Home Blog Page 82

មកស្តាប់ចំណាប់អារម្មណ៍ពិតៗ របស់អតិថិជនបន្ទាប់ពីបានប្រើប្រាស់កំពូលស្មាតហ្វូន អេក្រង់បត់សាមសុង Galaxy Z Fold4 បានមួយរយៈ..!

(ភ្នំពេញ) ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២៖ ធម្មតាមុននឹងលោកអ្នកសម្រេចចិត្តជ្រើសរើសយកស្មាតហ្វូនដែលខ្លួនស្រឡាញ់ពេញចិត្តយកមកប្រើគឺតែងតែចង់ដឹងពីចំណុចពិសេស និងចំណុចលេចធ្លោដែលវាល្អលើសពីស្មាតហ្វូនធម្មតា ដែលអាចផ្តល់នូវអារម្មណ៍ថ្មីប្លែកដែលលោកអ្នកមិនធ្លាប់មាន។ 

ដូច្នេះ មិនចង់រៀបរាប់ច្រើនទេ! តោះ! មកតាមដានការបង្ហាញចំណាប់អារម្មណ៍ពីអតិថិជន 2 រូប ក្នុងចំណោមអ្នកគាំទ្រទាំងអស់ដែលតែងតែជឿទុកចិត្តមិនដែលរុញរាមកលើផលិតផលរបស់សាមសុង បានបញ្ចេញអារម្មណ៍យ៉ាងរំភើបក្រោយពីបានប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ដ៏ល្អប្រណិតរបស់សាមសុង អស់មួយរយៈមក ពិតជាផ្ដល់ឱ្យពួកគាត់នូវបទពិសោធន៍ដ៏អស្ចារ្យដែលគាត់នឹកស្មានមិនដល់! 

អតិថិជនឈ្មោះ ឡាង សុលីណា បានផ្ដល់នូវចំណាប់អារម្មណ៍យ៉ាងរីករាយក្រោយពីបានប្រើប្រាស់កំពូលស្មាតហ្វូនអេក្រង់បត់សាមសុង Galaxy Z Fold4 អស់មួយរយៈមក “ខ្ញុំពិតជាទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺ៖ 

– កាមេរ៉ា Contrast Clear និង Sharp តែម្ដង ជាពិសេសមាន Ultra Wide angle , Wide angle និង Telephoto ដែលផលិតរូបភាពចេញមកបានស្អាត..ច្បាស់..ម៉ដ្ឋល្អ ជាពិសេសថតនៅពេលយប់ពិតជាផ្ដល់នូវពន្លឺ..ពណ៌បានស្អាតមែនទែន 

– រីឯមុខងារ Multitasking ដែលអាចឱ្យខ្ញុំធ្វើការងារបានច្រើនមុខងារក្នុងពេលតែមួយលើអេក្រង់តែមួយយ៉ាងងាយស្រួល 

– ពិសេសប្រព័ន្អដំណើរការបានលឿនសម្រាប់ការប្រើប្រាស់ការងារជាប្រចាំ និងប្រើច្រើនប៉ុនណាក៏នៅតែរលូន..ស្រួល មិនទាក់ មិនគាំង 

– មានកម្រិតការពារជ្រាបទឹកបានល្អ 

– ជាមួយ កម្លាំងថាមពលថ្មធំ កាន់ថ្មបានយូរអាចប្រើប្រាស់ពេញមួយថ្ងៃដោយមិនបារម្ភថាអស់ថ្មញាក់កណ្ដាលទីឡើយ..ពិសេសកម្លាំងសាកល្បឿនលឿន (Fast Charging) សាកថ្មត្រឹមតែ 30នាទី អាចសាកបានដល់ទៅ 50% 

ដោយសារតែគុណសម្បត្តិទាំងអស់នេះទើបធ្វើឱ្យខ្ញុំទទួលបាននូវរីករាយនៅក្នុងប្រើប្រាស់” 

រីឯអតិថិជនមួយរូបទៀតឈ្មោះ YOOCHUN CHEN ក៏បង្ហាញនូវចំំណាប់អារម្មណ៍យ៉ាងរំភើបផងដែរថា “ក្រោយពីបានប្រើប្រាស់កំពូលស្មាតហ្វូនអេក្រង់បត់សាមសុង Galaxy Z Fold4 អស់មួយរយៈពេលមក ខ្ញុំពិតជាពេញចិត្តវាខ្លាំងមែនទែន ដែលវាពិតជាផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ហើយចំណុចដែលទាក់ទាញបំផុតនោះគឺ៖ 

– ការឌីហ្សាញលើរូបរាងរស្ដើង និងមានទម្ងន់ស្រាលជាងមុន ធ្វើឱ្យងាយស្រួលចាប់កាន់ប្រើប្រាស់ 

– រីឯកាម៉េរាចាប់យករូបភាពបានច្បាស់ ស្អាតល្អជាងមុន ដែលមានកម្រិតថតច្បាស់រហូត 50 MP  

– បើនិយាយពីមុនងារ Multitasking និង Taskbar វិញ គឺកាន់តែងាយស្រួលក្នុងការបើកប្រើប្រាស់ Apps បានច្រើនក្នុងពេលតែមួយ និង ឆ្លាស់កម្មវិធីទៅមក (Switch) បានយ៉ាងងាយស្រួលទៀតផង 

ត្រលប់មកវិញខ្ញុំពិតជាទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យស្មានមិនដល់ពិតមែន…!” 

សាមសុង ពិតជាផ្តល់ជូនជម្រើសស្មាតហ្វូនដែលមានគុណភាពល្អសម្រាប់លោកអ្នកជានិច្ច! សូមបញ្ជាក់នេះគ្រាន់តែជាអតិថិជនចំនួន 2រូប តែប៉ុណ្ណោះនៅមានអតិថិជនជាច្រើនរូបទៀតដែលក្រុមហ៊ុនសាមសុង នៅមិងទាន់រៀបរាប់ឈ្មោះអស់..! កំពូលស្មាតហ្វូនអេក្រង់បត់សាមសុង ផ្ដល់នូវទំនុកចិត្ត និងបទពិសោធន៍ប្រើប្រាស់ដ៏អស្ចារ្យ! នៅចាំអីទៀត!! 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

វិធី​ថ្មី​សម្រាប់​អ្នក​ប្រើ​ប្រាស់ នៅ​​កម្ពុជា ​ក្នុងការ​​កំណត់​ Facebook Feed តាម​ចំណូលចិត្ត

0

អ្នកអាចកំណត់ Facebook Feed របស់អ្នកតាមចំណូលចិត្ត​ ដោយ​ជ្រើស​រើសមុខងារ “បង្ហាញច្រើន” ឬ “បង្ហាញ​តិច” នៅ​លើ​សារ​បង្ហោះ ដើម្បី​មើលឃើញកាន់តែច្រើន​មូវ​​អ្វីដែល​អ្នក​ចង់​ និង​មើល​ឃើញកាន់តែ​តិច​នូវ​​អ្វីដែល​អ្នក​មិន​ចង់។

យើង​ក៏កំពុង​បន្ត​រិះរក​វិធី​នានា​ដើម្បី​កំណត់​តាម​ចំណូលចិត្ត​ថាតើ​អ្នក​មើល​ឃើញប៉ុណ្ណា​នូវ​​មាតិកា​​ក្នុង Feed របស់​​​មិត្ត និង​ក្រុម​គ្រួសារ គ្រុប (Groups) ផេក (Pages) និង​បុគ្គល​សាធារណៈដែល​អ្នក​បាន​ភ្ជាប់ទំនាក់ទំនងជាមួយ។

ជាផ្នែក​​ស្នូល​មួយ​របស់ខ្លួន Facebook ជួយ​អ្នក​ឱ្យ​បង្ហាញ​ខ្លួន​អ្នក និង​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អ្នក​ប្រើប្រាស់ និង​​សហគមន៍​ផ្សេង​ទៀត។ លើស​ពីនេះទៀត អ្នក​ប្រើប្រាស់​​​កំពុងភ្ជាប់​ទំនង​ទំនង​​គ្នា​​​​តាម​រយៈ​មាតិកា​​សាធារណៈ​ដែលពាក់​ព័ន្ធ​ដូចជា​រូបមន្តធ្វើ​ម្ហូប​ថ្មីៗ ឬការដើរកម្សាន្ត​ក្នុង​ស្រុក​​ជាដើម។ ស្រប​ពេលជាមួយ​នឹង​មានការ​បង្ហោះ​ថ្មីៗ​​ពី​មិត្តរបស់​អ្នក គ្រុប និងផេក​នានា Facebook ណែនាំ​​សារ​បង្ហោះ​ពី​អ្នក​បង្កើតមាតិកា និង​សហគមន៍​នានា​ដែលអ្នក​មិន​ធ្លាប់​​ដឹង ដើម្បី​ឱ្យ​អ្នក​រីករាយ និង​ពិភាក្សាគ្នា​អំពី​សារបង្ហោះនោះ។ អ្វី​​ដែល​អ្នក​​ឃើញ​​នៅ​​ក្នុង Feed របស់​អ្នក​​​​ត្រូវ​​បាន​​កំណត់​ទៅ​តាម​​ចំណាប់​​អារម្មណ៍​របស់​​អ្នក​​តាម​​រយៈ​​ Machine learning។

ថ្ងៃនេះ យើង​កំពុង​ប្រកាស​ពី​វិធីថ្មី​​ ​ដើម្បី​​​កំណត់​តាមចំណូលចិត្ត​​នូវ​អ្វី​ដែល​អ្នក​ឃើញ​នៅ​ក្នុង Facebook Feed របស់​អ្នក ដូច្នេះ​​អ្នក​អាច​រក​ឃើញ​អ្វី​ដែល​ពាក់ព័ន្ធ​បំផុត​​ទៅនឹង​​អ្នក។ ឥឡូវ​នេះ អ្នកអាច​​ជ្រើស​រើសយកមុខងារ “បង្ហាញច្រើន” ឬ “បង្ហាញ​តិច” លើ​សារ​​បង្ហោះ​របស់​​អ្នក​ប្រើប្រាស់ និង​​សហគមន៍​​ដែល​អ្នក​​បាន​​ភ្ជាប់​ទំនាក់ទំនង​ជាមួយ និង​សារ​​បង្ហោះ​​ដែល Facebook ណែនាំ​​ជូន​​អ្នក។ ការ​​ជ្រើស​​រើសយក​មុខងារ “បង្ហាញ​ច្រើន​” នឹង​បង្កើន​ពិន្ទុ​ចំណាត់​ថ្នាក់​ជាបណ្ដោះ​អាសន្ន​សម្រាប់​សារ​បង្ហោះ​នោះ និងសារ​បង្ហោះ​ប្រភេទនេះ​ផ្សេង​ទៀត​។ ប្រសិន​បើអ្នក​ជ្រើសរើសយក​មុខងារ “បង្ហាញតិច” អ្នក​នឹង​កាត់​​បន្ថយ​​ពិន្ទុចំណាត់​ថ្នាក់​របស់​ប្រភេទ​សារបង្ហោះ​នោះ​ជា​បណ្តោះ​អាសន្ន។ តាម​រយៈ​ការ​ផ្តល់​វិធី​កាន់តែ​​ច្រើន​​ដើម្បី​​​រួម​​បញ្ចូល​​មតិកែលម្អ​​​​ដោយផ្ទាល់ទៅ​ក្នុង​ចំណាត់​ថ្នាក់​ Feed យើង​កំពុង​ធ្វើ​ឱ្យ​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត​របស់​យើង​កាន់​តែ​ឆ្លាតវៃ និង​កាន់តែមាន​ការ​ឆ្លើយតប។

យើង​នឹង​បង្ហាញមុខងារ ​“បង្ហាញច្រើន” ឬ “បង្ហាញ​តិច” ម្តង​ម្តាល​នៅ​លើសារ​បង្ហោះ​នៅក្នុង Feed។ ឆាប់ៗ​នេះ អ្នកអាចជ្រើសរើសយក​មុខងារ “បង្ហាញច្រើន” ឬ “បង្ហាញតិច” លើសារ​បង្ហោះ​ដោយ​គ្រាន់​តែ​ចុច​លើម៉ឺនុយបី​ចំនុច (…) នៅ​ជ្រុង​ខាង​លើ​ស្តាំដៃ។ យើង​ក៏​កំពុង​ចាប់​ផ្តើម​សាកល្បង​មុខងារ​នេះ​នៅក្នុង Reels ផងដែរ។

លើស​ពី​នេះ យើង​កំពុង​បន្ត​ស្វែងរក​វិធីផ្សេងទៀត​ដើម្បី​ជួយ​អ្នក​ឱ្យ​កំណត់​​តាម​បំណង​ថា​តើ​មាតិកា ប៉ុន្មាន​ដែល​អ្នក​ឃើញ​នៅក្នុង Feed ដែល​បង្ហោះ​ដោយ​​មិត្ត និងក្រុមគ្រួសារ គ្រុប ផេក និងបុគ្គល​សាធារណៈ​ដែល​អ្នក​បាន​ភ្ជាប់ទំនាក់ទំនងជាមួយ។ មុខងារ​ផ្សេងៗ​​ដូចជា ចំណូលចិត្ត (Favorites) ផ្អាក (Snooze) និងភ្ជាប់ឡើងវិញ (Reconnect)​ អាច​រកបាន​នៅ​ក្នុង Feed Preferences

មុខងារ​ទាំង​នេះ​អាច​ជួយ​អ្នក​ឱ្យ​រកឃើញ​មាតិកា​​ជាច្រើន​ទៀត​ដែល​មាន​តម្លៃ​សម្រាប់​អ្នក ដូច្នេះ​អ្នកអាច​មើល​ឃើញ​អ្វី​ដែល​អ្នក​ចង់​បាន​កាន់តែ​ច្រើន និង​ឃើញ​​អ្វីដែលអ្នកមិនចង់បាន​កាន់តែ​តិច។

ដូច​ទៅនឹង​​ការ​ផ្លាស់ប្តូរ​ផលិត​ផល​ដែល​យើង​ធ្វើរាល់ដងផង​​ដែរ យើង​នឹង​ប្រើ​មតិកែលម្អ​ផ្ទាល់ ដើម្បី​បន្ត​កែលម្អ​វិធីសាស្រ្ត​របស់​យើង៕

រីករាយថ្ងៃ ១០.១០.2022 ជាថ្ងៃដ៏ពិសេស ពីហាង BP Premium Coffee ជាមួយហ្នឹងមុខម្ហូបថ្មី

0

រីករាយថ្ងៃ ១០.១០.2022 ជាថ្ងៃដ៏ពិសេសពុំដែលធ្លាប់មានពីមុនជាមួយនឹងហាង BP Premium Coffee ជាមួយនឹងមុខម្ហូបថ្មី ប្រចាំហាងផ្ទាល់តែម្តង ផ្តល់ជូននៅរស់ជាតិដ៏ឈ្ងុយឆ្ងាញ់ មានអនាម័យខ្ពស់បំផុត បន្ថែមជូននៅសោភ័ណភាពនិងផាសុខភាព ប្រកបដោយសុភមង្គលនិងភាពស្រស់ស្រាយនៅក្នុងអារម្មណ៍ដ៏អស្ចារ្យបំផុត។

លោក​អ្នក​​អាច​អញ្ជើញ​មក​ហាងផ្ទាល់​ ឬ​ក៏​អាច​កម្ម៉ង់​ភេសជ្ជៈ​ ឬ​អាហារ​បាន​តាម​រយៈ​តេឡេក្រាម ឬ​ទូរស័ព្ទលេខ
077322699 ,សូមចុចតណភ្ជាប់ដើម្បីចូលទៅកាន់តេឡេក្រាម
ហាងកាហ្វេប៊ីភីព្រីមៀម
https://t.me/+h2iFWB8BNAxjZWQ1
លេខទំនាក់ទំនង: 077 322 699
ទី​តាំង : បឹងកេង​កង​ ជាប់​ក្រសួង​ផែន​ការ
https://goo.gl/maps/bgc2jnYKMwKJsJmP8

CDC អនុម័តគម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ នៅស្រុកត្រាំកក់ ក្នុងទំហំទុនជិត៦លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន CONCEPT CREATOR FASHION (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A ភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤៤១កន្លែង។ប្រភព៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia

អារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មទ្វេភាគី កើនឡើងជិត ៤០%

ភ្នំពេញ​​​​​​​៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មកម្ពុជា ឲ្យដឹងថា រាជរដ្ឋាភិបាលព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នឹងបើក ស្ថានទូតរបស់ខ្លួន ប្រចាំនៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានប្រមាណ ២៦លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២១ ដែលកើនឡើងជិត ៤០% បើធៀបនឹងឆ្នាំ២០២០ (ទំហំត្រឹមតែ១៩លានដុល្លារអាម៉េរិក)។

កាលពីនារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងឱកាសលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud រដ្ឋមន្ត្រីក្រសួង កីឡានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសដែលព្រះអង្គយាងចូលរួម ”មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៤១” នៅរាជធានីភ្នំពេញ។

ក្នុងជំនួបនោះព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud បានសម្តែងព្រះទ័យសប្បាយរីករាយដែលបានយាងមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ព្រះអង្គម្ចាស់មានព្រះរាជបន្ទូលថា បានទតឃើញពីការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្រេចថានឹងបើកស្ថានទូតប្រចាំនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត កីឡា អប់រំ និងសដ្ឋកិច្ច ពាណិជ្ជកម្មជាដើមឲ្យមានការកើនឡើងបន្ថែមទៀត។

ព្រះអង្គម្ចាស់ មានព្រះរាជបន្ទូលថា បន្ថែមថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គ្រោងស្នើសុំរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០ ដូច្នេះសង្ឃឹមថា ភាគីកម្ពុជាផ្តល់ការគាំទ្រអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិភពលោកនេះ។លោករដ្ឋមន្ត្រី បានទូលថ្វាយព្រះអង្គម្ចាស់ ថានឹងពាំនាំសំណើជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

នាឱកាសនោះលោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានសម្តែងការស្វាគមន៍ដល់ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud និងគណៈប្រតិភូអារ៉ាប៊ីសាអូឌីត សម្រាប់ការយាងមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឱកាសដែលកម្ពុជាទទួលធ្វើ ជាម្ចាស់ផ្ទះរៀបចំ ”មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១” ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១-៤ ខែតុលា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា សម្តែងការអបអរសាទរដែលរាជរដ្ឋាភិបាលព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នឹងបើក ស្ថានទូតប្រចាំនៅកម្ពុជា និងបានទូលថ្វាយអំពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ហើយទំហំពាណិជ្ជកម្មកម្ពុជា-អារ៉ាប៊ីសាអូឌីត សម្រេចបានប្រមាណ ២៦លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២១ ដែលកើនឡើងជិត ៤០% បើធៀបនឹងឆ្នាំ២០២០ (ទំហំត្រឹមតែ១៩លានដុល្លារអាម៉េរិក)។

លោកបានបញ្ជាក់ថា ក្នុងន័យនេះ ភាគីកម្ពុជាស្នើភាគីអារ៉ាប៊ីសាអូឌីត ពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការកិច្ចសហប្រតិបត្តិការក្នុងទម្រង់ជាអនុស្សរណៈ ឬកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីអាចប្រើជាក្របខ័ណ្ឌគតិយុត្តសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម នាពេលអនាគត”។ ជាកិច្ចឆ្លើយតបព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud បានអរគុណដល់លោករដ្ឋមន្ត្រី ដែលបានឆ្លើយតបតាមសំណើរបស់ព្រះអង្គ និងសន្យាថា នឹងពាំនាំសំណើរបស់ភាគីរបស់កម្ពុជាទៅជម្រាបជូនដល់ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម អារ៉ាប៊ីសាអូឌីត។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡា ឯកឧត្តមរដ្ឋមន្ត្រីបានទូលថ្វាយព្រះអង្គម្ចាស់ និងប្រតិភូថា ក្នុងនាមប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក្រោមកិច្ចសហការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា លោកតែងបានលើកទឹកចិត្ត និងគាំទ្រការ ប្រមូលផ្តុំក្រុមកីឡាជម្រើសជាតិ ហ្វឹកហាត់ ដើម្បីត្រៀមសម្រាប់ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅឆ្នាំ២០២៣ និង ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នាពេលខាងមុខនេះ។ បន្ថែមពីនោះ លោករដ្ឋមន្ត្រី បានស្នើសុំការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងសម្ភារៈដល់វិស័យកីឡានៅកម្ពុជា ជាពិសេសវិស័យកីឡាទោចក្រយាន ទូកកានូ និងរ៉ូអ៊ីងកម្ពុជាកម្ពុជា ដើម្បីឱ្យវិស័យកីឡាប្រភេទនេះកាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាព សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗនាពេលខាងមុខ។

សូមបញ្ជាក់ជូនថា ប្រទេសទាំងពីរសម្រេចបានពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់ ២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ (ត្រឹមតែ១៩លានដុល្លារ) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ ១៥.៦លានដុល្លារ ក្នុងឆ្នាំ២០១៩ និង ១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗ ទៅអារ៉ាប៊ីសាអូឌីតមានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក និងផ្លែឈើ។ កម្ពុជានាំចូលមុខទំនិញ សំខាន់ៗពីអារ៉ាប៊ីសាអូឌីត មានដូចជា ផលិតផលធ្វើពីប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈសំណង់ និងដទៃទៀត៕

ក្រុមហ៊ុន Smart Axiata ចូលរួម​ឧបត្ថម្ភ​​យុទ្ធនាការ «រត់ជាមួយសាយ»  ៣០៣​គ.ម ដើម្បីប្រមូល​មូលនិធិ​​ជួយ​មន្ទីរពេទ្យកុមារអង្គរ

0

ភ្នំពេញ ថ្ងៃទី ០៧ ខែ​តុលា ឆ្នាំ២០២២៖ “យើង​រួម​គ្នា​​​ជួយ​កុមារតាម​រយៈ​​យុទ្ធនាការ​ ‘រត់ជាមួយសាយ’”! នេះគឺជា​សារដែលអំពាវ​នាវ​​​​ចេញពី​​ក្រុមហ៊ុន Smart Axiata ដែលជា​​​​ប្រតិបត្តិករ​ទូរស័ព្ទចល័ត​ឈាន​​​មុខ​គេ​​នៅ​កម្ពុជា ខណៈ​​ក្រុមហ៊ុន​​​​ចូលរួមគាំទ្រ​​​យុទ្ធនាការ “រត់ជាមួយសាយ” ដែល​មាន​​គោលបំណង​រៃអង្គាស​ប្រាក់​​​សម្រាប់​មន្ទីរពេទ្យ​កុមារ​អង្គរ។

នៅក្នុង​​​យុទ្ធនាការ “រត់ជាមួយសាយ” ចុងក្រោយ​បំផុត​នេះ សិល្បករ​ដ៏​ល្បី​ឈ្មោះ​លោក អួន បឋម  ហៅ «សាយ» នឹង​រត់​ក្នុង​រយៈ​ចម្ងាយ ៤សែនជំហាន​ក្នុង​រយៈពេល ៩ថ្ងៃ ​ពី​រាជធានី​ភ្នំពេញទៅកាន់​ទីក្រុងសៀម​រាប។ ការ​រត់​​នេះ​​ក៏​ដើម្បី​​​អបអរ​ខួប​កំណើត​​​គម្រប់ខួប ៣២​ឆ្នាំរបស់សាយ និងដើម្បី​រៃអង្គាស​ប្រាក់​​សម្រាប់ជួយ​​​ដ​ល់​សហគមន៍​វិញ​​ផងដែរ។

ជា​ផ្នែកមួយ​នៃ​ការ​ចូលរួម​ចំណែក​ និង​ការ​ភ្ជាប់​ខ្លួន​ទៅនឹង​និរន្តរភាពសហគមន៍ ក្រុមហ៊ុន Smart Axiata នឹង​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​សប្បុរសធម៌នេះ​​​​តាមរយៈ​ការ​បង្កើនការ​យល់ដឹង ការ​ឧបត្ថម្ភ​ប្រាក់​សរុបចំនួន ១៥.០០០​ដុល្លារអាមេរិកជូនដល់ការរៀបចំកម្មវិធី និងមន្ទីរពេទ្យកុមារអង្គរ  និង​​អនុញ្ញាត​​ឱ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​ទូរស័ព្ទ​របស់​ខ្លួនទាំងអស់​ចូលរួម​បរិច្ចាគថវិកា​​តាមរយៈ​ការ​ផ្ញើសារ​តាម​ទូរស័ព្ទ​​ដោយប្រើប្រាស់​កូដ USSD និង​​តាម​រយៈ​កម្មវិធី​ធនាគារ​ចល័ត (Mobile Banking)។ តារា​តាម​បណ្តាញសង្គម (KOLs) ​របស់​ក្រុមហ៊ុន Smart Axiata ដូចជា Lin Vee, Soy Senghour, Rainnie Dara, Reachny Kim, Sopheareach Vee, Jasmine Vee, Yaro, Khmera, Kimhong ក៏នឹង​ចូលរួម​រត់​ជាមួយ សាយ ផងដែរ។

តាមរយៈ​ការគាំទ្រ​ដល់​យុទ្ធនាការ​នេះ ក្រុមហ៊ុន Smart Axiata សង្ឃឹមថា​នឹង​បង្កើន​​ការ​យល់ដឹង​អំពីបញ្ហា​សង្គម​ផ្សេងៗ​ផងដែរ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ «ក្រៅ​ពីការ​​រៃ​អង្គាសថវិកានេះ ​យុទ្ធនាការ​នេះ​ផ្ញើ​សារដ៏​សំខាន់​អំពី​​​ភាពចាំបាច់​ក្នុងការ​ជួយ​ដល់​កុមារ​របស់​យើងនា​ពេលបច្ចុប្បន្ន និង​ក្នុង​​​​ពេល​អនាគត។ យោង​តាម​អង្គការ​យូនីសេហ្វ ក្នុង​ឆ្នាំ២០១៨ អត្រា​មរណភាព​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​មាន ២៨​នាក់​​បាន​ស្លាប់​ក្នុង​ចំណោម ១ ០០០​នាក់​។ យើង​ជឿជាក់​ថា ជាមួយ​នឹង​ការ​គាំទ្រ​នេះ​ពី​ក្រុមហ៊ុន Smart យើង​អាច​រួម​ចំណែក​កាត់​បន្ថយ​អត្រាមរណភាព និង​ជួយ​កុមារ​ដទៃ​ទៀតដែល​ត្រូវ​ការការ​ថែទាំ​សុខភាព»។

បងប្អូន​ មិត្តភ័ក្តិ តារា​ល្បីៗ និង​សាធារណជន​ទូទៅ អាច​​ចូល​រួមគាំទ្រ​ដល់​យុទ្ធនាការ​នេះ​​​ទាំង​អស់​​គ្នា និង​ចូលរួម​​រត់ជាមួយ សាយ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ ព្រមទាំង​​​​លើកកម្ពស់​របៀបរស់​នៅ​ប្រកបដោយ​សុខភាព​ល្អ​ ក៏ដូចជាកិច្ចស្វាគមន៍នូវកម្មវិធី SEAGAME2023 ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ​ក្រោយនេះផងដែរ។ ក្រុមហ៊ុន Smart Axiata រំពឹង​ថា​ មនុស្សរាប់រយនាក់​នឹង​ចូលរួម​ក្នុង​ការ​រត់នេះ​ក្នុង​មួយថ្ងៃៗ ដើម្បី​នាំមក​នូវ​ភាពសប្បាយ​រីករាយ​និង​ក្តីរំភើប​ចំពោះ​យុទ្ធនាការនេះ។ ​

ក្រុមហ៊ុន Smart Axiata បាន​បរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ​​ដល់យុទ្ធនាការរៃអង្គាសថវិកា​របស់ សាយ ដែល​បាន​ចាប់​ផ្តើម​នៅខែតុលា និងបញ្ចប់នៅខែមករា បន្ទាប់​ពីគាត់​បាន​រត់ចម្ងាយជាង ២ ៤០៨ គ.ម ឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧ ថ្ងៃ។ យុទ្ធនាការ​នេះ​​​រៃអង្គាសបាន​សរុប​​​​ជាង ៤៨មុឺនដុល្លារ។ នៅ​ក្នុង​កម្មវិធី​បរិច្ចាគ​ថវិកា​នោះផងដែរ សិល្បករ Pleng រួមជាមួយតារាតាមបណ្តាញសង្គមដទៃទៀត​ក៏​បាន​ចូលរួមជាមួយលោក សាយ  ដើម្បី​រត់​​​ចម្ងាយ ១០ គីឡូម៉ែត្រនៅកោះពេជ្រ​ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ

www.facebook.com/smartaxiata​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!               


ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A,មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

កញ្ញា ឈុន ងីច័ន្ទរស្មី

ទូរស័ព្ទ៖​ +855 10 202 282

អ៊ីម៉ែល៖​  chhun.ngychanraksmey@smart.com.kh

ឱកាសពិសេសបំផុត សម្រាប់កាដូរប្រូម៉ូសិនពី BP Premium Coffee

0

តោះ! ចាំអីទៀតឱកាសពិសេសបំផុតសម្រាប់កាដូរប្រូម៉ូសិន២០% ពី BP Premium Coffee សម្រាប់មិត្តយុវវ័យ បងប្អូនម្ចាស់អាជីវកម្ម រួមទាំងអ្នកធ្វើការ ដែលមកធ្វើការជួបជុំជជែកគ្នា ពីមុខជំនួញនិងការងារផ្សេងៗនោះ លោកអ្នកនឹងទទួលបានគូប៉ុងសន្សំពិន្ទុឈ្នះរង្វាន់ផងដែរ។

នៅរងចាំអីកុំឲ្យឱកាសពិសេសនេះរំលងពីដៃអ្នកឲ្យសោះ! ចាប់ផ្ដើមពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ អាស័យដ្ឋានទំនាន់ទំនង 077 322 699 ស្ថិតនៅលើផ្លូវ #35, St. 360, Sangkat Boeung Keng Kang, Phnom Penh, Cambodia , Phnom Penh

បច្ចុប្បន្នភាព​ស្ដីពី​ការងារ​របស់​ TikTok ​ដើម្បី​ទប់​ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​

ថ្ងៃទី៤ ខែ​តុលា ឆ្នាំ​២០២២៖ ថ្ងៃនេះ TikTok បាន​ចុះ​ផ្សាយ​របាយការណ៍​អនុវត្ដ​គោល​ការណ៍​ណែនាំ​សហគមន៍​ចន្លោះ​ពីខែ​មេសា​ដល់​ខែ​មិថុនា​ ដែល​បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន​ក្នុង​ការ​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ​ ហើយ​ TikTok ចង់​ផ្ដល់​នូវ​ភាព​ស៊ីជម្រៅ​ចំពោះ​កិច្ចការ​ទាំងនេះ​ ដែល​នាំ​ឱ្យ​សម្រេច​ជោគជ័យ​ដ៏​ធំធេង​នេះ។ TikTok ផ្តល់អំណាចដល់អ្នក​ដែល​​ចែករំលែកភាពច្នៃប្រឌិត ចំណេះដឹង និងចំណង់ចំណូលចិត្ត​ជាមួយអ្នកដទៃ នៅ​ពេល​ដែល​ពួកគេ​ផ្ដល់​ការ​កម្សាន្ត និង​នាំ​មក​នូវ​ភាព​រីករាយ​ដល់​សហគមន៍​របស់​យើង។ ដើម្បីជួយ​ឱ្យផ្លេតហ្វម​របស់យើង​នៅតែ​ផ្ដល់ភាព​កក់ក្ដៅ​ និង​ប្រាកដ​និយម​សម្រាប់អ្នករាល់គ្នា TikTok លុប​​មាតិកា​ដែល​បំពាន​គោល​នយោបាយ​របស់​​ខ្លួន​​ចេញ។ ប្លេតហ្វម​​នេះ មាន​បំណង​ធ្វើ​ឱ្យ​មាន​តម្លាភាព​អំពី​មាតិកាត្រូវបាន​​​ដក​ចេញ​ទាំង​នោះ​​ជាមួយ​ក្រុម​អ្នក​បង្កើត និង​តាម​រយៈ​របាយ​ការណ៍​ការអនុវត្ត​គោល​ការណ៍​ណែនាំ​សហគមន៍​របស់​ខ្លួន​។ ​

Cormac Keenan ប្រធាន​ផ្នែក​ទំនុកចិត្ដ និង​សុវត្ថិភាព​នៅ TikTok  បាន​មាន​ប្រសាសន៍ថា​៖ «ព័ត៌មាន​ក្លែងក្លាយ​​មិន​​មែន​​ជា​​បញ្ហា​​ថ្មី​​នោះ​​ទេ តែ​​អ៊ីនធឺណិត​​ផ្តល់​​​នូវលទ្ធភាព​​​ថ្មី​​ដល់​​បញ្ហា​​ប្រឈម​​ចាស់។ យើងទទួលស្គាល់នូវផលប៉ះពាល់ដែលព័ត៌មាន​ក្លែង​ក្លាយ​អាចកើត​មាននៅក្នុងការ​ធ្វើ​ឱ្យ​បាត់​បង់​ជឿទុកចិត្តលើសុខភាពសាធារណៈ ដំណើរការបោះឆ្នោត ការពិត និងវិទ្យាសាស្ត្រ។ យើងប្តេជ្ញាធ្វើ​ជាផ្នែកមួយនៃដំណោះស្រាយ។ យើងចាត់ទុកព័ត៌មាន​ក្លែងក្លាយ​ជា​ករណី​​ធ្ងន់ធ្ងរបំផុត។ យើងប្រកាន់យកនូវវិធីសាស្រ្តច្រើនយ៉ាងក្នុងការបញ្ឈប់​ពីការរីករាលដាល ខណៈពេលដែលការបង្កើនព័ត៌មាន​ត្រឹមត្រូវ​ និងការវិនិយោគលើការអប់រំអក្ខរកម្មឌីជីថល ដើម្បីជួយដោះស្រាយបញ្ហា​ធំៗ»។​

គោលនយោបាយរបស់យើង

គោល​នយោបាយ​សុចរិតភាព​​​របស់ TikTok មានគោលបំណងលើកកម្ពស់បទពិសោធគួរឱ្យទុកចិត្ត និងពិតប្រាកដ។ គោលនយោបាយទប់ស្កាត់​​ព័ត៌មាន​ក្លែងក្លាយ​​បង្កគ្រោះ​របស់​ប្លេតហ្វម​នេះ ​ហាម​ឃាត់មាតិកា​ដែល​អាច​បំភាន់​សហគមន៍​របស់​យើង​អំពី​នីតិវិធី​ដោះស្រាយ​កង្វះ​មហាជន​​ សុខភាពសាធារណៈ ឬសុវត្ថិភាព។ ជាឧទាហរណ៍ TikTok មិនអនុញ្ញាតឱ្យមានព័ត៌មានក្លែង​ក្លាយ​ផ្នែកវេជ្ជសាស្ដ្រ​​អំពីថ្នាំបង្ការ ឬ COVID -19

ហើយយើងមិនអនុញ្ញាតឱ្យមានព័ត៌មានខុសអំពីការបោះឆ្នោតនោះទេ។ គោលការណ៍ទាំងនេះអាចត្រូវបានអនុវត្តចំពោះមាតិកាដ៏ធំទូលាយ ហើយយោងតាម​ផែន​ការ​ ​មាតិកា​នេះត្រូវបានផ្លាស់ប្តូរឥតឈប់ឈរ ជារឿយៗដោយ​ផ្អែកលើអ្វីដែលកំពុងកើតឡើងនៅក្នុងពិភពលោក។

បន្ថែមពីលើការដកចេញនូវមាតិកា​ដែលមិនត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់​ ឬសហគមន៍​ TikTok ក៏ដកចេញនូវគណនី​ដែលប៉ង​​បំភាន់​ដល់​មហាជន​ ឬប្រើប្រាស់ TikTok ដើម្បីបោកបញ្ឆោតមតិសាធារណៈផងដែរ។ ​វិធានការ​ទាំងនេះមានចាប់ពីការបង្កើតគណនីមិនពិត ឬក្លែងក្លាយ រហូតដល់កិច្ចខិតខំប្រឹងប្រែងដ៏ប៉ិនប្រសប់​ក្នុង​ការ​​បំផ្លាញទំនុកចិត្តសាធារណៈ។ តួអង្គទាំងនេះមិនដែល​ឈប់​អភិវឌ្ឍ​យុទ្ធសាស្ត្ររបស់ពួកគេទេ ហើយ TikTok បន្តស្វែងរកការពង្រឹងគោល​នយោបាយ​របស់​ខ្លួន​ នៅពេលដែល TikTok រកឃើញប្រភេទ​មាតិកា​ និងអាកប្បកិរិយាថ្មីៗ។

ការអនុវត្តគោលនយោបាយរបស់ TikTok

នៅ TikTok ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងអ្នកជំនាញផ្នែកសុវត្ថិភាពរាប់ពាន់នាក់ ធ្វើការរួមគ្នាដើម្បីអនុវត្តគោលការណ៍ណែនាំសហគមន៍របស់ខ្លួន។ ដើម្បី​ធ្វើ​វា​ឱ្យ​មាន​ប្រសិទ្ធភាព​​ក្នុងទ្រង់​ទ្រាយធំ​ TikTok ​បន្ត​វិនិយោគ​លើ​យន្ដការសម្រាប់រាយ​ការណ៍​មាតិកា​បំពាន​​ ព្រមទាំង​ការកែ​​​សម្រួលដោយ​​ផ្អែក​លើ​បច្ចេក​វិទ្យា។ ប្លេតហ្វម ពឹង​អាស្រ័យ​លើ ការ​កែសម្រួលដោយស្វ័យប្រវត្តិ នៅពេលដែលប្រព័ន្ធ​នេះ​មានទំនុកចិត្តខ្ពស់ថា មាតិកា​នោះ​បាន​​បំពាន។ ដូច្នេះ ប្លេតហ្វម អាចលុបនូវរាល់​ការបំពានគោល​នយោបាយ​របស់​ខ្លួន​​ភ្លាមៗ​។

យ៉ាងណាមិញ​ ព័ត៌មានក្លែងក្លាយ​មាន​លក្ខណៈ​ខុសប្លែក​ពីបញ្ហា​នៃ​មាតិកា​ផ្សេងទៀត។ បរិបទ និងការត្រួតពិនិត្យការពិតមានសារៈសំខាន់ណាស់ក្នុងការអនុវត្តគោលនយោបាយទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​របស់​ខ្លួន​ឱ្យបានជាប់លាប់ និងត្រឹមត្រូវ។ ដូច្នេះ ខណៈពេលដែល TikTok ប្រើគំរូកម្មវិធី​វិភាគ​ទិន្នន័យ​ដោយស្វ័យប្រវត្ដិ ដើម្បីជួយរកឱ្យឃើញព័ត៌មានក្លែងក្លាយ​ដែលអាចកើតមាននោះ ​វិធីសាស្រ្តចុង​ក្រោយ​នៅ​ថ្ងៃនេះ គឺត្រូវឱ្យក្រុមកែសម្រួលរបស់​ខ្លួន​ធ្វើការវាយតម្លៃ បញ្ជាក់ និងលុបការរំលោភបំពាន​លើព័ត៌មាន​ក្លែង​ក្លាយ​ចេញ​។ TikTok ​មាន​​ក្រុម​អ្នក​កែ​សម្រួលឯកទេស​ចំពោះ​​ព័ត៌មានក្លែង​ក្លាយ​​ ដែល​បាន​បង្កើន​ការ​បណ្តុះបណ្តាល ជំនាញ​​ និង​ឧបករណ៍​ដើម្បី​ចាត់​វិធានការ​លើ​ព័ត៌មាន​ក្លែង​ក្លាយ​។ នេះរួមបញ្ចូលទាំងការចូលដោយផ្ទាល់ទៅកាន់ដៃគូត្រួតពិនិត្យការពិតរបស់ខ្លួន​ ដែលជួយវាយតម្លៃភាពត្រឹមត្រូវនៃ​មាតិកា​។

TikTok ​មាន​ដៃគូ​ត្រួត​​ពិនិត្យ​ការពិត​ជា​ច្រើន​នៅ​​ជុំវិញ​ពិភពលោក​ដែល​ពិនិត្យ​មើល​ខ្លឹមសារមាតិកា​​ជាង ៣០ ភាសា។ ដៃគូត្រួតពិនិត្យការពិតទាំងអស់របស់​ខ្លួន​ត្រូវបានទទួលស្គាល់ដោយបណ្តាញត្រួតពិនិត្យការពិតអន្តរជាតិ ជាហត្ថលេខីដែលបានផ្ទៀងផ្ទាត់នៃក្រមគោលការណ៍របស់បណ្តាញត្រួតពិនិត្យការពិតអន្តរជាតិ។ ដោយមានការប្រុងប្រយ័ត្នខ្ពស់​ ខណៈពេលដែលមាតិកាកំពុងត្រូវបានពិនិត្យការពិត ឬនៅពេលដែលមាតិកាមិនអាចបញ្ជាក់បានតាមរយៈការពិនិត្យមើលការពិត វានឹងត្រូវបានចាត់​ចូល​ជាប្រភេទ គ្មានសិទ្ធិទទួលបានការណែនាំចំពោះ​ For You​ feeds។ ប្រសិនបើអ្នកពិនិត្យការពិតបញ្ជាក់ថា វាជា​​មាតិកា​​ក្លែងក្លាយ​ TikTok ទំនងវាត្រូវ​លុបវីដេអូចេញពី​ផ្លេតហ្វម​របស់​ខ្លួន ឬ​ដាក់​វីដេអូនេះទៅ​ក្នុង​ប្រភេទ​ គ្មានសិទ្ធិទទួលបានការណែនាំចំពោះ​ For You​ feeds។

ដើម្បីបន្ត​សមត្ថភាព​ស្វែង​រក​ និងលុបព័ត៌មាន​ក្លែងក្លាយ​ TikTok បានធ្វើការ​វិនិយោគ​សំខាន់ៗមួយចំនួននៅឆ្នាំនេះ រួមមានៈ

  • បន្តការវិនិយោគគំរូកម្មវិធី​វិភាគ​ទិន្នន័យ​ដោយស្វ័យប្រវត្ដិ និងបង្កើនសមត្ថភាព​វិភាគ​លើគំរូទាំងនេះយ៉ាងឆាប់រហ័ស ស្រប​ទៅតាម​​ការផ្លាស់ប្តូរឥត​ឈប់​ឈរ​​នៃ​ការវិវត្ដន៍​ព័ត៌មាន​ក្លែងក្លាយ​។
  • ធ្វើឱ្យប្រសើរឡើងនូវការរកឃើញនៃសំឡេង និងរូបភាពដែលបំភាន់​ ដើម្បីកាត់បន្ថយ​មាតិកា​បោក​ប្រាស់​។
  • ណែនាំមូលដ្ឋានទិន្នន័យនៃការអះអាងដែលបានត្រួតពិនិត្យការពិតពីមុន ដើម្បីជួយអ្នក​កែសម្រួល​ព័ត៌មាន​ក្លែងក្លាយដោយ​​ធ្វើការសម្រេចចិត្តបានរហ័ស និងត្រឹមត្រូវ។
  • ដំណើរការកម្មវិធីស៊ើបអង្កេតយ៉ាងសកម្មជាមួយអ្នកត្រួតពិនិត្យការពិតរបស់ខ្លួន ដែល​រាយ​ការណ៍​មាតិកា​បំពាន​​ថ្មី និងផ្លាស់​ប្ដូរ​ឥត​ឈប់​ឈរ ​ដែលពួកគេកំពុងមើល​ឃើញនៅលើអ៊ីនធឺណិត។ នេះអនុញ្ញាតឱ្យយើងរកមើលមាតិកា​បំពានទាំងនេះនៅលើ​ប្លេតហ្វម​របស់យើង និងលុបចោលរាល់​ការបំពាន។ ចាប់តាំងពីការចាប់ផ្តើមកម្មវិធីនេះកាលពីត្រីមាសមុន TikTok បានកំណត់អត្តសញ្ញាណ​ព័ត៌មាន​ក្លែងក្លាយ​ចំនួន ៣៣ ដែលបណ្តាលឱ្យមានការលុបវីដេអូចំនួន ៥៨០០០​ឃ្លីប​​ ចេញពី​ផ្លេតហ្វម​។

ខណៈ​ការបំពាន​លើ​គោល​នយោបាយ​សុចរិតភាព និង​ភាព​ត្រឹម​ត្រូវ​របស់​ TikTok ​ មាន​ត្រឹម​ចំនួន​តិចជាង
១​ភាគរយ នៃ​វីដេអូ​ដែល​ត្រុវ​លុប​ចោល​ទាំង​អស់ ការ​វិនិយោគ​ចេះតែបន្ដ​ទាំង​នេះបាន​ផ្ដល់​នូវ​​គុណ​ប្រយោជន៍ចំពោះ​ការ​រក​ឃើញ និង​ការ​អនុវត្ដ​ដ៏​សកម្ម​នៃ​គោលនយោបាយ​ទាំង​នេះ​របស់​​ខ្លួន​​។ ​

សហការជាមួយអ្នកដទៃ

TikTok ជឿជាក់យ៉ាងមុតមាំថា កិច្ចសហការជាមួយអ្នកជំនាញ​​ គឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមនេះ។ ប្លេតហ្វម​នេះ មាន​ការ​ប្រាស្រ័យ​ទាក់ទង​​ជាទៀងទាត់ជាមួយក្រុមប្រឹក្សាពិគ្រោះអំពីមាតិកា/សុវត្ថិភាព ក្រុម​អ្នកស្រាវជ្រាវ ក្រុម​អង្គការសង្គមស៊ីវិល និងក្រុម​អ្នកជំនាញ​ផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន​។  កិច្ចសហការនេះមិនត្រឹមតែជួយពង្រឹងគោល​នយោបាយ​របស់ TikTok និងចំណេះដឹងទូទៅអំពីនិន្នាការ និងបញ្ហាប៉ុណ្ណោះទេ វាក៏អាច​ឱ្យ​ប្លេតហ្វម​បង្កើន​នូវ​ទំនុកចិត្ដ​ចំពោះ​​កម្មវិធីទូរស័ព្ទ​របស់​ខ្លួន​ផងដែរ។ ឧទាហរណ៍  TikTok បានបង្កើតមជ្ឈមណ្ឌលអក្ខរកម្មឌីជីថលនៅក្នុងកម្មវិធីទូរស័ព្ទ​របស់យើងជាមួយនឹងមាតិកា​ ដែលមានគោលបំណងផ្ដល់​នូវ​​ជំនាញចេះ​វាយតម្លៃមាតិកា​​ពួកគេប្រើប្រាស់ ដោយបង្ហាញមាតិកា​ពីអ្នកជំនាញនៅ MediaWise និងសមាគមជាតិនៃការអប់រំអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ។ ដើម្បីលើកកម្ពស់ភាពត្រឹមត្រូវនៃការបោះឆ្នោត TikTok បង្កើតមជ្ឈមណ្ឌលបោះឆ្នោត ដើម្បីផ្តល់សិទ្ធិទទួលបានព័ត៌មានពិត​​អំពីការបោះឆ្នោត និងការបោះឆ្នោតក្នុងស្រុក [ពីអង្គការនានា ដូចជា សមាគមជាតិនៃរដ្ឋ​មន្ដ្រីការបរទេស​ និង Ballotpedia]។ ដើម្បីគាំទ្រដល់សុខភាពសាធារណៈ ប្រជាពលរដ្ឋអាចចូលមើលព័ត៌មានអំពី COVID-19 និងជំងឺអុតស្វា​ពីអង្គការសុខភាពពិភពលោកតាមរយៈ hashtag PSAs និងស្លាកនៅលើវីដេអូ។ 

TikTok នឹងបន្តនិយាយឡើងវិញអំពីរបៀបដែល​ប្លេតហ្វម​ដោះស្រាយបញ្ហាប្រឈមនេះ ហើយ TikTok ស្គាល់ Ballotpedia ថា ការងាររបស់ខ្លួន​នឹងមិនបញ្ចប់ឡើយ។ ដើម្បីស្វែងយល់បន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់ TikTok ក្នុងកិច្ច​ការពារប្លេតហ្វមរបស់​ខ្លួន​ សូមចូលទៅកាន់មជ្ឈមណ្ឌលតម្លាភាព​៕

ឧកញ៉ា ទៀ វិចិត្រ នាំយករទេះរុញជនពិកា គ្រឿងឧបភោគបរិភោគ និងថវិកា ជូនលោកយាយ ចាស់ជរាដើរមិនរួចមួយរូប

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន​ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយករទេះរុញថ្មី ចំនួនមួយគ្រឿង រួមនិងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ចំនួន១លានរៀល មកជូន លោកយាយចាស់ជរាមួយរូប ដើរមិនរួច រស់នៅបន្ទប់ជួលជាមួយកូនប្រុស នៅក្រុម២ ភូមិ១៦ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

បើតាមលោកយាយ ឲ្យដឹងថា លោកយាយមានឈ្មោះ ម៉ុក ងយ មានអាយុ ៨១ឆ្នាំ មានជំងឺប្រចាំកាយដើរមិនរួច រស់នៅជាមួយកូនប្រុសមួយរូប មានជីវភាពក្រីក្រ ជួលបន្ទប់គេស្នាក់នៅ ហើយកូនប្រុសរបស់លោកយាយ ប្រកបរបរដើរលក់បបរ ដើម្បីរកប្រាក់ទិញអាហារប្រចាំថ្ងៃ ចិញ្ចឹមម្តាយ ទិញថ្នាំពេទ្យ និងបង់ថ្លៃបន្ទប់ប្រចាំខែ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ដោយឃើញជាក់ស្តែងថា គ្រួសាររបស់លោកយាយកំពុងជួបការលំបាក ក្នុងនោះ ដោយលោកយាយ ចង់បានរទេះរុញមួយគ្រឿង ដើម្បីទុកធ្វើដំណើរ ឬទៅធ្វើបុណ្យទានផងនោះ លោកឧកញ៉ាក៏បានចុះមកជួបភ្លាមៗ និងនាំយករទេះរុញថ្មីមួយគ្រឿង ព្រមទាំងគ្រឿងឧបភោគបរិភោគ មានដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្កសរ ប៊ីចេង ប្រេងឆារ និងថវិកាចំនួន១លានរៀន មកជូនមកជូនលោកយាយ។

លោកយាយ ម៉ុក ងយ រួមទាំងកូនប្រុស បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ និង និងលោកជំទាវ ដែលបានផ្តល់ជំនួយឧបត្ថម្ភ ដល់លោកយាយពេលនេះ ដើម្បីដោះស្រាយជីវិភាពប្រចាំថ្ងៃ និងសំរាប់លោកយាយ​ យកទៅធ្វើបុណ្យទានផងដែរ៕