Home Blog Page 36

ក្រុមហ៊ុន Vietjet ជាប់ចំណាត់ថ្នាក់ខ្ពស់ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 50 របស់វៀតណាម

ភ្នំពេញ៖ ក្រុមហ៊ុន Vietjet ទទួលបានតំណែងលេចធ្លោមួយ នៅក្នុងតារាងកំពូលក្រុមហ៊ុនទាំង 50 ប្រចាំឆ្នាំរបស់ទស្សនាវដ្ដី Forbes វៀតណាម ឆ្នាំ 2024 ដែលបង្ហាញពីអាជីវកម្មឈានមុខគេ ក្នុងចំណោមវិស័យចម្រុះ នៅក្នុងផ្សារហ៊ុនរបស់ប្រទេស។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរបស់ Vietjet សម្រាប់ឆ្នាំ 2023 ក្រុមហ៊ុនអាកាសចរណ៍នេះ បានជាប់ចំណាត់ថ្នាក់ទី 5 នៃប្រាក់ចំណូលដែលមានចំនួន 58.3 ពាន់ពាន់លានដុង (ប្រហែល 2.28 ពាន់លានដុល្លារអាមេរិក) ដែលឆ្លុះបញ្ចាំងពីកំណើនគួរឱ្យកត់សម្គាល់ដែលមាន 45% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 10 ដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី Forbes គឺមានក្រុមហ៊ុនដូចជា Petrolimex, Hoa Phat, PV Gas, Vinamilk និង FPT ជាដើម។

ក្រុមហ៊ុន Vietjet បានបង្ហាញនូវកំណើនសេវាកម្ម ដឹកអ្នកដំណើរដ៏រឹងមាំបន្ទាប់ពី ការរាតត្បាតនៃជំងឺរាតត្បាត តាមរយៈការពង្រឹងបណ្តាញហោះហើរក្នុងស្រុក និងជើងហោះហើរអន្តរជាតិរបស់ខ្លួន។ ឧទាហរណ៍ជាក់ស្តែង ក្រុមហ៊ុន Vietjet បានបន្ថែមបណ្តាញជើងហោះហើរអន្តរជាតិរបស់ ដោយធ្វើការហោះហើរទៅមកប្រចាំថ្ងៃ រវាងខេត្តសៀមរាបនៃប្រទេសកម្ពុជា និងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម។

កាលពីឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បានដំណើរការជើងហោះហើរចំនួន 133,000 ជើង និងផ្តល់សេវាជូនអ្នកដំណើរចំនួន 25,3 លាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ គឺកើនដល់ 183% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះមានភ្ញៀវធ្វើដំណើររហូតដល់ជាង 7,6 លាននាក់ ដែលបានធ្វើដំណើរតាមផ្លូវហោះហើរអន្តរជាតិ។ ក្រុមហ៊ុន Vietjet បានផ្តោតលើការពង្រឹងកងនាវាអាកាសចរណ៍ ដែលមិនប៉ះពាល់ដល់បរិស្ថាន ដោយសង្កត់ធ្ងន់លើគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ប្រសិទ្ធភាពប្រេងឥន្ធនៈ និងគំនិតផ្តួចផ្តើមកាត់បន្ថយការបំភាយឧស្ម័នផងដែរ។

លើសពីនេះ Vietjet ក៏ទទួលបានចំណាត់ថ្នាក់ឥណទាន VnBBB – ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុត ក្នុងចំណោមសាជីវកម្មវៀតណាម ស្របតាមស្តង់ដារកំណត់ របស់ក្រសួងហិរញ្ញវត្ថុវៀតណាម។

ក្រុមហ៊ុនទស្សនាវដ្ដី Forbes វៀតណាម ក៏បានចុះផ្សាយកំពូលក្រុមហ៊ុនទាំង 50 ឆ្នាំ 2024 ដែលបានគូសបញ្ជាក់ក្រៅតែពីការកោតសរសើរ និងការទទួលស្គាល់ជាច្រើនរបស់ Vietjet ថាក្រុមហ៊ុន Vietjet ត្រូវបានជាប់ឈ្មោះក្នុងចំណោម ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង 50 របស់ពិភពលោក ដែលមានហិរញ្ញវត្ថុរឹងមាំ និងមានប្រតិបត្តិការអាជីវកម្មល្អ ដែលនេះត្រូវបានតម្លៃដោយ Airfinance Journal ។

លើសពីនេះ Vietjet ត្រូវបានគេទទួលស្គាល់ថា ជាម៉ាកយីហោក្រុមហ៊ុនដ៏មានតម្លៃបំផុតមួយ ក្នុងចំណោមម៉ាកយីហោក្រុមហ៊ុនល្បីៗចំនួន 50 នៅវៀតណាម, ជាក្រុមហ៊ុនកំពូលក្នុងចំណោមក្រុមហ៊ុនទាំង 50 របស់វៀតណាមដែលមានប្រតិបត្តិការអាជីវកម្មល្អបំផុត, ជាក្រុមហ៊ុនអភិបាលកិច្ចសាជីវកម្មកំពូលទាំង 10 នៅផ្សារហ៊ុនវៀតណាម និងក្នុងចំណោមក្រុមហ៊ុនដែលបាន ដាក់បញ្ចូលក្នុងតារាងកំពូលក្រុមហ៊ុនទាំង 20 ដែលមាន

លោក ទៀ ស្យាម​​ អនុប្រធានសហព័ន្ធ កីឡាយានយន្តកម្ពុជា អញ្ជើញសួរសុខទុក្ខ និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករប្រណាំងរថយន្ត​ Off-Road កម្ពុជា មុនការប្រកួត

0

ភ្នំពេញ៖ លោក ទៀ ស្យាម (Tea Siam)​​ អនុប្រធានសហព័ន្ធ កីឡាយានយន្តកម្ពុជា​ និងប្រធានក្លិបមហាគ្រួសាររថយន្តOff-roadកម្ពុជា និងលោកស្រី នាថ្ងៃទី២៧មិថុនានេះ បានអញ្ជើញទៅដល់ប្រទេសថៃ ដើម្បីលើកទឹកចិត្ត និងសួរសុខទុក្ខកីឡាករ ក្រុមប្រណាំងរថយន្ត Off-Road កម្ពុជា ​និងបានផ្តល់អនុវសាសន៍ ក៏ដូចជាយុទ្ធសាស្ត្រមួយចំនួន ដល់កីឡាករ និងក្រុមការងារផ្ទាល់ នៅទីលានប្រកួត មុនចូលរួមប្រកួតក្នុងកម្មវិធី​ The Magnificent Ten 2024 ដែលជាកម្មវិធីប្រណាំងOffroadធំបំផុត ប្រចាំឆ្នាំនៅ Grandprix Motor park Thailand ។

ការអញ្ជើញសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ សហព័ន្ធកីឡាយានយន្តកម្ពុជា ធ្វើឡើងមុនមួយថ្ងៃ ដល់ការប្រកួត ពោលនឹងចាប់ផ្តើមចាប់ពីម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤តទៅ ។ មុននឹងការប្រកួតមកដល់ ក្រុមការងារប្រណាំងរថយន្ត Off-Road កម្ពុជា ក៏បានធ្វើការត្រួតពិនិត្យ ទៅលើបច្ចេកទេសយានយន្ត មុននឹងយករថយន្តទៅចុះឈ្មោះ ធ្វើការប្រកួតនាថ្ងៃស្អែក ។

បន្ទាប់ពីបានចុះឈ្មោះ និងត្រួតពិនិត្យបច្ចេកទេសរថយន្តរួចរាល់ ប្រធានក្រុម លោក សីហា បានដឹកនាំការប្រជុំក្រុមមួយ ដើម្បីបូកសរុប និងតាមដានការងារ កំណត់ចំនុចខ្វះខាត ពីគ្រប់ក្រុមការងារទាំងអស់ ក្នុងគោលបំណងកែតម្រូវឱ្យទាន់ពេលវេលា ដើម្បីត្រៀមសម្រាប់ការប្រកួត ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ ។

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH មិនអាចភ្លេចឡើយ និងសូមអរគុណ ដល់ក្រុមហ៊ុនទាំងអស់ដែលបានជួយ ឧបត្ថមក្រុមកីឡាករប្រណាំង រួមមាន៖ ប្រេងម៉ាស៊ីន Top 1 Oil Cambodia, ក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រ GTVC , Liberty Carz, Mattrid Beer និងភេសជ្ជៈ Champion និង Siam Prototype Cambodia៕

អបអរសាទរ ពិធីបើកជាផ្លូវការកម្មវិធីប្រកួតកីឡាវាយសីមិត្តភាពកម្ពុជា-ចិន «កីឡានាំមកនូវសន្តិភាពនិងមិត្តភាព»

កម្មវិធីប្រកួតវាយសី “People-To- People Exchange Amateur Badminton Championship 2024″ បានមកដល់ហើយ! ជាព្រឹត្តិការណ៍ថ្មី ជាឱកាសថ្មីសម្រាប់អ្នកស្រលាញ់កីឡាវាយសី! ប្រកួតវាយសីបានទាំងរង្វាន់ផង បានទាំងមិត្តភាពផង មានតែមួយគត់ពីសារព័ត៌មាន TNAOT APP។ និរន្តភាព និងភាពជឿនលឿន ដ៏សម្បូរបែបដែលមានចលនាមិនឈប់ឈរក្រោមម្លប់នៃសុខសន្តិភាព គឺជាមូលហេតុតែមួយគត់ ដែលបង្ករលក្ខណៈងាយស្រួលសម្រាប់កិច្ចការកសាងមិត្តភាព និង ភាតរភាព រវាងប្រទេសកម្ពុជា និងមហាមិត្តត្បូងពេជ្រចិន អស់ជាយូរលង់ណាស់មកហើយ។

ថ្ងៃនេះសារព័ត៌មានTNAOT APP មានកិត្តិយសសូមប្រកាសជូនដំណឹងដ៏រីករាយ សម្រាប់មហាជនជាអ្នកចូលរួមចុះឈ្មោះប្រកួតវាយសីដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ចិនមិនមែនអាជីពទាំងអស់ និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ឲ្យបានជ្រាបថា៖ ពិធីបើកជាផ្លូវការកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និង អ្នកតំណាងស្ថានទូតចិនប្រចាំកម្ពុជា ក្រោមប្រធានបទ “People-To- People Exchange Amateur Badminton Championship 2024″ ដែលនឹងមានវត្តមាន ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា របស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម លោកជំទាវតំណាងស្ថាប័នផ្សេងៗទៀត។

ប្រកួតកីឡាវាយសីមិត្តភាពកម្ពុជា-ចិន មិនមែនសម្រាប់កីឡាករអាជីព នៅចុងខែមិថុនា ដែលនឹងដំណើរការនាពេលដ៏ខ្លីខាងមុខនេះ គឺទទួលបានការស្វាគមន៍ និងសហការដោយសហព័ន្ធកីឡាវាយសីកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងដោយក្រសួងសំខាន់ៗចំនួន៣ គឺក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ព្រមទាំងម្ចាស់ឧបត្ថម្ភកម្មវិធីធំៗជាច្រើនទៀតដែលបានរួមចំណែកធ្វើឲ្យកម្មវិធីនេះនឹងប្រព្រឹត្តទៅប្រកបដោយភាពរលូននិងផ្លែផ្កាផងដែរ ក្នុងនោះមានដូចជា៖ ក្រុមហ៊ុនដឹកជញ្ជូន E-GetS, JMC JiangLing Motors(Cambodia), Zhongtong(ZTO), Midea, HONOR, VICTOR, ក្រុមហ៊ុន វ័នរ៉ូត គ្រុប (ONE ROAD Group), ភី2អេហ្វ (ភ្នំពេញ ហ្វ្រេស & ហ្វាស ឌីលីវើរី), សមាគមសភាពាណិជ្ជកម្មយុវជនកម្ពុជាចិន, ទឹករ៉ែធម្មជាតិអូគូលែន, មន្ទីរពហុព្យាបាល ស៊ីន ហុងអិន ជាដើម។

ជាពិសេសកម្មវិធីនេះក៏មានដៃគូផ្នែកប្រព័ន្ធផ្សព្វផ្សាយជាច្រើនរួមមាន៖ 58Cam, EAC News, Dap News, Troryorng, PhnomPenhPost English, PhnomPenhPost Khmer, SR Digital Media, Khmernote ជាដើម។

ទន្ទឹមនឹងនេះដែរ ដើម្បីជាការលើកទឹកចិត្តដល់ដៃគូផ្សព្វផ្សាយរបស់សារព័ត៌មាន TNAOT APP ដែលបានមកចូលរួមកម្មវិធីប្រកួតកីឡាវាយសីមិត្តភាពកម្ពុជា-ចិន! អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនបានរៀបចំរង្វាន់ប្រកួតប្រជែងចំពោះអ្នកមានស្នាដៃផ្នែកថតរូបសន្លឹកស្អាតជាងគេ និងអ្នកថតរូបវីដេអូស្អាតជាងគេរបស់ដៃគូផ្សព្វផ្សាយទាំងអស់ពីក្នុងកម្មវិធីនេះ នឹងទទួលបានរង្វាន់ពិសេសដែលយើងខ្ញុំនឹងប្រកាសជូននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

លោកអ្នកដែលជាដៃគូផ្សព្វផ្សាយ គ្រាន់តែផ្ញើស្នាដៃទាំងនោះមកកាន់ Telegram Link: https://t.me/+ass8FFHuipU4NGNl  ឬ Scan QR code ក្រោយពេលផ្តិតយករូបភាពសន្លឹក ឬ វីដេអូក្រោយកម្មវិធីជាការស្រេច ឬ អាចទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 023922788 ៕
កីឡាមកនូវសុខភាព មិត្តភាព ហើយកីឡាគឺជាអង្គទូតនៃសន្តិភាព !

តារាងនៃកម្មវិធីបើកជាផ្លូវការ ការប្រកួតវាយសី “People-To- People Exchange Amateur Badminton Championship2024″

រូបមន្តជម្រុះនៃការប្រកួតកីឡាវាយសី

ភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណា ក៏មិនអាចរារាំងដំណើរឆ្ពោះទៅទីលានប្រកួត របស់ក្រុមប្រណាំងរថយន្ត Off-road កម្ពុជាKH បានឡើយ

0

ភ្នំពេញ៖ ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH បានធ្វើដំណើរទៅប្រទេសថៃ ដែលមានចម្ងាយជាច្រើនគីឡូម៉ែត្រ បានជួបនូវឧបសគ្គជាច្រើន ពោលគឺនៅតាមផ្លូវ មានភ្លៀងធ្លាក់ជាខ្លាំង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឧបសគ្គទាំងនេះ មិនអាចរារាំងដំណើររបស់កីឡាករកម្ពុជា និងក្រុមការងារបានឡើយ ពោលនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH នឹងទៅដល់គោលដៅលីលានប្រកួត។

សូមរំលឹកថា ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH បានចេញដំណើរទៅកាន់ប្រទេសថៃ នៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ និងសម្រាកនៅខេត្តត្រាតប្រទេសថៃមួយយប់ ពោលបានបន្តដំណើររបស់ខ្លួន នៅព្រឹកថ្ងៃទី២៥ មិថុនានេះ ដើម្បីបន្តទៅកាន់ខេត្តឈុនបូរី ប្រទេសថៃ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីThe Magnificent Ten 2024 ដែលជាកម្មវិធីប្រណាំងOffroadធំបំផុត ប្រចាំឆ្នាំនៅ Grandprix Motor park Thailand ។

ទោះជាយ៉ាងណាក៏ដោយ ការធ្វើដំណើរចូលប្រកួតនេះ ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH មិនអាចភ្លេចឡើយ និងសូមអរគុណ ដល់ក្រុមហ៊ុនទាំងអស់ដែលបានជួយ ឧបត្ថមក្រុមកីឡាករប្រណាំង រួមមាន៖ ប្រេងម៉ាស៊ីន Top 1 Oil Cambodia, ក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រ GTVC , Liberty Carz, Mattrid Beer និងភេសជ្ជៈ Champion និង Siam Prototype Cambodia ។

សូមបញ្ជាក់ថា យោងតាមសហព័ន្ធកីឡាយានយន្តកម្ពុជា បានបញ្ជាក់ថា កីឡាករ ដែលត្រូវចូលរួមប្រកួត ដែលមានលក្ខណៈប្រណាំងជាក្រុម 3ឡាន/ក្រុម មាន៖១. កីឡាករ វង្ស គឹមហួត Co Driver ហេង បញ្ញា, ២. កីឡាករ ព្រំ កែវពិភពរស្មី Co Driver ហ៊ាប លាភហេង និង៣. កីឡាករ ញឹម សុវណ្ណារ៉ូ Co Driver មុំ ណី (ម៉ៅ) ។ ក្នុងនោះមានក្រុមការងារសរុបចំនួន ២២នាក់ ទាំងរថយន្តប្រណាំង និងរថយន្តService សរុបជាង១០គ្រឿង ដឹកនាំដោយប្រធានក្រុម លោក ឈិន សីហា ។ ក្រុមរថយន្តoffroadកម្ពុជា នឹងត្រូវឆ្លងតាមច្រកចាំយាម ខេត្តកោះកុង ឆ្ពោះទៅខេត្តកាចនៈបូរី ប្រទេសថៃដែលមានចម្ងាយផ្លូវប្រម៉ាណ ជាង700km៕

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ GTVC ទៅជួយទទួលយកស្រ្តីម្នាក់ ពីក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ខណៈស្ត្រីរូបនេះឈឺពោះសម្រាលកូនខ្លាំង

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលស្រ្តីមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលឈឺពោះសម្រាលកូនខ្លាំង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ ងែត ស្រីនិច អាយុ ២៥ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីខាងលើ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

មិត្តហ្វូន រៀបចំព្រឹត្តិការណ៍ “រត់ដើម្បីជីវិតកាន់តែប្រសើរ” សម្រាប់សហគមន៍

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង ​“BIDC & Metfone រត់ដើម្បីជីវិតកាន់តែប្រសើរឆ្នាំ ២០២៤” បានចាប់ផ្តើមជាផ្លូវការនៅ បុរីប៉េង ហួត នៅថ្ងៃទី២៣ ខែមិថុនា ក្នុងគោលបំណងនាំមកនូវ គុណតម្លៃវិជ្ជមានដល់សហគមន៍។ ព្រឹត្តិការណ៍នេះសហការរៀបចំដោយ ធនាគារ BIDC និងក្រុមហ៊ុនមិត្តហ្វូន។

លើសពីសកម្មភាពកីឡាធម្មតា ​“រត់ដើម្បីជីវិតកាន់តែប្រសើរឆ្នាំ ២០២៤” គឺជាម៉ារ៉ាតុងរៃអង្គាសថវិកាសប្បុរសធម៌។ សមិទ្ធិផលរបស់អ្នករត់ទាំងអស់ នឹងត្រូវបានបំប្លែងទៅជាប្រាក់ដែលនឹង បរិច្ចាគដោយអ្នករៀបចំទៅមន្ទីរពេទ្យជោរៃភ្នំពេញ ក្នុងគោលបំណងជួយដល់មន្ទីរពេទ្យ ជាពិសេសអ្នកជំងឺដែលស្ថិតក្នុង ស្ថានភាពលំបាក។​

ការរត់ម៉ារ៉ាតុងនឹងមានសកម្មភាពចំនួនពីរ៖ ការរត់តាមអ៊ីនធឺណិត និងការរត់ប្រណាំងផ្ទាល់ដែល បម្រើជាព្រឹត្តិការណ៍ចាប់ផ្តើម សម្រាប់ការរត់តាមអ៊ីនធឺណិត។ ការរត់ប្រណាំងផ្ទាល់នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ ៨:០០ ព្រឹក នៅថ្ងៃអាទិត្យ ទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ ការត់មានចម្ងាយ ៥ គីឡូម៉ែត្រ។

សម្រាប់កម្មវិធីដែលកំពុងដំណើរ ការតាមអ៊ីនធឺណិត អ្នកចូលរួមស្វែងរកចុះឈ្មោះ តាមរយៈកម្មវិធីទូរស័ព្ទ BIDCRun (ភ្ជាប់ដោយស្វ័យប្រវត្តិទៅកម្មវិធី Strava នៅពេលចុះឈ្មោះ) ហើយចូលរួមដោយសេរីក្នុងសកម្មភាពដើរ រត់បានគ្រប់ពេលវេលា និងទីកន្លែង។ សម្រាប់រាល់ការរត់គីឡូម៉ែត្រ ដែលមានសុពលភាពក្នុងកម្មវិធី ប្រព័ន្ធនឹងបំប្លែងចំនួនវិភាគទានទៅជា ៥០០ រៀលក្នុង១គីឡូម៉ែត្រ (គណនាដោយផ្អែកលើគីឡូម៉ែត្រសរុប ដែលសម្រេចបានដោយអ្នកចូលរួម)។

ដោយ​មាន​បំណង​ចង់​ផ្សព្វផ្សាយ ​សេចក្ដី​ស្រឡាញ់​កីឡា​ជា​ទូទៅ ការ​រត់​ជា​ពិសេស និង​សារៈសំខាន់​មនុស្សធម៌​នៃ​ការ​រត់​ម៉ារ៉ាតុង ក្រុមហ៊ុន Metfone និងធនាគារ BIDC បាន​ប្រកាស​ថា ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ។ ក្រុមហ៊ុនទាំងពីរមានគោលបំណង លើកកម្ពស់ចលនាកីឡា និងលើកកម្ពស់សុខភាពរបស់បុគ្គលិកធនាគារ BIDC​ និង ក្រុមហ៊ុន Metfone មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងសហគមន៍ទាំងមូលផងដែរ ៕

ក្រុមប្រណាំងរថយន្ត Off-Road កម្ពុជា ត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួត The Magnificent Ten 2024 ដែលជាការប្រណាំងOff-road ធំបំផុតប្រចាំឆ្នាំនៅថៃ

0

ភ្នំពេញ៖ ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH ជាពិសេសក្រុមបច្ចេកទេសបានបំពេញការងាររៀងៗខ្លួន រួចរាល់នៅយប់ពាក់កណ្តាលអាធ្រាត ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ការចេញដំណើរ ទៅចូលរួមប្រកួតនៅប្រទេសថៃ ក្នុងកម្មវិធីThe Magnificent Ten 2024 ដែលជាកម្មវិធីប្រណាំងOffroadធំបំផុត ប្រចាំឆ្នាំនៅ Grandprix Motor park Thailand ។

កីឡាករនៃក្រុមប្រណាំរថយន្ត Off-Road កម្ពុជាKH បានចេញដំណើរទៅកាន់ប្រទេសថៃ នៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះតែម្តង ។

ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនទាំងអស់ដែលបានជួយ ឧបត្ថមក្រុមកីឡាករប្រណាំង រួមមាន៖ ប្រទេសម៉ាស៊ីន Top 1 Oil Cambodia, ក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រ GTVC , Liberty Carz, Mattrid Beer និងភេសជ្ជៈ Champion និង Siam Prototype Cambodia ។

យោងតាម សហព័ន្ធកីឡាយានយន្តកម្ពុជា បានបញ្ជាក់ថា កីឡាករ ដែលត្រូវចូលរួមប្រកួត ដែលមានលក្ខណៈប្រណាំងជាក្រុម 3ឡាន/ក្រុម មាន៖១. កីឡាករ វង្ស គឹមហួត Co Driver ហេង បញ្ញា, ២. កីឡាករ ព្រំ កែវពិភពរស្មី Co Driver ហ៊ាប លាភហេង និង៣. កីឡាករ ញឹម សុវណ្ណារ៉ូ Co Driver មុំ ណី (ម៉ៅ) ។ ក្នុងនោះមានក្រុមការងារសរុបចំនួន ២២នាក់ ទាំងរថយន្តប្រណាំង និងរថយន្តService សរុបជាង១០គ្រឿង ដឹកនាំដោយប្រធានក្រុម លោក ឈិន សីហា ។ ក្រុមរថយន្តoffroadកម្ពុជា នឹងត្រូវឆ្លងតាមច្រកចាំយាម ខេត្តកោះកុង ឆ្ពោះទៅខេត្តកាចនៈបូរី ប្រទេសថៃដែលមានចម្ងាយផ្លូវប្រម៉ាណ ជាង700km៕

តើអ្នកយល់យ៉ាងណាចំពោះ ក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

១៧ មិថុនា ២០២៤ ក្រុម​​​អ្នក​​បើកបរកង់បី និងរថយន្តកំពុងតែប្រមូលផ្តុំគ្នា​យ៉ាងច្រើន​កុះករនៅខាងមុខក្រុមហ៊ុន ផាសអ៊ែប (PassApp Techonologies Co., Ltd) ដែល​​មានអាសយដ្ឋាន​នៅ​ផ្ទះលេខ ៥៩ ផ្លូវលេខ ៦០៨ ភូមិ ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ភ្នំពេញ បង្កការ​ភ្ញាក់​ផ្អើលដល់​អ្នក​ដំណើរ​ទាំងឡាយ​ដែលឆ្លងកាត់​ទីនោះ។ តើ​ហេតុ​អ្វីបាន​ជាក្រុម​អ្នក​បើក​បរទាំងនោះប្រមូលផ្ដុំ​គ្នា​យ៉ាង​កុះករនៅខាងមុខក្រុមហ៊ុន​ PassApp បែបនេះ​?

តាមពិត វាជាយុទ្ធនាការដ៏មានសារៈសំខាន់​មួយ​​​របស់ក្រុមហ៊ុន PassApp នោះគឺយុទ្ធនា​ការចែក​ស្ទីកគ័រអប់រំពីចរាចរណ៍ ក្នុងគោលបំណង​​ដាស់តឿន​​អ្នក​​​​បើកបរ​​ទាំង​​ឡាយ​​នៅ​លើ​​ដង​ផ្លូវ​ឱ្យ​​​គោរព​​ច្បាប់​ចរាចរណ៍ និង​បង្កើន​​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​​ការធ្វើដំណើរ។

ទន្ទឹមនឹង ​នេះដែរ សារដ៏សាមញ្ញមួយរបស់រដ្ឋាភិបាលនោះគឺ៖ “​បើស្រវឹង សូមកុំ​បើកបរ” ត្រូវបានក្រុមហ៊ុនPassApp យកមកផ្សព្វផ្សាយក្នុងគោលបំណងអប់រំនិងចូលរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍។

សម្រាប់អ្នកធ្វើ​ដំណើរ​ត្រលប់​ទៅផ្ទះ​វិញ បន្ទាប់ពី​​ចូល​រួម​​​កម្ម​វិធី​ផ្សេងៗមិនថា​ថ្ងៃឬយប់ កម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមអនឡាញដូចជា PassApp ផ្តល់នូវជម្រើស​ធ្វើដំណើរដ៏ល្អបំផុត​ និងសុវត្ថិភាពខ្ពស់។ PassApp មិនត្រឹមតែផ្តល់នូវសេវាកម្មហៅធ្យោបាយធ្វើដំណើរបានងាយស្រួល និងតម្លៃសមរម្យនោះទេ ប៉ុន្តែ​វា​​ក៏​​ដើរតួនាទីយ៉ាងសំខាន់​ផងដែរនៅ​ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ ដោយរួមចំណែក​កាត់​បន្ថយ​ចំនួន​អ្នកបើកបរក្នុងស្ថានភាព​ស្រវឹងលើដងផ្លូវ​នៅ​កម្ពុជា។

តាមរយៈការជ្រើសរើសមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ បុគ្គល​ម្នាក់ៗអាចរួមចំណែកធ្វើឱ្យផ្លូវថ្នល់នានានៅកម្ពុជា កាន់តែមានសុវត្ថិភាពសម្រាប់មនុស្ស​​គ្រប់គ្នា។ កុំ​ភ្លេចណ៎ា! បើស្រវឹង សូមកុំបើកបរ! ​ហើយ​យក​ល្អ​ហៅ PassApp ជិះតែម្ដងទៅ ធានានាំអ្នកទៅដល់​ផ្ទះដោយសុវត្ថិភាពជាមួយនឹងតម្លៃសមរម្យ។ PassApp កម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមអនឡាញ ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា និងជាប់​ចំណាត់ថ្នាក់លេខ១ ទាំងក្នុង App Store និង Play Store៕

Vietjet បង្កើនការតភ្ជាប់ជើងហោះហើរ ទៅកាន់តំបន់ឆ្នេររបស់វៀតណាម ដើម្បីផ្តល់សេវាជូនភ្ញៀវ ធ្វើដំណើរនា​រដូវក្តៅ

* ការផ្តល់ជូនសំបុត្រមានរៀងរាល់ថ្ងៃសុក្រ

ភ្នំពេញ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ តម្រូវការ​ភ្ញៀវធ្វើដំណើរកាន់តែ​ច្រើន​នា​រដូវក្តៅខិតជិតមកដល់ ក្រុមហ៊ុន Vietjet កំពុងពង្រីកជម្រើសនៃការធ្វើដំណើរសម្រាប់អ្នកចូលចិត្តដើរកំសាន្តតាមឆ្នេរសមុទ្រ ដោយការបង្កើនជើងហោះហើរទៅកាន់គោលដៅឆ្នេរសមុទ្រល្បីៗ​របស់វៀតណាម ដូចជា​ ក្រុង​ញ៉ាត្រាង​ និង កោះ​ភូកុក ខណៈពេលដែលបន្តពង្រីកបណ្តាញហោះហើរទៅកាន់គោលដៅអន្តរជាតិជាច្រើនទៀត។

ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវពីសៀមរាប-ហាណូយទៅកាន់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនកាលពីចុងឆ្នាំមុន ដល់ផ្តល់សេវាដឹកអ្នកដំណើរទៅមកប្រចាំថ្ងៃរវាងទីក្រុងសៀមរាបនៃប្រទេសកម្ពុជា និងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ដោយចំណាយពេលហោះហើរត្រឹមតែ ១ ម៉ោង និង ៤០ នាទីក្នុងមួយជើងតែប៉ុណ្ណោះ។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចទៅលេងកន្លែងកម្សាន្តល្បីៗរបស់វៀតណាមបានយ៉ាងងាយស្រួល ដូចជា ដាណាង ញ៉ាត្រាង ដាឡាត់ ហៃផុង ហាណូយ និងទីក្រុងធំៗនៅអាស៊ី ដូចជា តូក្យូ អូសាកា សេអ៊ូល ប៊ូសាន តៃប៉ិ កៅសុង ស៊ីដនី មែលប៊ន ប្រ៊ីសបេន.. ។ល។

ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវហោះហើរ សៀមរាប-ហាណូយ ទៅកាន់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍កាលពីចុងឆ្នាំមុន ដោយប្រតិបត្តិការជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងសៀមរាបនៃប្រទេសកម្ពុជា និងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ដោយចំណាយពេលត្រឹមតែ ១ ម៉ោង ៤០ នាទីក្នុងមួយជើង។ ការតភ្ជាប់នេះក៏អនុញ្ញាតឱ្យអ្នកធ្វើដំណើរពីប្រទេសកម្ពុជាបានយ៉ាងងាយស្រួលទៅទស្សនាកន្លែងកម្សាន្តកំពូលៗរបស់វៀតណាមដូចជា ដាណាង ញ៉ាត្រាង ដាឡាត់ Hue និងទីក្រុងកំពូលៗអាស៊ីប៉ាស៊ីហ្វិកដូចជាតូក្យូ អូសាកា សេអ៊ូល ប៊ូសាន តៃប៉ិ កៅសុង ស៊ីដនី មែលប៊ន ប្រ៊ីសបេន ។ល។

លើសពីនេះ រៀងរាល់ថ្ងៃសុក្រ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃពិសេសសម្រាប់ជើងហោះហើរទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។ អ្នកដំណើរ អាចកក់សំបុត្រធ្វើដំណើរតាមគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air ដែលតម្លៃសំបុត្រចាប់ផ្តើមត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) តែប៉ុណ្ណោះ។

ក្រុមហ៊ុន Vietjet បានចាប់ផ្តើមការហោះហើរលើកដំបូងរបស់ខ្លួន ដែលតភ្ជាប់ឆ្នេរ​ឋានសួគ៌​របស់វៀតណាម​ កោះ​ភូកុក ជាមួយទីក្រុងតៃវ៉ាន់ចំនួនពីរគឺ កៅសុង និង តៃជុង។ ផ្លូវហោះហើរ កោះ ភូកុក តៃជុង បានចាប់ផ្តើមផ្តល់សេវាដឹកភ្ញៀវធ្វើដំណើរនៅថ្ងៃទី ១៣ ខែមិថុនា ជាមួយនឹងជើងហោះហើរទៅមកចំនួន ៣ ដងក្នុងមួយសប្តាហ៍។ សេវាកម្មហោះហើរពី កោះ ភូកុក​ ​ កៅសុង បានចាប់ផ្តើមមួយថ្ងៃបន្ទាប់​ ជាមួយនឹងការធ្វើដំណើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍នៅថ្ងៃច័ន្ទ ថ្ងៃ​ពុធ ថ្ងៃ​សុក្រ និងថ្ងៃអាទិត្យ។ ការបន្ថែមបណ្តាញហោះហើរទាំងនេះធ្វើឱ្យ Vietjet ក្លាយជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ដែលផ្តល់ជើងហោះហើរមិនឈប់ឈររវាងដែន​កោះ​ ភូកុក និងទីក្រុងធំៗចំនួនបីរបស់តៃវ៉ាន់គឺទីក្រុង​ តៃប៉ិ ទីក្រុង​ កៅសុង និងទីក្រុង តៃជុង ដែល​សរុបសេវាកម្មហោះហើរវៀតណាម-តៃវ៉ាន់ចំនួន ៩។

ក្នុងពេលដំណាលគ្នានោះ Vietjet បានបង្កើន​ជើង​ហោះហើរត្រង់តភ្ជាប់ កោះ ភូកុក ជាមួយទីក្រុងសេអ៊ូល (អាកាសយានដ្ឋានអន្តរជាតិ Incheon) ពី ២ ទៅ ៣ ជើងហោះហើរទៅមកជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ១៤ ខែមិថុនា។ ចាប់ពីថ្ងៃទី ១៩ ខែកក្កដា ក្រុមហ៊ុនអាកាសចរណ៍នឹងបង្កើនជើង​ហោះហើរទ្វេដងរវាងទីក្រុងឆ្នេរ ក្រុង​ញ៉ាត្រាង និងទីក្រុងប៊ូសាន ពីការធ្វើដំណើរមួយទៅពីរជុំជារៀងរាល់ថ្ងៃ។ ការពង្រីកបែបនេះ មានន័យថា ពេលនេះក្រុមហ៊ុន Vietjet ផ្តល់ជូនជើងហោះហើរទៅមករហូតដល់ ២១ ជើងក្នុងមួយថ្ងៃ ស្មើនឹង ១៤៧ ជើងហោះហើរទៅមករៀងរាល់សប្តាហ៍ រវាងប្រទេសវៀតណាម និងកូរ៉េខាងត្បូង។

ការតភ្ជាប់ជើងហោះហើរទាំងនេះ ឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃភ្ញៀវធ្វើដំណើរ​ទៅកាន់តំបន់​ឆ្នេរសមុទ្រ តំបន់​ បេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបរួមទាំង​អាហារឆ្ងាញ់ៗ​របស់វៀតណាម។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះ ដំណើរការសេវាកម្មផ្ទាល់ចំនួន ១១ ដែលតភ្ជាប់ទីក្រុងហូជីមិញ ក្រុង​ហាណូយ ក្រុង​ដាណាង ក្រុង​ញ៉ាត្រាង កោះ ភូកុក ក្រុង​ហាយផុង ជាមួយទីក្រុងសេអ៊ូល និងប៊ូសាន។

បន្ថែមពីលើការបង្កើនជើង​ហោះហើររបស់ខ្លួន Vietjet ថ្មីៗនេះ បានបន្ថែមកៅអីចំនួន ១,៤ លានទៅកាន់បណ្តាញជើងហោះហើរក្នុងស្រុករបស់ខ្លួន និងបានបើកដំណើរការផ្លូវហោះហើរអន្តរជាតិថ្មីៗជាច្រើន។

ដើម្បីអបអរសាទរការពង្រីកជើង​ហោះហើរ​ទាំងនេះ ក្រុមហ៊ុន Vietjet ផ្តល់ជូនការផ្តល់ជូនពិសេសរៀងរាល់​ថ្ងៃសុក្ររហូតដល់បំណាច់ឆ្នាំ។ អ្នកដំណើរអាចកក់សំបុត្រយន្តហោះអន្តរជាតិនៅលើគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air ដោយតម្លៃសំបុត្រចាប់ផ្តើមត្រឹមតែ សូន្យ​ដុល្លារ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា)។ អ្នកដំណើរ Vietjet ទាំងអស់ទទួលបានការធានារ៉ាប់រងលើការធ្វើដំណើរពី SkyCare ដោយឥតគិតថ្លៃ ដែលរួមបញ្ចូលទាំងអត្ថប្រយោជន៍ជាច្រើន និងសេវាកម្មជំនួយផ្នែកវេជ្ជសាស្រ្ត និងការធ្វើដំណើរទូទាំងពិភពលោក 24/7 ផងដែរ។

កោះ ភូកុក ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគនិរតីនៃប្រទេសវៀតណាម មានភាពល្បីល្បាញដោយសារអាកាសធាតុត្រជាក់​ល្មម​ពេញមួយឆ្នាំ​ ទឹកសមុទ្រពណ៌ខៀវស្រងាត់​ និងឆ្នេរខ្សាច់សវែងអន្លាយ​ ក៏ដូចជា​រមណីយដ្ឋានប្រណីតៗ​លំដាប់ពិភពលោក។ អ្នកដំណើរអន្តរជាតិក៏អាចរីករាយជាមួយគម្រោង​លើកលែងទិដ្ឋាការរបស់វៀតណាមផងដែរ ដោយអនុញ្ញាតឱ្យស្នាក់នៅលើកោះនេះរហូតដល់ ៣០ ថ្ងៃ។

ស្ថិតនៅតាមបណ្ដោយឆ្នេរ តំបន់ភាគកណ្តាលប៉ែក​ខាងត្បូងនៃប្រទេសវៀតណាម ក្រុង​ញ៉ាត្រាង បានទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងៗ រួមទាំងតារាល្បីក្នុងបញ្ជី A-list របស់កូរ៉េផងដែរ។ ទីក្រុងនេះទាក់ទាញភ្ញៀវទៅកំសាន្ត តំបន់វប្បធម៌ សកម្មភាពកម្សាន្តប្លែកៗ និងអាហារសមុទ្រស្រស់ៗដ៏ឈ្ងុយឆ្ងាញ់ ដែលធ្វើឱ្យវាក្លាយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់អ្នកធ្វើដំណើរទាំងក្នុងស្រុក និងអន្តរជាតិ។

ជាមួយនឹងការ​ពង្រីក​ជើង​ហោះហើរ​ទាំងនេះ Vietjet ពង្រឹងជំហររបស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ ដែល​ផ្តល់នូវបទពិសោធ​ធ្វើដំណើរ​ប្រកបដោយភាពរីករាយ និងតម្លៃសមរម្យជាមួយនឹងយន្ដហោះ​ ដែលមិនប៉ះពាល់ដល់បរិស្ថាន និងសេវាកម្មដ៏ល្អឥតខ្ចោះ ដែលផ្តល់ជូនសេវាដោយបុគ្គលិកកាប៊ីន​មានជំនាញ និងវិជ្ជាជីវៈ។ អ្នក​ដំណើរ​អាច​ភ្លក់​រសជាតិ​ម្ហូប​វៀតណាម និង​ម្ហូប​អន្តរជាតិ ​​ទិញ​ទំនិញ​ដោយ​មិន​បង់ពន្ធ​ និង​ផលិតផលនៅ​ផ្សារ​ទំនើប​​ជា​ច្រើនមុខ​ក្នុង​ការ​ធ្វើដំណើរ​របស់​ពួកគេ៕

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com