Home Blog Page 24

ក្រសួងនគរបាលវៀតណាម ប្រគល់លំនៅឋានថ្មីចំនួន ១.២០០ខ្នង ដល់បងប្អូនជនជាតិភាគតិចក្រីក្រ ជួបការលំបាកក្នុងខេត្តដាក់ឡាក់

0

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៩៤ ទិវាប្រពៃណីនៃគណៈកម្មាធិការ រណសិរ្សមាតុភូមិ វៀតណាម (ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ១៩៣០ – ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០២៤) នៅថ្ងៃទី ១៧ ខែ វិច្ឆិកាកន្លងទៅនេះ ក្រសួងនគរបាលវៀតណាម គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត ដាក់ឡាក់ (Dak Lak) បានរៀបចំទិវាសមោសរមហាសាមគ្គី ប្រជាជាតិទាំងមូលនៅឃុំ អ៊ាក្ទូរ (Ea Ktur) ស្រុក គឺគួន (Cư Kuin) និងបូកសរុបគម្រោងគាំទ្រការ សាងសង់លំនៅឋានសម្រាប់ក្រុមគ្រួសារក្រីក្រ គ្រួសារជួបការលំបាកលើបញ្ហាលំនៅឋាន គ្រួសារគោលនយោបាយ និងបងប្អូនជនជាតិភាគតិចក្នុងខេត្ត ដាក់ឡាក់។

អញ្ជើញចូលកម្មវិធី រួមមានឧត្តមសេនីយឯក លឿង តាមក្វាង (Luong Tam Quang) សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម លោកស្រី ង្វៀន ធីហា (Nguyen ThiThu Ha) អនុប្រធាននិងជាអគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម និងថ្នាក់ដឹកនាំនាយកដ្ឋានក្រោមឱវាទ នៃក្រសួងនគរបាលវៀតណាម។ ចំណែកខាងភាគីខេត្ត ដាក់ឡាក់ វិញ មានលោក ង្វៀន ឌិញទ្រុង (Nguyen Dinh Trung) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត លោក ផាម ង៉ុកងី (Pham Ngoc Nghi) ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងថ្នាក់ដឹកនាំដែលអញ្ជើញមកពីមន្ទីរ គណកម្មការ ផ្នែក របស់ខេត្ត ថ្នាក់ដឹកនាំស្រុក ឃុំ និង ប្រជាជន ក្នុង តំបន់យ៉ាងច្រើនកុះករ ។

នៅក្នុងពិធីនេះ គណៈប្រតិភូបានរំលឹកឡើងវិញអំពី ប្រវត្តិនៃខួបអនុស្សាវរីយ៍លើកទី ៩៤ ទិវាប្រពៃណីនៃគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ស្តាប់ របាយការណ៍ បូកសរុប លទ្ធផល នៃការបំផុសចលនា ប្រជាជន ទាំងមូលរួម គ្នា កសាង ជនបទ ថ្មីនិង ទីប្រជុំជន ស៊ីវិល័យឆ្នាំ ២០២៣ ក្នុងឃុំ អ៊ាក្ទូរ។ លទ្ធផលជាផ្លែផ្កាគឺ គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន រណសិរ្សមាតុភូមិ អង្គការមហាជនសង្គម និងប្រជាជនក្នុងឃុំបានផ្តោតការយកចិត្តទុកដាក់ ខ្ពស់លើការអនុវត្តបានយ៉ាងល្អគោលដៅ សេដ្ឋកិច្ចដែលបានដាក់ចេញ។

ក្នុងកម្មវិធីនេះដែរ គណៈកម្មការរៀបចំក៏បានវាយតម្លៃ អំពីការងារដឹកនាំការចង្អុលបង្ហាញ និងការណែនាំលើការអនុវត្តខ្លឹមសារ ភារកិច្ចនិងលទ្ធផលនៃការអនុវត្តរាល់គោលដៅ តម្រូវការនិងដំណោះស្រាយដែលមាន ចែងនៅក្នុងសេចក្តីសម្រេចលេខ 766/QĐ-UBND ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការគម្រោងគាំទ្រការសាងសង់ លំនៅឋានសម្រាប់ក្រុមគ្រួសារក្រីក្រ គ្រួសារដែលជួបការលំបាកលើបញ្ហាលំនៅឋាន គ្រួសារគោលនយោបាយ និងបងប្អូនជនជាតិភាគតិចក្នុងខេត្ត។

អនុវត្តគោលនយោបាយរបស់ក្រសួងនគរបាល វៀតណាម និងគណៈកម្មាធិការបក្សខេត្ត ដាក់ឡាក់ គណៈកម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ បានដាក់ចេញសេចក្តីសម្រេចលេខ 766/QD-UBND ចុះថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២៤ ស្តីពីគម្រោងគាំទ្រការសាងសង់ លំនៅឋានសម្រាប់ក្រុមគ្រួសារក្រីក្រ គ្រួសារជូបការលំបាកលើបញ្ហាលំនៅឋាន គ្រួសារគោលនយោបាយ និងបងប្អូនជនជាតិភាគតិចក្នុងខេត្ត។

ក្នុងនោះ ក្រសួងនគរបាល វៀតណាម កៀរគរប្រាក់ឧបត្ថម្ភបានចំនួន ៦០ ពាន់លានដុង (ប្រមាណ ២,៤ លានដុល្លារអាម៉េរិក) ហើយខេត្ត ដាក់ឡាក់ ឧបត្ថម្ភថវិកាបដិភាគបានចំនួន ៣៦ ពាន់លានដុង (ប្រមាណ ១,៤ លានដុល្លារអាម៉េរិក) ដើម្បីសាងសង់លំនៅឋានចំនួន ១.២០០ ខ្នងសម្រាប់ក្រុមគ្រួសារក្រីក្រ គ្រួសារជួបការលំបាកលើបញ្ហាលំនៅឋាន គ្រួសារគោលនយោបាយ និងបងប្អូនជនជាតិភាគតិចក្នុងខេត្តមួយនេះ។

ជាមួយគ្នានេះដែរ ចាប់ពីខែ មីនា ឆ្នាំ ២០២៤ ក្រសួងនគរបាល វៀតណាម បានចង្អុលបង្ហាញនិងណែនាំឱ្យស្នងការដ្ឋាននគរបាលខេត្ត ដាក់ឡាក់ ធ្វើជាសេនាធិការអោយគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត និងសហការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន អង្គការមហាជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ដើម្បីដំណើរការអនុវត្ត ត្រួតពិនិត្យគុណភាពសំណង់ និងធានាឱ្យបាននូវវឌ្ឍនភាពនៃដំណើការសាង់សង់។

អញ្ជើញថ្លែងមតិសំណេះសំណាលក្នុងកម្មពិធីនេះ ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអបអរសាទរចំពោះប្រជាជនចំនួន ១.២០០ គ្រួសារដែលជាក្រុមគ្រួសារក្រីក្រ គ្រួសារជួបការលំបាកលើបញ្ហាលំនៅឋាន គ្រួសារគោលនយោបាយ និងបងប្អូនជនជាតិភាគតិចក្នុងខេត្ត ដែលបានទទួលផ្ទះថ្មីធំទូលាយនិងមានភាពរឹងមាំ ដែលចូលរួមចំណែកបង្កើតបរិយាកាស ក្នុងទិវាសោសរនេះអោយកាន់តែមាន ភាពសប្បាយរីករាយនិងប្រកបដោយអត្ថន័យ។

រដ្ឋមន្ត្រីក្រសួងនគរបាល បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋរ វៀតណាម តែងតែមានការគិតគូរនិងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌និងសង្គម ដោយយកប្រជាជនជាចំណុចស្នូល ជាតួអង្គសំខាន់បំផុតនៃរាល់គោលការណ៍ គោលនយោបាយ យកសេចក្តីសុខនិងភាពចម្រុងចម្រើន របស់ប្រជាជនជាគោលដៅក្នុងកិច្ច ខិតខំប្រឹងប្រែង ធានាឱ្យប្រជាជនទាំងអស់សុទ្ធតែទទួលបាន ផលលាភពីកំណែទម្រង់និងការអភិវឌ្ឍ។

ក្នុងស្មារតីនេះ ដោយបានច្បាមជាប់ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវមាគ៌ា គោលកាណ៍របស់បក្ស និងគោលនយោបាយរបស់រដ្ឋ ក្នុងចលនារួមដៃគ្នាដើម្បីជនក្រីក្រ រួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមក្នុងទូទាំងប្រទេស ដែលបំផុសចលនាដោយលោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) សំដៅធ្វើយ៉ាងណាឱ្យជីវភាពរស់នៅ របស់ប្រជាជនប្រកបដោយសុខសន្តិភាព និងសុភមង្គលនោះ គណៈកម្មាធិការបក្សមជ្ឈិម នៃក្រសួងនគរបាលវៀតណាម បានសហការមួយគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត ដាក់ឡាក់ ក្នុងការបង្កើតគម្រោងលេខ ៧៦៦ មួយនេះ។

ក្រោមការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ របស់ក្រសួងនគរបាល វៀតណាម គណៈកម្មាធិការបក្សខេត្តនិងគណៈកម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ និងការជួយឧបត្ថម្ភពីសំណាក់ម្ចាស់ជំនួយ និងសេចក្តីស្រឡាញ់ចំពោះប្រជាជន គម្រោងសាងសង់លំនៅឋានចំនួន ១.២០០ខ្នងសម្រាប់ក្រុមគ្រួសារក្រីក្រ គ្រួសារជួបការលំបាកលើបញ្ហាលំនៅឋាន គ្រួសារគោលនយោបាយ និងបងប្អូនជនជាតិភាគតិចក្នុងខេត្ត ដាក់ឡាក់ ត្រូវបានបញ្ចប់ការសាងសង់មុនការគ្រោងទុក ៣ខែ។
លទ្ធផលនៃការអនុវត្តគម្រោងលេខ ៧៦៦ គឺជាការរួមចំណែកជាក់ស្តែង ចំពោះទិវាសមោសរមហាសាមគ្គីប្រជាជាតិទាំងមូល បង្ហាញឱ្យឃើញនូវគោលការណ៍ដ៏ត្រឹមត្រូវ ការគិតគូរនិងការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់កងកម្លាំង និងសប្បុរសជនចំពោះប្រជាជនដែលត្រូវការជំនួយ។ នេះ ក៏ ជា សក្ខីភាពបង្ហាញពីធ្លុងមហាសមាគ្គីជាតិ ក្រោម ការ ដឹកនាំ របស់បក្ស។

តាមរយៈគុណតម្លៃដ៏ល្អនៃគម្រោងនេះ រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម បានសម្តែងនូវក្តីសង្ឃឹមនិងជំនឿជឿជាក់ថា ឃុំ អ៊ាក្ទូរ ស្រុក គឺគួន និយាយដោយឡែកនិងខេត្ត ដាក់ឡាក់ ទាំងមូល និយាយជារួមនឹងបន្តលើកកម្ពស់ប្រពៃណីល្អ សមិទ្ធិផលថ្មីៗ លើកទឹកចិត្តប្រជាជនក្នុងការបង្កបង្កើនផល ផលិតកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងសកម្ម។

ឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានអះអាងថា ក្រសួងនគរបាលវៀតណាម នឹងងបន្តធ្វើជាគំរូនិងឈានមុខគេ ក្នុងការអនុវត្តចលនាប្រឡងប្រណាំង ទូទាំងប្រទេសពួតដៃគ្នាដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមក្នុងទូទាំងប្រទេសក្នុងឆ្នាំ ២០២៥ សំដៅរួមចំណែកដល់គោលដៅលុបបំបាត់ ផ្ទះបណ្តោះអាសន្ននិងទ្រុឌទ្រោមចំនួន ១៥៣.០០០ ខ្នងក្នុងទូទាំងប្រទេស ជាពិសេសគឺនៅតាមតំបន់ដាច់ស្រយាល តំបន់បងប្អូនជនជាតិភាគតិច តំបន់គោលដៅសំ

លោក ប៉ិច នី៖ ដំណើរ​អាជីពការងារ​រយៈពេល ​៣០​ឆ្នាំ​ពី​ចំណុចចាប់ផ្តើមដំបូង រហូតទទួលបានសមិទ្ធផលដ៏អស្ចារ្យ

ភ្នំពេញ៖ កាលពី ៣០ ឆ្នាំមុន ពេលដែលលោក ប៉ិច នី បានចូលរួមជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាជាលើកដំបូង លោកមានត្រឹមតែការប្តេជ្ញាចិត្ត និងក្តីសង្ឃឹមមួយប៉ុណ្ណោះ។ កាលនោះ លោកគឺជាយុវជននៅលីវម្នាក់ដែលទើបតែបានចាប់ផ្តើមបម្រើការងារដំបូង តែសព្វថ្ងៃនេះលោកគឺជាស្វាមី ជាឪពុក និងជាមេគ្រួសារ ជាមួយនឹងអនាគតដ៏ភ្លឺស្វាងដែលបានកសាងឡើងដោយការខិតខំប្រឹងប្រែង តាមក្តីសង្ឃឹម និងដោយស្នាដៃរបស់ខ្លួនផ្ទាល់ ហើយសមិទ្ធិផលទាំងនេះគឺកើតចេញពីការបម្រើការងាររយៈពេល ៣០ ឆ្នាំរបស់លោកជាមួយ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។

លោក ប៉ិច​ នី បានរៀបរ៉ាប់អំពីជីវប្រវត្តិការងាររបស់លោកជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្នុងវីដេអូពិសេសមួយនេះដើម្បីរំលឹកដល់ការចងចាំកន្លងមកជាមួយការងារនេះ។ សូមទស្សនានូវវីដេអូពេញរបស់លោកនៅក្នុងទំព័រហ្វេសប៊ុករបស់ ហ៊ិននីគែនខេមបូឌា។

ក្នុងនាមជាបុគ្គលិកមួយក្នុងចំណោមបុគ្គលិកដែលបម្រើការងារយូរនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា លោក ប៉ិច នី មានឱកាសគ្រប់គ្រងការងារចាប់តាំងពីផ្នែកលក់ និងផ្នែកទីផ្សារ រហូតដល់ដោះស្រាយបញ្ហាប្រឈមផ្នែកភ័ស្តុភារមួយចំនួនអំឡុងពេលដែលប្រទេសកម្ពុជាកំពុងចាប់ផ្តើមអភិវឌ្ឍដំបូង។ លោកបាន​និយាយ​ថា​៖ «​ពេល​នោះ​ យើង​ត្រូវ​ដឹកជញ្ជូន​ផលិតផលរបស់យើង​តាម​ទូក​ទៅ​ឱ្យ​អតិថិជន​របស់​យើង។ ការដឹកជញ្ជូនកាលនោះមានភាពស្មុគស្មាញដោយសារឃ្លាំងស្តុកផលិតផលមានទីតាំងនៅឆ្ងាយពីទីផ្សារសំខាន់ៗរបស់យើង។ ហេតុនេះហើយ ការដឹកជញ្ជូនផលិតផលរបស់យើងទៅដល់ដៃអតិថិជនជាឧបសគ្គដ៏ពិបាកមួយ។

លោកបន្តពន្យល់ថា ទើបតែកំឡុងពេលឆ្នាំ១៩៩៤ ប៉ុណ្ណោះដែលស្ពានជ្រោយចង្វារត្រូវបានសាងសង់រួចរាល់ ហើយនេះបានផ្តល់ជាជំនួយមួយសំខាន់ដល់ការដឹកជញ្ជូនទំនិញរបស់យើង ប៉ុន្តែការដឹកជញ្ជូននៅតែជាបញ្ហាប្រឈមក្នុងការដឹកជញ្ជូនផលិតផលទៅកាន់អ្នកប្រើប្រាស់នៅតាមតំបន់ជាយក្រុង ដូចជាតំបន់ព្រែកលៀបជាដើម។ លោកបានបន្ថែមថា ការដឹកជញ្ជូនផលិតផលរបស់យើងទៅកាន់ខេត្តដាច់ស្រយាលមួយចំនួន ដូចជាខេត្តមណ្ឌលគិរី ត្រូវទាមទារភាពអត់ធ្មត់​ និងការប្តេជ្ញាចិត្តខ្ពស់របស់លោកផងដែរ។ លោក​បាន​ចែករំលែក​ថា​៖ «​ផ្លូវ​នៅ​ទីនោះ​ពិតជាពិបាកណាស់ យើងត្រូវធ្វើដំណើរតាមផ្លូវរដិបរដុប តាមផ្លូវរទេះ និង ផ្លវធ្វើដំណើរដោយថ្មើរជើងតែប៉ុណ្ណោះ។ ប្រសិនជាពេលបុណ្យទានដូច​បុណ្យ​ភ្ជុំបិណ្ឌ ការធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​មណ្ឌលគិរីត្រូវ​ចំណាយ​ពេលពី ១២ ទៅ ១៤​ថ្ងៃឯណោះ»។

តាមរយៈបញ្ហាប្រឈមទាំងនេះ លោក ប៉ិច នី បានបង្កើតគំនិតមួយ​ នោះគឺបង្កើតបណ្តាញអ្នកចែកចាយបន្តថ្មីមួយ ដើម្បីដោះស្រាយបញ្ហាចែកចាយផលិតផលនៅតាមបណ្តាខេត្តនានា។

លោកបានពន្យល់ថា៖ «ខ្ញុំយល់ថា ប្រសិនបើយើងអាចដាក់ផលិតផលរបស់យើងឱ្យកាន់តែជិតអតិថិជន នោះដំណើរការចែកចាយទាំងមូលនឹងកាន់តែរលូន»។

ថ្នាក់ដឹកនាំក្រុមហ៊ុនបានពេញចិត្ត និងអនុម័តតាមផែនការរបស់ លោក ប៉ិច នី ហើយប្រព័ន្ធយុទ្ធសាស្ត្រនៃឃ្លាំងចែកចាយក្នុងស្រុកបានបង្កើតឡើង។ ឃ្លាំងចែកចាយទាំងនោះក៏នៅតែប្រើប្រាស់ដល់សព្វថ្ងៃនេះ ដើម្បីផ្គត់ផ្គង់ផលិតផលដល់ខេត្តមួយចំនួនដូចជា កំពង់ចាម ក្រចេះ និងស្ទឹងត្រែងផងដែរ។

ក្រៅពីការផ្តល់ឱកាសឱ្យមានការប្រើប្រាស់គំនិតផ្តួចផ្តើមរបស់គាត់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏បានផ្តល់ឱកាសផ្សេងៗជាច្រើនទៀតដល់លោក ប៉ិច នី ឱ្យគាត់បានស្វែងយល់អំពីការងារថ្មីៗ និងមានទំនាក់ទំនងជាមួយបុគ្គលថ្មីៗជាច្រើនថែមទៀត។

លោក ប៉ិច នី ក៏បានរំឭកអំពីការធ្វើដំណើរលើកដំបូងរបស់គាត់ទៅកាន់ទីក្រុងហាណូយ ដើម្បីចូលរួមសិក្ខាសាលាជាមួយសហការីរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ថា៖ «វាជាលើកទីមួយរបស់ខ្ញុំដែលបានជិះយន្តហោះ។ ក្រុមហ៊ុនបានគាំទ្រយើងគ្រប់មធ្យោបាយ ហើយបានជួយធ្វើលិខិតឆ្លងដែន រៀបចំកន្លែងស្នាក់នៅ និងផ្តល់ទំនុកបម្រុងគ្រប់យ៉ាងដែលយើងត្រូវការ»។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ការធ្វើដំណើរទៅវៀតណាមពេល​នោះ ​មិន​មែន​គ្រាន់​តែ​ដើម្បីចូលរួមក្នុង​សិក្ខាសាលាប៉ុណ្ណោះ​​ទេ តែវាពិតជាជួយឱ្យខ្ញុំមានឱកាសបានជួបមនុស្សថ្មីៗ និងរៀនពីគ្នាទៅវិញទៅមក។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានឆន្ទៈក្នុងការវិនិយោគលើខ្ញុំ ដែលនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្ញុំមានទំនួលខុសត្រូវកាន់តែធំ »។ 

ក្នុងឆ្នាំ ២០១២ លោក ប៉ិច នី បានបន្តមហិច្ឆតា និងការខិតខំប្រឹងប្រែងរបស់គាត់ ដោយគាត់ផ្លាស់ប្តូរពីតួនាទីជាអ្នកគ្រប់គ្រងផ្នែកលក់ ដែលគាត់បានដឹកនាំក្រុមតំណាងផ្នែកលក់សឹងតែពាក់កណ្តាលប្រទេសកម្ពុជា ទៅជាអ្នកគ្រប់គ្រងប្រតិបត្តិការគម្រោងវិញ។ ក្នុងមុខតំណែងនោះ លោកបានប្រើប្រាស់ភាពច្នៃប្រឌិតរបស់គាត់ ដើម្បីរៀបចំព្រឹត្តិការណ៍កម្មវិធី និងផ្សព្វផ្សាយម៉ាកយីហោរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាឱ្យកាន់តែល្បីល្បាញ ។

កម្មវិធីមួយដែលលោកមានមោទនភាពខ្លាំងនោះគឺ Tiger Street Football ។ ការ​ប្រកួតកីឡានេះ ​បាន​នាំ​មនុស្ស​ជាច្រើនកុះករមកមើលការប្រកួត​កីឡា​បាល់ទាត់ ដែលវាក៏​ជា​ចំណង់​ចំណូល​ចិត្ត​មួយ​របស់​ លោក ផងដែរ។  លោក ប៉ិច នី ក៏មានមោទនភាពផងដែរដែលត្រូវបានទទួលស្គាល់សម្រាប់ការរួមចំណែកជាច្រើនឆ្នាំរបស់គាត់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន។

សម្រាប់ការបម្រើការងារនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា លោក ប៉ិច នី បានយល់ឃើញថា ជីវិតរស់នៅផ្ទាល់ខ្លួន និងអាជីពរបស់គាត់ ពិតជាមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង ដែលវាបានផ្តល់ស្ថេរភាព និងការរីកចម្រើនចំពោះអាជីពការងាររបស់គាត់ និងក្រុមគ្រួសារទាំងមូលរបស់គាត់តែម្តង។ លោកបានបញ្ជាក់ថា៖ «ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាមូលដ្ឋានគ្រឹះនៃអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់ខ្ញុំ។ ក្រុមហ៊ុនបានគាំទ្រខ្ញុំនៅគ្រប់ជំហាន និងផ្តល់ការលើកទឹកចិត្តដល់ខ្ញុំដោយផ្អែកលើការអនុវត្ត និងការរួមចំណែករបស់ខ្ញុំ។ ពេលខ្ញុំចូលបម្រើការងារ ខ្ញុំគ្រាន់តែ​ជា​យុវជន ហើយកាលនោះខ្ញុំ​នៅ​លីវ​នៅឡើយ ហើយ​ឥឡូវ​នេះ​ខ្ញុំ​មាន​គ្រួសារ​ហើយនេះក៏ អរគុណ​ចំពោះ​ឱកាស​ដែល​ក្រុមហ៊ុន​បាន​ផ្ដល់​ឱ្យ​ខ្ញុំ»។

លោក ប៉ិច នី បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៤ ត្រឹមតែ​បី​ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ចូល​រួម​ជាមួយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។ ឥឡូវនេះ​គាត់​ជា​ឪពុក​មាន​កូន​ស្រី​បួន​នាក់ និង​មាន​ចៅ​ម្នាក់។ កូនស្រីច្បងរបស់គាត់មានការងារធ្វើនៅក្នុងវិស័យ ធនាគារ ម្នាក់ទៀតកំពុងសិក្សានៅសាលាពេទ្យ ចំណែកពីរនាក់ទៀតនៅកំពុងសិក្សា។  

ពី​ការធ្វើដំណើរតាមទូក​ឆ្លង​ដង​ទន្លេ រហូតដល់ការធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម និងពី​អ្នក​ចែកចាយ​ក្នុង​ស្រុក​រហូតដល់​មានទំនាក់ទំនងជាមួយសហការី​អន្តរជាតិ ដំណើរជីវប្រវត្តិ​របស់​ លោក ប៉ិច នី ជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺ​ឆ្លុះបញ្ចាំងពីភាព​រីក​ចម្រើន ភាព​អត់ធ្មត់ និង​ការ​លះបង់ទាំងកំលាំងកាយចិត្តជាច្រើន។ ហើយដូចដែល លោក ប៉ិច​ នី លើកឡើងថា៖​​​ «ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មិនមែនគ្រាន់តែជាក្រុមហ៊ុនអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាប្រៀបបានជាគ្រួសារមួយ»។

បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកជាង ៧០០ នាក់នៅទូទាំងប្រទេស ខណៈពេលដែលកំពុងទ្រទ្រង់ការងារចំនួន ប្រមាណ៦៦,០០០ បន្ថែមទៀតនៅទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍ផលវិជ្ជមានសេដ្ឋកិច្ចសង្គម ដែលធ្វើឡើងដោយក្រុមហ៊ុនទីប្រឹក្សាសិក្សាផលវិជ្ជមាន Steward Redqueen ដើម្បីសិក្សាពីការរួមចំណែករបស់ក្រុមហ៊ុនចំពោះសង្គមក្នុងស្រុក និងសេដ្ឋកិច្ចកម្ពុជា។

របាយការណ៍នេះក៏ត្រូវបានប្រគល់ជូនដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយលោក Jacco van der Lindenប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនហ៊ិននីគែន ក្នុងកិច្ចជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តីដើម្បីអបអរការចូលរួមរយៈពេល៣០ឆ្នាំនៃក្រុមហ៊ុនហ៊ិននីគែននៅក្នុងប្រទេសកម្ពុជា៕

ក្រុមហ៊ុនដើមអម្ពិល និងក្រុមហ៊ុន Asian Hub សាធារណរដ្ឋកូរ៉េ ចុះ MOU ជាមួយគ្នា

0

ភ្នំពេញ៖ ក្រុមហ៊ុន ដើមអម្ពិល អ៊ែតវើថាយស៊ីង ឯ.ក និងសារព័ត៌មានអនឡាញចំនួនពីរផ្សេងទៀត បានចុះអនុស្សរណៈ នៃការយោគយល់ជាមួយក្រុមហ៊ុន Asian Hub Co, Ltd ដែលតំណាងឲ្យស្ថាប័នព័ត៌មានធំៗចំនួន៥ នៅប្រទេសកូរ៉េខាងត្បូង ។

ពិធីចុះអនុស្សរណៈត្រូវបានធ្វើឡើង នាថ្ងៃទី២៦ ខែវិច្ឆិកានេះ ក្រោមវត្តមានរបស់លោក សយ រិទ្ឋី នាយកផ្នែកទីផ្សារនៃគេហទំព័រដើមអម្ពិល និងលោកស្រី Jinhee Choi អគ្គនាយិកាក្រុមហ៊ុន Asianhub Co, Ltd ។ សម្រាប់តំណាងសារព័ត៌មានពីរទៀត ដែលបានចូលរួមចុះហត្ថលេខារួមមាន៖ លោក យិន លាងគង់បាន សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia &Cambodiafinancialtimes.com និងលោក អាន ច័ន្ទថ្លា នាយកប្រតិបត្តិសារព័ត៌មានអនឡាញ Cen.com.kh ។

ចំពោះគោលបំណងនៃការចុះអនុស្សរណៈនេះ ធ្វើឡើងដើម្បីចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក ដោយសារព័ត៌មាននៅប្រទេសកូរ៉េ ដែលស្ថិតនៅក្រោមឆ័ត្ររបស់ Asian hub នឹងយកព៌ត៌មានទាក់ទង នឹងសេដ្ឋកិច្ចសង្គម វប្បធ៌ម ទេសចរណ៍ពីគេហទំព័រដើមអម្ពិល ហើយសារព័ត៌មានដើម្ពិល នឹងយកព័ត៌មានពីសារព័ត៌មានធំៗទាំង៥ យកមកចុះផ្សាយដោយមិនគិតថ្លៃ ៕

ក្រុមហ៊ុន Vietjet សម្ពោធផ្លូវហោះហើរ ហាណូយ-កូឡាឡាំពួ ជំរុញពង្រឹងការតភ្ជាប់ប្រទេសនានាក្នុងតំបន់អាស៊ាន

ភ្នំពេញ៖ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet បានសម្ពោធជាផ្លូវការនូវសេវាហោះហើរផ្ទាល់ថ្មីរបស់ខ្លួនតភ្ជាប់ទីក្រុងហាណូយ និងកូឡាឡាំពួ  ដោយជំរុញទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍រវាងវៀតណាម និងម៉ាឡេស៊ី ក៏ដូចជាប្រទេសនូវទូទាំងអាស៊ីអាគ្នេយ៍។ ពិធីបើកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពអគ្គលេខាបក្សវៀតណាម ឯកឧត្ដម តូ ឡឹម (TO Lam) ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី។

ការដាក់ឱ្យដំណើរការផ្លូវហោះហើរថ្មីនេះ ធ្វើឡើងស្របពេលដែលវៀតណាម និងម៉ាឡេស៊ី កំពុងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បង្កើតឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ តភ្ជាប់រដ្ឋធានីទាំងពីរ ផ្លូវហាណូយ-កូឡាឡាំពួ រ នឹងពង្រឹងការតភ្ជាប់វិស័យអាកាសចរណ៍ក្នុងតំបន់ និងបន្ថែមតម្លៃបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌។

ជើងហោះហើរទៅមកចំនួនប្រាំពីរដងក្នុងមួយសប្តាហ៍ផ្លូវហាណូយ-កូឡាឡាំពួ រ នឹងបម្រើអ្នកដំណើរចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។ នេះគឺជាសេវាកម្មទីពីររបស់ក្រុមហ៊ុន Vietjet ដែលតភ្ជាប់ប្រទេសវៀតណាម និងម៉ាឡេស៊ី បន្ទាប់ពីផ្លូវហោះហើរ ទីក្រុងហូជីមិញ-កូឡាឡាំពួ រ ដែលបានដាក់ឱ្យដំណើការកាលពីឆ្នាំ ២០១៦ ។ ការបន្ថែមផ្លូវហោះហើរថ្មីនឹងកើនឡើងទ្វេដង។ ការផ្តល់ជូនជើងហោះហើររបស់ក្រុមហ៊ុន Vietjet រវាងប្រទេសវៀតណាម និងម៉ាឡេស៊ី ដល់ទៅ ១៤ ដងក្នុងមួយសប្តាហ៍ ដែលឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ។

រាជធានីនៃប្រទេសម៉ាឡេស៊ី និងវៀតណាម គឺជាគោលដៅដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ។ ទីក្រុងកូឡាឡាំពួរ មានភាពលេចធ្លោជាមួយនឹងអគារភ្លោះ Petronas Twin Towers និងកន្លែងធ្វើម្ហូបចម្រុះដែលរួមបញ្ចូលគ្នានូវខ្លឹមសារនៃម្ហូបម៉ាឡេ ចិន និងឥណ្ឌា។ អ្នកធ្វើដំណើរអាច ដើរកម្សាន្តនៅតំបន់អេកូឡូស៊ី និងព្រៃត្រូពិចដែលមានខ្យល់អាកាសដ៏បរិសុទ្ធបានយ៉ាងងាយស្រួលនៅក្នុងទីក្រុងនេះ។ ទន្ទឹមនឹងនោះ  ទីក្រុងហាណូយបានទាក់ទាញភ្ញៀវទេសចរជាមួយនឹងទីតាំងប្រវត្តិសាស្ត្រ ដូចជា បន្ទាយអធិរាជ Thang Long និងបឹង Hoan Kiem ក៏ដូចជា អាហារវប្បធម៌វៀតណាមតាមចិញ្ចើមផ្លូវដ៏ឈ្ងុយឆ្ងាញ់។ ជើងហោះហើរនេះ ក៏បម្រើជាច្រកផ្លូវទៅកាន់គោលដៅគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀតក្នុងប្រទេសវៀតណាម ដោយផ្តល់នូវបទពិសោធន៍ទេសចរណ៍ដែលមិនអាចបំភ្លេចបាន។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកោតសរសើរចំពោះសារៈសំខាន់នៃផ្លូវថ្មីនេះ ដោយបង្ហាញការជឿជាក់ថា ការតភ្ជាប់ហាណូយ-កូឡាឡាំពួ  នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលធ្វើឱ្យការទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅលើគ្រប់វិស័យរវាងវៀតណាម និងម៉ាឡេស៊ី ព្រមទាំងជំរុញការអភិវឌ្ឍន៍រួមគ្នារបស់អាស៊ាន។

ឥឡូវនេះ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា អាចរីករាយជាមួយជម្រើសការធ្វើដំណើរកាន់តែងាយស្រួល និងនឹងមិនប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងបណ្តាញជើងហោះហើរអាស៊ានដ៏ទូលំទូលាយរបស់ Vietjet ។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃនៅលើផ្លូវសៀមរាប-ហាណូយ អ្នកដំណើរមានឱកាសកាន់តែច្រើនក្នុងការស្វែងយល់ពីរដ្ឋធានីហាណូយដ៏រស់រវើករបស់ប្រទេសវៀតណាម ដែលល្បីល្បាញដោយសារភាពទាក់ទាញជាប្រវត្តិសាស្ត្រ និង អាហារវប្បធម៌វៀតណាមតាមចិញ្ចើមផ្លូវ។ ជាងនេះទៅទៀត ទីក្រុងហាណូយបម្រើជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ល្អមួយដើម្បីភ្ជាប់ទៅកាន់គោលដៅដ៏អស្ចារ្យដូចជា ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង ចិន អូស្ត្រាលី និងនៅទូទាំងអាស៊ី។ មិនថាអ្នកកំពុងស្វែងរកបទពិសោធន៍ទេសចរណ៍អំពីបេតិកភណ្ឌដ៏សម្បូរបែបរបស់វៀតណាម ឬចាប់ផ្តើមដំណើរផ្សងព្រេងដ៏គួរឱ្យរំភើបច្រើនប៉ុណ្ណានោះទេ តាមបណ្តាញផ្លូវហោះហើរដែលកំពុងពង្រីករបស់ Vietjet ធានាជូននូវដំណើរកម្សាន្តដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវគ្រប់គ្នា។

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត៕

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ​ ជួយយកពលរដ្ឋខ្មែរម្នាក់​ រួមទាំងជនបរទេស​ ក្រោយមានអាការ:មិន​ស្រួលខ្លួន ពីកោះរ៉ុង​ មកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត​ព្រះសីហនុ

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋរស់នៅក្រុងកោះរ៉ុង ដែលមានជំងឺធ្ងន់ធ្ងរ និងភ្ញៀវទេសចរណ៍ជនជាតិបរទេស មានអាការៈចុកក្អួត ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង​ យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ​ ។

គួរឱ្យដឹងថា​បុរសខាងលើ រួមនឹងភ្ញៀវទេសចរណ៍ជនជាតិបរទេស ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ​ ។

ជាមួយគ្នានេះ​ មិនថាកិច្ចជួយយកអាសាមនុស្សគ្រប់គ្នា​ ដែលមានធុរ:បន្ទាន់​ ពីតាមបណ្តាលកោះនោះទេ​ ថ្មីនេះ​ កាលពីថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រ ចេញទៅជួយសង្គ្រោះ ករណីលិចទូកមួយគ្រឿងដែលដឹកទំនិញ និងមានដឹកភ្ញៀវទេសចរណ៍បរទេស​ របស់ក្រុមហ៊ុនស្ពីតហ្វឺរឺ (ទូកធំបណ្តោយ២៦ម៉ែត្រ ទទឹង ៦ម៉ែត្រ ) នៅសមុទ្រម្តុំជិតកូនកោះ ស្ថិតក្នុងភូមិដេីមថ្កូវ សង្កាត់ កោះ រ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ផងដែរ​ ខណ:ដែលករណីលិចទូកនេះ​ តាមការអះអាងបឋមថា ដោយសារខូចម៉ូទ័របូមទឹក ៕

អបអរសាទរកម្ពុជា នូវភាពជោគជ័យក្នុងការបំបែកឯកទគ្គកម្មពិភពលោក «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» នៅមុខប្រសាទអង្គរវត្ត 🎉🇰🇭

0

ក្រុមហ៊ុន ជីប ម៉ុង មានមោទនភាពជាខ្លាំងដែលជាក្រុមហ៊ុន GUMBALL 3000 ជ្រើសរើសជាដៃគូសហការក្នុងការរៀបចំព្រឹត្តិការណ៍ GUMBALL 3000 នៅព្រះរាជាណាចក្រកម្ពុជា និងរួមចំណែកក្នុងបង្កើតប្រវត្ថិសាស្រ្តមួយដ៏អស្ចារ្យជូនប្រទេសកម្ពុជា ក្រោមការដឹកនាំរៀបចំដោយក្រសួងទេសចរណ៍ គាំទ្រពីប្រមុខរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដៃគូសហការឧបត្ថម្ភ ម្ចាស់រថយន្តក្នុងស្រុក និងបងប្អូនប្រជាពលរដ្ឋទាំងអស់។

«យើងរួមគ្នាធ្វើឱ្យកម្ពុជាល្បីល្បាញ»

ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!

Gumball3000inCambodia

ChipmongGroup

RevupCambodia

Gumball3000forTourism2024

25YearsOfGumball

Gumball3000

wurkz

cambodiawater

exprez

CompassAdvertising

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ខ្លួន​ ចំពោះការជួយដល់សហគមន៍មូលដ្ឋាន និងបរិស្ថានតាមរយៈការដាំដើមកោងកាង​ នៅខេត្តកែប

ភ្នំពេញ៖​ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ – ដើម្បីអបអរទិវាអនាម័យបរិស្ថានជាតិ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបង្ហាញសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិរក្សបរិស្ថានកម្ពុជាតាមរយៈការដាំដើមកោងកាងចំនួន ៣ ០០០ ដើមនៅសហគមន៍នេសាទភូមិកែបក្នុងខេត្តកែប។ គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានខេត្ត។

ការដាំដើមកោងកាងគឺជាផ្នែកមួយនៃកម្មវិធីដែលកំពុងការពារ និងស្តារឡើងវិញនូវព្រៃកោងកាងដ៏សំខាន់ នៅតាមឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាដែលស្របតាមការប្តេជ្ញាចិត្តរយៈពេលវែងរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះយុទ្ធសាស្ត្រនិរន្តរភាព «រួមគ្នាដើម្បី កម្ពុជាកាន់ តែ ប្រសើរ» ដែលផ្តោតលើសសរស្តម្ភសំខាន់ៗបីរួមមាន បរិស្ថាន សង្គម និងការទទួលខុសត្រូវ។

Screenshot

គំនិតផ្តួចផ្តើមនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗដើម្បីអបអរខួបលើកទី ៣០ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្រោមប្រធានបទ «អរគុណសម្រាប់ ៣០ ឆ្នាំ»។ កម្មវិធីដាំដើមកោងកាងនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពលោក​ កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អភិបាលខេត្តកែប និងអមដោយថ្នាក់ដឹកនាំក្រសួងបរិស្ថាន គណៈអភិបាលខេត្ត មន្ទីរបរិស្ថានខេត្ត សហគមន៍នេសាទភូមិកែប និងសហការីរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។

ថ្លែងក្នុងពិធីនេះលោក​ កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលេីកឡេីងថា៖ «ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣ ដល់ ២០២៨ ដើម្បីលើកកម្ពស់ ភាពស្អាត ភាពបៃតង និងចីរភាព ដោយការចូលរួមចំណែកនេះនឹងជួយរាជរដ្ឋាភិបាលក្នុងការស្តារ និងអភិរក្សព្រៃកោងកាងដែលទ្រទ្រង់ដល់ប្រព័ន្ធអេកូឡូស៊ីដែលមានសារៈសំខាន់សម្រាប់ការអភិរក្សបរិស្ថានរបស់យើង»។

Screenshot

អភិបាលខេត្តកែបលោក​ បណ្ឌិត សោម ពិសិដ្ឋ បានលេីកឡេីងថា៖ «យើងពិតជាថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាដែលបានជ្រើសរើសខេត្តកែបសម្រាប់គំនិតផ្តួចផ្តើមដ៏មានតម្លៃនេះ។ នៅសហគមន៍នេសាទភូមិកែប យើងដឹងពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងក្នុងការថែរក្សាសុខភាព សុខុមាលភាពសហគមន៍ និងបរិស្ថានរបស់យើង»។

លោកស្រី Anne de Graaf នាយកផ្នែកកិច្ចការសាជីវកម្មនៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានលេីកឡេីងថា៖ «អស់រយៈពេល ៣០ ឆ្នាំមកហើយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់កំណើន និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពរបស់ប្រទេសកម្ពុជាដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាប្រសើរឡើង» របស់យើង។ ការចូលរួមចំណែករបស់យើងនៅថ្ងៃនេះ បង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់យើងចំពោះបរិស្ថាន និងសហគមន៍មូលដ្ឋានដូចជា សហគមន៍នេសាទភូមិកែបជាដើម។ នៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងយល់ថា យើងអាចរីកចម្រើនបាន លុះត្រាតែអ្នកនៅជុំវិញយើងរីកចម្រើនជាមួយយើងដូចគ្នា។ ដូច្នេះហើយនេះជាមូលហេតុដែលយើងធ្វើកម្មវិធីនេះឡើងនៅថ្ងៃនេះ»។  

លោក រិន ធារ៉ា ប្រធានសហគមន៍នេសាទភូមិកែបលេីកឡេីងថា៖«ការការពារ និងស្ដារព្រៃកោងកាងផ្តល់នូវការការពារដ៏ល្អបំផុតមួយរបស់ធម្មជាតិប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ដោយសាររុក្ខជាតិប្រភេទនេះរួមចំណែកក្នុងការស្រូបយកឧស្ម័នកាបូនិច និងកាត់បន្ថយការហូរច្រោះច្រាំងទន្លេដោយផ្តល់ការការពារដល់សហគមន៍តំបន់ឆ្នេរជួយទប់ស្កាត់នឹងទឹកជំនន់តាមឆ្នេរសមុទ្រ ខ្យល់បក់ខ្លាំង និងរលកសមុទ្រ»។

តំបន់ព្រៃកោងកាងនៅភាគខាងត្បូងនៃប្រទេសកម្ពុជា គឺជាតំបន់ដែលសម្បូរទៅដោយជីវចម្រុះ ដែលអ្នកស្រុកនៅតំបន់នោះជាច្រើនពឹងផ្អែកជីវចម្រុះទាំងនោះក្នុងការចិញ្ចឹមជីវិតរបស់ពួកគេដូចជា អាហារប្រចាំថ្ងៃសម្ភារៈសំណង់ និងតំបន់ទេសចរណ៍ធម្មជាតិ។ ព្រៃកោងកាងក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខុមាលភាពប្រព័ន្ធធារាសាស្រ្តរបស់យើង ដោយធានាឱ្យមានលំហូរទឹកស្អាត និងមានគុណភាព។ ការដាំដើមឈើកោងកាងនេះស្របនឹងការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន ហ៊ិននីគែនចំពោះការការពារប្រភពទឹកស្អាត និងធម្មជាតិដោយប្រកបដោយសុខុមាលភាពល្អ។

គំនិតផ្តួចផ្តើមចុងក្រោយនេះ រួមចំណែកដល់គម្រោងដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានកំពុងតែដំណើរការជាមួយសហគមន៍ ដែលឥឡូវនេះក្រុមហ៊ុនបានដាំ និងបរិច្ចាគដើមឈើជាង ១ ០០០០ ដើមនៅទូទាំងខេត្តចំនួន ៥ និងផ្តល់អំពូលភ្លើងតាមដងផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យជាង ៩៩០ ដល់សហគមន៍ចំនួន ៥ ដើម្បីបង្កើនសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។

លោកឯកអគ្គរាជទូតអង់គ្លេស ចូលរួមក្នុងពិធីប្រគល់រង្វាន់ដល់និស្សិត ទទួលជយលាភីផ្នែកសរសេរ និងនិយាយភាសាអង់គ្លេស របស់សាកលវិទ្យាល័យន័រតុន

0

ភ្នំពេញ៖លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក សាស្ត្រាចារ្យ ចាន់ សុខឃៀង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យន័រតុន នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់រង្វាន់ដល់និស្សិតទទួលជយលាភីផ្នែកសរសេរ និងនិយាយភាសាអង់គ្លេស ដែលជានិស្សិតឆ្នើមប្រចាំឆ្នាំ២០២២-២០២៣ និង២០២៣-២០២៤ របស់សាកលវិទ្យាល័យន័រតុន ប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យន័រតុនតែម្តង។សូមស្វាគមន៍ដល់សាកលវិទ្យាធិការ និងគណះគ្រប់គ្រង លោកគ្រូអ្នកគ្រូបង្រៀន និងបុគ្គលិកទាំងអស់ និងសូមស្វាគមន៍ទៅដល់សិស្សានុសិស្សទាំងអស់ដែលនៅទីនេះ។

លោក Robert Wightman ជាប្រធានផ្នែក នៃមហាវិទ្យាល័យអក្សរសាស្រ្ត មនុស្សសាស្ត្រ និងភាសា (CAHL) បាននិយាយថា ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានធ្វើជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិល្បៈមនុស្សសាស្រ្តនឹងភាសា ក្នុងការទទួលស្វាគមន៍សកលវិទ្យាល័យន័រតុន ក្នុងនាមជាសាកលវិទ្យាធិការលោក ចាន់ សុខឃៀង និងក្រុមការងារថ្នាក់គ្រប់គ្រង។ វាគ្មិនពិសេសរបស់ពួកយើងថ្ងៃនេះ លោកឯកអគ្គរាជទូតប្រចាំព្រះរាជាណាចក្រកម្ពុជា គឺលោក Dominic Williams ។

ក្នុងនាមជាគ្រូបង្រៀន និងអ្នកបង្ហាត់បង្រៀន យើងទាំងអស់គ្នាសង្ឃឹមថា កម្មវីធីទាំងអស់នេះនឹងលើកទឹកចិត្តនិស្សិតរបស់យើងឲ្យដើរតាមគន្លងនៃអ្នកដែលទទួលបានជោគជ័យនាពេលបច្ចុប្បន្ននេះ ហើយត្រូវបានបំផុសគំនិតគំរូដ៏ល្អរបស់គេ ដើម្បីធ្វើការឲ្យកាន់តែខ្លាំង និងខិតខំឲ្យកាន់តែល្អដូចដែលទស្សនះវិទូរ៉ូមាំង Seneca ប្រាប់យើង។

លោក Robert Wightman បានបន្តថា សេចក្តីប្រាថ្នាកម្រ និងសម្រេចបានដោយមិនមានការខិតខំ និងជំនះឧបសគ្គ ហើយភាសាអង់គ្លេសដូចដែលយើងបានដឹង គឺមានមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកបានប្រើប្រាស់។ មនុស្សកាន់តែច្រើននៅក្នុងប្រទេសចិននិយាយភាសាអង់គ្លេសជាភាសារទី ២ ជាងជនជាតិអាមេរិកដែលបាននិយាយវាជាភាសារទីមួយរបស់ពួកគេ។

យោងទៅតាមក្រុមប្រឹក្សាអង់គ្លេសនៅក្នុងឯកសារស្រាវជ្រាវសំខាន់ឆ្នាំ២០២៣ របស់ពួកគេ អនាគតរបស់ភាសាអង់គ្លេស បើសិនជាខ្ញុំត្រូវបានធ្វើឲ្យដកស្រង់ភាសាអង់គ្លេស និងរក្សាដំណែងរបស់ខ្លួនជាភាសាដែរនិយាយទូលំទូលាយ បំផុតរបស់ពិភកលោកក្នុងទសវត្សន៍ក្រោយ ហើយគ្រូបង្រៀនមានកត្តាយ៉ាងសំខាន់ក្នុងការចូលរួមចំណែកក្នុងសិក្សាភាសាអង់គ្លេសទោះបីជាការកើនឡើងនៅបញ្ញាសុប្បនិម្មិត និងឧបករណ៍ជំនួយដល់ការសិក្សា។

កាលនៅថ្ងៃទី១៦ តុលានាឆ្នាំនេះ លោកឯកអគ្គរាជទូតបាបង្ហាញភាពសប្បុរសនេះដោយធ្វើឲ្យនិស្សិត ឬបញ្ចប់សិក្សាទំនាក់ទំនងអន្តរជាតិឈ្មោះ Marisa ដើម្បីគ្រប់គ្រងអំណាចនៅស្ថានទូតដោយក្លាយជាឯកអគ្គរដ្ឋទូត អង់គ្លេសក្នុងរយៈពេលមួយថ្ងៃជាផ្នែករបស់កម្មវិធី Girls Takeover របស់ Plan International Cambodia ។

លោកលោក Dominic Williams ឯកអគ្គរដ្ឋទូតបាននិយាយថា ការអប់រំគឺជាអាទិភាពសម្រាប់ស្ថានទូតអង់គ្លេស ហើយលោកបានបញ្ជាក់រឿងនេះ តាមរយៈការគាំទ្រដោយស្មោះ និងផ្ទាល់ខ្លួន ដែលលោកបានផ្តល់ឲ្យស្ថាប័នអប់រំជាច្រើន។ ក្នុងនាមជាសមាជិកក្លឹបសេវាកម្មសកល Rotary អន្តរជាតិ គម្រោងមួយដែលបានទាក់ទាញចិត្តខ្ញុំជាពិសេសគឺគម្រោង «See Beyond Borders» នៅខេត្តសៀមរាប និងបាត់ដំបង។

នៅខែកក្កដានេះ លោកបានទៅលេងសាលាបឋមសិក្សាព្រែកក្រួច ដើម្បីឃើញដោយផ្ទាល់នៃការងារដ៏ល្អដែលស្ថាប័ននោះកំពុងធ្វើ ដើម្បីលើកកម្ពស់មាឌដ្ឋានអប់រំសម្រាប់កុមារនៅតំបន់ជនបទ។ ចំណែកនៅផ្នែកផ្សេងទៀតនៃក្រុមការងារ នៅដើមខែនេះ លោក Dominic បានទៅលេងសាកលវិទ្យាល័យ Queen Mary ក្នុងទីក្រុងឡុងដ៍ ជាមួយនិងគណៈប្រតិភូមកពីក្រសួងការបរទេសកម្ពុជា និងសិស្សខ្មែរវ័យក្មេងមួយចំនួនទៀត៕

Vietjet ផ្តល់ជូនសំបុត្រតម្លៃចាប់ពី ០ដុល្លារ សម្រាប់គ្រប់ជើងហោះហើរនៅទូទាំងបណ្តាញរបស់ខ្លួន

ភ្នំពេញ៖ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤– នៅថ្ងៃសុក្រទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet នឹងប្រារព្ធរដូវកាលលក់សំបុត្របញ្ចុះតម្លៃដ៏ធំបំផុតប្រចាំឆ្នាំ ជាមួយនឹងការផ្តល់ជូនតាមរយៈកម្មវិធីពិសេស គឺ “Green Friday”។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងផ្តល់ជូនសំបុត្រអេកូជិត ១លានសំបុត្រ ដែលមានតម្លៃចាប់ពីត្រឹមតែ 0 ដុល្លារប៉ុណ្ណោះ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) សម្រាប់អ្នកធ្វើដំណើរជុំវិញពិភពលោក ខណៈពេលការធ្វើដំណើរនេះក៏នឹងជួយជំរុញការគាំទ្រដល់និរន្តរភាពបរិស្ថានផងដែរ។

ការផ្តល់ជូនប្រូម៉សិនពិសេសនេះ អាចទទួលបានចាប់ផ្តើមពីថ្ងៃទី ២៧ខែវិច្ឆិកា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលវាអាចប្រើប្រាស់បានសម្រាប់គ្រប់ផ្លូវហោះហើរទូទាំងបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet។ ភ្ញៀវអាចកក់សំបុត្រដែលមានការបញ្ចុះតម្លៃពិសេសនេះ តាមគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air សម្រាប់កាលបរិច្ឆេទធ្វើដំណើររវាងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ និងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។ ការផ្តល់ជូនពិសេសនេះ ផ្តល់នូវឱកាសដ៏អស្ចារ្យដើម្បីជួយសម្រួលដល់អ្នកធ្វើដំណើរក្នុងការរៀបចំផែនការធ្វើដំណើរទុកជាមុន ហើយកក់សំបុត្រដែលមានតម្លៃសមរម្យសម្រាប់ដំណើរឆ្នាំ ២០២៥ របស់ខ្លួន!

អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីជើងហោះហើរដែលមិនប៉ះពាល់ដល់បរិស្ថានទាំងនេះ ដើម្បីអបអររដូវកាលវិស្សមកាលឆ្នាំថ្មីនៅប្រទេសវៀតណាម រីករាយនឹងរដូវរងាធ្លាក់ព្រិលនៅប្រទេសជប៉ុន កូរ៉េខាងត្បូង ឬប្រទេសចិន ឬស្វែងរកគោលដៅដ៏អស្ចារ្យផ្សេងទៀតនៅទូទាំងប្រទេសអូស្ត្រាលី និងអាស៊ី។ គួរកត់សម្គាល់ផងដែរថាថ្មីៗនេះ ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរប្រចាំថ្ងៃលើផ្លូវសៀមរាប-ហាណូយ កើនឡើងពីជើងហោះហើរទៅមកចំនួន ៤ដងក្នុងមួយសប្តាហ៍ ដោយបង្កើនជម្រើសសម្រាប់ប្រជាជនកម្ពុជាក្នុងការទៅទស្សនារដ្ឋធានីដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់វៀតណាម ឬទៅទីក្រុងហាណូយដើម្បីធ្វើដំណើរទៅកាន់គោលដៅផ្សេងៗជាច្រើនទៀតបានយ៉ាងងាយស្រួល។

កម្មវិធីប្រូម៉ូសិន Green Friday របស់ក្រុមហ៊ុន Vietjet បង្ហាញពីបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់ការធ្វើដំណើរដែលមិនប៉ះពាល់ដល់បរិស្ថាន និងលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្រេចបាននូវអភ្យាកិត្រត្រឹមឆ្នាំ ២០៥០ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានអនុវត្តគំនិតផ្តួចផ្តើមប្រកបដោយចីរភាពជាច្រើន រួមទាំងកងនាវាអាកាសចរជំនាន់ថ្មីដែលសន្សំសំចៃប្រេងឥន្ធនៈបានយ៉ាងច្រើន កាត់បន្ថយការបំភាយឧស្ម័នកាបូនិក និងសំលេងរំខាន។ ក្រុមហ៊ុន Vietjet ក៏បានផ្តល់ជូនសេវាកម្មតាមបែបឌីជីថល ដូចជា សំបុត្រអេឡិចត្រូនិច និងការត្រួតពិនិត្យតាមអ៊ីនធឺណេត រួមទាំងការប្រើប្រាស់សម្ភារៈប្រកបដោយចីរភាពនៅលើយន្តហោះផងដែរ។

ក្រុមហ៊ុន Vietjet ធានាថារាល់ការធ្វើដំណើររបស់ភ្ញៀវ នឹងមិនអាចបំភ្លេចបានជាមួយនឹងអាហារដែលបានរៀបចំជូនថ្មីៗ រួមមាន ហ្វឺ, បាញ់ មី និងកាហ្វេ ការសម្តែងសិល្បៈវប្បធម៌ប្លែកៗនៅលើយន្តហោះនៅចម្ងាយ ១០,០០០ ម៉ែត្រក្នុងឱកាសពិសេស និងសេវាកម្មពិសេសពីក្រុមអាកាសយានិកដ៏មានវិជ្ជាជីវៈរបស់ខ្លួន។

តស់! ទទួលបានសំបុត្រតម្លៃចាប់ពី 0 ដុល្លារថ្ងៃនេះទៅ ហើយចាប់ផ្តើមដំណើរទៅកាន់ពិភពលោកដែលមិនអាចបំភ្លេចបាន។

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។ ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!

0

អបអរសាទរកម្ពុជា ក្នុងការបំបែកឯកទគ្គកម្មពិភពលោក «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» 🎉🇰🇭

ចូលរួមអបអរសាទភាពជោគជ័យទាំងអស់គ្នាក្នុងការប្រគល់ GUINNESS WORLD RECORD នៅមហាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស EXPREZ TOUR CONCERT នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសួនព្រះរាជដំណាក់ ក្រុងសៀមរាប

ក្រុមហ៊ុន ជីប ម៉ុង មានមោទនភាពជាក្រុមហ៊ុនតែមួយគត់ដែល GUMBALL 3000 ជ្រើសរើសជាដៃគូសហការផ្ដាច់មុខក្នុងការរៀបចំព្រឹត្តិការណ៍ GUMBALL 3000 នៅព្រះរាជាណាចក្រកម្ពុជា និងរួមចំណែកក្នុងបង្កើតប្រវត្ថិសាស្រ្តថ្មីជូនប្រទេសកម្ពុជា ក្រោមការដឹកនាំរៀបចំដោយក្រសួងទេសចរណ៍ គាំទ្រពីប្រមុខរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដៃគូសហការឧបត្ថម្ភ ម្ចាស់រថយន្តក្នុងស្រុក និងបងប្អូនប្រជាពលរដ្ឋទាំងអស់។

«យើងរួមគ្នាធ្វើឱ្យកម្ពុជាល្បីល្បាញ»

#Gumball3000inCambodia
#ChipmongGroup
#RevupCambodia
#Gumball3000forTourism2024
#25YearsOfGumball
#Gumball3000
#wurkz
#cambodiawater
#exprez
#CompassAdvertising