Home Blog Page 89

សណ្ឋាគារ HÔTEL KVL នឹងបើកដំណើរការនៅខែសីហាខាងមុខនេះ!

គម្រោងថ្មីចុងក្រោយបំផុតរបស់ Vattanac Group ពាំនាំមកនូវជីវិតថ្មីមកកាន់មាត់ទន្លេនៃរាជធានីភ្នំពេញរាជធានីភ្នំពេញ សណ្ឋាគារ Hôtel KVL នឹងបើកដំណើរការទទួលភ្ញៀវនាខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។

សណ្ឋាគារនេះមានទីតាំងស្ថិតនៅទីតាំងសំខាន់បំផុតតាមបណ្ដោយតីរវិថីស៊ីសុវត្ថិ និងជាគម្រោងបន្ថែមដែលមានការទន្ទឹងរង់ចាំជាយូរនៃគម្រោងរបស់ Vattanac Group។ បាវចនារបស់សណ្ឋាគារ គឺ “រចនាឡើងដើម្បីភ្ជាប់ទំនាក់ទំនង” ដោយបំពេញគ្រប់តម្រូវការទាំងអស់របស់អ្នកដំណើរសម័យថ្មី នៅក្នុងបរិយាកាសសណ្ឋាគារលក្ខណៈសហសម័យ ទំនើបទាន់សម័យ និងមុខងារដំណើរការគ្រប់បែបយ៉ាង។

ដោយមានទីតាំងស្ថិតនៅចំបេះដូងនៃរាជធានីភ្នំពេញដែលជាទីតាំងប្រវត្តិសាស្ត្រមានចម្ងាយរំលងតែមួយផ្លូវពីព្រះបរមរាជវាំង និងសារមន្ទីរជាតិ ព្រមទាំងបែរមុខទៅរកទីប្រសព្វនៃទន្លេសាប និងទន្លេមេគង្គ អគារទើបសាងសង់ថ្មីដ៏គួរឱ្យទាក់ទាញនេះ ផ្ដល់នូវអារម្មណ៍មិនដែលធ្លាប់មានពីមុនមកអំពីរចនាបថស្ថាបត្យកម្មទំនើបមកក្នុងតំបន់។

សណ្ឋាគារនេះមានកម្ពស់ប្រាំពីរជាន់ សាងសង់ឡើងដោយមានហ៊ុមព័ទ្ធទៅដោយដំបូលពន្លឺព្រះអាទិត្យស្អាតប្លែកជាមួយនឹងអាងទឹកជះពន្លឺធម្មជាតិចូលមកពេញបរិវេណទីធ្លារួម។ សណ្ឋាគារមាន ៧៦ បន្ទប់ បែងចែកជា ៥ ប្រភេទ មានចាប់ពីបន្ទប់ Atrium ដ៏កក់ក្ដៅ និងផាសុកភាព រហូតដល់បន្ទប់ KVL Suites ធំទូលាយ ដែលផ្ដល់នូវទេសភាព ទីក្រុង និងទន្លេស្រស់ល្អផ្ដាច់គេ។

គ្រប់បន្ទប់ទាំងអស់ គឺសុទ្ធតែបំពាក់ជាមួយនឹងគ្រឿងសង្ហារិម នឹងគ្រឿងតុបតែងអ៊ីតាលីបែបទំនើប ហើយបន្ទប់ទឹកគឺមានបំពាក់ជាមួយនូវក្បាលផ្កាឈូកងូតទឹកដូចទឹកភ្លៀងផងដែរ។ អាហារ និងភេសជ្ជៈនៅសណ្ឋាគារ Hôtel KVL ធ្វើឱ្យអ្នកចូលចិត្តសាកល្បងអាហារថ្មីៗនៅទីក្រុងភ្នំពេញទន្ទឹងរង់ចាំ។ ភោជនីយដ្ឋានប្រចាំសណ្ឋាគារ គឺភោជនីយដ្ឋាន El Tapas នឹងបម្រើជូននូវអាហារអេស្ប៉ាញទំនើប ស្រាក្រហមល្បីៗ និងស្រាក្រឡុកធ្វើឡើងផ្ទាល់ដៃនៅក្នុងបរិយាកាសបន្ទប់ក្រោមដីមានលក្ខណៈរស់រវើក។

មេចុងភៅ លោក Mario Yufera បាននាំយកបទនូវពិសោធន៍រយៈពេលដប់ឆ្នាំរបស់លោកនៅក្នុងតំបន់អឺរ៉ុប និងអាស៊ី រួមទាំងបទពិសោធន៍នៅភោជនីយដ្ឋាន Restaurant Breda នៅអាំស្ទែដាំ និងសណ្ឋាគារ Rosewood Hotel នៅរដ្ឋធានីយ៉ាំងហ្គូនផងដែរ។ ដោយមានស្រុកកំណើតនៅទីក្រុងអាលីកាន់តេ ភាគខាងកើតប្រទេសអេស្ប៉ាញ លោកបានបង្កើតបញ្ជីមុខម្ហូបដែលបង្ហាញឱ្យឃើញអំពីការស្រឡាញ់ចូលចិត្តម្ហូបអាហារនៅទឹកដីកំណើតរបស់លោក ព្រមទាំងចំណង់ចំណូលចិត្តរបស់លោកចំពោះការបម្រើជូននូវម្ហូបអាហារពិសេសបែបសហសម័យផងដែរ។

នៅជាន់លើដំបូលរបស់សណ្ឋាគារ នឹងក្លាយជាទីកន្លែងសម្រាប់ បារលើដំបូលថ្មីរបស់ Up by KVL ដែលមានបម្រើជូននូវស្រាក្រឡុកថ្មីៗ ឌីជេ ពេលរាត្រី និងអាហារបែបអាស៊ី និងអឺរ៉ុបសម្រាប់ភ្ញៀវមកពីគ្រប់ទិសទី បារ Up by KVL គឺបង្កើតឡើងដើម្បីក្លាយជាទិសដៅដ៏រស់រវើកសម្រាប់ទាំងភ្ញៀវរបស់សណ្ឋាគារ និងប្រជាជននៅទីក្រុងភ្នំពេញ។

ហាងកាហ្វេ The Alchemist នឹងផ្ដល់នូវកាហ្វេដែលដាំនៅក្នុងតំបន់ ព្រមទាំងសាំងវ៉ិច នំខេក និងនំច្រើនប្រភេទដែលធ្វើឡើងដោយផ្ទាល់ដៃ ហើយប៊ីស្ត្រូ Skylight នឹងបើកបម្រើជូនសម្រាប់ការទទួលទានអាហារផងលំហែពេញមួយថ្ងៃ ដោយមានផ្ដល់ជូនមុខម្ហូបអាស៊ី និងអឺរ៉ុប ចាប់ពីអាហារពេលព្រឹក រហូតដល់ពេលយប់ផងដែរ។

អ្នកដំណើរក្នុងគោលដៅធុរកិច្ច និងសហគ្រិនក្នុងទីក្រុង ព្រមទាំងអ្នកធ្វើការផ្នែកឌីជីថល អាចប្រើប្រាស់សម្ភារបរិក្ខារដែល់ផ្ដល់ជូននៅក្នុងបរិវេណធ្វើការរួមគ្នា The Atom។ ទីកន្លែងនេះផ្ដល់ជូនទាំងបរិវេណធ្វើការចំហ និងបរិវេណធ្វើការលក្ខណៈឯកជនបិទជិត ក៏ដូចជាបន្ទប់ប្រជុំ និងបរិវេណកម្មវិធីក្រុមហ៊ុនដែលមានបំពាក់គ្រឿងសម្ភារៈបរិក្ខារពេញលេញ ស្ថិតនៅទីតាំងងាយស្រួលរក ពោលគឺស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញតែម្ដង។

លោក Sam Ang Vattanac ដែលជាម្ចាស់ប្រធានក្រុមហ៊ុន បានមានប្រសាសន៍ថា៖ “Hôtel KVL គឺជាសណ្ឋាគារដែលមានភាពរស់រវើក បង្ហាញអំពីលក្ខណៈវប្បធម៌ និងមានភាពច្នៃប្រឌិតរបស់កម្ពុជានៅឆ្នាំ២០២២ នេះ។ បន្ទាប់ពីវិស័យបដិសណ្ឋារកិច្ចបានឆ្លងកាត់រយៈពេលពីរឆ្នាំដ៏លំបាក នៅពេលនេះ គឺជាពេលវេលាដែលបង្ហាញអំពីសេចក្ដីសង្ឃឹមពិតប្រាកដទៅលើទីផ្សារដែលមានការលូតលាស់ដ៏ឆាប់រហ័សនេះ។ ទីផ្សារនេះ គឺដូចគ្នាទៅនឹងទីផ្សារកម្ពុជាទាំងមូលដែរ ពោលគឺពេលនេះ គឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការសម្លឹងឆ្ពោះទៅមុខ និងបង្កើតក្ដីស្រមៃឱ្យកាន់តែធំ។ ខ្ញុំជឿថា សណ្ឋាគារ Hôtel KVL នឹងមានភាពទាក់ទាញចំពោះភ្ញៀវកម្ពុជា ក៏ដូចជាភ្ញៀវ អន្តរជាតិផងដែរ ដោយយើងបានសម្លឹងឃើញឱកាសនេះនៅសណ្ឋាគារ Rosewood ភ្នំពេញ ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។ Vattanac Group មានក្ដីសោមនស្សសូមពាំនាំមកជូននូវអគារលំដាប់ពិភពលោក ដែលផ្ដល់នូវរចនាបថ គ្រឿងបរិក្ខារ និងលក្ខណៈ ពិសសេសប្រណីតៗ ដែលសក្ដិសមសម្រាប់ អ្នកដំណើរសម័យថ្មី និងភ្ញៀវមកពីគ្រប់ទិសទី”។

ការលំហែកម្សាន្តទទួលទានអាហារ៖ កញ្ចប់សម្រាប់កម្មវិធីបើកសម្ពោធសាកល្បងរីករាយជាមួយនឹងអាហារពេលល្ងាចរសជាតិដើមរបស់អេស្បាញ ដែលរៀបចំឡើងដោយចុងភៅ Valencian និងក្រុមការងារដ៏ចំណានរបស់លោក។ បន្ទាប់មក អ្នកអាចចំណាយពេលនាពេលរាត្រី នៅក្នុងបន្ទប់ដ៏ទំនើបរបស់យើង រីករាយជាមួយនឹងការឌីហ្សាញផ្នែកខាងក្នុងបែបសហសម័យជាមួយនឹងរចនាបថបែបខ្មែរ និងទេសភាពតាមដងទន្លេ ឬអគារខ្ពស់ៗនៅក្នុងទីក្រុង។

ការលំហែកម្សាន្តរបស់អ្នក បញ្ចប់ដោយការពិសាអាហារពេលព្រឹកសម្រាប់មនុស្សពីរនាក់នៅភោជនីយដ្ឋាន Skylight របស់យើង។ការលំហែកម្សាន្តនៅក្នុងទីក្រុងដែលមិនអាចបំភ្លេចបាននេះ អាចនឹងធ្វើឡើងបានដោយគ្រាន់តែចំណាយទឹកប្រាក់ចាប់ពី $168 ឡើងទៅសម្រាប់បន្ទប់ Deluxe Room (តម្លៃដើម $270) បូករួមជាមួយនឹងចំណុចដូចខាងក្រោម៖

* អាហារពេលព្រឹកសម្រាប់មនុស្ស 2 នាក់នៅភោជនីយដ្ឋាន Skylight

* អាហារពេលល្ងាចរសជាតិដើមរបស់អេស្បាញសម្រាប់មនុស្សពីរនាក់នៅភោជនីយដ្ឋាន El Tapas

* អាច check-in ចាប់ពីម៉ោង 09:00 ព្រឹក និង check-out បានរហូតដល់ម៉ោង 08:00 យប់ (ស្នាក់នៅបានរហូតដល់ 36 ម៉ោង)

មីនុយអាហារពេលល្ងាចរួមគ្នា៖

• ស្រា “El Tapas Sangria” (ក្រហម ឬស) ចំនួន 2 កែវសម្រាបមនុស្សម្នាក់

• Tapas board• មឹកអាំង (Roasted pulpo)

• គ្រឿងសមុទ្រ Paella សម្រាប់មនុស្សពីរនាក់

• នំខេកឈីស Basque ប្រចាំភោជនីយដ្ឋានសម្រាប់ការកក់https://book-directonline.com/properties/kvlhotelphnompenhdirect?locale=en&items[0][adults]=1&items[0][children]=0&items[0][infants]=0&currency=USD&checkInDate=2022-08-01&checkOutDate=2022-08-02&trackPage=yes&promocode=W-DCPសម្រាប់ព័ត៌មានលម្អិត ឬរូបថតបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 023 936 333 ឬអ៊ីមែល info@hotelkvl.com

ERA Cambodia ផ្តល់ពានរង្វាន់លើកទឹកចិត្ត ដល់ភ្នាក់ងារលក់ ក្នុងកម្មវិធី Career Advancement Day ខណៈសម្រេចផែនការ សកម្មភាពជាបន្តបន្ទាប់ ក្នុងការចាប់យក ចំណែកទីផ្សារខុនដូ នៅកម្ពុជា

0

ភ្នំពេញ, ២២ កក្កដា ២០២២ – ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញ ដោយផ្តោតលើឯកទេសផ្នែកទិញលក់ និងជួល ខុនដូ មានយីហោដើមពីសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីបូកសរុបសមិទ្ធិផល និងការទទួលស្គាល់នូវភាពជោគជ័យ របស់ភ្នាក់ងារដែលសម្រេចបាន រយៈពេលពាក់កណ្តាលឆ្នាំ២០២២ និងការដាក់ចេញផែនការសកម្មភាពបន្តបន្ទាប់ ដើម្បីពង្រីកវិសាលភាព ក្នុងការចាប់យកចំណែកទីផ្សារខុនដូ ដែលកំពុងមានការរីកចម្រើននៅកម្ពុជា។

ក្រុមហ៊ុន ERA Cambodia បានរៀបចំកម្មវិធីទទួលស្គាល់សមិទ្ធិផល និងអាជីពការងារ ឬហៅថា Career Advancement Day នៅឯភោជនីយដ្ឋានទន្លេបាសាក់ II។ ក្រុមហ៊ុនតែងរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ក្នុងការជំរុញលើកទឹកចិត្ត និងតម្រង់ទិសដៅក្រុមការងារ និងភ្នាក់ងារលក់ ដើម្បីបង្កើនស្មារតីនៃការខិតខំ និងបន្តផ្តល់សេវាកម្មប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។ 

អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានលើកឡើងថា ក្រុមហ៊ុនតែងបង្ក បរិយាកាសការងារល្អៗ ដល់បុគ្គលិកទាំងការបណ្តុះបណ្តាល និងតែងរៀបចំកម្មវិធីធំៗ ដើម្បីបង្ហាញការទទួលស្គាល់ ពីសមិទ្ធិផល តាមរយៈការផ្តល់ពានរង្វាន់ វិញ្ញាបនបត្រ និងដំឡើងតួនាទីជាដើម។ 

លោកថ្លែងថា «ទោះឋិតក្នុងស្ថានភាពដែលបង្កឡើង ដោយបញ្ហាកូវីដ-១៩ ក៏ភ្នាក់ងារលក់របស់យើង នៅតែបន្តការខិតខំ និងបោះជំហានឥតឈប់ឈ ដើម្បីជួយសម្រួលការទិញ លក់ ដល់អតិថិជន។ ហើយទាំងនេះក៏ព្រោះតែអតិថិជនចាប់ផ្តើមយល់ដឹង កាន់តែច្រើនលើការប្រើប្រាស់ ក្រុមហ៊ុនដែលផ្តល់សេវាកម្មស្តង់ដារ មានភ្នាក់ងាររាប់រយពាន់នាក់ មានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ដែលតែងតែផ្តល់ទំនុកចិត្តខ្ពស់ សម្រាប់អតិថិជន ក៏ដូចជាម្ចាស់គម្រោង»។

កម្មវិធី Career Advancement Day របស់ក្រុមហ៊ុន ERA Cambodia ទទួលបានការចូលរួមសហការគាំទ្រ ពីគម្រោងអភិវឌ្ឍន៍ខុនដូធំៗ ដូចជាគម្រោង Morgan EnMaison, La Vista, R&F និងគម្រោងខុន Time Square ហើយម្ចាស់គម្រោងខុនដូទាំងនេះ ក៏បានប្រកាសបញ្ចុះតម្លៃពិសេស ខណៈដែលក្រុមហ៊ុន Z1 FINANCIAL ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យា វិនិយោគដោយផ្តោតលើវិស័យ អចលនទ្រព្យតាមបែបបច្ចេកវិទ្យា Blockchain ក៏បានបង្ហាញវត្តមាន ជាអ្នកគាំទ្រដ៏សំខាន់ នៅក្នុងកម្មនេះផងដែរ។ 

ERA Real Estate ជាក្រុមហ៊ុនអចលនទ្រព្យ លំដាប់ពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧២ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បច្ចប្បន្នក្រុមហ៊ុនអចលនទ្រព្យ លំដាប់ពិភពលោកមួយនេះ មានភ្នាក់ងារអាជីពប្រមាណ ៤០ ០០០នាក់ ជាមួយការរិយាល័យ ប្រតិបត្តិការដល់ទៅ ២ ២០០ការិយាល័យ នៅទូទាំង៣៧ប្រទេស លើពិភពលោក។  

ម៉ាកយីហោអចលនទ្រព្យ ERA Real Estate ត្រូវបាននាំចូលមកកម្ពុជា ហើយប្រតិបត្តិការក្រោមឈ្មោះ ERA Cambodia ចាប់តាំងពីឆ្នាំ២០១៨ ដែលដឹកនាំដោយលោក ខន គង្គា ជាអគ្គនាយក និងនាយកប្រតិបត្តិ។ ERA Cambodia ជាក្រុមហ៊ុនមានឯកទេសទិញ លក់ និងជួលខុនដូ ដោយផ្ដោតលើតំបន់សំខាន់៣រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ បច្ចុប្បន្នក្រុមហ៊ុនមានភ្នាក់ងារ ប្រមាណ ១ ៥០០នាក់ សម្រាប់បម្រើសេវាកម្មទិញ លក់ និងជួលខុនដូនៅកម្ពុជា។

រយៈពេលជាង ៤ ឆ្នាំនៃវត្តមានក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុននេះទទួលបានការសហការ ដើម្បីលក់គម្រោងខុនដូធំៗ ជាង៣០គម្រោង ដែលទុនវិនិយោគ នៃគម្រោងទាំងនេះ បូកបញ្ចូលគ្នាមានតម្លៃ ខ្ទង់ពាន់លានដុល្លារអាមេរិក។ 

បើតាមអគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានបញ្ជាក់ថា រយៈពេល៤ឆ្នាំចុងក្រោយនេះ យុវជនកម្ពុជាដែលរស់នៅទីក្រុងភ្នំពេញ ដែលទិញខុនដូ តាមរយៈក្រុមហ៊ុន ERA Cambodia ភាគច្រើន គឺជាយុវជនក្នុងស្រុក ដែលមានវ័យចន្លោះពី ២៥ ទៅ ៣៥ឆ្នាំ និងមួយចំនួនទៀត ជាពលរដ្ឋខ្មែររស់នៅបរទេស ទិញទុកវិនិយោគ។ លោកបន្ថែមថា អនាគតខុនដូនឹងក្លាយជាតម្រូវការចម្បង របស់យុវជនកម្ពុជា ហើយរាជធានីភ្នំពេញ ជាទីតាំងយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់ខុនដូ៕

ក្រុមហ៊ុន Havas Socialyse បើកដំណើរការប្រព័ន្ធការស្ដាប់សង្គម “Social Listening” ជាភាសាខ្មែរដំបូងគេបង្អស់នៅកម្ពុជា

Havas Socialyse ដែលជាក្រុមហ៊ុនភ្នាក់ងារផ្នែកឌីជីថល ដំបូងគេក្នុងប្រទេសកម្ពុជា បានបើកដំណើរការប្រព័ន្ធការស្ដាប់សង្គម “Social Listening” ជាភាសាខ្មែរ ដែលជាប្រព័ន្ធដំបូងគេនៅប្រទេសកម្ពុជា។

ប្រព័ន្ធការស្ដាប់សង្គម “Social Listening” នេះមានឈ្មោះថា A.D.D.I ឬ Actionable Data-Driven Insights នឹងផ្ដល់ជូននូវយុទ្ធសាស្រ្ដជួយ បង្កើនប្រសិទ្ធភាពប្រព័ន្ធបច្ចេកវិទ្យា និងការងាររបស់ក្រុមការងារពី Havas Global Group ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅ ពីអ្វីៗដែលកំពុងពេញនិយម និងអ្វីៗដែលប្រជាជនខ្មែរភាគច្រើន កំពុងនិយាយក្នុងបណ្ដាញ ទិន្នន័យអនឡាញជាង ១០០លានប្រភព។ ប្រព័ន្ធនេះនឹងក្លាយជាការផ្លាស់ប្ដូរដ៏ថ្មីស្រឡាង ក្នុងការស្វែងយល់ដឹងបន្ថែមអំពីអតិថិជន និងធ្វើអោយការទំនាក់ទំនង របស់អាជីវកម្មទាំងឡាយកាន់តែ មានភាពពាក់ព័ន្ធជាមួយ អតិថិជនគោលដៅរបស់ខ្លួន។

ប្រព័ន្ធការស្ដាប់សង្គម “Social Listening” ត្រូវបានណែនាំអោយប្រើប្រាស់ សម្រាប់អាជីវកម្មនៅក្នុងកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា នៅRaintree ដែលជាការិយាល័យការងាររបស់ Havas Socialyse Phnom Penh។ កម្មវិធីនេះរួមមានការធ្វើ បទបង្ហាញពីការស្ដាប់សង្គម “Social Listening” ដោយលោក Darrell Nelson ដែលជាប្រធានផ្នែកឌីជីថលប្រចាំ Havas APAC និងការធ្វើបទបង្ហាញពីយុទ្ធនាការទីផ្សារ Influencer ដ៏ល្អបំផុត ដោយក្រុមហ៊ុន Kohlective ដែលជាក្រុមហ៊ុនភ្នាក់ងារទីផ្សារ Influencer marketing ដំបូងគេក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនដៃគូសហការផ្ទាល់របស់ Havas Socialyse។

Havas Socialyse បានបើកដំណើរការប្រព័ន្ធថ្មីមួយនេះ នៅក្នុងកម្មវិធីអបអរខួប៥ឆ្នាំរបស់ខ្លួន។ នៅក្នុងកម្មវិធី លោក Benjamin Houghton ដែលជានាយកផ្នែកឌីជីថល និងលោក Anthony Keck ដែលជាប្រធានប្រតិបត្តិការបស់ Havas Riverorchid Group បានរំលឹកពីសមិទ្ធិផលដំបូងៗជាច្រើន ដោយក្រុមការងារជាង ៥០នាក់ របស់ខ្លួនបានចូលរួមសម្រេច ព្រមទាំងទន្ទឹងរង់ចាំមើលពី ដំណើរការរបស់ប្រព័ន្ធការស្តាប់សង្គម “Social Listening” ប្រកបដោយភាពច្នៃប្រឌិត ហើយប្រព័ន្ធនេះគឺជាផែនការណ៍ ដ៏សំខាន់មួយរបស់ក្រុមហ៊ុនទាំងមូល។

សម្រាប់ព័ត៌មានបន្ថែម អំពីប្រព័ន្ធការស្តាប់សង្គម “Social Listening” លោកអ្នកអាចផ្ញើរអ៊ីមែលទៅកាន់លោក Ben នៅ Havas Socialyse តាមរយៈ៖benjamin.houghton@socialyse.net ។

ក្រុមហ៊ុន Havas Socialyse Phnom Penh គឺជាក្រុមហ៊ុន Socialyse អន្តរជាតិ សាខាប្រចាំកម្ពុជា ដែលក្រុមហ៊ុននេះមានអ្នកជំនាញ ឌីជីថលជាច្រើនរូប ហើយមានប្រតិបត្តិការរហូតដល់ទៅ 80ប្រទេសក្នុងពិភពលោក។ ជាមួយនឹងការផ្ដល់ជូនផ្នែកឌីជីថល ៣៦០ដឺក្រេ Havas Socialyse Phnom Penh មានទាំងក្រុមការងារក្នុងស្រុកផ្ទាល់ ដែលពោរពេញដោយចំណេះដឹង និងភាពប៉ិនប្រសប់ ព្រមទាំងក្រុមការងារដែលមកពី Havas និង Vivendi Group ផងដែរ ។

ក្រុមហ៊ុន Havas Socialyse Phnom Penh ចាប់ផ្ដើមបើកដំណើរការតាំងពីឆ្នាំ 2017 ហើយឥឡូវនេះមានសមាជិកក្រុមការងារ ដែលមានជំនាញដល់ទៅជាង៥០នាក់។ ក្នុងអំឡុងពេលដំណើរការ ៥ឆ្នាំដំបូងរបស់ខ្លួន Havas Socialyse Phnom Penh បានផ្ដល់នូវអ្វីៗដែល “ដំបូងបង្អស់” ជាច្រើនដល់ទីផ្សារកម្ពុជា។

“ដំបូងបង្អស់” ទាំងនោះមានដូចជា យុទ្ធនាការឌីជីថលដែលមាន ប្រជាប្រិយភាពដំបូងបង្អស់នៅកម្ពុជា ក្រុមហ៊ុនដំបូងបង្អស់ទទួលបាន ពានរង្វាន់ដែលទទួលស្គាល់ ជាអន្តរជាតិនៅប្រទេសសិង្ហបុរី គូឡាឡាំពួ និងសហរដ្ឋអាមេរិក ក្រុមហ៊ុនដំបូងបង្អស់ដែលណែនាំ Facebook, Google និង Tiktok ដល់ប្រទេសកម្ពុជាសម្រាប់ ព្រឹត្តិការណ៍ដែលផ្តោតលើឌីជីថល ក្រុមហ៊ុនដំបូងបង្អស់ដែលត្រូវបានជ្រើសរើសជាករណីសិក្សា Facebook.com។ រឹតតែអស្ចារ្យ ពេលនេះ Havas Socialyse Phnom Penh បានបើកដំណើរការប្រព័ន្ធការស្តាប់សង្គម “Social Listening”ជាភាសាខ្មែរដំបូងគេបង្អស់ សម្រាប់ប្រើប្រាស់ក្នុងទីផ្សារកម្ពុជាផ្ទាល់ ៕

តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១កក្កដា

ក្រសួងពាណិជ្ជកម្មបង្ហាញតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២

សិស្សានុសិស្សជាង១,០០០នាក់ បានទទួលវគ្គបណ្តុះបណ្តាល លើវិស័យសហគ្រិនភាព តាមរយៈកម្មវិធី សហគ្រិនជំនាន់ថ្មីរបស់ សហគ្រិនខ្មែរ

សហគ្រិនខ្មែរ ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងអប់រំយុវជន និង កីឡា បានរៀបចំឡើងនូវកម្មវិធី សហគ្រិនជំនាន់ថ្មី ឬ NextGen Enterprise ដែលចាប់ផ្តើមកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ហើយបញ្ចប់ទៅវិញនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២​ កន្លងទៅនេះ

កម្មវិធីសហគ្រិនជំនាន់ថ្មី ឬ NextGenEnterprise គឺជាកម្មវិធីបណ្តុះបណ្តាលទាក់ទងនឹង មូលដ្ឋានគ្រឹះនៃវិស័យសហគ្រិនភាពក្នុងគោលបំណងជំរុញ លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលជាពន្លកថ្មីឱ្យមានការស្វែងយល់កាន់តែច្បាស់អំពីសហគ្រិនភាព។ ក្នុងឆ្នាំ២០២២​នេះ កម្មវិធី សហគ្រិនជំនាន់ថ្មី ឬ NextGen Enterprise ប្រព្រឹត្តនៅតាមវិទ្យាល័យ ក្នុងរាជធានីខេត្តចំនួន៥ រួមមាន វិទ្យាល័យបាក់ទូក នៃរាជធានីភ្នំពេញ វិទ្យាល័យក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ វិទ្យាល័យសម្តេចឪ នៃខេត្តបន្ទាយមានជ័យ វិទ្យាល័យកំពង់ធំ នៃខេត្តកំពង់ធំ និង វិទ្យាល័យហ៊ុនសែនសៀមរាប នៃខេត្តសៀមរាប។

កម្មវិធីបណ្តុះបណ្តាល សហគ្រិនជំនាន់ថ្មី ដំណើរការទៅតាមផែនការ និងបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កាយ៉ាងជោគជ័យ ដោយទទួលបានការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដែលបានចូលរួមនៅតាមវិទ្យាល័យនីមួយៗ ហើយជាពិសេសកម្មវិធីនេះ ទទួលបានការចូលរួមពីសិស្សានុសិស្សលើសពីផែនការរំពឹងទុក ជាសរុបទាំង ៥ វិទ្យាល័យទទួលបាន លើសពី ១០០០ នាក់។​ តំណាងសហគ្រិនខ្មែរបានមានប្រសាសន៍ថា សហគ្រិនខ្មែរ រំពឹងថា​ ប្អូនៗសិស្សានុសិស្សទាំងអស់ ពិតជាទទួលបាននៅចំណេះដឹងយ៉ាងច្រើនអំពីកម្មវិធីនេះ ហើយសង្ឃឹមថា បន្ទាប់ពីទទួលបានចំណេះដឹងជាមូលដ្ឋានពីកម្មវិធី សហគ្រិនជំនាន់ថ្មី ឬ NextGen Enterprise នេះរួច ប្អូនៗដែលមានចំណាប់អារម្មណ៍ឬ មានគំនិតក្នុងការបង្កើតអាជីវកម្មថ្មី នាពេលអនាគត អាចសាកល្បងសមត្ថភាពរបស់ខ្លួន ជាបណ្តើរៗ តាមរយៈ ការចូលរួមកម្មវិធី ប្រកួតប្រជែងផ្សេងៗ ទៀត។

នៅក្នុងការបណ្តុះបណ្តាលនៅវិទ្យាល័យទាំង៥ វាគ្មិនកិត្តយស ដែលជាសហគ្រិនដ៏ជោគជ័យម្នាក់ក៏បានធ្វើបទបង្ហាញយ៉ាងសកម្ម ជាមួយនឹងការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ផ្តើមចេញពីជំហានដំបូង រហូតឈានដល់ក្លាយជាសហគ្រិនមួយរូប ដែលជាម្ចាស់គ្រប់គ្រងអាជីវកម្មជាច្រើនក្នុងពេលបច្ចុប្បន្ននេះ ដោយលោកចែករំលែកយ៉ាងក្បោះក្បាយនិងបង្ហាញនូវគន្លឹះសំខាន់ៗសម្រាប់ជាប្រយោជន៍ក្នុងការបណ្តុះគំនិតក្នុងការប្រែក្លាយខ្លួនជាសហគ្រិន ដល់សិស្សានុសិស្ស ដែលចូលរួមទាំងអស់គ្នា។

លោកគ្រូអ្នកគ្រូ ដែលបានចូលរួមសហការនៅក្នុងកម្មវិធីការបណ្តុះបណ្តាលបានបង្ហាញពីការចាប់អារម្មណ៍ខ្លាំង ចំពោះប្រធានបទរបស់កម្មវិធីបណ្តុះបណ្តាលនេះ ដែលផ្តោតលើការបណ្តុះគំនិត សហគ្រិនភាពដល់សិស្សានុសិស្សឲ្យយល់ដឹងអំពី អ្វីទៅជាសហគ្រិន អ្វីជាម្ចាស់អាជីវកម្ម ហើយបណ្តុះការគិតរបស់សិស្សានុសិស្ស ឲ្យចេះប្រែក្លាយខ្លួន ជាសហគ្រិនវ័យក្មេងទៅតាម ជំនាញរបស់ពួកគេរៀងៗខ្លួន។

សិស្សានុសិស្សជាច្រើន ក៏បានបង្ហាញពីការពេញចិត្តជាខ្លាំង ដែលមានឱកាសចូលរួមក្នុងការបណ្តុះបណ្តាលនេះ ដែលប្អូនៗបានយល់ដឹងច្រើនពី សហគ្រិនភាព ដែលពីមុនមិនយល់ច្បាស់ អ្វីទៅជាសហគ្រិននោះទេ ហើយការបណ្តុះបណ្តាលនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ពួកគេ ដែលជាយុវជនត្រូវស្វែងយល់ និងត្រៀមខ្លួនឲ្យបានល្អ ក្នុងការរៀបចំអនាគត និងហ៊ានជម្នះសាកល្បង ធ្វើទៅតាមជំនាញរបស់ខ្លួន។ ជាមួយគ្នានេះដែរ ប្អូនៗ សង្ឃឹមថានឹងមានវគ្គ ក្រោយៗទៀត សម្រាប់សាលារបស់ពួកគេ ក៏ដូចជាសំណូមពរឲ្យពង្រីកការបណ្តុះបណ្តាលល្អៗបែបនេះ នៅតាមវិទ្យាល័យជនបទឲ្យបានច្រើន ដើម្បីជាថ្នាលប្រែក្លាយយុវជនទាំងអស់ ឲ្យក្លាយជាពន្លកសហគ្រិនឆ្នើមនាពេលអនាគត។

សហគ្រិនជំនាន់ថ្មី ឬ NextGen Enterprise គឺជាកម្មវិធីបណ្តុះវប្បធម៌សហគ្រិនភាព មួយក្នុងចំណោមសកម្មភាពជាច្រើន ទៀតនៃកម្មវិធីគោល របស់សហគ្រិនខ្មែរ

សហគ្រិនខ្មែរ ជាស្ថាប័នមួយដែលត្រូវបានបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងធ្វើការដោយផ្ទាល់ ជាមួយស្ថាប័នដៃគូ អ្នកពាក់ព័ន្ធ ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា។​

ចក្ខុវិស័យរបស់ សហគ្រិនខ្មែរ គឺក្លាយជាថ្នាលជាតិ សម្រាប់ការលើកកម្ពស់វិស័យសហគ្រិនភាពនៅក្នុងស្រុក ក្នុងគោលបំណងបង្កើតចំនួនធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមដែលមានសក្ដានុពលនៅក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។ តាមរយៈចក្ខុវិស័យខាងលើ សហគ្រិនខ្មែរ បានជ្រើសរើសយកកម្មវិធីធំៗគោលចំនួន៤ ជាយន្តការក្នុងការអនុវត្តសកម្មភាពកន្លងមក ដែលរួមមាន៖ កម្មវិធីបណ្តុះវប្បធម៌សហគ្រិនភាព កម្មវិធីអភិវឌ្ឍសមត្ថភាព កម្មវិធីកសាងបណ្តាញ និងកម្មវិធីមូលធនគាំទ្រ។

One70 ខុនដូប្រណីត​ ៣៧ជាន់​ ​លំដាប់ផ្កាយប្រាំ​លេចជា​រូប​រាង​នៅ​ចំកណ្ដាល​រាជធានីភ្នំពេញ​

វិស័យ​សំណង់​ប្រទេស​កម្ពុជា​កំពុង​មានការ​រីកចម្រើន មិន​ថា​មានការ​រំខានពី​ជំងឺឆ្លង​ជា​សកល​កូវីដ ១៩ ក៏​ដោយ​។ ការ​អភិ​វឌ្ឍ និង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ហាក់​នៅ​មានដំណើរ​ការ​ល្អ ការ​សាង​សង់​នូវរាល់​សំណង់​អគារនានាក៏​មិន​បង្អង់​ដៃ ដូចជា​អគារ​ខុន​ដូប្រណីត One70 នេះស្រាប់​។

នាព្រឹក​ថ្ងៃទី ១៩ ខែ​កក្កដា ឆ្នាំ ២០២២ ​ខុន​ដូ One70 បាន​រៀបចំ​ពិធី​សម្ពោធ​ និង​បើក​ការ​លក់​ជា​ផ្លូវ​ការ​នូវ​គម្រោង​ខុន​ដូរ​របស់​ខ្លួន​ចាប់ពី​ថ្ងៃនេះ​តទៅ ដោយ​មានការ​ចូល​រួមពីឯកឧត្តម បេង ដាណារ៉ា ស្នងការរងទទួលបន្ទុកផែនផុសភារនៃស្នងការក្រុងភ្នំពេញ និងភ្ញៀវ​កិត្តិ​យស​ជាតិ អន្តរជាតិជា​ច្រើន​រូប​ទៀត​។ ស្ថិត​នៅ​តាម​បណ្ដោយផ្លូវ​ឧកញ៉ាឃ្លាំង​មឿង ក្នុ​ងខណ្ឌដូនពេញ​ជាបេះ​ដូង​នៃ​រាជធានី​ភ្នំពេញ បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ជូន​អតិថិជន​សម័យ​ថ្មី នូវ​បទពិសោធន៍ជី​វិត​បែប​ទំនើប​ស៊ី​វិល័យ​ ការ​រស់ប្រកប​ដោយ​ផាសុកភាព និង​ភាពថ្លៃ​ថ្នូរ។ សំណង់​អគារ​សាង​សង់​ឡើង​ទៅ​តាម​បច្ចេក​ទេស​ត្រឹម​ត្រូវ​ គិតគូរ​ដល់​សុវត្ថិភាពនិង​ស្ដង់​ដារ​សំណង់ជាចំបង ធានាបាននូ​វ​ភាព​រឹង​មាំ បំពាក់​នូ​វ​គ្រឿង​បរិក្ខារ​ល្អៗ រចនា​បទបែបទាន់​សម័យ។

លោក Yang Qi នាយកប្រត្តិបត្តក្រុមហ៊ុន​ New Moment បានថ្លែងក្នុងកម្មវិធីនេះថា ក្រុមហ៊ុនយើងសម្រេចចិត្តមកវិនិយោគវិស័យខុនដូនៅកម្ពុជា​ក្នុងឆ្នាំ២០១៩កន្លងទៅ ដោយយើងសង្កេតឃើញថាកម្ពុជាជាប្រទេសដែលកំពុងរីកលូតលាស់ខ្លាំងលើវិស័យសំណង់ និងមានតម្រូវការខ្លាំងក្នុងរស់នៅ ជាមួយគ្នានេះ ដោយយោងតាមអនុសាសន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលប្រទេសចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (One Belt One Road) ជាពិសេសបានទទួលការលើកស្ទួយខ្លាំងក្លាពីរាជរដ្ឋាភិបាលកម្ពុជា លើការវិនិយោគវិស័យមួយនេះ ។ លោកក៏បានបន្ថែមថា ខុនដូ One70 នឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ ហើយលោកសង្ឃឹមយ៉ាងមុតមាំថាក្រុមហ៊ុនយើងនឹងក្លាយជាផ្នែកមួយនៃការជួយជំរុញដល់សេដ្ឋកិច្ចកម្ពុជា ព្រមទាំងជាផ្នែកមួយជួយដល់ការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែទំនើប ស៊ីវិល័យ ងាយស្រួល ស្តង់ដារ និង មានផាសុខភាពបំផុត។

បន្ថែមពីនេះផងដែរ លោក តាំង ម៉េងហ៊ុយ ជា Channel Director នៃក្រុមហ៊ុន​ New Moment បានបញ្ជាក់ថា ខុនដូរ One70 បង្កើតឡើងដោយមានលក្ខណៈពិសេស​ដែល​គួរ​ជាទី​ចាប់​អារម្មណ៍ ដូចជា​ទីតាំង​នៅចំតំបន់ដែល​ប្រជុំ​ទៅ​ដោយការ​តភ្ជាប់​នៃ​​ច្រវ៉ាក់សេដ្ឋ​កិច្ច​ដែល​នៅជិត​អគារពាណិជ្ជកម្ម​ ភោជនីយដ្ឋាន​ សាលារៀន សកល​វិទ្យា​ល័យ ហាង​កាហ្វេ មជ្ឍមណ្ឌលកម្សាន្ត អគារ Vatanak Capital ស្ថាន​ទូត មន្ទីរ​ពេទ្យ​កាល់ម៉ែត តំបន់​ពាណិជ្ជកម្ម​បឹងកក់​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ក្រុមហ៊ុន​ជាច្រើនដែលជា​សរសៃឈាម​សេដ្ឋ​កិច្ច​​។  ​

ខុន​ដូប្រណីត One70 នឹង​ផ្តល់ជូន​លោកអ្នក​នូវ​ភាពងាយ​ស្រួល​ និង​​ សំបូរ​បែប​ក្នុងការ​រស់​នៅជាមួយ​នឹង Skybar នៅជាន់​ទី ៣៧ អមមកដោយ​​សួរ​ច្បារធម្មជាតិ​​ដ៏​ស្រស់​ស្អាតគ្រប់ជាន់ទាំងអស់ អាច​ឲ្យ​លោកអ្នក​លម្ហែអារម្មណ៍​បាន​ពីការ​នឿយ​ហត់។ នៅទីនេះ​ក៏​មានភោជនីយដ្ឋាន​លំដាប់​ផ្កាយ​ ៥ ដែល​បម្រើជូននូវ​ម្ហូបអាហារ​ដ៏​ឆ្ងាញ់​ពិសា លោកអ្នក​អាច​មកទទួល​ទានជា​លក្ខណៈគ្រួសារ​បង្កើន​បរិយាកាស​ដ៏​ស្និត​ស្នាលជាមួយ​គ្នា ឬសម្រាប់​ការ​ណាត់ជួបពិសេស​របស់​លោកអ្នក​ ដែល​នឹង​ផ្តល់​នូវ​បរិយាកាស​ដ៏​រ៉ូមែនទិក​។ កាន់​តែអស់​ក្ដី​បារម្ភ​ទៅលើ​បញ្ហា​សន្តិសុខ អនាម័យ​ និង​ការ​ថែទាំនានា ព្រោះ​នៅទីនេះមានផ្តល់នូវ​សេវាកម្មអនាម័យ ​​​សម្អាត​បន្ទប់ សំលៀកបំពាក់​ ការ​បញ្ជាទិញទំនិញ កក់​សំបុត្រ​រថយន្ត​ ឡាន​ក្រុង​ តាក់​ស៊ីន សំបុត្រយន្ត​ហោះ​ និង​សេវាកម្ម​ផ្សេងៗទៀត​ ដែល​បង្ក​ភាពងាយ​ស្រួល​ជូន​លោក​អ្នក​យ៉ាងពិត​ប្រាកដ។

ជាមួយឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន​ New Moment ក៏បានសម្រេចចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធិជាភ្នាក់ងារលក់ទៅឲ្យក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យចំនួន៣ធំៗ ដូចជា ក្រុមហ៊ុន Vin Grow Realty, ក្រុមហ៊ុន GC Realty និង ក្រុមហ៊ុន Ipin Realty ដើម្បីធ្វើការផ្សព្វផ្សាយ និង លក់គម្រោងខុនដូ 0ne70 ជាសាធារណៈ ចាប់ពីពេលនេះតទៅ។ 

លោក​អ្នក​ក៏អាច​មានជម្រើស​ ៣ ប្រភេទ​ពី One 70 ដែលជា​ប្រភេទខុនដូបន្ទប់គេង​ ១ ខុនដូបន្ទប់គេង​ ៣ និង​ខុនដូបន្ទប់គេង​ ៣ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​។ លើ​សពី​នេះ ​លោកអ្នកក៏​នៅ​អាច​ហាត់​ប្រាណ ហែលទឹក​ គយ​គន់​មើល​ទេស​ភាពទីក្រុង​ទាំង​មូល​ដ៏​ស្រស់​ស្អាត​ពីលើ​អាកាស​បានផងដែរ។

សម្រាប់ថ្ងៃសម្ពោធជាផ្លូវការនេះ ខុនដូ One70 នឹងមានការបូកបន្ថែមចំនួន 1,000$ ដល់អតិថិជនដែលធ្វើការកក់ចំនួន 2000$ និង មានការបូកបន្ថែមជូន 2% ផងដែរ តម្លៃមានចាប់ពី 55,xxx$ ឡើងទៅ រំលស់រយៈពេល2ឆ្នាំ​ ដោយឥតការប្រាក់។

ខុនដូ One70 គ្រប់​យ៉ាង​ត្រូវ​បានគិត​គូរ​រួចជាស្រេច​សម្រាប់​សុភមង្គល​របស់លោក​អ្នក​!​ 

សម្រាប់ព័ត៌មានបន្ថែម និងទំនាក់​ទំនង​សាកសួរ​ព័ត៌មានបន្ថែម​ពី​ One70៖

លេខទូរសព្ទ៖ 069 456 234 / 015 86 8666

Official Facebook Page: https://www.facebook.com/ONE70Condos

Blue sky’s the limit

From the world’s first unmanned mine to one of the deepest 5G networks

Dusty, hazardous, and yet essential. Mining is an indispensable industry that has been chronically unpleasant. Until now.

In China, Huawei has been working with partners to create integrated smart mining solutions at both open-pit and underground mines.

The results are dramatic. At open-pit mines, remotely-located operators can man up to four driverless trucks to ferry the ore from the excavator to the processing facility for crushing and processing. The excavators are also remote-controlled. Fewer miners in the pit means fewer chances of mining deaths or injuries.

No driver no danger
Wang Chaolei works at a China Molybdenum mine in Luanchuan County, in China’s Henan province. In the past, mindful of the potential dangers and challenges his job brought, he would have shared his wife and young daughter’s daily concern for his well-being. But as for thousands of mine working families, this is where 5G technology has provided a safety net to their lives. Through the deployment of base stations and use of AI and fully automated mining equipment, workers don’t have to be onsite anymore, but control equipment and machinery from a safe and more comfortable distance – away from the unstable ground or harsh weather. You can watch the impact on Mr Wang’s life here.

Click the link below to watch the video:
https://www-file.huawei.com/-/media/corp2020/media-center/video/transform/5g%20above%20ground%20unmanned%20mining%20for%20pc.mp4

Huawei opened an Intelligent Mining Innovation Lab in Taiyuan, Shanxi, with the People’s Government of Shanxi Province, Jinneng Holding Group, and Shanxi Cloud Era Technology. The lab helps coal mines in Shanxi reduce staffing for high-risk positions, increase efficiency, and improve safety by exploring new uses of ICT technologies including wireless industrial control networks, industrial optical ring networks, and cloud computing.

The lab is staffed with 220 ICT and coal mining experts seeking to make breakthroughs in areas such as information networks, automation enablement, intelligent sensing technologies, and big data generated by coal mines, as well as related ecosystem collaboration opportunities.

Ultimately it aims to help Shanxi’s mines reduce staffing in fully mechanized and intelligent mining scenarios by 60% and the number of workers going down to mining pits each shift by 10% to 20%.

Coalface connectivity
And on the subject of going down to the pits in Shanxi, how about travelling to one that’s fully 5G connected despite being 534 metres underground? That’s more than half a kilometer down and makes it China’s – and one of the world’s – deepest 5G coal mine networks. It has enough 5G base stations to make video calls to the surface seamless. Watch the video to find out more.

Click the link below to watch the video:

https://www-file.huawei.com/-/media/corp2020/media-center/video/transform/mining%20qingyuan%20laptop.mp4

How 5G is changing coal mining
Has 5G really changed the mining industry, and if so, how? Follow electrician Chen Jialong of Jinneng Holding Coal Group on his journey to Tashan Coal Mine of China’s Shanxi province, for a glimpse of how the transformative technology has enabled the centuries-old practice of mining.

Click the link below to watch the video:

https://www-file.huawei.com/-/media/corp2020/media-center/video/transform/how%205g%20is%20changing%20coal%20mining%20-%20a%205-min%20glimpse%20pc%20version.mp4

Science fiction becomes reality

Safer, cleaner, quicker mining at the flick of a switch

by Alexandra Pozhidaeva, international student in the School of Journalism and Communication at Peking University

There are many places to visit and witness how 5G and technology is transforming an industry that had previously offered somewhat precarious working conditions. Alexandra Pozhidaeva is an international student in the School of Journalism and Communication at Peking University. Alex took time out to travel to a mine in Gansu Province in China to experience for herself the process of intelligent control technology and the digital transformation of mining. She was greeted with a sight that looked more like a slick video gaming centre than the traditional grime of a mine. You can see for yourself here.

Click the link below to watch the video:
https://www-file.huawei.com/-/media/corp2020/media-center/video/transform/enhancing%20mining%20safety%20with%205g%20unmanned%20haul%20truck%20for%20pc.mp4

Wear a suit, drink coffee, dig coal

The documentary that challenges your mining stereotypes

The acclaimed director and film-maker Takeuchi Ryo has been following Huawei for his “100 Faces of Huawei” series. He got permission to talk to members of staff from across the company – from the rotating chairman to innovators, finance and editorial staff – and all with unimpeded shooting and production. He was given wide access and that included to a coal mine in Yulin City, in Shaanxi, to accompany Wang Wei from Huawei’s innovation centre. The Huawei Coal Mine Team has changed from “finding industries for technologies” to “finding technologies for industries”. And the film-maker admitted that the frontline mining operations he saw as a result of that strategy bust many of his previously-held stereotypes. You can see his unique and first-hand perspective here.

link video:

https://www-file.huawei.com/-/media/corp2020/media-center/video/transform/100%20faces%20mining%20for%20pc.mp4

China Leads the Way With Private 5G Networks at Industrial Facilities

Among the projects: a coal mine where 5G allows remote inspections of mines and the automation of mining activity

By Wall Street Journal reporter Dan StrumpfWilliam Xu

Huawei Technologies 5G equipment at the Xinyuan Coal Mine in China’s Shanxi province.

PHOTO: QILAI SHEN/BLOOMBERG NEWS

China is racing ahead in building the infrastructure of 5G networks, but it is inside factories, coal mines, shipyards and warehouses where the technology is really taking off.

The country is widely seen as being out front in the deployment of localized, high-powered 5G networks in sprawling industrial sites, which aim to use the technology to help automate labor-intensive or dangerous industrial processes, and hopefully boost productivity.

These sites include 5G coal mines with remote-operated drilling machinery, so-called smart factories that automate production and quality control, and seaports with internet-connected cameras that process and tally freight containers.

These 5G private networks are different from the consumer-oriented networks that blanket towns and cities, in that they are dedicated to specific enterprise sites with tailor-made hardware and software. Isolated from public networks, they can be adjusted to specific requirements and handle more complex jobs and processes.

Big plans

Many such projects are under construction in the U.S., Europe and other parts of the world. But analysts say the construction and deployment of private networks is further along in China, where the government has set aggressive targets for building high-tech work sites powered by next-generation networks.

“China is quite ambitious in terms of developing their 5G—basically putting 5G as a national priority and targeting the digital transformation and connectivity of the economy,” says Sihan Bo Chen, head of Greater China for the telecom industry group GSMA.

Last year, companies involved in their deployment generated $1.2 billion of revenue from 5G private networks serving businesses and governments in China, accounting for about a third of the global total and more than the revenue generated in Europe and North America combined, according to ABI Research, a technology research firm. The figure is a proxy for the scale of the deployments of such networks in China, says Leo Gergs, an analyst with ABI who studies the use of 5G networks by businesses.William Xu

At the port in Ningbo, China, a 5G network helps automate the tallying of freight containers and power unmanned container trucks.

PHOTO: ALEX PLAVEVSKI/EPASHUTTERSTOCK

The research firm expects China’s lead to widen in the coming years, given aggressive government targets. This year, it expects private-network revenue generated in China to rise about 60%. By 2025, it will top $5 billion, ABI forecasts.

China leads the world in 5G deployment in general. As of the end of last year, the country had installed more than 1.4 million 5G base stations, accounting for 60% of the world’s total, according to the Ministry of Industry and Information Technology, the government agency that oversees China’s tech sector.

In April last year, Beijing set out a series of goals for the country to meet in 5G by 2023. In a plan called “Set Sail,” it aims for more than 560 million individual 5G users across the country, with the 5G subscriber rate exceeding 40% of the population. For major industries, the government wants the penetration rate for 5G to exceed 35%. It also has a goal to build more than 3,000 private 5G networks by that year.

“This shows how deeply involved the government is” in China’s 5G deployment, Mr. Gergs says.

Going undergroundWilliam Xu

The control center of the Xinyuan Coal Mine.

PHOTO: QILAI SHEN/BLOOMBERG NEWS

Several such projects in China are already up and running. One example: the Xinyuan Coal Mine in China’s coal-rich Shanxi province. Last year, telecom vendor Huawei Technologies Co. and state-owned operator China Mobile 941 -0.18% developed an underground 5G network to allow remote inspections of mines and the automation of mining activity, with tunneling equipment operated by remote control deep underground.

Similar technology is at work at the Xiangtan Iron & Steel plant in the southern Chinese city of Xiangtan. In 2019, Huawei and China Mobile built 5G coverage for the plant, which now runs 5G-connected cranes and video surveillance cameras to help operate and monitor the plant, according to a report on the project by GSMA. At the port city of Ningbo, the companies built a similar 5G network to help automate the tallying of freight containers and power unmanned container trucks, GSMA says.

“Private network deployments are really just starting and China is already a bit of an outlier,” Mr. Gergs says.

Mr. Strumpf is a Wall Street Journal reporter in Hong Kong. He can be reached at daniel.strumpf@wsj.com.

Reprinted with permission of the Wall Street Journal