Home Blog Page 23

ស្រាបៀរ​ Tiger®​ បានពង្រីកដៃគូសហការក្នុងវិស័យបាល់ទាត់ជាផ្លូវការជាមួយក្លឹបបាល់ទាត់ Tottenham Hotspur

 ភាពជាដៃគូសហការជាមួយក្លឹប Tottenham Hotspur បង្កើនការប្តេជ្ញាយ៉ាងស៊ីជម្រៅរបស់ Tiger ក្នុងការគាំទ្រលើចំណង់ចំណូលចិត្តលើវិស័យកីឡាបាល់ទាត់ និងការរីកចម្រើនរួមគ្នា ដែលស្របតាមការជឿជាក់របស់ស្រាបៀរ Tiger®​ នោះគឺ ឆ្ពោះទៅមុខជាមួយគ្នា

ភ្នំពេញ៖​ ស្រាបៀរ Tiger® នៅតែបន្តជោគជ័យប្រកបដោយភាពក្លាហាន និងរីកចម្រើន ដោយការក្លាយជាដៃគូសហការជាផ្លូវការរបស់ក្លឹបបាល់ទាត់លំដាប់កំពូល Tottenham Hotspur ។ នេះ​ជា​ការសហការជាមួយដៃ​គូដ៏ធំ​ទី​ពីរ​របស់ Tiger ដែលជាក្លឹប​ដ៏​ល្បី​មួយ​នៅក្នុង​ក្រប​ខ័ណ្ឌPremier League របស់ប្រទេស​អង់គ្លេស បន្ទាប់​ពី​ការ​ប្រកាសជាដៃគូសហការ​ជាមួយ Manchester United ថ្មីៗនេះ។ តាមរយៈភាពជាដៃគូជាច្រើនឆ្នាំទាំងនេះ ក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីល្បាញមួយនៃតំបន់អាស៊ីនឹងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនទំនាក់ទំនងអោយកាន់តែស៊ីជម្រៅ ដែលនាំអ្នកគាំទ្រនៅទ្វីបអាស៊ី និងពីទ្វីបផ្សេងៗទៀត អោយកាន់តែខិតទៅជិតក្លឹបដែលពួកគេស្រឡាញ់។

លោក Sean O’Donnell ដែលជានាយកម៉ាកយីហោសកលនៃស្រាបៀរ Tiger® បាននិយាយថា “នៅខាងស្រាបៀរ Tiger® យើងជឿជាក់ថា ភាពក្លាហានរបស់បុគ្គលម្នាក់ៗគឺកើតចេញពីការគាំទ្រពីអ្នកជុំវិញខ្លួន។ ភាពជាដៃគូសហការរបស់យើងជាមួយក្លឹបដ៏ល្បីដូច Tottenham Hotspur បានបង្ហាញពីការជឿជាក់របស់យើងថាយើងឆ្ពោះទៅមុខជាមួយគ្នា។ យើងអបអរដល់ស្មារតីរួមគ្នាដែលជំរុញឱ្យមានការរីកចំរើនទាំងអស់គ្នា ដោយក្រើនរំលឹកអ្នកទាំងអស់គ្នាថា នៅពេលដែលយើងគាំទ្រគ្នាទៅវិញទៅមក យើងនឹងអាចសម្រេចបាននូវស្នាដៃមួយដែលមិនគួរឱ្យជឿ”។

ការពង្រីកភាពជាដៃគូសហការក្នុងវិស័យកីឡាបាល់ទាត់របស់ស្រាបៀរTiger® បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញចំណង់ចំណូលចិត្តផ្នែកកីឡាបាល់ទាត់នៅក្នុងទ្វីបអាស៊ី និងទ្វីបផ្សេងៗទៀត។ ក្លឹបបាល់ទាត់Spurs មានអ្នកគាំទ្រជាង ១៩៥ លាននាក់នៅតំបន់អាស៊ី ដែលធ្វើអោយពួកគេក្លាយដៃគូសហការដ៏ល្អនៃការប្តេជ្ញាចិត្តរបស់ស្រាបៀរ Tiger® ក្នុងការផ្សព្វផ្សាយចំណង់ចំណូលចិត្តផ្នែកកីឡាបាល់ទាត់នៅទូទាំងតំបន់។

Ryan Norys, ដែលជា Chief Revenue Officer របស់ Tottenham Hotspur បាននិយាយថា “វាពិតជាអស្ចារ្យណាស់ក្នុងការក្លាយជាដៃគូសហការជាមួយ Tiger ជាម៉ាកយីហោដ៏ឈានមុខមួយនៅក្នុងឧស្សាហកម្មផលិតស្រាបៀរ ដែលមានគោលបំណងក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់យើងនៅក្នុងទ្វីបអាស៊ីតាមរយៈបទពិសោធពិសេសដែលមានគោលដៅក្នុងការនាំមនុស្សជួបជុំគ្នាតាមរយៈឥទ្ធិពលនៃវិស័យបាល់ទាត់។”

ដោយទទួលបានព័ត៌មានដ៏មានន័យពីការស្ទង់មតិថ្មីៗនេះពីអ្នកគាំទ្របាល់ទាត់ចំនួន ២,០០០នាក់ ស្ទើរតែ ៣ ភាគ ៤នៃអ្នកគាំទ្រយល់ឃើញថា សកម្មភាពដែលមានការចូលរួមពីអ្នកគាំទ្រ គឺពិតជាសំខាន់ក្នុងការប្រមូលផ្តុំអ្នកគាំទ្រនៃក្លឹបដែលពួកគេបានជ្រើសរើសអោយមានការជួបជុំគ្នា ជាហេតុដែលស្រាបៀរ Tiger® នឹងប្តេជ្ញាក្នុងការផ្តល់នូវបទពិសោធដ៍រំភើបសម្រាប់អ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ Spurs ដែលរួមបញ្ចូលនូវកម្មវិធីផ្សេងៗ ឱកាសក្នុងការទៅមើលការហ្វឹកហាត់របស់ក្រុមដោយផ្ទាល់ ជាមួយបទពិសោធក្នុងការបណ្តុះបណ្តាលដោយផ្ទាល់ពីគ្រូបង្វឹក។

ឥឡូវនេះ ជាមួយស្រាបៀរ Tiger® អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកអាចuncage their tigers ហើយសាមគ្គីគ្នាជាធ្លុងមួយក្នុងការអបអរនូវការគាំទ្រវិស័យបាល់ទាត់របស់ពួកគេទាំងអស់គ្នា។​ អ្នក​គាំទ្រ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ដំណើរមួយនេះ ដូចពេលដែលស្រាបៀរ Tiger®  និង​ដៃគូ​របស់ពួកគេបានចូលរួមគ្នាក្នុងការបង្កើតបទពិសោធ​ដែលមិនធ្លាប់មាន និង​មិន​អាច​បំភ្លេច​បាន។អ្នកគាំទ្រអាចតាមដានបន្ថែមនៅ @tigerbeer នៅក្នុង Instagram សម្រាប់ព្រឹត្តិការណ៍ដ៏ពិសេស ប្រូម៉ូសិនផ្សេងៗ និងឱកាសក្នុងការទាក់ទងជាមួយក្លឹបដែលពួកគេចូលចិត្តដែលមិនធ្លាប់ពីមុនមក៕

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យGTVC ទៅជួយយកពលរដ្ឋ៣នាក់ ពីកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅជួយទទួលយកប្រជាពលរដ្ឋ ចំនួន៣នាក់ មកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ក្រោយពីរងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ហើយត្រូវការសង្គ្រោះបន្ទាន់។

អ្នកឧកញ៉ា ទៀ វិចិត្រ មានបញ្ជាក់ថា បុរសទាំង ៣នាក់នោះ រួមមានឈ្មោះ១-មាល័យ អាយុ ៣២ឆ្នាំ, ២-ហាន ហាត ហៅឃ្លោក អាយុ ១៨ឆ្នាំ និង៣-ម៉ាប់ មាន ។

អ្នកទាំង៣ ខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

ភាពតស៊ូរបស់​​លោកស្រីសៅ កុសល៖ ដំណើរឆ្ពោះទៅចំណុចស្នូលនៃការងារផ្នែកលក់របស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ភ្នំពេញ៖​ ដំណើរអាជីពការងាររបស់លោកស្រី សៅ កុសល គឺបានបង្ហាញពីការតស៊ូ និងការរីកចម្រើនដែលជារឿងរ៉ាវបង្កប់នូវស្មារតី អំណត់អត់ធន់ និងការសម្របខ្លួនចំពោះបញ្ហាផ្សេងៗនៅក្នុងអាជីពការងារ។ លោកស្រីបានចាប់ផ្តើមអាជីពរបស់លោកស្រីនៅ ក្រុមហ៊ុន ហ៊ិននីគែន ក្នុងនាមជាអ្នកផ្សព្វផ្សាយស្រាបៀរដោយ​លោកស្រីមានតួនាទីណែនាំនូវផលិតផលរបស់ក្រុមហ៊ុនដើម្បីអោយអតិថិជនជាច្រើនបានស្គាល់។ ជាច្រើនឆ្នាំមកនេះ លោកស្រីបានកាន់តួនាទីថ្មីបន្តបន្ទាប់ ហើយសព្វថ្ងៃនេះលោកស្រីបានក្លាយជាជំនួយការរដ្ឋបាលផ្នែកលក់ដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការលក់ និងការចែកចាយផលិតផលរបស់ក្រុមហ៊ុន ទៅបានយ៉ាងរលូន។

លោកស្រី កុសល បានរៀបរាប់អំពីបទពិសោធន៍ការងារដ៏គួរឱ្យកត់សម្គាល់របស់លោកស្រីក្នុងវីដេអូពិសេសមួយ ដើម្បីរំលឹកដល់ដំណើរការងារនេះ។ ចូរស្តាប់ពីរឿងរ៉ាវរបស់លោកស្រី កុសល នៅលើទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។

កុសលមានបងប្អូនប្រាំនាក់ហើយគាត់បានកំព្រាម្តាយតាំងពីតូច ហេតុនេះហើយទើបលោកស្រីត្រូវទទួលរ៉ាប់រងលើការផ្គត់ផ្គង់គ្រួសារជាមួយឪពុករបស់លោកស្រី។ ទោះបីជាលោកស្រីមានបំណងចង់បញ្ចប់ការសិក្សាក៏ដោយប៉ុន្តែឧបសគ្គផ្នែកហិរញ្ញវត្ថុបានបង្ខំឱ្យលោកស្រីបោះបង់ការសិក្សាតាំងពីនៅថ្នាក់វិទ្យាល័យ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​បន្ទាប់ពីបោះបង់ការសិក្សាមក កុសលក៏បាន​រក​ការងារ​ធ្វើ​ជា​អ្នក​រត់តុនៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ ពេលនោះ លោកស្រីបានមើលឃើញពីការខិតខំប្រឹងប្រែង និងការតស៊ូរបស់អ្នកផ្សព្វផ្សាយស្រាបៀរ។ ប៉ុន្តែដំបូងឡើយ លោកស្រីមានការស្ទាក់ស្ទើរចិត្ត ​ដោយគាត់ខ្វាយខ្វល់ថា​ការងារជាអ្នកផ្សព្វផ្សាយស្រាបៀរនេះ​ត្រឹម​ត្រូវសម្រាប់គាត់​ឬ​អត់។ ប៉ុន្តែជាមួយនឹង​ភាព​ក្លាហាន លោកស្រី​បាន​ប្រាប់​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​ថា​៖ «​ប្រសិនបើ​ខ្ញុំ​មិន​សាក​ទេ ខ្ញុំ​នឹង​មិន​ដឹង​ឡើយ​»​។ ដូច្នេះហើយលោកស្រីក៏បានចាប់ផ្តើមការងារដំបូងជាមួយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។

លោកស្រី​បាន​ចែក​រំលែក​ថា​៖ «​ពេល​ខ្ញុំ​ចាប់​ផ្ដើមអាជីពនេះកាលពី​ឆ្នាំ ១៩៩៨ការងារនេះ​ទាមទារឲ្យ​ចំណាយពេលវេលា​ច្រើន​ម៉ោង និង​តម្រូវឲ្យមានស្នាមញញឹមអំឡុងពេលធ្វើការជានិច្ច​។ មានពេលខ្លះ ខ្ញុំមានអារម្មណ៍ថាហត់នឿយក្រោយពីបំពេញការងារដល់យប់ជ្រៅ ប៉ុន្តែខ្ញុំគិតថាការដែលបានលក់ផលិតផលរបស់ក្រុមហ៊ុនយើងទៅអតិថិជនជាការងារមួយដែលធ្វើឲ្យខ្ញុំរីករាយ និងជម្រុញលើកទឹកចិត្តខ្ញុំបន្ថែម»។

ថ្វីត្បិតតែការយល់ឃើញរបស់សង្គមចំពោះអ្នកផ្សព្វផ្សាយស្រាបៀរមិនសូវជាមានភាពវិជ្ជមានក៏ដោយ ប៉ុន្តែការតាំងចិត្តរបស់កុសលដែលស្មោះត្រង់ចំពោះការងារមួយនេះបានធ្វើឲ្យលោកស្រីកាន់តែព្យាយាម និងតស៊ូដើម្បីបំពេញភារកិច្ចការងាររបស់ខ្លួន។ លោកស្រីបាន​បាន​រំឭក​ថា​៖ «​នៅ​ចុង​បញ្ចប់ ខ្ញុំ​មាន​មោទនភាពណាស់​ដែល​ការងារ​របស់​ខ្ញុំ​ជាការងារសុចរិតភាព និងជាបទពិសោធន៍ដ៏មានអត្ថន័យមួយ»​។

ការតស៊ូរបស់លោកស្រីបាននាំឲ្យលោកស្រីទទួលបានតួនាទីជាន់ខ្ពស់បន្ថែមដោយផ្លាស់ប្តូរពីអ្នកផ្សព្វផ្សាយមកមើលការខុសត្រូវក្រុមអ្នកផ្សព្វផ្សាយស្រាបៀរវិញ គឺមើលការខុសត្រូវចំពោះសេវាកម្មនៅរោងអាពាហ៍ពិពាហ៍។ ទោះបីជាលោកស្រីមិនសូវមានភាពជឿជាក់លើខ្លួនឯង ដោយសារតែការកម្រិតអប់រំរបស់លោកស្រីក៏ដោយ លោកស្រីត្រូវបានលើកទឹកចិត្តពីថ្នាក់ដឹកនាំរបស់លោកស្រី ដែលបានប្រាប់លោកស្រីថា «ការងាររបស់អ្នកជាគ្រូបង្រៀនដ៏ល្អបំផុតរបស់អ្នក» ។

កាលពីឆ្នាំ ២០១៩ កុសលបានទទួលនូវទំនួលខុសត្រូវជាច្រើនបន្ថែមទៀត។ លោកស្រីបានចូលបម្រើការងារក្នុងនាយកដ្ឋានរដ្ឋបាលផ្នែកលក់នៅអគារពាណិជ្ជកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ ដំណើរ​ការងារ​ដ៏​វែង​​របស់​លោកស្រីបាន​នាំ​លោកស្រី​ទៅ​កាន់​ ​ចំណុចស្នូលនៃការងារផ្នែក​លក់​របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ លោកស្រី​បាន​ចែករំលែក​ថា​៖ «​តួនាទីនេះ​ជា​ចំណោទបញ្ហា​ធំ ដែលបានធ្វើឲ្យមានការផ្លាស់ប្តូរ​ដ៏​សំខាន់ ដោយខ្ញុំ​ត្រូវ​អភិវឌ្ឍ​ជំនាញ​កុំព្យូទ័រ បង្កើន​សមត្ថភាព​ភាសា​អង់គ្លេស និង​រៀន​ជំនាញ​ថ្មី​ៗ ដើម្បីដុសខាត់បន្ថែមពីចំណេះដឹងដែលមានស្រាប់របស់ខ្ញុំ​»​។

នៅក្នុងតួនាទីថ្មីរបស់លោកស្រី លោកស្រីត្រូវគ្រប់គ្រងឯកសារ និងកិច្ចសន្យាជាមួយភ្នាក់ងាររបស់ ក្រុមហ៊ុន ហ៊ិននីគែន ដើម្បីធានាការចែកចាយផលិតផលបានត្រឹមត្រូវ ហើយរៀបចំសំណើផលិតផលផ្សេងៗទៅកាន់ភ្នាក់ងារ និងចូលរួមចំណែកក្នុងយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាព។ កុសលបាននិយាយដោយក្តីដឹងគុណថា៖ «ខ្ញុំអាចរីកចម្រើនក្នុងដំណើរអាជីពការងារដ៏វែងឆ្ងាយនេះ គឺដោយសារតែទទួលបានការគាំទ្រ និងការលើកទឹកចិត្តជាច្រើនពីសហការី និងក្រុមហ៊ុនកន្លងមក»។

លោកស្រីបាននិយាយទាំងស្នាមញញឹមឆ្លុះបញ្ចាំងពីមោទនភាពក្នុងដំណើរអាជីពការងាររបស់លោកស្រីបានបន្ថែមថា៖ «ខ្ញុំចង់ឲ្យយុវជនដឹងថា មិនថាអ្នកចាប់ផ្តើមនៅទីណានោះទេ ការប្តេជ្ញាចិត្ត និងឆន្ទៈរបស់អ្នកក្នុងការរៀននឹងកំណត់នូវអនាគតរបស់អ្នក។ ប្រសិនបើអ្នកជឿជាក់លើខ្លួនឯងហើយបន្តខិតខំប្រឹងប្រែង លទ្ធផលដែលអ្នកទទួលបាននឹងសមប្រកបដូចគ្នា» ។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បច្ចុប្បន្នមានបុគ្គលិកជាង ៧០០ នាក់នៅទូទាំងប្រទេស ខណៈពេលដែលជួយទ្រទង់ការងារចំនួន ៦៦.០០០ បន្ថែមទៀតនៅទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍ផលវិជ្ជមានសេដ្ឋកិច្ចសង្គមដែលធ្វើឡើងដោយក្រុមហ៊ុន Steward Redqueen ដែលជាក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃផលវិជ្ជមានដើម្បីសិក្សាពីការរួមចំណែករបស់ក្រុមហ៊ុនចំពោះសង្គម និងសេដ្ឋកិច្ចកម្ពុជា។

របាយការណ៍នេះត្រូវបានបង្ហាញដោយប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ ក្រុមហ៊ុន ហ៊ិននីគែន លោក Jacco van der Linden ជូនចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្នុងដំណើរបំពេញទស្សនកិច្ចនាពេលថ្មីៗនេះដើម្បីរំឭកខួប ៣០ ឆ្នាំនៃការរួមចំណែករបស់ក្រុមហ៊ុនផលិតនេះក្នុងប្រទេសកម្ពុជា៕

Vietjet ផ្តល់ជូនប្រូម៉ូសិនពិសេសថ្ងៃទី១២​ ខែ១២ បញ្ចុះតម្លៃសំបុត្ររហូតដល់ ១០០ ភាគរយ​ សម្រាប់ភ្ញៀវធ្វើដំណើរនារដូវឆ្នាំថ្មី

ភ្នំពេញ៖ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ – អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងធ្វើដំណើរទៅកាន់ដំបន់ឆ្ងាយៗ អាចទទួលបានអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃរសំបុត្រហូតដល់ ១០០ ភាគរយ(*) លើជើងហោះហើររបស់ Vietjet ទាំងអស់ក្នុងរដូវកាលឆ្នាំថ្មីឆ្នាំនេះ ដោយក្រុមហ៊ុនផ្តល់ជូនការបញ្ចុះតម្លៃសំបុត្ររយៈពេលត្រឹមតែ ២៤ ម៉ោង “Double Day” នៅក្នុងខែធ្នូនេះ។

ក្រុមហ៊ុន Vietjet កំពុងចាប់ផ្តើមរដូវកាលបុណ្យឆ្លងឆ្នាំជាមួយនឹងការលក់សំបុត្របញ្ចុះតម្លៃដ៏ពិសេសចុងឆ្នាំ ដោយផ្តល់ជូនអ្នកដំណើរនូវឱកាសរីករាយក្នុងការហោះហើរជាមួយនឹងការបញ្ចុះតម្លៃសំបុត្ររហូតដល់ ១០០ ភាគរយ (*)។ ក្នុងឱកាសប្រូម៉ូសិនពិសេសនេះ Vietjet ផ្តល់នូវសំបុត្រយន្តហោះរាប់លានសន្លឹកក្នុងតម្លៃដែលមិនអាចកាត់ថ្លៃបាន ដែលអនុញ្ញាតឱ្យអ្នកចូលចិត្តធ្វើដំណើរស្វែងរកគោលដៅដ៏អស្ចារ្យនៅក្នុងប្រទេសវៀតណាម និងតំបន់ជាច្រើនទៀត។

ប្រូម៉ូសិនលក់បញ្ចុះតម្លៃសំបុត្រនេះ ចាប់ផ្តើមនៅម៉ោង 00:00 GMT+7នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ ហើយលក់ជូនត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ។ អ្នកធ្វើដំណើរអាចទទួលបានការបញ្ចុះតម្លៃដោយបញ្ចូលលេខកូដ VJ12នៅពេលកក់កៅអី Eco-class នៅលើ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air។ សំបុត្របញ្ចុះតម្លៃមានសុពលភាពសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ (**)។

ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រនេះ ត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកធ្វើដំណើរលើផ្លូវសៀមរាប-ហាណូយ ក៏ដូចជាអ្នកដែលធ្វើដំណើរទៅកាន់គោលដៅនានាទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីសៀមរាបទៅហាណូយ ដោយផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរស្វែងយល់ពីវប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែបនៃរដ្ឋធានីរបស់ប្រទេសវៀតណាម។ ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់យ៉ាងងាយស្រួលទៅកាន់បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ដែលគ្របដណ្តប់លើប្រទេសវៀតណាម និងតំបន់ជាច្រើនទៀត។

នេះគឺជាការធ្វើប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតចុងក្រោយរបស់ Vietjet ក្នុងឆ្នាំនេះ ដោយផ្តល់ឱ្យអ្នកដំណើរនូវឱកាសដើម្បីទទួលយកបទពិសោធន៍ថ្មីៗ និងស្វែងយល់ពីខ្លួនឯបានកាន់តែប្រសើរតាមរយៈការធ្វើដំណើរ។ មិនថាឡើងលើភ្នំដ៏ខៀវស្រងាត់ ឬស្វែងយល់ពីទីក្រុងថ្មីៗដែលមានភាពអ៊ូអរនោះទេ Vietjet សូមអញ្ជើញអ្នកទាំងអស់គ្នាឱ្យចូលរួមក្នុងការធ្វើដំណើរនាពេលខាងមុខ។

អ្នកដំណើរ Vietjet អាចរីករាយនឹងការធ្វើដំណើរលើយន្តហោះទំនើប និងថ្មីដែលផ្តល់សេវាដោយក្រុមការងារដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ប្តេជ្ញាធានាសុវត្ថិភាព និងផាសុខភាពជូនភ្ញៀវទាំងអស់។ សេវាកម្មនៅលើយន្តហោះមានការផ្តល់ជូនជាពិសេស អមដោយបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងមុខម្ហូបវៀតណាមដ៏ឈ្ងុយឆ្ងាញ់ រួមទាំង ហ្វឺ, បាញ់ មី, កាហ្វេទឹកកក និងម្ហូបអាហារជាច្រើនមុខទៀត។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ

(**) មិន រាប់ បញ្ចូល ថ្ងៃ ឈប់ សម្រាក សាធារណៈ និង រដូវ កាលមមាញឹក

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត៕

ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពអឺរ៉ុប​ សម្ពោធគម្រោងសម្ព័ន្ធមេត្រីភាព​«Twinning» លើកំណែទម្រង់ ការអប់រំបច្ចេកទេសមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា

សៀមរាប៖ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤៖ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប ក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូសហភាពអឺរ៉ុប បានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង “ការ គាំទ្រ កំណែទម្រង់ ការ អប់រំ បច្ចេកទេសកម្រិត មធ្យមសិក្សា ទុតិយភូមិ នៅ កម្ពុជា”។

ស្ថិតក្រោមក្របខណ្ឌនៃគម្រោងថ្មីនេះ មន្ត្រីរាជការរបស់ក្រសួងអប់រំ យុវជន និងកីឡា នឹងសហការធ្វើកិច្ចការរួមគ្នាជាមួយនឹងមន្ត្រីអប់រំអឺរ៉ុប មកពីប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ ក្នុងទម្រង់មួយហៅថា គម្រោងសម្ព័ន្ធមេត្រីភាព “Twinning”។

ព្រះរាជាណាចក្រកម្ពុជា  គឺជា ប្រទេស ដំបូង គេបំផុត នៅទ្វីប អាស៊ី  ដែល ទទួល បាន អត្ថប្រយោជន៍ ពី គម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះ ក្នុងនោះមន្ត្រីរាជការកម្ពុជានឹងធ្វើទស្សនកិច្ចសិក្សានៅទ្វីបអឺរ៉ុប ដើម្បីសិក្សាពីបទពិសោធន៍ និងឧត្តមានុវត្តន៍ ពាក់ព័ន្ធនឹងការសិក្សាជំនាញដែលផ្សារភ្ជាប់នឹងការងារ ការធ្វើទំនើបកម្ម កម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូសម្រាប់ការអប់រំបច្ចេកទេស។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ីហ្កូ   ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “គម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់មួយ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។ គម្រោងនេះផ្តោតសំខាន់ទៅលើតម្រូវការរបស់វិស័យឯកជន ជាពិសេសតម្រូវការរបស់ក្រុមហ៊ុនមកពីអឺរ៉ុប ដែលអាចឱ្យក្រុមហ៊ុនទាំងនោះធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា”។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ “កិច្ចសហការនេះនឹងអនុញ្ញាតឱ្យយើងអាចសម្រិតសម្រាំងប្រព័ន្ធអប់រំរបស់យើង ឱ្យស្របតាមស្តង់ដាការអប់រំបច្ចេកទេស ដូចទៅនិងប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ ជាដើម ដែលប្រទេសទាំងនេះមានបទពិសោធន៍ស៊ីជម្រៅលើវិស័យភាពជាដៃគូរវាងរដ្ឋ និងឯកជន។

កិច្ចសហការនេះក៏នឹងជួយបណ្តុះបណ្តាល   សមត្ថភាពរបស់សិស្សានុសិស្សយើងឱ្យកាន់តែប្រសើរឡើង ដើម្បីអាចឆ្លើយតប និងអាចបំពេញតម្រូវការសម្រាប់  ការវិនិយោគបរទេសនៅកម្ពុជា”។​ គម្រោងនេះចាប់ដំណើរការរហូតដល់ខែសីហា ឆ្នាំ ២០២៧ មានរយៈពេលសរុប ៣៦ ខែ។ 

គម្រោងនេះនឹងធ្វើការសាកល្បងលើកំណែទម្រង់ការអប់រំបច្ចេកទេសនៅកម្ពុជា ដែលបំផុសគំនិតតាមរបៀបអឺរ៉ុប នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសចំនួនប្រាំ និងសាកលវិទ្យាល័យចំនួនពីរនៅក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលទាំងការ ជំរុញឱ្យមានការងារធ្វើ ការលើកកម្ពស់បរិយាបន្ន យេនឌ័រ និងការត្រៀមជំនាញរួចជាស្រេច ដើម្បីឆ្ពោះទៅរកនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច៕

ក្រុមហ៊ុន Vietjet បន្ថែមយន្តហោះថ្មីនៅចុងខែនៃឆ្នាំ ២០២៤ ដើម្បីពង្រីកកងនាវាអាកាសចរដ៏ទំនើបរបស់ខ្លួន

ភ្នំពេញ៖ ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ – សមាជិកថ្មីបំផុតរបស់កងនាវាអាកាសចរ Vietjet ដែលជាយន្តហោះ Airbus A321neo ACF (Airbus Cabin Flex) បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ បន្ទាប់ពីធ្វើដំណើរពីរោងចក្រ Airbus ក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ វាគឺជាយន្តហោះទី ១១១ ដែលចូលរួមក្នុងកងនាវាអាកាសចរទំនើបលំដាប់ពិភពលោករបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។

Vietjet ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានដ៏រឹងមាំនៅទូទាំងអាស៊ីអាគ្នេយ៍ និងតំបន់ជាច្រើនទៀត រួមទាំងជើងហោះហើរទៅនិងមកពីខេត្តសៀមរាប ហើយការពង្រីកកងនាវាអាកាសចររបស់ Vietjet នាំមកនូវព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា ដែលស្វែងរកជម្រើសធ្វើដំណើរប្រកបដោយផាសុកភាព តម្លៃសមរម្យ និងធ្វើដំណើរជាមួយយន្តហោះដែលមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងតំបន់ និងអន្តរជាតិរបស់ខ្លួន។

ជាមួយនឹងការរចនាកាប៊ីនដ៏ទំនើបរបស់ខ្លួនដែលបំពេញតាមស្តង់ដារចុងក្រោយបំផុតសម្រាប់ទំហំកៅអី និងគម្លាត យន្តហោះថ្មីរបស់ក្រុមហ៊ុន Vietjet នឹងផ្តល់ឱ្យអ្នកដំណើរនូវបទពិសោធន៍ធ្វើដំណើរដ៏ល្អបំផុត។ យន្តហោះ A321neo ក៏ជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័នបានរហូតដល់ ២០ ភាគរយ ខណៈពេលដែលកាត់បន្ថយសំលេងរំខានដល់ទៅ ៥០ ភាគរយ បើប្រៀបធៀបទៅនឹងយន្តហោះធនតូចមុនៗ។

ជាផ្នែកមួយនៃផែនការពង្រីកបណ្តាញជើរហោះហើររបស់ខ្លួន ក្រុមហ៊ុន Vietjet គ្រោងនឹងស្វាគមន៍យន្តហោះថ្មីចំនួនបីគ្រឿងបន្ថែមទៀតនៅខែធ្នូនេះ។ បន្ថែមពីលើយន្តហោះដែលទើបទទួលបានថ្មី Vietjet ក៏មានគម្រោងជួលយន្តហោះរវាង ៦ ទៅ ១០ គ្រឿងក្នុងរយៈពេលខ្លីក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីក្នុងខែមករា និងកុម្ភៈ ដើម្បីសម្រួលដល់តម្រូវការធ្វើដំណើរខ្ពស់បំផុតនៃអ្នកទេសចរក្នុងស្រុក និងភ្ញៀវទេសចរនានា។

នៅឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានបន្តគន្លងកំណើនដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួន ដោយបានកសាងកងនាវាអាកាសចរដ៏សកម្ម និងទំនើបបំផុតមួយនៅក្នុងតំបន់។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍រវាងខេត្តសៀមរាបប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម និងបណ្តាញហោះហើររបស់ខ្លួនគ្របដណ្តប់លើគោលដៅពិភពលោក អ្នកដំណើរមកពីប្រទេសកម្ពុជាអាចធ្វើដំណើរប្រកបដោយភាពរលូន ជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះ។

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត៕

Smart Axiata ទទួលបានពានរង្វាន់ «អ្នកដឹកនាំផ្នែកបច្ចេកវិទ្យា» សម្រាប់ការជំរុញសុវត្ថិភាពសាយប័រ និងអក្ខរកម្មឌីជីថល


ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយ ICT របស់កម្ពុជាបានឈ្នះពានរង្វាន់ “អ្នកដឹកនាំផ្នែកបច្ចេកវិទ្យា” ពី EuroCham Cambodia ក្នុងកម្មវិធី ESG Contest and Awards Gala Dinner ឆ្នាំ 2024 ដែលធ្វើឡើងក្នុងភាពជាដៃគូជាមួយនឹង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ពានរង្វាន់នេះគឺជាសក្ខីភាពមួយចំពោះនវានុវត្តន៍ និងការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះសុវត្ថិភាពលើប្រព័ន្ធអុីនធឺណិត និងការប្តេជ្ញាលើគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា Smart បានចូលរួម និងសហការលើគំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់អក្ខរកម្មឌីជីថល សុវត្ថិភាពលើប្រព័ន្ធអុីនធឺណិត ការបង្កើនការយល់ដឹងលើផ្នែកអាកាសធាតុ និងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន។


លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “បច្ចេកវិទ្យាកំពុងតែវិវឌ្ឍយ៉ាងឆាប់រហ័ស ហើយខណៈពេលដែលយើងធ្វើការយ៉ាងមម៉ាញឹកដើម្បីក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលគួរឱ្យទុកចិត្តបំផុតសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មនៅប្រទេសកម្ពុជាត្រឹមឆ្នាំ 2026 យើងត្រូវរក្សាការប្រុងប្រយ័ត្នជានិច្ច និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីជាប្រយោជន៍ដល់សង្គម។ ទស្សនវិស័យនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់យើងក្នុងការផ្តល់នូវដំណោះស្រាយដែលឆ្លើយតបនឹងតម្រូវការរបស់អតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីស្មារតីក្នុងការចូលរួមអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាពផងដែរ”។


នាំមុខលើផ្នែកសន្ដិសុខសាយប័រ
ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធការពារអន្តរជាតិ Next Generation Signaling Firewall (NGSF) ក្រុមហ៊ុន Smart Axiata បានប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ ដើម្បីធានានូវការការពារដ៏រឹងមាំ ការពារពីការគំរាមកំហែង និងបង្កើនសុវត្ថិភាពលើការតភ្ជាប់សម្រាប់អ្នកប្រើប្រាស់រាប់លាននាក់របស់ខ្លួន។

ក្រុមហ៊ុន Smart Axiata ក៏ទទួលបាននូវវិញ្ញាបនប័ត្រ ISO 27001:2013 សម្រាប់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពព័ត៌មានរបស់ខ្លួន (ISMS) ដែលជាស្តង់ដារដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិសម្រាប់ការការពារទិន្នន័យ និងសុវត្ថិភាពអនឡាញ។ វិញ្ញាបនប័ត្រនេះពង្រឹងជំហររបស់ Smart ក្នុងនាមជាក្រុមហ៊ុនដែលអាចទុកចិត្តបាន លើផ្នែកទិន្នន័យសំខាន់ៗនៅក្នុងសម័យឌីជីថល។


ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន
ដោយមាន “ការជំរុញសេដ្ឋកិច្ចបៃតង” ជាសសរស្តម្ភចីរភាពមួយ ក្រុមហ៊ុន Smart ប្រើប្រាស់ថាមពលនៃបច្ចេកវិទ្យាដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនៃបម្រែបម្រួលអាកាសធាតុ តាមរយៈការដាក់ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន ដូចជាការដាក់ប្រើប្រាស់ iPowerStar 2.0 ក្នុងឆ្នាំ 2023 ដើម្បីសន្សំសំចៃថាមពល។ មធ្យោបាយនេះ បានកាត់បន្ថយការចំណាយថាមពលរហូតដល់ 4.5% សម្រាប់ស្ថានីយអង់តែនដែលបានដាក់ប្រើប្រាស់។ លើសពីនេះ ក្រុមហ៊ុន Smart បន្តបំពាក់ផ្ទាំងសូឡាបន្ថែមនៅក្នុងស្ថានីយអង់តែនទូរសព្ទរបស់ពួកគេ ដោយមានស្ថានីយអង់តែនថ្មីចំនួន 295 មានបំពាក់នូវផ្ទាំងសូឡាត្រឹមឆ្នាំ 2023។

ជំរុញអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអុីនធឺណិតសម្រាប់កុមារ
បន្ថែមពីលើការដាក់ប្រើប្រាស់បច្ចេកវិទ្យានេះ ក្រុមហ៊ុន Smart បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថលនៅទូទាំងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងដៃគូពាក់ព័ន្ធដទៃទៀត ក្រុមហ៊ុន Smart បានសហការរៀបចំសិក្ខាសាលាដើម្បីបំពាក់សិស្សានុសិស្សនូវចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យប្រកបដោយសុវត្ថិភាព។

លើសពីនេះ ក្រុមហ៊ុន Smart បានសហការយ៉ាងជិតស្និតជាមួយអង្គការដូចជា Action Pour Les Enfants (APLE) Cambodia ដើម្បីចូលរួមការពារកុមារកម្ពុជាអំពីការកេងប្រវ័ញ្ចនានា និងពង្រឹងសុវត្ថិភាពលើប្រព័ន្ធឌីជីថលសម្រាប់កុមារ។
ការប្តេជ្ញាចិត្តចំពោះគោលការណ៍ ESG
ការផ្តួចផ្តើមរបស់ Smart Axiata ឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួនលើគោលការណ៍ ESG។ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍ចីរភាពឆ្នាំ 2023 របស់ខ្លួន ដោយបង្ហាញពីសមិទ្ធផលក្រោមសសរស្តម្ភចំនួនបួន៖ ការជំរុញសង្គមឌីជីថល ការជំរុញសេដ្ឋកិច្ចបៃតង ការលើកកម្ពស់ប្រជាជននិងសហគមន៍របស់យើង និងនាំមុខខាងអភិបាលកិច្ច និងទប់ស្កាត់ហានិភ័យ។
ការទទួលបានពានរង្វាន់ ESG Technology Leader Award ពី EuroCham បានបង្ហាញពីការយកចិត្តទុកដាក់របស់ Smart ក្នុងការចូលរួមប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ និងជំរុញការអភិវឌ្ឍសង្គមឌីជីថលរបស់កម្ពុជាឱ្យប្រកបដោយបរិយាប័ន្ន។

លោកទី សុផាន់ណា៖ គ្រូ​បង្រៀនជានិរន្ត​​របស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ភ្នំពេញ៖ លោក ទី សុផាន់ណា ដែលបុគ្គលិកនៅក្នុងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាធម្មតាគេតែងតែហៅលោកថា ពូ ទី ជាបុគ្គលម្នាក់ដែលពោរពេញដោយចំណេះដឹង ការណែនាំ និងអ្នករាល់គ្នាតែងតែគោរព អស់រយៈពេលជិតបីទសវត្សរ៍មកហើយ ។ ចាប់តាំងពីការចាប់ផ្តើមរបស់លោកជាគ្រូបង្រៀននៅសាកលវិទ្យាល័យ រហូតដល់ក្លាយជាមូលដ្ឋានគ្រឹះនៃក្រុមហ៊ុន ការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តរបស់គាត់ចំពោះ ការបង្រៀន ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍធនធានមនុស្ស គឺជារឿងមួយដែលគួរចងចាំ។

លោក សុផាន់ណា បានរៀបរាប់អំពីដំណាលរឿងដ៏មានអត្ថន័យរបស់លោកនៅក្នុងវីដេអូពិសេសមួយដើម្បី​​រំឭកដល់ការចងចាំក្នុងដំណើរការងារនេះ។ សូមទស្សនាការចែករំលែករបស់ លោក សុផាន់ណា នៅលើទំព័រហ្វេសប៊ុក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទាំងអស់គ្នា។

លោក សុផាន់ណាបានដឹងពីចំណង់ចំណូលចិត្តរបស់លោកក្នុងឧស្សាហកម្មផលិតស្រាបៀរនេះ គឺពេលដែលលោកបានទៅសិក្សានៅវិទ្យាស្ថានឧត្តមសិក្សានៃឧស្សាហកម្មម្ហូប និងរសជាតិអាហារនៅប្រទេសប៊ុលហ្គារី ក្នុងមុខជំនាញបច្ចេកវិទ្យាមីក្រូជីវសាស្រ្ត និងផលិតផលភិណ្ខនកម្ម (Fermentation) ដោយផ្តោតលើការផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុល។ នៅពេលបញ្ចប់ការសិក្សានៅឆ្នាំ ១៩៩២ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញជាមួយនឹងការតាំងចិត្តដ៏មុតមាំមួយចំពោះការប្រើប្រាស់ជំនាញរបស់លោកដើម្បីបំផុសគំនិត និងអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសរបស់លោក។ ជាមួយនឹងការតាំងចិត្តនេះ លោកបានចាប់ផ្តើមដំបូងជាគ្រូបង្រៀន ផ្នែកកែច្នៃចំណីអាហារនៅវិទ្យាស្ថានឈានមុខគេមួយរបស់ប្រទេសកម្ពុជា នៅក្នុងមហាវិទ្យាល័យវិស្វកម្មគីមី និងចំណីអាហារ។

លោកបាន​រំឭកថា៖ «ខ្ញុំមិនត្រឹមតែចង់បង្រៀនជំនាញបច្ចេកទេសប៉ុណ្ណោះទេ តែខ្ញុំ​ចង់​ឲ្យ​សិស្ស​របស់​ខ្ញុំ​យល់​ឃើញថា​ការ​ផលិត​ស្រាបៀរ​ជា​សិល្បៈ និងជា​វិទ្យាសាស្ត្រមួយដែលយើងអាចមាន​មោទនភាព និង​ភាពពេញចិត្ត ពេលដែលយើងបាន​ផលិតនូវ​ស្រាបៀរ​ដែល​មាន​គុណភាពខ្ពស់»។

នៅឆ្នាំ ១៩៩៦ លោកសុផាន់ណាបានផ្លាស់ប្តូរពីវិស័យអប់រំទៅក្នុងវិស័យឧស្សាហកម្មវិញ ដោយបានចូលរួមជាមួយក្រុមហ៊ុន Cambodia Brewery Limited (CBL) ដែលបច្ចុប្បន្នជា​ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ ការផ្លាស់ប្តូរនេះគឺជាការបោះជំហ៊ានមួយដែលជំរុញដោយចំណាប់អារម្មណ៍របស់លោកជាមួយនឹងដំណើរការនៃផលិតកម្មស្រាបៀរ ស្របនឹងជំនាញរបស់លោក។

ប៉ុន្តែ​ការឈានជើងចូលការងារថ្មីរបស់​លោកមិនមែនជារឿងងាយស្រួលនោះទេ​ ព្រោះលោកសុផាន់ណាពីមុនមានការស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរ និងរុស្ស៊ី ដោយលោកមិនធ្លាប់បានរៀនភាសាអង់គ្លេសបានស៊ីជម្រៅនោះទេ ជាហេតុធ្វើឱ្យលោកប្រឈមមុខនឹងឧបសគ្គមួយធំ ដោយសារភាសាអង់គ្លេសជាភាសាចម្បងនៅក្នុងក្រុមហ៊ុន ហើយឯកសារបច្ចេកទេស និងការប្រាស្រ័យទាក់ទងជាមួយគ្រូបណ្តុះបណ្តាល និងអ្នកផ្គត់ផ្គង់ពីបរទេសក៏ត្រូវប្រើប្រាស់ភាសាអង់គ្លេសដែរ។ ទោះយ៉ាងណាក្តី លោកមិនបានងាករេ ហើយបានដោះស្រាយឧបសគ្គនេះដោយការតាំងចិត្តយ៉ាងមុតមាំ។

លោកបាន​រំឭកបន្តថា៖ «ខ្ញុំបានរៀបចំមេរៀនសំខាន់ៗជាភាសាខ្មែរដើម្បីធានាថា អ្នកគ្រប់គ្នាបានយល់ពីដំណើរការផលិត និងចេះប្រើប្រាស់ម៉ាស៊ីនបានត្រឹមត្រូវ។ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ដឹង​ដែរ​ថា​ខ្ញុំ​ត្រូវ​ចេះ​ភាសា​អង់គ្លេស​ដើម្បី​ចាប់យក និងបញ្ចូល​ស្តង់ដាអន្តរជាតិ ​ទៅ​ក្នុង​រោងចក្រ​បស់​យើង»។

បីឆ្នាំនៃការតស៊ូក៏ត្រូវបានផ្តល់ជាផ្លែផ្កាសម្រាប់លោក។ លោក សុផាន់ណា មិនត្រឹមតែជម្នះឧបសគ្គភាសាប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាតំណាងរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដោយបានទៅទស្សនកិច្ចនៅរោងចក្រស្រាបៀរ ហ៊ិននីគែន ជាង ១០ កន្លែងជុំវិញពិភពលោកដែលមានដូចជានៅប្រទេសហូឡង់ បែលហ្សិក អៀរឡង់ សិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន អេស្បាញ និងវៀតណាម។ បទពិសោធន៍ទាំងនេះបានពង្រឹងជំនាញរបស់លោក ហើយលោកបាននាំយកមកវិញដើម្បីអភិវឌ្ឍអ្នកផលិតស្រាបៀរជំនាន់ក្រោយដោយកំណត់នូវស្តង់ដារថ្មីសម្រាប់ភាពល្អអត់ខ្ចោះ។

បទពិសោធន៍ និងស្នាដៃរបស់លោកសុផាន់ណានៅក្នុងដំណើការអាជីវកម្មរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់ផ្លែផ្កាជាច្រើន។ អ្នកជំនាញផ្នែកផលិតស្រាបៀរនាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមដំណើរការងាររបស់ពួកគេក្រោមការណែនាំរបស់លោក ខ្លះជាសិស្សរបស់លោកពីកាលដែលលោកជាគ្រូបង្រៀនទៀតផង។ លោកបានចែករំលែកដោយមោទនភាពថា៖ «ការមើលឃើញពួកគេរីកចម្រើន ជោគជ័យ និងរួមចំណែកដល់ឧស្សាហកម្មនេះ វាជាមោទនភាពបំផុតនៃអាជីពរបស់ខ្ញុំ» ។

មិត្តរួមការងារទាំងអស់ហៅលោកថា ពូ​ទី ជាពាក្យដែលឆ្លុះបញ្ចាំងពីការគោរព ភាពរម្យទម និងការទុកចិត្តចំពោះលោក។ គុណសម្បត្តិរបស់លោកទាំងនេះមិនបានត្រូវគេមើលរំលងឡើយ។ ក្នុងឆ្នាំ ២០០៣ គណៈគ្រប់គ្រងបានអញ្ជើញលោកឱ្យចូលរួមក្នុងនាយកដ្ឋានធនធានមនុស្សដែលលោកអាចបន្តនូវចំណង់ចំណូលចិត្តរបស់លោកសម្រាប់ការអភិវឌ្ឍធនធានមនុស្ស។ បន្ទាប់ពីលោកទទួលបានតួនាទីជាន់ខ្ពស់បន្តបន្ទាប់ ទីបំផុតលោកក៏ត្រូវបានតែងតាំងជានាយកផ្នែកធនធានមនុស្សដែលជាតួនាទីដែលគាត់បានកាន់រហូតដល់ចូលនិវត្តន៍នៅឆ្នាំ ២០១៨។ ការចូលនិវត្តន៍នេះមិនបានបង្ហាញពីការបញ្ចប់នៃការរួមចំណែករបស់លោកសុផាន់ណាចំពោះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នោះទេ លោកបានបន្តតួនាទីជាអ្នកគ្រប់គ្រង សុវត្ថិភាព សុខភាព និងបរិស្ថាន (SHE) ដែលជាតួនាទីមួយដែលស្របតាមការប្តេជ្ញាចិត្តយូរអង្វែងរបស់លោកចំពោះបុគ្គលិកទាំងអស់គ្នា។

ដំណើរ​ការការងារបស់​លោកសុផាន់ណា​ឈរ​ជា​សក្ខីភាព​ដ៏​មាន​តម្លៃ​ចំពោះ​​ការ​ផ្លាស់​ប្តូរវិជ្ជមាន និងរីកចម្រើន​របស់​បុគ្គល​ម្នាក់។ ពីការបង្ហាត់បង្រៀនសិស្សក្នុងថ្នាក់រៀន បណ្តុះបណ្តាលអ្នកដឹកនាំ និងអ្នកមានសមត្ថភាពជំនាន់ក្រោយ ស្នាដៃរបស់លោកគឺជាផ្នែកមួយនៃសេចក្តីស្រឡាញ់ ការរៀនសូត្រ និងភាពជាអ្នកដឹកនាំ។

អរគុណ ពូទី សម្រាប់ការលះបង់ជិត ៣០ ឆ្នាំ។ អ្នកនឹងក្លាយជាគ្រូបង្រៀនរបស់ ក្រុមហ៊ុន ហ៊ិននីគែន ជានិច្ច។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បច្ចុប្បន្នមានបុគ្គលិកជាង ៧០០ នាក់នៅទូទាំងប្រទេស ខណៈពេលដែលជួយទ្រទង់ការងារចំនួន ៦៦.០០០ បន្ថែមទៀតនៅទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍ផលវិជ្ជមានសេដ្ឋកិច្ចសង្គមដែលធ្វើឡើងដោយក្រុមហ៊ុន Steward Redqueen ដែលជាក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃផលវិជ្ជមានដើម្បីសិក្សាពីការរួមចំណែករបស់ក្រុមហ៊ុនចំពោះសង្គម និងសេដ្ឋកិច្ចកម្ពុជា។

របាយការណ៍នេះត្រូវបានបង្ហាញដោយប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ ក្រុមហ៊ុន ហ៊ិននីគែន លោក Jacco van der Linden ជូនចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្នុងដំណើរបំពេញទស្សនកិច្ចនាពេលថ្មីៗនេះដើម្បី​រំឭកខួប ៣០ ឆ្នាំនៃការរួមចំណែករបស់ក្រុមហ៊ុនផលិតនេះក្នុងប្រទេសកម្ពុជា៕

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថមគ្រឿងឧបភោគបរិភោគ​ ដល់ សាលាបង្រៀន​ ដល់កុមារគថ្លង់ និងកុមារមានពិការភាព​ នៅសៀមរាប

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី​ ហេង គីមជី នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានឧបត្ថមនូវស្បៀងគ្រឿងឧបភោគបរិភោគ​ ដល់សាលាវិទ្យាល័យអប់រំពិសេសសៀមរាប ដែលជាសាលាបង្រៀនដល់ កុមារគថ្លង់ និងកុមារមានពិការភាព ។

គ្រឿងឧបភោគបរិភោគ​ ដែលអ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី ឧបត្ថម​ នៅខេត្តសៀមរាបនោះ​ រួមមាន៖​ អង្ករ ០១តោន ,​ មី ០៥ កេសធំ,​ ត្រីខរ ០២ កេសធំ,​ ទឹកត្រី ១០យួរ ,​ ទឹកសុីអុីវ ១០យួរ,​ អំបិល ០១បេធំ,​ ស្ករស ១បេធំ,​ ប្រេង ឆារ ០១កេស,​ទឹកដោះគោ ០៥កេស និងសាប៊ូ ១០ កញ្ចប់ធំ ៕

លទ្ធផល «ពាក់កណ្តាលឆ្នាំ» របស់ក្រុមហ៊ុន Emirates ឆ្លុះបញ្ជាំងពីសុទិដ្ឋិនិយមលើកំណើនអ្នកដំណើរក្នុងស្រុក និងទូទាំងពិភពលោក

ភ្នំពេញ៖ ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកមានសុទិដ្ឋិនិយមចំពោះអនាគតថានឹងមានកំណើនចំនួនអ្នកដំណើរទាំងក្នុងនិងក្រៅស្រុក នេះបើយោងតាមក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍នេះប្រចាំប្រទេសកម្ពុជា។

នៅក្នុងកិច្ចប្រជុំតុមូលជាមួយអ្នកសារព័ត៌មានកម្ពុជា លោក Mohammed Al Qassim ជាអ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Emirates បានលើកឡើងថា លោកមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះកំណើនអ្នកដំណើរនៅគ្រប់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលគ្របដណ្តប់លើ ១៤៨ គោលដៅក្នុងប្រទេសចំនួន ៨០។ លោក Al Qassim ក៏បានលើកឡើងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) ដែលត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (UAE)។[AR1]  ក្រុមហ៊ុន Emirates បានបន្តសេវាកម្មប្រចាំថ្ងៃរវាងទីក្រុងភ្នំពេញ និងឌូបៃតាមរយៈសិង្ហបុរីកាលពីខែឧសភាឆ្នាំនេះ។ ការត្រលប់មកវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានកត់សម្គាល់និងស្វាគមន៍ដោយមានពិធីស្វាគមន៍ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។

ប្រាំមួយខែបន្ទាប់ពីការបន្តជើងហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍នេះមកទីក្រុងភ្នំពេញ ក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ប្រចាំប្រទេសកម្ពុជាបានពិភាក្សាអំពីទស្សនវិស័យអាកាសចរណ៍សម្រាប់អនាគតរបស់ប្រទេសកម្ពុជា ភាពសុទិដ្ឋិនិយមលើចំនួនភ្ញៀវទេសចរណ៍ ការពង្រឹងសេវាកម្មរបស់ក្រុមហ៊ុន Emirates គំនិតផ្តួចផ្តើមស្តីពីនិរន្តភាព និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) នៅក្នុងកិច្ចជុំតុមូលជាមួយសារព័ត៌មាននៅសណ្ឋាគារ Hyatt Regency នៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែវិច្ឆិកា។

លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Emirates បានមានប្រសាសន៍ថា៖ «ចាប់តាំងពីយើងដំណើការជើងហោះហើររបស់យើងឡើងវិញក្នុងខែឧសភាឆ្នាំនេះ យើងបានកត់សម្គាល់ឃើញថា ទីក្រុងភ្នំពេញកំពុងក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់អ្នកដំណើរទូទាំងបណ្តាញសាកលរបស់យើងជាមួយនឹងកំណើនជើងហោះហើរទៅកាន់ប្រទេសសិង្ហបុរី»។

លោកបានមានប្រសាសន៍បន្ថែមថា៖ «យើងសង្កេតឃើញថា ក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនកំពុងបន្ថែមប្រទេសកម្ពុជាទៅក្នុងបណ្តាញហោះហើររបស់ពួកគេដែលសកម្មភាពនេះនឹងគាំទ្រដល់ចក្ខុវិស័យរបស់ក្រសួងទេសចរណ៍កម្ពុជាក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងប្រទេសស្របតាមយុទ្ធសាស្ត្រ BUILD Plus 3Ds »។

លោក Al Qassim ក៏បានលើកឡើងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអាមីរ៉ាតអារ៉ាប់រួម (CEPA) ដោយលោកបានមានប្រសាសន៍ថា ក្រុមហ៊ុន Emirates ជាក្រុមហ៊ុនសមស្របមួយដែលជាតម្រូវការដល់អាជីវកម្មអេមីរ៉ាតអារ៉ាប់រួមដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា។ កិច្ចព្រមព្រៀងដែលបានចូលជាធរមាននៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ បានជួយជម្រុញពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមដោយមាន ការកាត់បន្ថយពន្ធនាំចូល កាត់បន្ថយការរឹតបន្តឹងពាណិជ្ជកម្ម និងជម្រុញពាណិជ្ជកម្មទំនិញ សេវាកម្ម និងការវិនិយោគ។ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអាមីរ៉ាតអារ៉ាប់រួម (CEPA) ត្រូវបានគេរំពឹងថានឹងបង្កើនពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។

បច្ចុប្បន្ន ក្រុមហ៊ុន Emirates កំពុងផ្តល់តម្លៃសំបុត្រយន្តហោះដ៏ទាក់ទាញទៅកាន់ទីក្រុងឌូបៃ ប្រទេសសិង្ហបុរី និងប្រទេសជាច្រើនទៀត។ អ្នកដំណើរកម្ពុជាឥឡូវនេះអាចចំណាយពេលកាន់តែតិចដោយធ្វើដំណើរតាមបណ្តាញជើងហោះហើរដ៏ធំរបស់ Emirates តាមរយៈប្រទេសសិង្ហបុរីដើម្បីធ្វើដំណើរទៅកាន់តំបន់ពេញនិយមនៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអាហ្វ្រិក។

ក្រុមហ៊ុន Emirates ក៏កំពុងពង្រឹងវត្តមានក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនពីការរិយាល័យកណ្តាលនៅអគារ The Peak នៅកណ្តាលទីក្រុងភ្នំពេញផងដែរដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកដំណើរពីប្រទេសកម្ពុជា ។ ហាងទំនិញរបស់ក្រុមហ៊ុន Emirates ​ថ្មី​​រំពឹង​ថា​នឹង​បើកដំណើការ​នៅ​ឆ្នាំ ​២០២៥។

ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានឈ្នះពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតក្នុងពិភពលោក» នៅកម្មវិធី “The ULTRAs 2024” ដ៏ល្បីល្បាញ។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ត្រូវបានទទួលស្គាល់ដោយអ្នកធ្វើដំណើរទូទាំងពិភពលោករាប់លាននាក់ចំំពោះផលិតផលគុណភាពខ្ពស់ សេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងតម្លៃសំបុត្រសមរម្យ។

ក្រុមហ៊ុន Emirates ក៏ត្រូវបានទទួលស្គាល់ដោយពានរង្វាន់ជាង ២០ ផ្សេងទៀតនៅឆ្នាំនេះ រួមទាំង «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតលើពិភពលោក» ដោយ Telegraph Travel ដែលធ្វើអោយក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍ឯកក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ពិភពលោកចំនួន ៩០ និងបានងារ «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត» ដោយ The Times និង Sunday Times Travel Awards

ក្រុមហ៊ុន Emirates ក៏កំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើគំនិតផ្តួចផ្តើមប្រកបដោយនិរន្តភាពរួមទាំងការបង្កើនប្រសិទ្ធភាពថាមពល និងនិរន្តភាពផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានចាប់ដៃគូជាមួយក្រុមហ៊ុន Etihad Clean Energy Development ដើម្បីចាប់ផ្តើមគម្រោងថាមពលពន្លឺព្រះអាទិត្យទ្រង់ទ្រាយធំនៅមជ្ឈមណ្ឌលវិស្វកម្ម Emirates ក្នុងទីក្រុងឌូបៃ។

គម្រោងនេះ រួមមានការអភិវឌ្ឍន៍ វិស្វកម្ម លទ្ធកម្ម ការសាងសង់ ការតេស្ដសាកល្បង និងការដាក់ឱ្យដំណើរការប្រព័ន្ធសូឡា photovoltaic (PV) នៅមជ្ឈមណ្ឌលវិស្វកម្ម Emirates រួមជាមួយនឹងសេវាប្រតិបត្តិការ និងថែទាំរយៈពេល ២០ ឆ្នាំ។

កម្មវិធីតំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យប្រមាណ ៣៩,៩៦០ ដែលផ្គត់ផ្គង់ ៣៧% នៃតម្រូវការថាមពលប្រចាំឆ្នាំរបស់រោងចក្រ និងកាត់បន្ថយការបញ្ចេញកាបូនជាង ១៣,០០០ តោនក្នុងមួយឆ្នាំ។ បន្ទះស្រូបពន្លឺព្រះអាទិត្យនេះនឹងផលិតថាមពលរហូតដល់ ២៣,១៧៧ គីឡូវ៉ាត់ និងប៉ាន់ស្មាននឹងផលិតថាមពល ៣៤,៣០១,​៩៦០ គីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។

បន្ថែមពីនេះ ក្រុមហ៊ុន Emirates កំពុងប្រើប្រាស់វេទិកា​ (Platform) របស់ខ្លួនដើម្បីផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍។ គេហទំព័រ www.emirates.com របស់ក្រុមហ៊ុនអាកាសចរណ៍កំពុងលើកទឹកចិត្តអ្នកធ្វើដំណើរអន្តរជាតិឱ្យស្វែងយល់ពីភាពទាក់ទាញជាច្រើនរបស់ប្រទេសកម្ពុជា រួមទាំងប្រវត្តិសាស្រ្ត សិល្បៈ និងវប្បធម៌ខ្មែរនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាទេសភាព និងឆ្នេរសមុទ្រដ៏គួរឱ្យទាក់ទាញរបស់កម្ពុជាផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេស សូមចូលទៅកាន់គេហទំព័រ https://www.emirates.com

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Emirates ដំណើរការយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនជាមួយនឹងការកំណត់រចនាសម្ព័ន្ធ ៣ ថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញដោយផ្តល់ជូននូវបន្ទប់ឯកជនចំនួន ៨ នៅកៅអីប្រភេទ First Class, ៤២ កៅអីនៅ Business Class​ ដែលអាចផ្ដេកគេងបាន និង ៣០៤ កៅអីសម្រាប់ Economy Class ។ អ្នកដែលធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេរបស់ Emirates ទាំងនៅលើអាកាស និងនៅលើដី។ អ្នកធ្វើដំណើរក៏អាចរីករាយជាមួយនឹងម្ហូបអាហារឆ្ងាញ់ៗតាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងកម្មវិធីកម្សាន្តលើយន្តហោះដែលមានជាង ៦,៥០០ ប៉ុស្តិ៍។ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ តន្ត្រី ហ្គេម សៀវភៅសំឡេង និងផតខាស់ (Podcast) ជាច្រើន៕