Home Blog Page 84

ក្រុមសាស្រ្តាចារ្យ​​​​ឈ្មោះ Hatka ទទួលបានជ័យលាភីចំណាត់​ថ្នាក់​លេខមួយ​ក្នុងកម្មវិធី​ SmartStart Lecturer Hackathon ដំបូងបំផុត​​​ដោយ​ទទួលបាន​ឱកាស ធ្វើ​ដំណើរទស្សនកិច្ច​សិក្សា បច្ចេកវិទ្យាទៅប្រទេសសិង្ហបុរី

0

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២៖ សាស្ត្រាចារ្យមួយក្រុមមកពីសាកលវិទ្យាល័យចំនួន៣ ផ្សេងគ្នាបាន​ជ័យលាភីចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្ររបស់កម្មវិធី Lecturer Hackathon ដែលជាកម្មវិធីលើកដំបូងរបស់ SmartStart Unipreneur Learning Platform (SmartStart ULP) ក្នុងការប្រកួតប្រជែងដែលមានបំណងលើកកម្ពស់ជំនាញបង្រៀនសហគ្រិនភាពដល់សាស្ត្រាចារ្យនៅតាមសាកលវិទ្យាល័យនៅកម្ពុជា។

កម្មវិធី Lecturer Hackathon នេះ​គឺជាព្រឹត្តិការណ៍​ដំបូង​​បំផុតសម្រាប់សាស្រ្តាចារ្យ​​​ ដែល​កន្លង​មកធ្លាប់​​បាន​ធ្វើ​ជាមួយ​​ក្រុម​​និស្សិត ដើម្បី​​លើក​កម្ពស់ការ​យល់​ដឹង​និង​ការប្រាស្រ័យទាក់​ទងឱ្យ​​កាន់​តែប្រសើរ​ឡើងរវាង​សាស្រ្តាចារ្យ​​​​និង និស្សិត​កម្ពុជា ដើម្បី​ឱ្យ​​​​យុវជន​​ជំនាន់​​ក្រោយ​​ត្រៀម​ខ្លួន​សម្រាប់​ភាពជាសហគ្រិនឌីជីថល។ ក្រៅ​ពី​​ការ​​លើក​កម្ពស់​ការ​យល់​ដឹង និងការប្រាស្រ័យទាក់ទងគ្នារវាងសាស្ត្រាចារ្យ និងនិស្សិត កម្មវិធី Lecturer Hackathon ក៏បានលើកទឹកចិត្តឱ្យ​មាន​ការប្រាស្រ័យទាក់ទង និងការ​ធ្វើ​ការងារ​ជា​ក្រុម​រវាងសាស្រ្តាចារ្យនៃ​សាកល​វិទ្យាល័យ​នានា​នៅ​ក្នុងប្រទេសកម្ពុជា​ផងដែរ ខណៈ​ដែល​សាស្ត្រាចារ្យមក​ពីស្ថាប័ន​ផ្សេងៗ​គ្នា​បាន​ចូល​រួមគ្នាជាក្រុមដើម្បីធ្វើការ​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ផ្សេងទៀត។

ក្រោមកិច្ចសហការ​រវាង​​ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh កម្មវិធី SmartStart ULP Hackathon ក៏មានបំណងផ្តល់ឱកាសដល់​សាស្ត្រាចារ្យសាកលវិទ្យាល័យឱ្យ​យល់ដឹងកាន់តែច្បាស់អំពីតម្រូវការផ្នែក​សហគ្រិន និងការអប់រំរបស់និស្សិត​​របស់​ពួកគាត់ ដោយអនុញ្ញាតឱ្យពួក​គាត់​​ស្វែង​យល់​​ពីបទពិសោធន៍របស់​​​សិស្សនៅ​ក្នុង​បរិយាកាសកម្មវិធី Lecturer Hackathon ដែល​ពោរពេញ​ដោយ​ការ​ប្រកួត​ប្រជែង។

ក្រុម​ដែល​​ទទួល​បាន​ជ័យ​លាភី មានឈ្មោះថា Hatka ដែលប្រមូល​ផ្តុំ​ដោយ​សាស្ត្រាចារ្យ​មក​ពី​​សាកលវិទ្យាល័យ​ CamTech សាកលវិទ្យាល័យ​ស្វាយរៀង និង​សាកលវិទ្យាល័យ​អង្គរ។ សាស្ត្រាចារ្យទាំង​បី​នាក់នៅក្នុង​ក្រុមដែលទទួលបានជ័យជម្នះ​​​ បានទទួលនូវរង្វាន់ជាការធ្វើ​ដំណើរទស្សនកិច្ចសិក្សា​ផ្នែក​បច្ចេកវិទ្យានៅប្រទេសសិង្ហបុរី​​ ​ដែល​រាល់ការចំណាយត្រូវបានរ៉ាប់រង​​ទាំង​ស្រុង​​ដោយ​ក្រុមហ៊ុន Smart Axiata។ ទស្សនកិច្ចសិក្សានេះមាន​រួម​បញ្ចូលទាំង​​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ក្រុមហ៊ុន «បច្ចេកវិទ្យាធំៗ» ផងដែរ​ដូចជាក្រុមហ៊ុន Google ។ ក្រុម​ដែល​ឈ្នះក៏​នឹង​ធ្វើ​ដំណើរ​​​ទៅ​ទស្សនា​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី ដើម្បី​ស្វែង​យល់​ពី​របៀប​ដែល​ស្ថាប័ន​នេះ​គាំទ្រ​ដល់​សហគ្រិន​នៅ​ក្នុងសាកល​វិទ្យាល័យ​នោះ​ផងដែរ។

ភាពច្នៃ​ប្រឌិត​ដែលនាំឱ្យ​ក្រុម Hatka ទទួលបាន​ជ័យ​ជម្នះនោះគឺជាវេទិកា ​​​មានមូលដ្ឋាន​លើ​គេហទំព័រ ដែល​ភ្ជាប់ទំនាក់ទំនង​រវាង​​និស្សិត​សាកលវិទ្យាល័យ​ដែលកំពុងស្វែងរកកន្លែងចុះ​កម្មសិក្សាជា​មួយ​ក្រុមហ៊ុន​ដែល​កំពុងស្វែងរក​អ្នក​ហាត់ការ។

ឯកឧត្តម​បណ្ឌិត អ៊ុម រម្យណី រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា បាន​មាន​ប្រសាសន៍​ថា៖ «SmartStart គឺ​ជាកិច្ចសហការ​ជា​មួយ Impact HUB Phnom Penh ដើម្បីលើកកម្ពស់សកម្មភាព SmartStart ដូចជា​កម្មវិធីLecturer Hackathon ជាដើម។ កម្មវិធី Lecturer Hackathon មាន​គោលបំណង​ផ្តោតលើ​សាស្ត្រាចារ្យ​និង​គ្រូបង្គោល​មួយ​ចំនួន​នៅ​កម្ពុជា។ តាម​រយៈ​ការ​ផ្តល់​ឱកាសដល់​គ្រូ​បង្រៀន និងគ្រូបង្គោលនៅ​ប្រទេស​យើង​ដែលបានចូល​រួមក្នុងកម្មវិធីនេះ អ្នករៀបចំ​កម្មវិធី​សង្ឃឹម​ថា សាស្ត្រាចារ្យ​នឹងយល់​កាន់តែច្បាស់​អំពី​ប្រព័ន្ធ​អេកូឡូស៊ី​របស់សហគ្រិន»។

សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យចំនួន​៩ ក្នុង​រាជធានីភ្នំពេញ ស្វាយរៀង សៀមរាប និងបាត់ដំបង បានចូលរួមក្នុងកម្មវិធី SmartStart ULP Lecturer Hackathon រយៈពេល ៣ថ្ងៃ។ ពួកគាត់​​រួមគ្នា​បង្កើត​បា​ន​ជា​ក្រុម​​ចំនួន ៦ ដែលមានឈ្មោះថា JEANG, HATKA, ANAKUT, TORSU, BOSDOM និង THNAL LEARNING។

ក្រុមទាំង​៦ ដែល​ចូលរួម​ក្នុងកម្មវិធី Lecturer Hackathon នេះ​បានប​ង្កើត​គំនិតច្នៃប្រឌិតថ្មី វាយ​តម្លៃភាព​ប្រកួត​ប្រជែង​របស់​ខ្លួន ហើយបាន​ធ្វើ​តេស្ត​​គំរូដើម (Prototype) ជាមួយការសាកល្បង​យុទ្ធសាស្រ្ត​ចូលទីផ្សារ (go-to-market) ចូលរួមធ្វើការងារជាក្រុម និងអនុវត្តការងារជាច្រើន​ផ្សេងទៀតដែលត្រូវបានបង្កើត​ឡើង​ដើម្បីស្វែង​យល់​ពី​និស្សិត​​​​របស់ខ្លួន និង​ដើម្បី​ផ្តល់ឱ្យ​​និស្សិត​ទាំងនោះ ​នូវ​បទពិសោធ​ផ្ទាល់​អំពី​សហគ្រិនភាព។

លោក Feiruz Ikhwan នាយក​ប្រតិបត្តិស្តី​ទីរបស់​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា៖ «វាគឺ​ជា​បេសកកម្មរបស់​ក្រុមហ៊ុន Smart Axiata ក្នុង​ការ​ក្លាយ​ជា​អ្នកគាំទ្រ​ខាង​​ផ្នែក​ឌីជីថល ដើម្បី​ជួយ​​​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចខិតខំប្រឹង​ប្រែង​​​​​ជំរុញ​​វិស័យបច្ចេកវិទ្យាព័ត៌មានកុំព្យូទ័រតាម​ប្រព័ន្ធ​ឌីជីថលសំដៅ​ជាប្រយោជន៍ដល់​ប្រទេសជាតិ និង​សេដ្ឋកិច្ច។ ក្រុមហ៊ុន Smart Axiata ​នឹង​រួមចំណែក​បន្ថែម​ទៀត​ដល់​ការរីកចម្រើន​យ៉ាងឆាប់រហ័ស​របស់​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈការ​វិនិយោគ​លើ​យុវជន​​ជំនាន់​ក្រោយរបស់កម្ពុជា និង​អ្នក​ដែលបង្រៀន​ពួកគេ។ យើង​នៅ​​ក្រុមហ៊ុន Smart Axiata មាន​ការ​ស្ញប់ស្ញែងយ៉ាង​ខ្លាំង​ទៅនឹង​គំនិត​​ច្នៃ​ប្រឌិត​របស់​គ្រប់សាកលវិទ្យាល័យ​ទាំងអស់ និងការធ្វើការងារជា​ក្រុម​ ​ដែល​​យើង​​បាន​ឃើញ​ក្នុងពេល​ធ្វើបទ​​​បង្ហាញ។ យើង​​មិន​​ត្រឹម​តែ​អបអ​សាទរ​​ដល់​​ក្រុម​​ Hatka ដែល​​ទទួល​​បាន​​ជ័យ​​ជម្នះប៉ុណ្ណោះទេ ប៉ុន្តែ​​ខ្ញុំ​​ក៏​សូម​កោត​​សរសើរ​​ដល់​​សាកល​វិទ្យាល័យ និង​ក្រុម​ទាំងអស់​​ដែល​បាន​​រួម​គ្នា​ចូល​​រួម​​ក្នុង​​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ»។

ព្រឹត្តិការណ៍​​វគ្គ​ផ្តាច់​ព្រ័ត្រ​​​ដ៏​ធំ​នេះ​​ត្រូវ​បាន​​ប្រារព្ធ​​ធ្វើ​ឡើង​​នៅ​​ថ្ងៃ​ពុធ​ ទី​៧ ខែ​កញ្ញា នៅ​សណ្ឋាគារ ពូឡូវ៉ៃ រាជធានី​ភ្នំពេញ។ មានអ្នកចូលរួម​​​ប្រហែល ៦០​នាក់ រួម​ទាំង​សាស្ត្រាចារ្យ អ្នករៀបចំកម្មវិធី និង​​មន្ត្រីរាជការ​​បាន​​ចូលរួម​ក្នុង​​វគ្គ​ផ្តាច់​ព្រ័ត្រ​​នេះ។

កញ្ញា Melanie Mosard នាយកប្រតិបត្តិ​ Impact Hub Phnom Penh បាន​មាន​ប្រសាសន៍​ថា៖ «កម្មវិធី Hackathon គឺជា​ការបង្ហាញ​ដ៏​អស្ចារ្យ​អំពី​ទេពកោសល្យ​ក្នុង​ការ​បង្រៀន និង​ការ​បង្វឹក​​ដែល​មាន​នៅ​​កម្ពុជា។ ដោយ​សារ​តែ​​កម្មវិធី peer-to-peer បានធ្វើអោយ​សាស្ត្រាចារ្យ​នីមួយៗ​ អាចលើក​បង្ហាញ​និង​ចែក​រំលែក​អំពី​របៀប​ដែលពួកគាត់​អាច​អនុវត្ត​វិធីសាស្រ្តដែល​បាន​ប្រើនៅ​ក្នុងកម្មវិធី Hackathon ទោ​​សាកលវិទ្យាល័យ​ របស់ខ្លួន​ផ្ទាល់​។ ជា​ចុងក្រោយ យើង​សង្ឃឹម​ថា បទពិសោធ​ជាក់​ស្តែងនេះ​បាន​បំផុស​គំនិតដល់​​​​សាស្ត្រាចារ្យជំនាន់​ថ្មី​​​​​ដែល​នឹង​បង្រៀន​អំពី​សហគ្រិនភាព​នៅទូទាំង​ប្រទេស​កម្ពុជានៅ​ក្នុង​សាកលវិទ្យាល័យ​រៀងៗខ្លួនរបស់ពួកគាត់»។

ជា​ផ្នែកមួយនៃការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Smart Axiata ចំពោះកា​រអភិវឌ្ឍ​ឌីជីថល និងសហគ្រិនភាព​នៅ​កម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន​បានចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃការ​យោគយល់​គ្នា (MoU) មួយ​ជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា, ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍, Impact Hub Phnom Penh និងសាកលវិទ្យាល័យកម្ពុជាចំនួន១០ ដើម្បី​ផ្តល់​ជូន​នូវ​វគ្គ​បណ្តុះ​បណ្តាល SmartStart Unipreneur Learning Platform (SmartStart ULP) ដែល​ផ្តល់​ឱ្យ​និស្សិត​សាកលវិទ្យាល័យ​នូវ​គំនិត​សហគ្រិនភាព និង​សមត្ថភាព​បច្ចេកទេស រួមទាំង​ការ​ប្រើប្រាស់​សំខាន់ៗនូវ​ជំនាញ​បច្ចេកវិទ្យា​ដែល​ពាក់​ព័ន្ធទៅនឹង​ទីផ្សារ​កម្ពុជា។

កម្មវិធី​ SmartStart ULP ត្រូវ​បាន​កំពុង​ដាក់​អនុវត្តនៅ​បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, សាកលវិទ្យាល័យពុទ្ធិសាស្ត្រ, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យបៀលប្រាយភ្នំពេញ និងសៀមរាប, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា​​​បាត់ដំបង,​ សាកល​វិទ្យាល័យអង្គរ, សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យ​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​កម្ពុជា (CamTech)​។​ 

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីវគ្គសិស្សា SmartStart Unipreneur Learning Platform សូមតាមដានទំព័រFacebook របស់ Smart for Cambodia នៅ http://facebook.com/smartforcambodia ឫចូលទៅកាន់  http://www.smartstart.com.kh/ ៕

ការណែនាំវិធីសាស្ដ្រផ្សេងៗក្នុងការបង្កើត និងភ្ជាប់ជាមួយ TikTok Now

រៀងរាល់ថ្ងៃ ក្រុមអ្នកផលិតមាតិកានៅលើ TikTok កំពុងកំណត់ជាថ្មីចំពោះនិយមន័យនៃការទទួលបាននូវការកម្សាន្ដ ចាប់ពីចម្រៀងល្បីៗសម្រាប់រដូវក្ដៅ It’s Corn រហូតដល់តុក្កតាក្រាហ្វិករាំ ដូចជា Horace។ TikTok ជាវេទិកាដែលមានការបង្កើតមាតិកាដ៏ទាក់ទាញ ក៏ដូចជាស្វែងរកសហគមន៍ថ្មីៗ និងគួររំភើបរីករាយ។ មានវិធីសាស្ដ្រជាច្រើនក្នុងការបង្កើតមាតិកានៅលើ TikTok ចាប់ពីការបន្ថែមក្រាហ្វិកពន្លឺ សំឡេង និងការឌីហ្សាញផ្សេងៗ វីដេអូ ចម្រៀងសម្រាប់មនុស្សពីរនាក់ និងការប្រើប្រាស់ដោយចាប់ផ្ដើមពីវីដេអូឃ្លីបអ្នកដទៃ រួចបញ្ចប់ជាមួយវីដេអូរបស់ខ្លួនឯង (stitch) រហូតដល់ការផលិតវីដេអូវែងៗ ឬផ្សាយផ្ទាល់ ហើយពេលនេះ TikTok កំពុងតែពង្រីកឧបករណ៍ផលិតផ្សេងៗទៀត ខណៈពេល ប្លេតហ្វម​នេះ​បន្ដជំរុញការផ្សារភ្ជាប់ទំនាក់ទំនងដ៏ប្រាកដនិយម និងដោយឯកឯងនៅលើ TikTok។

ផ្ដល់ការកម្សាន្ដ និងចែករំលែកភាពរីករាយជាមួយមនុស្សសំខាន់បំផុត

ពេលនេះ TikTok Now គឺជាមធ្យោបាយថ្មីបំផុតក្នុងការទទួលបាននូវកម្មវិធីកម្សាន្ដ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកនៅលើ TikTok នូវបទពិសោធរូបភាព និងវីដេអូប្រចាំថ្ងៃដើម្បីចែករំលែកនូវភាពសប្បាយរីករាយដ៏ពិតប្រាកដជាមួយមនុស្សដ៏សំខាន់បំផុត។ TikTok Now ប្រែក្លាយភាពពិតប្រាកដនៃ TikTok ទៅជាបទពិសោធច្នៃប្រឌិតថ្មីទាំងស្រុង ដែលផ្សារភ្ជាប់សហគមន៍ និងបន្ដជំរុញវប្បធម៌ទៅមុខជានិច្ច។

ការបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅ និងការកម្សាន្តដ៏រីករាយក្នុងទម្រង់ងាយស្រួលប្រើ TikTok Now សូមអញ្ជើញលោកអ្នក និងមិត្តភក្តិរបស់លោកអ្នករំលេចនូវអ្វីដែលលោកអ្នកកំពុងធ្វើក្នុងពេលបច្ចុប្បន្នដោយប្រើកាមេរ៉ាខាងមុខ និងខាងក្រោយរបស់លោកអ្នក។ លោកអ្នកនឹងទទួលបានសារដាស់តឿនប្រចាំថ្ងៃដើម្បីថតវីដេអូរយៈពេល ១០ វិនាទី ឬរូបថតសន្លឹក ដើម្បីចែករំលែកនូវអ្វីដែលអ្នកកំពុងធ្វើបានយ៉ាងងាយស្រួល និងរហ័ស។

TikTok កំពុងតែដាក់ដំណើរការពិសោធជាមួយ TikTok Now រយៈពេលប៉ុន្មានសប្ដាហ៍ទៀត។ នៅក្នុង កម្ពុជា TikTok Now អាចចូលទៅប្រើប្រាស់តាមរយៈ កម្មវិធីទូរស័ព្ទទាំង TikTok និង TikTok Now ។ នៅតាមតំបន់ផ្សេងៗទៀត TikTok Now អាចត្រូវបានដាក់ឱ្យដំណើរក្នុងកម្មវិធីទូរស័ព្ទ TikTok ដោយដោនឡូតកម្មវិធី TikTok Now ថ្មី ឬអាចប្រើបានទម្រង់ទាំងពីរ។ TikTok នឹងបន្ដពង្រីកវិសាលភាពបទពិសោធអ្នកប្រើប្រាស់ ខណៈប្លេតហ្វមសិក្សាបន្ថែមអំពីវិធីបញ្ចូលទម្រង់បែបច្នៃប្រឌិតថ្មីទៅក្នុងសហគមន៍ TikTok។

ផ្តល់អំណាចឱ្យលោកអ្នកបន្តគ្រប់គ្រងបទពិសោធ TikTok របស់ខ្លួន

TikTok បានបង្កើតកម្មវិធី TikTok Now ដោយគិតគូរពីសុវត្ថិភាព និងឯកជនភាពរបស់សហគមន៍យើង។ អ្នកបង្កើតមាតិកាមានសិទ្ធិគ្រប់គ្រងថា តើអ្នកណាអាចចូលមើល និងចូលរួមជាមួយមាតិការបស់ពួកគេបាន។ ពួកគេអាចប្លុកអ្នកផ្សេងទៀត និងជ្រើសរើសថា តើមតិណាគួរត្រូវបានបង្ហាញនៅលើមាតិការបស់ខ្លួន។ បើនរណាម្នាក់ត្រូវបានមើលឃើញថាមានអាកប្បកិរិយាមិនសមទំនង ដែលពួកគេជឿថាអាចបំពាននូវគោលការណ៍ណែនាំសហគមន៍របស់ TikTok ពួកគេអាចរាយការណ៍ឱ្យមានការត្រួតពិនិត្យ។

TikTok បានយកចិត្ដទុកដាក់ចំពោះបញ្ហាសុវត្ថិភាពសហគមន៍របស់យើង និងបន្ដបោះជំហានទៅមុខក្នុងការជួយគាំទ្រដល់សុវត្ថិភាព និងសុខុមាលភាពយុវវ័យជាពិសេស។

  • បើបុគ្គលអាយុក្រោម ១៦ឆ្នាំ បង្កើតគណនីប្រើប្រាស់កម្មវិធី TikTok Now ដូចទៅនឹង TikTok គណនីរបស់ពួកគេ នឹងត្រូវបានកំណត់ដោយស្វ័យប្រវត្ដិជាប្រភេទគណនីមានមហានិភ័យក្នុងការទទួលបានទិន្នន័យមិនសមរម្យ ឬ (private by default)
  • បុគ្គលអាយុក្រោម ១៨ឆ្នាំ នឹងមិនអាចចែករំលែកមាតិការបស់ខ្លួនទៅកាន់ Explore ហ្វីដបានឡើយ
  • បុគ្គលអាយុចន្លោះពី ១៣ ទៅ ១៥ឆ្នាំ នឹងត្រូវបានកំណត់ចំពោះជម្រើសបញ្ចេញមតិទៅកាន់ Friend only ដើម្បីជួយទប់ស្កាត់ការប្រាស្រ័យទាក់ទងដែលមិនត្រូវការ។

អ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើង អាចកំណត់ (settings) ចំពោះការចែករំលែកបន្ថែម។ លើសពីការចែករំលែកជាមួយមិត្ដភក្ដិពេញវ័យ ពួកគេអាចជ្រើសរើសចែករំលែកការបង្ហោះរបស់ខ្លួនជាមួយសហគមន៍ TikTok Now ដ៏កាន់តែទូលំទូលាយ អាស្រ័យលើការកំណត់ឯកជនភាព ដែលពួកគេ បានជ្រើសរើស

ការកំណត់ស្រាប់ៗជាស្វ័យប្រវត្ដិ គឺ «Friends can view»។ ដើម្បីផ្លាស់ប្តូរការកំណត់ឯកជនភាពរបស់លោកអ្នកសម្រាប់ TikTok Now* សូមអនុវត្ដដូចខាងក្រោម៖

  • នៅលើអេក្រង់ Post កំណត់យកមិត្តភក្ដិអាចមើលបាន (Friends can view) ។
  • ជ្រើសរើសអ្នកដែលលោកអ្នកចង់អនុញ្ញាតឱ្យមើលការបង្ហោះ TikTok Now របស់អ្នក។
  • មិត្តភក្តិអាចមើលបាន (Friends can view) ៖ នរណាដែលចុចតាមដានអ្នក ហើយអ្នកចុចតាមដានពួកគេត្រឡប់មកវិញ អាចទស្សនា TikTok Now របស់អ្នក។
  • អ្នកគ្រប់គ្នា (Everyone)៖ អ្នកនៅក្នុងតំបន់របស់លោកអ្នកអាចមើលការបង្ហោះ TikTok Now របស់អ្នក។ សូមចងចាំថា មនុស្សដែលមិនតាមដានអ្នក ឬអ្នកមិនតាមដានត្រឡប់មកពួកគេវិញ មិនអាចបញ្ចេញមតិ ឬទាក់ទងជាមួយការបង្ហោះ TikTok Now របស់លោកអ្នកបានទេ។

TikTok តែងតែបន្ដបង្កើតវិធីសាស្ដ្រដ៏ស័ក្ដិសមសម្រាប់សហគមន៍កម្ពុជារបស់យើងក្នុងការបង្កើតទំនាក់ទំនងដ៏ពិតប្រាកដ នៅពេលដែលពួកគេបន្តការកម្សាន្តនៅលើ TikTok។ TikTok Now នឹងដាក់ឱ្យប្រើប្រាស់សម្រាប់មនុស្សទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ យើងរីករាយក្នុងការស្វែងយល់ពីសហគមន៍របស់យើង ហើយបន្តកែលម្អបង្កើន និងពង្រីកលើបទពិសោធ TikTok។

ចូរស្វែងរក TikTok និងចូលរួមសហគមន៍របស់យើងដោយគ្រាន់តែទាញយកកម្មវិធីដោយឥតគិតថ្លៃតាមរយៈ Apple App Store, Google PlayAmazon

រោងចក្រថាមពល​កម្តៅ ជីវម៉ាស របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បើក​ដំណើរការ​ជា​ផ្លូវ​ការ​នៅ​កម្ពុជា ក្រោម​កិច្ច​សហការជាមួយក្រុមហ៊ុន BECIS ដើម្បី​សម្រេច​បាន​​​ថាមពលកម្តៅ​កកើត​ឡើងវិញ ១០០%

0

ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) នៅ​ថ្ងៃទី​២២ ខែ​កញ្ញានេះ​ បាន​បើកសម្ពោធជាផ្លូវការនូវរោងចក្រ​ថាមពល​​​កម្តៅ​ជីវម៉ាស​​ធំដំបូងគេ​បង្អស់​នៅ​កម្ពុជា​​ក្រោម​អធិបតីភាពដ៏ខ្ពង់​ខ្ពស់​​របស់​រដ្ឋមន្ត្រី​​ក្រសួង​បរិស្ថាន​ ថ្នាក់​ដឹកនាំក្រុមហ៊ុន HEINEKEN Group ដៃគូអាជីវកម្ម សមាគម​ពាណិជ្ជកម្ម ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ការ​បើក​សម្ពោធ​រោងចក្រថាមពល​កម្ដៅជីវម៉ាសដែលមា​នទីតាំង​នៅទល់​មុខរោងចក្រស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ គឺជាព្រឹ​ត្តិការណ៍ដ៏សំខាន់មួយ​សម្រាប់ក្រុមហ៊ុន​ក្នុង​ការ​លើក​កម្ពស់​ពាក្យស្លោក “ធ្វើឱ្យ​ប្រទេសកម្ពុជាកាន់តែប្រសើរ” របស់ខ្លួន ពោលគឺ​ជា​ការ​ប្តេជ្ញាចិត្ត​ឆ្ពោះទៅ​រក​​ពិភពលោកដែលបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យ  កាន់តែមានសមភាព និងភពផែនដីដែលកាន់តែប្រសើរឡើង​។

រោងចក្រថាមពលកម្តៅជីវម៉ាសដែលមាន​តម្លៃ ៥,៨​លានដុល្លារអាមេរិកនេះ​នឹង​ប្រើប្រាស់​​អង្កាមដែល​នាំយក​មក​ពី​ខេត្តព្រៃវែង​​ដើម្បីដុត​បង្កើត​ជា​ចំហាយ​ដែល​នឹងផ្គត់ផ្គង់​ថាមពលកម្តៅកកើត​ឡើងវិញ​ ១០០% សម្រាប់​ផ្គត់ផ្គង់​ដល់​រោងចក្រផលិត​​ស្រាបៀររបស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ តាម​រយៈការ​ផ្លាស់ប្តូរ​ទៅ​ប្រើប្រាស់​ថាមពលកម្តៅ​ជីវម៉ាស ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រំពឹងថា​នឹង​កាត់​បន្ថយ​ការបំភាយ​ឧស្ម័នកាបូន (ឧស្ម័នកាបូនិច) ដល់​ទៅ ៦០% នៅ​ក្នុងផលិតកម្ម​របស់​ខ្លួន។

ពិធីសម្ពោធជាផ្លូវការនេះ​ធ្វើឡើង​ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​របស់​​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រ​សួងបរិស្ថាន​កម្ពុជា​ លោក Dolf van den Brink ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ និង​ជាអគ្គនាយក​​ក្រុមហ៊ុន HEINEKEN Group លោក Michel de Carvalho នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Heineken Holding NV លោកស្រី Charlene L. de Carvalho-Heineken នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Heineken Holding NV លោក Jacco vander Linden ប្រធាន​ទទួលបន្ទុក​តំបន់​​អាស៊ីប៉ាស៊ីហ្វិក​នៃក្រុមហ៊ុន HEINEKEN Group លោក Samson Wong នាយក​​គ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងលោក Eren Ergin អគ្គ​នាយកក្រុមហ៊ុន BECIS។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថានបា​នមានប្រសាសន៍ថា៖ «យើងត្រូវ​ទទួល​ស្គាល់ការពិ​ត​មិន​អាច​ប្រកែក​បាន​ថា សន្តិភាព​និងស្ថិរភាពនៅ​ទូទាំងប្រទេស​ដែល​បាន​វិវឌ្ឍ​ចេញពី​មនសិការ​ ​ឯកភាពជាតិ និង​សមាហរណកម្ម​​ក្រោម​គោលនយោបាយឈ្នះ-ឈ្នះ គឺជា​កាតាលីករ​សម្រាប់​កំណើន​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​​ប្រទេស និងការ​លើក​កម្ពស់​កម្រិត​ជីវភាពរស់នៅរបស់ប្រជាជន។ ជាមួយ​នឹង​ការ​​ប្រឹង​ប្រែង​ដែល​លើកឡើង​​ខាង​លើ ប្រទេស​កម្ពុជា​បាន​រីកចម្រើន​ពី​ប្រទេស​​មាន​ប្រាក់​ចំណូល​ទាប​ទៅ​ជា​ប្រទេស​​​មាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​មាន​គោលដៅ​ក្លាយ​ជា​ប្រទេស​​​មាន​ចំប្រាក់​ណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០។ ដោយ​ផ្អែកលើ​មូលដ្ឋាន​គ្រឹះ​ដ៏​មាន​តម្លៃ​នេះ កម្ពុជា​អាចឈាន​ទៅ​មុខ​មួយ​ជំហាន​បន្ថែម​ទៀត​​ក្នុងការ​ពិចារណា និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើត​ចេញ​ពី​បញ្ហា​បរិស្ថាន និងការ​ប្រែប្រួល​អាកាសធាតុ។ ថ្ងៃនេះ យើងបង្កើត​​​​​ឱកាស​ដ៏​​សំខាន់មួយ​សម្រាប់​កម្ពុជាជាមួយ​នឹង​​​ការ​បើក​ដំណើរ​ការ​រោងចក្រថាមពល​ជីវម៉ាស​ដែល​ទន្ទឹង​រង់ចាំ​​​ជាយូរ​មក​ហើយ​​​ថា​នឹង​​ផ្តល់​​ផ្លែផ្កា​ដល់​ប្រទេស​ជាតិ។ យើង​សូម​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន ហ៊ិននីគែន សម្រាប់​ការ​​​បន្ត​ជំរុញ​ការ​ប្តេជ្ញាចិត្ត​ផ្នែក​និរន្តរភាព​​របស់​ខ្លួន​ក្នុង​​នាម​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​អន្តរជាតិ​ដ៏ធំ​មួយ ជា​ក្រុមហ៊ុន​ដែល​មាន​ការ​ទទួលខុស​ត្រូវចំពោះ​​សង្គម និង​ជា​អ្នកចូល​​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា។ ការ​វិនិយោគរបស់​ក្រុមហ៊ុន ហ៊ិននីគែន គឺជា​ផ្តល់​​ទំនុក​ចិត្ត​និងភាពជឿជាក់មក​​លើ​កម្ពុជា និង​ការ​ប្តេជ្ញា​ចិត្ត​​​ក្នុង​ការ​វិនិយោគ​បន្ថែម​ទៀត​ក្នុង​ប្រទេស​កម្ពុជា។ សូមរួមគ្នាបន្ត​​ដំណើរ​ទៅមុខ​​ទៀត​​ដើម្បី​ជំរុញ​​អនាគត​ដ៏រីកចម្រើន ប្រកប​ដោយ​បរិយាបន្នផ្នែក​សង្គម និង​​ប្រកប​ដោយ​និរន្តរភាព​ផ្នែក​បរិស្ថាន​សម្រាប់​​យើង​ទាំង​អស់​គ្នា»។

លោក Dolf van den Brink ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ និង​ជាអគ្គនាយក​​ក្រុមហ៊ុន HEINEKEN Group មាន​ប្រសាសន៍ថា៖ «សម្រាប់​​រយៈ​​ពេល​ជាង ១៥៨​ឆ្នាំ​មកនេះ និរន្តរភាព​និងការ​ទទួល​ខុស​ត្រូវ​គឺ​ជា​ផ្នែក​មួយ​នៃ DNA របស់​ក្រុមហ៊ុន ហ៊ិននីគែន។ យើង​ជាអ្នក​ផលិត​និងជាអ្នក​ធ្វើ ហើយ​យើង​ដឹង​ថា សកម្មភាព​របស់​យើង​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់ជាង​​ពាក្យសម្ដី។ ខ្ញុំមាន​មោទនភាព​ចំពោះ​ក្រុមការងារ​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សម្រាប់ប្រតិបត្តិការ​រោងចក្រថាមពលកម្តៅជីវម៉ាស​ទ្រង់ទ្រាយ​ធំនេះ ដើម្បី​កាត់​បន្ថយការ​បំភាយ​កាបូន​របស់​យើង និង​នាំ ​យើង​ឱ្យ​ដើរ​ឆ្ពោះ​ទៅមុខ​មួយ​ជំហានទៀត​លើ​​ដំណើរ​ផ្លូវ​​របស់​យើង​ឆ្ពោះ​ទៅ​រកការសម្រេចបាននូវការបំភាយកាបូនត្រឹមកម្រិតសូន្យ»។

ក្រៅ​ពីការ​បង្កើត​ការងារថ្មី​នៅ​​រោចក្រ​​ផ្ទាល់ រោងចក្រថាមពលកម្តៅជីវម៉ាសនេះ​ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ដែល​ធ្វើការងារ​ពាក់​ព័ន្ធ​នឹង​សង្វាក់ផលិតកម្ម​ស្រូវ​ផងដែរ​​ដូចជា​រោងម៉ាស៊ីន​កិនស្រូវ និង​កសិករ​ជា​ដើម។ ការ​ប្រើប្រាស់​អង្កាម​ធ្វើ​​ជា​ប្រភពថាមពលកម្តៅ​នេះ​បាន​ប្រែក្លាយ​កាក​សំណល់​កសិកម្ម​និងសរីរាង្គ​ដែល​ត្រូវបាន​បោះចោល​ ទៅ​ជា​ប្រភពចំណូលបន្ថែម​សម្រាប់​សហគមន៍​មូលដ្ឋាន។

លោក Samson Wong នាយក​គ្រប់គ្រង​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែង​ថា៖ «យើង​មាន​ឫសគល់​ដ៏រឹងមាំនៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំមក​នេះ យើង​បាន​បណ្តាក់ទុន​រាប់​រយ​លាន​ដុល្លារ​នៅ​ក្នុងក្រុមហ៊ុន​ផលិត​ស្រាបៀរ​ក្នុងស្រុក​របស់​យើង ដែល​ផ្តល់​ការងារ​ដល់​បុគ្គលិក​រាប់រយ​នាក់ និង​​ផ្តល់​ការងារ​ប្រយោល​នៅទូទាំង​​ខ្សែសង្វាក់​ផលិតកម្ម​រាប់ចាប់ពី​ការងារ​ផលិតវត្ថុធាតុដើមរហូត​ដល់ការងារ​នៅ​តាម​​​ហាង​ទំនិញ។ ជាមួយ​នឹងការ​ចាប់ផ្តើម​ដំណើរការ​រោងចក្រ​ថាមពលកម្តៅជីវម៉ាសនេះ យើង​សង្ឃឹម​ថា​នឹង​បង្កើត​ឱ្យមាន​ផលវិជ្ជមាន​​បន្ថែម​ទៀត នៅ​ក្នុង​សហគមន៍​ដែលយើង​ធ្វើការងារ​ជាមួយ។ មហិច្ឆតា “ធ្វើឱ្យ​ប្រទេសកម្ពុជាកាន់តែប្រសើរ” របស់​យើង​​បាន​បង្កប់​យ៉ាង​ជ្រៅ​នៅក្នុង​អាជីវកម្មរបស់​យើង​អស់រយៈ​ពេលជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​​​ការ​បើកដំណើរការ​រោងចក្រថាមពល​ថ្មីនេះ​​បង្ហាញឱ្យឃើញថា មហិច្ឆតានេះ​នឹង​ដឹកនាំ​យើង​ឱ្យ​ដើរ​ឆ្ពោះ​ទៅ​មុខសម្រាប់​មនុស្ស​​ជា​ច្រើន​ជំនាន់​​​ទៅមុខ​ទៀត»។

ការ​សាងសង់​រោងចក្រថាមពលកម្តៅជីវម៉ាស​នេះ​ត្រូវបាន​បញ្ចប់​​​ក្រោមការ​សហការ​ជាមួយ​ក្រុមហ៊ុន BECIS ដែល​ជា​ក្រុមហ៊ុនផ្តល់​សេវា​​​ថាមពល​​ (EaaS) ឈានមុខគេ​​ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​សិង្ហបុរី។ កិច្ចសហការ​នេះ​ធ្វើឡើង​ក្នុង​រូបភាពជា​កិច្ចព្រមព្រៀង​​​ទិញថាមពល​ក្នុង​រយៈពេល​វែង​ (PPA)។

លោក Eren Ergin អគ្គនាយក​​ក្រុមហ៊ុន BECIS មានប្រសាសន៍ថា៖ «វា​ជាកិត្តិយសណាស់​ក្នុង​ការ​ចាប់​ដៃគូជា​មួយ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដើម្បីនាំយក​គម្រោងដ៏សំខាន់នេះ​មក​កាន់​ប្រទេស​​កម្ពុជា។ ការផ្លាស់​ប្តូរ​ឆ្ពោះ ទៅកាន់ការប្រើប្រាស់​ថាមពលដែល​មាន​​និរន្តរភាព នឹង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​​ការ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ និងកែប្រែ​របៀប​ដែល​យើង​ធ្វើ​អាជីវកម្ម​និង​​ផ្តល់ជូនអតិថិជន។ យើង​ជឿថា ការ​ប​ង្កើត​តម្លៃ​និងការអភិវឌ្ឍប្រកប​ដោយ​និរន្តរភាព គឺ​ជា​គោលដៅ​បំពេញ​បន្ថែម​ដែល​ពឹង​ផ្អែក​​​​គ្នា​ទៅវិញ​ទៅមក​យ៉ាងខ្លាំង»។

ធ្វើឱ្យ​ពិភពលោកកាន់តែប្រសើរ, ធ្វើឱ្យ​ប្រទេសកម្ពុជាកាន់តែប្រសើរ

នៅឆ្នាំ២០២១ ក្រុមហ៊ុន HEINEKEN Group បាន​បង្ហាញ​​គោលបំណង​ថ្មីៗ​ជា​លក្ខណៈ​អន្តរជាតិ និង​​សម្រាប់​​ប្រទេសកម្ពុជា ដើម្បីឈាន​ទៅដល់​ការបំភាយ​ឧស្ម័នសូន្យ​​​នៅ​ក្នុង​ផលិតកម្ម​របស់​ខ្លួន​នៅ​ឆ្នាំ២០៣០ និង​នៅ​ទូទាំង​ខ្សែសង្វាក់ផលិតកម្មទាំង​មូល​នៅ​ឆ្នាំ២០៤០។ ក្រុមហ៊ុន​កំពុង​ប្រកាន់​យក​វិធីសាស្រ្ត​ផ្អែក​លើ​វិទ្យាសាស្ត្រ ដោយ​ធ្វើ​ការ​ងារ​យ៉ាងជិត​​ស្និទ្ធ​ជា​មួយ Science Based Targets initiative (SBTi) ដើម្បី​ធ្វើ​ឱ្យ​​ការ​ប្តេជ្ញាចិត្ត​របស់​​ក្រុមហ៊ុន​មាន​ភាព​ស្រប​តាម​ស្តង់ដា​សកល ហើយ​ក្រុមហ៊ុន​ផ្តោតលើ​សកម្មភាព​​ជាក់​ស្តែង​ដោយ​ធ្វើការ​ងារ​យ៉ាង​ជិតស្និទ្ធ​ជា​មួយអតិថិជន អ្នក​ប្រើប្រាស់ និង​អ្នកផ្គត់ផ្គង់ ដើម្បី​ជម្រុញសេដ្ឋកិច្ច​វិលជុំ។

មុននឹង​បង្កើត​រោងចក្រថាមពលកម្តៅ​ជីវម៉ាសនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​វិនិយោគ​រួចហើយ​លើ​​រោងចក្រប្រព្រឹត្តិកម្ម​សំណល់រាវ​​ដ៏ធំ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​​​នៅរោងចក្រផលិត​ស្រាបៀរ​​របស់ក្រុមហ៊ុននៅ​រាជធានី​ភ្នំពេញ។ ជីវឧស្ម័ន​ដែល​បញ្ចេញ​ដោយ​រោងចក្រ​ប្រព្រឹត្តិកម្ម​សំណល់រាវនេះក៏ត្រូវ​បាន​ប្រើប្រាស់​ជា​​ថាមពល​កម្តៅ​ក្នុង​ប្រតិបត្តិការ​ផលិត​ស្រាបៀរ​របស់​ក្រុមហ៊ុន​​ផងដែរ​ ក្នុង​ទម្រង់​ជា​​​ថាមពលកកើតឡើងវិញ​។ ចាប់​ពីថ្ងៃនេះ​ត​ទៅ ថាមពល​កម្តៅ​​ដែលអាច​កកើត​ឡើង​វិញ​បាន ១០០% របស់​ក្រុមហ៊ុន នឹង​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​​ជីវឧស្ម័ន និងជីវម៉ាស។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់​លើ​​ការប្តេជ្ញាចិត្តរបស់​ខ្លួន​ខាងផ្នែក​​បរិស្ថាន​តាមរយៈការ​ឈ្នះពានរង្វាន់ EuroCham CSR Environmental Award និង​ការឧបត្ថម្ភ​ដល់​កិច្ចប្រជុំ​កំពូល​ស្តីពី​ការ​ប្រែប្រួលអាកាសធាតុ​នៅ​កម្ពុជា​លើក​ដំបូង​ក្នុង​ឆ្នាំ២០២១។

​​​​និរន្តរភាព​​ផ្នែក​បរិស្ថាន ​និងសង្គម រួម​ជាមួយ​នឹង​ការលើក​កម្ពស់​ការ​ពិសាគ្រឿង​ស្រវឹង​​ដោយការ​ទទួល​​ខុស​ត្រូវ ​​​បង្កើត​​បានជា​សសរស្តម្ភទាំង​​បី​ ដែល​បង្កើតបាន​ជា​មហិច្ឆតា “ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់​តែប្រសើរ” រយៈ​ពេល​វែង​របស់​ក្រុមហ៊ុន៕

អំពី​ក្រុមហ៊ុន HEINEKEN

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសារ និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសារ​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

អំពីក្រុមហ៊ុន​ BECIS 

​​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី និង​មាន​​ក្រុមហ៊ុនបុត្រ​​សម្ព័ន្ធ​មួយ​​នៅ​កម្ពុជា​ ក្រុមហ៊ុន BECIS មាន​ផល​បត្រ​​​វិនិយោគ​ដ៏ច្រើន​​នៅ​ទូទាំង​តំបន់​អាស៊ី​។ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ថាពមល​ (EaaS) ឈាន​មុខ​គេ​មួយ ​ក្រុមហ៊ុន BECIS ជឿជាក់​ថា ការ​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​​​កាបូន ​វិមជ្ឈការនីយកម្ម និង​​ឌីជីថលូបនីយកម្ម​​​​នៃ​​ថាមពល​ គឺជា​គន្លឹះ​ក្នុងការ​បើក​ឱកាស​​ឱ្យ​ក្រុមហ៊ុន​នានា​សម្រេច​គោលដៅ​ប្រតិបត្ដិការ​ប្រកប​ដោយ​​ចីរភាព។

ការ​ផ្គត់ផ្គង់​សេវា​ថាពមល​ (EaaS)៖ ជាមួយគំរូ​អាជីវកម្ម EaaS ក្រុមហ៊ុន BECIS អភិវឌ្ឍ​ សាង​សង់ ប្រតិបត្តិការ​​ និង​កាន់កាប់​ដំណោះ​ស្រាយ​​ចែកចាយ​ថាមពល​។ គំរូ​អាជីវកម្ម​នេះកាត់​បន្ថយ​ហានិភ័យ​ និង​ភាព​ស្មុគស្មាញ​សម្រាប់​អតិថិជន​ ខណៈ​​​សម្រេច​​​គោលដៅ​សំខាន់​ៗ​​ពាក់​ព័ន្ធ​នឹង​និរន្តរភាព​ បង្កើន​​ប្រសិទ្ធភាព​ចំណាយ និង​លទ្ធភាព​​ស្ទុះ​ងើប​​នៃ​ហេដ្ឋរចនាសម្ព័ន្ធ​ថាមពល​ ដែល​ទាំង​​អស់​នេះ​មិន​ត្រូវ​ការ​ការ​​​​វិនិយោគ​មូលធន​ឡើយ​៕

ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត- ទីតាំងផ្សារទំនើបសហគមន៍ថ្មីសម្រាប់លោកអ្នក

0

ផ្សារទំ​នើប​ ខេ​​ ម៉ល​ អភិវឌ្ឍដោយក្រុមហ៊ុន អឺបេនលែន​ (Urbanland) ប្រកាសពង្រីក​គម្រោង​ផ្សារ ទំ​នើបមួយទៀតនៅ​ក្នុង​តំបន់​ព្រែក​ត្នោត ភាគ​ខាងត្បូង​នៃទីក្រុង​ភ្នំពេញ។ ផ្សារទំ​នើប​ ខេ​​ ម៉ល​ ព្រែក​ត្នោតនឹងក្លាយជាទីតាំងសហគមន៍​ថ្មី​មួយ​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​ 2 ដើម្បី​​បង្កើន​ ភាពងាយស្រួលដល់អតិថិជន និងភាពរស់រវើកនៃតំបន់ព្រែកត្នោតនាពេលឆាប់ៗខាងមុខ។

(រូបថត​គំរូមើលពីលើរបស់ផ្សារទំ​នើប​ ខេ​​ ម៉ល​ ព្រែក​ត្នោត)

ដោយគ្រាន់តែធ្វើដំណើរត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះចេញពីមហាវិថីសម្តេច ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ 2 លោកអ្នកនឹងអាចមើលឃើញពីទីតាំងរបស់ផ្សារទំនើប ខេ​​ ម៉ល​ ព្រែក​ត្នោតដ៏ធំទូលាយ អមជាមួយបរិយាកាសធម្មជាតិបៃតង ស្រស់រង់ចាំទទួលស្វាគមន៍ លោកអ្នកនាពេលអនាគត។

រចនាជាមួយភាពច្នៃប្រឌិត និងការផ្តោតគំនិតសំខាន់លើផាសុកភាពតាមបែបធម្មជាតិសម្រាប់ អ្នកប្រើប្រាស់ គម្រោងផ្សារទំនើបថ្មីនេះ ប្រៀបបីដូចជាសហគមន៍ចម្រុះមួយដែលនឹងផ្តល់ជូន នូវទីកន្លែងជួបជំុមិត្តភក្តិ និងក្រុមគ្រួសារក្នុងការលម្ហែកម្សាន្ត ក៏ដូចជាការទិញទំនិញ ប្រចាំថ្ងៃ ព្រមទាំងការចូលរួមប្រារព្ធកម្មវិធីផ្សេងៗជាច្រើនប្រភេទសម្រាប់សហគមន៍នៅជុំវិញតំបន់នេះ​។

គម្រោងថ្មីនេះនឹងធ្វើឡើងលើទំហំផ្ទៃដីប្រមាណ 8,000 ម៉ែត្រការ៉េ ដោយរួមមានទីកន្លែងជួបជុំ ជាសាធារណៈ ផ្លាហ្សាធំទូលាយបែបបើកចំហ និងទីធ្លាបៃតងធម្មជាតិសម្រាប់សកម្មភាពកម្សាន្ត ផ្សេងៗ ដោយមានទីតាំងស្ថិតនៅជាប់នឹងបុរីចន្ទគីរី ហើយក៏ជាគម្រោងថ្មីមួយទៀតដែលត្រូវបាន បង្កើតឡើងដោយក្រុមហ៊ុនឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) ក្នុងវិស័យអភិវឌ្ឍន៍ អចលនទ្រព្យ។

ផ្សារទំនើបថ្មីនេះបានប្រារព្ធពិធីប្រកាសគម្រោងអភិវឌ្ឍន៍ជាផ្លូវការនៅថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2022 ជាមួយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងផ្សារទំនើបឡាក់គី ប្រោនកាហ្វេ និង Kungfu Kitchen ស្របពេលដែលដៃគូពិសេសៗជាច្រើនទៀត​នឹងចូលរួមមានវត្តមានជាបន្ត បន្ទាប់ក្នុងពេលឆាប់ៗខាងមុខ។

(រូបភាពរបស់ លោក ហុក កាំង កំពុងនិយាយនៅក្នុងកម្មវិធីអំពីគម្រោងផ្សារទំនើបថ្មី)

លោក កាំង ហុក អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន អឺបេនលែន បានមានប្រសាសន៍ថា៖ «គម្រោងអភិវឌ្ឍទីមួយនៃផ្សារទំនើប ខេ ម៉ល គឺជាសមិ្ធផលនៃស្នាដៃអភិវឌ្ឍន៍របស់យើងនៅក្នុងតំបន់ វេង ស្រេង។ ហើយក្រុមការងាររបស់យើង​មាន​ភាពជឿជាក់​ក្នុង​ការ​នាំយក​គម្រោងផ្សារទំនើបនេះ ទៅ​ភាគ​​ខាង​ត្បូងនៃ​ទីក្រុង​ភ្នំពេញ ដែលជាតំបន់ដ៏មានសក្តានុពលមួយមានការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ដៃគូសហការដំបូងគេទាំងបីរបស់យើង ដែលនេះបង្ហាញយ៉ាងច្បាស់អំពីទំនុកចិត្ត និងភាពជាដៃ​គូរ​ ហើយយើងប្តេជ្ញានឹងសាងសង់គម្រោង​​ ផ្សារទំនើបសហគមន៍ថ្មីដ៏​ល្អបំផុត​សម្រាប់​តំបន់​ព្រែក​ត្នោត។»

លោក Jose Carlos Reis Bettencourt នាយកគ្រប់គ្រងផ្សារទំនើបឡាក់គី​ បានមានប្រសាសន៍ថា៖ «យើងមានការកោតសរសើរដល់ក្រុមការងាររបស់ផ្សារទំនើប ខេ ម៉ល និង អឺបេនលែន ដែលបានខិតខំប្រឹងប្រែងអស់ពីចិត្ត និងប្រើប្រាស់ជំនាញរបស់ខ្លួនក្នុង ការបង្ហាញស្នាដៃរចនាដ៏ល្អប្រណិតប្លែក ហើយពួកយើងពិតជាមានសំណាង ដែលបានចូលរួមជាចំណែកមួយក្នុងការអភិវឌ្ឍន៍ថ្មីនេះ ព្រមទាំងបន្តភាពជាដៃគូ ពាណិជ្ជកម្មរួមគ្នាជាមួយ ប្រោនកាហ្វេ Kungfu Kitchen និងម៉ាកយីហោផ្សេងៗជាច្រើនទៀត។»

(រូបភាពពីឆ្វេងទៅស្តាំ អ្នកតំណាងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត និងអ្នកតំណាងដៃគូសហការពាណិជ្ជកម្ម)

ក្នុងឱកាសនេះដែរ លោកស្រី Denise Lim នាយកគ្រប់គ្រងភោជនីយដ្ឋាន Kungfu Kitchen បានបង្ហាញចំណាប់អារម្មណ៍អំពីភាពជោគជ័យរបស់ភោជនីយដ្ឋាន Kungfu Kitchen ដែលកំពុងបើកដំណើរការនៅផ្សារទំនើប ខេ ម៉ល វេង ស្រេង​ ដោយមានក្រុមការងារផ្សារទំនើប ខេ ម៉ល និង អឺបេនលែន តែងតែផ្តល់ការគាំទ្រ ទំនុកចិត្ត និង ភាពជឿជាក់ ក្នុងការបន្តដំណើរក្នុងភាព ជាដៃគូសហការ ព្រមទាំងផ្តល់ឱកាសដល់ Kungfu Kitchen ចូលរួមក្នុងការពង្រីកសាខាថ្មីរបស់ ខ្លួនមួយទៀតនៅផ្សារទំនើប ខេ ម៉ល ព្រែកត្នោតផងដែរ។

(អ្នកតំណាងរបស់ ប្រោនកាហ្វេ ដែលជាដៃគូសហការពាណិជ្ជកម្មផ្សារទំនើប ខេ ម៉ល)

ក្នុងពេលបច្ចុប្បន្ននេះ លោកអ្នកដែលធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងនៃរាជធានីភ្នំពេញត្រង់តំបន់ផ្លូវ 60 ម៉ែត្រ ជាពិសេសតំបន់ព្រែកត្នោត លោកអ្នកនឹងបានឃើញនូវភាពលេចធ្លោនៃការវិនិយោគ និងការអភិវឌ្ឍន៍ធំៗជាច្រើនរួម​មាន​ គម្រោង​សាងសង់​បុរី សាលា​រៀន និង​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា​ អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅដ៏ធំជាងគេមួយក្នុងតំបន់ និង គម្រោងស្ពានអាកាស ព្រះមុនីវង្សដែលនឹងតភ្ជាប់ចរាចរណ៍សំខាន់ៗឆ្លងកាត់តំបន់​ផ្លូ​វ​ 60 ម៉ែត្រ និងតំបន់ស្ទឹងព្រែកត្នោត នាពេលអនាគត។

(រូបភាពបង្ហាញទីតាំងផ្លូវ និងតំបន់ព្រែកត្នោតនៃគម្រោងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត)

ភាពជោគជ័យនៃគម្រោងអភិវឌ្ឍន៍ដំបូងគេរបស់ផ្សារទំនើប ខេ ម៉ល នៅក្នុងតំបន់ វេង ស្រេង គឺជាភស្តុតាងនៃទស្សនៈវិស័យរបស់ក្រុមហ៊ុន អឺបេនលែន (Urbanland) ក្នុងការរៀបចំអនាគត និងបង្កើនគុណភាពនៃការរស់នៅឱ្យកាន់តែល្អប្រសើរជាងមុនសម្រាប់ប្រជាជនកម្ពុជា។ លើសពីនេះទៅទៀត ការទទួលស្គាល់ និងការគាំទ្រពីអតិថិជនជាច្រើនដល់ផ្សារទំនើប ខេ ម៉ល នេះ បានបង្ហាញពីលទ្ធផលប្រកបដោយផ្លែផ្កាល្អមួយពីសហគមន៍តំបន់ វេង ស្រេង ហើយ គម្រោងថ្មី របស់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត ក៏នឹងបន្តផ្តល់ជូននូវការរស់នៅប្រកបដោយផាសុកភាព

និងភាពងាយស្រួលដល់សហគមន៍ក្នុងបរិស្ថានប្រណិតបែបធម្មជាតិផងដែរ។

(ទិដ្ឋភាពនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង)

បច្ចុប្បន្ន ផ្សារទំនើប ខេ ម៉ល​ មានហាងម៉ាកល្បីៗទាំងក្នុងនិងក្រៅស្រុកចំនួន 33 ហាង និងជា ផ្សារទំនើបសហគមន៍ដំបូងគេបង្អស់ក្នុងការលើកកម្ពស់មុខមាត់តំបន់ វេង ស្រេង ដែលបម្រើជូន ប្រជាជនក្នុងសហគមន៍ជុំវិញជាមួយការរចនាស្ថាបត្យកម្មដ៏ល្អឥតខ្ចោះប្រកបដោយបរិយាកាសធម្មជាតិបៃតង ហើយដែលកំពុងទទួលស្វាគមន៍អតិថិជនប្រមាណ ៤,៥00 នាក់ជារៀងរាល់ថ្ងៃ។

ទីតាំងរបស់ផ្សារទំនើប ខេ ម៉ល វេង ស្រេង មានចំងាយប្រមាណតែ 5​ នាទី ប៉ុណ្ណោះពីរង្វង់មូលស្ទឹង មានជ័យ និងប្រមាណតែ 10 នាទីពីរង្វង់មូលចោមចៅ និងត្រឹមតែ 15នាទី ពីអាកាសយានដ្ឋាន

អន្តរជាតិ។ ផ្សារទំនើប ខេ ម៉ល ក៏ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ KMH Park ក្នុងតំបន់ វេង ស្រេង ដែលឈរនៅលើផ្ទៃដីទំហំ 6 ហិកតា រួមជាមួយអគារ ISI Tower ផ្ទះអាជីវកម្មចំនួន 40 និងតារាងបាល់ទាត់មួយផងដែរ។

អំពីក្រុមហ៊ុន អឺបេនលែន (Urbanland)

ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងស្រុកមួយដែលមានគោលដៅ បង្កើតកន្លែងដែលមានភាពច្នៃប្រឌិតខ្ពស់ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដ ជាមួយការប្ដេជ្ញាមុតមាំលើគុណភាព ភាពឋិតថេរ និង ភាពផ្ចិតផ្ចង់។ ក្រុមហ៊ុន អឺបេនលែន បានបង្កើតឡើងនៅឆ្នាំ 2013 ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថាការ ផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីជួយលើកកម្ពស់គុណភាព រស់នៅរបស់ពួកគេ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។

ក្រុមហ៊ុន អឺបេនលែន ក៏ជាសមាជិក នៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុងស្រុក ខ្នាតធំមួយមានបទពិសោធជាង 22 ឆ្នាំក្នុងវិស័យសំណង់។ ក្រុមហ៊ុន អឺបេនលែន ត្រូវបានទទួល ស្គាល់តាមរយៈការបង្កើតគម្រោងប្រណិតៗពោរពេញដោយភាពច្នៃប្រឌិតដោយប្រើប្រាស់ ការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បងដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែល ជាប់ជ័យលាភីរួមមានអាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences និង Embassy Central (ខុនដូ បែបប្រណីត) ព្រមទាំងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort ក៏ដូចជាគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់ វេង ស្រេង គឺ KMH Park ដែលជាផែនការ ធំថ្មីរួមមានអគារ ការិយាល័យហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិរួមទាំង K Mall និងអគារ ISI Tower។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងរបស់ក្រុមហ៊ុន អឺបេនលែន សូមចុចនៅទីនេះ Projects – Urbanland Asia

សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) អបអរសាទរដល់ក្រុមកង់ ធ្វើដំណើរលើ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ

ភ្នំពេញ៖​ ក្រោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់​ សម្រាប់ព្រឹត្តិការណ៍ជិះកង់ប្រមាណ ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ តាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីឈ្វេងយល់ពីទីតាំងភូមិសាស្ត្រ និងសក្តានុពលផ្លូវល្បឿនលឿន ក៏ដូចជាភាពរីកចម្រើននៃប្រទេសកម្ពុជា​ ក៏ដូចជាដេីម្បីរឹតចំណងមិត្តភាពស ម្រាប់ក្រុមកីឡាជិះកង់​កាលពីដេីមខែកន្លងមកនេះសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧​) នាល្ងាចថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២២នេះ​ បានរៀបចំពិធីជប់លៀង​ ដេីម្បីអបអរសាទរ​ ក៏ដូចជាការថ្លែងអំណរគុណដល់ក្រុមកីឡាករ​ រួមទាំងម្ចាស់ឧបត្ថម្ភទាំងអស់​ ដែលបានធ្វើអោយកម្មវិធីជិះកង់នេះ​ ទទួលបានជោគជ័យជាអនេក។ 

លោក វិន យ៉ូរ៉ូហាស៊ីឈីរ៉ូ រដ្ឋបាលថ្នាក់កណ្តាល នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧​) បានឱ្យដឹងថា​ គោលបំណងនៃការរៀបចំកម្មវិធីនេះដេីម្បីអបអរសាទរ​ដល់ក្រុមកីឡា​ករ​ កីឡាការិនី​ ក៏ដូចជាការថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុនឧបត្ថម្ភទាំងអស់​ ដែលបានចំណាយនូវថវិកាផ្ទាល់ខ្លួនធ្វេីឱ្យកម្មវិធីជិះកង់តាមផ្លូវល្បឿនលឿននេះទទួលបានជោគជ័យ។ 

លោក វិន យ៉ូរ៉ូហាស៊ីឈី​រ៉ូ បានបន្ថែមថា​ ព្រឹត្តិការណ៍​នេះ​ មិនត្រឹមតែក្នុងគោលបំណងដើម្បីសុខភាពនោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយក្នុងស្មារតី យុវជន “អរគុណសន្តិភាព” ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពចំពោះអ្នកស្រលាញ់កីឡាជិះកង់ ក៏ដូចជាការស្វែងរកមូលនិធិសម្រាប់ជួយសង្គមផងដែរ។​ តាមរយៈ​យុទ្ធនាការជិះកង់នេះ​ លោកបានសង្កេតឃេីញក្រុមកីឡាករទាំងអស់​គឺមានភាពសាមគ្គីគ្នាយ៉ាងល្អ​ ជាមួយនឹងការទទួលបានការគាំទ្រយ៉ាងច្រេីន​ ពីសំណាក់ប្រជាពលរដ្ឋផងដែរ។ 

សូមជម្រាបដែរថា​ សម្រាប់កម្មវិធីជប់លៀងអបអរនេះដែរក៏មានការប្រគល់លិខិតសរសេីរដល់ក្រុមកីឡាករ​ កីឡាការិនី​ និងចែកលិខិតថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភទាំងអស់​ ក៏ដូចជា​មានជាកម្មវិធីចាប់រង្វាន់អនុស្សាវរីយ៍ជាច្រេីនផងដែរ។ 

សូមបញ្ជាក់ដែរថា​ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧​) បានរៀបចំ​ក្បួនជិះកង់​ ដែលមានអ្នកចូលរួមជាង​ ៣០០នាក់ ក្នុងស្មារតីយុវជន «អរគុណសន្តិភាព»​ ដែលព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២២ ដោយចេញដំណើរពីរាជធានីភ្នំពេញនៅវេលាម៉ោង៤ព្រឹក ហើយទៅដល់ក្រុងព្រះសីហនុនៅពេលរសៀល។

ការរៀបចំព្រឹត្តិការណ៍នេះដែរ គឺដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពចំពោះអ្នកស្រលាញ់កីឡាជិះកង់  ក៏ដូចជាដើម្បីស្វែងយល់ពីសក្តានុពលនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ក្រៅពីការជិះកង់មើលពីសក្តានុពលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ ក្រុមជិះកង់ខាងលើក៏បានបន្តដំណើរជិះកង់ទៅទស្សនាពីការអភិវឌ្ឍ និងសក្តានុពលនៃការរីកចម្រើននៅក្រុងព្រះសីហនុ ជាមួយនឹងការទៅឱ្យដល់ផ្ទាល់នៅចំណុច «ខ្មែរធ្វើបាន» ផងដែរ៕

គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ថ្មីចំនួន៣ ក្នុងទំហំទុនវិនិយោគ ជាង១៦លានដុល្លារ បានអនុម័ត

ភ្នំពេញ៖ គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ថ្មីចំនួន៣បន្ថែមទៀត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័ត ដែលមានទុនវិនិយោគសរុប១៦,៥លានដុល្លារអាមេរិក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia បានឲ្យដឹងកាលពីថ្មៗនេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-CHINA TING (CAMBODIA) FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.១៥៨កន្លែង។

២-Y.T.I (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.១៨៣កន្លែង។

៣-SKY CLOTHING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣៤៧កន្លែង។

កិច្ចប្រជុំកំពូលផ្នែក​ទីផ្សារ​ប្រចាំឆ្នាំ​របស់ក្រុមហ៊ុន Meta នឹងមកដល់ ប្រទេសកម្ពុជា ដើម្បី​ជួយ​​​អាជីវកម្ម​​ត្រៀម​ខ្លួនជាស្រេច​​សម្រាប់​​​អនាគត

ប្រទេសកម្ពុជា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២៖ ក្រុមហ៊ុន Meta នឹង​ពង្រីក​​វិសាលភាព​នៃ​កិច្ចប្រជុំ​កំពូលផ្នែក​ទីផ្សារ​​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​​ទៅ​កាន់បណ្ដា​​ប្រទេសជា​ច្រើន​ទៀត​នៅតំបន់​​អាស៊ី​ប៉ាស៊ីហ្វិក​​​​​ក្នុង​ឆ្នាំនេះ​ ដែល​រួមមាន ​បង់ក្លាដែស កម្ពុជា ឡាវ ប៉ាគីស្ថាន និងស្រីលង្កា នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ​២០២២ នេះ។ កិច្ចប្រជុំ​នេះ​​នឹង​ក្លាយ​ជា​ជំនួប​​ថ្នាក់​ដឹកនាំ​ផ្នែក​ទីផ្សារ​ថ្នាក់​តំបន់ និង​​ពិភពលោក ​ដើម្បី​ស្វែង​យល់ ​​និង​​ពិភាក្សា​​​អំពី​បច្ចេកវិទ្យា ​និង​និន្នាការ​ដែលជះឥទ្ធិពល​ដល់​អាជីវកម្មរ​បស់​យើង​នាពេលបច្ចុប្បន្ន​ ដូច​ជា ​​កម្មវិធី​ផ្ញើ​សារ​សម្រាប់អាជីវកម្ម (Business Messaging), មេតាវឺស ​និងការ​ធ្វើ​ទីផ្សារ (Metaverse & Marketing),  វិធីសាស្ដ្រ​លក់​លើ​អនឡាញ​ដោយ​ណែនាំ​ផលិតផល​ជូនដល់ភ្ញៀវ (Discovery Commerce), អ្នក​បង្កើត​មាតិកា​សម្រាប់​អាជីវកម្ម (Creators for Business) និងផ្សេង​ៗ​ទៀត។ កិច្ចប្រជុំ​កំពូល​​ដែល​ជា​​ព្រឹត្ដិការណ៍​ប្រចាំ​ឆ្នាំ​លើក​ទីបួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នឹង​ពង្រីកវិសាល​ភាព​​ទៅកាន់​ប្រទេស​ទាំងនេះ​ជាលើក​ដំបូង​នា​ឆ្នាំនេះ។

កិច្ចប្រជុំ​កំពូលនេះ​នឹងមានការ​ថ្លែង​សុន្ទរកថា​បើក​ ដោយ​លោក​ស្រី Michelle Klein ជា​អគ្គនាយករង​ទទួល​បន្ទុក​ផ្នែក​ទីផ្សារ​ជំនួញ​សកល និង​​ ​លោក Benjamin Joe ​អគ្គនាយករង​​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ​​និងទីផ្សារ​កំពុង​អភិវឌ្ឍ​ ​របស់ក្រុមហ៊ុន Meta ដែល​នឹងថ្លែង​​អំពីអនាគតនៃចក្រវាឡ​និម្មិត​​ metaverse និង​​ឱកាស​​សម្រាប់​អាជីវកម្ម  ហើយ​អំពីរបៀប​ដែល​​ក្រុមហ៊ុន Meta កំពុង​គាំទ្រ​ដល់​ប្រព័ន្ធអេកូឡូស៊ី metaverse តាម​រយៈ​កិច្ច​​សហការ​​ជាមួយ​ដៃ​គូ​ឧស្សាហកម្ម អ្នក​ជំនាញ និង​អ្នកបង្កើត​គោលនយោបាយ។

បន្ទាប់​ពី​​ថ្លែង​​​បើកកម្មវិធី លោក ​Jordi Fornies នាយក​​ទទួល​បន្ទុក​ទីផ្សារ​​កំពុង​អភិវឌ្ឍ​​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Meta និងលោក Rafael Frankel នាយក​គោលនយោបាយ​សាធារណៈសម្រាប់​ទីផ្សារ​កំពុង​អភិវឌ្ឍ​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Meta ​​​នឹងថ្លែង​អំពី​គំនិត​ស្នូល​របស់​​ក្រុមហ៊ុន Meta ក្នុង​ការ​បង្កើត​​ផលិតផល​ដែលដើរតួជា​ស្ពាន​សម្រាប់​​ភ្ជាប់ទំនាក់ទំនង​ ស្វែង​រកសហគមន៍ និងបង្កើន​​​​អាជីវកម្មកាន់តែ​​រីក​ចម្រើន ពោលគឺ​ជា​​​ចំណុច​ប្រសព្វ​ដែល​​អាជីវកម្ម និង​​​សហគមន៍​ជួប​គ្នា។ អ្នកទាំង​ពីរ​​ក៏​នឹង​ចែក​រំលែក​គំនិតផ្តួចផ្តើម​មួយចំនួន​​ ​ដើម្បី​បង្កើន​​ចំណេះដឹងផ្នែក​ឌីជីថល និងការ​ផ្លាស់ប្តូរទាំង​ស្រុង​សម្រាប់​​​​​អាជីវកម្ម​​​​​បែប​ទីផ្សារកំពុង​អភិវឌ្ឍ​​​នៅ​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិកទាំងនេះ​ ​ក៏ដូចជាបង្ហាញ​ឱ្យ​កាន់តែ​ច្បាស់​នូវ​អាជីព​ដ៏គួរ​ជា​ទីចាប់អារម្មណ៍​ ដែលកែសម្រួល​គំរូអាជីវកម្ម​របស់​​ខ្លួន​​ដើម្បី​សម្រប​ទៅនឹង​​បញ្ហា​ប្រឈមនានា។

លោក Jordi Fornies នាយក​​ទទួល​បន្ទុក​ទីផ្សារ​កំពុង​អភិវឌ្ឍ​​​​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Meta បានថ្លែងថា៖ «យើង​មាន​​ក្តី​រំភើប​រីករាយ​ក្នុង​ការ​​រៀបចំ​​កិច្ចប្រជុំ​កំពូល​​​ផ្នែក​ទីផ្សារ​​ប្រចាំឆ្នាំរបស់​ក្រុមហ៊ុន Meta នៅ​ ប្រទេសកម្ពុជា នា​​ឆ្នាំ​នេះ។ ប្រធាន​បទ​​កិច្ចប្រជុំកំពូល​របស់​យើង​ឆ្នាំនេះ​គឺ ‘នៅពេលដែលថ្ងៃនេះ​ជួប​ថ្ងៃស្អែក (Where today meets tomorrow)’ ដែល​យើងនឹង​ពិភាក្សា​អំពី​​និន្នាការអភិវឌ្ឍ​ និងបច្ចេកវិទ្យា​សំខាន់ៗ ដើម្បី​ជួយ​ក្រុមហ៊ុន​​អាជីវកម្ម និងសហគមន៍​ក្នុងការ​ស្វែងរក​ឱកាស​​ឱ្យ​អាជីវកម្ម​របស់​ពួកគេ​រីកចម្រើន និង​ជំរុញ​កំណើន​សេដ្ឋកិច្ច។ កិច្ចប្រជុំកំពូល​ប្រចាំឆ្នាំនេះ​គឺជា​ឱកាស​ដ៏គួរឱ្យរំភើប​មួយ​សម្រាប់ការ​ដោះដូរ​​​គំនិត ​និង​កាន់តែ​ស៊ីជម្រៅ​ ក៏ដូចជា​​បង្កើត​ទំនាក់ទំនង​ដ៏មាន​អត្ថន័យ​ជាមួយ​អ្នក​ផ្សេង​ទៀត និង​ជួយ​ឱ្យ​​ពួក​គេ​ដោះស្រាយ​​បញ្ហាប្រឈម​នៅ​ថ្ងៃស្អែក»។

ថ្នាក់​ដឹកនាំ​ផ្នែក​ទីផ្សារលំដាប់​ពិភពលោក និងក្នុងតំបន់​ ​ដូចជា ​លោកស្រី Eva Chen ​អគ្គនាយក​រង​​ផ្នែក Fashion Partnerships របស់​ក្រុមហ៊ុន Meta និង​លោក Gary Vaynerchuck អគ្គនាយក​ក្រុមហ៊ុន VaynerX និងជា​​នាយកប្រតិបត្ដិ​​ក្រុមហ៊ុន VaynerMedia ក៏នឹង​ចូលរួមផងដែរ​ដើម្បី​​​ពិភាក្សា​អំពី​ប្រធានបទ​ផ្សេងៗ​ដូចជា៖

●        ការ​តភ្ជាប់​ទំនាក់ទំនង​តាមរយៈ Discovery Commerce៖ សារៈ​សំខាន់​នៃការ​ស្វែងរក​អតិថិជន​​តាម​រយៈ​ការ​ច្នៃប្រឌិត និង​របៀប​ដែលក្រុមហ៊ុន​អាជីវកម្ម​អាចភ្ជាប់ទំនាក់ទំនង​ជា​មួយ​អតិថិជន​របស់​ពួកគេ​​តាមរយៈ​បទពិសោធ​​ផ្ទាល់​ខ្លួន​ដោយ​ប្រើប្រាស់​​ឧបករណ៍ និង​បច្ចេកវិទ្យា​​ដែល​ត្រឹមត្រូវ។

●        លើក​កម្ពស់​ភាព​ជោគជ័យ​របស់​សហគ្រិន៖ របៀប​ដែល​បច្ចេកវិទ្យារបស់​ក្រុមហ៊ុន Meta ផ្តល់អំណាច​ដល់​ក្រុមហ៊ុន​អាជីវកម្មខ្នាតតូច និងមធ្យម​នៅទូទាំង​ឧស្សាហកម្ម​ចម្រុះ ដើម្បីនវានុវត្ដ​ ផ្សារភ្ជាប់ទំនាក់ទំនង​ និង​​រីកចម្រើនប្រកប​ដោយ​និរន្តរភាព

●        ការបំផុស​គំនិត​ច្នៃប្រឌិត​លើបណ្តាញ​សង្គម៖ របៀប​ដែល​ម៉ាកយីហោ និង​អ្នកបង្កើត​​មាតិកា​អាច​ប្រើប្រាស់​ទម្រង់ Reels និងវីដេអូ (Reels and video formats) ដើម្បី​បង្កើត​ទំនាក់ទំនង​ប្រកប​ដោយ​អត្ថន័យ ​និង​និរន្តរភាព​ជាមួយ​អ្នក​ផ្សេង​ទៀត​តាម​រយៈបទពិសោធ​រៀបរាប់​រឿង​រ៉ាលម្អិត និង​​​សំបូរបែប។

កិច្ចប្រជុំកំពូលផ្នែក​​ទីផ្សាររបស់​ក្រុមហ៊ុន Meta គឺជាព្រឹត្តិការណ៍​ដែល​រៀបចំឡើង​តាម​អនឡាញ​ ហើយ​​លោក​អ្នក​អាច​ជ្រើសរើស​របៀបនៃ​ការ​ចូលរួម​ក្នុង​កិច្ចប្រជុំនេះ​បាន​​តាម​ជម្រើស​​បីប្រភេទ​ដូច​ខាង​ក្រោម៖

●        ទីមួយ លោក​អ្នកអាចមើលកិច្ចប្រជុំពេញលេញ​​នៅថ្ងៃ​ស្អែក​នេះ​​ ជាមួយ​កម្មវិធីនៅលើ​​កុំព្យូទ័រ ដូចជា កម្មវិធី​​សំណួរ​ និង​ចម្លើយ​ផ្ទាល់ជាមួយ​អ្នក​ជំនាញ​របស់​​ក្រុមហ៊ុន Meta ​ក្នុងការ​​ឆ្លើយ​​សំណួរ​របស់​លោក​​អ្នក។

●        ទីពីរ ប្រសិន​បើលោក​​អ្នក​ចង់​មើលតែ​វគ្គជាក់លាក់ណាមួយ ឬ​ការ​រុករកអ្វី​​ផ្សេងៗទៀត​ លោក​អ្នក​អាច​ចូល​ទៅ​កាន់​​បណ្ណាល័យ​​​ Watch Anytime របស់យើង​ដែលលោក​អ្នកចូល​ទៅ​​ប្រើ​ប្រាស់​មាតិកា​គ្រប់​បែប​យ៉ាង​។

●        ទីបី ប្រសិន​បើលោក​​អ្នក​មិនមានពេល​វេលា ឬ​​កំពុង​ធ្វើ​ដំណើរ លោក​អ្នក​អាច​ស្តាប់​ផតខាសត៍ (podcasts) របស់​យើង​បាន​ជាមួយ​នឹង​ការ​សង្ខេប​ខ្លីៗ​អំពី​មាតិកា​សំខាន់​របស់​យើង។

ជម្រើសទាំង​នេះ​មាន​នៅ​លើគេហទំព័ររបស់​កិច្ចប្រជុំកំពូលផ្នែក​​ទីផ្សាររបស់ក្រុមហ៊ុន Meta នៅ​ ប្រទេសកម្ពុជា ដែល​ចាប់​ផ្តើមពីថ្ងៃទី២៩ ខែកញ្ញា​រហូត​ដល់​ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២៕

ឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ចេញទៅទទួលបុរសម្នាក់ពីកោះរ៉ុង​ មកកាន់មន្ទីរពេទ្យបង្អែក បន្ទាប់ពីជួបគ្រោះថ្នាក់ថ្មបាក់សង្កត់ជើង

ភ្នំពេញ៖​ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ របស់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ទៅទទួលយកបុរសម្នាក់ ដែលបានជួនគ្រោះថ្នាក់ថ្មបាក់សង្កត់ជើង បណ្តាលឲ្យបាក់ជើងខាងស្តាំ ​ពីកោះរ៉ុង មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ សុខ វាសនា អាយុ ៣២ឆ្នាំ បច្ចុប្បន្នជាកម្មករសំណង់ ដែលមានទីតាំង ស្ថិតនៅ ភូមិកោះរ៉ុងសន្លឹម (ឆ្នេរ២៣) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ជនរងគ្រោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ គណៈកម្មាធិការ សាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

ចង់បានរូបភាពថតចេញមកច្បាស់..ស្អាត..ម៉ដ្ឋល្អ..មែនទេ!! Galaxy Z Fold4 និង Galaxy Z Flip4 ច្បាស់ជាស្អំបេះដូងអ្នកប្រើប្រាស់ឱ្យកាន់តែពេញចិត្ត! 

0

(ភ្នំពេញ) ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២៖ ពេលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold និង Galaxy Z Flip បានចេញនៅជំនាន់ទី3 មាននាមជាកំពូលស្មាតហ្វូនដ៏ល្អឯករួចទៅហើយ ប៉ុន្តែដល់ពេលចេញ Galaxy Z Fold4 និង Galaxy Z Flip4 ក្នុងជំនាន់ថ្មីនេះម្តង..លើសពីកំពូលស្មាតហ្វូនដ៏ល្អឯកទៅទៀត! ពិតជាមានសមត្ថភាពខ្លាំងហួសពីការរំពឹងទុកពិតមែន..! 

នាមជាកំពូលស្មាតហ្វូនអេក្រង់បត់ទៅហើយ…ត្រូវតែមានកន្លែងពិសេស…កន្លែងឆ្ងាញ់ដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់ និងធ្វើយ៉ាងណាផលិតចេញបាននូវស្មាតហ្វូនដ៏ល្អប្រណិតសម្រាប់អតិថិជនរបស់ខ្លួន…! តោះ!!! ចង់ដឹងមែនទេថាតើកាមេរ៉ារបស់ Galaxy Z Fold4 និង Galaxy Z Flip4 ដាំត្រូវចំបេះដូងអ្នកប្រើប្រាស់កម្រិតណា? 

* Galaxy Z Fold4៖ 

– ទម្រង់ដដែលតែខ្លាំងជាងមុន កាមេរ៉ាគោល (Wide Camera) រហូតដល់ 50MP ថតបានច្បាស់ដាច់ស្អាតល្អ និង ការថតឆ្ងាយ (Telephoto) 10MP តែគុណភាពរូបវិញគឺគណនាបានស្អាត ទាំងពណ៌ និងពន្លឺ តែម្តង។ បន្ថែមពីនេះទៅទៀត ជាមួយការបំពាក់បច្ចេកវិទ្យាចុងក្រោយនៃបន្ទះឈីបថ្មី និងប្រព័ន្ធសេនស័រចុងក្រោយ ដែលអាចផលិតរូបភាពចេញមកបានច្បាស់..ម៉ដ្ឋល្អ…(ទាំងថត រូប និង វីដេអូ) លើគ្រប់កាលៈទេសៈនៃពន្លឺ (មិនថាថ្ងៃ ឬ យប់), រីឯការរក្សាលំនឹងថតវិញគឺបានស្មើរស្អាតល្អ និងគណនាប្លង់បានយ៉ាងត្រឹមត្រូវទៀតផង។  

ឈប់ៗ ខ្លាចថតselfie មិនស្អាតមែនទេ?? កុំបារម្មណ៍យើងអាច selfie ជាមួយកាមេរ៉ាខាងមុខបានយ៉ាងងាយស្រួយ និងអាច Preview ពីអេក្រង់ខាងមុខយ៉ាងត្រជាក់ភ្នែកផងតែម្តង! 

* រីឯ Galaxy Z Flip4៖ 

– ចង់និយាយថាគឺជាកំពូលទូរស័ព្ទ selfie តែម្តងដែលអាចទាក់ទាញចិត្តមិត្តនារីៗឱ្យលង់ មិនតិចអ្នកទេ! កាមេរ៉ាទំហំ 12MP បំពាក់នូវសេនស័រថ្មីចុងក្រោយបំផុតដែលមានទំហំ 1.8µm ធំជាងមុន៖ អាចផលិតរូបភាព និង វីដេអូ បានច្បាស់…ម៉ដ្ឋស្អាតល្អ…ផ្ដល់នូវទឹកពណ៌ និងពន្លឺ បានដឹត..ច្បាស់ជាងមុន។  

បើនិយាយពីការ selfie វិញយើងអាចថតរូបជុំគ្នាដោយមិនបាច់ប្រើ tripod  មកជំនួយនោះទេ… ជាមួយ Flexcam លោកអ្នកអាចថតបានគ្រប់ទម្រង់ គ្រប់ស្ទាយបានយ៉ាងងាយស្រួល។ 

មិនមែនមានត្រឹមប៉ុនហ្នឹងនោះទេ…នៅមានលក្ខណៈពិសេសជាច្រើនទៀតដែលធ្វើឱ្យកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold4 និង Galaxy Z Flip4 អង្រួនបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ប្រចាំសករាជថ្មីឆ្នាំ 2022 នេះ…! ចឹងសូមកុំភ្លេចរង់ចាំមើលនូវការបង្ហាញជាបន្តបន្ទាប់ទៀតណា៎..!

បន្ថែមលើសពីនេះទៀតលោកអ្នកនឹងទទួលបានកាដូភ្លាមៗរាល់ការទិញ Galaxy Z Fold4 និង Galaxy Z Flip4 ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 តុលា 2022 ដែលមានដូចជា៖ 

– ការបង់រំលស់ជាមួយធនាគារ AEON នឹងទទួលបានការផ្ដល់ជូននូវអត្រាការប្រាក់ 0% ក្នុងរយះពេល 9ខែ  

– ទទួលបានប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ 80$ (Gift Voucher 80$) រាល់ការជាវ Galaxy Z Fold4 និងប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ 50$ រាល់ការជាវ Galaxy Z Flip4 សម្រាប់ការទិញនាឡិកា Watch5 series 

– ទទួលបានស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេត 4GB រយៈពេល 12 ខែ!  

– បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល1ឆ្នាំ (គិតចាប់ពីថ្ងៃទិញ) 

– Battery Pack ទំហំ10,000mAh 

– Note package (ស្រោមទូរស័ព្ទជាមួយប៊ិច និងឆ្នាំងសាក)សម្រាប់ Galaxy Z Fold4 

– Flap leather Cover ស្រោមទូរស័ព្ទស្បែកសម្រាប់ Galaxy Z Flip4 

ហើយសម្រាប់អតិថិជនដែលបានធ្វើការទិញនៅ K-Mall , ChipMong SenSok, Exchaange Square, Monivong, KLDs និង សាមសុង Service Center និងទទួលបាន Protection Film បន្ថែមលើប្រូម៉ូសិនដែលមានស្រាប់នោះទៀត។ 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

“អ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋាន” បើកសម្ពោធជាផ្លូវការ សាខាហ្វេ្រនឆាយទី២របស់ខ្លួននៅលើផ្លូវជាតិ6A ទីប្រជុំជនស្គន់ ខេត្តកំពង់ចាម

0

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ ២០២២ “អ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋាន” បានបើកសម្ពោធដំណើរការជាផ្លូវការនូវសាខាថ្មីរបស់ខ្លួនដែលស្ថិតនៅលើបណ្តោយផ្លូវ6A ភូមិស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅក្នុងស្ថា​នី​យ៍​ប្រេង​ឥ​ណ្ធ​នៈតូតាល់ TotalEnergies Skun (ទីតាំង Google Map : https://goo.gl/maps/9ULevDEnZdU1DcW66)។​

ស្របតាមចក្ខុវិស័យរបស់លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា និង ជាស្ថាបនិក អ៊ីអ៊ែនអឹម ការបើកអោយដំណើរការអ៊ីអ៊ែនអឹម សាខាស្គន់មិនមែនជារឿងចៃដន្យនោះទេ​ វាជាទិសដៅ នៃការពង្រីកសក្តានុពលរបស់ម៉ាកដែលបានគ្រោងទុក។

ហាងអ៊ីអ៊ែនអឹម សាខាស្គន់ត្រូវបានរៀបចំតុបតែងយ៉ាងស្អាតសាមញ្ញទូលាយ មានចំណតធំ ងាយចេញចូល ជាមួយជម្រើសអាហារប្រចាំហាងអ៊ីអ៊ែនអឹមយ៉ាងសំបូរបែប ដូចជាបាយ គុយទាវច្រើនជម្រើសសម្រាប់អាហារពេលព្រឹក ម្ហូបបែបអាស៊ី ម្ហូបខ្មែរ សម្រាប់អាហារថ្ងៃត្រង់ អាហារសម្រន់ និងអាហារពេលល្ងាច ជាមួយនិងភេសជ្ជៈ កាហ្វេ ទឹកផ្លែឈើស្រស់ ។ល។​ ក្នុងចេតនាផ្តល់នូវផាសុខភាព​ ទទួលស្វាមគន៍អតិថិជនរបស់ខ្លួនដែលរស់នៅក្នុងទីប្រជុំជនស្គន់ផ្ទាល់សំរាប់ការជួបជុំពិភាក្សាការងារ ពិសារអាហារលក្ខណះក្រុមការងារ គ្រួសារ និងអតិថិជនដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៦A​ ភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប​និងបណ្តាខេត្តផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង។ សម្រាប់ពត៌មានលម្អិតលោកអ្នកអាចទាក់ទងទៅកាន់ក្រុមការងារអ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋានតាមរយៈ

ទូរស័ព្ទ ៖ 012 59 19 15/ 010 59 19 15

Facebook Page: E&M Coffee & Restaurant