល្បការនី និងប្រជាពលរដ្ឋ របស់យើងផងដែរ។ 

សូមបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាគឺជាអង្គការអន្តរជាតិ មិនស្វែងរកប្រាក់ចំណញមួយ ដែលប្រមួលផ្តុំ ដោយពាណិជ្ជករ វ័យក្មេង អាយុចាប់ពី១៨ឆ្នាំដល់អាយុ៤០ឆ្នាំ ដែលកំពុងស្ម័គ្រចិត្ត ចូលរួមអភិវឌ្ឍ និងបង្កើតនូវផលវិជ្ជមាន ជាច្រើននៅក្នុងសង្គម៕

ម៉ាស៊ីនបោក សម្លៀកបំពាក់ សាមសុង ទា្វរចំហៀង ថ្មី ម៉ូឌែល WW90K54E0UW/ST ផ្តល់ជូនលោកអ្នកនូវ ភាពងាយស្រួល ក្នុងការបោកគក់…!!

0

(ភ្នំពេញ) ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០៖ ផាសុកភាពក្នុងការរស់នៅ គឺជារឿងសំខាន់មួយក្នុងចំណោមរឿងសំខាន់ៗ ប្រចាំថ្ងៃជាច្រើនដែលបងៗ សុភាពនារីស្ត្រីមេផ្ទះសម័យថ្មីតែងតែគិតគូរ និងធ្វើការសម្រេចចិត្តជ្រើសរើសថា តើត្រូវធ្វើបែបណា ដើម្បីទទួលបានសេរីភាពនៃការបោកគក់ និងសន្សំបាននូវពេលវេលាសេសសល់ ដ៏មមាញឹក ប្រចាំថ្ងៃសម្រាប់ខ្លួនឯងផង និងក្រុមគ្រួសារជាទីស្រឡាញ់ផង…!!

ដើម្បីចូលរួមផ្តល់នូវដំណោះស្រាយដ៏ល្អស័ក្តិសមបំផុត និងចូលរួមចំណែក ផ្តល់ជូននូវចំណែកសុភមង្គលដែលមិនអាចខ្វះបានក៏ដូចជាស្នាមញញឹមជូនបងៗ សុភាពនារីស្ត្រីមេផ្ទះដ៏ទាន់សម័យទាំងអស់…ក្រុមហ៊ុន សាមសុង សូមណែនាំជូនម៉ាស៊ីន បោកសម្លៀកបំពាក់ សាមសុង ទា្វរចំហៀង (Samsung Drum) ថ្មី ដែលបំពាក់កំពូល បច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបំផុតក្នុងការបោកគក់គ្រប់សម្លៀកបំពាក់របស់លោកអ្នកឱ្យនៅថ្មីសា្អត… មិនខូចសាច់ក្រណាត់…មិនរួញ…មិនជាប់កំណកសាប៊ូ…មិនរហែក ឬរសាត់សាច់ក្រណាត់…គ្មានសំឡេងរំខាន…សន្សំសំចៃថាមពលអគ្គិសនីខ្ពស់បំផុត និងកម្ចាត់មេរោគ បាក់តេរីដែលបង្កឱ្យមានបញ្ហាស្បែកផ្សេងៗបានរហូតដល់ 99.90% ទៀតផង…!

ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទា្វរចំហៀង (Samsung Drum) ថ្មីម៉ូឌែល WW90K54E0UW/ST បំពាក់នូវបច្ចេកវិទ្យា ទំនើបចុងក្រោយដូចជា៖

* Steam Cycles

នេះគឺជាមុខងារបោកដោយចំហាយទឹកក្តៅ ដែលអាចសម្លាប់មេរោគ, បាក់តេរី, អាឡែកហ្ស៊ីផ្សេងៗបាន 99.90% ល្អបំផុតសម្រាប់ សម្លៀកបំពាក់ក្មេង អ្នកងាយអាឡែកហ្សីឬមានប្រតិកម្មស្បែកនិងសម្ភារៈក្នុងបន្ទប់គេងដូចជា ស្រោមខ្នើយ កម្រាលពូក ជាដើម។ល។

* ទ្វារបន្ថែម AddWash

វាគឺជាទ្វារតូចមួយដែលបានបំពាក់បន្ថែមហើយវា មានតួនាទីក្នុងការជួយសម្រួលក្នុងការបន្ថែមខោអាវដែលភ្លេច ឬលោកអ្នកគ្រាន់តែចង់ថែមខោអាវនៅចន្លោះប្រតិបត្តិការណាមួយពេលម៉ាស៊ីនកំពុងដំណើរការដោយគ្មានបញ្ហា ឬគាំងម៉ាស៊ីនបោកឡើយ ដែលជួយសន្សំសំនៃពេលវេលាមិនចាំបាច់រងចាំបោកលើកក្រោយ។

* បច្ចេកវិទ្យា Ecobubble

ជាបច្ចេកវិទ្យាមួយដែលបំលែងសាប៊ូ និងទឹកឱ្យទៅជាពពុះសាប៊ូ ឬហ្វូមមុននឹងធ្វើការបោកគក់។ ពពុះសាប៊ូ ឬហ្វូមដែលបានបង្កើតឡើងដោយបច្ចេកវិទ្យា Eco bubble ដោយរួមបញ្ចូលគ្នានៃកម្លាំងខ្យល់ ទឹក និងពពុះសាប៊ូដែលអាចជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងលឿនជាងទឹកសាប៊ូធម្មតាដល់ទៅ 40 ដង បើទោះបីជាបោកជាមួយទឹកត្រជាក់ក៏ដោយ។ ដូច្នេះហើយបានធ្វើឱ្យសម្លៀកបំពាក់បោកបានស្អាតលើសម៉ាស៊ីនបោកធម្មតា ជាពិសេសមិនមានកំណកសាប៊ូជាប់លើសម្លៀកបំពាក់ឡើយ។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យានេះ ក៏ជួយការពារសម្លៀកបំពាក់មិនឱ្យស្លកពណ៌ដែលជាហេតុធ្វើឱ្យគ្រប់សម្លៀកបំពាក់ របស់លោកអ្នកនៅថ្មីបានយូរ។

* Digital Inverter Technology  បច្ចេកវិទ្យាអ៊ីនវើទ័រ អ្នកជំនាញខាងសន្សំភ្លើង

ចាប់ពីពេលនេះទៅលោកអ្នកមិនបាច់បារម្ភឡើយ ចំពោះការចំណាយលើការប្រើប្រាស់ភ្លើង ពីព្រោះ Digital Inverter Technology នឹងជួយសន្សំសំចៃភ្លើងជូនលោកអ្នកបានខ្ពស់បំផុត។ បច្ចេកវិទ្យាដ៏ទំនើបនេះក៏ធ្វើឱ្យម៉ាស៊ីនស្ងាត់ និងមានធានាការប្រើប្រាស់យូរអង្វែងផងដែរ។ អ្វីដែលពិសេសបំផុតគឺក្រុមហ៊ុន សាមសុង ហ៊ានធានាលើ Digital Inverter Motor ជូនអតិថិជនទាំងអស់រហូតដល់ទៅ រយៈពេល 11 ឆ្នាំ។

និយាយទៅមានម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទា្វរចំហៀង (Samsung Drum) ថ្មីម៉ូឌែល WW90K54E0UW/ST អាចធានាជូននូវផាសុកភាពបានទាំងគ្រួសារតែម្តង…! តោះបងៗសុភាពនារីមេផ្ទះដ៏ឆ្លាតវៃសម័យថ្មីនៅគិតដល់ណាទៀត…?

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញ មកទស្សនាផលិតផល ដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នក បំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវា បម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

* បញ្ជាក់៖ រាល់ការជាវម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល ww90K54E0UW/ST តាមបណ្តាដេប៉ូចែកចាយ ផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកប័ណ្ណធានាផងណា៎…!

This image has an empty alt attribute; its file name is photo_2020-10-26_11-12-44-1-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-10-26_11-12-53-1024x547.jpg
This image has an empty alt attribute; its file name is photo_2020-10-26_11-12-58-1024x547.jpg
This image has an empty alt attribute; its file name is photo_2020-10-26_11-13-02.jpg
This image has an empty alt attribute; its file name is photo_2020-10-26_11-13-05.jpg
This image has an empty alt attribute; its file name is photo_2020-10-26_11-13-09.jpg
This image has an empty alt attribute; its file name is photo_2020-10-26_11-13-12.jpg
This image has an empty alt attribute; its file name is photo_2020-10-26_11-13-16.jpg
This image has an empty alt attribute; its file name is photo_2020-10-26_11-13-19.jpg

ឧកញ៉ា ទៀ វិចិត្រ ចុះចែកអំណោយ ដល់ពលរដ្ឋ រងគ្រោះដោយ ជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន G.T.V.C បាននាំយកអំណោយ គ្រឿងឧបភោគ បរិភោគ និងថវិកា ទៅជូនលោតា លោកយាយ អ៊ុ ពូ មីង ជាគ្រួសារក្រីក្រ ដែលរងគ្រោះ​ ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ ។

លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា “គាត់សប្បាយចិត្តខ្លាំងណាស់ ហើយលើកដៃសំពះអរគុណ​ ដល់សម្តេចតេជោ រួចពោលពាក្យថា (មិនភ្លេចគុណសម្តេចទេ ដែលបានផ្តល់ នូវគ្រឿងឧបភោគ បរិភោគ ដល់គាត់ ក្នុងខណៈពេលដែលគាត់​ កំពុងតែខ្វះខាតយ៉ាងខ្លាំង )” ។

សូមបញ្ជាក់ថា គ្រោះទឹកជំនន់ដែលបង្កឡើង ដោយសារទឹកភ្លៀង ដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានបណ្តាលឲ្យមាន មនុស្សស្លាប់បាត់បង់ជីវិត និងប៉ះពាល់ប្រជាពលរដ្ឋ ជាង​ ៥៣ម៉ឺននាក់៕

ស៊ុនស៊ីម៉ិចកូ ប្រូម៉ូសិនលក់លាងឃ្លាំង ជាមួយនឹងឱកាស ឈ្នះរង្វាន់រថយន្ត ដ៏ថ្មីស្រឡាង!

0

ដើម្បីអបអរ ព្រះរាជពិធីបុណ្យអ៊ុំទូក និងជាការថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែគាំទ្រ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ អស់រយៈពេលជាង ២៧ឆ្នាំមកនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានបើកយុទ្ធនាការ ប្រូម៉ូសិនពិសេស លក់លាងឃ្លាំង ដែលមានការបញ្ចុះតម្លៃ ការថែមជូនកាដូពិសេសៗ និងឱកាសឈ្នះរង្វាន់រថយន្ត Ford Ecosports 2020 អមជាមួយនឹងរង្វាន់ម៉ូតូ និងរង្វាន់ផ្សេងៗ ជាច្រើនទៀត។

រាល់ការចំណាយទឹកប្រាក់150$ លោកអ្នកនឹងទទួលបាន ឆ្នោតមួយសន្លឹកភ្លាមៗ ដែលមានឱកាសឈ្នះ ដល់ទៅ៥ដង ជារៀងរាល់ខែ អតិថិជន ដែលទិញកាន់តែច្រើន នឹងទទួលបានសន្លឹកឆ្នោត កាន់តែច្រើន និងមានឱកាសឈ្នះ កាន់តែច្រើន។

ការចាប់រង្វាន់នឹងធ្វើឡើង ជារៀងរាល់ខែ ចាប់ពីខែតុលា 2020 ដល់ ខែកុម្ភៈ 2021

  • លើកទី1 : ថ្ងៃទី06 ខែវិច្ឆិកា ឆ្នាំ2020
  • លើកទី2 : ថ្ងៃទី04 ខែធ្នូ ឆ្នាំ2020
  • លើកទី3 : ថ្ងៃទី07 ខែមករា ឆ្នាំ2021
  • លើកទី4 : ថ្ងៃទី05 ខែកុម្ភៈ ឆ្នាំ2021
  • លើកទី5 : ថ្ងៃទី05 ខែមីបា ឆ្នាំ2021

កុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញរួសរាន់ មកកាន់សាខាក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ដែលនៅជិតលោកអ្នកបំផុត។

អមជាមួយគ្នា ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក៏បានប្រកាស បើកសាកល្បង នូវគេហទំព័រថ្មីរបស់ខ្លួន www.sunsimexco.com ដែលអនុញ្ញាត អោយអតិថិជនទាំងអស់ អាចធ្វើការបញ្ជាទិញ តាមប្រព័ន្ធអេឡិចត្រូនិចនេះ។ ការបើកសាកល្បងនេះ គឺជាដំណាក់ដំបូងប៉ុណ្ណោះ ក្រុមហ៊ុននឹងធ្វើការ អភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កភាពងាយស្រួល ដល់អតិថិជន ក្នុងការទិញទំនិញ តាមទូរស័ព្ទដៃ។

គួរបញ្ជាក់ថា ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ​​ គឺជាក្រុមហ៊ុនក្នុងស្រុក ដែលបានចាប់ផ្តើម ដំណើរការតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ក្នុងការផ្គត់ផ្គត់គ្រឿងអេឡិចត្រូនិច និងបរិក្ខារផ្ទះបាយ ជូនប្រជាជនកម្ពុជា។ ក្រុមហ៊ុនផ្តោតសំខាន់ លើការផ្តល់ជូនអតិថិជន នូវផលិតផល ដែលមានគុណភាពខ្ពស់ មានការធានាត្រឹមត្រូវ រួមមានទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ និងបរិក្ខារផ្ទះបាយ ជាច្រើនមុខទៀត ដែលសុទ្ធសឹងជាម៉ាកល្បីៗ នៅទូទាំងសកលលោក ដូចជា Sony, Panasonic, Samsung, LG, Philips, Sharp, Midea, Electrolux, Akira, Toshiba, Fujioh, Beko, និង Mayer ជាដើម។

ជាមួយនឹងវត្តមានជាង ២៧ឆ្នាំ នៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ មានសាខាសរុប ១៩កន្លែង នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ក្នុងនៅមាន ១៤សាខា នៅរាជធានីភ្នំពេញ និង៥សាខា នៅតាមបណ្តាខេត្តធំៗ ដូចជា បាត់ដំបង សៀមរាប កំពង់សោម កំពត និងកំពង់ចាម៕