Home Blog Page 4

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ជួយយកស្រីម្នាក់ជាប្រពន្ធកងទ័ព ពីកោះរ៉ុង មកសម្រាលកូននៅមន្ទីរពេទ្យខេត្ត និងឧបត្ថម្ភ២ពាន់ដុល្លារ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នឹងលោកស្រី បានឧបត្ថម្ភថវិកាចំនួន ២ពាន់ដុល្លាអាមេរិក ជូនដល់ស្រ្តីម្នាក់ជាប្រពន្ធកងទ័ពជួរមុខ ដែលបានបែកទឹកភ្លោះសម្រាលកូន ព្រមទាំងបញ្ជូនអូប័រល្បឿនលឿន ទៅជួយយកពីកោះរ៉ុង យកមកសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

ស្ត្រីដែលជាប្រពន្ធកងទ័ពជួរមុខខាងលើនេះ បានមកដល់មន្ទីរពេទ្យខេត្ត និងសម្រាលបានកូនភ្លោះ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

គ្រួសារខាងលើ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ អ្នកឧកញ៉ា និងលោកស្រី ដែលបានជួយសម្រាលទុក្ខលំបាក និងសង្គ្រោះដល់ក្រុមគ្រួសាររបស់គាត់៕

មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព

0

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំ គំនិតផ្តួចផ្តើមដ៏មានអត្ថន័យមួយ ដើម្បីដាំដើមឈើចំនួន ១០០០ ដើមនៅតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប។

សកម្មភាពនេះគឺជាផ្នែកមួយនៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន ដែលរួមចំណែកដល់ការការពារបរិស្ថាន និងការលើកកម្ពស់គុណភាពជីវិតសម្រាប់សហគមន៍មូលដ្ឋាន។

ព្រឹត្តិការណ៍ដាំដើមឈើមិនត្រឹមតែ មានគោលបំណងបង្កើតកន្លែងបៃតង និងម្លប់បន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំហានជាក់ស្តែងមួយផងដែរ ដើម្បីកែលម្អគុណភាពខ្យល់ ការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ដើមឈើទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃតំបន់បេតិកភណ្ឌអង្គរ បង្កើតបរិយាកាសរស់នៅប្រកបដោយសុខភាព និងធម្មជាតិកាន់តែច្រើន។

តំណាងក្រុមហ៊ុន Metfone ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុននឹងបន្តអនុវត្តគំនិតផ្តួចផ្តើម ដើម្បីលើកកម្ពស់និរន្តរភាព រួមទាំងការការពារធនធានធម្មជាតិ ការលើកទឹកចិត្តដល់ការចូលរួម របស់សហគមន៍នៅក្នុងកម្មវិធីការពារបរិស្ថាន និងការជំរុញការផ្លាស់ប្តូរបៃតងនៅក្នុងគម្រោងរបស់ខ្លួន។

ព្រឹត្តិការណ៍ដាំដើមឈើមិនត្រឹមតែ ផ្តល់ផលប្រយោជន៍ដល់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់ នៃការអភិរក្សធនធានធម្មជាតិផងដែរ។ មិត្តហ្វូនប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល និងអង្គការសង្គមនានា ដើម្បីការពារបរិស្ថាន និងលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយចីរភាពនៅកម្ពុជា៕

“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប

0

ព្រឹត្តិការណ៍ “Glow Run Wonderland 2025” ថ្មីៗនេះបានប្រព្រឹត្តទៅដោយជោគជ័យ នៅបរិវេណប្រាសាទអង្គរវត្ត ដោយមានការរត់ប្រណាំងដ៏សប្បាយរីករាយនាពេលរាត្រី។ ព្រឹត្តិការណ៍នេះបានបង្កើតឱកាសមួយ សម្រាប់សហគមន៍ដើម្បីរួមគ្នាគាំទ្រ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ខណៈជួយថែរក្សាបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា។

នៅថ្ងៃទី 13 ខែកញ្ញា ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមជាមួយនឹងការរត់កម្សាន្តពេលរាត្រី ដោយនាំអ្នកចូលរួមទាំងអស់ធ្វើដំណើរដ៏ប្លែកមួយតាមរយៈផ្លូវដែលមានពន្លឺភ្លើងពណ៌ជុំវិញរមណីយដ្ឋានអង្គរ។

ក្នុងនាមជាព្រឹត្តិការណ៍កីឡាបើកចំហ កម្មវិធីនេះបានស្វាគមន៍អ្នកចូលរួមគ្រប់វ័យ — ពីអ្នកចូលចិត្តកាយសម្បទាវ័យក្មេងរហូតដល់គ្រួសារ — ទាំងអស់ចូលរួមក្នុងបរិយាកាសដ៏រស់រវើក ស្វាហាប់ និងរីករាយ។

នៅថ្ងៃទី 14 ខែកញ្ញា អ្នកចូលរួមទាំងអស់បានចាប់ផ្តើម ក្នុងដំណើរកម្សាន្តជិះកង់ជុំវិញបរិវេណប្រាសាទអង្គរ និងដាំដើមឈើដើម្បីជួយការពារបរិស្ថាន និងថែរក្សាលំហបៃតងក្នុងតំបន់បេតិកភណ្ឌ។ សកម្មភាពដ៏មានអត្ថន័យនេះ មិនត្រឹមតែលើកកម្ពស់សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន លើកទឹកចិត្តសហគមន៍ឱ្យចូលរួមការពារធម្មជាតិ។

ថវិកាទាំងអស់ដែលបានមកពីព្រឹត្តិការណ៍នេះ នឹងយកទៅជួយដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយកែលម្អសេវាថែទាំសុខភាព ដល់កុមារដែលជួបការលំបាកក្នុងខេត្តសៀមរាប។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់មិត្តហ្វូន ចំពោះទំនួលខុសត្រូវសង្គមសាជីវកម្ម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា ដោយពង្រឹងតួនាទីរបស់ក្រុមហ៊ុនក្នុងការរួមចំណែក ដល់សុខុមាលភាពសហគមន៍ និងវឌ្ឍនភាពសង្គមយូរអង្វែង។

“Glow Run Wonderland 2025” បានបង្កើតលំហដោយជោគជ័យ ដែលមិនត្រឹមតែបង្កើតភាពសប្បាយរីករាយ និងមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងមានការអប់រំ និងមានឥទ្ធិពលផងដែរ។ ព្រឹត្តិការណ៍នេះបានអនុញ្ញាតឱ្យមិត្តហ្វូនបញ្ជាក់ឡើងវិញ នូវបេសកកម្មរបស់ខ្លួនក្នុងការតភ្ជាប់សហគមន៍ ការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។ លើសពីកម្មវិធីកីឡា ព្រឹត្តិការណ៍នេះបានបម្រើជាការរំលឹកពីការទទួលខុសត្រូវ រួមគ្នារបស់យើងក្នុងការការពារតំបន់បេតិកភណ្ឌ និងកសាងអនាគតប្រកបដោយចីរភាព សម្រាប់មនុស្សជំនាន់ក្រោយ៕

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា តែងតាំងលោក Dat Pham ជាអគ្គនាយកថ្មី​ ​

ភ្នំពេញ៖ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានសេចក្ដីរីករាយក្នុងការប្រកាសតែងតាំងលោក Dat Pham ជាអគ្គនាយកថ្មីរបស់ខ្លួនជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៥តទៅ។ ការចាប់ផ្ដើមមួយនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលបានផលិត និងវិនិយោគនៅប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំ។ លោក Dat ធ្លាប់បម្រើការងារនៅប្រទេសកម្ពុជាក្នុងតួនាទីជានាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២២ ដែលនៅពេលនោះលោកបានដើរតួនាទីដ៏សំខាន់ក្នុងការជួយក្រុមហ៊ុនអំឡុងពេលវិបត្តិកូវីដ១៩ និងធានាបាននូវកំណើន និងភាពរឹងមាំនៅផ្នែកហិរញ្ញវត្ថុ។

លោក Dat ឡើងកាន់ដំណែងជំនួសលោក Andy Hewson និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក Uday Sinha ដែលជានាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) នៃក្រុមហ៊ុនហ៊ិននីគែន។ ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ លោក Andy បានពង្រឹងកេរ្តិ៍ឈ្មោះក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅប្រទេសកម្ពុជា  ដោយលោកបានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើផ្នែកនិរន្តរភាព និងការប្រកបអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ក៏ដូចជាបានដាក់ចេញគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់ផ្នែកចក្រាវិស័យបរិស្ថាន កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងពង្រឹងសុវត្ថិភាពនៅកន្លែងធ្វើការ។

លោក Dat បានមានប្រសាសន៍ថា៖ “ខ្ញុំមានកិត្តិយសដែលបានចូលកាន់តួនាទីជាអគ្គនាយកនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងបន្តកសាងកេរ្តិ៍ដំណែលដ៏ឆ្នើមដែលបន្សល់ទុកដោយលោក Andy។ ទីផ្សារនៅប្រទេសកម្ពុជា ​គឺជាទីផ្សារដែលមានការរីកលូតលាស់ និងពោរពេញដោយសក្តានុពល។ ហើយខ្ញុំពិតជាមានសេចក្ដីរំភើបរីករាយ ក្នុងការធ្វើការជាមួយក្រុមការងារដែលមានទេពកោសល្យ និងពោរពេញទៅដោយការប្តេជ្ញាចិត្តមួយនេះ ក្នុងគោលបំណងនាំអាជីវកម្មរបស់យើងទៅកាន់ភាពរីកចម្រើនថ្មីមួយទៀត។ ក្រុមហ៊ុនហ៊ិននីគែន បានប្រតិបត្តិការនៅប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ហើយក្រុមហ៊ុន នឹងនៅតែបន្ដដើរតួនាទីជាអ្នកវិនិយោគអន្តរជាតិដែលមានការប្តេជ្ញាចិត្តខ្ពស់ និងជាដៃគូក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។”

ជាមួយនឹងបទពិសោធន៍ការងារជាងមួយទស្សវត្សជាមួយក្រុមហ៊ុនហ៊ិននីគែន ទាំងនៅទ្វីបអឺរ៉ុប និងអាស៊ី និងរួម​បញ្ចូលបទពិសោធន៍ការងារនៅប្រទេសកម្ពុជាផងនោះ លោក Dat នឹងនាំមកជាមួយនូវទស្សនវិស័យជាសកល និងការ​យល់​ដឹង​យ៉ាងជ្រាលជ្រៅ​អំពីទីផ្សារនៅប្រទេសកម្ពុជាក្នុងតួនាទីថ្មីមួយនេះ។ លោក គឺជាអ្នកដឹកនាំជនជាតិអាស៊ីជំនាន់ក្រោយ ដែលត្រូវបានគាំទ្រជាផ្នែកមួយនៃកម្មវិធីភាពជាអ្នកដឹកនាំសកលរបស់ក្រុមហ៊ុនហ៊ិននីគែន។    

មុនពេលត្រឡប់មកបម្រើការនៅទីក្រុងភ្នំពេញជាថ្មីម្ដងទៀត លោក Dat បម្រើការជាអគ្គនាយក​ ក្រុមហ៊ុនហ៊ិននីគែន ឡាវ។ នៅក្នុងតួនាទីនោះ លោកបានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការប្រកបដោយជោគជ័យ។ ក្រោមការដឹកនាំរបស់លោក Dat ក្រុមហ៊ុនហ៊ិននីគែន ឡាវ បានក្លាយជាក្រុមហ៊ុន ដែលរីកចម្រើនលឿនបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០២៤ និង ២០២៥ និងបានក្លាយជាទីផ្សារធំជាងគេទីបួននៅក្នុងតំបន់។ ជាងនេះទៅទៀត លោកក៏បានជួយឱ្យក្រុមហ៊ុនហ៊ិននីគែន ឡាវ បង្កើនចំណែកទីផ្សាររបស់ខ្លួនទ្វេដង និងសម្រេចបានកំណត់ត្រាការលក់ថ្មីមួយ។    

ក្នុងនាមជាអគ្គនាយក ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា​​​  អាទិភាពរបស់លោក Dat គឺបន្ដជំរុញការរីកចម្រើនតាមរយៈការធ្វើឱ្យអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា ទទួលបានតែភាពរីករាយជាមួយផលិតផលស្រាបៀរលំដាប់អន្តរជាតិរបស់ក្រុមហ៊ុនហ៊ិននីគែន។ លោកប្តេជ្ញាចិត្ដពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអតិថិជន និងដៃគូអាជីវកម្ម ក៏ដូចជាចូលរួមចំណែកជាវិជ្ជមានដល់គោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសកម្ពុជា។  ជាមួយនឹងការប្តេជ្ញាចិត្តអភិវឌ្ឍន៍អ្នកដឹកនាំជនជាតិអាស៊ី លោក Dat មានគោលបំណងបំផុសគំនិតអ្នកដឹកនាំជំនាន់ក្រោយដែលជាជនជាតិខ្មែរនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា  និង​នៅទីកន្លែងផ្សេងៗទៀត ដែលការធ្វើបែបនេះ បានចូលរួមពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនហ៊ិននីគែន ក្នុងការជួយជំរុញភាពជាអ្នកដឹកនាំជនជាតិអាស៊ីនៅគ្រប់ទីតាំងប្រតិបត្តិការរបស់ខ្លួននៅទូទាំងពិភពលោក។

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេនៅលើពិភពលោក ដែលជាក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនវិនិយោគបរទេសដំបូងគេនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤។ ជាមួយគោលបំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើររ  ក្រុមហ៊ុនហ៊ិននីគែន ហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួមមាន ស្រាបៀរ Heineken ® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ក្រុមហ៊ុនមាននិយោជិតប្រមាណ ៧០០នាក់ និងផ្តល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦,០០០នាក់នៅទូទាំងសង្វាក់ផលិតកម្មរបស់ខ្លួន។ តាមរយៈយុទ្ធសាស្ដ្រ «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញាចិត្ដចូលរួមនិរន្ដរភាពបរិស្ថាន និង ព្រមទាំងសង្គម និងការពិសាប្រកបដោយការទទួលខុសត្រូវ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ heinekencambodia.com

តើអ្នកធ្លាប់ឆ្ងល់ទេថា តើប្រធានបទអ្វីដែលនឹងត្រូវពិភាក្សាក្នុងកម្មវិធី រួមគ្នាប្រឆាំងជំងឺមហារីកមាត់ស្បូន??

0

📢 ប្រធានបទ៖ ការពារជំងឺមហារីកថ្ងៃនេះ ដើម្បីថ្ងៃស្អែកគ្មានជំងឺមហារីកមាត់ស្បូន

ព័ត៌មានលំអិតអំពីកម្មវិធី៖

📆កាលបរិច្ឆេទ: ថ្ងៃសៅរ៍ទី 13 ខែ កញ្ញា ឆ្នាំ 2025
🕐ម៉ោង: 8:00 ព្រឹក – 11:00 ព្រឹក
📍ទីតាំង: សាលារៀនវ៉េស្ទឡាញន៍ (Google maps: https://maps.app.goo.gl/t5jf5KcceJvomn85A?g_st=ipc)

🥰ត្រូវចាំថាការពារប្រសើរជាងព្យាបាល🥰

👉ចុះឈ្មោះតាមរយៈ៖ https://forms.gle/q37xnQeyKUzExY3L6

ហាងនំបុ័ងបាយ័ន បង្ហាញវត្តមានក្នុង “តំាងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥” ក្រោមប្រធានបទ “ពង្រឹង និងពង្រីក សមត្ថភាពផលិតក្នុងស្រុក”

0

ភ្នំពេញ៖ ហាងនំបុ័ងបាយ័នជាប្រ៊េនរបស់កូនខ្មែរ បានបង្ហាញវត្តមានក្នុងកម្មវិធី “តំាងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥” ក្រោមប្រធានបទ “ពង្រឹង និងពង្រីក សមត្ថភាពផលិតក្នុងស្រុក” នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយពិព័រណ៍នេះមានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១១ ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានសហគ្រាស/ក្រុមហ៊ុនប្រមាណជាង ៣០០ចូលរួម។

ហាងនំបុ័ងបាយ័នដែលជាហាងនំបុ័ង ដែលទទួលបានការពេញនិយមខ្លាំងបំផុតពីសំណាក់ប្រជាជនខ្មែរ និងជនបរទេសនៅទូទាំងប្រទេសកម្ពុជា នាពេលនេះហាងបានបង្ហាញវត្តមាននៅ “តំាងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥” ដើម្បីមប្រើជូនអតិថិជនជូនខ្មែរដែលនិយម ទទួលទានអាហារសម្រន់មួយមុខជាប្រចាំតែម្តង។

ហាងនំបុ័ងបាយ័នបានបើកលក់ជាច្រើនឆ្នាំមកហើយ មានលក់នំបែបអាស៊ីជាច្រើនមុខណាស់ នំប្រៃក៏មាន នំស្នូលផ្អែមក៏មាន តែនំដែលល្បីជាងគេ។ ក្នុងឱកាសពិសេសក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ពេលទៅលេងស្រុកម្តងៗ ប្រជាជនខ្មែរមិនដែលភ្លេចទិញនំបុ័ងបាយ័នផ្ញើបងប្អូនទេ ហើយហាងនេះពង្រឹកមសាខាជាច្រើនកន្លែងឯណោះ ងាយស្រួលក្នុងការទិញណាស់។

ហាងនំប៉័ងបាយ័នក៏មានលក់ដុំ និងរាយ នំប្រៃ នំផ្អែម នំកុកគី គ្រប់ប្រភេទ, មានសេវាកម្មរចនានំខួបកំណើត និងនំអាពាហ៍ពិពាហ៍, មានសេវាកម្មនំ និងភេសជ្ជៈសម្រាប់កម្មវិធីផ្សេងៗ, មានទទួលកុម្ម៉ង់ផលិតនំតាមតម្រូវការ ជាពិសេសមានទទួលផលិតនំឆៅសម្រាប់ដៃគូអាជីវកម្ម និងហាងកាហ្វេផ្សេងៗ ៕

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស​​ ឈានមុខគេជាអ្នកឧបត្ថម្ភធំ ក្នុងការជម្រុញមោទនភាពជាតិ ព្រមទាំងនាំយកកេរ្តិ៍ឈ្មោះប្រ៊ែនដ៍ខ្មែរទៅកាន់ឆាកអន្តរជាតិ

0

ក្នុងពេលដែលស្មារតីជាតិនិយមខ្មែរនៅគ្រប់ស្រទាប់ប្រជាពលរដ្ឋ កំពុងកើនឡើងយ៉ាងខ្លាំងជាមួយនឹងមោទនភាពនៃការប្រើប្រាស់ផលិតផលជាតិ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស​ បានចូលរួមលើកកំពស់ស្មារតីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកដោយបានក្លាយជាអ្នកឧបត្ថម្ភធំក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ និងស្របពេលគ្នានេះក៏បាននាំយកកេរ្តិ៍ឈ្មោះខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នឹងមានវត្តមាននៅពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹង និងពង្រីក សមត្ថភាពផលិតក្នុងស្រុក” ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ​ ចា​ប់ពីម៉ោង ៨:០០ ព្រឹកដល់ ៨:០០យប់។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយផលិតផលក្នុងស្រុក ដោយបានយកចិត្តទុកដាក់ខ្ពស់ទៅលើ គុណភាព សុវត្ថិភាពចំណីអាហារ ការជ្រើសរើសវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ និងស្របតាមស្តង់ដារអន្តរជាតិក្នុងការផលិតផលិតផល ដើម្បីលើកកម្ពស់សុវត្ថិភាពសុខភាព ក៏ដូចជាបង្កើនផលិតភាពក្នុងការផលិតនូ​វផលិតផលជាតិ ដែលមានគុណភាពខ្ពស់ សម្រាប់ទាំងអតិថិជនក្នុងស្រុក និងក្រៅប្រទេស។

ជាមួយការពង្រីកវិសាលភាពទៅកាន់ទីផ្សារអន្តរជាតិ នាពេលឆាប់ៗខាងមុខនេះ ស្រាបៀរ ហនុមាន នឹងឆ្ពោះទៅកាន់ទីផ្សារដ៏តឹងរឹងបំផុតមួយលើលោក​ គឺសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនទើបតែទទួលបានវិញ្ញាបនបត្រពីស្ថាប័ន U.S Food and Drug Administration (រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក) ជាទីភ្នាក់ងារសហព័ន្ធដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពចំណីអាហារ ឱសថ គ្រឿងសំអាង និងឧបករណ៍វេជ្ជសាស្ត្រ ដែលអាចធ្វើការចែកចាយដាក់លក់នៅទូទាំងសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ស្រាបៀរ ហនុមាន ក៏បាននឹងកំពុងមានវត្តមាននៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង និងប្រទេសអូស្រ្តាលី រួចមកហើយផងដែរ។ នេះគឺជាមោទកភាពនៃផលិតផលខ្មែរ ដែលបញ្ជាក់ពី គុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិជាមួយនឹងការបោះជំហានកាន់តែឆ្ងាយទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ជាមួយទុនវិនិយោគប្រមាណ ១៦០ លានដុល្លារ  ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក ជាមួយចក្ខុវិស័យវែងឆ្ងាយប្រកបដោយវិសាលភាព ហើយផ្តោតសំខាន់លើ ឧត្តមភាព នៃគុណតម្លៃ ក្នុងការរក្សាស្ថិរភាពលើគុណភាពផលិតផល ក៏ដូចជាការគាំទ្រលើយុទ្ធសាស្រ្តល្អៗ ដើម្បីនិរន្តរភាពដល់ការពង្រីកអាជីវកម្មជាចម្បង ជាពិសេស គឺជំរុញបន្ថែមលើការកសាងផ្សព្វផ្សាយម៉ាកសញ្ញាកូនខ្មែរទៅកាន់សកលលោក។

ក្នុងនាមជាអ្នកឧបត្ថម្ភធំនៃពិព័រណ៍ផលិតផលជាតិឆ្នាំនេះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានជួយជំរុញនូវចលនា មោទនភាពជាតិខ្មែរ ដើម្បីអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឱ្យយល់និងជ្រាបថា៖ ពេលផលិតផលខ្មែរយើងមានវត្តមាននៅលើទីផ្សារអន្តរជាតិ ពេលនោះហើយកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិយើងនឹងត្រូវបានប្រជាជននៅប្រទេសនានាស្គាល់ និងស្ងើចសរសើរ។​

សូមកុំភ្លេចចូលរួមពិព័រណ៌ផលិតផលផលខ្មែរទាំងអស់គ្នា និងទស្សនាស្តង់ពិព័រណ៍ ក្រុមហ៊ុន​ ហនុមាន ប៊ែវើរីជីស ដែលនឹងមានការតាំងបង្ហាញផលិតផល ក៏ដូចជាផ្តល់ជូនកម្មវិធីកម្សាន្តសប្បាយៗ ដោយឥតគិតថ្លៃរយៈពេល ០៣ថ្ងៃពេញផងដែរ។ សូមចូលរួមគាំទ្រផលិតផលខ្មែរ ទាំងអស់គ្នា!

Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេសថ្ងៃទី៩ ខែ៩៖​ បញ្ចុះតម្លៃរហូតដល់ ៩៩% ហើយដាក់ឥវ៉ាន់ដោយឥតគិតថ្លៃ

ភ្នំពេញ៖ ថ្ងៃទី ខែកញ្ញា ឆ្នាំ ២០២៥​ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាត្រូវបានអញ្ជើញឱ្យប្រារព្ធទិវាថ្ងៃទី៩ ខែ៩ ជាមួយក្រុមហ៊ុន Vietjet ដើម្បីទទួលបានការបញ្ចុះតម្លៃសំបុត្ររាប់ពាន់សំបុត្រក្នុងតម្លៃផ្តល់ជូនពិសេសរហូតដល់ ៩៩% នៃតម្លៃដើមនៅគ្រប់ផ្លូវហោះហើរទាំងអស់ រួមទាំងផ្លូវហោះហើរសៀមរាប-ហាណូយផងដែរ។ លើសពីនេះ អ្នកដំណើរដែលកក់ជើងហោះហើរអន្តរជាតិក៏នឹងរីករាយជាមួយការដាក់ឥវ៉ាន់បានរហូតដល់ ២០ គីឡូក្រាមដោយឥតគិតថ្លៃ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវធ្វើដំណើរបានកាន់តែងាយស្រួល។

ចាប់ពីម៉ោង ០០:០០ ដល់ ២៣:០០ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥(GMT+7) អ្នកដំណើរអាចបញ្ចូលលេខកូដប្រូម៉ូសិន SUPERSALE99 នៅពេលកក់សំបុត្រនៅលើគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ដើម្បីមានឱកាសបានសំបុត្រ Eco ដែលមានការបញ្ចុះតម្លៃរហូតដល់ ៩៩% (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ)។ ការផ្តល់ជូនពិសេសនេះ អនុវត្តលើបណ្តាញជើងហោះហើរក្នុងស្រុក និងអន្តរជាតិរបស់ Vietjet ទាំងអស់សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៧ខែឧសភា ឆ្នាំ ២០២៦។

អត្ថប្រយោជន៍ជាច្រើនកំពុងរង់ចាំអ្នក! ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ ២០២៥ អ្នកដំណើរដែលកក់សំបុត្រ Eco សម្រាប់ជើងហោះហើរសៀមរាប-ហាណូយ ដែលចេញដំណើរចន្លោះពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នឹងអាចដាក់បានឥវ៉ាន់បានចំនួន ២០ គីឡូក្រាមដោយឥតគិតថ្លៃផងដែរ។ គ្រាន់តែជ្រើសរើសជម្រើស ២០ គីឡូក្រាម នៅពេលកក់សំបុត្រដោយមិនគិតថ្លៃបន្ថែម ហើយលោកអ្នកនឹងទទួលបានភាពសប្បាយរីករាយជាមួយការធ្វើដំណើរ។ ការផ្តល់ជូនពិសេសសម្រាប់ការដាក់ឥវ៉ាន់ដោយឥតគិតថ្លៃក៏ត្រូវបានអនុវត្តសម្រាប់ផ្លូវហោះហើរអន្តរជាតិផ្សេងៗទៀត ទៅនិងមកទៅវៀតណាម អាស្រ័យលើកាលបរិច្ឆេទធ្វើដំណើរខុសៗគ្នាតាមផ្លូវហោះហើរនីមួយៗ។

ប្រជាជនកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេសនេះ ដើម្បីស្វែងយល់ពីវប្បធម៌ប្រពៃណីដ៏រស់រវើករបស់វៀតណាម។ ក្រុមហ៊ុន Vietjet ក៏ផ្តល់ជូននូវការតភ្ជាប់ជើងហោះហើរដោយផ្ទាល់ពីទីក្រុងហូជីមិញទៅកាន់គោលដៅក្នុងស្រុកជាច្រើនទៀតរបស់វៀតណាម និងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ពេញនិយមជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។

ឆ្នាំនេះ ក្រុមហ៊ុន Vietjet អញ្ជើញប្រជាជនកម្ពុជា ឱ្យស្វែងយល់ពីពិធីបុណ្យ និងពិធីបុណ្យវប្បធម៌ប្រពៃណីដ៏រស់រវើកនៅក្នុងប្រទេសវៀតណាម និងជុំវិញពិភពលោក។ ចាប់ពីពិធីបុណ្យពាក់កណ្តាលសរទរដូវដ៏គួរឱ្យទាក់ទាញ ដែលតាមដងផ្លូវមានពន្លឺចម្រុះពណ៌ នំព្រះខែ និងការជួបជុំក្រុមគ្រួសារដ៏រីករាយ រហូតដល់ពិធីបុណ្យចុងឆ្នាំដ៏មមាញឹក ប្រទេសវៀតណាមបានផ្តល់នូវបទពិសោធន៍វប្បធម៌ប្រពៃណីដែលមិនអាចបំភ្លេចបានសម្រាប់អ្នកទស្សនាគ្រប់រូប។

នៅលើយន្តហោះ អ្នកដំណើរក៏អាចរីករាយជាមួយជើងហោះហើរក្នុងឱកាសពិធីបុណ្យពាក់កណ្តាលសរទរដូវពិសេសរបស់ Vietjet តាមកាលបរិច្ឆេទដែលបានជ្រើសរើស ដែលមានការតាំងចង្កៀងពិធីបុណ្យ ការសម្តែងសិល្បៈវប្បធម៌លើជើងហោះហើរ និងកាដូអនុស្សាវរីយ៍ជាច្រើនដើម្បីចែករំលែកជាមួយមនុស្សជាទីស្រលាញ់ តាមរយៈពិធីបុណ្យនិងប្រពៃណីដ៏រស់រវើករបស់វៀតណាម។

កក់សំបុត្រឥឡូវនេះ ដើម្បីទទួលបានភាពសប្បាយរីករាយធ្វើដំណើរជាមួយ Vietjet!

រយៈពេលធ្វើដំណើរជាក់លាក់អាចត្រូវបានអនុវត្តអាស្រ័យលើផ្លូវ។ កាលបរិច្ឆេទធ្វើដំណើរចំពេលពិធីបុណ្យនានាអាចត្រូវបានអនុវត្ត។

សម្រាប់ព័ត៌មានលម្អិត សូមពិនិត្យមើលក្នុងលក្ខខណ្ឌនេះ

អនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងរួមគ្នាអភិវឌ្ឃទីផ្សារភ្ញៀវទេសចរណ៍

ភ្នំពេញ៖ កញ្ញា Wu Xiaolin អគ្គនាយករងនៃក្រុមប្រឹក្សាទេសចរណ៍សានយ៉ា អមដំណើរដោយក្រុមបុគ្គលិកនៃក្រុមប្រឹក្សាទេសចរណ៍សានយ៉ា និងតំណាងប្រតិបត្តិករទេសចរណ៍នៅទីក្រុងហៃអាន បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

គោលបំណងសំខាន់នៃដំណើរនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងទីក្រុងសានយ៉ា និងប្រទេសកម្ពុជា។ កាលពីដើមខែមិថុនា ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅលើការបង្កើនប្រសិទ្ធភាពផ្លូវសេរីភាពថ្មីទី៥ ដែលនឹងតភ្ជាប់ពីភ្នំពេញ-សានយ៉ា-សិង្ហបុរី។ ជាមួយនឹងផ្លូវដែលកំពុងដំណើរការយ៉ាងរលូន ហើយទីក្រុងសានយ៉ាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាឆ្នេរសមុទ្រអាស៊ាន លើកទី 6 នៅឆ្នាំ 2026 យុទ្ធនាការនេះមានគោលបំណងពង្រីកបណ្តាញទីផ្សារ ពង្រឹងម៉ាកយីហោទេសចរណ៍អន្តរជាតិរបស់ទីក្រុងសានយ៉ា និងបំប្លែងការពិភាក្សាពីមុនទៅជាលទ្ធផលជាក់ស្តែង។

ការចុះអនុស្សរណៈយោគយល់គ្នាដើម្បីបង្កើតផ្លូវអាកាសថ្មីមួយ ក្នុងអំឡុងពេលព្រឹត្តិការណ៍នារាជធានីភ្នំពេញ ក្រុមប្រឹក្សាទេសចរណ៍សានយ៉ា និងក្រុមប្រឹក្សាទេសចរណ៍ជាតិកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងរួមគ្នាអភិវឌ្ឃទីផ្សារភ្ញៀវទេសចរណ៍។ កិច្ចព្រមព្រៀងដ៏សំខាន់នេះ គឺជាដំណាក់កាលថ្មីមួយនៃការសហការគ្នាប្រកបដោយរចនាសម្ព័ន្ធ និងជាក់ស្តែង និងដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ផលិតផលធ្វើដំណើរឆ្លងដែន និងការបង្កើននៃការធ្វើដំណើររវាងគោលដៅទាំងពីរ។

ក្នុងពិធីចុះហត្ថលេខា កញ្ញា Wu Xiaolin បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះនឹងប្រើប្រាស់គោលនយោបាយសេរីភាពទីប្រាំដើម្បីអាចធ្វើការចែករំលែកធនធាន សហអភិវឌ្ឍទីផ្សារ និងជម្រុញលំហូរភ្ញៀវទេសចរណ៍ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ តំណាងមកពីក្រុមប្រឹក្សាទេសចរណ៍កម្ពុជាបានចាត់ទុកអនុស្សរណៈយោគយល់គ្នានេះជាចំណុចចាប់ផ្តើមដ៏ល្អមួយដែលនឹងរួមបញ្ចូលធនធានទេសចរណ៍ ជម្រុញផ្លូវអាកាសភ្នំពេញ-សានយ៉ា-សិង្ហបុរី និងបង្កើតផលិតផលទេសចរណ៍ឆ្លងដែនដែលមានការប្រកួតប្រជែង។ ភាពជាដៃគូនេះសំដៅផ្តល់ជូននូវបទពិសោធន៍ “ដំណើរមួយ គោលដៅច្រើន” ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរកម្ពុជារីករាយជាមួយនឹងឆ្នេរសមុទ្រត្រូពិចរបស់ទីក្រុងសានយ៉ា និងសមិទ្ធិផលនៃការអភិវឌ្ឍន៍កំពង់ផែពាណិជ្ជកម្មសេរីរបស់ខ្លួន។ ភាគីទាំងពីររំពឹងថាកិច្ចសហប្រតិបត្តិការនេះនឹងជម្រុញចំនួនភ្ញៀវទេសចរទ្វេភាគីយ៉ាងសំខាន់ក្នុងរយៈពេលបីឆ្នាំខាងមុខ។

ការបង្ហាញលក្ខណៈពិសេស និងអត្ថប្រយោជន៍ផ្សេងៗ ព្រឹត្តិការណ៍ផ្សព្វផ្សាយបានពង្រីកវិសាលភាពលើសពីការចូលរួមកម្រិតផ្លូវការ ដោយផ្តល់នូវវេទិកាសម្រាប់បទបង្ហាញពីឧស្សាហកម្មជាក់ស្តែង។ តាមរយៈការធ្វើបទបង្ហាញអំពីគោលដៅដ៏អស្ចារ្យ និងវគ្គចែករំលែកដោយតំណាងសហគ្រាសទេសចរណ៍ទីក្រុងសានយ៉ា បានលើកឡើងពីអត្ថប្រយោជន៍ពិសេសរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលទេសចរណ៍ និងការប្រើប្រាស់អន្តរជាតិ។ រាប់ចាប់ពីរមណីយដ្ឋានប្រណិតទៅកាន់កន្លែងទាក់ទាញពិសេសៗ បទពិសោធន៍នៃការទិញទំនិញគ្មានពន្ធ និងដំណើរកំសាន្តផ្សងព្រេងក្នុងព្រៃត្រូពិច ប្រតិបត្តិករទេសចរណ៍កម្ពុជាទទួលបាននូវការយល់ដឹងយ៉ាងទូលំទូលាយអំពីការផ្តល់ជូនពីកញ្ចប់ទេសចរណ៍របស់សានយ៉ា។ វគ្គផ្គូផ្គងអាជីវកម្មបានណែនាំជាបន្តបន្ទាប់នូវការលើកទឹកចិត្តពិសេសសម្រាប់ទីផ្សារកម្ពុជា រួមមានកន្លែងទាក់ទាញ សណ្ឋាគារ និងការធ្វើដំណើរ ដែលបង្កើតឲ្យមានចំណាប់អារម្មណ៍ជាខ្លាំង និងជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហការនាពេលអនាគត។

ការបើកដំណើរការកម្មវិធីយុវជន “Host Global” ជាផ្នែកនៃគំនិតផ្តួចផ្តើម “Host Global” របស់ក្រុមប្រឹក្សាទេសចរណ៍សានយ៉ា កម្មវិធីជ្រើសរើសបុគ្គលិកទេសចរណ៍អន្តរជាតិ “Co-Creation” របស់អាស៊ីអាគ្នេយ៍ត្រូវបានចាប់ផ្តើម។ អ្នកជំនាញទេសចរណ៍ និងតំណាងយុវជនកម្ពុជាដែលបានជ្រើសរើស នឹងទៅទស្សនាទីក្រុងសានយ៉ា ដើម្បីធ្វើកម្មសិក្សា ទទួលយកបទពិសោធន៍វប្បធម៌ និងការផ្លាស់ប្តូរប្រកបដោយភាពច្នៃប្រឌិត។ អ្នកចូលរួមនឹងស្វែងយល់ពីផលិតផលទេសចរណ៍ថ្មីៗ និងរួមចំណែកដល់ការបង្កើតមាតិកា និងក្លាយជា “ឯកអគ្គរដ្ឋទូតវប្បធម៌” សម្រាប់ទីក្រុងសានយ៉ានៅបរទេស។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែជួយដល់កម្មវិធីនាខែតុលាប៉ុណ្ណោះទេ ថែមទាំងពង្រឹងវត្តមានរបស់ទីក្រុងសានយ៉ានៅកម្ពុជា ដោយបញ្ចូលអានុភាពថ្មីៗទៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។

តាមរយៈការរួមបញ្ចូលការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា បទបង្ហាញគោលដៅទេសចរណ៍ និងអត្ថប្រយោជន៍គោលដៅនានា យុទ្ធនាការក្នុងរាជធានីភ្នំពេញបានបង្កើតរចនាសម្ព័ន្ធជាក់ស្តែងមួយប្រកបដោយប្រសិទ្ធភាពសម្រាប់កិច្ចសហការ។ ដោយប្រើប្រាស់ផ្លូវសេរីភាពទីប្រាំ ភាគីទាំងពីរមានគោលបំណងធ្វើសមាហរណកម្មធនធានទេសចរណ៍ ការច្នៃប្រឌិតផលិតផល និងសម្រេចបាននូវព្រឹត្តិការណ៍សំខាន់ៗថ្មីៗក្នុងវិស័យទេសចរណ៍ក្នុងស្រុក៕

vivo V60 ស្មាតហ្វូនមានសមត្ថភាព កាមេរ៉ាខ្លាំងបំផុតមួយ ក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ 

0

ភ្នំពេញ កម្ពុជា – ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ – vivo  បានប្រកាសចេញ vivoV60 ជាស៊េរីថ្មីចុងក្រោយបំផុតក្នុងស៊េរី V អេក្រង់កោងជម្រៅស្មើគ្នាទាំង4ជ្រុង ដែលមានកាមេរ៉ា 50MP ZEISS Super Telephoto  និង 10x Telephoto Stage Portraits  ។ ដើម្បីបញ្ជាក់ពីសមត្ថភាព V60 ក្រុមហ៊ុន vivo បានអញ្ជើញអ្នកជំនាញក្នុងការថតរូបក្នុងស្រុកមក ធ្វើការសាកល្បងអោយស៊ីជម្រៅដោយផ្ទាល់ដៃទៅលើសមត្ថភាពកាមេរ៉ា V60។ ក្រៅពីសមត្ថភាពក្នុងការថត V60 ត្រូវបានរចនាឡើងសម្រាប់ភាពធន់ រូបរាងស្រស់ស្អាត ទំហំថ្មធំ សាកថ្មល្បឿនលឿន និង ប្រព័ន្ធដំណើរការដ៏ឆ្លាតវៃ ដើម្បីបម្រើតម្រូវការអ្នកប្រើប្រាស់ពេញមួយថ្ងៃ។ V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយ ក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ ព្រមទាំងមានជម្រើសពីរពណ៌គឺ ពណ៌ Berry Purple និង  Mist Gray. ​ 

ប្រព័ន្ធកាមេរ៉ា ZEISS – ការថតរូបបានកំណត់និយមន័យឡើងវិញ បែប Professional 

កាមេរ៉ា ZEISS OIS ទំហំ 50 MP Sony IMX766 (1/1.56) ថតបានច្បាស់និងធ្វើអោយរូបភាពមានលំនឹង​គ្រប់ស្ថានការមិនព្រាល ផ្តល់នូវ sensor ទំហំធំ កម្រិតបង្ហាញរូបភាពច្បាស់ 50 មេហ្គាភិចសែលនិងអុបទិកមានបច្ចេកវិទ្យទប់លំនឹងរូបភាពខ្ពស់ សម្រាប់ការថតពីចម្ងាយអោយថតចេញមកច្បាស់ល្អ។ ចំពោះកាមេរ៉ា ZEISS ថតសែលហ្វីជាក្រុម (ZEISS Group Selfie)  នឹងផ្តល់ការថត រូបភាពទូលំទូលាយ៩២ដឺក្រេ​ (92°wide-angle view)​ ជាមួយកាមេរ៉ាទំហំ ៨ មេហ្គាភិចសែល ( 8 MP ) ខណៈពេលដែលកាមេរ៉ា ZEISS Ultra Wide-Angle ពង្រីកទស្សនៈនៃរូបភាពរបស់អ្នកដោយផ្តល់នូវរូបភាពដ៏ជ្រាលជ្រៅ និងគ្មានការបំផ្លាញទ្រង់ទ្រាយ។ 

លក្ខណៈពិសេសសំខាន់ៗ៖  

Portrait Telephoto 10x៖ ការថតពីចម្ងាយមិនមែនជាបញ្ហាទៀតឡើយ! ជាមួយកាមេរ៉ា 50MP ZEISS Super Telephoto និងបច្ចេកវិទ្យា OIS របស់ V60 អ្នកអាចថតរូប Close-up តារាដែលអ្នកពេញចិត្តបានយ៉ាងច្បាស់ល្អ ទោះបីជាអ្នកឈរនៅជួរក្រោយក៏ដោយ។ គ្រាន់តែចុចលើ Stage Style ដើម្បីទទួលបានរូបភាពដ៏ល្អឥតខ្ចោះភ្លាមៗតែម្តង។ 

ZEISS Multifocal Portrait៖ មិនថាថតរូបនៅលើភ្នំ ឬ នៅទីក្រុង ស្មាតហ្វូន V60 តែងតែរក្សាអ្នកនៅចំកណ្ដាល ដោយភាពច្បាស់ ប្រណិត និងគ្មានអ្វីរំខាន ហើយរាល់ការថតគឺល្អឥតខ្ចោះ មិនថាជារូបភាពរបស់អ្នក ឬទេសភាពនោះឡើយ។ 

AI Four-Season Portrait៖ បំប្លែងរូប Portrait ជាមួយនឹងបែបផែនតាមរដូវកាលដែលដំណើរការដោយ AI យ៉ាងល្អឥតខ្ចោះសម្រាប់ការថតរូបខាងក្រៅ ជាការជួបរវាងការពិត និងនិម្មិត។  

ភាពធន់ខ្ពស់ទប់ទល់នឹងការប្រើប្រាស់ប្រចាំថ្ងៃ 
ការពារទឹក IP68 & IP69៖  ធន់គ្រប់ស្ថានភាពទឹក ជាមួយនឹងស្តង់ដារ IP68/IP69  ដែលអាចនៅក្រោមទឹកបានរហូតដល់ 2ម៉ោង និងធន់នឹងទឹកសម្ពាធខ្ពស់ សូម្បីទឹកក្ដៅក៏ដោយ។ 
• One-Tap Water Ejection ( ប៊ូតុងបញ្ចេញទឹកក្នុងមួយចុច) ​គ្រាន់តែចុចម្ដង! មុខងារនេះនឹងបញ្ចេញសំឡេងប្រេកង់ខ្ពស់រយៈពេល 30 វិនាទី ដើម្បីបណ្តេញទឹក ឬធូលីដីចេញពីរន្ធសាកថ្មដើម្បីរក្សាភាពស្អាត ដោយមិនប្រើឧបករណ៍ មិនរង់ចាំយូរ ដោយទុកអោយមុខងារនេះសម្អាតដោយខ្លួនឯង។ 

 
• Full body Protection ៖  អស់បារម្ភរឿងធ្លាក់! ទូរស័ព្ទរបស់អ្នកត្រូវបានការពារយ៉ាងម៉ត់ចត់ដោយរចនាសម្ព័ន្ធ Comprehensive Cushioning និង កញ្ចក់ Diamond Shield។ 

ថាមពលប្រើប្រាស់យូរ & សមត្ថភាពខ្ពស់V60 មានថ្ម 6500mAh សម្រាប់ប្រើប្រាស់បានមួយថ្ងៃពេញ ជាមួយនឹងការផ្ទុកថាមពលលឿន 90W ដែលអាចសាកបានយ៉ាងរហ័ស។ កម្មវិធីឆ្លាតវៃដូចជា Super Battery Saver ជួយបន្ថយការចាយថ្ម និងបន្ថែមអាយុកាលប្រើប្រាស់អោយបានយូរឆ្នាំ។ 
បំពាក់ដោយឈីប Snapdragon 7 Gen 4 ជាមួយ RAM 12GB+12GB និងផ្ទុក 512GB វាអាចដំណើរការជាប្រព័ន្ធ និងលេងហ្គេមបានយ៉ាងរលូន។ 
ព័ត៌មានតម្លៃផ្លូវការសម្រាប់អ្នកប្រើប្រាស់ V60 

តម្លៃផ្លូវការ $499 : 12GB+12GB ( RAM ជំនួយ )​ l 256GB 

1. ទទួលបានកាដូ V series 

2. ទទួលបានការធានាជួសជុសពេញមួយឆ្នាំ 

ការលក់ផ្លូវការនៃ V60! 
សម្រាប់ព័ត៌មានថ្មីៗ អត្ថប្រយោជន៍ថ្មីៗ vivo V60 និងប្រម៉ូសិនពិសេស សូមចូលទៅកាន់ទំព័រ Facebook របស់ vivo Cambodia។