Home Blog Page 46

យុទ្ធនាការប្រមូលដប ត្រឡប់មកវិញកំពុងទទួលបានការគាំទ្រពីវិស័យ បដិសណ្ឋារកិច្ចរបស់កម្ពុជា

ភ្នំពេញ ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៤ – យុទ្ធនាការប្រមូលដបត្រឡប់មកវិញដែលមានការចូលរួមដោយអាជីវកម្ម​ក្នុងផ្នែកសេវាកម្ម​ម្ហូបអាហារ​ និង វិស័យបដិសណ្ឋារកិច្ចក្នុងស្រុកនៅកម្ពុជាក៏កំពុងបញ្ចប់ឆ្នាំដំបូង នៃយុទ្ធនាការថ្មីនេះដែរ។ ចាប់តាំងពីការសាកល្បងកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ មក ឥឡូវនេះមានចំនួនពីរពាន់បារ និងភោជនីយដ្ឋានដែលបានបានចូលរួមក្នុងយុទ្ធនាការនេះ។ អាជីវកម្មទាំងនេះបានប្រគល់សំបកដបផលិតផលរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាមកវិញ ដែលមានដូចជា Heineken®, Tiger, ABC, និង Anchor ដែលត្រូវបានប្រើប្រាស់ដោយអតិថិជននៅក្នុងហាងរបស់ពួកគេ។

យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការប្រើប្រាស់ឡើងវិញ និងកាត់បន្ថយកាកសំណល់នៅក្នុងវិស័យនេះផងដែរ។ បន្ទាប់ពីបានពង្រីកយុទ្ធនាការនេះនៅជុំវិញទីក្រុងភ្នំពេញមកហើយ ជំហានបន្ទាប់គឺនឹងពង្រីកទៅកាន់បារ និងភោជនីយដ្ឋានផ្សេងទៀតនៅក្នុងប្រទេសទាំងមូល។

ចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់យុទ្ធនាការប្រមូលដបត្រឡប់មកវិញត្រូវបានចែករំលែកជាលើកដំបូងនៅក្នុងវេទិកាធុរកិច្ចបៃតងប្រចាំឆ្នាំដែលរៀបចំដោយគណៈកម្មាធិការធុរកិច្ចបៃតងនៃ Eu​roCham Cambodia កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣។ នៅចំពោះមុខតំណាងជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អ្នកដឹកនាំឧស្សាហកម្ម អាជីវកម្ម អ្នកផ្តើមគំនិត និង អ្នកបង្កើតគោលនយោបាយ វេទិកានេះក៏បានធ្វើការទទួលស្គាល់ធុរកិច្ចកម្ពុជាចំនួន ១៤ សម្រាប់តួនាទីក្នុងការទទួលបាន ជើង​ឯកយុទ្ធនាការប្រមូលដបត្រឡប់មកវិញ។

លោក Anne Guerineau អ្នកគ្រប់គ្រងទូទៅនៃក្រុមបដិសណ្ឋារកិច្ច Pancam ដែលជាអ្នកចូលរួមយុទ្ធនាការប្រមូលដបត្រឡប់មកវិញដំបូងបាននិយាយថា៖ «ភោជនីយដ្ឋាន Le Moon ដែលជាបារនៅលើដំបូលដំបូងគេដែលអាចឃើញទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញ និងទន្លេមេគង្គចាប់តាំងពីឆ្នាំ ២០១០ មក។ យើងមានមោទនភាពក្នុងការផ្តល់ជូននូវទិដ្ឋភាពដ៏ស្រស់ស្អាត មិនត្រឹមតែបេតិកភណ្ឌរបស់ទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនាគតដ៏បៃតងនៅទីនេះផងដែរ។ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម យើងបានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមដែលគិតគូរពីបរិស្ថានដែលជាជំហានដំបូងរួមមាន កម្មវិធីកែច្នៃឡើងវិញដើម្បីបង្វែរកាកសំណល់កញ្ចក់ចេញពីកន្លែងចាក់សំរាម ជីកំប៉ុសពីសំណល់អាហារ និងការកែច្នៃឡើងវិញនូវប្រេងឆាដែលប្រើរួចទៅជាជីវឥន្ធនៈ ការវេចខ្ចប់ប្រើក្រដាសជំនួសផ្លាស្ទិចដែលអាចប្រើតែម្តង។ ការគាំទ្រយុទ្ធនាការប្រមូលដបត្រឡប់មកវិញនេះគឺជាចលនា មួយក្នុងការបញ្ចូលវិធីសាស្ត្រប្រើប្រាស់ឡើងវិញបន្ថែមទៀតនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់យើង និងផ្តល់សិទ្ធិអំណាចដល់បុគ្គលិកសេវាកម្មជួរមុខរបស់យើងដើម្បីធ្វើសកម្មភាពដើម្បីបរិស្ថានរបស់កម្ពុជា។

លោក លី កងវង ម្ចាស់ក្រុមហ៊ុន Temple Group ក៏ជាអ្នកចូលរួមយុទ្ធនាការនេះតាំងពីដំបូងបានមានប្រសាសន៍ថា៖ «ម៉ាក Temple កើតចេញពីចំណង់ចំណូលចិត្តរបស់យើងក្នុងភាពជាសហគ្រិនខ្មែរ និងសេចក្តីស្រឡាញ់ដែលយើងមានចំពោះសហគមន៍របស់យើង ការបង្កើតអាជីវកម្មសេវាកម្មម្ហូបអាហារ និងការផ្តល់ជូនការកម្សាន្ត ដើម្បីបង្កើតការជួបជុំដែលបង្ហាញពីបដិសណ្ឋារកិច្ច និងវប្បធម៌ខ្មែរដល់ភ្ញៀវអន្តរជាតិ។ ដើម្បីធ្វើដូច្នេះបានយូរអង្វែង យើងជឿជាក់លើការទទួលយកការអនុវត្តប្រកបដោយនិរន្តរភាពបន្ថែមទៀតពីការគាំទ្រក្នុងស្រុក ការថែរក្សាបរិស្ថានបៃតងរហូតដល់ការកែច្នៃគ្រឿងសង្ហារឹមប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការតុបតែង។ យើង​មាន​មោទនភាព​ដែល​បាន​រួមចំណែក​ ​ក្នុងការ​ប្រគល់​សំបកដបត្រឡប់ទៅ​វិញ​ដើម្បី​បរិស្ថាន​របស់​ប្រទេស​កម្ពុជា!»។

ផ្តួចផ្តើមដោយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា យុទ្ធនាការប្រមូលដបត្រឡប់មកវិញគាំទ្រយ៉ាងខ្លាំងដល់មហិច្ឆតា «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» របស់ក្រុមហ៊ុនផលិតស្រាបៀរដែលកំណត់គោលដៅច្បាស់លាស់ និងមហិច្ឆិតាក្នុងការជំរុញការប្រើប្រាស់ឡើងវិញ និងអព្យាក្រិតកាបូន​មិនត្រឹមតែផលិតកម្មរបស់ខ្លួននៅឆ្នាំ ២០៣០ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្សែសង្វាក់តម្លៃទាំងមូលនៅឆ្នាំ ២០៤០ ។ ជាមួយនឹងអាជីវកម្មសេវាកម្មម្ហូបអាហារ និងវិស័យបដិសណ្ឋារកិច្ចក៏ជាជំហានមួយដោយចេតនាផងដែរ ព្រោះវិស័យនេះប្រើប្រាស់សំបកដបភាគច្រើនរបស់អ្នកផលិតស្រាបៀរនៅលើទីផ្សារ។

លោកស្រី Helen Heng អ្នកគ្រប់គ្រងផ្នែកនិរន្តរភាព ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានគឺមិនត្រឹមតែការកាត់បន្ថយផលប៉ះពាល់បរិស្ថាននៅក្នុងរោងចក្រផ្ទាល់របស់យើងប៉ុណ្ណោះទេ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងនូវទំនួលខុសត្រូវរបស់យើងក្នុងការកាត់បន្ថយការខ្ជះខ្ជាយ និងបង្កើនការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពនៅក្នុងដំណើរការផលិតកម្មទាំងអស់របស់យើង ចាប់តាំងពីការដាំដុះស្រូវរហូតដល់ការបង្កើតផលិតផលចុងក្រោយ។ ការទទួលយកការអនុវត្តការបង្កើនការប្រើប្រាស់ឡើងវិញគឺជាគន្លឹះដែលអាចមើលឃើញពីរបៀបដែលយើងផលិតស្រាបៀររបស់យើងនាពេលបច្ចុប្បន្ន។ ដោយភាពជាដៃគូជាមួយក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) រោងចក្រជីវម៉ាសរបស់យើងនៅភ្នំពេញប្រើប្រាស់អង្កាមពីរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងកសិករ ដើម្បីបង្កើតថាមពលកម្ដៅដែលអាចកើតឡើងវិញសម្រាប់រោងចក្រផលិតស្រាបៀររបស់យើង។ គ្រាប់ធញ្ញជាតិដែលបានប្រើហើយបានបានបន្សល់ទុកជាកាកសំណល់បន្ទាប់ពីការផលិតស្រាបៀររបស់យើងក៏ត្រូវបានយកទៅប្រើជាចំណីសត្វផងដែរ។ យើងក៏កំពុងពិចារណាលើការប្រើប្រាស់ឡើងវិញនូវសំបកវេចខ្ចប់ផលិតផលរបស់យើងដែលជាកត្តាសំខាន់ក្នុងការបោះជំហានមួយទៅរកសង្វាក់តម្លៃមិនបញ្ចេញផលប៉ះពាល់យ៉ាងពេញលេញ។ ការដោះស្រាយជាមួយដបផលិតផលគ្រាន់តែជាដំណាក់កាលដំបូងនៃដំណើរដ៏ឆ្ងាយ និងទាមទារឆ្ពោះទៅរកការសម្រេចបាននូវការបង្កើនការប្រើប្រាស់ឡើងវិញកាន់តែខ្ពស់ក្នុងដំណាក់កាលការវេចខ្ចប់។ ឥឡូវនេះយើងផ្តោតលើដៃគូប្រមូលផ្តុំដើម្បីបង្កើតជាប្រព័ន្ធអេកូដែលអាចគាំទ្រដល់ការដោយស្រាយបញ្ហានេះបានច្រើន។ យើង​មិន​អាច​ធ្វើ​សកម្មភាពទាំងនេះ​តែ​ម្នាក់​ឯង​បាន​ទេ»។

លោក Andy Hewson នាយកគ្រប់គ្រងនៃ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍បន្ថែមថា៖ «បង្កើតភាពរីករាយជាមួយគ្នាយ៉ាងពិតប្រាកដដើម្បីជំរុញពិភពលោកឱ្យកាន់តែប្រសើរឡើង នោះហើយជាអ្វីដែលជំរុញលើកទឹកចិត្តពួកយើងនៅ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ។ យើងដឹងថា ដើម្បីសម្រេចគោលបំណងរបស់យើង យើងក៏ត្រូវការអ្នកផ្សេងទៀតពីខ្សែសង្វាក់តម្លៃរបស់យើងជាផ្នែកនៃដំណើរនេះផងដែរ។ ពេលយើងសង្កេតឃើញបារ និងភោជនីយដ្ឋាននានាដែលជាដៃគូររបស់យើងមានភាពសកម្មក្នុងការលើកកម្ពស់ការអនុវត្តការប្រគល់សំបកដបត្រឡប់មកវិញ បានធ្វើឱ្យយើងរីករាយណាស់ ដោយសារពួកគេគឺជាអ្នកបង្កើតវប្បធម៌ដ៏សំខាន់ដែលអាចធ្វើឱ្យសកម្មភាពសាមញ្ញប្រកបដោយនិរន្តរភាពដែលអាចធ្វើឱ្យអ្នកប្រើប្រាស់អាចយកជាគំរូបាន។ យើង​សង្ឃឹម​ថា​សកម្មភាព​របស់​ពួក​គេ​នឹង​បំផុស​គំនិត​បន្ថែម​ទៀត​ក្នុង​វិស័យនេះដើម្បី​ចូល​រួម​ក្នុង​យុទ្ធនាការ​យើង ហើយ​ធ្វើ​ឱ្យ​វាកាន់តែ​ធំ​ជាង​មុន»។

អ្នកសង្កេតការណ៍ក្នុងឧស្សាហកម្មកត់សម្គាល់ថា ការបង្កើនការយល់ដឹងអំពីដានបរិស្ថានកាន់តែទូលំទូលាយ និងនិន្នាការកើនឡើងនៃបុគ្គល និងអាជីវកម្មដែលកំពុងធ្វើសកម្មភាពទាំងនេះ។

លោក Alvin Sinclair នាយកគ្រប់គ្រងនៃ Top 30 Bars ដែលជាភ្លេតហ្វមប្រចាំតំបន់សម្រាប់ការទទួលស្គាល់បារកំពូលៗរបស់អាស៊ី និងផ្នែកក្រឡុកស្រា ដែលបានចុះផ្សាយនៅកម្ពុជាលើកដំបូងនៅឆ្នាំ ២០២៣ បានមានប្រសាសន៍ថា៖ «រាល់ដបដែលប្រគល់ទៅវិញគឺជាបទពិសោធន៍បន្ថែមមួយ និងជារឿងរ៉ាវដែលត្រូវតែបន្តអនុវត្ត។ វាពិតជាអស្ចារ្យណាស់ដែលបានឃើញបារ និងភោជនីយដ្ឋានបញ្ចូលសកម្មភាពការប្រើប្រាស់ប្រកបដោយនិរន្តរភាពទៅក្នុងស្នូលនៃបទពិសោធន៍របស់អតិថិជន បង្កើតបរិយាកាសនៃភាពរីករាយ។ យុទ្ធនាការប្រមូលដបត្រឡប់មកវិញជាចំណែកមួយ និងការងារជាច្រើនទៀតដែលវិស័យនេះចាប់ផ្តើមអនុវត្តតាម រួមទាំងការហាមឃាត់ការប្រើប្រាស់ផ្លាស្ទិកដែលអាចប្រើបានតែម្តង និងការកែច្នៃឡើងវិញ។ ដោយមានមនុស្សកាន់តែច្រើន និងអាជីវកម្មធ្វើសកម្មភាពកាត់បន្ថយកាកសំណល់ និងផ្សព្វផ្សាយការប្រើប្រាស់ឡើងវិញ ទំនួលខុសត្រូវនេះបង្កើតជាសេចក្តីថ្លែងការណ៍អំពីកម្រិតដែលមនុស្សជំនាន់នេះយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងធនធានដែលប្រទេសដ៏ស្រស់ស្អាតរបស់យើងបានផ្តល់មកយើង។ យើងសូមថ្លែងអំណរគុណចំពោះអ្នកបង្កើតផ្តួចផ្តើមគំនិតនៅក្នុងវិស័យនេះដែលជួយជំរុញយើងឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាពជាងមុន»។

ចប់

អំពី ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់ ​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០.០០០* ​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​ដំណើរឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​អព្យាក្រិតកាបូន​ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKENដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

*ប្រភព៖ ការលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការសិក្សាអំពីផលប៉ះពាល់សេដ្ឋកិច្ចឆ្នាំ ២០២០  ទិន្នន័យពីរាជរដ្ឋាភិបាលកាលពីឆ្នាំ ២០១៩

ខយ តេ​ កម្ពុជា៖ ១០ឆ្នាំនៃភាពច្នៃប្រឌិត នវានុវត្តន៍ និងភាពជោគជ័យ

ខយ តេ​ កម្ពុជា បានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍គម្រប់ ១០ឆ្នាំ ដោយបានបង្ហាញឱ្យឃើញយ៉ាងប្រត្យក្សនូវភាពជោគជ័យគួរជាទីមោទនៈនៃម៉ាកយីហោមួយនេះសម្រាប់ភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យតែគុជនៅប្រទេសកម្ពុជា។ រយៈពេល ១០ឆ្នាំមកនេះ តេ កម្ពុជា សម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យជាបន្តបន្ទាប់ រហូតរក្សាបាននូវភាពលេចធ្លោ និងបាននាំមកនូវភាពរីកចំរើនយ៉ាងច្រើននៅក្នុងសង្គម។

សមិទ្ធផលឆ្នើម និងកំណត់ត្រាដែលមិនធ្លាប់មានពីមុនមក

ខយ តេ កម្ពុជា បាននាំមកនូវភាពជោគជ័យដ៏ត្រចះត្រចង់គួរឱ្យកោតស្ញប់ស្ញែងមិនធ្លាប់មានពីមុនមក ដោយបានបង្កើតឯកត្តកម្មជាម៉ាកយីហោដែលលក់បានរហូតដល់ចំនួន ៤១៩៨ កែវក្នុងមួយថ្ងៃសម្រាប់សាខាមួយ ដែលជាកំណត់ត្រាលក់ខ្ពស់ជាងគេបំផុតសម្រាប់សាខាមួយ ជាមួយនឹងកំណត់ត្រានៃការបើកដំណើរការសាខា ខយ តេ ធំជាងគេបំផុតនៅក្នុងពិភពលោក ដែលធ្វើឱ្យមានការទទួលស្គាល់យ៉ាងទូលំទូលាយជាលក្ខណៈសកល។

បន្ថែមលើនេះ ខយ តេ កម្ពុជា ក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រឡងក្រឡុកតែ (Shaker Master) ដែលជាកម្មវិធីប្រកួតក្រឡុកតែដ៏ធំជាងគេបំផុតមួយនៅក្នុងពិភពលោកដែលមានការចូលរួមពីបណ្តាប្រទេសជាង ១០ ដើម្បីពង្រឹង​វប្បធម៌ និងសិប្បកម្មតែជាលក្ខណៈសកល។

ការចូលរួមក្នុងសកម្មភាពសង្គម និងពានរង្វាន់ដែលបានទទួល

ខយ តេ កម្ពុជា តែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។ ជាក់ស្តែង ក្នុងអំឡុងពេលគ្រោះធម្មជាតិ ខយ តេ កម្ពុជា​ បានផ្តល់ការឧបត្តម្ភគាំទ្រដល់គ្រួសាររងគ្រោះជាង ៤០០០គ្រួសារ និងការចែកភេសជ្ជៈ ខយ តេ ចំនួន ១ម៉ឺនកែវដោយឥតគិតថ្លៃជូនដល់ពលរដ្ឋកម្ពុជានៅគ្រប់ច្រកល្ហកទូទាំងប្រទេស ជាដើម។ តាមរយៈសមិទ្ធផល និងការរួមចំណែកទាំងនេះ ធ្វើឱ្យ ខយ តេ កម្ពុជា ត្រូវបានទទួលស្គាល់ និងបានទទួលនូវពានរង្វាន់កិត្តិយសកម្រិតជាតិ និងអន្តរជាតិជាច្រើន ដែលរួមមាន៖

  • ពានរង្វាន់ប្រតិបត្តិការឆ្នើម ពី food​panda
  • ពានរង្វាន់ម៉ាកតែដែលអតិថិជនពេញនិយមបំផុត ពី NHAM24
  • ពានរង្វាន់ម៉ាកដែលមានឥទ្ធិពលបំផុត ពី E-Gets
  • ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមកម្ពុជា ឆ្នាំ២០១៥ (ASEAN-CHINA)
  • ពានរង្វាន់កន្លែងការងារល្អបំផុត ពីក្រសួងទេសចរណ៍
  • វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស ពីអគ្គនាយកដ្ឋានពន្ធដារ

ការសម្លឹងឆ្ពោះទៅអនាគត និងការអបអរសាទរខួបអនុស្សាវរីយ៍ ១០ ឆ្នាំ ក្រោមប្រធានបទ «វិថីដើរម៉ូដ»

ដើម្បីអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានរយៈពេល ១០ឆ្នាំមកនេះ ខយ តេ កម្ពុជា បានរៀបចំកម្មវិធីខួបអនុស្សាវរីយ៍គម្រប់ ១០ឆ្នាំរបស់ខ្លួន ក្រោមប្រធានបទ «វិថីដើរម៉ូដ» ដោយមានការដើរបង្ហាញម៉ូដសម្លៀកបំពាក់ដ៏ធំ ដែលមានគោលបំណងបង្ហាញពីចក្ខុវិស័យអនាគតរបស់ ខយ តេ កម្ពុជា ក្នុងការប្តេជ្ញារក្សានូវភាពលេចធ្លោ ភាពច្នៃប្រឌិត និងនវានុវត្តន៍របស់ខ្លួននៅលើវិថីតែគុជក្នុងប្រទេសកម្ពុជាឱ្យ​កាន់តែរឹងមាំ។ កម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អគ្គនាយក នៃក្រុមហ៊ុន  ខយតេ អ្នកបងើ្កតមាតិកា ថ្នាក់ដឹកនាំ និងបុគ្គលិក ខយ តេ កម្ពុជា ព្រមទាំងអ្នកគាំទ្រ ខយ តេ ជាច្រើននាក់ផងដែរ៕

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន​ ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

*រូបភាពកាលពីវគ្គមុនរបស់កម្មវិធី HEINEKEN Sustainathon ដែលចូលរួមសហការដោយ Startup Factory

ភ្នំពេញ ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤ កម្មវិធី HEINEKEN Sustainathon ប្រចាំឆ្នាំលើកទី ២ បានមកវិញម្តងទៀតហើយនៅឆ្នាំនេះក្រោមប្រធានបទ «ចក្រាវិស័យបរិស្ថាន (ការបង្កើនការប្រើប្រាស់ឡើងវិញ)» ដោយមានភាពជាដៃគូជាមួយអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់កម្ពុជា (GIZ Cambodia) ដែលនឹងបើកការដាក់ពាក្យក្នុងខែមីនានេះ។ ការប្រកួតប្រជែងប្រកបដោយភាពច្នៃប្រឌិត និងសិក្ខាសាលានេះ ផ្តល់ឱកាសដល់អ្នកមានទេពកោសល្យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅដើម្បីពង្រឹងអនាគតប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា។ កម្មវិធី HEINEKEN Sustainathon លើកទី ២​ នេះ នឹងត្រូវបានរៀបចំឡើងស្របគ្នានឹងខួបអនុស្សាវរីយ៍លើកទី ៣០ របស់ក្រុមហ៊ុន ហ៊ិននីគែន ចំពោះប្រទេសកម្ពុជាដែលជាកម្មវិធីដ៏សំខាន់មួយនៅឆ្នាំ ២០២៤ ។

កម្មវិធីនេះគាំទ្រដល់មហិច្ឆិតា «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» រយៈពេលវែងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលមានបំណងធ្វើការរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ បរិស្ថាន សង្គម និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ កម្មវិធី HEINEKEN Sustainathon លើកទី ១ បានបញ្ចប់នៅឆ្នាំ ២០២៣ ដែលមានអ្នកចូលរួមចំនួន ៧៨ នាក់ ក្រោមប្រធានបទ «ការ​​ពិសា​ដោយ​​ការ​​ទទួល​​ខុស​​ត្រូវ» ដើម្បីបង្ហាញនូវគំនិតច្នៃប្រឌិតដើម្បីជម្រុញអ្នកប្រើប្រាស់ឱ្យប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ។  

លោកស្រី Anne de Graaf នាយកកិច្ចការសាជីវកម្មនៅ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ « កម្មវិធី HEINEKEN Sustainathon បានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញឱ្យមានការគ្រប់គ្រងប្រកបដោយនិរន្តរភាពទៅដល់អនាគតអ្នកដឹកនាំរបស់ប្រទេសកម្ពុជា។ នាពេលថ្មីៗនេះ យើងបានធ្វើយុទ្ធនាការប្រមូលដបត្រឡប់មកវិញ និងប្រើប្រាស់ថាមពលកំដៅផ្តល់ដោយរោងចក្រជីវម៉ាសដែលប្រើអង្កាមក្នុងស្រុកដើម្បីគាំទ្រដល់គោលដៅជាសាកលរបស់យើងលើការប្រើប្រាស់ឡើងវិញ។ បន្ថែមពីនេះក៏នៅមានអ្វីៗជាច្រើនទៀតដែលត្រូវរៀន និងត្រូវធ្វើដើម្បីឈានទៅមុខបន្តទៀត។ សកម្មភាពទាំងនេះជាប្រធានបទនៃកម្មវិធី Sustainathon ដែលមានដូចជា៖ បង្កើនការយល់ដឹង និងការស្វែងរកគំនិតជាក្រុមដែលអាចត្រូវបានអនុវត្តយ៉ាងងាយស្រួលនៅកម្រិតសហគមន៍ និងជំរុញការប្រើប្រាស់ប្រកបដោយចីរភាពបន្ថែមទៀត។ រាល់គំនិត និងជំហានមិនថាធំ ឬតូចយើងទទួលយកទាំងអស់។

កម្មវិធី Sustainathon ឆ្នាំនេះ ប្រធានបទ «ចក្រាវិស័យបរិស្ថាន (ការបង្កើនការប្រើប្រាស់ឡើងវិញ)» ដែលលើកទឹកចិត្តអ្នកចូលរួមឱ្យមានភាពច្នៃប្រឌិតដើម្បីផ្សព្វផ្សាយគោលការណ៍ប្រើប្រាស់ឡើងវិញដែលផលិតផលអាចប្រើប្រាស់ម្តងហើយម្តងទៀតបានយូរតាមដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយកាកសំណល់ និងកាត់បន្ថយការប្រើប្រាស់ធនធានដ៏មានតម្លៃ។ អ្នកចូលរួមនឹងប្រកួតប្រជែងយករង្វាន់ជាសាច់ប្រាក់រហូតដល់ ២.៦០០ ដុល្លារសហរដ្ឋអាមេរិកទៅក្រុមជ័យលាភីចំនួន ៣ ក្រុម ។ លើសពីការប្រកួតប្រជែង អ្នកចូលរួមក៏នឹងទទួលបានអត្ថប្រយោជន៍ពីសិក្ខាសាលាដោយផ្ទាល់ និងទទួលបានការណែនាំជាមួយអ្នកជំនាញផ្នែកចីរភាពដែលត្រូវបានរៀបចំឡើងដើម្បីបង្រៀនអំពីការអនុវត្តអាជីវកម្មជាក់ស្តែង និងជំនាញសំខាន់ៗ ដូចជា ការបង្កើតទំនាក់ទំនង និងការធ្វើការងារជាក្រុម។

អ្នកដែលអាចចូលរួមកម្មវិធី Sustainathon គឺជានិស្សិតសាកលវិទ្យាល័យនៅប្រទេសកម្ពុជា ដែលមានអាយុចាប់ពី ១៨  ឆ្នាំមកពីគ្រប់មុខវិជ្ជាសិក្សា និងមានឆន្ទះក្នុងការបង្កើតផលវិជ្ជមានទៅសង្គម។ នៅក្នុងទម្រង់បែបបទដាក់ពាក្យ អ្នកចូលរួមនឹងតម្រូវឱ្យដាក់ស្នើគំនិតដំបូង ស្តីពីការលើកកម្ពស់ការបង្កើនការប្រើប្រាស់ឡើងវិញនៅក្នុងសហគមន៍ដែលពួកគេរស់នៅ ឬនៅក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ។ អ្នកចូលរួមអាចចូលរួមជាបុគ្គល ឬជាក្រុមដែលមានសមាជិករហូតដល់បួននាក់ដោយម្នាក់ៗនាំមកនូវជំនាញផ្សេងៗ ឬការយល់ដឹងអំពីវិស័យទាំងនេះ ដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈម។ កម្មវិធីនេះមានដំណាក់កាលមួយចំនួនដូចជា៖ ការពិភាក្សាស្វែងរកគំនិត(Hatch), កម្មវិធី Hackaton (Hack-fest), ជំរុំពិភាក្សា (Boothcamp) និង កម្មវិធី Final Pitch ដែលចាំបាច់សម្រាប់អ្នកដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធី។

កម្មវិធីនេះត្រូវបានបើកឱ្យដាក់ពាក្យចូលរួមចាប់ពីពេលនេះតទៅតាមរយៈទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (https://www.facebook.com/HEINEKENCambodia​) ដែលការដាក់ពាក្យនេះ នឹងផុតកំណត់នៃថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤។ អ្នកចូលរួមក៏អាចតាមដានដៃគូយុទ្ធសាស្ត្ររបស់កម្មវិធី HEINEKEN Sutainathon គឺ អង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់កម្ពុជា (GIZ Cambodia) (https://www.facebook.com/gizcambodia) សម្រាប់ព័ត៌មានថ្មីៗបន្ថែម។

ចប់

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសារ និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់ ​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០.០០០* ​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​ដំណើរឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​អព្យាក្រិតកាបូន​ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKENដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

*ប្រភព៖ ការលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការសិក្សាអំពីផលប៉ះពាល់សេដ្ឋកិច្ចឆ្នាំ ២០២០  ទិន្នន័យពីរាជរដ្ឋាភិបាលកាលពីឆ្នាំ ២០១៩

អំពីអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់កម្ពុជា (GIZ Cambodia)

អង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាឡឺម៉ង់ បាននឹងកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជាតាំងនាមឱ្យក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) ចាប់តាំងពីឆ្នាំ ១៩៩៤ ។ កាលពីឆ្នាំ ២០០១ ការិយាល័យ GIZ អចិន្ត្រៃយ៍ត្រូវបានបើកនៅក្នុងទីក្រុងភ្នំពេញ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដៃគូដ៏សំខាន់មួយរបស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់។ សកម្មភាពកិច្ចសហប្រតិបត្តិការ ត្រូវបានដឹកនាំដោយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលបានព្រមព្រៀងជាសាកល យុទ្ធសាស្ត្រមន្ទីរបញ្ចកោណកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

Vietjet នឹង​បន្ថែមជើងហោះហើរ​ សំខាន់ថ្មី​ពី​ក្រុង​​​ហាណូយ ទៅកាន់​​​ទីក្រុងមែ​ល​ប៊​ន​ និង​ហ៊ី​រ៉ូ​ស៊ី​ម៉ា * ភ្ញៀវទេសចរកម្ពុជាអាចហោះហើរទៅកាន់ប្រទេសជប៉ុន អូស្ត្រាលី ជាមួយក្រុមហ៊ុន Vietjet

(​ភ្នំពេញ ថ្ងៃទី ខែមីនា ឆ្នាំ ២០២៤) ក្រុមហ៊ុន Vietjet គ្រោង​នឹង​ពង្រីក​បណ្តាញ​ជើងហោះហើរ​អន្តរជាតិ​របស់ខ្លួន​ប​ន្ថែ​ម​ទៀត ដោយ​បង្កើន​​វត្តមាន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាមួយនឹង​ផ្លូវ​ហោះហើរ​ថ្មី​ដែល​ត​ភ្ជាប់​ទីក្រុង​ហាណូយ​របស់​វៀតណាម​ទៅកាន់​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ក្នុងប្រទេស​ជប៉ុន និង​ទីក្រុង​មែ​ល​ប៊​ន​ក្នុងប្រទេស​អូស្ត្រាលី​។ បណ្តាញ​ភ្ជាប់​ផ្លូវអាកាស​ដោយផ្ទាល់​ថ្មី​ទាំងនេះ ដែល​រួមបញ្ចូល​​ការតភ្ជាប់​ឆ្លង​ទ្វីប ត្រូវបាន​​​រំពឹងថា​នឹង​ផ្តល់​គុណ​តម្លៃដល់​​អតិថិជន​ដ៏​ធំធេង តាមរយៈ​កាលវិភាគហោះហើរ​កាន់តែ​​ងាយស្រួល និងសន្សំសំចៃ​ ដោយសារ​តម្រូវ​ការធ្វើ​ដំណើរ​កើនឡើង​នៅ​ទូទាំង​តំបន់​។​ ​សេចក្តីប្រកាស​ផ្លូវ​ថ្មី​នេះ​ត្រូវ​បានធ្វើ​ឡើង​​នៅថ្ងៃនេះ​ក្នុង​វេទិកា​ធុរកិច្ច​វៀតណាម​-​អូស្ត្រាលី​ឆ្នាំ​២០២៤ នៅ​ចំពោះមុខ​លោក នាយក​រដ្ឋមន្ត្រី​វៀតណាម ផាម មិញជិញ​។ មេដឹកនាំ​ទាំងពីរ​មកពី​ប្រទេស​វៀតណាម និង​អូស្ត្រាលី​បាន​ស្វាគមន៍​ចំពោះ​ការតភ្ជាប់ហោះហើរ​ថ្មី​ ហើយ​បាន​អបអរសាទរក្រុមហ៊ុន​ Vietjet ចំពោះ​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​របស់​ខ្លួន​។​

​ដោយសារ​តម្រូវកា​រយ៉ា​ង​ច្រើន​សម្រាប់​ការធ្វើដំណើរ​អន្តរជាតិ Vietjet នឹងបន្ថែម​​ផ្លូវ​ហោះហើរ​ហាណូយ – ហ៊ី​រ៉ូ​ស៊ី​ម៉ា និង​ហាណូយ – មែ​ល​ប៊​ន ក្នុង​ខែឧសភា និង​មិថុនាខាងមុខ​។ ផ្លូវ​ហោះ​ហើរ​ហាណូយ​-​មែ​ល​ប៊​ន​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៤​ ដោយ​ដំណើរការ​ពីរដង​ក្នុង​មួយ​សប្តាហ៍​នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​សុក្រ ពី​ទីក្រុង​ហាណូយ ទៅ​​ទីក្រុង​មែ​ល​ប៊​ន​នៅថ្ងៃដដែល​។ ជើងហោះហើរ​ត្រឡប់មកវិញ​ ​ចាក​ចេញពី​ទីក្រុង​មែ​ល​ប៊​ន​នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​សៅរ៍​។ បច្ចុប្បន្ន Vietjet ប្រតិបត្ដិការ​​ជើងហោះហើរ​ជាច្រើន​រវាង​ប្រទេស​វៀតណាម និង​អូស្ត្រាលី ​​ចំនួន ៥៨ ដង ក្នុង​មួយ​សប្តាហ៍​រវាង​ទីក្រុង​ហូជីមិញ និង​ទីក្រុង​ធំៗ​ចំនួន ៥ របស់​អូស្ត្រាលី​គឺ ក្រុងមែលប៊ន ក្រុង​ស៊ីដនី ក្រុងប្រ៊ី​ស​បេន ក្រុង​ភើ​ត និងក្រុង​អា​ឌែ​ល​ដេ​ត ​​ ដោយ​ប្រើប្រាស់​យន្តហោះ​ទំនើប​លំដាប់​ពិភពលោក ​ដូចជា A330 និង A321​។​ ដូចគ្នានេះ​ផងដែរ Vietjet នឹង​ចាប់ផ្តើម​ជើងហោះហើរ​ត្រង់​រវាង​ទីក្រុង​ហាណូយ និង​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ចាប់ពី​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៤​។ សេវាកម្ម​ថ្មី​នេះ គឺជា​ការតភ្ជាប់​ផ្លូវអាកាសត្រង់​​ជា​លើកដំបូង​បំផុត​ពី​តំបន់ Chugoku និង Shikoku ទៅកាន់​ប្រទេស​វៀតណាម​។ ផ្លូវហោះហើរ​​ហាណូយ – ហ៊ី​រ៉ូ​ស៊ី​ម៉ា នឹង​​ត្រឡប់មកវិញ​ពីរដង​ក្នុង​មួយ​សប្តាហ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃអាទិត្យ ជាមួយនឹង​ពេលវេលា​ហោះហើរ​ប្រហែល ៤ ម៉ោង និង ៣០ នាទី​។ សេវាកម្ម​ថ្មី​នឹង​បន្ថែម​បណ្តាញ​ជើងហោះហើរ​ត្រង់​របស់ Vietjet រវាង​ប្រទេស​វៀតណាម និង​ជប៉ុន​កើន​ដល់​​ចំនួន​ប្រាំបី ដោយ​ភ្ជាប់​​​ទីក្រុង​ធំ​បំផុត​របស់​វៀតណាម គឺ​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ ទៅកាន់​ទីក្រុង​ធំៗ​របស់​ជប៉ុន​ ដូចជា តូ​ក្យូ អូ​សា​កា ណា​ហ្គោ​យ៉ា ហ្វូ​គូ​អូ​កា និង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​។​

ដើម្បី​អបអរសាទរ​ផ្លូវ​ហោះហើរ​ថ្មី Vietjet ផ្តល់ជូន​សំបុត្រ​ដែលមាន​តម្លៃថោក​សមរម្យ ដោយ​ចាប់ផ្តើម​ពី​ត្រឹមតែ សូន្យ​ដុល្លារ​អាមេរិក​ (​មិន​រួមបញ្ចូល​ពន្ធ និង​ថ្លៃ​សេវា​) នៅ​គេហទំព័រ www.vietjetair.com និង​កម្មវិធី​ទូរសព្ទ Vietjet Air App ដែល​ត្រូវបាន​ផ្តល់ជូនចំពោះ​ផ្លូវ​ហោះហើរ​អន្តរជាតិ​ទាំងអស់​របស់ Vietjet។ សំបុត្រ​ប្រូ​ម៉ូ​សិន​មាន​ផ្តល់ជូន​រៀងរាល់ថ្ងៃ​សុក្រ ចាប់ពី​ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៤ ជាមួយនឹងសុពលភាព​​​ធ្វើដំណើរ​ចាប់ពី​ថ្ងៃទី ៨ ខែមីនា ដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ (​មិន​រាប់បញ្ចូល​ថ្ងៃ​ឈប់សម្រាក រដូវ​សម្បូរភ្ញៀវ​)​។​

ទីក្រុង​ហាណូយ​ត្រូវបាន​​ស្គាល់​​​ជា​បេះដូង​របស់​វៀតណាម ជា​មជ្ឈមណ្ឌល​វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ​ដែល​បង្កប់​នូវ​​អត្តសញ្ញាណ​វៀតណាម​។ ជាមួយនឹង​ប្រវត្តិសាស្ត្រ​ជាង​មួយ​ពាន់​ឆ្នាំ ទីក្រុង​ហាណូយសម្បូរ​ទៅ​ដោយ​បឹង​បួ​ដ៏​ស្រស់​ត្រកាល និង​តំបន់​ទីក្រុង​ពិសេសៗ ដូចជា ទីប្រជុំជន Old Quarter ​ដ៏​អ៊ូអរ និង​អគារ​ស្ថាបត្យកម្ម​សម័យ​អាណានិគម​បារាំងដ៏​​ជាច្រើន​​​។ វា​ក៏​ត្រូវបានស្គាល់​ជា​ប្រភព​កេរ​តំណែល​​​ម្ហូបអាហារ​​ដ៏​អស្ចារ្យ​ផង​ដែរ​។ រដ្ឋធានី​របស់​វៀតណាម​ក៏​ជា​ច្រកចូល​ទៅកាន់​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់ UNESCO នៃ​ឈូង​សមុទ្រ Ha Long Bay និង​គោលដៅទេសចរណ៍​ស្រស់ស្អាត​ជាច្រើន​ទៀត ​ដូចជា Ninh Binh និង Sapa នៅ​ភាគ​ខាងជើង​វៀតណាម​។ ពី​ក្រុង​ហាណូយ អ្នកដំណើរ​អាច​ចូលទៅ​កាន់​តំបន់​ផ្សេងទៀត​នៃ​ប្រទេស​បាន​យ៉ាង​ងាយស្រួល រួមមាន ហ៊ូ​, ដា ណាង​, ទីក្រុង​ហូជីមិញ​, ញ៉ា ត្រាង​ និង​ កោះ​ ភូ គុក ជាដើម​​។ ដោយសារ​បណ្តាញ​ហោះហើរ​អន្តរជាតិ​ដ៏​ធំ​ទូលាយ​របស់ Vietjet អ្នកធ្វើដំណើរ​ក៏​អាច​ភ្ជាប់​ទៅកាន់​គោលដៅ​ជាច្រើន​នៅ​ទូទាំង​តំបន់​អាស៊ាន និង​អាស៊ី​ប៉ាស៊ីហ្វិក​។​

សេវាកម្ម​ថ្មីទាំង​​នេះ​មាន​សារសំខាន់​នៅក្នុង​ផែនការ​របស់​ក្រុមហ៊ុន Vietjet ដើម្បី​ពង្រីក​បណ្តាញ​ជើងហោះហើរ​របស់ខ្លួន ក្នុង​ការ​​ឆ្លើយតប​ទៅនឹង​តម្រូវការ​ធ្វើដំណើរផ្លូវអាកាស​ ដោយ​ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌ ការអប់រំ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ទេសចរណ៍​រវាង​ប្រទេស​វៀតណាម និង​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

ផ្លូវ​ហោះហើរ​រវាង​ខេត្តសៀមរាប និង​ទីក្រុង​ហាណូយ​ផ្តល់ជូន​សេវាកម្ម​ហោះហើរ​ចំនួន​ ៧ ក្នុង​មួយ​សប្តាហ៍ ជាការត​​ភ្ជាប់​ដោយផ្ទាល់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ (SAI) ជាមួយ​អាកាសយានដ្ឋាន​អន្តរជាតិ Noi Bai (HAN) នៃ​ទីក្រុង​ហាណូយ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​គោលដៅ​ទេសចរណ៍​សំខាន់​មួយ​របស់​អាស៊ី​។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ: លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

ប្រកាសព័ត៌មានក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

* ជំរុញកំណើន​ហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម ដោយការបើកដំណើរការជើងហោះហើរក្រុងហាណូយ – ឌៀនបៀន

(ភ្នំពេញ ថ្ងៃទី 5 ខែមីនា ឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវតម្លៃប្រូម៉ូសិន និងតម្លៃពិសេសសម្រាប់​អតិថិជន​រាប់ពាន់នាក់ ​ដោយបង្កើតអនុស្សាវរីយ៍ការធ្វើដំណើរជាមួយមនុស្សជាទីស្រឡាញ់ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ។

ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 8 ខែមីនា ឆ្នាំ 2024 ភ្ញៀវធ្វើដំណើរកម្ពុជាអាចកក់ជើងហោះហើរសៀមរាប-ហាណូយ របស់ក្រុមហ៊ុន Vietjet ដែលមានតម្លៃចាប់ពី $0 (មិនរួមបញ្ចូលពន្ធ និងថ្លៃសេវា) ឬរហូតដល់ 65 ដុល្លារក្នុងមួយជើង (ដោយរួមបញ្ចូលពន្ធ និងថ្លៃសេវា)។ ប្រូម៉ូសិនពិសេសនេះ ត្រូវបានផ្តល់ជូនលើជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិផ្សេងទៀតរបស់វៀតណាមនៅ ដែលអាចរកកក់សំបុត្របានតាម www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ។

បន្ថែមពីនេះ ការបញ្ចុះតម្លៃ ១០ ភាគរយ​​លើតម្លៃសំបុត្រ Business Class ត្រូវបាន​ធ្វើ​ឡើង​សម្រាប់​អតិថិជន​​ប្រើលេខកូដ BUSINESSWOMAN10 (**) ដែលអនុញ្ញាតឱ្យអ្នកដំណើរហោះហើរប្រកប​ដោយ​ភាពប្រណីតជាមួយនឹងកៅអី និងគ្រឿងបរិក្ខារពិសេសៗ។ តម្លៃប្រូម៉ូសិនទាំងនេះ អាចទទួល​បាននៅលើជើងហោះហើរចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣១​ ខែតុលា ឆ្នាំ ២០២៤​ (***) ដែលផ្តល់ភាពបត់បែនក្នុងការរៀបចំផែនការដំណើរកម្សាន្តនាពេលរដូវក្តៅ និងសរទរ​រដូវ (រដូវ​ស្លឹកឈើជ្រុះ)។

នេះ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការនាំ​នារី​​ជាទី​ស្រឡាញ់​របស់​អ្នក ធ្វើដំណើរ​កម្សាន្ត​ដ៏​រំភើបលក្ខណៈ​អន្តរជាតិ​។  បណ្តាញ​ដ៏​ធំ​ទូលាយ​របស់​ក្រុមហ៊ុន Vietjet នាំ​ភ្ញៀវទៅ​ដល់​គោលដៅ​សំខាន់ៗ​​ក្នុង​រដូវកម្សាន្ដ​ដ៏​រីករាយ ​ដូចជា ​ទេសភាព​ដ៏​ស្រស់ស្អាត និង​ដំណើរ​ទេសចរណ៍​អាហារ​នៅ​ប្រទេស​វៀតណាម ការមើល​ផ្កា​សាគូ​រ៉ា​នៅ​ប្រទេស​ជប៉ុន កូរ៉េ តៃប៉ិ ឬ​ពណ៌​​​ស្លឹកឈើនៅ​សរទររដូវ​​នៅ​ទីក្រុង​ស៊ីដនី មែ​ល​ប៊​ន ប្រ៊ី​ស​បេន ភើ​ត អា​ឌែ​ល​ដេ​តនៃ​ប្រទេស​អូស្ត្រាលី​។ ធ្វើដំណើរ​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ​ទៅលេង​ក្នុង​​ពិធីបុណ្យពិសិដ្ឋ​​នៅ​ប្រទេស​ឥណ្ឌា​ ឬ​ទទួលបាន​បទពិសោធ​ន៍​ដ៏​គួរឱ្យ​រំភើប​នៅក្នុងកម្មវិធី «លេងទឹកចូលឆ្នាំថ្មី» ប្រពៃណី​នៅ​ប្រទេស​ឡាវ កម្ពុជា ឬ​ប្រទេស​ថៃ​ក្នុង​ខែមេសា​។​

​លើសពីនេះ ក្រុមហ៊ុន​អាកាសចរណ៍​នេះ ​ទើបតែ​ចាប់ផ្តើម​ជើងហោះហើរ​ទី​ពីរ​របស់ខ្លួន​ទៅកាន់​ខេត្តឌៀនបៀនភាគ​ពាយ័ព្យ​នៃ​ប្រទេស​វៀតណាម បន្ទាប់ពី​ជោគជ័យ​នៃ​ផ្លូវ​ហោះហើរ​ទីក្រុង​ហូជីមិញ​-​ឌៀ​ន​បៀ​ន​កាលពី​ពីរ​ខែ​មុន​។ សេវាកម្ម​មិន​ឈប់ឈរ​របស់ Vietjet នឹង​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​រវាង​តំបន់​ទាំងពីរ​ពី ១០ ម៉ោង​នៃ​ការបើកបរ​ទៅ​តិចជាង​មួយ​ម៉ោង​ដោយ​ជើងហោះហើរ​ងាយស្រួល និង​តម្លៃ​​សមរម្យ​។​

ក្រុមហ៊ុន Vietjet ក៏​ផ្តល់​ការធានារ៉ាប់រង​លើ​ការធ្វើដំណើរ Sky Care ដោយ​ឥតគិតថ្លៃ​ដល់​អ្នកដំណើរ​ទាំងអស់ដោយ​ធានាថា ​ភ្ញៀវធ្វើដំណើរ​អាច​រីករាយ​នឹង​ការហោះហើរ​​​ជាមួយ​​ស្នាមញញឹម​នៅលើ​យន្តហោះដ៏​ទំនើបនេះ​។ ក្រុមហ៊ុន​អាកាសចរណ៍​ផ្តល់​ម្ហូបអាហារ​វៀតណាម​ក្តៅៗ ឆ្ងាញ់ៗ រួមមាន ហ្វ៊ើ បាញ់មី​ និង​មុខម្ហូប​ជាច្រើន​ទៀត​ក្នុង​យន្តហោះដែលផ្តល់សេវាដោយ​បុគ្គលិក​កាប៊ីន​ដែលមាន​ភាពរួស​រាយ​រាក់ទាក់ និង​ប្រកបដោយ​វិជ្ជាជីវៈ​នៅលើអាកាសកម្ពស់ ១ ម៉ឺន​ម៉ែត្រ​។ តោះ! បង្កើត​ភាព​រ៉ូមេនទិក​​អំឡុងពេល​ហោះហើរ និង​បង្ហាញភាពរ៉ូមេនទិក​ដល់​​​នារី​​ជាទី​ស្រឡាញ់​របស់​យើង​ជាមួយ Vietjet!

ក្រុមហ៊ុន Vietjet ផ្តល់សេវាដឹកភ្ញៀវធ្វើដំណើរទៅមកប្រចាំថ្ងៃរវាងខេត្តសៀមរាប (SAI) និងហាណូយ ដោយចំណាយពេលត្រឹមតែ 1 ម៉ោង និង 40 នាទី សម្រាប់ជើងហោះហើរនីមួយៗ។ លើស​ពី​នេះ ភ្ញៀវ​ដំណើរ​មក​ពី​កម្ពុជា​អាច​ធ្វើ​ដំណើរបាន​យ៉ាង​ស្រួល និងមានតម្លៃសមរម្យ – ទៅកាន់ប្រទេសកូរ៉េ ជប៉ុន ហុងកុង តៃវ៉ាន់ និងគោលដៅផ្សេងទៀត តាមរយៈជើងហោះហើរពីបណ្តាញអាកាសយាន្ដដ្ឋានដ៏ធំទូលាយ ពីទីក្រុងហាណូយរបស់    Vietjet​ ។

(*) មិន​រាប់បញ្ចូល​ពន្ធ និង​ថ្លៃ​សេវា​

(**) លក្ខខណ្ឌ​

(***) លើកលែងតែ​ថ្ងៃ​ឈប់សម្រាក និង​រដូវ​ភ្ញៀវ​ច្រើន​

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចាប់ផ្តើមសេវាដឹកអ្នកដំណើរប្រចាំថ្ងៃឡើងវិញ មកកាន់ទីក្រុងភ្នំពេញតាមរយៈប្រទេសសិង្ហបុរី

0

ភ្នំពេញ, កម្ពុជា ថ្ងៃទី ២ខែកុម្ភៈ ឆ្នាំ ២០២៤៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិធំជាងគេនឹងនាំយកសេវាដឹកភ្ញៀវធ្វើដំណើរប្រចាំថ្ងៃរបស់ខ្លួនឡើងវិញមកកាន់រាជធានីភ្នំពេញដោយចាប់ផ្តើមពីថ្ងៃទី ១ ខែឧសភាតាមរយៈប្រទេសសិង្ហបុរីដោយជំរុញជើងហោះហើរទៅមកពីទីក្រុង ឌូបៃមកតំបន់អាស៊ីអាគ្នេយ៍ និងភ្ជាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងកម្សាន្តនៅក្នុងតំបន់។

លោក Adnan Kazim អនុប្រធាន និងជាប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Emirates បានមានប្រសាសន៍ថា៖ «ការបន្តសេវាកម្មដឹកភ្ញៀវធ្វើដំណើរទៅមករាជធានីភ្នំពេញរបស់យើង បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹង បណ្តាញអាស៊ីអាគ្នេយ៍ ខណៈដែលយើងបន្តបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរដើម្បីស្វែងរកគោលដៅ ចម្រុះ វប្បធម៌សម្បូរបែប ជួយអាជីវកម្ម និងអ្នកនាំចេញគ្រប់ទំហំបង្កើតទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំ។ យើងសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជានិងសិង្ហបុរីសម្រាប់ការគាំទ្រក្នុងការបង្កើតផ្លូវហោះហើរថ្មីនេះ។ យើងទន្ទឹងរង់ចាំក្នុងការផ្តល់សេវាកម្មដឹកភ្ញៀវធ្វើដំណើរក្នុងប្រទេសកម្ពុជា ជាមួយនឹងសេវាកម្មនិងផលិតផលឈាន មុខគេក្នុងឧស្សាហកម្មរបស់យើង និងផ្តល់ឱ្យអ្នកធ្វើដំណើរទាំងអស់ទទួលបានសេវាកម្មរបស់យើងដោយរលូន»

សេវាកម្មដឹកអ្នកធ្វើដំណើរនេះនឹងត្រូវដំណើរការជាមួយនឹងយន្តហោះដែលមានប្រភេទកៅអីបីប្រភេទ គឺយន្តហោះ Boeing 777-300ER។ ជើងហោះហើររបស់យន្តហោះ EK348 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ០២:៣០ និងមកដល់សិង្ហបុរីនៅម៉ោង ១៤:០៥។ បន្ទាប់​មក​ជើង​ហោះ​ហើរនោះ​នឹង​ចេញ​ដំណើរ​ពី​សិង្ហបុរី​នៅ​ម៉ោង ១៥:៣៥ មក​ដល់​ភ្នំពេញ​នៅ​ម៉ោង ១៦:៣៦។ ជើងហោះហើរ EK349 នឹងត្រឡប់មកវិញដោយចាកចេញពីទីក្រុងភ្នំពេញនៅម៉ោង ២០:៥០ ហើយទៅដល់សិង្ហបុរីនៅម៉ោង ២៣:៥០ ។ បន្ទាប់មកជើងហោះហើរនោះនឹងចាកចេញពីសិង្ហបុរីនៅថ្ងៃបន្ទាប់នៅម៉ោងម៉ោង ០១:៤០ មកដល់ឌូបៃនៅម៉ោង ០៤:៥៥។ ពេលវេលាជើងហោះហើរទាំងអស់គិតជាម៉ោងក្នុងតំបន់។

Emirates SkyCargo ក៏នឹងផ្តល់សមត្ថភាពផ្ទុកទំនិញលើយន្តហោះ Boeing 777-300ER ជាង ៣០០ តោនក្នុងមួយសប្តាហ៍សម្រាប់ការដឹកជញ្ជូនទាំងក្នុងនិងក្រៅទីក្រុងភ្នំពេញ។ ទំនិញសំខាន់ៗដែលនាំចេញពីទីក្រុង ភ្នំពេញរួមមាន៖ វាយនភ័ណ្ឌ ឱសថ និងទំនិញមានតម្លៃខ្ពស់ផ្សេងទៀត។

សេវាកម្មថ្មីរបស់ក្រុមហ៊ុន Emirates នឹងផ្តល់ជូនបន្ទប់ឯកជន First Class ចំនួន ៨ កៅអី កៅអីអង្គុយលក្ខណៈបែប Business Class ចំនួន ៤២ កៅអី និងកៅអីធំទូលាយបែប Economy Class ចំនួន ៣១០ កៅអី។ ភ្ញៀវដែលធ្វើដំណើរជាមួយ Emirates អាចរីករាយជាមួយបទពិសោធន៍នៅលើមេឃដ៏ល្អបំផុត ជាមួយនឹងបទ ពិសោធន៍ ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងមានម៉ឺនុយមុខម្ហូបជាច្រើនមុខដែលត្រូវបានសម្រិតសម្រាំងតាមតំបន់ ដែល ត្រូវបានបង្កើត ឡើងដោយក្រុមមេចុងភៅដែលទទួលបានពានរង្វាន់អមដោយ ការផ្តល់ជូននូវជម្រើសភេសជ្ជៈលំដាប់ ខ្ពស់ដ៏សម្បូរបែប។

ភ្ញៀវអាចអង្គុយសម្រាកលំហែកាយជាមួយនឹងមាតិការកម្សាន្តជាច្រើនជុំវិញពិភពលោករហូតដល់ទៅ ៦.៥០០ មាតិកា ដែលរៀបចំយ៉ាងសម្រិតសម្រាំងមាន ដូចជា៖ ភាពយន្ត កម្មវិធីទូរទស្សន៍ តន្ត្រី ផតខាស ហ្គេម សៀវភៅជាសំឡេង និងប្រព័ន្ធកម្សាន្តលើយន្តហោះដែលឈ្នះពានរង្វាន់របស់ Emirates និងមានតិកាកម្សាន្តជាច្រើន ទៀត។

ភ្ញៀវធ្វើដំណើរអាចកក់សំបុត្រតាមរយៈ www.emirates.com ឬជាមួយភ្នាក់ងារផ្តល់សេវាអតិថិជនធ្វើដំណើរទាំង តាមអនឡាញ និងនៅការិយាល័យលក់សំបុត្រដោយផ្ទាល់។

អំពី Emirates

ក្រុមហ៊ុន Emirates គឺជាក្រុមហ៊ុនអាកាសចរណ៍ដែលទទួលបានពានរង្វាន់ពិភពលោក ផ្តល់សេវាកម្មដឹកអ្នកធ្វើ ដំណើរជាង ១៤០ ទីក្រុងនៅទ្វីបចំនួន ៦ តាមរយៈមជ្ឈមណ្ឌលដ៏មានប្រសិទ្ធភាពរបស់ខ្លួននៅក្នុងទីក្រុងឌូបៃ។ សេវាកម្មដឹកភ្ញៀវធ្វើដំណើរនេះប្រតិបត្តិការដោយក្រុមកងនាវាអាកាសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក ជាមួយនឹង យន្តហោះ Airbus A380 និង Boeing 777 ដ៏ធំទូលាយនិងទំនើបដែលបំពាក់ដោយឧបករណ៍ជំនួយផាសុខភាព ទំនើបបំផុតចុងក្រោយ។ ក្រុមហ៊ុន Emirates បានឈ្នះពានរង្វាន់ជាច្រើនលើប្រតិបត្តិការអាជីវកម្មដ៏ល្អឥតខ្ចោះ របស់ខ្លួន រួមទាំងការជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ថ្នាក់ពិភពលោកនៅឯពានរង្វាន់ The APEX Official Airline Ratings™ ដែលឈរនៅលំដាប់កំពូលនៃពានរង្វាន់ជម្រើសក្រុមហ៊ុនអាកាសចរណ៍ល្អសម្រាប់ អ្នកដំណើរ APEX និងត្រូវបានវាយតម្លៃថាជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយប្រាំដោយ APEX ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.emirates.com ឬ  https://www.emirates.com/media-centre/

សម្រាប់ទំនាក់ទំនង PR សូមសរសេរទៅកាន់ PR@emirates.com

កម្មវិធីវេទិកាសាធារណៈស្តីពី “មុខរបរ និងអាជីព” ក្រោមប្រធានបទ៖ ដំណោះស្រាយការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ក្នុងស្ថានភាពសេដ្ឋកិច្ច ឆ្នាំ២០២៤

0

ក្រោមអធិបតីភាព លោកជំទាវ ឧកញ៉ា កែវ មុំ ប្រធានសភាមុរបរ និងមីក្រូសហគ្រាសកម្ពុជា

👤 វាគ្មិនកិត្តិយសរួមមាន៖
🟢 អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន
🟢 ឯកឧត្តម លី ហាវ ស្ថាបនិកសាលាអាយឌាលី អន្តរជាតិ និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
🟢លោកជំទាវ ចាន់ ភារី នាយិកា ក្រុមហ៊ុន Kino Cambodia និងRevlon នៅកម្ពុជា

::: កម្មវិធី៖

  • ទីតាំងនៅ CKCC – មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ)
  • ថ្ងៃកម្មវិធី ៖  ០៩-មីនា-២០២៤
  • ម៉ោងពេលពីម៉ោង៖ ១:០០រសៀល- ៥:០០ ល្ងាច

🏷 វិភាគទានចូលរួម ៥ ដុល្លារ
🔗 ដើ​ម្បីចុះឈ្មោះ, សូមចុះក្នុងតំណរភ្ជាប់នេះ៖ https://forms.gle/i9UPoRrUiT3Kp4Ub8

::::::::::::::::::::::::::::::::::::::::::
☎️ សម្រាប់ព័ត៌មានបន្ថែម៖ 089815825​ / 016227170
👉 តេឡេក្រាម ៖ https://t.me/cpmec_info_groups

កក់សំបុត្រអូប័រ ទៅលេងតាមបណ្តាកោះនានា បានយ៉ាងងាយស្រួលតាមរយៈ ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត

0

ភ្នំពេញ៖ សូមស្វាគមន៍ មកកាន់កំពង់ផែទូកទេសចរណ៍ ជី.ធី.វី.ស៊ី ស្ពីដប៊ូត លោកអ្នកអាចធ្វើការកក់សំបុត្រអូប័រ ទៅលេងតាមបណ្តារកោះនានា បានយ៉ាងងាយស្រួលតាមរយៈ ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត ជម្រើសដ៏ស៊ីវីល័យ ក្នុងការធ្វើដំណើរលើផ្លូវទឹករបស់លោកអ្នក ជី.ធី.វី.ស៊ី ស្ពីដប៊ូត កាន់តែមានទំនុកចិត្តនិងភាពងាយស្រួល ៖
អូបរ័ជួលឯកជន ទៅតាមបណ្តាកោះ នៅក្នុងខេត្តព្រះសីហនុ

គោលដៅសំបុត្រអូបរ័ទៅមក ម៉ាហ្វីយ៉ារីស៊ត(ឆ្នេរឋានសួគ៍) – ឆ្នេរសុខសាន្ត – កោះរ៉ុងកោះតូច – ឆ្នេរឡុងសិត – កោះរ៉ុងសន្លឹមឆ្នេរសារ៉ាសេន និងឆ្នេរ២៣

ម៉ោងចេញដំណើរ 09:00ព្រឹក, 12:00ថ្ងៃត្រង់, 03:00រសៀល
លេខទំនាក់ទំនង
+(855) 070 221 234
+(855) 017 338 821
​ +(855) 071 912 0888
+(855) 015 661 456
+(855) 010 271 234
+(855) 076 713 1234

កាន់តែងាយស្រួល
ត្រឹមតែ ២-៣នាទី អ្នកអាចទិញសំបុត្រទៅលេងកោះនានាបានយ៉ាងងាយ ជាមួយក្រុមហ៊ុន G.T.V.C Speed Boat Cambodia

ដោនឡូតកម្មវិធី G.T.V.C លើ App Store និង Google Play Store ឬចុចតាមតំណនេះ https://bmb.page.link/gtvc

ទីតាំង : G.T.V.C Speed Boat ជី.ធី.វី.ស៊ី ស្ពីដបូត DEPARTURES
https://goo.gl/maps/rtW3D2CGAU593CjLA

ក្រុមហ៊ុន Vietjet បង្ហាញកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយក្រុមហ៊ុន Airbus, Rolls-Royce, Pratt & Whitney និង Safran ក្នុងកម្មវិធីពិព័រណ៍យន្តហោះសិង្ហបុរី២០២៤

(ភ្នំពេញ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤) – ក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet បានទទួលជោគជ័យនៅក្នុងកម្មវិធីពិព័រណ៍យន្តហោះសិង្ហបុរី ២០២៤ ដ៏មានកិត្យានុភាព។ ក្រុមហ៊ុន Vietjet បានប្រកាសកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយក្រុមហ៊ុនឈានមុខគេខាងផ្នែកស្សាហកម្ម ដូចជា៖ ក្រុមហ៊ុន Airbus, Rolls-Royce, RTX’s Pratt & Whitney និង Safran ដែលត្រូវបានរចនាឡើងដើម្បីពង្រឹង និងគាំទ្រដល់ការពង្រីកបណ្តាញជើងហោះហើរ និងប្រព័ន្ធជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ការរីកចម្រើននាពេលអនាគត ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។

. ក្រុមហ៊ុន Vietjet និង Airbus ប្រកាសបញ្ជាទិញយន្តហោះ Widebody A330neo ចំនួន ២០ គ្រឿង

ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Airbus បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់ការទិញយន្តហោះប្រភេទ A330neo (A330-900) ចំនួន ២០ គ្រឿងដែលជាកិច្ចព្រមព្រៀងដ៏សំខាន់បំផុតមួយនៅឯកម្មវិធីពិព័រណ៍យន្តហោះសិង្ហបុរី ២០២៤។ ការវិនិយោគនេះ ជាការវិនិយោគយន្តហោះដ៏ធំបំផុតរបស់ក្រុមហ៊ុន Vietjet រហូតមកដល់បច្ចុប្បន្នចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការពង្រីកបណ្តាញហោះហើររបស់ខ្លួន និងការធ្វើទំនើបកម្មកងនាវាអាកាសចរណ៍។

យន្តហោះនេះ នឹងដំណើរការនៅលើការហោះហើររយៈចម្ងាយឆ្ងាយ ដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុនអាកាសចរណ៍ ក៏ដូចជាសេវាកម្មក្នុងតំបន់ដែលមានសមត្ថភាពខ្ពស់។ ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងជំនួសយន្តហោះ A330-300s ដែលជួលបច្ចុប្បន្ន ក៏ដូចជាការពង្រីកបណ្តាញផងដែរ។

យន្តហោះ A330neo រចនាឡើងដើម្បីឱ្យមានប្រសិទ្ធភាពកម្រិតខ្ពស់ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន Vietjet និងគោលដៅ ESG គោលបំណងសម្រាប់អព្យក្រិត្យកាបូននៅឆ្នាំ ២០៥០ ។ ជាមួយនឹងយន្តហោះ A330neo ជំនាន់ថ្មី ក្រុមហ៊ុនអាកាសចរណ៍ទន្ទឹងរង់ចាំផ្តល់ជូនអ្នកដំណើរក្នុងរយៈចម្ងាយឆ្ងាយ បំពាក់ដោយឧបករណ៍យ៉ាងល្អ ជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះក្នុងតម្លៃប្រកួតប្រជែង។

យន្តហោះ A330neo ផ្តល់ជូននូវកាប៊ីន Airspace ដែលទទួលបានពានរង្វាន់ ធានានូវបទពិសោធន៍ធ្វើដំណើរប្រកបដោយផាសុកភាព ជាមួយនឹងទំហំធំទូលាយ និងបរិក្ខារទំនើបៗ។ បំពាក់​ដោយ​ម៉ាស៊ីន Rolls-Royce Trent 7000 យន្តហោះប្រភេទនេះអាច​ហោះ​បាន​ក្នុង​ល្បឿន ៧.២០០ nm/១៣.៣០០ គីឡូម៉ែត្រ។

. ក្រុមហ៊ុន Vietjet ជ្រើសរើសម៉ាស៊ីន Trent 7000 របស់ Rolls-Royce ដែលបំពាក់ម៉ាស៊ីន A330neo ចំនួន ២០

ក្រុមហ៊ុន Vietjet និង Rolls-Royce បានប្រកាសពីការប្តេជ្ញាចិត្តសម្រាប់ 20 Trent 7000 ដើរដោយថាមពល A330neo ដែលនឹងបំពេញបន្ថែមកងយន្តហោះដែលមានស្រាប់របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលមានយន្តហោះ Trent 700 ដើរដោយថាមពល A330ceo ចំនួនប្រាំពីរ។

ជាមួយនឹងឡាស៊ែរផ្តោតទៅលើនិរន្តរភាព ម៉ាស៊ីន Trent 7000 ផ្តល់នូវការដុតប្រេងកាន់តែប្រសើរជាងមុន 14% ក្នុងមួយកៅអី ខណៈពេលដែលកាត់បន្ថយការបំភាយឧស្ម័នយ៉ាងខ្លាំង។ ការកាត់បន្ថយការបំភាយឧស្ម័ននឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ជៀសវាងឧស្ម័ន CO2 ច្រើនជាងមួយសែនតោនក្នុងរយៈពេលពេញមួយជីវិតរបស់យន្តហោះនីមួយៗ ដោយសារក្រុមហ៊ុនអាកាសចរណ៍ពង្រីកប្រតិបត្តិការរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាពក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

នៅពេលដែលម៉ាស៊ីន Trent 7000 ផ្តល់ថាមពលដល់ Airbus A330neo ជំនាន់ថ្មីបំផុតរបស់ Vietjet ពួកគេនឹងជួយឱ្យកងនាវាអាកាសចរណ៍ Vietjet ឈានដល់កម្ពស់បច្ចេកវិទ្យាថ្មី ពង្រឹងគុណភាពជើងហោះហើរយ៉ាងសំខាន់ ហើយក្នុងពេលតែមួយបង្កើនភាពជឿជាក់ និងប្រសិទ្ធភាពប្រតិបត្តិការ។

. Vietjet ជ្រើសរើស Pratt & Whitney របស់ RTX ដើម្បីផ្តល់ថាមពលដល់យន្តហោះ A321neo បន្ថែមចំនួន 19 គ្រឿង

ក្រុមហ៊ុន Vietjet អនុវត្តជម្រើសសម្រាប់យន្តហោះ A321neo ដែលដំណើរការដោយក្រុមហ៊ុន GTF ចំនួន 19 បន្ថែមទៀតពីក្រុមហ៊ុន Pratt & Whitney ដែលជាអាជីវកម្ម RTX ។ ការផ្លាស់ប្តូរយុទ្ធសាស្រ្តក៏រួមបញ្ចូលផងដែរនូវកិច្ចព្រមព្រៀងសេវាកម្មជាមួយ EngineWise® សម្រាប់ការថែទាំម៉ាស៊ីន។ ពិធីចុះហត្ថលេខាដែលបានធ្វើឡើងក្នុងអំឡុងពេល Airshow ជួយពង្រឹងភាពជាដៃគូដែលកំពុងបន្តរវាង Vietjet និង Pratt & Whitney

ក្រុមហ៊ុន Vietjet បង្ហាញពីទំនុកចិត្តលើបច្ចេកវិទ្យារបស់ Pratt & Whitney ដោយសង្កត់ធ្ងន់ទៅលើប្រសិទ្ធភាពប្រេង និងអត្ថប្រយោជន៍បរិស្ថាននៃយន្តហោះដែលដំណើរការដោយ GTF។ ជាមួយនឹងការពង្រីកនេះ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ចំពោះម៉ាស៊ីន GTF ពង្រីកដល់យន្តហោះសរុបចំនួន 87 គ្រឿង ដែលពង្រឹងបន្ថែមទៀតនូវកងនាវាដែលកំពុងកើនឡើងរបស់ខ្លួន។

ម៉ាស៊ីន Pratt & Whitney GTF នឹងផ្តល់ឱ្យ Vietjet នូវការប្រើប្រាស់ប្រេងឥន្ធនៈ និងការបញ្ចេញឧស្ម័នទាបបំផុតនៅក្នុងតំបន់។

. ក្រុមហ៊ុន Vietjet និង Safran ប្រកាសភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ឧបករណ៍សុវត្ថិភាពនៅលើយន្តហោះ B737MAX

ក្រុមហ៊ុន Vietjet និង Safran AeroSystems ប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់ឧបករណ៍សុវត្ថិភាពនៅលើយន្តហោះ B737MAX របស់ក្រុមហ៊ុន Vietjet ។ ការជ្រើសរើសរួមមានធាតុផ្សំសុវត្ថិភាពសំខាន់ៗដូចជា Life Rafts ឧបករណ៍ដកដង្ហើមការពារ របាំងនាវិក និងអាវជីវិត និងសេវាកម្មគាំទ្រដែលពាក់ព័ន្ធជាច្រើនទៀត។

ដោយផ្តោតលើបច្ចេកវិជ្ជាទំនើប និងភាពជឿជាក់ Safran Aerosystems ត្រូវបានកំណត់ដើម្បីលើកកំពស់ស្តង់ដារសុវត្ថិភាពទូទាំងប្រតិបត្តិការរបស់ Vietjet។ ការផ្តល់ជូនរបស់ Safran Aerosystems ត្រូវបានជ្រើសរើសសម្រាប់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តចំពោះឧត្តមភាពក្នុងការរចនាឧបករណ៍សុវត្ថិភាពទំនើបទាន់សម័យ។

ជាមួយនឹងយន្តហោះជាង 105 គ្រឿង និងបរិមាណអ្នកដំណើរដែលកំពុងកើនឡើងឥតឈប់ឈរ Vietjet កំពុងពង្រីកបណ្តាញហោះហើររបស់ខ្លួនយ៉ាងសកម្មជាមួយនឹងគោលដៅនៅទូទាំងប្រទេសវៀតណាម អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ និងគោលដៅអន្តរទ្វីប។ ក្រុមហ៊ុនអាកាសចរណ៍នេះ មានគោលបំណងផ្តល់នូវបទពិសោធន៍ហោះហើរដ៏ល្អបំផុតក្នុងតម្លៃប្រកួតប្រជែងបំផុតសម្រាប់អ្នកដំណើរ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយដៃគូអាកាសចរណ៍ និងបច្ចេកវិទ្យាឈានមុខគេនៅក្នុងឧស្សាហកម្មទូទាំងពិភពលោក។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

ក្រុមហ៊ុនឌឹ ហឺស្ស ធីអិមអេច ចែករំលែកនូវនៃក្តីសង្ឃឹម តាមរយៈការផ្ដល់កញ្ចប់អាហារ ដល់ប្រជាជន ១២៧គ្រួសារ នៅក្នុងសមាគមន៍ស្មសាន

ភ្នំពេញ៖ ក្រុមហ៊ុនឌឹ ហឺស្ស ធីអិមអេច (De Heus TMH Cambodia) នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចែករំលែកនូវនៃក្តីសង្ឃឹម និងក្ដីស្រឡាញ់ តាមរយៈការផ្ដល់កញ្ចប់អាហារ ដល់បងប្អូនប្រជាជនចំនួន ១២៧គ្រួសារ នៅសមាគមន៍ស្មសាន ក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរប់ខ្លួន ក្រុមហ៊ុនឌឹ ហឺស្ស ធីអិមអេច បានសរសេរថា «ចែករំលែកនូវនៃក្តីសង្ឃឹម! បានឃើញនូវស្នាមញញឹម នៅលើមុខរបស់ប្រជាជន ១២៧ គ្រួសារនៅក្នុងសមាគមន៍ស្មសាន ដែលទទួលបានកញ្ចប់អាហារ គឺពិតជាធ្វើឲ្យយើងមានក្ដីរីករាយជាអនេក។ រួមគ្នា យើងអាចបង្កើតពិភពលោកមួយ ដែលប្រជាជនគ្រប់រូបមានលទ្ធភាពប្រសើរជាមុន» ។

សូមបញ្ជាក់ថា ក្រុមហ៊ុនឌឹ ហឺស្ស ធីអិមអេច គឺជាក្រុមហ៊ុនមួយនៅក្នុងបុត្រឧបសម្ព័ន្ធក្រុមហ៊ុនចំណីសត្វ ឌឹ ហឺស្ស ជាមួយការបណ្តាក់ទុនរវាង ក្រុមហ៊ុនចំណីសត្វ ឌឹ ហឺស្ស និងដៃគូកម្ពុជា ធីអិមអេច។ នៅ​ក្នុង​តំបន់​អាស៊ី ឌឹ ហឺស្ស មាន​វត្តមាន​ក្នុង​ប្រទេស​មួយ​ចំនួន ដោយ​មាន​ទីស្នាក់ការ​កណ្តាល​ប្រចាំ​តំបន់​នៅ​ប្រទេស​វៀតណាម។ ដោយចាប់ផ្តើមពីប្រទេសវៀតណាម ឌឹ ហឺស្ស បានពង្រីកយ៉ាងឆាប់រហ័សនៅក្នុងប្រទេសផ្សេងទៀតក្នុងតំបន់។

ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច គឺជាក្រុម ហ៊ុនផលិតចំណីសត្វមួយក្នុងចំណោមក្រុមហ៊ុនផលិតចំណីសត្វធំជាងគេទាំង ១០នៅក្នុងពិភពលោក ហើយក៏ជាក្រុមហ៊ុនមានអាយុជាង ១១១ឆ្នាំមកហើយ គឺជំនាន់ទី៥ នៃដូនតាដែលជាស្ថាបនិកបង្កើតក្រុមហ៊ុននេះនៅប្រទេសហូឡង់ ៕