Home Blog Page 85

គ្រួសារមួយ នៅស្រុកព្រៃនប់ ទទួលបានអំណោយផ្ទះមួយខ្នង ពីឧកញ៉ា ទៀ វិចិត្រ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៏ជលយានខេត្តព្រះសីហនុនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញទៅប្រគល់ផ្ទះមួយខ្នង ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា ផ្ទាល់ ជូនពលរដ្ឋក្រីក្រមួយគ្រួសារ ប្រកបរបរធ្វើការរោងចក្រ ដើម្បីរកលុយចិញ្ចឹមគ្រួសារ រស់នៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងពេល អញ្ជើញទៅប្រគល់ផ្ទះថ្មី ជូនពលរដ្ឋក្រីក្រមួយគ្រួសារនេះ លោកឧកញ៉ា ក៏បាននាំយកអំណោយ មានដូចជា ម៉ូតូថ្មីមួយគ្រឿង គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា ១លានរៀល មកឧបត្ថម្ភជូនបន្ថែមផងដែរ សំរាប់ដោះស្រាយជីវភាពបន្ត។

លោកឧកញ៉ាមានប្រសាសន៍ថា ផ្ទះនេះមានទំហំ៦ម៉ែត្រគុណនឹង១០ម៉ែត្រ នៅពីក្រោយផ្ទះនេះមានបន្ទប់ទឹក ប្រគល់ជូនពលរដ្ឋក្រីក្រមួយគ្រួសារ ប្តីឈ្មោះ ត្រេន រុំ និងប្រពន្ធឈ្មោះ គង់ ផាត រស់នៅជាមួយកូនៗ និងម្តាយចាស់ជរា ជាគ្រួសារទីទ័លក្រ ជួបការលំបាក ហើយក្នុងនោះដោយមើលឃើញពីការលំបាក ក្នុងការធ្វើដំណើរទៅធ្វើការប្រចាំថ្ងៃរបស់គ្រួសារខាងលើ ទើបលោកឧកញ៉ា បានផ្តល់នូវម៉ូតូថ្មីមួយគ្រឿងទៀត សំរាប់ឲ្យជិះទៅធ្វើការផង និងឆ្លៀតរត់ឌុបផង ដើម្បីបានដោះស្រាយជីវភាព ឲ្យល្អបន្ថែមទៀត។ 

ក្នុងនាមបានអជ្ញាធរ ឃុំទឹកថ្លា រួមនិងគ្រួសាររបស់ លោក រេន រុំ ផ្ទាល់ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ  ជួបប្រទះតែសេចក្ដីសុខ សុភមង្គលនិង ជោគជ័យគ្រប់ភារ:កិច្ច ហើយការជួយរបស់លោកឧកញ៉ា ពេលនេះ បង្ហាញពីកាយវិការមនុស្សធម៌ ដោយសុទ្ធចិត្ត ដើម្បីអោយគ្រួសារនេះរស់នៅសមរម្យ ជំនួសផ្ទះខ្ទមចាស់ទ្រុឌទ្រោមកន្លងមក៕

ការព្យាករណ៍ថ្មី! ឆ្នាំ២០២២នេះកម្ពុជាអាចនឹងទទួល បានភ្ញៀវអន្តរជាតិពី១.៥-២លាននាក់

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះថា យោងតាមការព្យាករណ៍ចុងក្រោយ ក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី១.៥លាននាក់ទៅ២លាននាក់ ខណៈត្រឹមរយៈពេល៨ខែឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានជិត១លាននាក់ហើយ។

តាមរយៈក្រសួងទេសចរណ៍ Ministry of Tourism, Cambodia ឱ្យដឹងថា ក្នុងរយៈពេលចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២២ ទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជាសរុប ៩៩៨,២៧២នាក់ កើនឡើង ៧២០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ -៧៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ក្នុងនោះផ្លូវអាកាស ៣៩៦,៥៩១នាក់ កើនឡើង ៥៩៥% និងផ្លូវគោក-ទឹក ៦០១,៦៨១នាក់ កើនឡើង ៨៣១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

ប្រភពបន្តថា ប្រភពទីផ្សារទេសចរណ៍សំខាន់ៗ មានមកពីថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងឡាវ។

ប្រភពដដែលបញ្ជាក់ថា «យោងតាមការព្យាករណ៍ចុងក្រោយក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី១.៥លាននាក់ទៅ២លាននាក់»៕

ក្រុមហ៊ុន SENOVA AUTO ប្រកាសបើកសម្ពោធនូវប្រភេទរថយន្តស៊េរីថ្មី BAIC ម៉ូឌែល BJ40 Plus ជាផ្លូវការ

ភ្នំពេញ៖ SENOVA AUTO ដែលជាក្រុមហ៊ុនផ្តោតទៅលើការ នាំចូលរថយន្តស៊េរីទំនើប និងជាប្រភេទរថយន្តថ្មី ផ្តាច់មុខមកពី ក្រុមហ៊ុនផលិតរថយន្តលំដាប់ថ្នាក់អន្តរជាតិមួយនៅឯសាធារណៈរដ្ឋប្រជាមានិតចិន ដែលមានឈ្មោះថា BAIC នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសបើកសម្ពោធជាផ្លូវការ ប្រភេទរថយន្តស៊េរីថ្មី ជាមួយបច្ចេកវិទ្យាចុងក្រោយរបស់ BAIC គឺម៉ូឌែល BJ40 Plus ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់របស់អតិថិជន ដែលវាមានតម្លៃសមរម្យ និងមានលក្ខណៈសម្បត្តិល្អប្រណិត សាកសម សម្រាប់អ្នកចូលចិត្តបែបផ្សងព្រេង ឡើងភ្នំ ចូលព្រៃ ធ្វើដំណើរទីឆ្ងាយ និងអាចប្រើប្រាស់ប្រចាំថ្ងៃតាមតម្រូវការ។

លោក ឯមភិន វិរីយ៉ាវុធ ជានាយកគ្រប់គ្រង ក្រុមហ៊ុន SENOVA AUTO ជម្រាបជូនអំពីប្រវត្តិត្រួសៗនៃក្រុមហ៊ុន SENOVA AUTO របស់លោកដែលចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១៩មកម្ល៉េះ ក្រុមហ៊ុនរបស់យើងផ្តោតទៅលើការ នាំចូលរថយន្តស៊េរីទំនើប និងជាប្រភេទរថយន្តថ្មី ផ្តាច់មុខមកពី ក្រុមហ៊ុនផលិតរថយន្តលំដាប់ថ្នាក់អន្តរជាតិមួយនៅឯសាធារណៈរដ្ឋប្រជាមានិតចិន ដែលមានឈ្មោះថា BAIC ។ មកទល់បច្ចុប្បន្ននេះ BAIC ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនដែលនិយមប្រើប្រាស់ប្រភេទរថយន្តថ្មី ដែលមានគុណភាពខ្ពស់ ស្តង់ដារអឺរ៉ុប និងមានការធានាច្បាស់លាស់ ជាមួយនឹងការផ្តល់នូវសេវាកម្មថែទាំជូនអតិថិជន ដោយអ្នកជំនាញផ្ទាល់របស់ក្រុមហ៊ុនតែម្តង។

លោកបន្តថា នេះជាមូលហេតុត្រួសៗដែលលោកអ្នកអាចដឹងអំពី លក្ខណៈពិសេសនៃរថយន្ត របស់យើង ក៏ដូចជាសេវាកម្មពិសេសដែលអតិថិជនគ្រប់រូបទទួលបាន និងប្រើប្រាស់ប្រកបដោយទំនុកចិត្ត។ នាឱកាសនោះដែរលោក ក៏សូមលើកទឹកចិត្តចំពោះលោក លោកស្រីទាំងអស់គ្នាឲ្យងាកមកប្រើប្រាស់ រថយន្តថ្មី ជាជាងការប្រើប្រាស់រថយន្តមួយទឹក ដោយសារកត្តាជាច្រើន ក្នុងនោះការប្រើប្រាស់រថយន្តថ្មី ពិតជាជួយទាំងសុខភាព សុវត្ថិភាព និងសន្សំសំចៃថវិកា ក៏ដូចជាពេលវេលារបស់លោកអ្នក។ រថយន្តថ្មី មានប្រព័ន្ធម៉ាស៊ីនថ្មី មិនងាយខូច ចំនេញថវិកា ប្រព័ន្ធម៉ាស៊ីនត្រជាក់ ល្អមិនប៉ះពាល់ដល់សុខភាព ប្រពន្ធ័គ្រប់គ្រងវៃឆ្លាត ប្រកបដោយផាសុខភាព មុខងារប្រើប្រាស់ល្អ ដែលមិនងាយបង្កគ្រោះថ្នាក់ផ្សេងៗ និងមានកត្តាជាច្រើនទៀត។

ជាមួយគ្នានោះ លោកបានថ្លែងនូវអរគុណចំពោះអតិថិជនគ្រប់រូប ដែលតែងតែគាំទ្រ រថយន្តទំនើបម៉ាក BAIC ក៏ដូចជាក្រុមហ៊ុន SENOVA AUTO យើងខ្ញុំកន្លងមក និងសូមអរគុណដល់ដៃគូរសហការពាក់ព័ន្ធ អស់លោក លោកស្រីភ្ញៀវកតិ្តយស ធនាគារដៃគូរសហការ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ គោរពអញ្ចើញចូលរួមក្នុងកម្មវិធីរបស់ក្រុមហ៊ុននាថ្ងៃនេះ និងសូមអរគុណដល់បងប្អូនបណ្តាអ្នកសារពត៌មាន ដែលបានចូលរួមផ្សព្វផ្សាយ ដល់មហាជនឲ្យបានស្គាល់អំពីរថយន្តទំនើប ដែលមានគុណភាពខ្ពស់ ស្តង់ដារអឺរ៉ុប និងមានតម្លៃសមរម្យ ឲ្យមហាជន ងាកមកប្រើប្រាស់រថយន្តថ្មី ដើម្បីជួយបង្កើនជីវភាព នៃការរស់នៅរបស់ពួកគាត់មួយកំរិតទៀតផងដែរ។

គួរជម្រាបថា ក្រុមហ៊ុន BAIC ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តធំៗទាំង ៥ នៅឯសាធារណៈរដ្ឋប្រជាមានិតចិន ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៥៨ មកម្ល៉េះ។ ក្រុមហ៊ុននេះ ក៏ជាក្រុមហ៊ុនដែលទទួលបានសិទ្ធផលិត និងចែកចាយរថយន្តម៉ាក Mercedes Benz ចាប់ពីឆ្នាំ 2005 នៅឯសាធារណៈរដ្ឋប្រជាមានិតចិន ផងដែរ ។ តាមរយៈបទពិសោធន៍ និងស្នាដៃល្អឯកយ៉ាងច្រើន ធ្វើឲ្យក្រុមហ៊ុន BAIC អាចផលិត និងបង្កើតនូវឡានស៊េរីទំនើបៗ ដែលមានគុណភាពខ្ពស់ ធន និង រឹងមាំ មុខងារឆ្លាតវៃ តាមបច្ចេកវិទ្យាចុងក្រោយ កំរិតស្តង់ដារអឺរ៉ុប ដែលលោកអ្នកអាចជឿទុកចិត្តបាន។ រយៈកាលប្រមាណជាងជិត ៤ឆ្នាំ ដែលក្រុមហ៊ុន SENOVA AUTO របស់យើងចាប់ដៃគូរសហការនាំចូលផ្តាច់មុខនូវរថយន្តម៉ាក BAIC នៅលើទីផ្សារប្រទេសកម្ពុជា យើងឃើញថា សន្ទុះនៃការគាំទ្ររបស់អតិថិជន ពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែមានការកើនឡើងគួរឲ្យកត់សម្គាល់ ដូច្នេះហើយទើបថ្មីៗនេះ ក្រុមហ៊ុនសម្រេចនាំចូលនូវ ប្រភេទរថយន្តស៊េរីថ្មី ជាមួយបច្ចេកវិទ្យាចុងក្រោយរបស់ BAIC គឺម៉ូឌែល BJ40 Plus ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់របស់អតិថិជន ដែលវាមានតម្លៃសមរម្យ និងមានលក្ខណៈសម្បត្តិល្អប្រណិត សាកសម សម្រាប់អ្នកចូលចិត្តបែបផ្សងព្រេង ឡើងភ្នំ ចូលព្រៃ ធ្វើដំណើរទីឆ្ងាយ និងអាចប្រើប្រាស់ប្រចាំថ្ងៃតាមតម្រូវការ។ អ្វីដែលកាន់តែពិសេសនោះ គឺការធានានូវគុណភាពពីរោងចក្រផ្ទាល់រយៈពេល ៣ឆ្នាំ ឬ 100,000 Km ; សេវាកម្មថែទាំដោយឥតគិតថ្លៃពីក្រុមហ៊ុន រយៈពេល ២ឆ្នាំ ឬ 20,000 Km និងសេវាកម្មបង់រំលោះងាយស្រួលសម្រាប់អតិថិជន ដែលតួរយ៉ាងយើងមានវត្តមានធនាគារដែរជាដៃគូរសហការជាច្រើនដែលបានអញ្ចើញចូលរួមនាថ្ងៃនេះផងដែរ៕

តើ Samsung Galaxy Z Fold4 និង Galaxy Z Flip4 មានកន្លែងឆ្ងាញ់អ្វីខ្លះ ទើបធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ កាន់តែខ្លាំងឡើងៗ..!!

0

ភ្នំពេញ៖​ សន្ទុះនៃការគាំទ្ររបស់កំពូល ស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold និង Galaxy Z Flip កាន់តែមានការកើនឡើងខ្លាំងជាងមុនទ្វេដង… ហើយសម្រាប់សករាជថ្មីនេះ ក៏មិនចាញ់សករាជចាស់ដែរ ព្រោះថា Galaxy Z Fold4 និង Galaxy Z Flip4 អាប្អូនមកលើកនេះគឺ កាន់ញាក់សាច់ជាងមុនទៅទៀត..!!

ពិសេស Samsung Galaxy Z Fold4 | Galaxy Z Flip4 កាន់តែធ្វើឱ្យស្មាតហ្វូនដទៃក្រែងរអាចិត្ត និងអ្នកប្រើប្រាស់ទប់ចិត្ត មិនបាននៃការរចនាបថថ្មី ប្លែក ទាក់ទាញជាមួយការបំពាក់ មុខងារដ៏គួរឱ្យទាក់ចិត្តបំផុត និងកំពូលបទពិសោធន៍ អស្ចារ្យបំផុតដែលមិនធ្លាប់មាន…!

ថ្ងៃនេះយើងមកមើលកន្លែងឆ្ងាញ់ ដែលមិនអាចខ្វះបាន ក៏ដូចជាបច្ចេកវិទ្យាថ្មីៗចុងក្រោយ ដែលបំពាក់មកលើ Galaxy Z Fold4 និង Galaxy Z Flip4 ដើម្បីឱ្យលោកអ្នកកាន់តែមានភាពជឿជាក់ ថាតើវាខ្លាំងដល់កំរិតណា…!

Galaxy Z Fold4

-បំពាក់បច្ចេកវិទ្យា ពហុមុខងារជំនាន់ចុងក្រោយបំផុត (Multi-tasking with split screen) អាចធ្វើការបើកកម្មវិធី បានច្រើនក្នុងពេលតែមួយយ៉ាងលឿន និងងាយស្រួល។ បើកកម្មវិធីដោយពុះចែក អេក្រង់បានយ៉ាងរអិល មិនថា 2 ឬ 3កម្មវិធីក្នុងពេលតែមួយទេ ចង់ធ្វើការបណ្តើរ ស្តាប់តន្ត្រីបណ្តើរក៏បាន។

-លើសពីនេះទៅទៀត ប៊ិកដែលមកស្រាប់ជាមួយ Galaxy Z Fold4 គឺជាចំណុចឆ្ងាញ់ដែលមិនអាចខ្វះបាន។ ចង់ធ្វើការងារ ផ្ញើឯកសារ ឬថតរូបបានកាន់តែងាយស្រួល និងរហ័សទាន់ចិត្ត (S Pen Fold Edition) ។

ចំណែក Galaxy Z Flip4 ក៏មិនណយដែរ

-អេក្រង់មុខធំជាងមុន (Bigger cover screen) និងច្បាស់ជាងមុន៖ អាចឱ្យយើងរីករាយក្នុងការថត Selfie យ៉ាងស្រស់ស្អាតជាមួយកាមេរ៉ាក្រោយ (ថត Selfie ក៏ស្អាត…ថតវីដេអូក៏ស្អាត…)

-បំពាក់បច្ចេកវិទ្យាថ្មីនៃមុខងារ FlexCam៖ អាចឱ្យយើងថតរូបបានគ្រប់កាលៈទេសៈ និង អាចបត់បានពី 75o ទៅ 115o។ រីឯគុណភាពរូបវិញមិនបាច់និយាយទេគឺស្អាតកប់ រស់រវើកជាងមុន ដិតច្បាស់ល្អជាងមុន តែម្តង មិនថាថតរូប ឬ វីដេអូទេ។

Samsung Galaxy Z Fold4 និង Galaxy Z Flip4 មកលើកនេះរឹតតែបន្ថែមរសជាតិកាន់តែឆ្ងាញ់ និងអែមខ្លាំងមែនទែន..! ជាថ្មីម្ដងទៀត Galaxy Z Fold4 និង Galaxy Z Flip4 នៅមានលក្ខណៈពិសេសៗជាច្រើនទៀត ដែលធ្វើឱ្យកំពូលស្មាតហ្វូនអេក្រង់បត់ទាំង 2ដួងនេះ ផ្ទុះការចាប់អារម្មណ៍ កាន់តែខ្លាំងឡើងនៅក្នុងសករាជថ្មីនេះ..!

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកសាកសួរ នៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែល នៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនង ទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

ឧកញ៉ា ទៀ វិចិត្រ​ បញ្ជូនក្រុមជួយសង្គ្រោះ និងអូប័រល្បឿនលឿន ជួយសង្គ្រោះអ្នកនេសាទ​ ៤នាក់​ដោយសុវត្ថិភាព ក្នុងហេតុការណ៍ លិចទូកកណ្តាលសមុទ្រ

0

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារ ជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចំនួន៣គ្រឿង របស់គណៈកម្មាធិការសាខា គណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ ចេញអន្តរាគមន៍ទៅជួយសង្គ្រោះ ដោយសហការជាមួយ សមត្ថកិច្ចមូលដ្ឋានក្រុងកោះរ៉ុង ធ្វើការជួយសង្គ្រោះប្រជានេសាទ ដែលបានលិចទូក មួយគ្រឿង ប្រភេទអូសមឹក នៅជិតកោះវ៉ាង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ជនរងគ្រោះនៅលើទូកនេសាទទាំងអស់​ មានចំនួន០៤នាក់ ក្នុងនោះមានតាកុងទូក០១នាក់ និងកូនដៃ០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ចាន់ ពិសាល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកំពេញ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាតាកុងទូក បានហែលឡើងគោក​ នៅចំនុចពយអាវតាផេង។ ២.ឈ្មោះ ដន ប៉ុននី ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ជាកូនដៃទូក បានហែលឡើងគោក នៅចំនុចពយអាវតាផេង។

៣.ឈ្មោះ នាក់ ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ជាកូនដៃទូក បានហែលឡើងគោក នៅចំនុចពយអាវតាផេង។ និង៤.ឈ្មោះហុត បឹប ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ឃុំ ស្រុក ខេត្តព្រះសីហនុ ជាកូនដៃទូក បានហែលឡើងមកដល់គោក ចំណុចចំការតាមល រួចរាយការណ៍មកសមត្ថកិច្ច ដើម្បីរកជំនួយអន្តរាគមន៍។

តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា ទូកនេសាទរបស់ពួកគាត់ បានចេញដំណើរនេសាទពីចំណុច មុខកោះស្តេច ហើយពេលមកដល់ចំណុចពយអាពត ជិតកោះវ៉ាង (ចំណុចកើតហេតុ) ទូកក៏បានទាក់ខ្សែង៉ាង (ខ្សែមង) ចំពេលរលកធំៗទៀត ទើបបណ្តាលអោយទូកលិចតែម្តង និងថាប្រសិនបើមិនមាន ការជួយសង្គ្រោះទាន់ពេលវេលាទេ ពួកគាត់អាចនឹងមានគ្រោះថ្នាក់ដ៏អាយុជីវិត។

សុំបញ្ជាក់ថា សំភារ:បាត់បង់រួមមាន ទូកអូសចំនួន ០១គ្រឿង, មងអូសមឹកចំនួន ៣ចូរ, ប្រេងចំនួន 5,000 លីត្រ ។ បច្ចុប្បន្នជនរងគ្រោះទាំង៤នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់អាយុជីវិតទេ។

លោកឧកញ៉ា បានធ្វើការអំពាវនាវ​ ដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រោះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ដោយបញ្ជាក់ថា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

This image has an empty alt attribute; its file name is 247-1024x768.jpg
This image has an empty alt attribute; its file name is 246-1024x768.jpg
This image has an empty alt attribute; its file name is 244-1024x768.jpg
This image has an empty alt attribute; its file name is 245.jpg

អបអរសាទរ ពិធីសម្ពោធហាងនំប៉័ងបាយ័ន សាខាផ្លូវជាតិលេខ3 ផ្តល់ជូននូការបញ្ចុះតម្លៃ 50% រាល់ការទិញនំ នៅសាខាថ្មីនេះ

0

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២២នេះ ហាងនំប៉័ងបាយ័ន បានប្រកាសបើកសម្ពោធសាខាថ្មី បន្ថែមទៀត ដែលស្ថិតនៅលើផ្លូវជាតិលេខ3។ ក្នុងឱកាសសម្ពោធសាខាថ្មីនេះក៏មានផ្តល់ជូននូការបញ្ចុះតម្លៃរហូតដល់ទៅ 50% រាល់ការទិញនំ នៅសាខាថ្មីនេះ ចាប់ពីថ្ងៃទី ៨-១១ ខែកញ្ញា ឆ្នាំ២០២២។

ទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 010 555 322 / 069 555 075 /Facebookpage; Bayon Bakery

https://t.me/bayonbakery

ចុងសប្ដាហ៍ទី១ខែកញ្ញា កម្ពុជាទទួលបានភ្ញៀវទេសចរជាង២០ម៉ឺននាក់

ភ្នំពេញ៖ក្រសួងទេសចរណ៍ននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន២០២,៦៣៦នាក់ ក្នុងនោះភ្ញៀវជាតិ១៨៣,២៧៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៩,៣៦០នាក់។

បើតាមក្រសួងបានបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ខេត្តព្រះសីហនុ ២៩,១៦១នាក់ ខេត្តកំពត ២៨,០២២នាក់ ខេត្តសៀមរាប ២៤,៨៤៩នាក់ ខេត្តបាត់ដំបង ១៧,២៩០នាក់ រាជធានីភ្នំពេញ ១៦,៧៧៩នាក់ ខេត្តកណ្តាល ១៤,៥៨៤នាក់ ខេត្តកំពង់ស្ពឺ ១១,៧៦០នាក់ ខេត្តកែប ១០,៩១៩នាក់។
តួលេខខាងលើ មានការថមថយប្រមាណ៩.៨៥% ធៀបនឹងសប្តាហ៍កន្លងមក ដោយសារកត្តាអាកាសធាតុនារដូវវស្សា ដែលមានភ្លៀងធ្លាក់ដោយកន្លែង និងដោយអន្លើៗ។

ក្រសួងបន្តថា ក្នុងការខិតខំប្រឹងប្រែងជំរុញចលនាបរទេសផ្ទៃក្នុង ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល គ្រឹះស្ថានអង្គរសហការជាមួយក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តគោលការណ៍ថ្មីរបស់រាជរដ្ឋាភិបាល ដែលបានអនុញ្ញាតផ្តល់ជូនដល់ ជនបរទេសទាំងអស់ ដែលបាននិងកំពុងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំទ្បើងទៅ រួមមាន មន្រ្តីការទូត វិនិយោគិន មន្រ្តីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុននិងសហគ្រាសឯកជនគ្រប់ប្រភេទ អ្នកជំនាញការធ្វើការនៅក្រសួងស្ថាប័នរដ្ឋនិងឯកជន រួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តងដោយមិនបង់ថ្លៃ ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ តទៅ៕

កម្ពុជា-អូស្រ្តាលី ប្តេជ្ញាលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត

ភ្នំពេញ៖នៅក្នុងជំនួបពិភាក្សាការងាររវាងលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរាជទូតអូស្តា្រលី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជក់ជាថ្មីនូវការប្តេជ្ញាចិត្ត លើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកម្ពុជានិងអូស្រ្តាលី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ការប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះធ្វើឡើងនារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងោកាសលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Pablo Kang ឯកអគ្គរាជទូតអូស្តា្រលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោករដ្ឋមន្រ្តីបានសម្តែងនូវក្តីសោមនស្សរីករាយនិងថ្លែងស្វាគមន៍ចំពោះ លោកឯកអគ្គរាជទូត និងសហការី ដែលជានិច្ចកាលតែងតែអញ្ជើញចូលជួបពិភាក្សាការងារ សំដៅបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែមានភាពរស់រវើកនិងរីកចម្រើនបន្ថែមទៀត។ ក្នុងនោះ លោករដ្ឋមន្រ្តី បានជម្រាបជូននូវវឌ្ឍនភាពនៃសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (PEDs) ក្រោមភាពជាប្រធាន អាស៊ានរបស់កម្ពុជា ជាពិសេសការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលហ្សេទ្បង់ (AAZNFTA Upgrade Negotiations)។

លោករដ្ឋមន្រ្តី បន្តថា កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច អាស៊ាន (AEM Special Meeting) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ បានពិនិត្យ និងផ្តល់អនុសាសន៍ណែនាំដល់ភាគីចរចារទាំងអស់ ដើម្បីអាចឈានដល់ការសម្រេចបាននូវជំហររួម សំដៅបញ្ចប់ការចរចាជាដុំកំភួន ស្របតាមពេលវេលាកំណត់។

លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តី សេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រារព្វទ្បើងនៅថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ ក្នុងនោះ ក្រុមការងារក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ជូននិងឆ្លើយតបទៅនឹងចម្ងល់មួយចំនួនពាក់ព័ន្ធនឹងទ្បូជីស្ទីក និងការៀបចំទូទៅនានា ផងដែរ។

ជាការឆ្លើយតបលោកឯកអគ្គរាជទូត បានកត់សម្គាល់នូវលទ្ធផលគួរឱ្យកត់សម្គាល់នៃការចរចាដំទ្បើងកម្រិតនេះ និងសង្ឃឹមថាឈានទៅបញ្ចប់តាមពេលវេលាកំណត់។ បន្ថែមពីនេះ លោកឯកអគ្គរាជទូត បានយល់ស្របថាផងដែរថា ភាគីចរចាទាំងអស់ត្រូវពន្លឿនកិច្ចពិគ្រោះយោបល់ផ្ទៃក្នុងរបស់ខ្លួន ដើម្បីអាចឈានដល់ការបញ្ចប់ជាដុំកំភួនដូចការគ្រោងទុក ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូត ក៏បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ អូស្រ្តាលី ចំពោះកម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ផងដែរ។

ជាលទ្ធផល ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង រវាងក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងអូស្រ្តាលី (ACCC) ផងដែរ។ ក្នុងនោះ ភាគីអូស្រ្តាលី បានជម្រាបជូននូវគោលបំណងរៀបចំព្រឹត្តិការណ៍អម ក្រោមក្របខ័ណ្ឌវិស័យការប្រកួតប្រជែង ក្នុងអំទ្បុងពេលនៃកិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្រ្តាលី-នូវែលហ្សេទ្បង់លើកទី២៧ (27th AEM-CER Consulation)៕

កោះចំនួន៣ ស្ថិតនៅខេត្តកែប ត្រូវបានCDC អនុម័តឲ្យក្រុមហ៊ុនវិនិយោគឯកជន ក្នុងទំហំទុនប្រមាណ១៨,២លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន SAMANEA CO., LTD គម្រោងវិនិយោគអភិវឌ្ឍន៍កោះស្វាយ កោះម្ទេស និងកោះកុក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគប្រមាណ ១៨,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០កន្លែង។

ជាមួយគ្នានោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៤ទៀតផងដែរ រួមមាន៖

១-KITATSU SOLAR (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ២៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៣៧កន្លែង។

២-KHEMUNIK HOSPITAL CO., LTD គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យចំនួន ១៥០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥៨កន្លែង។

៣-LATE CHENG MINING DEVELOPMENT CO., LTD គម្រោងវិនិយោគអាជីវកម្មរ៉ែមាស ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។

៤-HEN JIU GARMENT ACCESSORY CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦៣កន្លែង៕

កុមារកំព្រារជាង១០០នាក់ បានទទួលការឧបត្ថម្ភពីធនាគារ HH BANK

0

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ អគ្គនាយកធនាគារ HH Bank បានដឹកនាំបុគ្គលិកប្រមាណ១០០នាក់ ជាមួយនឹងសម្ភារៈសិក្សា និងសម្ភារៈ ប្រើប្រាស់ ឧបត្ថម្ភជួយដល់កុមារកំព្រាទាំងអស់នៅមណ្ឌលមែកឈើ ស្ថិតនៅ ភូមិ លិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

នេះគឺជាកម្មវីធីសប្បុរសធម៌លើកទី៣ហើយ ដែលធនាគារ HH Bank រៀបចំឡើងដើម្បីរួមចំណែកលើក កម្ពស់ជីវភាពរស់នៅរបស់កុមារកម្ពុជា ក្នុងនោះកាលពីឆ្នាំ២០២១ ធនាគារបានចូលរួមយ៉ាងសកម្មក្នុងការ ប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ហើយកាលពីដើមឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ធនាគារបានរៀបចំយុទ្ធនា ការបរិច្ចាគឈាម និងឧបត្ថម្ភថវិការជូនមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា ។ ដោយឡែកកម្មវិធីសប្បុរសធម៌លើកទី ៣នេះ ធនាគារបានផ្ដោតលើការទ្រទ្រង់កុមារកំព្រាដែលខ្វះខាត ឱ្យទទួលបាននូវការទំនុកបំរុងគ្រប់គ្រាន់ ដើម្បីពួកគេមានលទ្ធភាពរៀនសូត្រ និងឱកាសទទួលយកការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដូចជា ដើម្បីអនាគតកាន់តែប្រសើរ។

បន្ទាប់ពីទទួលបានដំណឹង អំពីភាពខ្វះខាតរបស់កុមារកំព្រាដែលរស់នៅក្នុងមណ្ឌលមែកឈើ ដែលសព្វ ថ្ងៃមានកុមារកំព្រា ជាង១៣០នាក់ រស់នៅដោយជួបផលលំបាក តាមរយៈការបង្ហោះលើផេករបស់ លោក ប្រធានមណ្ឌលមែកឈើ លោក Phalla, Phorn ភ្លាមនោះ លោក ឈន់ សកល នាយកនាយកដ្ឋាន ផ្សព្វផ្សាយ និងអភិវឌ្ឍផលិតផលនៃធនាគារ HH BANK បានចាត់ចែងក្រុមការងារចុះទៅត្រួតពិនិត្យផ្ទាល់ ដល់មណ្ឌលមែកឈើ ហើយក៏រៀបចំកម្មវិធីសប្បុរសធម៌នេះឡើង។

លោក Jason Wong អគ្គនាយក ធនាគារ HH BANK ក៏បានមានប្រសាសន៍ថា «ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំង ដែលបានចូលរួម ចំណែកក្នុងកិច្ចការងារជួយសង្គម ហើយជាពិសេសឃើញស្នាមញញឹមរបស់កុមារទាំងអស់នៅទីនេះ ដែលទទួលបានសម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយនេះជាកត្តាជំរុញឱ្យ ធនាគារនៅតែបន្តខិតខំ និងរួមចំណែកក្នុងកម្មវីធីសប្បុរសធម៌ »។

លោក ភាន់ ផល្លា ប្រធានមណ្ឌលមែកឈើ បានថ្លែងថា «ថ្ងៃនេះជាថ្ងៃមួយដ៏អស្ចារ្យដែលកុមារកំព្រារទាំង ជាង១៣០នាក់ នៅក្នុងមណ្ឌល ដែលបានធនាគារ HH Bank នាំមកជូននូវ ថវិកា១៤លានរៀល រួមទាំង មានសំភារៈប្រើប្រាស់ប្រចាំថ្ងៃ ដូចជាទូរទឹកកក សៀវភៅសិក្សា សាប៊ូប្រើប្រាស់ប្រចាំថ្ងៃដូចជាសាប៊ូបោក ខោអាវ កក់សក់ សាប៊ូដុសខ្លួន គ្រាប់ពូជដំណាំ សម្រាប់ឱ្យមណ្ឌលធ្វើការដាំដុះសម្រាប់បរិភោគ។

លោកក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ របស់ធនាគារ HH Bank ក៏ដូចជាថ្នាក់គ្រប់គ្រងធនាគារ និង បុគ្គលិកទាំងអស់ជាខ្លាំង ហើយក៏សំណូមពរឱ្យក្រុមហ៊ុន ក៏ដូចជាធនាគារផ្សេងទៀតចូលរួមកម្មវីធី សប្បុរសធម៌ឱ្យបានច្រើន ដូចធនាគារ HH Bank ផងដែរ ព្រោះពួកគេក៏ត្រូវការភាពកក់ក្តៅ និងទំនុកបំរុង ដូចក្មេងដទៃដែរ»។

កុមារីដែលរស់នៅក្នុងមណ្ឌលនេះ បានបញ្ចេញអារម្មណ៍យ៉ាងរំភើបថា « ខ្ញុំពិតជារំភើបជាខ្លាំង ដោយលែងបារម្ភថា គ្មានសាប៊ូប្រើ គ្មានសៀវភៅរៀនទៀតហើយ អរគុណដល់ ធនាគារ HH Bank ដែលបានផ្ដល់ភាពកក់ក្ដៅដល់ពួកយើង ហើយពួកខ្ញុំចង់ឃើញពូៗមីងៗ មកលេងទី នេះឱ្យបានញឹកញាប់»។

ក្រៅពីឧបត្ថម្ភសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ ធនាគារ HH Bank ក៏បានឧបត្ថម្ភផងដែរនូវសួនបន្លែធម្ម ជាតិ ដែលមានការចូលរួមដាំដុះដោយថ្នាក់គ្រប់គ្រងដោយផ្ទាល់ ដើម្បីផ្តល់ជាអាហារទំនុកបំរុងបន្ថែមក្នុង ជីវភាពប្រចាំថ្ងៃ ជាពិសេសកាត់បន្ថយចំណាយប្រចាំថ្ងៃរបស់មណ្ឌលលើការទិញម្ហូបអាហារសម្រាប់កុមា រ។ យើងក៏សូមអរគុណផងដែរដល់ក្រុមហ៊ុន Dettol Cambodia ដែលជាសាប៊ូកម្ចាត់រមាស់ដ៏មានប្រសិទ្ធិ ភាពសម្រាប់ក្មេងអាយុ៣ឆ្នាំឡើងទៅ បានចូលរួមឧបត្ថមសាប៊ូ Dettol ចំនួន 1056 ដុំ សម្រាប់ក្មេងកំព្រា ទាំងអស់នៅក្នុងមណ្ឌលនេះទាំងមូល។

គួរបញ្ជាក់ថា ធនាគារ HH BANK មានទីស្នាក់កាលកណ្ដាលនៅទល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិ អាគារ លេខ #៦៤ វិថីព្រះនរោត្ដម កែងផ្លូវ ១៧៨ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលគ្រប់គ្នា បានស្គាល់ថាជាធនាគារពាណិជ្ជថ្មីមួយ ជាមួយសេវាកម្មប្រាក់កម្ចី និងប្រាក់បញ្ញើ ប្រកបដោយភាព រួសរាយរាក់ទាក់ និងរហ័សទាន់ចិត្ត ជាមួយផែនការពង្រីកសាខាជាច្រើននៅរាជធានី និងតាមបណ្តារខេត្ត ក្រុងនាពេលឆាប់ៗខាងមុខនេះ៕