“Every Sale, A New Friendship” ដែលជាបាវចនាដែលបានបោះពុម្ពនៅលើជញ្ជាំងខាងក្រោយនៃព្រឹត្តិការណ៍នេះ មើលទៅសាមញ្ញជាពិសេសនៅក្រោមពន្លឺភ្លើង។ វាមិនមែនជាពាក្យស្លោកទីផ្សារទេ ប៉ុន្តែវាជាការសន្យាមួយ។
នៅក្នុងព្រឹត្តិការណ៍ថ្លែងអំណរគុណអតិថិជននេះ ក្រុមហ៊ុន BYD បានណែនាំនូវម៉ូដែលថ្មីពីរគឺ BYD Sealion 7 និង BYD M9 ដែលបង្ហាញពីភាពខ្លាំងនៃនវានុវត្តន៍របស់ខ្លួននៅក្នុងវិស័យថាមពលថ្មី និងបំពេញតម្រូវការទីផ្សាររបស់កម្ពុជាសម្រាប់ការធ្វើដំណើរបៃតង។
BYD Sealion 7 គឺជាប្រភេទរថយន្ត SUV អគ្គិសនីសុទ្ធទំនើបថ្មីស្រឡាង ដែលអាចបើកបរបានចម្ងាយឆ្ងាយបំផុតដល់ទៅ ៥២០ គីឡូម៉ែត្រ។ រីឯ BYD M9 វិញ គឺជាប្រភេទរថយន្ត MPV ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប និងភាពប្រណីត ដោយបំពាក់បច្ចេកវិទ្យា Super Hybrid ដែលអាចជួយឱ្យរថយន្តបើកបរបានចម្ងាយកាន់តែឆ្ងាយនៅពេលចាក់ប្រេងពេញ និងសាកភ្លើងពេញ។
រថយន្តម៉ូដែលថ្មីទាំងពីរនេះ គ្រោងនឹងចេញលក់ជាបន្តបន្ទាប់នៅក្នុងខែតុលាខាងមុខ ដែលមិនត្រឹមតែជួយបំពេញបន្ថែមជម្រើសផលិតផលរបស់ BYD នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ជូននូវជម្រើសនៃការធ្វើដំណើរដ៏ប្រណីត ឆ្លាតវៃ និងបៃតងដល់អតិថិជនផងដែរ។ នេះសបញ្ជាក់ឱ្យឃើញពីភាពលេចធ្លោរបស់ BYD ក្នុងការដឹកនាំនិន្នាការថ្មីនៃការធ្វើដំណើរដ៏បៃតង និងឆ្លាតវៃនៅក្នុងប្រទេសកម្ពុជា។
កម្ពុជាកំពុងក្លាយជាទីផ្សារអាទិភាពរបស់ក្រុមហ៊ុន BYD
ក្រុមហ៊ុន BYD បានចាត់ទុកកម្ពុជាជាទីផ្សារយុទ្ធសាស្ត្រដែលតម្រូវឱ្យមានការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។ វាគឺជាទីផ្សារអាទិភាពដែលក្រុមហ៊ុនពិតជាសង្ឃឹមថានឹងធ្វើការអភិវឌ្ឍន៍រយៈពេលវែង និងផ្តល់សេវាកម្មស៊ីជម្រៅ។ នៅក្នុងជម្រើសផលិតផល ក្រុមហ៊ុន BYD បានសម្រេចការគ្របដណ្តប់ពេញលេញចាប់ពីការធ្វើដំណើរប្រចាំថ្ងៃ រហូតដល់រថយន្តអាជីវកម្មខ្នាតមធ្យម និងធំ និងពីអគ្គិសនីសុទ្ធទៅ Super Hybrid ៖ ម៉ូដែលអគ្គិសនីសុទ្ធចំនួនបួនគឺ Seagull, ATTO2, ATTO3, HAN និងម៉ូដែល Super Hybrid បីគឺ Sealion 5, Sealion 6, Shark 6 ដែលបំពេញតម្រូវការផ្សេងៗដូចជា៖ ក្នុងក្រុង គ្រួសារ អាជីវកម្ម និងក្រៅផ្ទះ។ នាពេលអនាគត ក្រុមហ៊ុន BYD នឹងបន្តពង្រីកការណែនាំផលិតផលការវិនិយោគសេវាកម្ម និងកិច្ចសហប្រតិបត្តិការក្នុងស្រុក ដើម្បីធ្វើឱ្យ‘រថយន្តថាមពលថ្មី’ មិនត្រឹមតែជាជម្រើសមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ក្លាយជា‘ផ្នែកមួយនៃជីវិតប្រចាំថ្ងៃ’ របស់ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ។
យើងតែងតែជឿថា រាល់ការប្រគល់រថយន្តនីមួយៗ គឺជាការចាប់ផ្តើមនៃសាច់រឿងមួយ។ Every Sale, A New Friendship. នេះគឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន BYD ចំពោះទីផ្សារ និងជាចម្លើយចំពោះអ