Home Blog Page 55

បុគ្គលិកធនាគារ HH BANK ជាច្រើននាក់នាំគ្នាចូលរួមពិធីកាន់បិណ្ឌ៧ ឯវត្តចាស់ជាងគេមួយ នៅរាជធានីភ្នំពេញ

0

បុគ្គលិកធនាគារ HH BANK ជាង ៥០ នាក់ បាននាំគ្នាចូលរួមពិធីកាន់បិណ្ឌ ដោយបាននាំយកនូវគ្រឿងឧបភោគបរិភោគ បាយសម្ល អង្ករ បច្ច័យ និងសម្ភារផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់នៅវត្តអារាមចំណាស់មួយស្ថិតនៅរាជធានីភ្នំពេញ ក្បែរព្រះបរមរាជវាំង គឺ វត្តឧណ្ណាលោម ដែលជាកន្លែងអាសនៈនៃគណៈមហានិកាយរបស់ប្រទេសកម្ពុជា និងជាវត្តដ៏សំខាន់បំផុតនៃរាជធានីភ្នំពេញ និងជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនាកម្ពុជា។

លោក ឈន់ សកល នាយកនាយកដ្ឋានផ្សព្វផ្សាយ និងអភិវឌ្ឍផលិតផល នៃធនាគារ HH BANK បានឱ្យដឹងថា «ការបង្កើតកម្មវិធីធ្វើបុណ្យរួមគ្នារបស់បុគ្គលិកធនាគារ HH BANK នេះគឺ ដើម្បី ឧទិ្ទសផលបុណ្យជូនដល់ញាតិការទាំង ៧ សន្តាន ដែលបានចែកឋាន និងបង្កើតកម្លាំងសាមគ្គីរវាងបុគ្គលិកក្នុងការធ្វើអំពើបុណ្យរួមគ្នាក៏ដូចជាការអភិរក្សប្រពៃណីទំនៀមទម្លាប់ របស់ខ្មែរផងដែរ»។

លោកបានបន្ថែមថា ឆ្នាំនេះជាឆ្នាំទី២ហើយដែលធនាគារ HH BANK បង្កើតកម្មវិធីនេះឡើង កាលពីឆ្នាំ ២០២២ កន្លងទៅ បុគ្គលិកទាំងអស់បានទៅធ្វើបុណ្យជុំគ្នានៅវត្ត សារាវ័ន្តតេជោ ដោយឡែកឆ្នាំ ២០២៣ នេះយើងជ្រើសរើសមកកាន់វត្តឧណ្ណាលោមម្តង ដើម្បីឆ្លៀតឱកាសណែនាំបុគ្គលិកទាំងអស់ឱ្យស្គាល់ពី «ប្រាសាទពោធិលោម» ដែលជាចេតិយបុរាណមួយដែលមានអាយុកាលយូរជាងគេនៅរាជធានីភ្នំពេញ និងមានអាយុកាលមុនវត្តភ្នំដូនពេញទៅទៀត។

គណៈកម្មាធិការចំណុះជើងវត្ត និងអ្នកកាន់វេនបិណ្ឌ ពុទ្ធបរិស័ទ ព្រមទាំងព្រះសង្ឃ មានសេចក្តីត្រេកអរជាខ្លាំងចំពោះទឹកចិត្តជ្រះថ្លារបស់បុគ្គលិកធនាគារ HH BANK ដែលបានចូលរួមកាន់បិណ្ឌទី៧ នៅវត្តឧណ្ណាលោមនេះ ហើយក៏សំណូមពរឱ្យធនាគារផ្សេងទៀត ចូលរួមចែករំលែកបុណ្យកុសលរួមគ្នា ដូចធនាគារ HH BANK ផងដែរ៕

អំពីធនាគារ HH BANK

ធនាគារ HH BANK ត្រូវបានទទួលស្គាល់ជាផ្លូវការដោយធនាគារជាតិនៃកម្ពុជា ដែលបានចុះបញ្ជីក្រោមឈ្មោះ ធនាគារ ហេងហ៊ី(ខេមបូឌា) ខមមើសល ប៊ែង ម.ក កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ HH BANK ផ្តោតលើសេវាកម្មអតិថិជន រួមបញ្ចូលគ្នារវាងការច្នៃប្រឌិត វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងទំនើបកម្ម ដើម្បីក្លាយជាធនាគារពាណិជ្ជមួយឈានមុខគេប្រកបដោយគុណតម្លៃនាពេលអនាគត។ ទីស្នាក់ការកណ្តាលរបស់ធនាគារ HH BANK មានទីតាំងនៅផ្ទះលេខ ៦៤ មហាវិថីព្រះនរោត្តម កែងផ្លូវ ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយផ្តោតលើការបំពេញតម្រូវការរបស់អតិថិជន ស្ថិរភាពហិរញ្ញវត្ថុ និងការច្នៃប្រឌិត យើងខិតខំផ្តល់នូវសេវាកម្មធនាគារដែលអាចទុកចិត្តបាន និងសុវត្ថិភាព ដែលរួមចំណែកដល់កំណើន និងវិបុលភាពរបស់អតិថិជនរបស់យើង។ ព័ត៌មានលម្អិតសូមចូលទៅកាន់ www.hhbank.com.kh  ឬហ្វេសប៊ុកផ្លូវការរបស់យើងhttps://www.facebook.com/Henghe.Cambodia

វ៉នដឺឡេនរីស៊ត នឹងបើកដំណើរការ នៅចុងខែនេះ

ស្រុកព្រៃនប់៖​ រីស៊តថ្មីមួយកន្លែង ឈ្មោះ វ៉នដឺឡេនរីស៊ត (Wonderland resort) ជាកន្លែងសម្រាកកម្សាន្ដបែបធម្មជាតិថ្មីមួយកន្លែង ស្ថិតក្នុងឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងបើកដំណើរការឆាប់ៗ ពោលនៅចុងខែខាងមុខនេះហើយ។

សម្រាប់បងប្អូនដែលចង់មក ប្តូរបរិយាកាសលម្ហែរអារម្មណ៍បែបធម្មជាតិ ជាមួយទិដ្ឋភាព និងបរិយាកាសបរិសុទ្ធ អាចទាក់ទងមកលេខទូរសព្ទ័ 031 444 1234 ឬអាចឆែកទីតាំងតានរយៈ Google Mapនេះ បាន៖ https://maps.app.goo.gl/ZqEdaSKjTyacj3JTA?g_st=ic

សូមរំលឹកថា រីស៊ត វ៉នដឺឡេន ជារមណីយដ្ឋាន ស្រស់ស្អាត បែបអេកូទេសចរណ៍ប្រណិត មានទាំងធម្មជាតិវាលស្រែ ព្រៃភ្នំ និងដងព្រែក។ Wonderland resort ជាកន្លែងដែលភ្ញៀវទេសចរណ៍ ប្រជាពលរដ្ឋ មហាជនអាចផ្សារភ្ជាប់ពេលវេលា និងការស្នាក់នៅជាមួយធម្មជាតិវាលស្រែ ព្រៃភ្នំ និងដងព្រែកដ៏ស្រស់ស្អាតផងដែរ ។

មន្ត្រីផ្នែកទេសចរណ៍និងអាជ្ញាធរ ធ្លាប់បានលើកឡើងថា គ្រប់យ៉ាងដែលលិចឡើងជារូបភាពនេះ គឺជាការរួមចំណែក​ និងពង្រីកសក្តានុពល ទេសចរណ៍ក្នុងខេត្តព្រះសីហនុ៕

ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យ វាស់ភ្នែក និងកាត់វ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋស្រុកមោងឫស្សី

ភ្នំពេញ ៖លោក អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារចុះជួយស្រុកមោងឫស្សី និង លោក កើត រិទ្ធ អនុប្រធានទី១ នៃក្រុមការងារចុះជួយស្រុកមោងឫស្សី នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការពិនិត្យ វាស់ភ្នែក និងកាត់វ៉ែនតាដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកមោងឫស្សី។ ការពិនិត្យ វាស់ភ្នែក និងកាត់វ៉ែនតា ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកមោងឫស្សីនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី៣០ ខែកញ្ញា និងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមគ្រូពេទ្យឯកទេសភ្នែកស្ម័គ្រចិត្តរបស់ក្រុមការងារចុះជួយស្រុកមោងឫស្សី ដែលស្ថិតក្រោមការដឹកនាំ និងសម្របសម្រួលរបស់លោក ជិត ប៉ុណ្ណារ៉ា និងលោកស្រី។

លោក កើត រិទ្ធ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តទាំងអស់ ដែលបានចំណាយទាំងពេលវេលា និងថវិកា ផ្ទាល់ខ្លួនដើម្បីចុះមកពិនិត្យ វាស់ភ្នែក និងកាត់វ៉ែនតាដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកមោងឫស្សី។

ទន្ទឹមនេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ ប្រជាពលរដ្ឋស្រុកមោងឫស្សី ដែលតែងតែផ្តល់នូវស្នាមញញឹម ការទទួលរាក់ទាក់ និងការជឿទុកចិត្តដល់ក្រុមការងារចុះជួយស្រុកមោងឫស្សីរហូតមក។ ជាមួយនេះ លោក កើត រិទ្ធ បានបញ្ជាក់ថា ដរាបណាប្រជាពលរដ្ឋស្រុកមោងឫស្សី នៅតែផ្តល់ស្នាមញញឹម និងជឿទុកចិត្តលើក្រុមការងារចុះជួយស្រុកមោងឫស្សី, ក្រុមការងារចុះជួយស្រុកមោងឫស្សី នឹងនៅតែខិតខំស្វែងរកនូវមធ្យោយបាយនានា ដើម្បីជាប្រយោជន៍ជូនប្រជាពលរដ្ឋស្រុកមោងឫស្សីជានិច្ច។

សូមបញ្ជាក់ផងដែរ ការពិនិត្យ វាស់ភ្នែក និងព្យាបាលរយៈពេល២ថ្ងៃនេះ ជាលលទ្ធផលបាន ចែកវ៉ែនតាជូនដល់ប្រជាពលរដ្ឋ ចំនួន១០៩១វ៉ែនតា ផ្តល់ថ្នាំព្យបាលភ្នែក ចំនួន១៥៣នាក់ និងរកឃើញបាយភ្នែក ចំនួន៥៤នាក់ និងកន្ទុយថ្លែន ចំនួន៧នាក់ ដែលនឹងត្រូវបន្តបញ្ជូនទៅធ្វើការវះកាត់ និងព្យាបាល ដោយអត់គិតកំរៃនៅមន្ទីពេទ្យបង្អែក ខេត្តពោធិសាត់។

ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តទាំងអស់ របស់លោក ជិត ប៉ុណ្ណារ៉ា និងលោកស្រី នឹងបន្តបេសកកម្មមនុស្សធម៍របស់ខ្លួន ជារៀងរហូតដើម្បីបំរើប្រជាពលរដ្ឋកម្ពុជានៅគ្រប់ទិសទី៕

សាលាឧទ្ធរណ៍ដើម្បីយុត្តិធម៌៖ ការកាត់ទោសបុរសដែលគេតាមចាប់ខ្លួននៅកម្ពុជា ពីបទបំពានលើរាងកាយត្រូវបានរបន្ត

ភ្នំពេញ៖ សាលាឧទ្ធរណ៍ បានប្រកាសសាលក្រមជាប្រវត្តិសាស្ត្រ សម្រាប់សិទ្ធិ និងការពារកុមារ ក្នុងសំណុំរឿងប្រឆាំងនឹងអតីតនាយកប្រតិបត្តិ អង្គការ សុវណ្ណកុមារ គឺលោក សុធា អរុណ និងបក្ខពួក គឺលោក ហ៊ុន ចិន្តា អ្នកស្រី ថាយ ស៊ីនួន និងអ្នកស្រី អ៉ឹង វាសនា និមល។ លោក សុធា អរុណ ត្រូវបានផ្តន្ទាទោសពីបទរំលោភសេពសន្ថវៈកុមារពីរនាក់ បទឆបោក បទប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសពាក់ព័ន្ធនឹងជនរងគ្រោះ ការបង្អត់អាហារ និងការធ្វេសប្រហែសក្នុងការថែទាំអនីតិជនអាយុក្រោម ១៥ ឆ្នាំ។ លោក សុធា អរុណ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ សរុប ២២ ឆ្នាំ។

សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ លើករណីធ្វើទារុណកម្មលើកុមារ ត្រូវបានប្រកាសនៅក្នុងតុលាការ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣ ដោយតម្កល់ការផ្តន្ទាទោសរបស់តុលាការជាន់ទាប។ សាលាឧទ្ធរណ៍ក៏បានប្រកាសនៅថ្ងៃទី ១១ ខែកញ្ញា ថានឹងតម្កល់ការផ្ដន្ទាទោសលើសំណុំរឿងពាក់ព័ន្ធការរំលោភសេពសន្ថវៈលើអនីតិជន ដោយលោក សុធា អរុណ។ សាលក្រមជាលាយលក្ខណ៍អក្សរត្រូវបានរំពឹងថានឹងត្រូវ ចេញដោយតុលាការក្នុង រយៈពេលប៉ុន្មានសប្តាហ៍ទៀត។

ករណីការធ្វើទារុណកម្ម និងរំលោភសេពសន្ថវៈ

សាលាឧទ្ធរណ៍ សម្រេចតម្កល់ការផ្ដន្ទាទោសលោក សុធា អរុណ ចំនួន ៤ ឆ្នាំ ពីបទប្រព្រឹត្តអំពើហិង្សាលើកុមារ យ៉ាងសាហាវឃោរឃៅនៅ អង្គការ សុវណ្ណកុមារ។ លោក ហ៊ុន ចិន្តា និង អ្នកស្រី ថៃ ស៊ីនួន ឪពុកម្តាយចិញ្ចឹម ពីរនាក់នៅ អង្គការ សុវណ្ណកុមារ ត្រូវផ្តន្ទាទោសម្នាក់ៗ ៣ ឆ្នាំ និង អ្នកស្រី អ៉ឹង វាសនា និមល ឪពុកម្តាយចិញ្ចឹមម្នាក់ទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ។ ការផ្ដន្ទាទោស លោក សុធា អរុណ លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន និង អ្នកស្រី អ៉ឹង វាសនា និមល គឺពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសពាក់ព័ន្ធនឹងជនរងគ្រោះ។ លោក សុធា អរុណ ក៏ត្រូវបានផ្តន្ទាទោសពីបទបង្អត់អាហារ និងការធ្វេសប្រហែសក្នុងការថែទាំអនីតិជនក្រោមអាយុ ១៥ឆ្នាំ។ តុលាការបានបង្គាប់ឱ្យលោក សុធា អរុណ លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន និងអ្នកស្រី អ៉ឹង វាសនា និមល រួមគ្នាសងថ្លៃខូចខាតចំនួន ២០០.០០០.០០០ រៀល (ពីររយលាន) រៀល។

នៅតុលាការជាន់ទាប លោក សុធា អរុណ ត្រូវបានកាត់ទោសពីបទរំលោភសេពសន្ថវៈលើក្មេងស្រីពីរនាក់នៅ អង្គការ សុវណ្ណកុមារ។ លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំ សម្រាប់ករណីរំលោភសេពសន្ថវៈនីមួយៗ។ សាលាឧទ្ធរណ៍ បានបញ្ជាក់ពីការផ្ដន្ទាទោសលើសំណុំរឿងរំលោភសេពសន្ថវៈមួយក្នុងចំណោមសំណុំរឿងរំលោភសេពសន្ថវៈ ទាំងពីរនោះ លោក សុធា អរុណ ត្រូវសងជំងឺចិត្តចំនួន ៦០.០០០.០០០ រៀល (ហុកសិបលាន) រៀល ដល់ជនរងគ្រោះដែលត្រូវបានចាប់រំលោភម្តងហើយម្តងទៀតចាប់តាំងពីអាយុ ៦ឆ្នាំ មក។ សំណុំរឿងទី ២ មិនទាន់ត្រូវបាន សាលាឧទ្ធរណ៍ បើកសវនាការនៅឡើយទេ។

“សាលាឧទ្ធរណ៍ គួរទទួលបានការសរសើរចំពោះការតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោក សុធា អរុណ និងបក្ខពួកត្រូវតែនាំខ្លួនមកទទួលទោស និងចាប់ខ្លួនពីបទឧក្រិដ្ឋកម្មដ៏រន្ធត់មកលើកុមារ។ យើងសូមជំរុញឲ្យសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ និង អនុវត្តដីកាចាប់ខ្លួន ដែលបានចេញប្រកាស់យូរមកហើយមកលើលោក សុធា អរុណ លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន និងអ្នកស្រី អ៉ឹង វាសនា និមល។ ប្រទេសកម្ពុជាត្រូវមើលថែកូនៗរបស់នាង។ បន្ទាប់ពីបានធ្វើការយ៉ាងទូលំទូលាយ អស់រយៈពេល បួនឆ្នាំ ដោយក្រុមមេធាវី អ្នកស៊ើបអង្កេត និងបុគ្គលិករបស់ អង្គការ សុវណ្ណ កុមារ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលឃើញនីតិរដ្ឋអនុវត្ត ក្នុងករណី លោក សុធា អរុណ និងបក្ខពួក។” លោក Bradley J. Gordon តំណាងផ្នែកច្បាប់របស់ អង្គការ សុវណ្ណកុមារ បាននិយាយថា “ករណីដ៏សោកនាដកម្មនេះ គឺជាការសម្រេចចិត្តដ៏សំខាន់មួយ សម្រាប់ការកែលម្អការការពារសម្រាប់កុមារ។”

អង្គការ សុវណ្ណកុមារ គឺជាគ្រឹះស្ថានថែទាំ និងផ្តល់លំនៅដ្ឋាន មិនរកប្រាក់ចំណេញ នៅទីក្រុងភ្នំពេញ ដែលបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដោយ លោកស្រី Elizabeth Ross Johnson ដើម្បីផ្តល់ផ្ទះដ៏សមប្រកបដោយសុវត្ថិភាព និងចិញ្ចឹមបីបាច់ដល់កុមារដែលត្រូវការជំនួយ។ ប៉ុន្មានឆ្នាំមកនេះ អង្គការ សុវណ្ណកុមារ បានថែទាំកុមារប្រមាណ ៥៥ នាក់។

លោក សុធា អរុណ និងបក្ខពួក បានគេចពីប៉ូលីសកម្ពុជា អស់រយៈពេលជិតពីរឆ្នាំ បើទោះបីជាមានការផ្តន្ទាទោស និងដីកាចាប់ខ្លួនយ៉ាងសកម្មក៏ដោយ៕

អ្នកឧកញ៉ា ទៀ វិចិត្រ​ ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់គ្រួសារខ្វះខាត ៥គ្រួសារនៅស្រុកព្រៃនប់

ភ្នំពេញ៖ ដោយមើលឃើញពីការលំបាករបស់លោកតា លោកយាយ ដែលមានជីវភាពខ្វះខាត និងមានពិការភាព ចំនួន ០៥​ គ្រួសារ មានអាស័យដ្ឋានរស់នៅ ភូមិបត់គគីរ ឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ​ គណបក្សមូលដ្ឋានភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងារ នាំយកឧបត្ថម្ភដូចជា​ រទេះរុញសម្រាប់លោកយាយ​ ដែលមានពិការភាពដោយជំងឺ កង់សម្រាប់ក្មួយស្រី ធ្វើដំណើរទៅសាលារៀន និងគ្រឿងឧបភោគ បរិភោគជាច្រើនមុខផងដែរ។

អំណោយឧបត្ថម្ភដែលលោកតា លោកយាយទទួលបានរួមមាន៖

គ្រួសារទី១. លោកយាយឈ្មោះ ម៉ៅ ផុន អាយុ ៦៣ ឆ្នាំពិការមួយចំហៀងខ្លួនដោយជម្ងឺ
ទទួលបាន៖ រទេះរុញសម្រាប់ជនពិការ0១, អង្ករ ៥០ គីឡូ, មី ០១ កេស, ត្រីខ ០១ យួរ, ទឹកត្រី ០១ យួរ, ទឹកស៊ីអ៊ីវ ០១ យួរ, ប្រេងឆា ០២ ដប,
អំបិល ០១ គីឡូ, ប៊ីចេង ០១ គីឡូ, ស្ករស ០១ គីឡូ, ទឹកសុទ្ធ ០១ កេស។

គ្រួសារទី២. លោកតា មាស ផុន អាយុ ៨០ ឆ្នាំ សព្វថ្ងៃជាអាចារ្យវត្តអូរចំណារ និង លោកយាយជាប្រពន្ធឈ្មោះ ម៉ក់ ខេម អាយុ ៦៨ ឆ្នាំ សព្វថ្ងៃទទួលបន្ទុកចិញ្ចឹមចៅស្រីម្នាក់ឈ្មោះ ជូ លី អាយុ ១០ ឆ្នាំ រៀនថ្នាក់ទី៣ ដោយម្តាយចេញទៅធ្វើការស្រុកឆ្ងាយ។
ទទួលបាន៖ កង់០១ គ្រឿង, អង្ករ ៥០ គីឡូ, មី ០១ កេស, ត្រីខ ០១ យួរ, ទឹកត្រី ០១ យួរ, ទឹកស៊ីអ៊ីវ ០១ យួរ, ប្រេងឆា ០២ ដប, អំបិល ០១ គីឡូ, ប៊ីចេង ០១ គីឡូ, ស្ករស ០១ គីឡូ, ទឹកសុទ្ធ ០១ កេស, ស័ង្កសីប្រក់ដំបូល ៣០ សន្លឹក។

គ្រួសារទី៣. លោកតា យម់ យឿន អាយុ ៧៨ ឆ្នាំ សព្វថ្ងៃជាអាចារ្យវត្ត អូរចំណារ ស្រុកព្រៃនប់ និង លោកយាយជាប្រពន្ធឈ្មោះ ឆាន ផាន អាយុ ៧០ ឆ្នាំ។
ទទួលបាន៖ អង្ករ ៥០ គីឡូ, មី ០១ កេស, ត្រីខ ០១ យួរ, ទឹកត្រី ០១ យួរ, ទឹកស៊ីអ៊ីវ ០១ យួរ, ប្រេងឆា ០២ ដប, អំបិល ០១ គីឡូ, ប៊ីចេង ០១ គីឡូ, ស្ករស ០១ គីឡូ, ទឹកសុទ្ធ ០១ កេស, ស័ង្កសីប្រក់ដំបូល ១០ សន្លឹក។
គ្រួសារទី៤. លោកតា ធួន សំណាង អាយុ ៧៩ ឆ្នាំ ពិការដៃឆ្វេងម្ខាង ដោយជម្ងឺលើសឈាម អតីតជាអាចារ្យវត្តម៉ាអ៊ូ សព្វថ្ងៃរស់នៅជាមួយកូនមានមុខរបរ ធ្វើការរោងចក្រ។
ទទួលបាន៖ អង្ករ ៥០ គីឡូ, មី ០១ កេស, ត្រីខ ០១ យួរ, ទឹកត្រី ០១ យួរ, ទឹកស៊ីអ៊ីវ ០១ យួរ, ប្រេងឆា ០២ ដប,អំបិល ០១ គីឡូ, ប៊ីចេង ០១ គីឡូ, ស្ករស ០១ គីឡូ, ទឹកសុទ្ធ ០១ កេស។

គ្រួសារទី៥. លោកយាយឈ្មោះ ហួច អាយុ ៨៩ ឆ្នាំ ជរាខ្លាំងស្នាក់នៅជាមួយចៅ មុខរបរ ធ្វើការរោងចក្រ ដោយសព្វថ្ងៃបានអ្នកជិតខាងផ្តល់អាហារសម្រាប់ហូបចុក។
ទទួលបាន៖ អង្ករ ៥០ គីឡូ, មី ០១ កេស, ត្រីខ ០១ យួរ, ទឹកត្រី ០១ យួរ, ទឹកស៊ីអ៊ីវ ០១ យួរ, ប្រេងឆា ០២ ដប, អំបិល ០១ គីឡូ, ប៊ីចេង ០១ គីឡូ, ស្ករស ០១ គីឡូ, ទឹកសុទ្ធ ០១ កេស។
​បន្ទាប់ពីទទួលបានអំណោយឧបត្ថម្ភ លោកតា លោកយាយ ក៏បានសម្តែងនូវក្តីរំភើបរីករាយក្រៃលែង បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវ ហេង គីមជី និងសូមបួងសួងជូនពរអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ក្រុមហ៊ុន ហាវ៉ាស់ ខេមបូឌា ពង្រឹងស្ថាប័នរបស់ខ្លួនតាមរយៈការតែងតាំង និងដំឡើងឋានៈបុគ្គលិកប្រកបដោយយុទ្ធសាស្ត្រ ដើម្បីជំរុញកំណើនថ្មីៗបន្ថែមទៀត

0

­­­­­

រាជធានីភ្នំពេញ – ក្រុមហ៊ុន ហាវ៉ាស់ ខេមបូឌា (Havas Cambodia) បានប្រកាសពីការតែងតាំង និងដំឡើងឋានៈជាន់ខ្ពស់ដល់បុគ្គលិករបស់ខ្លួនជាបន្តបន្ទាប់ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងជំរុញកំណើនថ្មីៗបន្ថែមទៀតសម្រាប់ទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម (Agency) មួយនេះ។

ការផ្លាស់ប្តូរជាវិជ្ជមានដែលមានលក្ខណៈជាយុទ្ធសាស្ត្រច្បាស់លាស់ទាំងនេះ ធ្វើឡើងបន្ទាប់ពីមានការតែងតាំងលោក Rastislav Kanuch ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Havas Cambodia កាលពីពេលថ្មីៗកន្លងទៅនេះ ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏ឥតរួញរាប្រកបដោយថាមភាពខ្ពស់របស់ Agency ក្នុងការពង្រឹង និងពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារដែលកំពុងរីកចម្រើនឥតឈប់ឈរមួយនេះ។

លោក Peter Holán ទទួលតួនាទីជាប្រធានផ្នែកអន្តរកម្ម (Head of Interactions) ដើម្បីដឹកនាំលើកិច្ចការឌីជីថលសម្រាប់ក្រុមហ៊ុន Havas Cambodia ។ លោក Peter មានបទពិសោធន៍​ច្រើនរាប់មិនអស់លើជំនាញឌីជីថលដ៏សម្បូរបែប ជំនាញផ្នែកបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្ម (AdTech) វេទិកាគ្រប់គ្រងទិន្នន័យ និងឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយ ​( media tools)។ ក្នុងនាមជាប្រធានផ្នែកអន្តរកម្ម លោកមានភារកិច្ចក្នុងការបង្កើននូវការបម្រើសេវាកម្ម និងការផ្តល់ជូនប្រកបដោយភាពច្នៃប្រឌិត បង្កើតទំនាក់ទំនងល្អជាមួយអតិថិជន និងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារផ្នែកច្នៃប្រឌិត និងប្រព័ន្ធផ្សព្វផ្សាយ (creative and media teams) ដើម្បីរួមបញ្ចូលបច្ចេកវិទ្យា AdTech ស្តង់ដាសកលចូលទៅក្នុងយុទ្ធនាការផ្សព្វផ្សាយនានារបស់អតិថិជនឲ្យមានប្រសិទ្ធភាព។ លើសពីនេះទៀត កញ្ញា Junnette Hasco ត្រូវបានដំឡើងឋានៈជាប្រធានក្រុមការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយ (Media Group) ដោយទទួលបន្ទុកលើការផ្តល់ជូនសេវាផ្នែកប្រព័ន្ធផ្សព្វផ្សាយ។

ក្នុងពេលជាមួយគ្នានេះដែរ កញ្ញា Sarah Louzioui ត្រូវបានតែងតាំងជាប្រធានគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហាវ៉ាស់ សាំប៉ាញ (Havas Champagne) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Havas Cambodia ដែលផ្តល់ជូនសេវាកម្ម 360 ដឺក្រេ ប្រកបដោយភាពច្នៃប្រឌិត និងទំនុកចិត្តខ្ពស់។ កញ្ញា Sarah ជាមនុស្សម្នាក់ដែលពោរពេញទៅដោយចំណេះដឹងក្នុងវិស័យឧស្សាហកម្មនេះ និងមានជំនាញភាពជាអ្នកដឹកនាំយ៉ាងទូលំទូលាយ ដែលបានឆ្លងកាត់ការបំពេញការងារក្នុងបណ្តាស្ថាប័នផ្សេងៗជាច្រើន។ ដោយមាន សមត្ថភាពខ្ពស់ក្នុងការកាន់មុខងារជាប្រធានគ្រប់គ្រងទូទៅ គោលដៅចម្បងរបស់កញ្ញា គឺធានាផ្តល់ជូនអតិថិជននូវដំណោះស្រាយអភិវឌ្ឍន៍អាជីវកម្មដែលគ្របដណ្តប់លើគ្រប់ជ្រុងជ្រោយដោយរួមបញ្ចូលគ្នានូវការយល់ដឹងជាលក្ខណៈយុទ្ធសាស្រ្ត (strategic insights) ភាពច្នៃប្រឌិតខ្ពស់ និងការអនុវត្តដោយភាពវៃឆ្លាតប្រកបដោយការច្នៃប្រឌិត ស្របពេលចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់បទពិសោធន៍នៃប្រព័ន្ធផ្សព្វផ្សាយដ៏មានសារសំខាន់។

ទន្ទឹមនឹងការផ្តល់តម្លៃ និងលើកកិត្តិយសទាំងនេះស្របទៅនឹងសភាពការណ៍វិវត្តន៍ជាក់ស្តែងនៃឧស្សាហកម្មឌីជីថល និងបច្ចេកវិទ្យាផង កញ្ញា Constance Dayot ក៏ត្រូវបានដំឡើងឋានៈជានាយករងផ្នែកធនធានមនុស្ស (HR Associate Director) ផងដែរ។ ក្នុងតួនាទីដែលត្រូវបានដំឡើងនេះ កញ្ញា នឹងមើលការខុសត្រូវលើគំនិតផ្តួចផ្តើមផ្នែកធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ដោយធានាថា Agency នឹងនៅតែបន្តទាក់ទាញ និងរក្សាបាននូវបុគ្គលិកជំនាញ និងអ្នកដែលមានទេពកោសល្យកំពូលៗដើម្បីបំពេញការងារឲ្យបានកាន់តែប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់នៅក្នុងអង្គភាព។

កាន់មុខតំណែងជានាយកផ្នែកគំនិតច្នៃប្រឌិត (Creative Director) លោក គង់ គីណាល់ ជាធនធានមនុស្សដ៏សំខាន់ មានជំនាញវិជ្ជាជីវៈច្បាស់លាស់មួយរូបទៀត ដែលត្រូវបានគេទទួលស្គាល់ជាទូទៅថាជាមនុស្សពូកែខាងការគិតប្រកបដោយទស្សនទាន​ ភាពច្នៃប្រឌិត និងយកចិត្តទុក​ដាក់ខ្ពស់ចំពោះយុទ្ធសាស្ត្រច្នៃប្រឌិតដែលមានមូលដ្ឋានគ្រឹះចាក់ឫសយ៉ាងរឹងមាំគួបផ្សំនឹងភាពប៉ិនប្រសប់របស់លោកក្នុងដឹកនាំការងារសិល្បៈ (art direction) ការរចនាក្រាហ្វិក (graphic design) និងផលិតកម្ម(production) ថែមទៀតផង។

ការបំពេញបន្ថែមលើការតែងតាំងមុខដំណែងថ្មីទាំងនេះ គឺជាការដំឡើងឋានៈ និងការផ្តល់តម្លៃដ៏ប្រសើរចំពោះការខិតខំប្រឹងប្រែងដែលក្រុមការងារសមនឹងទទួលបានបំផុត។ ក្នុងតួនាទីជួយគាំទ្រក្រុមការងារផ្នែកគំនិតច្នៃប្រឌិត កញ្ញា Freddie Bernal និង លោក សៅ បញ្ញារិទ្ធ ក៏ត្រូវបានដំឡើងឋានៈជានាយករងផ្នែកគំនិតច្នៃប្រឌិត (Associate Creative Directors) ផងដែរ។ ស្របពេលជាមួយគ្នានេះលោក​ ជិន ចន្ទពិសាល ត្រូវ​បាន​​ដំឡើង​ឋានៈ​ជា ប្រធានក្រុមគំនិតច្នៃប្រឌិតជាន់ខ្ពស់ (Senior Creative Group Head) ខណៈ លោក ខុន​ សុខមាស ហៅ “ស៊ូជីន” បាន​កាន់​តួនាទី​ជា​ប្រធាន​ក្រុមគំនិតច្នៃប្រឌិត (Creative Group Head) ។ បន្ថែម​ពី​លើ​នេះ លោក អ៊ុយ ច័ន្ទរក្សា ត្រូវ​បាន​គេ​ប្រគល់​ភារកិច្ច​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ផ្នែក​ផលិត​កម្ម​ មានតួនាទីជា​ប្រធានផ្នែក​ផលិតកម្ម (Head of Production)។

ទន្ទឹមនឹងនោះ ផ្នែកស្រាវជ្រាវរបស់ Havas Cambodia គឺ Barefoot ក៏បានដំឡើងឋានៈផងដែរជូនដល់អ្នកជំនាញផ្នែកស្រាវជ្រាវដែលមានបទពិសោធន៍យូរឆ្នាំ កញ្ញា ថ្លែន សុគ្គណ្ណារ៉ា ឲ្យទៅកាន់តួនាទីជានាយកផ្នែកស្រាវជ្រាវ (Research Director) ដែលទទួលខុសត្រូវលើការដឹកនាំគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ការស្រាវជ្រាវថ្មីៗ ក៏ដូចជាជំរុញការអនុវត្តយុទ្ធសាស្ត្រទិន្នន័យអំពីប្រជាជន (people-centric data strategies)។

មានប្រសាសន៍ពាក់ព័ន្ធនឹងស្ថានការណ៍វិវឌ្ឍន៍នាពេលថ្មីៗនេះ  លោក Rastislav Kanuch នាយកប្រតិបត្តិក្រុមហ៊ុន Havas Cambodia បានសម្តែងសុទិដ្ឋិនិយមយ៉ាងដូច្នេះថា «នៅ Havas Cambodia យើងមិនគ្រាន់តែសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនោះទេ យើងក៏ទទួលយកវាដោយក្តីពេញចិត្តផងដែរ​។ ការប្តេជ្ញាចិត្តប្រកប​ដោយឆន្ទៈមនសិការខ្ពស់របស់យើងចំពោះអតិថិជន ដៃគូ និងបុគ្គលិករបស់​យើង​នៅតែមានភាពរឹងមាំជាងពេលណាៗទាំងអស់។ យើងពិតជាមានក្តីរំភើបណាស់ចំពោះថាមពល និងជំនាញថ្មីៗដែលសមាជិកក្រុមរបស់យើងនាំយកមក។ យើងទន្ទឹងរង់ចាំអនា​គតប្រកបដោយឧត្តមភាពច្នៃប្រឌិត និងវឌ្ឍនភាពជាបន្តបន្ទាប់ជាមួយនឹងចីរភាពសម្រាប់ទាំងអស់គ្នា៕

******

អំពី Havas Group

Havas គឺជាក្រុមហ៊ុនទំនាក់ទំនងសកលដ៏ធំបំផុតមួយក្នុងពិភពលោក (global communications groups)។ បង្កើតឡើងក្នុងឆ្នាំ 1835 នៅទីក្រុងប៉ារីស គ្រុប មានបុគ្គលិកចំនួន 20 000 នាក់ ក្នុងបណ្តាប្រទេសជាង 100 ហើយដំណើរការតាមរយៈអង្គភាពអាជីវកម្មចំនួនបីរបស់ខ្លួនដែលគ្របដណ្តប់លើសកម្មភាពទំនាក់ទំនងទាំងអស់ (all communication)។ បេសកកម្មរបស់ក្រុមហ៊ុន Havas Group គឺធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងមានអត្ថន័យចំពោះម៉ាក អាជីវកម្ម និងមនុស្ស។ ដើម្បីបំពេញតម្រូវការរបស់អតិថិជនឲ្យបានកាន់តែប្រសើរ Havas បានទទួលយកគំរូអាជីវកម្មរួមបញ្ចូលគ្នាយ៉ាងពេញលេញតាមរយៈ បណ្តុំ Havas 60+ (60+ Havas Villages) នៅជុំវិញពិភពលោក។ នៅក្នុងបណ្តុំទាំងនេះ ក្រុមគំនិតច្នៃប្រឌិត ប្រព័ន្ធផ្សព្វផ្សាយ និងការថែទាំសុខភាព សហការធ្វើការងាររួមគ្នាយ៉ាងល្អ ដើម្បីធានាបាននូវភាពបត់បែន និងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យគ្មានគូប្រៀបជូនដល់អតិថិជនគ្រប់ស្រទាប់វណ្ណៈទាំងអស់។ យើងប្ដេជ្ញាចិត្តក្នុងការកសាងវប្បធម៌ចម្រុះ ដែលមនុស្សគ្រប់គ្នាយល់ថាពួកគេជាម្ចាស់កម្មសិទ្ធិលើខ្លួនឯងចំពោះភាពជោគជ័យ និងភាពរីកចម្រើនរួមគ្នា។ Havas Group បានបញ្ចូល Vivendi ក្នុងខែធ្នូ ឆ្នាំ 2017។ ព័ត៌មានបន្ថែមអំពី Havas Group មាននៅលើគេហទំព័ររបស់ក្រុមហ៊ុន៖ havasgroup.com

#MeaningfulDifference

ធនាគារ ព្រីនស៍ ត្រូវបានទទួលស្គាល់ជា ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុត នៅកម្ពុជា ប្រចាំឆ្នាំ2023ដោយពានរង្វាន់ អន្តរជាតិដ៏មានកិត្យានុភាពចំនួនបី

0

[រាជធានីភ្នំពេញ ថ្ងៃទី27 ខែកញ្ញា ឆ្នាំ2023] ធនាគារ ព្រីនស៍ ជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ដោយពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពចំនួនបីសម្រាប់អភិបាលកិច្ចសាជីវកម្មដ៏តឹងរឹងរបស់ខ្លួន ដែលត្រូវបានប្រសិទ្ធនាមជា ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ2023 ដោយទស្សនាវដ្តីGlobal Finance & Banking ទស្សនាវដ្តីInternational Finance និងទស្សនាវដ្តីWorld Economic។

ពានរង្វាន់ទាំងបីនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃអភិបាលកិច្ចសាជីវកម្មក្នុងគណនេយ្យភាព តម្លាភាព យុត្តិធម៌ ការទទួលខុសត្រូវ និងការគ្រប់គ្រងហានិភ័យ។ ក្រុមប្រឹក្សាភិបាលមានតួនាទីយ៉ាងសំខាន់ក្នុងរក្សា និងធានានូវស្តង់ដារខ្ពស់នៃអភិបាលកិច្ចសាជីវកម្ម ដើម្បីសម្រេចបាននូវការគ្រប់គ្រងហានិភ័យ និងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ និងមានតម្លាភាព ដែលសម្របសម្រួលដោយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការក្រុមប្រឹក្សាភិបាលដែលមានសមត្ថភាពខ្លាំង និងមានតុល្យភាព។ រួមជាមួយនឹងគណៈគ្រប់គ្រងដែលខ្លាំងក្នុងការអនុវត្ត រួមទាំងគោលការណ៍ប្រកបដោយការទទួលខុសត្រូវ និងយុទ្ធសាស្ត្រជាក់ស្តែង បានផ្តល់ឱ្យធនាគារ ព្រីនស៍ នូវការបោះជំហានទៅមុខដ៏មុតមាំសម្រាប់ការរីកចម្រើនរបស់ខ្លួន។

ថ្លែងអំពីពានរង្វាន់នេះ លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “យើងមានកិត្តិយសជាអនេក ដែលបានទទួលពានរង្វាន់ទាំងបីនេះ ដែលជាសក្ខីភាពសបញ្ជាក់ពីការយកចិត្តទុកដាក់របស់យើងចំពោះឧត្តមភាពលើគ្រប់វិស័យនៃអាជីវកម្មរបស់យើង។ ក្រុមការងារគណៈគ្រប់គ្រងរបស់យើងបានធ្វើការដោយមិនគិតពីការនឿយហត់ ដើម្បីសម្រេចបាននូវការអនុវត្តដ៏ល្អបំផុតនៅក្នុងអភិបាលកិច្ចសាជីវកម្មដែលដឹកនាំដោយគណៈកម្មាធិការក្រុមប្រឹក្សាឯករាជ្យ ដើម្បីធានាថា ប្រតិបត្តិការរបស់ធនាគារ ប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។ នៅធនាគារ ព្រីនស៍ យើងខិតខំប្រឹងប្រែងរក្សានូវស្តង់ដារខ្ពស់បំផុតនៃអភិបាលកិច្ចសាជីវកម្ម ហើយពានរង្វាន់ទាំងនេះគឺជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់យើងក្នុងការក្លាយខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងជាពលរដ្ឋសាជីវកម្មដ៏ល្អមួយ»។

គោលការណ៍អភិបាលកិច្ចសាជីវកម្មដ៏ល្អសម្រាប់ធនាគារ គឺសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការត្រួតពិនិត្យ និងតុល្យភាពប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវតម្លាភាព និងគណនេយ្យភាព។ ទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ល្អនៅក្នុងគណៈកម្មាធិការគោលរបស់ធនាគារ ព្រីនស៍ ដូចជាគណៈកម្មាធិការសវនកម្ម និងគណៈកម្មធិការគ្រប់គ្រងហានិភ័យ ដែលគណៈកម្មាធិការសវនកម្មត្រួតពិនិត្យដំណើរការរបាយការណ៍ហិរញ្ញវត្ថុ និងធានានូវភាពសុក្រិត និងភាពជឿជាក់នៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ខណៈដែលគណៈកម្មាធិការគ្រប់គ្រងហានិភ័យគ្រប់គ្រងហានិភ័យផ្សេងៗរបស់ធនាគារ។ គណៈកម្មាធិការទាំងនេះមានតួនាទីជាស្ថាប័នត្រួតពិនិត្យដ៏សំខាន់ ដើម្បីធានាថា ធនាគារ ព្រីនស៍ ធ្វើប្រតិបត្តិការប្របកដោយសុចរិតភាព និងគណនេយ្យភាពបំផុត ដោយផ្តល់នូវប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពដ៏រឹងមាំ ដែលធានាបាននូវការអនុលោមតាមតម្រូវការបទប្បញ្ញត្តិ និងការអនុវត្តល្អបំផុត។ ជាលទ្ធផលនៃការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរចំពោះការអនុវត្តដ៏ល្អបំផុត ធនាគារ ព្រីនស៍ ទទួលបានភាពល្បីល្បាញសម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍ទាំងនេះ។

លោក Tan Sri Muhammad Bin Ibrahim អតីតទេសាភិបាលធនាគារកណ្តាលនៃប្រទេសម៉ាឡេស៊ី បច្ចុប្បន្នមានតួនាទីជាអភិបាលឯករាជ្យមិនប្រតិបត្ត និងជាប្រធានក្រុមប្រឹក្សាភិបាលហានិភ័យ និងគណៈកម្មាធិការផលិតផលថ្មីនៃធនាគារ ព្រីនស៍ បានគូសបញ្ជាក់ថា “តម្លៃស្នូលរបស់យើង ស្ថិតលើការមានជំនឿថា អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់បំផុតក្នុងការអភិវឌ្ឍន៍ និងរក្សាស្ថាប័នហិរញ្ញវត្ថុឱ្យមានភាពរឹងមាំ និងឋិតឋេរ។ ដូច្នេះហើយ យើងប្តេជ្ញាធានាថា ប្រតិបត្តិការរបស់យើងទាំងអស់ត្រូវបានគ្រប់គ្រងដោយការអនុវត្តល្អបំផុត ចាប់ពីការអភិវឌ្ឍន៍ផលិតផល រហូតដល់ការគ្រប់គ្រងហានិភ័យ។ ក្រោមគោលការណ៍អភិបាលកិច្ចសាជីវកម្មដ៏ល្អសម្រាប់ធនាគារ ធនាគារ ព្រីនស៍ បានសង្កត់ធ្ងន់យ៉ាងខ្លាំងអំពីតម្លាភាព និងការលាតត្រដាង ដោយយើងយល់ច្បាស់ថាកត្តាទាំងនេះមានសារៈសំខាន់ណាស់ក្នុងការបង្កើតក្របខ័ណ្ឌអភិបាលកិច្ចជាក់ស្តែង។​ យើងនឹងបន្តខិតខំបង្កើន និងរក្សានូវទំនុកចិត្តសម្រាប់ម្ចាស់ភាគហ៊ុនរបស់យើង ខណៈពេលដែលផ្តល់នូវតម្លៃប្រកបដោយនិរន្តរភាពដល់អតិថិជន និងសហគមន៍របស់យើងកាន់តែទូលំទូលាយ។”

ធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់ទាំងនេះ​ ស្របពេលដែលធនាគារកំពុងពង្រីកប្រតិបត្តិការ និងពង្រឹងជំហររបស់ខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។ ជាការអបអរសាទរខួបលើកទី8 របស់ខ្លួននៅឆ្នាំនេះ ធនាគារ ព្រីនស៍ បានប្តេជ្ញាផ្តល់ជូនអតិថិជនរបស់ខ្លួននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មលំដាប់ពិភពលោក ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ។

ស្វែងយល់បន្ថែមអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ព្រីនស៍ តាមរយៈគេហទំព័រ www.princebank.com.kh ឬទំនាក់ទំនងទៅកាន់សេវាទំនាក់ទំនងអតិថិជនតាមរយៈលេខ 1800 20 8888 (មិនគិតថ្លៃ) ដើម្បីប្រឹក្សាជាមួយបុគ្គលិកដែលមានវិជ្ជាជីវៈរបស់ធនាគារ ព្រីនស៍។

ដាក់លក់ពេញផ្សារទំនើប សហគ្រាស អុីអ៊ែនអឹម យុាំមី ទទួលបានការគាំទ្រពេញទំហឹងពីក្រសួង និងប្រជាជន

0

សហគ្រាសផលិតអាហារនៅក្នុងស្រុករបស់កូនខ្មែរមួយកន្លែងមានឈ្មោះថា អុីអ៊ែនអឹម យុាំមី  បានផលិតនិងកែច្នៃម្ហូបអាហារដែលមានរសជាតិដើមរបស់ខ្មែរយើងជាច្រើនមុខ កំពុងតែបង្ហាញភាពទាក់ទាញយ៉ាងខ្លាំងនៅក្នុងស្រុក ខណៈដែលសហគ្រាសមួយនេះមានការគាំទ្រពីប្រជាជនមិនដាច់ពីមាត់ជាពិសេសនោះទទួលបានវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធស្តង់ដារអនាម័យពីក្រសួងថែមទៀត។

សហគ្រាស  អុីអ៊ែនអឹម យុាំមី  បានច្នៃម្ហូបរបស់ខ្មែរអោយកាន់តែមានភាពទាក់ទាញជាងមុន ពោលគឺម្ហូបអាហាររបស់ខ្មែរយើងដែលល្បីៗ និងពេញនិយមមួយចំនួន ត្រូវបានចម្អិនប្រកបដោយអនាម័យខ្ពស់ ទាំងរសជាតិ  និងការវេចខ្ចប់ទៅតាមស្តង់ដារចំណីអាហារ ដោយក្នុងនោះសហគ្រាសកូនខ្មែរមួយនេះទទួលបានវិញ្ញាបនបត្រ HACCP ពីក្រសួង ដែលអនុញ្ញាតនិងវាយតម្លៃពីសុវត្ថិភាពចំណីអាហារ ក៏ដូចជាស្តង់ដារអនាម័យនៅក្នុងការផលិត ។

លើសពីនេះទៅទៀតសហគ្រាសក៏បានទទួលវិញ្ញាបនបត្រ GMP ពីក្រសួង ដែលទទួលស្គាល់ពីសង្វាក់ផលិតកម្មល្អ ដែលក្នុងនោះបុគ្គលិកមាន Uniform ត្រឹមត្រូវកំឡុងពេលប្រតិបត្តិការ ធានាបាននូវគុណភាពអនាម័យខ្ពស់  អ្វីកាន់តែពិសេសនោះសហគ្រាសបានប្រើប្រាស់ម៉ាស៊ីនទំនើបៗក្នុងការផលិត ដែលធ្វើអោយអតិថិជនឬអ្នកបរិភោគផ្ទាល់មានទំនុកចិត្ត ។

យ៉ាងណាមិញនាពេលបច្ចុប្បន្នសហគ្រាសមួយនេះ បានផលិតនិងច្នៃអាហារចំនួន៥មុខ ដូចជា បុកកន្ទុយហេស កាពិផាវ បុកត្រីឆ្អើរ ប្រហុកអង្រ្កង និងប្រហុកឡាប ដែលសុទ្ធសឹងតែជាអាហារពេញនិយមនៅក្នុងប្រទេសកម្ពុជា ថែមទាំងបញ្ចេញការវេចខ្ចប់ថ្មីចំណុះ១៥០ក្រាម ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការសាកល្បងទទួលទានថែមទៀត។

 ហើយប្រភេទអាហារទាំងនេះមានការវេចខ្ចប់នៅក្នុងកែវថ្មយ៉ាងយកចិត្តទុកដាក់ ពោលមិនត្រឹមតែមានភាពស្រស់ស្អាតតែប៉ុណ្ណោះទេ ថែមទាំងធានាបាននូវគុណភាពនិងសុវត្ថិភាពក្នុងការទទួលទានថែមទៀត។ ក្នុងនោះសហគ្រាសបានបញ្ជាក់ថា មានប្រភេទសាច់ប្រឡាក់រួចហើយ រហូតទៅដល់ជាង២០មុខឯណោះ ចែកចាយទៅកាន់ផ្សារម៉ាតតូចធំជាច្រើននៅក្នុងស្រុក ដូចជាផ្សារទំនើប អ៊ីអន ម៉ាក្រូ Lucky ផ្សារថៃហួត ផ្សារអូរឫស្សី ផ្សារថ្មី ផ្សារអូឡាំពិច និងវត្តមានផ្សារទំនើបៗជាច្រើនទៀត ។

 គួរបញ្ជាក់ថា បច្ចុប្បន្ន សហគ្រាស អុីអ៊ែនអឹម យុាំមី បានចែកចាយផលិតផលរបស់ខ្លួនទៅកាន់ផ្សារទំនើបតូចធំជាច្រើននៅក្នុងស្រុក ហើយសហគ្រាសក៏កំពុងស្វែងរកដៃគូសហការណ៍បោះដុំទៅក្រៅប្រទេស ដើម្បីធ្វើឱ្យម្ហូបអាហាររបស់ខ្មែរយើងមានការទទួលស្គាល់កាន់តែច្រើន និងមានទីផ្សារទូលំទូលាយ ។

សម្រាប់ការចាប់អារម្មណ៍ឬសាកសួរពត៌មានបន្ថែម ប្រិយមិត្តអាចធ្វើការទំនាក់ទំនងទៅកាន់សហគ្រាសផ្ទាល់

តាមរយៈផេកផ្លូវការ E&M YUMMY : https://www.facebook.com/emyummyfood

ឬតាមរយៈលេខទូរស័ព្ទ 017 268 868 / 010 268 868

ឬតាមរយៈតេទ្បេក្រាម https://t.me/+8sJuqUANfIEyMjFl

ឬតាមរយៈTik Tok https://www.tiktok.com/@emyummycambodia?_t=8fRFztvRkmY&_r=1

លេចមុខតារាចម្រៀង២រូប ពោរពេញដោយទេពកោសល្យ ក្នុងថ្ងៃសម្ពោធ ផលិតកម្មថ្មីសន្លាង GenMusix ដ៏ធំនៅកម្ពុជា

0

GenMusix  បានសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ ដែលជាផលិតកម្មថ្មីសន្លាង ដ៏ធំមួយក្នុងប្រទេសកម្ពុជា។ ដែលក្នុងនោះគេសង្កេតឃើញមានវត្តមានតារាចម្រៀងប្រុស-ស្រី ២រូប STEP និង SK ដែលជាសិល្បករ សិល្បការិនី ពោរពេញដោយទេពកោសល្យ និងសមត្ថភាពដ៏ពូកែ ពួកគេនឹងក្លាយជាសមាជិកផ្លូវការរបស់ GenMusix ហើយនឹងនៅមានធនធានសិល្បៈពូកែៗជាច្រើនរូបទៀត ដែលនឹងបង្ហាញខ្លួនជាបន្តបន្ទាប់។

អ្វីដែលទស្សនិកជនទន្ទឹងរង់ចាំ ក្រោយពីបានឃើញផ្ទាំង Poster និងវីដេអូខ្លីៗ លើបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងៗនោះ ពេលនេះបានដឹងហើយ គឺការប្រកាសសម្ពោធផលិតកម្មថ្មីសន្លាងឈ្មោះថា “GENMUSIX” មកកាន់វិស័យតន្ត្រីក្នុងប្រទេសកម្ពុជា។

អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលខ្លាំងសម្រាប់មហាជនគឺ ផលិតកម្មទើបតែប្រសូត្រឡើងនេះ គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនតន្ត្រីដ៏ធំលំដាប់លេខ១ ក្នុងប្រទេសកម្ពុជា គឺ «ហង្សមាស» ដែលគេស្គាល់ថា ជាបងធំក្នុងវិស័យតន្ត្រីនៅកម្ពុជា ជាច្រើនទសវត្សរ៍មកហើយ។

ដូចអ្នកគ្រប់គ្នាបានដឹងហើយថា ហង្សមាស ជាក្រុមហ៊ុនតន្ត្រីដ៏ធំបំផុតមួយនៅកម្ពុជា ប្រជុំដោយកំពូលតារាចម្រៀងល្បីៗលំដាប់កំពូលជាច្រើនរូប ឈរជើងយ៉ាងរឹងមាំជាង ២០ឆ្នាំ និងបន្តទទួលបានការគាំទ្រកាន់តែខ្លាំងឡើង តាមរយៈការផលិតបទនូវចម្រៀងដ៏មានគុណភាព ពេញនិយមគ្រប់ស្រទាប់វណ្ណៈ។ ដូច្នេះការបោះទុនបន្ថែម ដើម្បីបង្កើតផលិតកម្មថ្មីសន្លាង “GENMUSIX” ពីសំណាក់បងធំក្នុងវិស័យតន្ត្រីមួយនេះ គេជឿជាក់ថា ប្រាកដជានឹងធ្វើឱ្យវិស័យតន្ត្រីនៅកម្ពុជា កាន់តែរីកចម្រើនខ្លាំងបន្ថែមទៀត តាមរយៈកម្លាំងធនធានមនុស្ស បច្ចេកវិទ្យាទំនើបៗ ព្រមទាំងសមត្ថភាព ទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករ-សិល្បការិនី ប្រចាំផលិតកម្មមួយនេះ។

តាមប្រសាសន៍របស់លោកស្រី អ៊ឹង គីមលាង អគ្គនាយិកាក្រុមហ៊ុន GenMusix ឱ្យដឹងថា ការបោះទុន បង្កើតផលិតកម្មថ្មីនេះឡើង គឺដើម្បីផ្ដល់នូវវេទិកាស្ដាប់តន្ត្រីរសជាតិបែបថ្មី ដ៏រស់រវើក ស្របតាមការរីកចម្រើននៃសង្គម ស្របតាមបរិបទថ្មី ជាពិសេសក្នុងសម័យឌីជីថល ការរស់នៅរបស់មនុស្សមានការផ្លាស់ប្ដូរ។ ដូច្នេះតន្ត្រីក៏ត្រូវតែថ្មី តាមបែបផែននៃការនិយមចូលចិត្តរបស់មនុស្ស។ GenMusix មិនត្រឹមតែជាវេទិកាស្ដាប់តន្ត្រី សម្រាប់ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែនឹងនាំយកនូវតន្ត្រី សិល្បៈ វប្បធម៌ដ៏ល្អផូផង់របស់កម្ពុជា ដើម្បីបង្ហាញទៅកាន់ពិភពលោក៕