Home Blog Page 37

កម្មវិធីការប្រកួតវាយសីមិត្តភាព កម្ពុជា-ចិន មិនមែនអាជីព បានបញ្ចប់ទៅដោយរលូន និងភាតរភាព

កម្មវិធីការប្រកួតវាយសីមិត្តភាព កម្ពុជា-ចិន មិនមែនអាជីព ក្រោមប្រធានបទ «People to People Exchange Amateur Badminton Champion 2024» រៀបចំឡើងដោយសារព័ត៌មានត្នោត និងសហពន្ធ័កីឡាវាយសីកម្ពុជា បានស្វែងរកឃើញជើងឯកជាម្ចាស់ជ័យលាភីហើយ ក្រោយការប្រកួតបែបមិត្តភាពដោយស្វិតស្វាញ និងបញ្ចប់ទៅដោយរលូន កាលពីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះដែរ លោកស្រី ហាន លី អ្នកគ្រប់គ្រងទូទៅនៃសារព័ត៌មានត្នោត បានលើកឡើងថា ចាប់ពីថ្ងៃចាប់ផ្ដើមនៃការប្រកួតរហូតមកដល់វគ្គផ្តាច់ព្រ័ត្រ បេក្ខជនគ្រប់រូបបានបង្ហាញពីភាពទាក់ទាញ និងស្មារតីកីឡាវាយសី ជាមួយនឹងជំនាញដ៏អស្ចារ្យ ខណៈដែលព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ថែមទាំងជាតំណភ្ជាប់ដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងចិនផងដែរ។

លោកស្រីសង្ឃឹមថាតាមរយៈការប្រកួតកីឡាវាយសីនេះនឹងអាចរឹតចំណងមិត្តភាពរវាងប្រជាជនកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ ​ហើយជំរុញការផ្លាស់ប្តូរ និងសមាហរណកម្មវប្បធម៌។ ហើយវានឹងក្លាយជាចំណុចចាប់ផ្តើមថ្មីសម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ និងចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការ និងមិត្តភាពនាពេលអនាគត។

ជ័យលាភីទាំង៦វិញ្ញាសាររួមមាន ចំពោះជ័យលាភីវិញ្ញាសាឯកត្តជននារី មេដាយមាសបានទៅលើបេក្ខនារី លី មុន្នីរចនា, មេដាយប្រាក់ បានទៅលើបេក្ខនារី Ji Yong និងមេដាយសំរិទ្ធ បានទៅលើបេក្ខនារី លីម ខន្តី។

ចំពោះ ជ័យលាភីវិញ្ញាសាវាយគូនារី មេដាយមាសបានទៅលើបេក្ខនារី លីម សុខងីម និងបេក្ខនារី គីម ចន្ថា, មេដាយប្រាក់ បានទៅលើបេក្ខនារី វ៉ាន់ សុខុមវត្តី និងបេក្ខនារី ផាត ស្រីមុំ, មេដាយសំរិទ្ធ បានទៅលើបេក្ខនារី Feng Jie និងបេក្ខនារី Wang Dan។

ចំពោះជ័យលាភីវិញ្ញាសាឯកត្តជនបុរស មេដាយមាសបានទៅលើបេក្ខជន Chiang Jiann Wei , មេដាយប្រាក់ បានទៅលើបេក្ខជន Lin He Tong និង មេដាយសំរិទ្ធ បានទៅលើបេក្ខជន ថៃ លាង។

ជ័យលាភីវិញ្ញាសាវាយគូបុរស មេដាយមាស បានទៅលើ បេក្ខជន បញ្ញា និងបេក្ខជន ដារ៉ា, មេដាយប្រាក់ បានទៅលើ បេក្ខជន Chen Jian និង បេក្ខជន Zhang Wei Xian, មេដាយសំរិទ្ធ បានទៅលើ បេក្ខជនឈ្មោះ James CHIFONG និងបេក្ខជន Wu Long ។

ជ័យលាភីវិញ្ញាសាវាយគូចម្រុះ មេដាយមាសបានទៅលើ បេក្ខជន Christin និងបេក្ខជន JIt Hui Lim មេដាយប្រាក់បានទៅលើបេក្ខជន Soli និងបេក្ខជន Yan Na, មេដាយសំរិទ្ធ បានទៅលើបេក្ខជន Sophea និងបេក្ខជន Serey Sophea។

ជ័យលាភីវិញ្ញាសាវាយគូកិត្តិយស មេដាយមាសបានទៅលើ បេក្ខជន ជាម សុភា និងបេក្ខនារី អ៊ឹង វល័ក្ខទេវី, មេដាយប្រាក់បានទៅលើបេក្ខជន ម៉ក់ សារឿន និងបេក្ខជន សុខ ចាន់បញ្ញា, មេដាយសំរិទ្ធបានទៅលើបេក្ខជន ឡាយ សុបញ្ញា និងបេក្ខជន នួន សុភ័ក្ត្រ។

ទន្ទឹមនោះ កម្មវិធីក៏មានកាដូអនុស្សាវរីយ៍ជូនដល់ក្រុមកីឡាករ-កីឡាការិនី ដែល បានប្រកួត FAIR PLAY ក្នុងវិញ្ញាសារឯកត្តជនបុរស, វិញ្ញាសារគូវាយបុរស និង វិញ្ញាសារគូចម្រុះ ផងដែរ។

គួរឱ្យដឹងដែរថា កម្មវិធីប្រកួតកីឡាវាយសីមិត្តភាពកម្ពុជា-ចិន មិនមែនសម្រាប់កីឡាករអាជីពនេះមានការសហការដោយសហព័ន្ធកីឡាវាយសីកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងដោយក្រសួងសំខាន់ៗចំនួន៣ គឺក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ព្រមទាំងម្ចាស់ឧបត្ថម្ភកម្មវិធីធំៗជាច្រើនទៀតដែលបានរួមចំណែកធ្វើឲ្យកម្មវិធីនេះនឹងប្រព្រឹត្តទៅប្រកបដោយភាពរលូននិងផ្លែផ្កាផងដែរ ក្នុងនោះមានដូចជា៖ ក្រុមហ៊ុនដឹកជញ្ជូន E-GetS, JMC JiangLing Motors(Cambodia), Zhongtong(ZTO), Midea, HONOR, VICTOR, ក្រុមហ៊ុន វ័នរ៉ូត គ្រុប (ONE ROAD Group), ភី2អេហ្វ (ភ្នំពេញ ហ្វ្រេស & ហ្វាស ឌីលីវើរី), សមាគមសភាពាណិជ្ជកម្មយុវជនកម្ពុជាចិន, ទឹករ៉ែធម្មជាតិអូគូលែន, មន្ទីរពហុព្យាបាល ស៊ីន ហុងអិន។ ជាពិសេសកម្មវិធីនេះក៏មានដៃគូផ្នែកប្រព័ន្ធផ្សព្វផ្សាយជាច្រើនរួមមាន៖ 58Cam、EAC News、Dap News、Troryorng、PhnomPenhPost English、PhnomPenhPost Khmer 、SR Digital Media、Khmernote ជាដើម៕

មកដល់កម្ពុជាឆាប់ៗនេះ៖ HEINEKEN® 0.0 រសជាតិដ៏អស្ចារ្យ គ្មានជាតិអាល់កុល

ភ្នំពេញ ថ្ងៃទី ៨ ខែកក្កដា – ស្រាបៀរ Heineken® 0.0 ដែលជាស្រាបៀរគ្មានជាតិអាល់កុលឈានមុខគេលើពិភពលោកនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ​​ ដែល​ស្របជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងផ្តល់ជម្រើសដល់អ្នកប្រើប្រាស់។

ស្រាបៀរ Heineken® 0.0 នឹងក្លាយជាស្រាបៀរគ្មានជាតិអាល់កុលដំបូងគេនៅចំណោមម៉ាកយីហោរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ ការចាប់ផ្តើមនៃការបង្កើតថ្មីនេះ ស្របពេលជាមួយនឹងខួបលើកទី ៣០ របស់ក្រុមហ៊ុនដែលបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាកន្លងមក ហើយជាព្រឹត្តិការណ៍មួយដែលបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុនចំពោះមហិច្ឆតា « រួមគ្នាដើម្បី​កម្ពុជាកាន់​តែ​ប្រសើរ» របស់ខ្លួន។

មុនពេលការសម្ពោធជាផ្លូវការនៃស្រាបៀរ Heineken® 0.0 នៅក្នុងប្រទេសកម្ពុជា ក្រុមអ្នកសារព័ត៌មានត្រូវបានអញ្ជើញជាពិសេសឱ្យមកទស្សនកិច្ចនៅរោងចក្រស្រាបៀរក្រុមហ៊ុន ហ៊ិននីគែន​ ខេមបូឌា ដែលរួមមានការសង្ខេបអំពីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ទស្សនកិច្ចរោងចក្រស្រាបៀរ បទបង្ហាញពីផលិតផល និងការភ្លក់ផលិតផលថ្មី។

ក្នុងនាមជាអ្នកនាំមុខគេលើពិភពលោកក្នុងប្រភេទស្រាបៀរមិនមានជាតិអាល់កុល ក្រុមហ៊ុន ហ៊ិននីគែន បានប្តេជ្ញាចិត្តក្នុងការផលិតប្រកបដោយការទទួលខុសត្រូវ និងលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាទទួលទានប្រកបដោយទំនួលខុសត្រូវ ក្នុងគោលបំណងផ្តល់សិទ្ធិដល់អ្នកប្រើប្រាស់ក្នុងការជ្រើសរើសភេសជ្ជៈសមស្របសម្រាប់ឱកាសដ៏ត្រឹមត្រូវ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លោកស្រី Anne De Graaf នាយកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្នុងនាមជាអ្នកផលិតស្រាបៀរដែលមានទំនួលខុសត្រូវនិងឈានមុខមួយ យើងបានប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត និងផលិតស្រាបៀរដែលមានគុណភាព ក៏ដូចជាការតស៊ូមតិលើការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ យើងមានមោទកភាពក្នុងការនាំយក ស្រាបៀរ Heineken® 0.0 មកប្រទេសកម្ពុជាដោយផ្តល់ជូននូវជម្រើសគាំទ្រវប្បធម៌នៃការទទួលទានក្នុងកម្រិតសមស្រប ឬពេលខ្លះមិនប្រើប្រាស់គ្រឿងស្រវឹងទាល់តែសោះ»។

លោកស្រី Anne បានបន្តមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន ហ៊ិននីគែន យើងជឿថា ការទទួលទានក្នុងកម្រិតសមល្មមគឺជាវិធីសាស្រ្តល្អបំផុតដើម្បីបង្កើតមានឱ្យបទពិសោធន៍ដ៏រីករាយរួមគ្នាពិត។ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» គឺជាយុទ្ធនាការដ៏ល្បីរបស់យើងដែលផ្សព្វផ្សាយសារប្រឆាំងការបើកបរពេលស្រវឹង។ ជារៀងរាល់ឆ្នាំ យើងវិនិយោគប្រមាណ ១០ ភាគរយនៃការចំណាយលើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន Heineken® ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ នៅក្នុងប្រទេសកម្ពុជា យើងក៏បានដឹកនាំសម្ព័ន្ធឧស្សាហកម្មមួយដើម្បីដាក់ឱ្យដំណើរការនូវក្រមគ្រប់គ្រងដោយខ្លួនឯងស្តីពីការធ្វើទីផ្សារ និងការប្រាស្រ័យទាក់ទងពាណិជ្ជកម្មដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹង»។

ស្រាបៀរ Heineken® 0.0 គឺជាស្រាដែលមិនមានជាតិអាល់កុលដែលផ្សំឡើងដោយរូបមន្តតែមួយគត់សម្រាប់រសជាតិដែលថ្មីមួយ ឥឡូវនេះអ្នកអាចទទួលទានបានយ៉ាងរីករាយជាមួយស្រាបៀរ Heineken® នៅពេលណាក៏បាន។ ក្រុមហ៊ុន HEINEKEN បានជម្រុញ អ្នកជំនាញផលិតស្រាបៀររបស់ខ្លួនដើម្បីអនុវត្តជំនាញរបស់ពួកគេទាំងអស់ដើម្បីផលិតស្រាបៀរដែលមិនមានជាតិអាល់កុលល្អបំផុត។ លទ្ធផលគឺទទួលបានស្រាបៀរមិនមានជាតិអាល់កុលផលិតសម្រាប់អ្នកចូលចិត្តស្រាបៀរដោយអ្នកស្រលាញ់ស្រាបៀរ។

ស្រាបៀរ Heineken® 0.0 ត្រូវធ្វើការស្ងោរពីរដងជាមួយនឹងគ្រឿងផ្សំធម្មជាតិដែលមានដូចជា ទឹក, ស្រូវសាលី, សារធាតុចេញពីផ្កាហប់, និង មេស្រាកម្រិត A របស់ក្រុមហ៊ុន Heineken® ខណៈដែលជាតិអាល់កុលត្រូវបានយកចេញដោយយកចិត្តទុកដាក់តាមរយៈម៉ាស៊ីនចម្រាញ់ និងលាយជាមួយនឹងរសជាតិធម្មជាតិបង្កើតឱ្យមានរសជាតិសមតុល្យយ៉ាងល្អឥតខ្ចោះជាមួយនឹងរសជាតិផ្លែឈើ និងស្រូវសាលីដ៏ស្រទន់។ ស្រាបៀរ Heineken 0.0 ត្រូវបានផលិតឡើងតាំងពីឆ្នាំ ២០១៧មក ហើយប្រទេសកម្ពុជានឹងក្លាយជាទីផ្សារទី ១១៥ ដែលនាំយកស្រាបៀរ Heineken 0.0មកដាក់លក់។  ក្រុមហ៊ុន HEINEKEN® គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងប្រភេទភេសជ្ជៈគ្មានជាតិអាល់កុលក្នុងចំណោមភេសជ្ជៈដែលគ្មានជាតិអាល់កុលផ្សេងទៀតប្រមាណជាង ២៤៥ នៅក្នុងម៉ាកយីហោរបស់ខ្លួន នៅជាង ១១៥ ប្រទេស។

វត្តមានរបស់ផលិតផល៖ អ្នកអាចរកទិញស្រាបៀរ Heineken® 0.0 ចាប់ពីថ្ងៃទី ២២ ខែកក្កដានេះទេ។ ដើម្បីផ្តល់ជូននូវភាពងាយស្រួលសម្រាប់អ្នកដែលស្វែងរកស្រាបៀរដែលមិនមានជាតិអាល់កុល ស្រាបៀរ Heineken® 0.0 នឹងដាក់លក់នៅ ផ្សារទំនើបម៉ាក្រូ ផ្សារទំនើបអ៊ីអន ព្រមទាំងម៉ាត ​7-eleven។

អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជនដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញក្រុមហ៊ុន ​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០*​​ នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មាន​បំណង «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

*ប្រភព៖ តួលេខលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការ​សិក្សា​អំពីផលប៉ះពាល់សេដ្ឋកិច្ច​ឆ្នាំ ២០២០ – ទិន្នន័យឆ្នាំ ២០១៩ និងទិន្នន័យរដ្ឋាភិបាល

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ GTVC ទៅជួយយកបុរសម្នាក់ ពីកោះរ៉ុង​ មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ ក្រោយមានបញ្ហាថប់ដង្ហើម 

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលបុរសមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានបញ្ហាថប់ដង្ហើម យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ មេល ហ្សានី រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បុរសខាងលើ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

គ្រាន់តែលក់ដាច់ច្រើន ក៏ទទួលបានរង្វាន់ដែរ!!! ស្រាបៀរម៉ាទ្រីដប្រគល់រង្វាន់ម៉ូតូហុងដាឌ្រីម ថ្មីសន្លាងចំនួន ២ គ្រឿងទៀត ដល់ជើងឯកអ្នកលក់ឆ្នើម នៅស្រុកពារាំង និងស្រុកពាមរក៍ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ នេះ!

(ព្រៃវែង) ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនស្រាបៀរម៉ាទ្រីដ ដែលជាស្រាបៀរកំរិតស្តង់ដារពិភពលោក បាននាំយកម៉ូតូ ២គ្រឿង ទៀត ទៅប្រគល់ជូនដល់ ជើងឯកអ្នកលក់ឆ្នើម ស្ថិតនៅស្រុកពារាំង និងស្រុកពាមរក៍ ខេត្តព្រៃវែង។

តាមរយៈការសម្ភាសន៍ផ្ទាល់ជាមួយបងប្រុស អ៊ឺង ឆេងជា ម្ចាស់ដេប៉ូ ហួ ម៉េង ស្ថិតនៅភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង និង បងស្រី ម៉ាន់ មុន្នីពេជ្រសុធា ម្ចាស់ដេប៉ូ ចែ គាង ស្ថិតក្នុងឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង បានមានប្រសាសន៍ថា មូលហេតុដែលរូបគាត់ក្លាយជា ជើងឯកអ្នកលក់ឆ្នើម គឺដោយសារតែ ស្រាបៀរម៉ាទ្រីដលក់ដាច់ច្រើន មានការគាំទ្រជាច្រើនពីសំណាក់អតិថិជន។ បងប្រុស និងបងស្រី ក៏បានបន្ថែមស្រដៀងគ្នាទៀតថា ស្រាបៀរ ម៉ាទ្រីដ មានរសជាតិស្រទន់ ស្រួលផឹក និងមានរង្វាន់ច្រើន ធ្វើអោយការលក់របស់គាត់កើនឡើងជាលំដាប់ រហូតទទួលបានជាជើងឯកអ្នកលក់ឆ្នើម និងទទួលបានរង្វាន់ម៉ូតូនាថ្ងែនេះ។

តាមការបញ្ជាក់របស់លោក ឌុក សុផល ដែលជាតំណាងក្រុមហ៊ុនស្រាបៀរម៉ាទ្រីដ បានអោយដឹងថា ស្រាបៀរម៉ាទ្រីដ ផលិតឡើងពីគ្រឿងផ្សំប្រកបដោយគុណភាពខ្ពស់ ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីអឺរ៉ុប ផ្តល់នូវរសជាតិស្រាលស្រទន់​​​ ក្លិនក្រអូបឈ្ងុយ​ ងាយស្រួលញាំ ទទួលបានភាពរីករាយ​​ និងមិនឈឺក្បាល។ ស្រាបៀរម៉ាទ្រីដ ទទួលស្គាល់ដោយវិទ្យាស្ថានស្តង់ដារប្រទេសកម្ពុជា លើផ្នែកគុណភាព និងអនាម័យទៅតាមកំរិតស្តង់ដារ ISO 9001:2015 និង​ ISO 22000:2018។​ អតិថិជនមានឱកាសឈ្នះរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុង ស្រាបៀរ​ម៉ាទ្រីដ មានដូចជាទឹកប្រាក់ជាច្រើនលានរៀល,​ ម៉ូតូHonda Dream 2023 1500គ្រឿង និង រថយន្តតូយ៉ូតារ៉ៃស៍ស៊េរីទំនើប ឆ្នាំ2023 ចំនួន 250គ្រឿង។

ចំណែកឯស្រាបៀរម៉ាទ្រីដស្តោតវិញផលិតឡើងពីគ្រឿងផ្សំល្អបំផុតពីអឺរ៉ុប ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ ផ្តល់នូវរសជាតិឆ្ងាញ់ស្រទន់​ ងាយស្រួលលេប​​ និងមិនឈឺក្បាល។

អតិថិជនក៏មានឱកាសឈ្នះ មាសសុទ្ធ5តម្លឹង និងប្រាក់ដុល្លារជាច្រើនរង្វាន់ពីក្រវិលកំប៉ុងស្រាបៀរម៉ាទ្រីដស្តោតផងដែរ។

ស្រាបៀរម៉ាទ្រីដ រីករាយគ្រប់ពេល គ្រប់ទីកន្លែង! 

*ពិសាដោយទទួលការខុសត្រូវ

ផ្តូវអាកាសថ្មីត្រូវបានពង្រីក៖ ផ្លូវហោះហើរថ្មីរបស់ Vietjet តភ្ជាប់ប្រទេសចិន និងកូរ៉េខាងត្បូង

*ការផ្តល់ជូនប្រូម៉ូសិនពិសេសនេះ មានរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ តម្លៃសំបុត្រចាប់ផ្តើមពី USD0 សម្រាប់បណ្តាញជើងហោះហើរទាំងអស់

ភ្នំពេញ ថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet បានកំណត់នូវព្រឹត្តិការណ៍ថ្មីក្នុងប្រតិបត្តិការដឹកអ្នកដំណើរជាមួយការតភ្ជាប់ផ្លូវអាកាសរបស់ខ្លួននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបើកដំណើរសេវាហោះហើរដោយផ្ទាល់ជាលើកដំបូងដែលមិនធ្លាប់មាន ភ្ជាប់ទីក្រុងហូជីមិញទៅទីក្រុងស៊ីអាន (ប្រទេសចិន) និងប្រកាសដំណើរការផ្លូវហោះហើររវាង ញ៉ាត្រាង – ទីក្រុង​ដែហ្គូ (កូរ៉េខាងត្បូង) ។ គំនិតផ្តួចផ្តើមទាំងនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការផ្តល់ជូននូវឱកាសធ្វើដំណើរដែលមានតម្លៃសមរម្យ និងការធ្វើដំណើរគ្មានដែនកំណត់ ខណៈពេលដែលការពង្រឹងការតភ្ជាប់ផ្លូវអាកាសនៅទូទាំងអាស៊ីអាគ្នេយ៍ និងអាស៊ីឦសាន។

ដើម្បីអបអរសាទរក្នុងឱកាសនេះ ក្រុមហ៊ុន Vietjet ផ្តល់ជូនការបញ្ចុះតម្លៃពិសេសចាប់ពីថ្ងៃទី 1 ខែកក្កដា ដល់ថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2024 នូវសំបុត្រចំនួន ១ លានសំបុត្រ ដែលមានតម្លៃចាប់ពី 65 ដុល្លារ (រួមបញ្ចូលទាំងអស់) សម្រាប់ទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ខ្លួន រួមទាំងជើងហោះហើរពីខេត្តសៀមរាបក្នុងប្រទេសកម្ពុជាទៅកាន់ទីក្រុងហាណូយផងដែរ។ ក្រុមហ៊ុន Vietjet បានបន្ថែមជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងខេត្តសៀមរាបក្នុងប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់វៀតណាមកាលពីខែធ្នូឆ្នាំមុន។

លោកអ្នកអាចធ្វើការកក់សំបុត្រដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសសម្រាប់ជើងហោះហើរនេះ (ដើម្បីធ្វើដំណើរ) នៅថ្ងៃទី 22 ខែសីហា ឆ្នាំ 2024 រហូតដល់ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 (មិនរាប់បញ្ចូលថ្ងៃបុណ្យសាធារណៈ និងអំឡុងមានតម្រូវការធ្វើដំណើរមមាញឹក) តាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air ដែលធ្វើឱ្យអ្នកមានឱកាសធ្វើដំណើរដ៏គួរឱ្យរំភើបរីករាយសម្រាប់គម្រោងធ្វើដំណើរនានារបស់លោកអ្នក។

ការប្រកាសផ្លូវហោះហើរ ញ៉ាត្រាង – ដែហ្គូ  ធ្វើឡើងស្របពេលជាមួយខួបលើកទី 10 របស់ Vietjet នៃប្រតិបត្តិការដឹកអ្នកដំណើរដ៏ជោគជ័យរវាងវៀតណាម និងកូរ៉េខាងត្បូង។ ចាប់ពីថ្ងៃទី 27 ខែតុលា ឆ្នាំ 2024 សេវាកម្មតភ្ជាប់ទីក្រុងឆ្នេរសមុទ្រ ញ៉ាត្រាង របស់វៀតណាមទៅកាន់ទីក្រុង ដែហ្គូ  ដែលជាទីក្រុងធំទី 4 របស់កូរ៉េខាងត្បូងនឹងដំណើរការការធ្វើដំណើរទៅមកចំនួន 7 ដងក្នុងមួយសប្តាហ៍ ដោយបន្ថែមពីលើបណ្តាញហោះហើរដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ។

បច្ចុប្បន្ន Vietjet គឺជាប្រតិបត្តិករផ្តល់សេវាដឹកអ្នកដំណើរដ៏ធំបំផុតរវាងប្រទេសវៀតណាម និងកូរ៉េខាងត្បូងដែលមានសមត្ថភាពតភ្ជាប់ទីក្រុងហូជីមិញ ហាណូយ ហៃហ្វុង ដាណាង ញ៉ាត្រាង ភូកុក និងដាឡាត់ ជាមួយទីក្រុងសេអ៊ូល ប៊ូសាន និងដែហ្គូ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុន Vietjet បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរដ៏ងាយស្រួលរវាងប្រទេសទាំងពីរ ដឹកជញ្ជូនអ្នកដំណើរចំនួន 10 លាននាក់ឆ្លងកាត់ 37 សេវាកម្មធម្មតា និងមានសេវាកងនាវាអាកាសចរណ៍ ដែលវាពិតជាបានជួយជំរុញឱ្យមានកំណើនយ៉ាងខ្លាំងដល់សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ផងដែរ។

នៅថ្ងៃទី 1 ខែកក្កដាផងដែរ ក្រុមហ៊ុន Vietjet បន្តពង្រីកជើងហោះហើរត្រង់ររបស់ខ្លួនទៅកាន់ប្រទេសចិនពីទីក្រុងធំជាងគេគឺទីក្រុង ហូជីមិញ របស់វៀតណាម ទៅកាន់ទីក្រុងប្រវត្តិសាស្ត្រដ៏លេចធ្លោនៃទីក្រុង Xi’an របស់ប្រទេសចិន។ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ ដែលផ្តល់ជូននូវការតភ្ជាប់ជើងហោះហើរដោយផ្ទាល់នេះ ជាមួយនឹងការដឹកអ្នកដំណើរទៅមកចំនួនបួនដងក្នុងមួយសប្តាហ៍ បន្ទាប់ពីការចាប់ផ្តើមសេវាកម្មសៀងហៃ និងឆេងឌូកាលពីដើមឆ្នាំនេះ។

ផ្លូវហោះហើរថ្មីទាំងនេះ បានពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ Vietjet ដែលផ្តល់ឱ្យអ្នកដំណើរកាន់តែងាយស្រួលក្នុងការធ្វើដំណើរទៅកាន់គោលដៅនានានៅទូទាំងប្រទេសវៀតណាម អាស៊ីអាគ្នេយ៍ និងទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការវិវឌ្ឍន៍ចុងក្រោយបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវបានធ្វើឡើងស្របជាមួយនឹងការកើនឡើងនៃតម្រូវការអ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ និងទីផ្សារទំនិញតាមផ្លូវអាកាសនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ដែលជំរុញឱ្យសកម្មភាពសេដ្ឋកិច្ចពិភពលោកកើនឡើងផងដែរ។ នៅក្នុងខែឧសភា ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់បានដឹកជញ្ជូនអ្នកដំណើរចំនួន 27.9 លាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ 23.9% ពីមួយឆ្នាំទៅមួយឆ្នាំ ដូចដែលបានរាយការណ៍ដោយសមាគមអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិក (AAPA) ។ 

ការពង្រីកបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ មានន័យថា Vietjet គឺជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកដំណើរទៅមកពីប្រទេសកម្ពុជា ដែលចង់ធ្វើដំណើររទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីឦសាន តាមរយៈមជ្ឈមណ្ឌលដឹកអ្នកដំណើររបស់ខ្លួននៅក្នុងប្រទេសវៀតណាម។

អ្នកដំណើរដែលជិះយន្តហោះជាមួយក្រុមហ៊ុន Vietjet អាចរីករាយជាមួយនឹងអាហារវៀតណាម និងអន្តរជាតិជាច្រើនមុខ រួមមាន ហ្វឺ (សាច់គោ/គុយទាវវៀតណាម) បាញ់មី (នំបុ័ងវៀតណាម) និង Ca Phe Sua Da (កាហ្វេទឹកកកទឹកដោះគោវៀតណាម) ផ្តល់សេវាដោយបុគ្គលិកអាកាសចរណ៍ប្រកបដោយវិជ្ជាជីវៈនៅលើយន្តហោះទំនើបដែលមិនប៉ះពាល់ដល់បរិស្ថាន។ លើសពីនេះ អ្នកដំណើរ Vietjet ទាំងអស់ទទួលបានការធានារ៉ាប់រងពី SkyCare ដោយឥតគិតថ្លៃ ហើយសមាជិក SkyJoy កក់សំបុត្រទុកក្នុងអំឡុងពេលប្រូម៉ូសិននេះ នឹងទទួលបាន 200 ពិន្ទុ សម្រាប់ការប្តូរយករង្វាន់ និងការចូលរួមក្នុងការចាប់រង្វាន់ (លក្ខខណ្ឌត្រូវបានអនុវត្ត)។

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

slot demo
scatter hitam
barbartoto
agent togel
slot gacor
barbartoto
barbartoto
situs toto
scatter hitam
slot gacor

ក្រុមប្រណាំងរថយន្ត Off-Road កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម២៨ក្រុម ក្នុងការប្រកួតកម្មវិធី The Magnificent Ten 2024 នៅប្រទេសថៃ

0

ភ្នំពេញ៖ ក្រុមប្រណាំងរថយន្ត Off-Road កម្ពុជា ដែលបានចេញទៅប្រកួតក្នុងកម្មវិធី The Magnificent Ten 2024 នៅប្រទេសថៃ បានបញ្ចប់ហើយ ដោយក្នុងចំណោម២៨ក្រុម ដែលស្មើនឹងរថយន្ត ៨៤គ្រឿង មកពី៤ប្រទេស ក្រុមកីឡាករកម្ពុជា ធ្វើបានល្អដោយទទួលបានចំណាត់ថ្នាក់លេខ៩ ខណៈការចូលរួមប្រកួតនេះ សម្រាប់កីឡាករកម្ពុជា កាន់តែទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀត ។

សូមរំលឹកថា ក្រុមកីឡាករនៃក្រុមប្រណាំរថយន្ត Off-Road កម្ពុជា បានចេញដំណើរទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីចូលរួមប្រកួត ក្នុងកម្មវិធីThe Magnificent Ten 2024 ដែលជាកម្មវិធីប្រណាំងOffroadធំបំផុត ប្រចាំឆ្នាំនៅ Grandprix Motor park Thailand ។

ក្រោយបញ្ចប់ការប្រកួតនេះ លោក ឈិន សីហា ដែលជាប្រធានក្រុម ដែលបានដឹកនាំក្រុមចូលរួមប្រកួត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន នាថ្ងៃទី២ ខែកក្កដានេះថា “ចំពោះក្រុមរបស់យើងពីមួយឆ្នាំទៅមួយឆ្នាំ មានការរីកចម្រើន និងមានការអភិវឌ្ឍល្អទៅៗ បើយើងប្រៀបធៀបទៅឆ្នាំមុនៗដែលយើងចូលរួម។ ឆ្នាំនេះ យើងធ្វើបានល្អច្រើន ទាំងបច្ចេកទេស ទាំងការងារជាក្រុម ទាំងបទពិសោធន៍និងអ្វីៗគ្រប់បែបយ៉ាង ដែលបានត្រៀម សម្រាប់ការចូលប្រកួតនេះ ដូចនេះគឺយើងបានធ្វើកាន់តែល្អប្រសើរថែមមួយកម្រិតទៀត សម្រាប់ការប្រកួតក្នុងកម្មវិធី The Magnificent Ten” ។

លោក ឈិន សីហា បានគូសបញ្ជាក់ថា “ចំណុចពិសេសខ្ញុំសង្កេតឃើញថា គឺបច្ចេកទេសរថយន្ត និងការរៀបចំរថយន្ត ការប្រើប្រាស់ឧបករណ៍បច្ចេកទេសផ្សេងៗ មានការរៀបចំឡាន គឺយើងត្រូវតាមស្តង់ដារមួយដ៏ខ្ពស់ ដែលអាចចូលទៅប្រឡូក ក្នុងចំណោមអ្នកខ្លាំងទាំងអស់បាន គឺមានន័យថា គេមានអីយើងមានហ្នឹងដែរ ទាំងត្រើយការលេ ទាំងត្រើយល្បឿន ទាំងបូមឡានជើងក្រោមទាំងបច្ចេកទេស ទាំងសុវត្ថិភាព និងគ្រឿងម៉ាស៊ីនអីទាំងអស់ គឺយើងពេញលក្ខណៈជាស្តង់ដារ ដើម្បីចូលប្រកួតក្នុងចំណោមអន្តរជាតិបាន”។

លោកប្រធានក្រុម បានគូសរំលេចថា “ថ្វីត្បិតតែយើងធ្វើមិនបានចំណាត់ថ្នាក់ដូចអ្វីដែលរំពឹកទុកនោះក៏ពិតមែន ក៏ប៉ុន្តែយើងបានចំណាត់ថ្នាក់នេះ (លេខ៩) គឺជាចំណាត់ថ្នាក់មួយដែលក្នុងចំណោមក្រុមខ្លាំងទាំង១០ មកពី២៤ក្រុម ដែលសរុបទាំងអស់៨៤រថយន្ត ។ ឆ្នាំទី៣ នេះ យើងអាចឡើងមកកាន់កន្លែង ក្រុមខ្លាំងទាំង១០បាន ហើយសូមជម្រាបផងដែរថា កម្មវិធីនេះ គេធ្វើមកជាង២០ឆ្នាំហើយ អញ្ចឹងអ្នកដែលចូលក្នុងកម្មវិធីនេះ គេមានបទពិសោធន៍ជាង២០ឆ្នាំហើយ សម្រាប់យើងទើបតែបាន៣ឆ្នាំនេះ ហើយយើងអាចឡើងមកកាន់តំណែងTop10នេះ បានន័យថា យើងក៏មិនធម្មតាដែរ” ។

ដោយឡែកសម្រាប់បទពិសោធន៍ការប្រកួតឆ្នាំនេះ ត្រូវបានលោកប្រធានក្រុម ​​មើលឃើញថា ទាំងសមត្ថភាព ទាំងបច្ចេកទេស ទាំងបទពិសោធន៍របស់ក្រុមកម្ពុជា គឺមានការរីកចម្រើនលឿន លើសពីការរំពឹងទុក។ ហើយមួយទៀតគឺក្រុមការងារទាំងអស់ ដែលមកចូលរួមប្រកួត គឺមានភាពស្រុះស្រួលគ្នា មានទំនួលខុសត្រូវខ្ពស់ ក៏ដូចជាការបំពេញភារៈកិច្ចរបស់ខ្លួននីមួយៗ គឺមានភាពច្បាស់លាស់ល្អ ។

លោក ឈិន សីហា បានបញ្ចាក់ថា “ខ្ញុំសូមនិយាយថា ៩០% គឺយើងដើរ(សហការ) បានល្អទាំងអស់​ នេះគឺជាបទពិសោធន៍ និងជាការងារក្រុម ដែលជាចំណុចមួយ ដែលខ្ញុំសង្កេតឃើញ ហើយមួយទៀតនោះ អ្វីដែលជាចំណុចរបស់ខ្ញុំក្នុងការកែតម្រូវ និងបង្កើនឡើងវិញនោះ គឺពេលប្រណាំងជាក្រុម កីឡាកររបស់យើងនៅមានចំណុចខ្វះខាតមួយចំនួន ដូចជា ការទំនាក់ទំនងគ្នា ជាពិសេសប្រព័ន្ធវិទ្យុទាក់ទងតែម្តង” ។

ជាមួយគ្នានេះ លោក ឈិន សីហា ជឿជាក់ថា កីឡាករកម្ពុជា ប្រសិនបើនៅបន្តរក្សាការដឹកនាំ និងរៀបចំកម្មវិធីនេះបន្តទៅទៀត មិនយូរទេ កម្ពុជា នឹងអាចមានឱកាសទទួលតំណែងជើងឯកបាន ។

សូមបញ្ជាក់ថា កីឡាករ ដែលបានចូលរួមប្រកួត ដែលមានលក្ខណៈប្រណាំងជាក្រុម 3ឡាន/ក្រុម មាន៖១. កីឡាករ វង្ស គឹមហួត Co Driver កីឡាករ មុំ ណី, ២. កីឡាករ ព្រំ រស្មី Co Driver កីឡាករ លាភហេង និង៣. កីឡាករ ញឹម សុវណ្ណារ៉ូ Co Driver កីឡាករ ហេង បញ្ញា ។ ក្នុងនោះមានក្រុមការងារសរុបចំនួន ២២នាក់ ទាំងរថយន្តប្រណាំង និងរថយន្តService សរុបជាង១០គ្រឿង ដឹកនាំដោយប្រធានក្រុម លោក ឈិន សីហា ។

នោះក៏មានក្រុមហ៊ុនដែលបានជួយឧបត្ថម ក្រុមកីឡាករប្រណាំង រួមមាន៖ ប្រេងម៉ាស៊ីន Top 1 Oil Cambodia, ក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រ GTVC , Liberty Carz, Mattrid Beer និងភេសជ្ជៈ Champion និង Siam Prototype Cambodia៕

default
default
default
default

លោក ទៀ ស្យាម៖ កម្ពុជា-ថៃ ប្តេជ្ញារួមគ្នា បង្កើនកិច្ចសហការលើវិស័យកីឡា Off-Road 

0

ភ្នំពេញ៖ លោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានចូលរួមពិធីបើកព្រឹត្តការណ៍ប្រណាំងរថយន្ត 0ff-Road The Magnificent Ten 2024 នៅខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ និងជួបសម្តែងការគួរសមជាមួយលោក អាក់ណូថៃ អៀមឡាំណាវ អនុប្រធានសមាគមកីឡា Off-Road ប្រទេសថៃ ដើម្បីជំរុញវិស័យកីឡាយានយាន្តរវាងប្រទេសទាំងពីរ​ កាន់តែល្អប្រសើរ។ ជំនួបខាងលើធ្វើក្រោយបញ្ចប់ពិធី​ បើកការប្រណាំងកម្រិតអន្តរជាតិ នាព្រឹកថ្ងៃទី៣០ ខែមិថុនា នៅទីលាន Grand Prix Motor Park ។ 

ក្នុងជំនួបខាងលើនេះ​ ត្រូវបានលោក ទៀ ស្យាម អះអាងថាធ្វើឡើងក្នុងគោលបំណង​ រិតចំណងសាមគ្គីភាព និងសហការចូលរួមលើកស្ទួយវិស័យកីឡាយានយន្ត ក្នុងតំបន់អោយកាន់តែរីកចម្រើនមួយកម្រិតថែមទៀត​ រវាងប្រទេសទាំង២ លើវិស័យកីឡា Off-Road និងវិស័យទេសចរណ៍។

លោកបានបន្ថែមថា ក្រៅពីបង្កើនកិច្ចសហការ ក៏ផ្តោតសំខាន់លើការអភិវឌ្ឍកីឡា Off-Road តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស ការបណ្តុះបណ្តាល និងរៀបចំព្រឹត្តការណ៍កម្រិតអន្តរជាតិរួមគ្នា ដើម្បីជំរុញវិស័យកីឡាមួយនេះអោយកាន់តែរីកចំរើនបន្ថែម។ 

ជាមួយគ្នានេះលោក អាក់ណូថៃ អៀមឡាំណាវ អនុប្រធានសមាគមកីឡា Off-Road ប្រទេសថៃ ក៏បានស្នើសុំមកកាន់សហព័ន្ធយានយន្តកម្ពុជា ដើម្បីបង្កើនកិច្ចសហការគ្នា​ រៀបចំ Tour Off-Road កម្ពុជា-ថៃ ប្រចាំឆ្នាំ និងការប្រណាំងផងដែរ។ 

ជាការឆ្លើយតប លោក ទៀ ស្យាម ស្វាគមន៍យ៉ាងកក់ក្តៅចំពោះការលើកឡើង លើការបង្កើតព្រឹត្តការណ៍រួមគ្នា ក្នុងទិសដៅបន្តជំរុញកីឡា Off-Road នៅកម្ពុជា ឱ្យកាន់តែមានប្រជាប្រិយភាព ក្លាយជាប្រភេទកីឡាដ៏ទាក់ទាញ និងមានសក្កានុពល។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត The Magnificent Ten 2024 នៅខេត្តកាន់ឆាណាក់បូរី មាន៥ប្រទេសចូលរួម មានប្រទេសថៃម្ចាស់ផ្ទះ កម្ពុជា ឡាវ  មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ។ ក្នុងនោះមានកីឡា Off-Road , Rally ៕

អ្នកឧកញ៉ា ទៀ វិចិត្រ​ បញ្ចូនអូប័រពេទ្យ GTVC ទៅជួយទទួលស្រ្តីម្នាក់ ពីកោះរ៉ុង មកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​ ក្រោយបញ្ហាសន្លប់មិនដឹងខ្លួន

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលស្រ្តីមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានបញ្ហាសន្លប់មិនដឹងខ្លួន ថប់ដង្ហើម ក្អកធ្លាក់ឈាម ធ្លាប់មានជំងឺក្រពះពោះវៀន យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ ទី បូទួន អាយុ ៤២ឆ្នាំ រស់នៅភូមិព្រែកស្វាយសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីខាងលើ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

ព្រឹត្តិការណ៍ប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន បញ្ចាក់ នូវការប្តេជ្ញាចិត្ត និងឆន្ទៈ ក្នុងការបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគី

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន (មិនមែនអាជីព) នៅថ្ងៃនេះ បានឆ្លុះបញ្ចាំង យ៉ាងច្បាស់លាស់នូវការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគីរបស់ប្រទេសទាំងពីរ។

កម្មវិធីប្រកួតវាយសី “People-To- People Exchange Amateur Badminton Championship 2024 ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និង ឯកឧត្តម Chen Cong អគ្គទីប្រឹក្សារដ្ឋនៃស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំង លោក ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា របស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង តំណាងស្ថាប័នផ្សេងៗទៀតដែរ ដោយកម្មវិធីនេះរៀបចំដោយសារព័ត៌មាន TNAOT សហការជាមួយនឹងសហព័ន្ធវាយសីកម្ពុជា និងអគ្គនាយកដ្ឋានគយកម្ពុជ។

ថ្លែងក្នុងឱកាសបើកម្មវិធីជាផ្លូវការនេះ លោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា កម្មវិធីប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន ជាច្រកមួយដែលបើកទូលាយដើម្បីស្វាគមន៍កិច្ចសហការនានា ដែលបន្តធ្វើរួមគ្នានាពេលអនាគត ដើម្បីរួមចំណែកក្នុងដំណើរអភិវឌ្ឍន៍ប្រជាជាតិយើងទាំងពីរ។ ឯកឧត្តម លើកទឹកចិត្តដល់ភាគីទាំងអស់សូមបន្តឱ្យមានការផ្សព្វផ្សាយទូលំទូលាយ ដើម្បីឱ្យប្រជាជនយើងងាកមកចូលរួមលេងកីឡាទាំងអស់គ្នា មិនថាតែកីឡាវាយសី ឬកីឡាប្រភេទផ្សេងៗក៏ដោយ។

មានវត្តមានក្នុងឱកាសនោះដែរ លោក ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងដែរថា ព្រឹត្តិការណ៍ការប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន មិនមែនអាជីពនាថ្ងៃនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការពង្រឹងចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដែលបានចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ និងកីឡា និងចូលរួមផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ ផងដែរ ពិសេសបានចូលរួមផ្សព្វផ្សាយពីកិត្តិនាមគោលដៅទេសចរណ៍កម្ពុជា គឺជាគោលដៅទេសចរណ៍ដែលផ្តល់ “សុវត្ថិភាព ស្អាត និងបៃតង” តាមរយៈការធ្វើពិពិធកម្មផលិតផល ទេសចរណ៍បែបកីឡា។

ជាមួយគ្នានេះ លោក Chen Cong អគ្គទីប្រឹក្សានៃស្ថានទូតចិន បានបញ្ជាក់ថា កីឡាជាវិស័យសំខាន់មួយនៃការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជន ហើយលោករំពឹងថាតាមរយៈ ព្រឹត្តិការណ៍ការប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន មិនមែនអាជីពនាថ្ងៃនេះនឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព និងភាពរីកចម្រើនជាមួយគ្នា។

ទន្ទឹមនោះ អ្នកគ្រប់គ្រងទូទៅសារព័ត៌មាន TNAOT លោកស្រី ហានលី (Doris) បានលើកឡើងថា កីឡាវាយសីមិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់វប្បធម៌ខុសៗគ្នាផងដែរ។ នៅក្នុងឆ្នាំ២០២៤ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងប្រទេសកម្ពុជា-ចិន ព្រឹត្តិការណ៍ ដែលយើងបានរៀបចំនៅពេលនេះ គឺមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលវេលាដ៏ សំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសយើងទាំងពីរដូចគ្នា។ ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងប្រទេសកម្ពុជា-ចិន ព្រឹត្តិការណ៍ ដែលយើងបានរៀបចំនៅពេលនេះ គឺមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលវេលាដ៏ សំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសយើងទាំងពីរដូចគ្នាដែរ។

កម្មវិធីប្រកួតវាយសីលើកនេះគឺជាគំនិតផ្តួចផ្តើមរបស់សារព័ត៌មាន TNAOT APP ដែលតែងតែផលិតមាតិការនិងវីដេអូសំខាន់ៗសម្រាប់ចំណងកាទូតរវាងប្រទេសកម្ពុជានិងចិន។ កម្មវិធីប្រកួតវាយសីលើកនេះ ធ្វើឡើងក្នុងគោលបំណងជម្រុញទំនាក់ទំនងទ្វេភាគី និងបង្ហាញពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ឲ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសគឺឆ្នាំផ្លាស់ប្តូរប្រជាជននិង ប្រជាជន២០២៤ ឬ People-To-People Exchange Year 2024។

ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីមិត្តភាពកម្ពុជា-ចិននេះ មានការសហការដោយសហព័ន្ធកីឡាវាយសីកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងដោយក្រសួងសំខាន់ៗចំនួន៣ គឺក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ព្រមទាំងម្ចាស់ឧបត្ថម្ភកម្មវិធីធំៗជាច្រើនទៀតដែលបានរួមចំណែកធ្វើឲ្យកម្មវិធីនេះនឹងប្រព្រឹត្តទៅប្រកបដោយភាពរលូននិងផ្លែផ្កាផងដែរ ក្នុងនោះមានដូចជា៖ ក្រុមហ៊ុនដឹកជញ្ជូន E-GetS ;JMC JiangLing Motors(Cambodia) ; Zhongtong(ZTO) ; Midea ; HONOR ; VICTOR ; ក្រុមហ៊ុន វ័នរ៉ូត គ្រុប (ONE ROAD Group) ;ភី2អេហ្វ (ភ្នំពេញ ហ្វ្រេស & ហ្វាស ឌីលីវើរី);សមាគមសភាពាណិជ្ជកម្មយុវជនកម្ពុជាចិន; ទឹករ៉ែធម្មជាតិអូគូលែន ;មន្ទីរពហុព្យាបាល ស៊ីន ហុងអិន ជាដើម។

គួរឱ្យដឹងដែរថាកម្មវិធីប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន (មិនមែនអាជីព) នេះប្រព្រឹត្តិទៅនាថ្ងៃទី ២៩-៣០ ខែមិថុនា ឆ្នាំ២០២៤ និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ៦-៧ ខែកក្កដា ឆ្នាំ២០២៤ ដែលស្ថិតនៅក្លឹបវាយសី នរា រាជធានីភ្នំពេញ។

ក្នុងនោះចំពោះជ័យលាភីចំណាត់ថ្នាក់លេខ១ នឹងទទួលពានមាស១ មេដាយមាស១ និងថវិការ៥០០ដុល្លារ + កាដូអនុស្សាវរីយ៍ដ៏គួរឲ្យភ្ញាក់ផ្អើល១។ ចំណាត់ថ្នាក់លេខ២ នឹងទទួលពានប្រាក់១ មេដាយប្រាក់១ + ថវិការ៣០០ដុល្លារ និងកាដូអនុស្សាវរីយ៍ដ៏គួរឲ្យភ្ញាក់ផ្អើល១។ ចំណាត់ថ្នាក់លេខ៣ នឹងទទួលពានសំរឹទ្ធ១ មេដាយសំរឹទ្ធ១ + ថវិការ២០០ដុល្លារ រួមនឹងកាដូអនុស្សាវរីយ៍ដ៏គួរឲ្យភ្ញាក់ផ្អើល១ថែមទៀតផង! ព្រឹត្តិការណ៍ប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន កីឡារស់នៅក្នុងសន្តិភាព៕ 

ថ្ងៃទី២ កីឡាករប្រណាំងរថយន្តOFF-ROAD កម្ពុជា បានបញ្ចប់វគ្គ SS-4 ដោយរលូន នៅថេរៈវេលា 8mn35Sec

0

ភ្នំពេញ៖ កីឡាករប្រណាំងរថយន្តOFF-ROAD កម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ ខណៈនាំមុខគេ លើការប្រកួត ក្នុងកម្មវិធី The Magnificent Ten 2024 ដែលជាកម្មវិធីប្រណាំង Off-Road ធំបំផុត ប្រចាំឆ្នាំនៅ Grandprix Motor park ប្រទេសថៃ ដោយការចាប់ផ្តើមសម្រាប់ថ្ងៃទី២ ពោលនៅថ្ងៃទី២៩ មិថុនានេះ បានបញ្ចប់វគ្គSS-4 ដោយរលូន នៅថេរៈវេលា 8mn35Sec ។

ដោយឡែកសម្រាប់ថ្ងៃទី១ ក្រុមកីឡាករប្រណាំងរថយន្តOFFROADកម្ពុជា ក៏ធ្វើបានពិន្ទុល្អផងដែរ នៅក្នុងវគ្គ SS-1 និងវគ្គSS-2 នេះ ខណៈ នៅSS3 បានបញ្ចប់ផងដែរ នៅពេលយប់កាលពីថ្ងៃទី២៨ មិថុនា ដោយសរុបជារួម គ្រប់ការប្រកួត ទទួលបានលេខ៧ ។

សូមរំលឹកថា សម្រាប់ការប្រកួត ត្រូវបានបែងចែកវគ្គ SS-1 ដល់SS-8 (ក្នុងវគ្គនីមួយៗមាន១០ឧបសគ្គ ជាមួយរយៈពេល២០នាទី) ដោយការកំណត់នេះ គឺត្រូវបានកំណត់ផ្លូវ ពីស្រួល ទៅពិបាក ។

ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH មិនអាចភ្លេចឡើយ និងសូមអរគុណ ដល់ក្រុមហ៊ុនទាំងអស់ដែលបានជួយ ឧបត្ថមក្រុមកីឡាករប្រណាំង រួមមាន៖ ប្រេងម៉ាស៊ីន Top 1 Oil Cambodia, ក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រ GTVC , Liberty Carz, Mattrid Beer និងភេសជ្ជៈ Champion និង Siam Prototype Cambodia៕