event

Xiaomi ប្រកាសផ្លូវការ វត្តមានស្មាតហ្វូន Mi 10T Pro និង Mi 10T ក្នុងប្រទេសកម្ពុជា ដែលមានកម្លាំង ម៉ាស៊ីនខ្លាំងក្លា ទាំងធ្វើការងារ ប្រចាំថ្ងៃ និងលេងហ្គេម

ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេ របស់ពិភពលោក Xiaomi កាលពីពេលថ្មីៗនេះ បានប្រកាសបញ្ចេញ នូវស្មាតហ្វូន​ ស៊េរីថ្មីដែលនឹងផ្តោតទៅលើ “Power Your Creativity” ឬ ភាពច្នៃប្រឌិតខ្ពស់បំផុត របស់អ្នកដែលមិនធ្លាប់មាន ពីមុនមកនោះទេ នៅក្នុងប្រទេសកម្ពុជា។

ស្មាតហ្វូន flagship Mi 10T Pro នេះគឺនាំមក នូវការបង្កើតថ្មី និងភាពអស្ចារ្យមួយ កម្រិតថែមទៀត ដែលមិនធ្លាប់មានពីមុននោះទេ។ ស្មាតហ្វូន Mi 10T នៅតែបន្តក្នុងការជម្រុញ លើសពីព្រំដែនរបស់ខ្លួន ជាមួយនឹងបទពិសោធន៍ នៃការប្រើប្រាស់​ អេក្រង់ដ៏អស្ចារ្យបំផុត សម្រាប់អ្នកដែលធ្វើការជំនាញ អ្នកដែលចូលចិត្តលេងហ្គេម ឬអ្នកដែលចូលចិត្ត ស្ទ្រីមីងថែមទៀត។

ជាមួយនឹងការប្រកាសបង្ហាញ នូវស្មាតហ្វូនទាំងពីរនេះ ជាផ្លូវការនេះ ទូរទស្សន៍ Mi TV 4S (42”, 55” និង 65”), Mi TV Stick, Mi Electric Scooter Pro 2 និង Mi True Wireless Earphones 2 Basic ក៏បានប្រកាសបង្ហាញ វត្តមានជាផ្លូវការ នៅក្នុងប្រទេសកម្ពុជាផងដែរ ហើយវារឹតតែធ្វើការបង្កើន នូវផលិតផលកាន់តែ សម្បូរបែបបន្ថែមទៀត ទៅលើឧបករណ៍ IoT នេះ។

ស្មាតហ្វូន Mi 10T Pro និង Mi 10T: ការនាំមកនូវភាពច្នៃប្រឌិត និងភាពអស្ចារ្យ ទៅកាន់កម្រិតថ្មីបន្ទាប់ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានប្រកាសបង្ហាញវត្តមាន របស់ស្មាតហ្វូនដែលមានកាមេរ៉ា 108MP ដំបូងបំផុត របស់ពិភពលោក ដែលមានការពង្រឹង ទៅលើបទពិសោធន៍ នៃការថតរូបភាព កាន់តែអស្ចារ្យ និងការពង្រឹង ទៅលើភាពច្នៃប្រឌិត កាន់តែសម្បូរបែបសម្រាប់ អ្នកប្រើប្រាស់ថែមទៀត។ ស្មាតហ្វូន Mi 10T Pro នៅតែបន្តក្នុងការពង្រឹង ទៅលើកម្រិតភាពច្បាស់កាន់តែខ្ពស់ ជាមួយនឹងការទ្រទ្រង់ ទៅលើមុខងារ OIS និងការទ្រទ្រង់ ទៅលើវីដេអូកម្រិត 8K ផងដែរ។ ស្មាតហ្វូន Mi 10T នេះមានកាមេរ៉ាគោល ទំហំ 64MP ។ ប៉ុន្តែវាមិនបញ្ឈប់ នៅត្រឹមនេះទេ ស្មាតហ្វូន Mi 10T Proនិង Mi 10T មានកាមេរ៉ា ៣ គ្រាប់ដែលមានទំហំ 13MP ultra wide-angle និង 5MP macro ថែមទៀត។ កាមេរ៉ាខាងមុខរបស់វាគឺមានទំហំ 20MP ផងដែរដែលពិតជាល្អបំផុត នៅក្នុងការវីដេអូថែមទៀត។

ជាមួយនឹងការពង្រឹង ទៅលើបច្ចេកវិទ្យា Xiaomiនេះ ស្មាតហ្វូន Mi 10T Pro និង Mi 10T មានការផ្តោតទៅលើបច្ចេកវិទ្យា នៃការថតរូបភាពកាន់តែអស្ចារ្យ និងការពង្រឹងទៅលើកម្មវិធី Software របស់វាថែមទៀត។ វាមានការប្រើប្រាស់នូវ Effects ជាច្រើនកាន់តែសម្បូរបែប ថែមទៀតផង។ វាក៏មានការប្រើប្រាស់ នូវមុខងារដូចជា Star trails, Photo Clones, Photo Clones និង Filters ជាច្រើនទៀត សម្រាប់រូបភាពផងដែរ។

ជាមួយនឹងការជម្រុញ កាន់តែឆ្ងាយនេះ ស្មាតហ្វូន Mi 10T Pro និង Mi 10T ក៏មានការផ្តល់នូវមុខងារ វីដេអូជាច្រើនផងដែរ។ នៅក្នុង Video Clones អាចធ្វើការថតជាពីរផ្នែក នៅក្នុងវីដេអូតែមួយ និង Dual Video អាចធ្វើការប្រើប្រាស់ នូវកាមេរ៉ាមុខ និងក្រោយក្នុងពេលតែមួយ បានថែមទៀត។ សម្រាប់ការថតវីដេអូ Time-lapse selfie ក៏អនុញ្ញាតអោយអ្នក អាចបង្កើតនូវ Effect កាន់តែអស្ចារ្យផងដែរ ក្នុងពេលថតវីដេអូ vlogs ថែមទៀត។

ការប្រើប្រាស់កាន់តែរលូន ជាមួយនឹងអេក្រង់ 144Hz AdaptiveSync TrueColor

ស្មាតហ្វូន Mi 10T Pro និង Mi 10T នេះគឺជាអេក្រង់ ដែលល្អបំផុត ក្នុងការប្រើប្រាស់ ជាមួយនឹង កម្រិតអេក្រង់ដល់ទៅ 144Hz refresh rate ថែមទៀត។ អេក្រង់នេះ គឺមានការប្រើប្រាស់ នូវបច្ចេកវិទ្យា AdaptiveSync របស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក្នុងការចាប់យកនូវកម្រិត Frame Rate ដោយស្វ័យប្រវត្តិ ទៅលើមាតិកាណាមួយ បានថែមទៀតផងដែរ។ វាអាចធ្វើការទស្សនា នូវកម្មវិធីទូរទស្សន៍ នៅក្នុងកម្រិត ដល់ទៅ 50Hz ការស្រ្ទីមវីដេអូនៅក្នុងកម្រិត 30Hz ឬ 60Hz ឬការលេងហ្គេម​​ នៅក្នុងកម្រិតដល់ទៅ 144Hzថែមទៀត។ វាក៏មានការប្រើប្រាស់ នូវបច្ចេកវិទ្យា Motion Estimation, Motion Compensation (MEMC) technology ផងដែរ។

ការលេងហ្គេមកាន់តែខ្លាំងក្លា ជាមួយនឹងបន្ទះឈីប Qualcomm® Snapdragon 865™

ជាមួយនឹងការបំពាក់ នូវបន្ទះឈីប flagship Qualcomm® Snapdragon™ 865 នេះ ស្មាតហ្វូន Mi 10T Pro និង Mi 10T នេះគឺផ្តល់នូវកម្លាំងម៉ាស៊ីនខ្លាំងក្លា និងការតភ្ជាប់នូវ 5G connectivity កាន់តែល្អជាងមុនថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏បង្កើនសមត្ថភាព នៃការប្រើប្រាស់ នៅក្នុងការលេងហ្គេម ជាមួយនឹងក្រាហ្វិកកាត ប្រភេទ Qualcomm® Adreno™ 650 GPU ផងដែរ។ ជាមួយនឹង UFS3.1 និង LPDDR5 ស្មាតហ្វូននេះ ក៏ក្លាយជាម៉ូឌែល ដែលឈានមុខគេ នៅក្នុងពេលបច្ចុប្បន្ននេះ ថែមទៀត។

ថាមពលថ្មខ្លាំង 5,000mAh (typ) ដែលអាចប្រើប្រាស់ បានពេញមួយថ្ងៃ

Mi 10T Pro និង Mi 10T គឺជាស្មាតហ្វូន Flagship របស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ដែលប្រើប្រាស់ នូវថាមពលថ្មធំបំផុត ទំហំដល់ទៅ 5,000mAh (typ) ។ ស្មាតហ្វូននេះ អាចប្រើប្រាស់បានយូរ និងល្អបំផុតថែមទៀត។ ស្មាតហ្វូននេះ មានបច្ចេកវិទ្យាសាកថ្ម 33W wired charging ជាមួយនឹង 33W charger ផងដែរ។

តម្លៃនៃការលក់ ទៅលើស្មាតហ្វូន Mi 10T Pro, Mi 10T និងផលិតផលជាច្រើនទៀត

ស្មាតហ្វូន Mi 10T នេះមាន ២ ពណ៌សម្រាប់ធ្វើការ​ ជ្រើសរើសនោះ គឺពណ៌ Lunar Silver និង Cosmic Black ខណៈពេលដែលស្មាតហ្វូន Mi 10T Pro នឹងមាន ៣ ពណ៌សម្រាប់ធ្វើការ ជ្រើសរើសនោះ គឺពណ៌ Aurora Blue, Lunar Silver និង Cosmic Black ។ ចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកានេះ ស្មាតហ្វូន Mi 10T នេះនឹងមានតម្លៃ USD459 សម្រាប់ទំហំ 8GB + 128GB ខណៈពេលដែលស្មាតហ្វូន Mi 10T Pro គឺមានតម្លៃ USD499 សម្រាប់ទំហំ 8GB + 128GB និងតម្លៃ USD559 សម្រាប់ទំហំ 8GB +256GB ។

សម្រាប់អតិថិជន ដែលកម្មង់ទិញនូវស្មាតហ្វូន Mi 10T Pro ឬ Mi 10T នឹងទទួលបាន នូវច្រាស់ដុសធ្មេញ អេឡិចត្រូនិច Mi Smart Electric Toothbrush T300 ដែលមានតម្លៃ ២៩ ដុល្លារ និងការបង់រំលស់ឥតគិតថ្លៃ ជាមួយនឹង Aeon រយៈពេល ៦ ខែបន្ថែមទៀត។

សម្រាប់អតិថិជន ដែលធ្វើការទិញស្មាតហ្វូន Mi 10T Pro និង Mi 10T ទទួលបាននូវសេវាកម្ម Premium Services ដែលមានការធានា ជូនដល់ទៅ ២៤ ខែ និងការផ្លាស់ប្តូរអេក្រង់ម្តង ឥតគិតថ្លៃថែមទៀត ក្នុងរយៈពេល ៦ ខែចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកា ២០២០ នេះដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ នេះ។ លក្ខខណ្ឌត្រូវបានអនុវត្តន៍។

សម្រាប់ផលិតផល IoT ឆ្លាតវៃនេះ​ នឹងមានដាក់លក់ នៅហាងចែកចាយ និងតាមហាងអនឡាញ ជាច្រើនទៀត។ ហាងចែកចាយផ្លូវការមាន ៦ គឺ Mi Stores, 2 Mi Zones, Smart Shop, Tech Zone, Speedwind, Siv Eng 1 & 2 និងហាងលក់ទូរស័ព្ទដៃ ជាច្រើនទៀត។ ចំណែកដៃគូរសហការ​ អនឡាញ ដូចជា GrabTinh Now, Nham24, Smile Shop: ttps://bit.ly/2B0FpaZ, La Rue: https://larue.com.kh/xiaomi-store,​ Egets: http://bit.ly/2RiJCey និងL192 : https://www.l192.com/brand/19

សំរាប់លោកលោកស្រី​ ដែលមានបំណងយកទូរស័ព្ទ Xiaomi ទៅលក់រាយបន្ត អាចទំនាក់ទំនង ក្រុមហ៊ុន Goodtalk លោក សុផល សុភាព 098 788 835 (ប្រធានផ្នែកលក់នៅភ្នំពេញ) ក្រុមហ៊ុន K-Trust Group លោក Touch Bunry 093333879 (កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ, តាកែវ ព្រៃវែង ស្វាយរៀង ), និង ក្រុមហ៊ុន Tomato Group លោក សេង មនី 077373753 (រតនគិរី, មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កណ្តាល កែប កំពត កោះកុង ឧត្តរមានជ័យ ព្រះវិហារ៕

Most Popular

To Top